ថ្ងៃនេះក្រុមការងារទំនងតើនឹងនាំអ្នកទាំងអស់គ្នាមកស្គាល់មុខម្ហូបប្លែកមួយមុខដែរធ្វើពីមឹកចាហួយហើយមានលក់នៅភោជនីយដ្ឋាន បោះតង់ Restaurant-Bar & Drink នៅទួលគោករាជធានីភ្នំពេញ។
មឹកចាហួយ ឬ jelly fish គឺជាមឹកមួយប្រភេទដែររស់នៅក្នុងទឹកសមុទ្រដែរមានរូបរាងមូលថ្លា ៗទន់ៗស្រដៀងនឹងចាហូយ។ យើងតែងតែលឺតៗគ្នា និងឃើញពត៌មានអំពីមឹកចាហួយនេះថានៅពេលដែរអ្នកទៅលេងសមុទ្រហើយឃើញមឹកប្រភេទនេះគឺហាមទៅចាប់លេងព្រោះមឹកនេះមានជាតិពិសជាពិសេសនៅត្រង់ដៃរបស់វា នៅពេលដែលប៉ះស្បែកយើងវាបណ្ដាលឲ្យឡើងរោលក្រហម រលាកខ្លាំងប៉ះពាល់ដល់ចរន្ដឈាម។
ប៉ុន្តែនៅប្រទេសជិតខាងយើងមឹកនេះគេអាចច្នៃជាម្ហូបបានដោយអ្នកជំនាញមិនប៉ះពាល់អាចញុាំបានហើយឥឡូវក៏មានលក់នៅភ្នំពេញដែរគឺនៅ បោះតង់ Restaurant-Bar & Drink ។
ដែរគេយកមកធ្វើជា BBQ អាំងដោតចង្កាក់។ សម្រាប់រសជាតិសាច់មឹកច្រុបៗ ជ្រល់ជាមួយទឹកត្រីកោះកុងឆ្ងាញ់ម្យ៉ាង ហើយអត់មានការប៉ះពាល់ទេព្រោះគេធ្វើស្អាតដោយចុងភៅជំនាញ។ ចឹងបើចង់សាករសជាតិអាចមកសាកនៅភោជនីយដ្ឋានបោះតង់បាន។
ហាម: បើមិនមានជំនាញធ្វើហាមធ្វើញុាំនៅផ្ទះ
ហាង: បោះតង់ Restaurant-Bar & Drink
បើកម៉ោង 4ល្ងាច ដល់ 11យប់
081543724
ទីតាំង: ផ្លូវ 568 ទួលគោក ភ្នំពេញ(ក្រោយសាលាឥន្រ្ទទេវី)