spot_img
spot_img
Homeទូទៅដើម្បីកុំឱ្យស្ដាយក្រោយមួយជីវិត តើអាយុ ចន្លោះ ២០-៣០ ឆ្នាំ មិនគួរធ្វើអ្វីខ្លះ?

ដើម្បីកុំឱ្យស្ដាយក្រោយមួយជីវិត តើអាយុ ចន្លោះ ២០-៣០ ឆ្នាំ មិនគួរធ្វើអ្វីខ្លះ?

-

អាយុចន្លោះ ២០-៣០ឆ្នាំ ជាវ័យដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ ពីព្រោះវ័យនេះជាវ័យដែលមានសក្ដានុពលខ្លាំងដើម្បីអភិវឌ្ឍន៍សមត្ថភាព និងបង្កើតប្រាក់ចំណូល ហើយក៏ជាវ័យដែលកំពុងចង់សប្បាយច្រើនដូចគ្នា។

ហេតុនេះហើយ ដើម្បីធ្វើឱ្យជីវិតអាយុចន្លោះ ២០-៣០ឆ្នាំ ដំណើរការល្អ ដោយធ្វើអ្វីល្អៗ និងកាត់បន្ថយភាពស្ដាយក្រោយនាពេលអនាគត អ្នកអាចចៀសវាងនូវសកម្មភាពមួយចំនួន ដែលនឹងបង្ហាញនូវខ្លឹមសារខាងក្រោម។

. មិនគួរធ្វើឱ្យខ្លួនឯងគ្មានអាជីពមួយច្បាស់លាស់

នៅក្នុងចន្លោះអាយុនេះ អ្នកត្រូវតែធ្វើឱ្យខ្លួនឯងមានចំណេះជំនាញច្បាស់លាស់ ដើម្បីមានអាជីពមួយជាក់លាក់ ក៏ដូចជាមានចំណូលមួយដែលជាគោលជំហសម្រាប់ខ្លួនឯង ដោយមិនបណ្ដោយឱ្យខ្លួនឯងនៅវង្វេងនឹងអាជីពផ្ទាល់ខ្លួន វាជាការស្ដាយក្រោយ បើអ្នកមានអាយុលើសពី 30ឆ្នាំ ហើយ អ្នកមិនទាន់មានអាជីពមួយច្បាស់លាស់ទៀត។

. ចំណាយពេលវេលាច្រើនលើរឿងសប្បាយ

ជីវិតរបស់មនុស្សម្នាក់ៗ ខ្លីណាស់ ហើយក៏មិនដឹងថាអាចស្លាប់នៅអាយុប៉ុន្មានដូចគ្នា ម្យ៉ាងវិញទៀតភាពសប្បាយនរណាៗក៏ចង់សប្បាយដែរ គ្រាន់តែថាកុំចំណាយពេលវេលាច្រើនលើសលប់ពេកលើរឿងសប្បាយ ប៉ុន្តែអាចបែងចែកពេលវេលាដ៏ស័ក្តសមសម្រាប់ខ្លួនឯងក្នុងការសប្បាយ និងសម្រាកលំហែរកាយ។

ការចំណាយពេលវេលាច្រើនលើរឿងសប្បាយ ដូចជាការជប់លៀងញឹកញាប់ ដើរលេងញឹបញាប់ ការលេងហ្គេម ចំណាយលើប្រព័ន្ធសព្វផ្សាយសង្គម និងជាច្រើនទៀត វានឹងធ្វើឱ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីពង្រឹងសមត្ថភាព។ អ្នកត្រូវដឹងថា វ័យចន្លោះ ២០-៣០ ជាវ័យដែលមានសក្ដានុពលក្នុងការអភិវឌ្ឍន៍ខ្លួន និងរកចំណូល ដូច្នេះត្រូវមានផែនការសម្រាប់ខ្លួនឯង ដោយបែងចែកពេលណាត្រូវចំណាយលើរឿងសប្បាយ និងពេលណាត្រូវសិក្សារៀនសូត្រពង្រឹងសមត្ថភាព។

. ខ្វល់ច្រើនលើពាក្យសម្ដី ឬការគិតរបស់អ្នកដទៃ

ពាក្យសម្ដី ឬការគិតរបស់អ្នកដទៃ វាអាចមានឥទ្ធិពលខ្លាំងលើក្រុមមនុស្សអាយុចន្លោះ ២០-៣០ឆ្នាំ ដោយអាចធ្វើឱ្យពួកគេមានការឆាប់បោះបង់ ខកខានក្នុងការធ្វើអ្វីមួយ បាក់ទឹកចិត្ត និងខ្លាចជាដើម។ ហេតុនេះ យើងត្រូវដឹងថា ជីវិតរបស់យើង គឺជាយើងខ្លួន​ឯងជាអ្នកកំណត់ និងជាអ្នកសម្រេច ហើយសម្ដីអ្នកដទៃ វាគ្រាន់តែជាយោបល់ដែលយើងយកមកគិតពិចារណា ប៉ុន្តែលទ្ធផលបែបណា គឺជាអ្នកសម្រេចចិត្តក្នុងការធ្វើ។

ចូរធ្វើអ្វីដែលអ្នក យល់ថាត្រឹមត្រូវ បើខុសចូរកែតម្រូវ បើត្រូវ ចូរបន្តសកម្មភាព។ អ្នកដទៃ អាចនិយាយនូវអ្វីដែលពួកគេយល់ឃើញ ប៉ុន្តែអ្នកជាមនុស្សបែបណា ឬចង់បានអ្វី គឺមានតែអ្នកប៉ុណ្ណោះទើបដឹងច្បាស់។

៤. ចូលចិត្តធ្វើអ្វីស្រួលៗ

ការចូលចិត្តធ្វើអ្វីស្រួលៗ វាមិនអាចនាំឱ្យអ្នកទទួលបាននូវជីវិតកាន់តែល្អប្រសើរនោះទេ ហើយលទ្ធផលជីវិតរបស់អ្នកនឹងស្ថិតនៅភាពដដែលៗមិនខាន ហើយមិនយូរទេ អ្នកនឹងចាប់ផ្ដើមធុញទ្រាន់នឹងជីវិតខ្លួនឯង។

ហេតុដូច្នេះ អ្នកត្រូវតែហ៊ានធ្វើអ្វីលំបាកៗ ហើយហ៊ានជំនះនូវអ្វីថ្មីៗ ទោះបច្ចុប្បន្នអាចលំបាកសម្រាប់អ្នក ប៉ុន្តែមិនយូរទេ ការខិតខំប្រឹងប្រែងរបស់អ្នក នឹងមានលទ្ធផលល្អសម្រាប់ជីវិតរបស់អ្នក។

៥. ខ្ជះខ្ជាយលើការប្រើប្រាស់លុយ

នៅក្នុងវ័យ ២០-៣០ឆ្នាំ ជាវ័យកំពុងចង់មានភាពឡូយឆាយ និងសប្បាយច្រើន ដូច្នេះការប្រើប្រាស់លុយចាយវាយក៏ខ្ជះខ្ជាយច្រើនដែរ ដូច្នេះអនាគតច្បាស់ជាមិនសល់លុយឡើយ ព្រមទាំងធ្វើឱ្យខ្លួនឯងមិនសល់អ្វីទាំងអស់។ មានន័យថា បើអ្នកខ្ជះខ្ជាយលុយលើអ្វីមិនចាំបាច់ច្រើន នោះវាជាការខាតបង់សម្រាប់អ្នក ដើម្បីវិនិយោគលើអ្វីដែលល្អៗ ដូចជាវិនិយោគលើការសិក្សា វិនិយោគលើអ្វីមួយដែលអាចបង្កើតចំណូលបន្ថែម និងផ្សេងៗទៀត។

ករណីថាអ្នកចេះប្រើប្រាស់លុយបានល្អ នោះអនាគតនៅពេលអ្នកអាយុកាន់តែច្រើន អ្នកនឹងមានស៊េរីភាពហិរញ្ញវត្ថុ អាចឈានដល់ការមានផ្ទះ ឡាន និងរបស់របរជាច្រើនទៀតដែលអ្នកចង់បាន។

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ