spot_img
spot_img
Homeភាពជាអ្នកដឹកនាំសហគ្រិនភាពនៃអ្នកដឹកនាំ របស់លោក Dave Ramsey

សហគ្រិនភាពនៃអ្នកដឹកនាំ របស់លោក Dave Ramsey

-

សហគ្រិនភាពនៃអ្នកដឹកនាំ សំដៅលើបុគ្គលណាដែលហ៊ានប្រថុយ មានមហិច្ឆតាចង់ជោគជ័យ ចេះពីវិធីជំរុញទឹកចិត្តខ្លួនឯង និងក្រុមការងារឱ្យពុះកញ្ជ្រោលមិនចេះរីងស្ងួត ព្រមទាំងមានសមត្ថភាពស្វែងរក និងអាចកំណត់ពីគម្លាតនៅក្នុងទីផ្សារអាជីវកម្មរបស់ពួកគេ។ លើសពីនេះ ជាបុគ្គលដែលហ៊ានធ្វើអ្វីៗ ដើម្បីសម្រេចបាននូវគោលដៅរួម។

តើអ្វីជាសហគ្រិនភាពនៃការដឹកនាំរបស់អ្នក?

ចំពោះចំណុចនេះ លោក Dave Ramsey បានចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងរបស់ខ្លួនតាមរយៈការនិពន្ធសៀវភៅ មួយក្បាល មានចំណងជើងថា “EntreLeadership ហើយនៅក្នុងអត្ថបទមួយនេះ នឹងសង្ខេមខ្លីៗនូវចំណុចសំខាន់របស់លោក ស្ដីអំពី សហគ្រិនភាពនៃអ្នកដឹកនាំផ្ទាល់ខ្លួនរបស់លោក ដើម្បីជាជំនួយដល់អ្នកដឹកនាំគ្រប់រូបពង្រឹងសមត្ថភាពដឹកនាំកាន់តែខ្លាំង និងអាចពង្រីកអាជីវកម្មផ្ទាល់ខ្លួនឱ្យកាន់តែមានភាពជោគជ័យ។

1. គុណវុឌ្ឍិសម្រាប់អ្នកដឹកនាំ

ក្នុងនាមជាអ្នកដឹកនាំម្នាក់ ដើម្បីអាចគ្រប់គ្រងមនុស្ស និងគ្រប់គ្រងដឹកនាំចាត់ចែងអាជីវកម្មផ្ទាល់ខ្លួនឱ្យមានភាពរីកចម្រើន និងមានភាពជោគជ័យបាន គឺត្រូវតែមានជំនាញជាសហគ្រិនផង និងជាអ្នកដឹកនាំផង។

2. បង្កើតផែនការច្បាស់លាស់ ដើម្បីសម្រេចក្ដីស្រមៃ

សំដៅលើការបង្កើតឱ្យមានគោលបំណងជាក់លាក់លើការធ្វើអាជីវកម្មផ្ទាល់ខ្លួន បន្ទាប់មករៀបចំឱ្យមានផែនការសកម្មភាពច្បាស់លាស់ ដើម្បីទទួលបានភាពសម្រេចលើគោលបំណងមួយនោះ។

ក្នុងនាមជាអ្នកដឹកនាំដែលមានភាពជាសហគ្រិន លោកបានផ្ដល់ជាយោបល់ថា ត្រូវចេះបែងចែកក្តីស្រមៃផ្ទាល់ខ្លួនទៅជាគោលបំណងជាក់លាក់ ដែលអាចអនុវត្តបាន ជាច្រើនដំណាក់កាល។ ធ្វើបែបនេះ ទើបងាយធ្វើឱ្យក្រុមការងារ និងអ្នកដឹកនាំផ្ទាល់ អាចយល់ច្បាស់ថា ពួកគេកំពុងធ្វើការផ្ដោតលើអ្វី? ពួកគេកំពុងតែស្ថិតនៅត្រង់ណា? ហើយពួកគេនឹងបន្តដំណើរទៅណាបន្តទៅមុខទៀត ដើម្បីឈានដល់ការសម្រេចក្ដីស្រមៃផ្ទាល់ខ្លួន។

3. ផ្ដោតលើចំណុចអាទិភាពនៅក្នុងអាជីវកម្ម

សំដៅលើអ្វីដែលសំខាន់ជាងគេនៅក្នុងការធ្វើអាជីវកម្ម ដូចជាផលិតផលសេវាកម្ម។ ហើយអ្នកដឹកនាំ ត្រូវស្គាល់ច្បាស់ពីផលិតផលសេវាកម្មរបស់ខ្លួន បន្ទាប់មកធ្វើឱ្យវាមានគុណភាពខ្ពស់ បំពេញតម្រូវការអតិថិជនបានល្អ និងបង្កើតឱ្យមានយុទ្ធសាស្រ្តទីផ្សារឱ្យខ្លាំងលើផលិតផលសេវាកម្មនោះ ពីព្រោះវាគឺជាច្រកនៃប្រាក់ចំណូលដ៏សំខាន់នៅក្នុងអាជីវកម្ម។

4. បង្កើតមូលនិធិសង្គ្រោះបន្ទាន់

ការធ្វើអាជីវកម្ម ជៀសមិនផុតពីការមានហានិភ័យផ្សេងៗ និងការជាប់បំណុលឡើយ ហេតុដូច្នេះហើយទើបលោកបានបង្ហាញពីគន្លឹះដូចខាងក្រោម៖

  • កំណត់កញ្ចប់ថវិកាត្រៀមទុក (មូលនិធិសង្គ្រោះបន្ទាន់) ដើម្បីការពារហានិភ័យណាមួយដែលកើតឡើងដោយគ្មានការព្រៀងទុកមុន
  • បង្កើតផែនការហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនបានច្បាស់លាស់ ដើម្បីមានសិ្ថរភាពហិរញ្ញវត្ថុ
5. បណ្ដុះធនធានល្អៗនៅក្នុងក្រុមហ៊ុន

សំដៅលើការបណ្ដុះបណ្ដាលក្រុមការងារទាំងអស់ឱ្យមានសមត្ថភាពខ្លាំង និងរក្សាទឹកចិត្តបានខ្លាំងក្នុងការបំពេញកិច្ចការងារឱ្យមានប្រសិទ្ធផលខ្ពស់ តាមរយៈការបង្ហាត់បង្ហាញ ការលើកទឹកចិត្ត ការផ្ដល់រង្វាន់ និងបន្ថែមអត្ថប្រយោជន៍ជាច្រើនទៀតដល់បុគ្គលិកទៅតាមលទ្ធផលការងារ និងការសម្រេចបាននូវស្នាដៃនានា។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ