spot_img
spot_img
Homeទូទៅសញ្ញាទាំង5 បញ្ជាក់ថា បុគ្គលនោះ យើងមិនគួរធ្វើការជាមួយគាត់ឡើយ

សញ្ញាទាំង5 បញ្ជាក់ថា បុគ្គលនោះ យើងមិនគួរធ្វើការជាមួយគាត់ឡើយ

-

មនុស្សភាគច្រើន តែងតែបង្ហាញពីភាពអស្ចារ្យរបស់ខ្លួន ឬបង្ហាញថាខ្លួនចេះដឹងលើអ្វីមួយ នៅលើបណ្ដាញសង្គម និងពេលខ្លះនិយាយអួតប្រាប់គេលើរឿងល្អៗជាច្រើនអំពីខ្លួនឯង ដើម្បីធ្វើឱ្យអ្នកដទៃគិតថា ខ្លួនឯងខ្លាំង មានចំណេះជំនាញ​ និងរៀនបានជ្រៅជ្រះ ដែលអាចទុកចិត្តបាន។

ការបង្ហាញគេពីទេពកោសល្យផ្ទាល់ខ្លួនជារឿងល្អ ប៉ុន្តែអ្វីដែលមិនល្អ គឺវាមិនដូចអ្វីដែលបាននិយាយប្រាប់ ឬបង្ហាញនៅលើបណ្ដាញសង្គមទាំងស្រុងឡើយ ដែលយើងអាចហៅមនុស្សប្រភេទនោះថា មនុស្សប្រហោងក្នុង។ ហើយមនុស្សប្រភេទនេះ យើងពិបាកប៉ាន់ស្មានខ្លាំងណាស់ ដូច្នេះតើត្រូវធ្វើបែបណា ទើបដឹងថា បុគ្គលនោះ ជាបុគ្គលដែលមានជំនាញច្បាស់លាស់ និងអាចទុកចិត្តក្នុងការធ្វើការជាមួយគាត់បាន?

ខាងក្រោមនេះ ជាសញ្ញាដែលឆ្លើយតប ដែលអ្នកអាចរៀនសង្កេតដោយផ្ទាល់បាន។

1. បង្ហាញពីកង្វះការយល់ដឹងដោយខ្លួនឯង

  • មិនស្គាល់ខ្លួនឯង ថាជានរណា?
  • មិនទទួលស្គាល់ការពិត ក្រោយពីទទួលបានការវាយតម្លៃពីមនុស្សជុំវិញ
  • ជាបុគ្គលដែលចូលចិត្តមើលងាយសមត្ថភាព និងបង្អាប់ ជាន់ពន្លិចអ្នកដទៃ
  • មិនចេះគ្រប់គ្រងអារម្មណ៍ និងសកម្មភាពខ្លួនឯង ដោយមានអាកប្បកិរិយាមិនល្អ
  • ចូលចិត្ត Drama ច្រើន នៅពេលនៅជាមួយអ្នកដទៃ ឬបង្ហាញអារម្មណ៍នៅលើបណ្ដាញសង្គមច្រើន
  • ឆាប់ឆេវឆាវ និងឆ្លើយតបជាមួយអ្នកដទៃទាំងកំហឹង
  • មិនងាយផ្លាស់ប្ដូរផ្នត់គំនិតចាស់កំរិលលើអ្វីមួយ
  • មានអារម្មណ៍ចង់និយាយគ្រប់ពេលវេលា
  • ជាមនុស្សសប្បាយរីករាយក្នុងរយៈពេលខ្លី

2. បង្ហាញពីកង្វះការយល់ដឹងពីអ្នកដទៃ

  • មិនចេះយល់ពីអារម្មណ៍ តម្រូវការ និងទុកកង្វល់របស់អ្នកដទៃ
  • ចូលចិត្តរំខាន ឬរញ៉ែរញ៉ៃជាមួយអ្នកដទៃ ដោយមិនចេះមើលពីស្ថានភាព

3. បង្ហាញពីទំនាក់ទំនងមិនល្អជាមួយមនុស្សជុំវិញ

  • នៅពេលទំនាក់ទំនងជាមួយអ្នកដទៃ តែងតែប្រើប្រាស់ពាក្យពេចន៍ កាយវិការមិនសមរម្យ បង្ហាញទឹកមុខតាមតែអារម្មណ៍ និងសម្លេងលឺៗខ្លាំងជាដើម
  • ធ្វើការជាក្រុមមិនបានល្អ ដោយមិនចុះសម្រុងជាមួយមនុស្សជុំវិញ
  • មិនចេះស្ដាប់អ្នកដទៃ

4. បង្ហាញពីកង្វះការយល់ដឹងចំពោះសក្ដានុពលរបស់ក្រុម

  • មិនផ្ដល់តម្លៃ និងមិនស្គាល់ពីសមត្ថភាពរបស់សមាជិកក្រុម
  • មិនចេះបែងចែកតួនាទី មុខតំណែង និងទំនួលខុសត្រូវឱ្យស្របនឹងទេពកោសល្យ ចំណេះជំនាញ និងសក្ដានុពលរបស់សមាជិកក្រុមម្នាក់ៗ
  • មិនចេះប្រើប្រាស់ធនធានមនុស្ស

5. បង្ហាញពីកង្វះការយល់ដឹងនៃភាពខុសប្លែកគ្នារបស់មនុស្ស

  • គ្មានការយល់ដឹងបន្ថែមពីភាពខុសប្លែកគ្នារបស់មនុស្ស លើមុខវិជ្ជាវិជ្ជាជីវៈ និងវប្បធម៌ចម្រុះគ្នាជាដើម
  • មានការប្រកាន់ច្រើន និងរើសអើង

 

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ