មនុស្សយើងតែងតែមានពេលមួយដែលខ្លួនមានអារម្មណ៍បាក់ទឹកចិត្តហើយគិតចង់បោះបង់អ្វីទាំងអស់ដែលខ្លួនបានខិតខំប្រឹងប្រែង។ រឿងនេះកើតមានចំពោះមនុស្សគ្រប់គ្នា មិនថាវារឿងសិក្សារៀនសូត្រ ស្នេហា ការប្រកបការងារ អាជីវកម្ម ឬគោលដៅជីវិតសម្រាប់អនាគត។ ដូចពាក្យចាស់ដែលបានដាស់តឿនក្មេងៗជំនាន់ក្រោយថាជីវិតគឺត្រូវតស៊ូ បើមិនចេះតស៊ូទេអ្វីក៏មិនអាចសម្រេចបានដែរ។ ខាងក្រោមនេះជាវិធីសាស្ត្រដាស់ស្មារតីខ្លះៗដោយការបង្វែរការគិតអវិជ្ជមានក្នុងស្ថានភាពដែលចិត្តកំពុងអាប់អួរ ក្លាយជាស្រស់ថ្លាជាថ្មីដើម្បីបន្តដំណើរលើការខិតខំប្រឹងប្រែងទៅមុខតទៀត។
ដោយជំនួសឲ្យការនិយាយថា
ខ្ញុំធ្វើអ្វីក៏មិនចេះដែរ។ ធ្វើយូរហើយនៅតែប៉ុណ្ណឹង!
ខ្ញុំបោះបង់ហើយ។ ខ្ញុំហត់ណាស់!
ហេតុអ្វីការងារនេះពិបាកម្លេះ?
មើលគាត់ចុះ គាត់ពូកែណាស់។
ខ្ញុំមួយជាតិនេះបែបគ្មានថ្ងៃក្លាយជាមនុស្សពូកែបែបហ្នឹងទេ..។
អ្នកគួរតែនិយាយទៅកាន់ខ្លួនឯងដោយបែបបនេះវិញ
តើខ្ញុំបានធ្វើឲ្យបានអស់ពីលទ្ធភាពហើយឬនៅ?
ខ្ញុំនឹងសាកប្រើវិធីសាស្រ្តផ្សេងៗទៀត។ ខ្ញុំមិនចុះចាញ់នុះទេ!
ការងារអ្វីក៏មិនស្រួលដែរ។ ឲ្យតែខ្ញុំខំបន្តទៀតខ្ញុំជឿថាខ្ញុំនឹងអាចក្លាយជាមនុស្សខ្លាំងម្នាក់បាន!
ខ្ញុំនឹងយកគាត់ជាគំរូ ហើយរៀនសូត្រពីគាត់ឲ្យបានច្រើន។