spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារយុទ្ធសាស្រ្តជំរុញឱ្យអតិថិជនណែនាំផលិតផលទៅកាន់អតិថិជនដទៃទៀត!

យុទ្ធសាស្រ្តជំរុញឱ្យអតិថិជនណែនាំផលិតផលទៅកាន់អតិថិជនដទៃទៀត!

-

តើគួរធ្វើបែបណា ដើម្បីជំរុញឱ្យអតិថិជនណែនាំផលិតផលទៅកាន់អតិថិជនដទៃទៀត?

មុននឹងអាចឱ្យអតិថិជនណែនាំបន្តបាន លុះត្រាតែអតិថិជនមានការពេញចិត្តជាមួយផលិតផលរបស់យើងជាមុនសិន ដូច្នេះជំហានដំបូងដែលយើងត្រូវយកចិត្តទុកដាក់នោះគឺ ឱ្យអតិថិជន Recommend ល្អៗពីផលិតផលរបស់យើង បន្ទាប់មកយកមកធ្វើទីផ្សារបន្តក្នុងការទាញចំណាប់អារម្មណ៍អតិថិជនបានកាន់តែច្រើន?

ការយក Recommend អតិថិជន ដើម្បីធ្វើឱ្យកាន់តែមានភាពទាក់ទាញពីសំណាក់អតិថិជននៅលើបណ្ដាញសង្គម អាជីវកម្មកាន់តែល្បី អតិថិជនកាន់តែស្គាល់ច្បាស់ ជាយុទ្ធសាស្រ្តដែលម្ចាស់អាជីវកម្មចាប់ផ្ដើមធ្វើច្រើន។ ប៉ុន្តែ! ការទទួលបាន Recommend នេះ ភាគច្រើន ម្ចាស់អាជីវកម្មចំណាយលុយ ឬចំណាយដើមទុន ដូចជា ផ្ដល់ផលិតផលឬសេវាកម្មទៅឱ្យអ្នកដែលមានឥទ្ធិពលខ្លាំងលើបណ្ដាញសង្គម (Influencer) ដើម្បីយកមកប្រើប្រាស់សាកសិន ឬជូនជាកាដូរដល់ពួកគាត់ បន្ទាប់មកឱ្យពួកគាត់ធ្វើការ Recommend ត្រឡប់មកវិញ។ ហេតុដូច្នេះ តើមានវីធីអ្វីក្រៅពីនេះ ដើម្បីឱ្យអតិថិជនផ្ដល់ការ Recommend ដោយចិត្តចង់ឯងៗវិញ?

តើធ្វើបែបណា ទើបទទួលបាន Recommend ពីអតិថិជន?

Recommend អតិថិជនដែលល្អបំផុត ជាការបញ្ចេញនូវចំណាប់អារម្មណ៍អស់ពីចិត្ត ការនិយាយការពិត និងការពេញចិត្តខ្លាំងលើការប្រើប្រាស់ផលិតផលឬសេវាកម្ម។ ហេតុនេះ ដើម្បីទទួលបានការ Recommend បែបនេះ ម្ចាស់អាជីវកម្មទាំងអស់ ក៏គួរតែលក់នូវផលិតផលឬសេវាកម្មល្អ មិននិយាយបោកប្រាស់ មានគុណភាព និងមានគុណតម្លៃ។ ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មគួរតែត្រួតពិនិត្យលើអាជីវកម្មរបស់ខ្លួនជាមុនសិន ដូចជា៖

ទី១. តើផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនមានចំណុចខ្លាំង ឬមានគុណតម្លៃពិសេសអ្វីដែលអាចទាក់ទាញចិត្តអតិថិជនបាន?

ទី២. តើភ្នាក់ងារលក់របស់ក្រុមហ៊ុន មានយុទ្ធសាស្រ្តនិយាយចរចាលក់ផលិតផលឬសេវាកម្មបែបណា? តើវាទាក់ទាញ ឬក៏មិនទាក់ទាញចិត្តអតិថិជន? ហើយគួរកែតម្រូវបែបណា?

ទី៣. ក្រោយពីអតិថិជនប្រើប្រាស់ផលិតផលឬសេវាកម្ម តើរយៈពេលប៉ុន្មានដែលភ្នាក់ងារលក់ទាំងអស់ គួរទាក់ទងសួរពីចំណាប់អារម្មណ៍អតិថិជន មិនថា តាមរយៈខល SMS ឬតាមមធ្យោបាយផ្សេងៗ? ហើយត្រូវតែត្រៀមសំណួរសួរបែបណាទើបអតិថិជននិយាយអស់ពីចិត្ត? ហើយបើមានបញ្ហាត្រង់ចំណុចណា តើភ្នាក់ងារលក់គួរមានដំណោះស្រាយដល់អតិថិជនបែបណា? ម្យ៉ាងទៀត តើអ្នកចង់បានការ Recommend ក្នុងទម្រង់បែបណា ជាវីដេអូ ជារូបភាព ឬការសរសេរសរសើរ? បន្ទាប់មក គួរមានយុទ្ធនាការណ៍បែបណា លើ Recommend ទាំងនោះ?

ទី៤. តើក្រុមហ៊ុន មានយុទ្ធសាស្រ្ត Promotion ជូនដល់អតិថិជន នៅពេលគាត់ប្រើប្រាស់ផលិតផលឬសេវាកម្មរបស់យើងច្រើនដងដែរឬទេ? ឬ Promotion ចំពោះអតិថិជនណាដែលប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកដោយមានការពេញចិត្តហើយជួយណែនាំបន្តដល់អ្នកដែលមានបញ្ហាឬតម្រូវការដូចគាត់ ឱ្យងាកមកប្រើផលិតផលឬសេវាកម្មរបស់អ្នកវិញ?

របៀបយក Recommend ធ្វើទីផ្សារដើម្បីទាក់ទាញចំណាប់អារម្មណ៍បន្ថែម

  • ជំហានទី១. បង្កើតជាវីដេអូ ដោយក្នុងនោះមានការ Recommend ពីអតិថិជន, បញ្ចូលអត្ថប្រយោជន៍ គុណតម្លៃសំខាន់ៗរបស់ផលិតផលឬសេវាកម្ម, បញ្ចូលរូបភាពផលិតផលឬសកម្មភាពផ្ដល់សេវាកម្ម និងមានបទភ្លេងណាដែលអាចកំដរអារម្មណ៍អ្នកទស្សនាកុំឱ្យឆាប់មានអារម្មណ៍ធុញ និងអាចទស្សនាដល់ចប់វីដេអូ។
  • ជំហានទី២. ត្រូវធានាថា Recommend ដែលត្រូវយកមកធ្វើទីផ្សារនោះ ត្រូវតែជាពាក្យពិត មិនកុហកបោកប្រាស់ និងអាចធ្វើឱ្យអតិថិជនគោលដៅកាន់តែមានទំនុកចិត្ត ហើយអាចបង្កើតអតិថិជនថ្មីៗបានច្រើនបន្ថែម។

សារៈសំខាន់​នៃការទទួលបានការ Recommend ដោយចិត្តចង់ របស់អតិថិជន

ទី១. បង្កើនទំនុកចិត្តកាន់តែខ្លាំង ពីអតិថិជនគោលដៅ

ទី២. បង្កើនអតិថិជនកាន់តែច្រើន តាមរយៈអតិថិជនណែនាំបន្តឱ្យយើង

ទី៣. មិនចាំបាច់ចំណាយដើមទុន ធ្វើទីផ្សារច្រើន

ជារួមមក Recommend អតិថិជន គឺសំខាន់ណាស់សម្រាប់ការយកមកធ្វើទីផ្សារ ប៉ុន្តែមុននឹងបានដូច្នេះ ម្ចាស់អាជីវកម្ម ក៏គួរគិតលើអាជីវកម្មរបស់ខ្លួនឯងដែរ លើគុណតម្លៃ​ ការផ្ដល់ជូនអតិថិជន ដែលអាចឱ្យអតិថិជនមានទំនុកចិត្ត និងមានការពេញចិត្តខ្លាំងលើផលិតផលឬសេវាកម្ម។ បន្ទាប់ពីអតិថិជនមានការពេញចិត្តផលិតផលឬសេវាកម្មរបស់យើងហើយ នោះពួកគាត់នឹងចាប់ផ្ដើមធ្វើការណែនាំបន្តដោយចិត្តឯងមិនខាន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ