អ្នកឧកញ៉ា គិត ម៉េង បានណែនាំគន្លឹះ3 ដើម្បីចាប់ផ្តើមអាជីវកម្ម

70
អ្នកឧកញ៉ា គិត ម៉េង បានណែនាំគន្លឹះ3 ដើម្បីចាប់ផ្តើមអាជីវកម្ម

អ្នកឧកញ៉ាគិត ម៉េង ជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ដូចជា

  • ក្រុមហ៊ុនសេវាទូរស័ព្ទចល័តCellcard
  • ក្រុមហ៊ុនសេវាអ៊ីនធឺណេត Ezecom
  • សណ្ឋាគារ Cambodiana
  • ធនាគារ វីង (ខេមបូឌា) ម.ក
  • ស្ថានីយទូរទស្សន៍ស៊ីធីអិន
  • ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី និងក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត

ព្រមទាំង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។ ហើយអ្នកឧកញ៉ា ក៏ជាបុគ្គលដែលជួយកិច្ចការងារសង្គមជាច្រើន និងជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ តាមរយៈការបង្កើតការងារធ្វើឱ្យប្រជាជនរាប់ពាន់នាក់។ លើសពីនេះ ជាអ្នកជំនួញដ៏ជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយអ្នករកស៊ី និងមនុស្សជាច្រើនបានស្គាល់ និងគោរពស្រលាញ់គាត់ជាខ្លាំង។

នាពេលថ្មីៗនេះ បើយោងតាម ផេកផ្លូវការរបស់អ្នកឧកញ៉ា បានបង្ហាញថា ការធ្វើអាជីវកម្មអាចជាបទពិសោធន៍ដ៏ពិបាក ប៉ុន្តែអ្នកឧកញ៉ាជឿជាក់លើមូលដ្ឋានគ្រឹះចំនួន3 ដើម្បីធ្វើឱ្យអាជីវកម្មដំណើរការទៅមុខបានល្អ ហើយគន្លឹះទាំង 3 នោះ រួមមាន៖

1. ចាប់ផ្តើមជាមួយចក្ខុវិស័យ

ការចាប់ផ្ដើមអាជីវកម្មដោយមានចក្ខុវិស័យ ជារឿងល្អដែលមានក្តីសុបិនខ្ពស់ និងការប្រាថ្នាធំ ហើយគិតឱ្យបានជ្រៅ។ ចក្ខុវិស័យរបស់អ្នកមិនត្រឹមតែសំដៅលើការរកប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យមួយដើម្បីសម្រួល ឬធ្វើឱ្យជីវិតអ្នកដទៃប្រសើរឡើង។ ជិត30ឆ្នាំមុន ក្នុងនាមអ្នកឧកញ៉ាជាយុវជនខ្មែរ គាត់បានត្រលប់មកប្រទេសកម្ពុជាវិញ ជាមួយនឹងក្តីសុបិនដ៏មានមហិ្ឆចតាមួយ ដើម្បីជួយលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ ហើយបច្ចុប្បន្ន អ្នកឧកញ៉ានៅតែមានទស្សនៈដូចគ្នា ហើយនៅតែបន្តខិតខំធ្វើឱ្យវាក្លាយជាការពិត។

2. រក្សាការសន្យា

សុចរិតភាពគឺជាលក្ខណៈយ៉ាងសំខាន់និងចាំបាច់។ សូមចងចាំថាការចាប់ផ្តើមអាជីវកម្មរបស់អ្នកត្រូវបានបង្កើតឡើងដោយការជឿទុកចិត្ត គុណធម៌ ទំនាក់ទំនង និងការប្រាស្រ័យទាក់ទងគ្នាដែលជាគ្រឹះសំខាន់ក្នុងការផ្តល់នូវអ្វីដែលយើងបាននិយាយថាយើងនឹងផ្តល់ឱ្យទៅដៃគូអាជីវកម្មរបស់យើង។ សូមចាប់ផ្តើមដោយការផ្តល់នូវអ្វីដែលអ្នកបានសន្យា។

3. សន្សំភាពជឿទុកចិត្ត

ការធ្វើបានល្អនៅក្នុងអាជីវកម្មមួយនឹងជួយអ្នកឱ្យទទួលបានភាពជឿទុកចិត្តនៅក្នុងអាជីវកម្មបន្តបន្ទាប់ដែលអ្នកចង់បង្កើតទៀត។ អ្នកអាចទទួលបានភាពជឿទុកចិត្តរបស់អ្នក មិនត្រឹមតែពីអតិថិជនប៉ុណ្ណោះទេ ប៉ុន្តែពីស្ថាប័នហិរញ្ញវត្ថុ និយ័តករ និងវិនិយោគិនរបស់អ្នកទៀតផង។ ភាពជឿទុកចិត្តនឹងជួយឱ្យអាជីវកម្មរបស់អ្នកមាននិរន្តរភាពក្នុងរយៈពេលវែង។