តើអ្វីជា Content Writer ?
បើយោងតាមគេហទំព័រ Copify Blog បានកំណត់និយមន័យថា Content Writer សំដៅលើ អ្នកមានជំនាញក្នុងការបង្កើតខ្លឹមសារដែលពាក់ព័ន្ធនឹងអ្វីមួយ ដែលមានភាពទាក់ទាញដល់អតិថិជនគោលដៅ និងមានគុណភាពខ្ពស់ក្នុងការសរសេរផ្ដល់ជាព័ត៌មាន និងបង្កើតមាតិកាល្អៗលើប្រព័ន្ធអនឡាញ ព្រមទាំងបង្កើតពាក្យគន្លឹះដែលងាយស្រួលស្វែងរកទៀតផង។
បើយោងតាមគេហទំព័រ Study.com បានកំណត់និយមន័យថា Content Writer គឺជាអ្នកនិពន្ធអាជីពដែលផលិតខ្លឹមសារគួរឱ្យចាប់អារម្មណ៍សម្រាប់ប្រើប្រាស់តាមអ៊ីនធឺណេត។ ហើយជាបុគ្គលដែលយល់ដឹងអំពីអ៊ីនធឺណេត ដើម្បីបង្កើតអត្ថបទ និងទម្រង់ផ្សេងៗនៃគេហទំព័រដែលត្រូវបានសរសេរ។
សរុបមក Content Writer គឺជាអ្នកបង្កើតខ្លឹមសារមាតិកានានាដែលពាក់ព័ន្ធនឹងអ្វីមួយ ប្រកបដោយគុណភាពខ្ពស់ ងាយស្រួលស្វែងរក និងទាក់ទាញចំណាប់អារម្មណ៍អតិថិជនគោលដៅតាមប្រព័ន្ធអនឡាញ។ ហើយមានសមត្ថភាពយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគោលបំណងនៃប្រភេទខ្លឹមសារជាក់លាក់ ដើម្បីបង្កើតខ្លឹមសារមាតិកានីមួយៗឱ្យមានគុណភាព គុណតម្លៃ និងស្គាល់ពីអតិថិជនគោលដៅច្បាស់។ ចំពោះខ្លឹមសារទាំងនោះ អាចរួមបញ្ចូល៖
- អត្ថបទ
- blog posts
- ស្គ្រីបវីដេអូ ឬPodcasts
- eBooks ឬ Books
- ការពិពណ៌នាប្រភេទផលិតផល
- ទស្សនាវដ្ដី
- Web pages
- ការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម
- Email marketing និងជាច្រើនទៀត។
តួនាទី និងទំនួលខុសត្រូវ
Content Writer មានតួនាទីជាអ្នកច្នៃប្រឌិតដែលមានជំនាញក្នុងការសរសេរច្បាប់ចម្លងសម្រាប់គេហទំព័រ Blogs ប្រព័ន្ធផ្សព្វផ្សាយសង្គម សៀវភៅបោះពុម្ពផ្សាយ សៀវភៅអេឡិចត្រូនិក និងវេទិកាផ្សេងៗទៀត ក្នុងគោលបំណងជូនដំណឹងថ្មីៗ ផ្ដល់ជូននូវចំណេះដឹង ព័ត៌មានថ្មីៗ ការអប់រំ ការកំសាន្តដល់អតិថិជនគោលដៅ ដើម្បីផ្ដល់ជាគុណប្រយោជន៍ ឬគុណតម្លៃនានា ព្រមទាំងអាចជំរុញឱ្យពួកគេបានស្គាល់ច្បាស់ពីផលិតផលសេវាកម្ម ឬម៉ាកយីហោអាជីវកម្ម តាមរយៈមាតិកាដែលបានបង្កើតនិងបានផ្សព្វផ្សាយនោះ។
លើសពីនេះ ត្រូវតែចេះស្វែងរកប្រភពព័ត៌មានល្អបំផុតសម្រាប់បង្កើតមាតិកា និងរកវិធីដើម្បីចងចិត្តអតិថិជនតាមរយៈមាតិការបស់ខ្លួន ដើម្បីជួយឱ្យអាជីវកម្មសម្រេចបានគោលដៅជាក់លាក់។ អ្វីដែលកាន់តែសំខាន់នោះ Content Writer ត្រូវតែ ៖
- ជាអ្នកពូកែសិក្សាស្រាវជ្រាវ ដើម្បីធ្វើឱ្យការបង្កើតខ្លឹមសារមាតិកាកាន់តែគ្រប់ជ្រុងជ្រោយ និងខ្លឹមសារមានគុណភាពខ្ពស់
- ជាអ្នករចនាដ៏ល្អ ដើម្បីធានាថា ការរចនានៃការសរសេរមានភាពងាយស្រួលអាន និងទាក់ទាញឱ្យមានអ្នកចង់អានកាន់តែច្រើន
- អ្នកជំនាញ SEO ដើម្បីធានាថា អតិថិជនគោលដៅ ងាយស្រួលស្វែងរកនៅលើប្រព័ន្ធអនឡាញ
- អ្នកកែសម្រួល ដើម្បីធានាថា ការសរសេរមានខ្លឹមសារល្អ និងត្រឹមត្រូវ
ការងារសំខាន់ៗរបស់ Content Writer
បើយោងតាមគេហទំព័ររបស់ futurelearn.com បានបង្ហាញពីការងារសំខាន់ចំនួន 4 ដែល Content Writer ត្រូវធ្វើ រួមមាន៖
- រៀបផែនការដើម្បីបង្កើតមាតិកាល្អៗ
- ដំណើរការនៃការសរសេរឱ្យមានគុណភាពខ្ពស់
- កែសម្រួលឱ្យមានភាពត្រឹមត្រូវ 100%
- មើលឡើងវិញពីលទ្ធផលនិងកែតម្រូវឱ្យមានភាពល្អជាងមុន