យោងតាមវីដេអូរបស់លោក មាស សកល ដែលជាអ្នកជំនាញផ្នែក Digital Marketing។ លោកបានបង្ហាញថាសម្រាប់អ្នកដែលចង់រៀន ឬចង់ធ្វើការក្នុងវិស័យ Digital marketing គួរតែយល់ដឹងពីជំនាញទាំង 5នេះ៖
@sakaldigital Digital Marketing Skills 2023-2024
1. ជំនាញខាងសរសេរមាតិកា (Content writing)
ជំនាញសរសេរមាតិកា ឬបង្កើតមាតិកាមានច្រើនប្រភេទដូចជា មាតិកាជួយឲ្យគេស្គាល់ម៉ាកយីហោ មាតិកាផ្ដល់ចំណេះដឹង មាតិកាដើម្បីជំរុញការលក់…។ ហើយមាតិកាដែលគេនៅតែត្រូវការខ្លាំងគឺ មាតិកាដើម្បីជំរុញការលក់។
2. រចនាក្រាហ្វិច (Graphic design)
ជំនាញនេះនៅតែសំខាន់ និងគេត្រូវការច្រើនព្រោះសម័យឌីជីថលអាជីវកម្មប្រើប្រាស់បណ្ដាញសង្គមច្រើន។ ដូចច្នេះការរចនាក្រាហ្វិចសម្រាប់មាតិកានៅតែសំខាន់ដើម្បីឲ្យមាតិកាកាន់តែទាក់ទាញ។
3. ការបង្កើតវីដេអូខ្លី (Short video creation)
បណ្ដាញសង្គមបច្ចុប្បន្នចាប់តាំងពីមាន TikTok គឺគេនិយមបង្កើតវីដេអូខ្លីដើម្បីទាក់ទាញការចាប់អារម្មណ៍។ សម្រាប់ YouTube មាន shorts video រីឯ Instagram Facebook មាន reel video។
4. ជំនាញផ្សព្វផ្សាយ (Digital advertising or Media buying)
ជាជំនាញដែលយើងអាចចាយលុយក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលដើម្បីជំរុញឲ្យកាន់តែទៅដល់អតិថិជនគោលដៅ។
5. ការគ្រប់គ្រងការងារឲ្យទាន់ពេលវេលា និងត្រូវតាមថវិកាដែលមាន (Project management)
ការចេះគ្រប់គ្រង Project គឺជារឿងសំខាន់ដើម្បីឲ្យ Project ដែលទទួលបានជោគជ័យ និងលទ្ធផលល្អ។ ដូចជាការទំនាក់ទំនងជាមួយអតិថិជន រៀបចំផែនការ ការគិតចំណូលចំណាយចំណេញ និងធ្វើឲ្យទាន់ពេលដែលកំណត់។
ប្រភព: Sakal Digital