spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីង   តើ McDonald’s អាចជំនះវិបត្តិ Covid 19 ដោយរបៀបណា ?

   តើ McDonald’s អាចជំនះវិបត្តិ Covid 19 ដោយរបៀបណា ?

-

លោក Chris Kempczinski គឺជាអគ្គនាយកនៃ McDonald’s ដែលត្រូវបានជ្រើសរើសឲ្យកាន់កាប់នូវតំនែងមួយនេះនាចុងឆ្នាំ ២០១៩ បន្ទាប់ពីការលាលែងពីតំណែងរបស់អតីតអគ្គនាយកពីមុនដែលបានប្រព្រឹត្តល្មើសនឹងគោលការណ៍របស់ក្រុមហ៊ុន ។ បន្ទាប់ពីលោក Chris Kempczinski កាន់តំណែងបានមិនដល់ ៥ ខែផងវិបិត្តកូវីត ១៩ ដ៏ធ្ងន់ធ្ងរក៏ផ្ទុះឡើងនៅសហរដ្ឋអាមេរិចដែលបង្ខំឲ្យសាខារបស់ McDonald’s រហូតដល់ទៅជាង ៣៦០០០ ហាងទូទៅពិភពលោកបានបិទទ្វារភ្លាមៗ ។ ជាលទ្ធផលក្រុមហ៊ុនមួយនេះត្រូវបានខាត់បង់ចំណូលអស់ជាច្រើន ។

ពិតណាស់វាគឺជាវិញ្ញាសារដ៏លំបាកមួយសម្រាប់អគ្គនាយកដែលទើបតែកាន់តំណែងថ្មីថ្មោងដូចជារូបលោក ។ ដែលភ្លាមៗត្រូវមកដោះស្រាយនូវវិបត្តិដ៏ធ្ងន់ធ្ងរបែបនេះ ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺក្នុងរយៈពេលមិនដល់មួយឆ្នាំផងបន្ទាប់ពីវិបិត្តមួយនេះផ្ទុះឡើងលោកបានស្រោចស្រង់ក្រុមហ៊ុនមកវិញហើយរកចំណូលមកវិញបានរហូតដល់ទៅ ២៥.៨ ប៊ីលានដុល្លារ  ($25.8 Billion ) ។ រហូតមកដល់ពេលនេះស្ថានភាពនៃក្រុមហ៊ុនបានត្រឡប់មករកភាពនឹងនរវិញហើយនាឆ្នាំនេះអាចនឹងមានលទ្ធភាពពង្រីកទីផ្សារបានកាន់តែធំទូលាយជាងមុនថែមទៀតផង។

តើលោក Chris Kempczinski បានប្រើនូវយុទ្ធសាស្រ្តអ្វីខ្លះទើបអាចស្រោចស្រង់ McDonaldបាន ?

ដើម្បីដោះស្រាយនូវបញ្ហាមួយនេះលោកបានអនុវត្តន៍នូវយុទ្ធសាស្រ្តមួយដែលលោកឲ្យឈ្មោះថា “ 3Ds” : Delivery , Drive-thru , Digital ។

លោកបានបញ្ជាក់ឲ្យដឹងថានាចុងឆ្នាំ ២០១៧ ចំណូលដែលរកបានពីការកម្មង់ជញ្ជូនដល់ទីតាំងគឺមានចំនួនទឹកប្រាក់រហូតដល់ទៅ ១ ប៊ីលានដុល្លារ ( $1  Billion ) ដែលរកបានពីទីផ្សារដ៏ធំនៅអាស៊ី  ។  រហូតដល់ចុងឆ្នាំពី ២០១៩ ចំណូលដែលរកបានពីការដឹកជញ្ជូននេះបានកើនឡើងរហូតដល់ទៅ ៤ ប៊ីលានដុល្លារហើយក៏នៅតែបន្តកើនឡើងនៅក្នុងឆ្នាំ ២០២០ ថែមទៀតផង ។ ក្រៅពីសេវាកម្មដឹកជញ្ជូនបស់ហាងផ្ទាល់ McDonald ក៏បានប្រើប្រាស់នូវសេវាកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយចំនួនទៀតបន្ថែមផងដែរ ។

ចំពោះយុទ្ធសាស្រ្ត drive-thru វិញ គឺបានអនុវត្តន៍លើ ៩៥ % នៃហាងទាំងអស់ដែលមាននូវទូទាំងសហរដ្ឋអាមេរិចនិង ៦៥ % នៃហាងទាំងអស់ទូទាំងពិភពលោក ។ រឿងមួយដែលល្អបំផុតអំពី drive-thru និងគឺមិនថាសេវាកម្មរបស់ Mcdonald ពីមុនល្អស្រាប់ហើយក្តី ប៉ុន្តែពួកគេតែរំពឹងចង់ឲ្យសេវាកម្មមួយនេះកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត ។ ពួកគេព្យាយមធ្វើយ៉ាងណាឲ្យសេវាកម្ម drive- thru រហ័សបំផុតគឺចំណាយពេលត្រឹមតែ ៣០ វិនាទី តែប៉ុណ្ណោះតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដែលអនុញ្ញាតឲ្យអតិថិជនអាចធ្វើការកម្មង់ទុកជាមុន មុនពេលដែលមកដល់ហាង ។

ក្រៅពីនេះពួកគេក៏បានធ្វើនូវកម្មវិធី loyalty program តាមរយៈការបង្កើតជា platform មួយត្រូវបានឲ្យឈ្មោះថា MyMcDonald’s Reward ដែលមានលក្ខណៈជា ecosystem មានន័យថាអតិថិជនអាចធ្វើការកក់ បង់ប្រាក់ ជ្រើសរើសវិធីសាស្រ្តនៃការដឹកជញ្ជូន ទទួលបានរង្វាន់និងការបញ្ជុះតម្លៃពិសេសជាច្រើនតាមរយៈកម្មវិធីទូរស័ព្ទដៃតែម្តង   ។

ក្នុងស្ថានភាពបែបនេះពួកគេព្យាយាមធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ពួកគេមានលក្ខណៈកាន់តែសាមញ្ញហើយផ្តោតលើចំណុចខ្លាំងរបស់ពួកគេ។ គឺពង្រឹងនូវមុខម្ហូបដែលលក់ដាច់ប្រចាំហាងន៏ដូចជាសេវាកម្ម ។ ក្នុងនាមជាក្រុមហ៊ុនដ៏ល្បីមួយ អ្វីដែលពួកគេផ្តោតសំខាន់បំផុតនោះគឺធ្វើយ៉ាងណាឲ្យម៉ាកយីហោនៃរបស់ពួកគេនៅតែបន្តមានវត្តមាននៅលើទីផ្សារបន្តទៀត ។

យ៉ាងណាមិញបើយើងងាកមកមើលស្ថានភាពរបស់យើងនាពេលបច្ចុប្បន្ននេះវិញ ការផ្ទុះលើកនេះគឺខ្លាំងជាង ហើយថែមទាំងមានមនុស្សស្លាប់ទៀតផង សេដ្ឋកិច្ច​ធ្លាក់ចុះ ការលក់អ្វីៗសុទ្ធតែប្រឈមមុខនឹងបញ្ហា ហើយ​រងផលប៉ះពាល់ធ្ងន់ធ្ងរ! មនុស្សខ្លាច អារម្មណ៍មិននឹងនរដោយសារតែការភ័យព្រួយ តែអ្វីដែល​ចាំបាច់សម្រាប់យើងនៅពេល​នេះគឺបន្ត​ខិតខំប្រឹងរស់ទៅមុខទៀត។ ថ្វីត្បិតតែ​​តម្រូវការធ្លាក់ចុះខ្លាំង តែការទិញដូរគឺនៅតែមាន គ្រាន់តែតើអ្នកណាអាច​នៅតែ​អាច​ដណ្តើម​ទីផ្សារ​ដ៏តូចមួយនេះ។ អ្វីដែលយើងត្រូវធ្វើ គឺ​សាកល្បងគ្រប់មធ្យោបាយ ព្យាយាម​អប់រំអតិថិជន ថាគាត់គួរធ្វើបែបណា តើគាត់ត្រូវតែខ្លាច​មិនធ្វើអ្វីសោះ ឬក៏​ត្រូវតែបន្ត​ធ្វើទៀត ហើយគ្រាន់តែ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់។ ថ្វីត្បិតតែយើងមិនអាច​កែប្រែការគិត​របស់អតិថីជនគ្រប់រូប តែខ្ញុំជឿជាក់ថា យើងនៅតែអាច​កែប្រែពួកគាត់បាន តាមវិធីផ្សេងៗពីគ្នា និងបន្តចាប់យកទីផ្សារដ៏តូចមួយនេះ និងអតិថីជនគោលដៅកាន់តែតិច ហើយវាគឺជា​លំហាត់ដែលយើងត្រូវរួមគ្នាខិតខំ​ដោះស្រាយ!

 

Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ