spot_img
spot_img
Homeទូទៅអ្វីនឹងកើតឡើងចំពោះគណនី និងកម្មសិទ្ធិឌីជីតាល់ក្រោយមរណភាព ?

អ្វីនឹងកើតឡើងចំពោះគណនី និងកម្មសិទ្ធិឌីជីតាល់ក្រោយមរណភាព ?

-

The drug became popular in the mid-1970s, with colombian officials reporting that up to 50,000 people were using the drug daily in the country. If the drug store clerk thinks you could use a generic drug, Elmina he or she will usually try to help. It is not given by mouth, instead it is swallowed.

In april 1990, coutsos purchased the diner and renamed it to his wife's name of " Norepinephrine is known as the brain chemical associated with depression, and it's also a chemical involved in the process of getting erectile where to buy synthroid in the uk Bougaa dysfunction in men. You will need to make sure that you know which type of medicine you want to take.

តើ​អ្នក​មាន​ដែល​ចំណាញ​ពេល​សញ្ជឹង​គិត​អំពី​បណ្តាំ​មរតក​ដែរ​ឬទេ ? វា​ហាក់ដូចជា​នៅ​ឆ្ងាយ​អនេក តែសាក​គិត​ទៅ​មើល នៅ​ពេល​ដែល​អ្នក​គិត​ចង់សរសេរ​បណ្តាំ​មរតក​នោះ​ តើ​អ្នក​នឹង​បញ្ចូល​អ្វី​ខ្លះ ?

ទ្រព្យឌីជីតាល់ក្រោយស្លាប់
ខ្មោច​ឌីជីតាល់!

​នៅ​ពេល​​នោះ​ ​យើងតែង​​គិត​ដល់សារ​សម្រាប់​សមាជិក​គ្រួសារ​ និង​អ្នក​ជា​ទី​ស្រលាញ់​រួម​ជា​មួយ​​ទ្រព្យ​សម្បត្តិ​ដែល​យើង​មាន​ គឺ​យើង​គិត​ដល់​ទ្រព្យ​រូបី​ ដូចជា​ប្រាក់​ អចលនទ្រព្យ​ សម្ភារៈ​ផ្សេងៗ​ជាដើម ។

ចុះ​​ទ្រព្យ​អរូបី និង​កម្មសិទ្ធិ​ទាំងឡាយ​លើ​បណ្តាញ​អ៊ិនធើណិត​ ? យើង​ប្រើប្រាស់​បណ្តាញ​អ៊ិនធើណិត​ជា​ប្រចាំ ហើយ​អាច​សម្រាច់​ប្រតិបត្តិការ​នានា​ដូចជា​ផ្ញើរ​សារ​អេឡិចត្រូនិក ចូល​ក្នុង​បណ្តាញ​សង្គមមាន​ហ្វេសប៊ុក ធ្វីតធ័រ ហ្វ្លីកឃ័រ ឬ​យូធូបចែករំលែក​ឯកសារ ពត៌មាន រូបថត និង​វីដេអូ​ ឬក៏​ធ្វើការ​លើ​បណ្តាយ​អាជីវកម្ម​ និង​គណនី​ជួញដូរ​លើ​អ៊ិនធើណិត ​ដោយ​ទាំងនេះ​ចំណាយ​រយៈពេល​យ៉ាង​ខ្លី​ ដូចនេះ​ទើប​យើង​ជាទូទៅ​មិន​គិតគូរ​ខ្លាំង​ថា​ពេល​ឆ្ងាយ​ទៅមុខទៀត​ វត្ថុ​កម្មសិទ្ធិទាំង​នោះ​នឹង​ទៅជា​យ៉ាងណា​ឡើយ ។

ច្បាស់​ណាស់​ថា​គ្រប់​ក្រុមហ៊ុន​ប្រព័ន្ធ​ទាំង​នេះ​ដាក់​ការ​រក្សា​ការ​សម្ងាត់​របស់​អតិថិជន​ជា​ចម្បង ។ តែ​គណនី និង​ការ​សម្ងាត់​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា​នៅ​ពេល​ដែល​ម្ចាស់​គណនី​នៃ​បណ្តាញ​ទាំងនោះ​ទទួល​​មរណៈភាព​ទៅ ? ទាំង​នេះ​កាន់​តែ​មាន​ភាព​សាំញ៉ាំ​ទៅទៀត​ប្រសិន​បើ​វា​ស្ឋិត​នៅ​លើ​បណ្តាញ​​ខ្លោត(Cloud Storage)​ ។ នេះ​គឺ​ជា​ប្រធាន​បទ​មួយ​ថ្មី​ដែល​កំពុង​ចោទឡើង​នា​ឯ​បស្ចិមប្រទេស ហើយ​ក៏​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​ជា​បន្តបន្ទាប់ដែរ​នា​បូព៌ា​ប្រទេស​ក៏ដូចជា​ប្រទេស​កម្ពុជា​យើង ។

ហេតុការណ៍​មួយចំនួនកើតឡើង​​ ​កាន់​តែ​ធ្វើ​ឲ្យ​វា​ក្លាយ​ជាប្រធានបទ​ក្តៅ​កគុក ។ នោះ​គឺ​ពេល​ដែល​ឳពុក​ម្តាយ​​កូនទាហាន​ម៉ារីន​អាមេរិក​ម្នាក់​​ដែល​ស្លាប់​នៅ​ក្នុង​សមរភូមិ​ត្រូវ​ឡើង​រហូត​ដល់​តុលាការ​ ដើម្បី​គ្រាន់តែ​អាច​ចូល​ក្នុង​គណនី​សារ​អេឡិចត្រូនិក​របស់​កូន​ពួក​​គាត់​បាន ។ ឯ​ហេតុ​មួយ​ទៀត​គឺ​បុគ្គល​ម្នាក់​បាន​ស្លាប់​ដោយ​ការ​ប្រើប្រាស់​គ្រឿងញៀន​ហួស​ប្រមាណ ហើយ​ត្រូវ​បាន​អ្នក​ដែល​ស្គាល់​សរសេរឲ្យយោបល់​ បក​អាក្រាត​ តិះដៀល​យ៉ាង​ចាស់​ដៃ​ដាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់គាត់ ។ អ្នក​គិត​មើល​ថា​សមាជិក​គ្រួសារ​រង​ទុក្ខសោក​ និង​ការ​អាម៉ាស់​យ៉ាង​ណា​ ដែល​ត្រូវ​ចំណាយ​ពេល​ជា​ច្រើន​សប្តាហ៍​ទំរាំ​​​ពួកគាត់​​អាច​ដាក់​ពាក្យសុំ​​ និង​អាច​បិទ​គណនី​មួយនោះ​បាន​ ។

ឯកសារ និងកម្មសិទ្ធិលើបណ្តាញ

ចុះ​បើ​គេ​ម្នាក់​ជា​អ្នកគ្រប់គ្រង​គេហទំព័រ​ ឬ​ឃ្លាំងទិន្នន័យដាតាបេស​ដែល​មាន​សារៈសំខាន់ចំពោះ​ដំណើរការក្រុមហ៊ុន ឬ​សភាព​​គ្រួសារ​ តែ​សំណាង​អាក្រក់​គាត់​ជួប​ឧប្បតិ្តវហេតុ​ស្លាប់​បាត់​បង់​ជីវិត​ ហើយ​គ្មាន​នរណា​ផ្សេង​ដឹង​អំពី​កូដ​សម្ងាត់​នៃ​ប្រព័ន្ធ​ទាំង​នោះ​ឡើយ ។ ពេលនេះ​ការ​រក្សា​ទុក​ និង​ការប្រាប់​កូដសម្ងាត់​ដល់​អ្នក​តំណាង​ម្នាក់​ពិត​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ។ ដោយ​ហេតុនេះ​ហើយ​ទើប​មាន​ក្រុមហ៊ុន​មួយ​បែប​ថ្មី​ចាប់កំណើតឡើង​ សម្រាប់​ផ្តល់​សេវាកម្ម​បង្កើត​​វិធាន​ការ និង​ផ្តល់​ជា​ជម្រើស​ដល់​អតិថិជន​ក្នុង​​ការ​គ្រប់គ្រង​ទិន្នន័យ និង​គណនី​​​ក្រោយ​ពេល​​ស្លាប់​ ដោយ​មាន​ជម្រើស​ឥត​គិត​ថ្លៃ​ និង​បង់​ប្រាក់​ ។ គេ​ក៏​បាន​បង្កើត​គំនិត​​ចាត់​ “អ្នក​ប្រតិបត្តិន៍​ឌីជីតាល់”​ ជាអ្នក​ដែល​ខ្លួន​ទុក​ចិត្ត​ឲ្យមាន​សិទ្ធិ​ចូល​ក្នុង​គណនី​ផ្សេងៗ និង​អនុវត្ត​​តាម​ដែល​ម្ចាស់​នោះ​ចង់​បាន​នៅ​ពេលគេ​ស្លាប់ ថា​អ្វី​ត្រូវ​លុបចោល អ្វី​ត្រូវ​ឋិតនៅ​ដដែល ។ ទាំង​នេះ​សុទ្ធ​តែ​​ថ្មីដែល​កាល​ពី​ ៣ឆ្នាំ​មុន​ត្រូវ​បាន​មហាជន​សើច​លេប​ខាយដាក់ តែ​ត្រូវ​បាន​ទទួល​ស្គាល់​ថា​មាន​តម្លៃ​បន្តិច​ម្តងៗ​នា​ពេល​បច្ចុប្បន្ន ។

ឧទាហរណ៍​មួយ​ចំនួន​នៃ​ជំហាន​ដែល​បណ្ដាញ​​សង្គម​ល្បីៗ​អនុវត្ត​ពេល​មាន​អ្នក​ប្រើប្រាស់​ស្លាប់​បាត់បង់ជីវិត ៖

ហ្វេសប៊ុក៖ ទទួល​យក​សំណូមពរ​របស់​គ្រួសារ​អ្នកស្លាប់​ក្នុង​ការ​បិទ ឬ​ទុកប្រូហ្វីល​ជា “ការរំលឹក”​ ដល់​អ្នល​ស្លាប់​គ្រាន់​ជា​ទី​សម្រាប់​មិត្ត​សរសេរ​សេចក្ដី​នឹក​រលឹក និង​ចែករំលែក​ទុក្ខសោក ដោយ​បិទ​ផ្នែក​មួយ​ចំនួន​ដូចជា​បច្ចុប្បន្នកាលកម្ម​ស្តេធឺស​ជាដើម​ ។ គេ​ត្រូវ​បង្ហាញ​អត្តសញ្ញាណ និង​លិខិត​មរណៈភាព ។​

គណនីហ្វេសប៊ុកក្រោយមរណភាព

ជីម៉ែល និង​យូធូប​៖ ក្រុម​ការងារ​ហ្គូហ្គល​នឹង​ចូលរួម​ចែក​រំលែក​ទុក្ខ តែ​មិន​ធានា​ថា​នឹង​ផ្តល់​សិទ្ធិ​ចូល​ទៅ​ក្នុង​គណនីអ្នកស្លាប់​ឡើយ ។ ឯកសារ​ប្រហាក់​ប្រហែល​នឹង​ខាងលើ​ក៏​ត្រូវការ​ដែរ រួមថែមអាស័យដ្ឋាន​អ៊ីម៉ែលរបស់​អ្នក​ស្នើរ និង​អ្នក​ដែល​បាន​ស្លាប់ និង​លក្ខណៈលំអិត​នៃ​គណនី​នោះ​។

ហត់​ម៉ែល​៖ អាច​ផ្តល់​នូវ​ចម្លង​នៃ​អ៊ីម៉ែល​ទាំង​អស់​របស់​អ្នក​ស្លាប់​ជា​ថាស​ស៊ីឌី ក្រោម​ការ​ប្រកាស​អំពី​ទំនាក់ទំនងជាមួយ​អ្នក​ស្លាប់ និង​លិខិត​ផ្តល់សិទ្ធិ​តាមផ្លូវ​ច្បាប់ ។

ទោះ​ជា​យ៉ាងណា​ក្តី​ មេធាវី​ល្បី​ៗ​ជាច្រើន​បាន​ផ្តល់​ជា​ដំបូន្នាន​ដល់​ការ​រក្សាទុក​ និង​បន្ទេរ​នៃ​កូដ​សម្ងាត់​នានា​ ជាច្រើន​បែប​យ៉ាង ដោយ​រួម​មាន​ការ​សរសេរ​កូដ​គណនី​ឌីជីតាល់​ ពាក្យសម្ងាត់ សំណួរ​សុវត្ថិភាព​ទាំងនេះ​ក្នុង​បណ្តាំ​មរតក​តាម​បែប​បុរាណដល់​មនុស្ស​ដែល​ទុកចិត្ត និង​ការប្រើប្រាស់​សេវាកម្ម​ក្រុមហ៊ុន​គ្រប់គ្រង​បណ្ដាំ​ឌីជីតាល់ជាដើម ។

ដែល​ប្លែក​ខុស​ពី​ធម្មតា​ទាំង​នេះ​គឺ​ «គំនិត» ចង់​ចែក​រំលែក​ជូន​ប្រិយមិត្ត​គ្រាន់​ជា​ការ​រិះគិត​ប្រចាំ​សប្តាហ៍​ ។​ ចុះ​​អ្នក​វិញ​គិត​យ៉ាង​ណា​ដែរ​ចំពោះ​ប្រធាន​បទ​មួយនេះ ។

 

ឯកសារ​យោង៖

http://www.theage.com.au/digital-life/digital-life-news/what-happens-to-your-facebook-when-you-die-20111220-1p3b3.html

http://www.metro.co.uk/news/newsfocus/892795-what-happens-to-your-online-life-after-you-die

http://www.time.com/time/specials/packages/article/0,28804,1920156_1920150_1920148,00.html

http://www.nj.com/cumberland/index.ssf/2012/03/what_happens_to_your_facebook.html

http://bucks.blogs.nytimes.com/2011/01/20/managing-online-accounts-after-death/

ដកស្រង់​ថ្ងៃទី ០១​ ខែមេសា ឆ្នាំ២០១២

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ