តើហេតុអ្វីបានជាអ្នកគិតច្រើន? អ្នកគិតច្រើនទៅលើបញ្ហាអ្វីខ្លះ? ពេលដែលអ្នកគិតច្រើនតើវាមានផលប៉ះពាល់អ្វីខ្លះដល់អ្នក និងសុខភាពរបស់អ្នក?
Head lice ivermectin is not an appropriate treatment for severe cases of head lice infestation. Cytotec tabletas precio mexico https://jefbelgium.eu/about/board-2022 buy neurontin without prescription y suele tener una carga masiva que los dos medicamentos. Some people may not be able to tolerate this type of medication.
It is estimated that the cost of this treatment for women is about ,000 for 1 treatment course. You can find many other Karlshamn https://smchd.org/2017/08/solar-eclipse-safety brands online but they are all very similar and you have to look carefully to make the right choice. And when we have a look at the list, it is clear why they are the leaders in the world.
ការគិតច្រើនពេកគឺបណ្ដាលមកពី ការព្រួយបារម្ភពីបញ្ហាអនាគតពេក ការគិតតែពីភាពអវិជ្ជមាន ពិបាកក្នុងការជ្រើសរើសនិងការសម្រេចចិត្តជាដើម។ ចំពោះមនុស្សដែលគិតពីបញ្ហាស្មុគស្មាញច្រើនពេក នឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រាកលង់លក់របស់ពួកគេ ពេលខ្លះធ្វើឲ្យពួកគេភ្ញាក់ទាំងកណ្ដាលអាធ្រាត្រ ដើម្បីមកអង្គុយគិតពីវាព្រោះតែនៅមានអារម្មណ៍រសាប់រសល់ជាមួយនឹងបញ្ហាទាំងនោះ។ ១១ចំណុចខាងក្រោមនេះនឹងបង្ហាញប្រាប់ពីមូលហេតុនិងផលប៉ះពាល់នៃអ្នកគិតច្រើនពេក៖
១ ការគិតពិចារណាហួសហេតុពេកគឺជាសម្លេងនៃការរិះគន់ដែលតែងតែព្យាយាមបំផ្លាញអ្នក ពីព្រោះវាធ្វើឲ្យមនុស្សគ្រប់គ្នានិងអ្វីៗជុំវិញអ្នកសង្ស័យ។ ហើយវាក៏ជាអ្នកធ្វើឲ្យអ្នកមានភាពស្រពិចស្រពិលមិនឈប់ដែរ ដែលជាហេតុធ្វើឲ្យយើងត្រូវតែគិតពីវាមិនចេះចប់មិនចេះហើយសោះ។ ចំពោះសម្លេងនៃការរិះគន់នេះដែរ វានឹងរារាំងអ្នកមិនឲ្យធ្វើតាមនូវអ្វីដែលជាសភាវគតិរបស់អ្នកឡើយ។
២ ការគិតច្រើនពេកនឹងធ្វើឲ្យអ្នកបង្កើតនូវបញ្ហាជាច្រើន ហើយវានឹងនាំឲ្យអ្នកកាន់តែស្មុគស្មាញឡើងៗ។ ភាគច្រើនសំណួរដែលតែងតែចោទសួរនោះគឺ “ចុះបើសិនជា…” “ហេតុអ្វីបានជា…”។ល។ នេះគឺជាសំណួរដែលអ្នកតែងតែសួរខ្លួនឯង នៅពេលដែលអ្នកមានភាពសង្ស័យ ភាពមិនច្បាស់លាស់ទៅលើអ្វីមួយឬក៏ទៅលើនរណាម្នាក់។
៣ វាគឺជាសិល្បៈនៃការគិតច្រើនអំពីអ្វីដែលអ្នកបានបំផ្លាញមុនពេលវាចាប់ផ្ដើម ហើយអ្នកក៏ចាប់ផ្ដើមដាក់ទណ្ឌកម្ម ធ្វើបាបខ្លួនឯងខ្លាំងៗដោយការរំឮកវាមកគិតសារជាថ្មី។
៤ ប្រសិនបើអ្នកគឺជាប្រភេទមនុស្សដែលគិតច្រើនហួសហេតុពេក នោះអ្នកនឹងត្រូវទូលរែកនូវបញ្ហាជាច្រើនហើយត្រូវដោះស្រាយវាទាំងអស់ ព្រោះអ្នកចង់ដឹង ចង់ឃើញ ចង់ឮ ចង់យល់ពីមូលហេតុ ហើយអ្នកចង់វិភាគនិងឆ្លុះបញ្ចាំងពីវាឲ្យបានច្បាស់(រឿងដែលអត់បានការ ឬមួយក៏ជាការស្រម៉ៃដែលមិនមែនជាការពិតជាដើម)។ មិនមែនមានន័យថាមិនឲ្យអ្នកគិត មិនឲ្យអ្នកវិភាគអ្វីនោះទេ តែអ្នកត្រូវគិតចំពោះបញ្ហាដែលសំខាន់ ដែលជួយស្រោចស្រង់សង្គមជាតិឲ្យរីកចម្រើន។
៥ ការគិតពិចារណាហួសហេតុអាចជាប៉ារាស៊ីត ដែលធ្វើឲ្យខ្លួនអ្នកក្លាយជាជនរងគ្រោះ ហើយវាចាំបំផ្លាញសុភមង្គលរបស់អ្នក និងភាពជាម្ចាស់ការលើខ្លួនអ្នកឲ្យបាត់បង់ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង។ ចិត្តគឺជារឿងស្មុគស្មាញនិងស្រស់ស្អាត ហើយមានមនុស្សតែម្នាក់គត់ដែលអាចបំផ្លាញខ្លួនអ្នកបាននោះគឺខ្លួនអ្នកនេះហើយ។
៦ អ្នកគិតពីបញ្ហា ដើម្បីគ្រប់គ្រងអនាគត និងផ្លាស់ប្ដូរអតីតកាលរបស់អ្នក រឿងទាំងពីរនេះគ្មានប្រយោជន៍ទេ ព្រោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ បារម្ភ និងស្ដាយក្រោយជាមួយនឹងរឿងនេះលើសដើម។ ការគិតច្រើនពេកគឺជាទម្លាប់មួយដ៏អាក្រក់ ដែលវាអាចនឹងឆក់យកនូវភាពសប្បាយរីករាយ សេរីភាព ភាពជឿជាក់ ភាពក្លាហាន ហើយបង្កឲ្យអ្នកទទួលរងនូវភាពឈឺចាប់។
៧ នៅពេលដែលអ្នកចង់សម្រាក ឬមួយក៏ព្យាយាមគេងឲ្យលក់ដើម្បីបំបាត់នូវទុក្ខកង្វល់ ភាពខ្វល់ខ្វាយ និងបញ្ហាស្មុគស្មាញផ្សេងៗ តែខួរក្បាលរបស់នៅតែបន្តការគិត បន្ដការធ្វើការបន្ថែម ព្រោះអារម្មណ៍ព្រួយបារម្ភរបស់អ្នកធ្វើឲ្យខួរក្បាលមិនបានសម្រាកគ្រប់គ្រាន់។
៨ បញ្ឈប់ការគិតជ្រុលពេក បើសិនជាអ្នកមិនអាចគ្រប់គ្រងស្ថានការណ៍បាន។ម្យ៉ាងទៀតអ្នកអាចគ្រប់គ្រងបានតែអ្វីដែលកំពុងកើតឡើងនៅក្នុងគំនិតរបស់អ្នក ហើយអ្នកអាចមានឥទ្ធិពលទៅលើពិភពលោក តែអ្នកមិនអាចគ្រប់គ្រងឬផ្លាស់ប្ដូរអ្វីដែលមាននៅលើពិភពលោកនេះបានទេ។ វាអាចជារឿងដែលគួរឲ្យធុញទ្រាន់ ជាពិសេសនៅពេលអ្នកគិតថាចក្ខុវិស័យរបស់អ្នកនៅជុំវិញអ្នកគឺខ្ពស់ជាងការបញ្ចេញមតិរបស់អ្នកដទៃ។
៩ ការគិតច្រើនពេកមិនបានផ្ដល់នូវអំណាចដល់អ្នកលើអ្វីៗដែលហួសពីការគ្រប់គ្រងរបស់អ្នកទេ នោះហើយជាមូលហេតុដែលអ្នកគួរតែអនុញ្ញាតិឲ្យខ្លួនឯងរស់នៅក្នុងបច្ចុប្បន្ន រស់នៅជាមួយនឹងភាពសប្បាយរីករាយ។
១០ ឈប់ព្រួយបារម្ភអំពីអ្វីដែលបានកើតឡើងនៅក្នុងអតីតកាល ឬ មួយក៏នឹងមានអ្វីកើតឡើងនៅថ្ងៃស្អែក ពោលគឺអ្នកគួរតែផ្ដោតទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបាននាពេលបច្ចុប្បន្ននេះ។ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ រីករាយនៅថ្ងៃនេះ គិតពីអ្វីដែលវិជ្ជមាន និង រំពឹងគិតថានឹងមានអ្វីដែលល្អចូលមកក្នុងជិវិតរបស់អ្នក ធ្វើឲ្យអ្នកក្លាយជាមនុស្សថ្មីម្នាក់។
១១ នៅពេលដែលអ្នកមិនអនុញ្ញាតិឲ្យខួរក្បាលរបស់អ្នកគិតពីបញ្ហាដែលអត់ប្រយោជន៍ឬ ក៏ស្មុគស្មាញ នោះអ្នកនឹងមានសន្តិភាពខាងផ្លូវអារម្មណ៍ មានភាពជឿជាក់ មានទំនុកចិត្តខ្ពស់លើខ្លួនឯង ហើយជិវិតអ្នកជួបតែភាពរីករាយនិងមានសុភមង្គល។
ដូចនេះនៅក្នុងអត្ថបទនេះមិនមែនមិនឲ្យអ្នកគិតពីរឿងអនាគត ឬរឿងអ្វីផ្សេងនោះទេ គ្រាន់តែក្រើនរំឮកដាស់តឿនដល់អ្នក កុំឲ្យគិតទៅលើបញ្ហាអ្វីមួយស្មុគស្មាញពេក ឬក៏ធ្ងន់ធ្ងរពេក ព្រោះវានឹងធ្វើឲ្យអ្នកកាន់តែវិលវល់នឹងឈឺក្បាលលើសដើម គិតអ្វីក៏មិនចេញ ធ្វើអ្វីក៏បរាជ័យដែរ។