តើអ្នកដឹកទេថា អ្នកអាចយល់ពីសៀវភៅមួយបានច្រើនប្រសិនបើអ្នកផ្លាស់ប្តូរវិធីក្នុងការអាន!
- អ្នកត្រូវបន្តអាន នៅពេលជួបនឹងចំណុចដែលអានមិនយល់
អ្នកត្រូវបន្តអាន។ វាគឺជារឿងធម្មតាដែល នៅពេលអាន អ្នកតែងតែជួបចំណុចដែលអានមិនយល់ ដូច្នេះចូរអ្នកអានកថាខណ្ឌមុននិងក្រោយឃ្លា នោះសាកមើល។
ប្រសិនបើអ្នកនៅតែមានអារម្មណ៍ច្របូកច្របល់ ចូរអ្នកអានពីរបីទំព័របន្ទាប់ទៀត។ ការបន្តអានទៅមុខគឺជាការស្វែងរកអត្ថន័យនៃឃ្លា វគ្គឬផ្នែកណាមួយនៅក្នុងអត្ថន័យធំជាងវានៃសៀវភៅ។
- អានម្តងទៀត
អានឃ្លាឬវគ្គនោះម្តងទៀត យ៉ាងតិច២ដង។ ពេលអានម្តងៗ ត្រូវផ្តោតអារម្មណ៍ព្រោះការធ្វើបែបនេះគឺអាចជួយឲ្យអ្នកបង្កើនកម្រិតនៃការផ្តោតអាន និងអាចយល់អំពីចំណុចទាំងនោះ។
- បំបែកវគ្គឬផ្នែកនោះជាផ្នែកៗ ឬជាគ្រោង
អ្នកអាចបែងចែកផ្នែកនោះដោយផ្នែកៗ។ ងាយបំផុតគឺជា៣ ដែលមានដូចជាផ្នែកផ្តើម ផ្នែកតួរ និងបញ្ចប់។ ពេលខ្លះអ្នកអាចបំបែកវាជាគ្រោង។
- មើលឧទាហរណ៍
ប្រសិនបើជួបនឹងគំនិតដែលមានភាពស្មុគស្មាញច្រើន។ ចូលអ្នកកុំទាន់អល់អែក្នុងការបន្តអាន ព្រោះជាធម្មតានៅពេលអ្នកនិពន្ធគោលគំនិតថ្មីអ្វីមួយ គាត់តែងតែមានលើកជាឧទាហរណ៍មកពន្យល់បន្ថែម។ ដូចនេះចូរអ្នកអានឧទាហរណ៍។
- ធ្វើការស្រាវជ្រាវបន្តិចទៅលើប្រធានបទដែលអ្នកមិនយល់
នៅពេលអាន អ្នកត្រូវមានវិចនានុក្រមនៅជិតខ្លួន ព្រោះអ្នកនឹងជួបពាក្យពិបាកជានិច្ច។ ហើយប្រសិនជាមានពត៌មានណាដែលអ្នកមិនច្បាស់លាស់ ហើយចង់ស្វែងយល់បន្ថែម ចូរអ្នកឆែកវាមើលនៅលើវ៉េបសាយនានាដែលគួរជាទីទុកចិត្តបាន។
- ពេលបញ្ចប់សៀវភៅទាំងមូលហើយ ចូរអ្នកត្រលប់មកអានកន្លែងដែលមិនយល់នោះឡើងវិញ
ចូរកុំបណ្តោយអោយចំណុចដែលអ្នកមិនយល់មករារាំអ្នកពីការបញ្ចប់ការអានសៀវភៅឲ្យសោះ។ ពេលខ្លះប្រសិនបើព្យាយាមគ្រប់វិធីសាស្រ្តហើយ ប៉ុន្តែនៅតែមិនយល់ អ្នកអាចទាយអំពីន័យវាហើយបន្តអានទៀត។
កត់ត្រាទុកលេខទំព័រដែលមិនយល់នោះទុក។ នៅពេលដែលបញ្ចប់សៀវភៅទាំងមូល អ្នកអាចត្រលប់មកអានចំណុចនោះវិញហើយអ្នកអាចដឹងថាតើពេលនេះអ្នកអាចយល់ន័យវាឬនៅ។
- សុំជំនួយនៅពេលអានចប់
ប្រសិនបើអ្នកមានបញ្ហាជាមួយចំណុចដែលស្មុគស្មាញ អ្នកអាចស្វែងរកជំនួយពីមិត្ត ក្រុមគ្រួសារ ឬលោកគ្រូអ្នកគ្រូដែលធ្លាប់បានអានវា។ ប្រសិនបើពួកគេក៏មិនយល់ដែរដូច្នេះអ្នកអាចសហការគ្នានិងជួយគ្នាទៅវិញទៅមកដើម្បីយល់អំពីអត្ថន័យនោះ។