(សូមចុចទីនេះដើម្បីអានភាគមុន)
៣ ការបង្កើតមាតិកា (មាតិការួមបញ្ចូលមាន អត្ថបទ រូបភាព និង វីដេអូ)
ការរៀបរាប់រឿងរ៉ាវ គឺជាមាតិកាដែលល្អបំផុត សម្រាប់ចែករំលែកពត៌មាន ដោយបង្ហាញអំពីបទពិសោធន៍ អារម្មណ៍ និងការយល់ឃើញ ទៅលើដំណោះស្រាយគោលណាមួយ។ ការចែករំលែកមាតិកា ដែលមានអត្ថន័យជារឿយៗ នឹងធ្វើឲ្យអតិថិជនជឿជាក់និងស្មោះត្រង់ជាមួយលោកអ្នក។ ក្នុងការបង្កើតមាតិកា អ្នកត្រូវដឹងឲ្យបានច្បាស់អំពី២ចំណុច៖
- តើដំណោះស្រាយគោល(ឬសារគោល) ដែលលោកអ្នកចង់ទំនាក់ទំនងទៅអតិថិជននោះគឺជាអ្វី?
- តើលោកអ្នកចង់ឲ្យពួកគេចងចាំអ្វីខ្លះ?
ហើយលោកអ្នកក៏ត្រូវជ្រើសរើសប្រភេទនៃមាតិកា ។ តើគួរបង្កើតជាប្រភេទមាតិកាអប់រំ? ឬជាប្រភេទការកម្សាន្ត?
មាតិកាមានទម្រង់ច្រើនដូចជា សំណេរអត្ថបទ សំណេររបាយការណ៍ សំណេរបទបង្ហាញ រូបភាពលើហ្វេសប៊ុក ផ្ទាំងបដា ទស្សនាវដ្តី និង វីដេអូលើយូធូប។ ដូច្នេះលោកអ្នកត្រូវជ្រើសរើសទម្រង់មាតិកាណា ដែលសាកសមជាមួយជំនាញរបស់អ្នក និងត្រូវជាមួយចំណាប់អារម្មណ៍របស់អ្នកតាមដាន។
មាតិកាសំដៅលើសំណេរ ផ្ទាំងរូបភាព ឬ វីដេអូ។
ឯទម្រង់មាតិកា មានដូចជាសំណេររបាយការណ៍ សំណេរបទបង្ហាញ រូបភាពលើហ្វេសប៊ុក ផ្ទាំងបដា ទស្សនាវដ្តី…។
៤ បង្កើនប្រសិទ្ធភាពនៃមាតិកា (optimize content)
មិនថាលោកអ្នកកំពុងបង្កើតមាតិកាជាសំណេរក្នុងទម្រង់ជាអត្ថបទលើវ៉េបសាយ ឬផ្ទាំងរូបភាពលើហ្វេសប៊ុនក្រុមហ៊ុន ឬវីដេអូលើយូធូបនិងហ្វេសប៊ុកក៏ដោយ ចូរលោកអ្នក មើលលំអិត ទៅលើមាតិកាទាំងនោះ ។ ការមើលលំអិតបានន័យថា ការពិនិត្យដោយចិត្តទុកដាក់ ដើម្បីឲ្យប្រាកដថា សំណេរ រូបភាព ឬវីដេអូ ដែលអ្នកបង្កើតសម្រាប់អ្នកតាមដាន មានគុណភាព និងទទួលបានការចាប់អារម្មណ៍ច្រើន។ ឧទាហរណ៍ តើគុណភាពវីដេអូមើលឃើញ ច្បាស់ត្រជាក់ភ្នែកដែរឬទេ ឬព្រិលៗពិបាកមើល? តើអក្សរលើរូបភាពច្បាស់ដែរឬអត់ ? ឬតូចពេក?
លោកអ្នកអាចមាន គំនិតវីដេអូដ៏អស្ចារ្យ ប៉ុន្តែបើគុណភាពវីដេអូ ព្រិលខ្លាំងពេក វានឹងនាំឲ្យ មនុស្សមើលរំលង។
៥ ការចែកចាយមាតិកា ( distributing your content)
នៅក្នុងការចែកចាយមាតិកា យើងមាន៤ច្រក៤ធំៗ៖
-
- ច្រកផ្ទាល់ខ្លួន (Owned media)៖ មានដូចជាវ៉េបសាយក្រុមហ៊ុន ហ្វេសប៊ុនផេកក្រុមហ៊ុនជាដើម។
- ច្រកអ្នកតាមដាន ( Shared media)៖ អ្នកតាមដានធ្វើការចែកបន្តនូវមាតិកា(សំណេរ រូបភាព ឬវីដេអូ) ទៅកាន់រង្វង់មិត្តភក្រ្តនិងក្រុមគ្រួសាររបស់ពួកគេ
- ច្រកបុគ្គលឬស្ថាប័នល្បីឈ្មោះ ( Earned media)៖ បុគ្គលល្បីឈ្មោះឬការសែត បាននិយាយអំពីអាជីវកម្មលោកអ្នក(ដោយមិនចំណាយថវិកា) នៅក្នុងកម្មវិធីរបស់គេ។ ឧទាហរណ៍
-
-
-
- តារាល្បីក្នុងយូធូបបានរៀវរាប់អំពីហាងសៀវភៅដេលគាត់ចូលចិត្តទៅទាំង១០ ទៅកាន់អ្នកតាមដានរបស់គាត់។
- សារព័ត៌មាន កោះសន្តិភាព ចុះថតហាងអាហារចំនួន៥ សម្រាប់ដាក់នៅក្នុងកម្មវិធី អាហារឆ្ងាញ់។
-
-
-
- ច្រកផ្សព្វផ្សាយថវិកា ( Paid media )៖ លោកអ្នកត្រូវការ ចំណាយថវិកា ដើម្បីអាចឲ្យមនុស្សជាច្រើនបានមើលឃើញអំពីមាតិកា( សំណេរ រូបភាព ឬវីដេអូ) របស់លោកអ្នក។
ក្នុងចំនោមច្រកទាំង៤នេះ “ច្រកអ្នកតាមដាន” គឺជាច្រក ដែលយើងអាច ជម្រុញបាន ដោយមិនចាំបាច់ ចំណាយថវិកា។ លោកអ្នកអាចបង្កើតសំនួរសួរអំពីការយល់ឃើញ ទៅកាន់អ្នកតាមដាន អំពីមតិយោបល់ បង្កើតការប្រកួត និងនិយាយអំពីពួកគេជាដើម។
៦ បញ្ចូល មាតិកា ទៅគ្រប់ផ្នែកនៅក្នុងក្រុមហ៊ុន
ការបញ្ចូល មាតិកា (សំណេរ រូបភាព និងវីដេអូ) ជួយក្រុមនីមួយៗ ទំនាក់ទំនងគ្នាជាមួយអតិថិជនបានផ្ទាល់និងល្អប្រសើរ។ ឧទាហរណ៍
- ផ្នែកសេវាអតិថិជន អាចបានអត្ថប្រយោជន៍អំពី សៀវភៅណែនាំផលិតផលដែលបានបញ្ចូលសំនួរចម្លើយពេញនិយម។
- ផ្នែកធនធានមនុស្ស ត្រូវការមាតិកាដូចជា សៀរភៅបង្ហាញអំពីវប្បធម៌ក្រុមហ៊ុន វីដេអូប្រវត្តរូបរបស់បុគ្គលិកគំរូប្រចាំឆ្នាំ និង វីដេអូសិក្សាសម្រាប់បុគ្គលិកថ្មីជាដើម។
- ផ្នែក PR ត្រូវការឯកសារប្រវត្តិក្រុមហ៊ុន បញ្ជីផលិតផល និងខិតប័ណ្ណផ្សេងៗ សម្រាប់បង្ហាញដល់សាធារណៈជន។
៧ ផ្លាស់ប្តូរទម្រង់មាតិកា ( repurposing content)
ការផ្លាស់ប្តូរទម្រង់មាតិកាសំដៅលើការ យកមាតិកាចាស់ៗដែលមានការចាប់អារម្មណ៍ពីសំណាក់អ្នកតាមដានច្រើន មកផ្លាស់ប្តូរជាទម្រង់ថ្មី។ បើលោកអ្នកបានសរសេរអត្ថបទមួយដែលមនុស្សជាច្រើនចែករំលែក ដូច្នេះលោកអ្នកអាចពិចារណបំលែងវាជាទម្រង់វីដេអូ និងរូបភាពផងដែរ ។
តើហេតុអ្វី យើងត្រូវប្តូរទម្រង់មាតិកា?
ពីព្រោះមាតិកាដែលមានស្រាប់គឺជាធនធាន និងដើម្បីកាត់បន្ថយ ការវិនិយោគ ក្នុងការបង្កើតឡើងថ្មី ។ បន្ថែមពីលើនេះគឺការចែករំលែកក្នុងទម្រង់ថ្មីនឹងអាចឲ្យមនុស្សកាន់តែច្រើនបានមើលឃើញនិងទទួលអត្ថប្រយោជន៍ ។
តើមាតិកាប្រភេទណា ដែលអាចផ្លាស់ប្តូរទម្រង់បាន?
គឺមាតិកាដែលទទួលបានការពេញនិយមខ្លាំង មានអត្ថន័យស៊ីជម្រៅ និងនៅតែមានប្រយោជន៍ក្នុងពេលបច្ចុប្បន្ន។
៧ វាស់ស្ទង់ មាតិកា (measuring content)
រាល់សកម្មភាពដែលលោកអ្នកធ្វើ ត្រូវតែមានការវាស់ស្ទង់ដើម្បីអាចដឹងអំពីប្រសិទ្ធភាពនិងលទ្ធផល។ ក្នុងការវាស់ស្ទង់មាតិកាលើហ្វេសប៊ុក លោកអ្នកមាន៣ជំហាន៖ កំណត់រង្វាស់ កំណត់ឧបករណ៍វាស់ និងបង្កើតរបាយការណ៍។
- លោកអ្នក ត្រូវមាន រង្វាស់ (metrics) ។ តើនឹងយកអ្វី មកធ្វើជារង្វាស់ ? ចំនួនអ្នកចុចឡាក ស៊ែរ នៅលើហ្វេសប៊ុក?
- បន្ទាប់ពី លោកអ្នក កំណត់រង្វាស់ហើយ។ លោកអ្នកត្រូវជ្រើសរើសឧបករណ៍ វាស់វែងលើរង្វាស់នៃមាតិកានីមួយៗ។ តើអាចជា Facebook Insight? Google Analytics? តើ ត្រូវប្រើ សេវាកម្មជំនួញដែរឬទេ? ដូចជា SEMrush? Parse.ly ? Buzzsumo?
- លោកអ្នកត្រូវប្រើឧបករណ៍វាស់ដែលបានជ្រើសរើស មកបង្កើតរបាយការណ៍។
- តើមាតិកាណាខ្លះ ដែលមិនដើរ?
- តើមាតិកាណាខ្លះ ដែលដើរល្អដូចការរំពឹងទុក។
- តើមាតិកាណាខ្លះ ដែលដើរល្អជាងការរំពឹងទុក?
៨ ចំណុចសំខាន់៣
ចំណុចសំខាន់៣ដែលលោកអ្នកត្រូវធ្វើ៖
- លោកអ្នកគួរចេញមាតិកាជារឿយៗ ដើម្បីឲ្យអតិថិជនជឿជាក់ និងទទួលបានផលប្រយោជន៍ពីការតាមដាន។
- មាតិកាត្រូស្ថិតនៅក្រោមប្រធានបទពាក់ព័ន្ធគ្នា។
- មាតិកាអាចជាចម្លើយដ៏ក្បោះក្បាយទៅនឹងសំនួរសំខាន់របស់អតិថិជន ( ស៊ីជម្រៅ សំណេរវែង ពិតក្នុងពេលបច្ចុប្បន្ន)។