គិតត្រឹមតែរយៈពេលប៉ុន្មានខែចុងក្រោយនេះតែប៉ុណ្ណោះ វិបត្តិកូវីត១៩ បានធ្វើឲ្យប្រជាជនកម្ពុជាជួបប្រទះនូវបញ្ហាជាច្រើនទាំងលើផ្នែកជីវភាព សុខភាព ការអប់រំ និងជាពិសេសនោះគឺទៅលើសុខមាលភាពនៃការរស់នៅរបស់ពួកគាត់ ពោលសុទ្ធសឹងតែទទួលរងនូវវិបត្តិ និងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។ យ៉ាងណាមិញ នៅក្នុងស្ថានភាពបែបនេះរាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញឲ្យអនុវត្តន៍នូវគោលការណ៍រក្សាគម្លាតសង្គម ក៏ដូចជាកាត់បន្ថយនូវការធ្វើដំណើរចេញទៅខាងក្រៅដើម្បីទប់ទល់នូវស្ថានភាពដ៏អាក្រក់ និងការរាលដាលនៃជម្ងឺដ៏សាហាវមួយនេះ ។
ថ្វីត្បិតតែការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ កំពុងតែកើនឡើងគួរជាទីបារម្ភ ហើយការដាក់ចេញនូវបម្រាមគោចរ ក៏ដូចជាការអនុវត្តច្បាប់រក្សាគម្លាតបាននឹងកំពុងតែប្រតិបត្តិយ៉ាងតឹងរឹងក៏ដោយ ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនគឺនៅតែមានដដែល ដែលជាហេតុនាំឲ្យពួកគាត់ងាកមកប្រើប្រាស់នូវមធ្យោបាយឌីជីថលទំនើបផ្សេងៗ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគេ ។ ក្នុងស្ថានភាពបែបនេះបច្ចេកវិទ្យាឌីជីថលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជា រាប់ចាប់ពីរឿងសាមញ្ញៗដូចជា ការទិញអាហារនិងភេសជ្ជៈ ការទិញទំនិញនានា ការបញ្ជូលទឹកប្រាក់ក្នុងទូរស័ព្ទដៃ ការអប់រំ និងការកម្សាន្តផ្សេងៗជាដើម ។
ដោយបានសង្កេតឃើញនូវបញ្ហា និងតម្រូវការជាក់ស្តែង ដែលប្រជាជនកម្ពុជាជាច្រើនកំពុងតែជួបប្រទះក្នុងស្ថានភាពកូវីត១៩ នេះហើយ ទើបក្រុមហ៊ុនប្រតិបត្តិការផ្លេតហ្វម( Platform ) បែបឌីជីថលធំៗមួយចំនួនដូចជា ក្រុមហ៊ុនទូទាត់ប្រាក់តាមបែបឌីជីថល Pi Pay ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទលំដាប់កំពូលប្រចាំប្រទេសកម្ពុជា Smart Axiata និងក្រុមហ៊ុនដឹកជញ្ជូនទំនិញ និងម្ហូប Nham24 ក៏ដូចជាក្រុមហ៊ុនគេហទំព័រទិញទំនិញក្នុងហ្គេមកម្សាន្ត Codashop បានពួតដៃសហការគ្នា ក្នុងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនកម្ពុជាដើម្បីឲ្យកាន់តែមានភាពងាយស្រួល ជាមួយនឹងការចំណាយដែលកាន់តែតិច និងមានប្រសិទ្ធភាពជាងមុន។
ដោយយោងទៅតាមប្រសាសន៍របស់ លោក Tomas Pokorny អគ្គនាយកក្រុមហ៊ុន Pi Pay ដែលជាក្រុមហ៊ុនប្រតិបត្តិករកម្មវិធីទូទាត់ការចំណាយឌីជីថលឈានមុខគេនៅកម្ពុជា និងមានអ្នកប្រើប្រាស់ជាង ៣៥០.០០០ នាក់ បានឲ្យដឹងថា ៖ “ មុនពេលមានការរាតត្បាតជំងឺ យើងមានភាពច្បាស់លាស់ថា ភាពជាដៃគូរវាងក្រុមហ៊ុនឌីជីថលដែលកំពុងស្ទុះងើបនានាក្នុងប្រទេសកម្ពុជាកំពុងក្លាយជាគន្លឹះដ៏សំខាន់មួយក្នុងការបម្រើដល់តម្រូវការរបស់អតិថិជន ហើយក្នុងកំឡុងពេលដែលការរាតត្បាតកាន់តែខ្លាំង យើងកាន់តែត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងឆ្លងកាត់ការរឹតបន្តឹងការធ្វើដំណើរ ការធ្លាក់ចុះសេដ្ឋកិច្ច និងការលំបាកផ្សេងៗទៀតជាច្រើន”។
ក្នុងនាមជាផ្លាតហ្វមទូទាត់ប្រាក់ឌីជីថលដែលត្រូវបានបង្កើតឡើងយូរជាងគេមួយនៅកម្ពុជា ក្រុមហ៊ុន Pi Pay បានកសាងបណ្តាញដៃគូពាណិជ្ជកម្មដ៏ធំមួយ ជាពិសេសជាមួយភោជនីយដ្ឋាន និងហាងកាហ្វេដែលកំពុងមានប្រជាប្រិយភាពនានា ដែលកិច្ចសហប្រតិបត្តិការមួយនេះនឹងជួយសម្រួលដល់វិស័យធំៗនិងចាំបាច់មួយចំនួនដូចជា៖
ចំណីអាហារនិងភេសជ្ជៈ ៖
រាល់ការទូទាត់ប្រាក់តាមរយៈ Pi Pay នៅក្នុងកម្មវីធី NHAM24 អតិថិជននឹងទទួលបានការដឹកជញ្ជូនអាហារដោយឥតគិតថ្លៃសម្រាប់ការបញ្ជាទិញណាមួយដែលមានតម្លៃលើសពី ៥ដុល្លារ ។ ហើយអ្វីដែលកាន់តែពិសេសទៀតនោះលោកអ្នកនឹងទទួលបានការបង្វិលប្រាក់ជូនវិញជាប្រាក់រៀល ៥% ចូលក្នុងគណនី Pi Pay របស់ពួកគេ ដែលប្រាក់នេះអាចទុកសម្រាប់ការប្រើប្រាស់នៅពេលទិញទំនិញតាមអនឡាញ និងនៅតាមបណ្តាលហាងផ្សេងៗនៅពេលបន្ទាប់។ បន្ថែមពីនេះ Nham24 ក៏បានសហការជាមួយហាងលក់ទំនិញ ឱសថស្ថាន ហាងផ្កា ជាដើមដោយគ្រាន់តែលោកអ្នកធ្វើការកម្មង់ទិញតាមរយៈកម្មវិធីទូរស័ព្ទដៃដែលផ្តល់នូវជម្រើសកាន់តែច្រើនជាងមុនផ្តល់នូវភាពងាយស្រួលនិង ប្រកបដោយសុវត្ថិភាព ។
ការទំនាក់ទំនងនិងការប្រើប្រាស់ Internet
តាមរយៈភាពជាដៃគូរបស់ក្រុមហ៊ុន Pi Pay ជាមួយក្រុមហ៊ុន Smart Axiata អតិថិជនរបស់ក្រុមហ៊ុន Smart អាចរីករាយនឹងការទទួលបានការបង្វិលប្រាក់ជូនវិញចំនួន ៣០% រាល់ពេលដែលពួកគេបញ្ជូលទឹកប្រាក់ទូរស័ព្ទរបស់ពួកគេដោយប្រើប្រាស់កម្មវិធី Pi Payដែលផ្តល់ឱ្យពួកគេនូវពេលវេលាបន្ថែមទៀតសម្រាប់ការជជែកគ្នាតាមអនឡាញ ឬលេងកម្មវិធីបណ្តាញទំនាក់ទំនងសង្គមដែលពួកគេចូលចិត្តផ្សេងទៀតដូចជា Facebook or Instagram ជាដើម។
ការលេងហ្គេមកម្សាន្តសម្រាប់យុវ័យ
សម្រាប់អ្នកលេងហ្គេមតាមឧបករណ៍ចល័តវិញ ក៏មានការផ្តល់ជូនផងដែរ ក្រុមហ៊ុន Pi Payបានចាប់ដៃគូជាមួយគេហទំព័រហ្គេម Codashop សម្រាប់ការផ្តល់ជូននូវការបង្វិលប្រាក់ជូនវិញចំនួន ១៥% នៅរៀងរាល់ថ្ងៃពុធ នៅពេលទិញក្រេឌីតលេងហ្គេមល្បីៗដូចជា Mobile Legends, PUBG Mobile, Free Fire, Rules of Survival និងហ្គេមផ្សេងៗទៀត។
អំពីក្រុមហ៊ុន Pi Pay
ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្រុមហ៊ុន Pi Pay បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សក្លាយជាផ្លាតហ្វមទូទាត់អេឡិចត្រូនិចឈានមុខគេក្នុងប្រទេសកម្ពុជា ដោយមានការពង្រីកបណ្តាញដៃគូពាណិជ្ជកម្ម និងហិរញ្ញវត្ថុយ៉ាងច្រើន រួមទាំងក្រុមហ៊ុនលំដាប់ពិភពលោកនានាផងដែរដូចជា ក្រុមហ៊ុន Alipay ក្រុមហ៊ុន WeChat Pay និងក្រុមហ៊ុន UnionPay។
ត្រូវបានបង្កើតឡើងជាកម្មវិធីសម្រាប់អ្នកប្រើប្រាស់ ដែលរួមបញ្ចូលសេវាទូទាត់ការចំណាយ និងសេវាផ្ទេរប្រាក់រួមជាមួយនឹងមុខងារផ្នែកសង្គម និងបែបកម្សាន្តជាច្រើនដូចជាមុខងារជជែកកម្សាន្ត និងមុខងារស្វែងរកមិត្តភក្តិ ក្រុមហ៊ុន Pi Pay មានបំណងផ្លាស់ប្តូរមុខមាត់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជាជាមួយនឹងបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទូទាត់ការចំណាយលំដាប់ពិភពលោករបស់ខ្លួន
រហូតមកដល់ពេលនេះ កម្មវិធី Pi Pay មានអ្នកប្រើប្រាស់ជាង ៣៥០.០០០នាក់ មានប្រតិបត្តិការជាង ៤០០លានដុល្លារ និងសហការជាមួយទីតាំងអាជីវកម្មជាង ៤.៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ជាមួយនឹងកំណើនមូលដ្ឋានដ៏រឹងមាំនៅទូទាំងព្រះរាជាណាចក្រកម្ពុជា កម្មវិធី Pi Pay កំពុងបង្ហាញរបៀបដែលបច្ចេកវិទ្យាទូទាត់ប្រាក់តាមអេឡិចត្រូនិចអាចនាំមកនូវភាពងាយស្រួល និងដំណោះស្រាយពិតប្រាកដដល់ទាំងមនុស្ស និងអាជីវកម្ម។
ដោយធ្វើការងារយ៉ាងជិតស្និទជាមួយធនាគារជាតិនៃកម្ពុជា ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគ្នានានា ក្រុមហ៊ុន Pi Pay ព្យាយាមយ៉ាងខ្លាំងក្នុងការបញ្ចេញលទ្ធភាពគ្មានដែនកំណត់នានាក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជាតាមមធ្យោបាយដែលមានសុវត្ថិភាព សន្តិសុខ និងមានអត្ថប្រយោជន៍ដល់កំណើនរបស់ប្រទេសជាតិ៕