spot_img
spot_img
Homeធុរកិច្ចវគ្គបណ្តុះបណ្តាល៩​ដែល​ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំគួររៀន​ក្នុងសម័យកាលឌីជីថល

វគ្គបណ្តុះបណ្តាល៩​ដែល​ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំគួររៀន​ក្នុងសម័យកាលឌីជីថល

-

បច្ចុប្បន្ននេះគឺជា​សម័យ​កាល​បដិវដ្តឧស្សាហកម្ម៤.០ ដែលជា​សម័យកាល​មនុស្ស​ចាប់ផ្តើម​ប្រើប្រាស់​បច្ចេក​វិទ្យា​វ័យ​ឆ្លាត​ដើម្បី​ជំនួស​ដោយកម្លាំងមនុស្ស​ ហើយការងារកាន់តែច្រើនទៅៗ នឹង​ត្រូវបានផ្លាស់ប្តូរ ឬបាត់បង់ដោយសារតែម៉ាស៊ីន។​ មិនត្រឹមតែការងារ​ទេ របៀបធ្វើអាជីវកម្ម ឬដឹកនាំ​សម័យកាល​ថ្មីនេះ ក៏នឹងមាន​ការផ្លាស់ប្តូរផងដែរ ដោយ​មានរឿងជាច្រើន​ដែលយើង​អាច​ប្រើប្រាស់​បច្ចេកវិទ្យាជំនួស​បាន។

ក្នុងនាមជា​អ្នកដឹកនាំសម័យថ្មី និង​អាចដើរទាន់ ឬមុនសម័យកាល យើងគួរគប្បីត្រៀមខ្លួន និងរៀន​ពីអ្វីៗដែលថ្មីពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម៤.០នេះ ដឹងពីបច្ចេកវិទ្យាណាដែលគេប្រើប្រាស់ ឬនឹងប្រើប្រាស់ ដឹងថា​ប្រព័ន្ធ ឬកម្មវិធីអ្វីដែល​អាចជួយ​សម្រួលកិច្ចការងារ​ ឬអាជីវកម្មរបស់យើងបាន។

ហេតុនេះហើយ ខ្ញុំសូមធ្វើការណែនាំវគ្គរៀន​៩ ដែលយើងអាចរៀនបានដោយឥតគិតថ្លៃ ឬគិតថ្លៃសមរម្យ​ដែលបង្កើតឡើងដោយ​សាកលវិទ្យាល័យ​ធំៗ និងល្បីៗជុំវិញពិភពលោកពី Coursera.org និង edx.org សម្រាប់ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំសម័យថ្មីគួរចំណាយពេល​រៀន​។

Digital Business Models (ម៉ូដែលអាជីវកម្មឌីជីថល)

Digital Transformation (ការបញ្ច្រៀបឌីជីថល)

Practices of Digital Transformation (ការអនុវត្តការបញ្ច្រៀបឌីជីថល)

Leading the Modern Day Business Specialization (វគ្គជំនាញ ការដឹកនាំអាជីវកម្មសម័យទំនើប)

Intelligence Tools for the Digital Age (ឧបករណ៍ឆ្លាវៃ​សម្រាប់សម័យកាល​ឌីជីថល)

Digital Transformation in Business (ការបញ្ច្រៀបឌីជីថល​នៅក្នុងអាជីវកម្ម)

Digital Strategy and Action (យុទ្ធសាស្ត្រឌីជីថល និងសកម្មភាព)

5G Strategy for Business Leaders (យុទ្ធសាស្ត្រ៥Gសម្រាប់អ្នកដឹកនាំធុរកិច្ច)

Blockchain for Business (Blockchain សម្រាប់អាជីវកម្ម)

សង្ឃឹមថា វគ្គបណ្តុះបណ្តាល​ទាំងអស់ខាងលើនឹងជួយ​ជម្រុញឱ្យទស្សនៈនៃ​ការប្រើប្រាស់បច្ចេកវិទ្យា និងការត្រៀមខ្លួនរបស់ម្ចាស់អាជីវកម្ម និងអ្នកដឹកនាំកាន់តែ​សម្បូរនៅក្នុងពិភពធុរកិច្ចដែលពោពេញដោយការប្រកួតប្រជែងទាំង​ក្នុងស្រុក និង​ពីសំណាក់​ដៃគូរ​ពីទីផ្សារអន្តរជាតិ។

 

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ