អ្នកជំនួញវ័យ 76 ឆ្នាំ មិនធ្លាប់ចូលរៀនមហាវិទ្យាល័យ បានក្លាយជាអ្នកមានបំផុតនៅជប៉ុន

49
អ្នកជំនួញវ័យ 76 ឆ្នាំ មិនធ្លាប់ចូលរៀនមហាវិទ្យាល័យ បានក្លាយជាអ្នកមានបំផុតនៅជប៉ុន

លោក Takemitsu Takizaki បានបង្កើតចក្រភពដ៏ធំមួយដែលមានឯកទេសក្នុងការផលិតឧបករណ៍ស្វ័យប្រវត្តិកម្មឧស្សាហកម្មដែលបច្ចុប្បន្នជាក្រុមហ៊ុនធំទី 2 ដោយមូលធនទីផ្សារនៅក្នុងប្រទេសជប៉ុនបន្ទាប់ពីតូយ៉ូតា ហើយគាត់មិនដែលចូលរៀននៅមហាវិទ្យាល័យទេ។

បច្ចុប្បន្ននេះ លោក Takizaki ជាអ្នកមានជាងគេបំផុតនៅប្រទេសជប៉ុន និងជាស្ថាបនិកនៃក្រុមហ៊ុនផលិតឧបករណ៍ចាប់សញ្ញាស្វ័យប្រវត្តិឈ្មោះ Keyence នេះបើយោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg។ ទ្រព្យសម្បត្តិរបស់គាត់បានកើនឡើងដល់ 38,2 ពាន់លានដុល្លារ លើសពីមហាសេដ្ឋីUniqlo mogul Tadashi Yanai ដែលបានខាតបង់ 9,7 ពាន់លានដុល្លារនៅឆ្នាំនេះ ហើយឥឡូវនេះមានចំនួនទឹកប្រាក់ 35,5 ពាន់លានដុល្លារ។

នៅឆ្នាំ 2020 ខណៈពេលដែលចក្រភពម៉ូដរបស់ Yanai បានទទួលជោគជ័យក្នុងកំឡុងពេលមានជំងឺរាតត្បាត ក្រុមហ៊ុនផលិតរបស់លោក Takizaki មានការកើនឡើងចំនួនភាគហ៊ុន 93,6%។

បើយោងតាមសារព័ត៌មាន Bloomberg បានឱ្យដឹងថានៅឆ្នាំ 1974 Takizaki បានចាប់ផ្តើមក្រុមហ៊ុនដែលមានមូលដ្ឋាននៅអូសាការ ហើយមិនដែលចូលរៀននៅមហាវិទ្យាល័យទេ។

សមិទ្ធផលរបស់លោក Takizaki

ជោគជ័យមួយរបស់គាត់ គឺការជួយបង្កើតឧបករណ៍ចាប់សញ្ញាជាក់លាក់សម្រាប់បណ្តាញដំឡើងដែលផលិតរថយន្តសម្រាប់តូយ៉ូតានិងបន្ទះឈីបសម្រាប់តូស៊ីបា។ ឧបករណ៍ចាប់សញ្ញាគឺជាផលិតផលសំខាន់សម្រាប់ Keyence ដែលផលិតម៉ាស៊ីនស្កេនបាកូដនិងមីក្រូទស្សន៍ផងដែរ។

លោក Mitsushige Akino នាយកប្រតិបត្តិនៅក្រុមហ៊ុន Ichiyoshi Asset Management Co នៅទីក្រុងតូក្យូ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងឆ្នាំ 2015 ថា“ គាត់គឺជាប្រភេទមនុស្សដ៏កម្រមួយនៅក្នុងប្រទេសជប៉ុន”។

បើយោងតាមកាសែត The Financial Times បានសរសេរថា “ Keyence របស់ Takizaki ទទួលបានជោគជ័យមួយផ្នែក ដោយសារតែវាផ្គត់ផ្គង់ប្រភពផលិតកម្ម បញ្ជូនវត្ថុធាតុដើមទៅឱ្យអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ បន្ទាប់មកយកគ្រឿងបន្លាស់ទាំងនោះបញ្ជូនទៅអ្នកប្រមូលផ្តុំមុនពេលធ្វើការត្រួតពិនិត្យចុងក្រោយ។ លើសពីនេះ Keyence មានការិយាល័យនៅ 46ប្រទេស ហើយក៏មានកេរ្តិ៍ឈ្មោះក្នុងការបើកប្រាក់ខែឱ្យបុគ្គលិកបានយ៉ាងល្អដោយមានប្រាក់រង្វាន់ប្រចាំខែ អាស្រ័យលើប្រាក់ចំណេញរបស់ពួកគេ។ បុគ្គលិករបស់គាត់ ទទួលបានប្រាក់ខែខ្ពស់បំផុតនៅប្រទេសជប៉ុនជាមធ្យម 170 000$ ក្នុងមួយឆ្នាំ” ។

នៅពេល Takizaki ចូលនិវត្តន៍ពីតួនាទីជាប្រធានក្រុមហ៊ុននៅឆ្នាំ 2015 ទ្រព្យសម្បត្តិរបស់គាត់មានចំនួន 7,2 ពាន់លានដុល្លារ ហើយគាត់គឺជាបុរសមានជាងគេទី4 នៅប្រទេសជប៉ុននេះ បើយោងតាមទីភ្នាក់ងារព័ត៌មានBloomberg។ ប៉ុន្តែក្នុងរយៈពេល6ឆ្នាំខាងមុខនេះ ទ្រព្យសម្បត្តិរបស់គាត់នឹងកើនឡើងច្រើនជាង5ដង។

ដើម្បីឈានដល់ចំណុចកំពូល ក្រុមហ៊ុន Keyence ក៏ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន 3 ដែលត្រូវបានជ្រើសរើសឱ្យចូលក្នុង Nikkei 225 ដែលជាសន្ទស្សន៍ភាគហ៊ុនពណ៌ខៀវរបស់ជប៉ុន រួមជាមួយក្រុមហ៊ុនផលិតវីដេអូហ្គេម Nintendo និងក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក Murata ។

សម្រង់សម្ដី 1 ដែលធ្វើឱ្យ Takizaki ទទួលបានជោគជ័យ

សម្រង់ដ៏ល្បីល្បាញបំផុតរបស់ Takizaki គឺ “យើងមិនបានធ្វើអ្វីដែលអតិថិជនចង់បាន”(We don’t make what the customer wants) ។ មានន័យថា ផលិតផលនិងសំណើរដែលអតិថិជនបានទទួលស្គាល់ គឺមិនមានតម្លៃទេ ដើម្បីធ្វើឱ្យបានល្អ ក្រុមហ៊ុនត្រូវតែបង្កើតផលិតផលល្អ ដោយសូម្បីតែអតិថិជនក៏មិននឹកស្មានដល់។ ហើយនេះ ក៏ជាទស្សនវិជ្ជាដែលធ្វើឱ្យលោក Takizaki ទទួលបានភាពជោគជ័យរហូតមកទល់សព្វថ្ងៃនេះ។