Home យុទ្ធសាស្ត្រទីផ្សារ ឌីជីថលម៉ាឃិធីង តើ 3Cs ក្នុងម៉ាឃិធីងជាអ្វី?

តើ 3Cs ក្នុងម៉ាឃិធីងជាអ្វី?

3Cs (Customer, Competitor, Company) នេះ​ គឺជាក្របខណ្ឌទីផ្សារបែបបុរាណ ដែលសង្កត់ធ្ងន់លើការយល់ដឹងពីកត្តាសំខាន់ៗចំនួនបីសម្រាប់បង្កើតយុទ្ធសាស្ត្រទីផ្សារជោគជ័យ។

1. Customer – អតិថិជន

  • តម្រូវការ និងបំណង ៖ ស្វែងយល់ពីតម្រូវការ និងបំណងប្រាថ្នាពិតរបស់អតិថិជនរួមទាំងបញ្ហាដែលពួកគេចង់ដោះស្រាយ និងអត្ថប្រយោជន៍ដែលពួកគេរំពឹងទុកពីផលិតផល និងសេវាកម្មរបស់យើង។
  • ឥរិយាបទការទិញ ៖ វិភាគឥរិយាបថការទិញរបស់អតិថិជនដូចជាវិធីសាស្ត្រទិញ ភាពញឹកញាប់នៃការទិញ ហេតុផលសម្រាប់ការសម្រេចចិត្តទិញ និង channel ដែលអតិថិជនចូលចិត្តប្រើ។
  • ការឆ្លើយតបទីផ្សារ ៖ សិក្សាពីរបៀបដែលអតិថិជនឆ្លើយតបទៅនឹងយុទ្ធសាស្ត្រទីផ្សារដែលយើងកំពុងលេង ដូចជាការផ្សាយពាណិជ្ជកម្ម និងការទំនាក់ទំនងផ្សេងៗ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទំនាក់ទំនង និងទីផ្សារ។

2. Competitor – គូប្រជែង

  • កំណត់អត្តសញ្ញាណដៃគូប្រកួតប្រជែង ៖ ស្វែងយល់ថាតើអ្នកណាជាគូប្រជែងផ្ទាល់ និងដៃគូប្រកួតប្រជែងដោយប្រយោលនៅក្នុងទីផ្សារ រួមទាំងសិក្សាពីលក្ខណៈ និងប្រភេទនៃគូប្រកួតប្រជែង។
  • ចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកប្រកួតប្រជែង ៖ វិភាគចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នកប្រកួតប្រជែង។ ដើម្បីស្វែងយល់ថាតើគូប្រជែងមានគុណសម្បត្តិអ្វីខ្លះ ហើយ​ទិដ្ឋភាព​ណា​ខ្លះ​ដែល​គូ​ប្រកួត​ប្រជែង​មិន​អាច​ធ្វើ​បាន ឬ​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន?
  • យុទ្ធសាស្ត្ររបស់អ្នកប្រកួតប្រជែង ៖ សិក្សាយុទ្ធសាស្ត្រអាជីវកម្ម ការកំណត់តម្លៃ ការផ្សព្វផ្សាយ ទីផ្សារ និងសេវាកម្មរបស់អ្នកប្រកួតប្រជែង ដើម្បីស្វែងរកវិធីសាស្រ្តប្រកបដោយប្រសិទ្ធភាពចំពោះការប្រកួតប្រជែង និងការធ្វើផែនការ។
  • ស្វែងយល់ពីរបៀបដែលអតិថិជនមើលគូប្រជែងរបស់អ្នក៖ ហេតុអ្វីបានជាគាត់ចូលចិត្តគូប្រជែងរបស់អ្នក? ដើម្បីស្វែងរកវិធីធ្វើឱ្យផលិតផល ឬសេវាកម្មរបស់យើងកាន់តែលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍។

3. Company – ក្រុមហ៊ុន

  • ភាពខ្លាំង និងធនធានរបស់ក្រុមហ៊ុន ៖ ស្វែងរក និងកំណត់អត្តសញ្ញាណភាពខ្លាំង និងធនធានដែលក្រុមហ៊ុនមាន ដូចជា បច្ចេកវិទ្យា ជំនាញបុគ្គលិក ដើមទុន និងបណ្តាញចែកចាយ អ្វីក៏ដោយដែលអ្នកចាត់ទុកថាជាចំណុចខ្លាំងរបស់អ្នក។
  • ដំណើរការ និងប្រតិបត្តិការ ៖ វិភាគដំណើរការ និងប្រតិបត្តិការនៅក្នុងក្រុមហ៊ុន។ ដើម្បី​ស្វែង​រក​វិធី​កែ​លម្អ និង​បង្កើន​ប្រសិទ្ធ​ភាព​ឱ្យ​កាន់​តែ​ខ្លាំង។
  • ការច្នៃប្រឌិត និងការអភិវឌ្ឍន៍ ៖ ជំរុញការអភិវឌ្ឍន៍ផលិតផល និងសេវាកម្ម និងការច្នៃប្រឌិតថ្មី ដែលនឹងជួយក្រុមហ៊ុនប្រកួតប្រជែងក្នុងទីផ្សារដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងធ្វើឱ្យការច្នៃប្រឌិតថ្មីក្លាយជាកម្លាំងរបស់ក្រុមហ៊ុននាពេលអនាគត។

ការវិភាគ និងការយល់ដឹងអំពីធាតុទាំងបីនេះ នឹងជួយឱ្យក្រុមហ៊ុនរៀបចំផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព និងបង្កើតអត្ថប្រយោជន៍ប្រកួតប្រជែងកាន់តែប្រសើរ។ ជាងនេះទៅទៀត វាក៏អនុញ្ញាតឱ្យក្រុមហ៊ុនឆ្លើយតបបានយ៉ាងល្អទៅនឹងតម្រូវការរបស់អតិថិជន និងបង្កើតនិរន្តរភាពក្នុងអាជីវកម្មក្នុងរយៈពេលវែង។