spot_img
spot_img
Home Blog Page 34

របៀបគ្រប់គ្រងពេលវេលាដ៏ល្អបំផុតសម្រាប់អ្នករវល់ខ្លាំង

0
របៀបគ្រប់គ្រងពេលវេលាដ៏ល្អបំផុតសម្រាប់អ្នករវល់ខ្លាំង

មនុស្សម្នាក់ៗ សុទ្ធតែមានពេលវេលា 24ម៉ោងក្នុងមួយថ្ងៃដូចគ្នា ប៉ុន្តែមិនដូចគ្នាត្រង់ថាមួយថ្ងៃៗពួកគេត្រូវធ្វើអ្វី និងមានកិច្ចការងារអ្វីខ្លះដែលត្រូវបំពេញ ដោយអ្នកខ្លះក៏មានការងារបន្ដិចបន្ដួច ហើយអ្នកខ្លះក៏មមាញឹកខ្លាំងជាមួយការងារដោយស្ទើរតែមានពេលវេលាសម្រាក។ល។ ទោះបីជាយ៉ាងនេះក្ដី នៅក្នុងពិភពលោកនេះ ក៏មានមនុស្សជាច្រើននាក់ដែរ ដែលជាមនុស្សរវល់ខ្លាំង ជាពិសេសថ្នាក់ដឹកនាំ និងម្ចាស់អាជីវកម្ម ព្រមទាំងមនុស្សដែលកាន់កាប់នូវកិច្ចការងារនានាផ្សេងទៀត។ ដូច្នេះសំណួរសួរថា តើមានវិធីល្អដើម្បីគ្រប់គ្រងពេលវេលាល្អសម្រាប់អ្នកដែលរវល់ខ្លាំងដែរឬទេ? ច្បាស់ជាមាន ប៉ុន្តែមុននឹងបង្ហាញវិធីសាស្រ្តគ្រប់គ្រងពេលវេលាសម្រាប់អ្នករវល់ យើងចង់បង្ហាញអំពីសារៈសំខាន់មួយចំនួននៅពេលយើងអាចគ្រប់គ្រងពេលវេលាបានល្អជាមុនសិន។

សារៈសំខាន់នៅពេលអ្នកអាចគ្រប់គ្រងពេលវេលាបានល្អ
  • បង្កើនផលិតភាពការងារខ្ពស់ និងអាចសម្រេចបាននូវកិច្ចការងារសំខាន់ៗបានច្រើនជាងមុន
  • កាត់បន្ថយភាពស្រេ្តសច្រើន ដោយមិនវង្វេង ឬឈឺក្បាលជាមួយការងារ
  • កាន់តែមានថាមពលគ្រប់គ្រាន់ និងអាចសម្រាកលំហែរអារម្មណ៍បានល្អនៅពេលទំនេរ
  • ឆាប់សម្រេចនូវគោលដៅដែលបានកំណត់បានយ៉ាងរលូន
  • ធ្វើឱ្យការសម្រេចចិត្តធ្វើអ្វីមួយបានកាន់តែលឿន និងត្រឹមត្រូវ
  • ធ្វើឱ្យមានសមាមាត្ររវាងជីវិតនៃការបំពេញកិច្ចការងារ ជាមួយនឹងជីវិតរស់នៅផ្ទាល់ខ្លួន
  • ធ្វើឱ្យអ្នកកាន់តែក្លាយជាមនុស្សផ្ដោតល្អ
តិចនិកគ្រប់គ្រងពេលវេលាសម្រាប់អ្នករវល់ខ្លាំង

ការគ្រប់គ្រងពេលវេលា មានសារៈសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសបុគ្គលដែលត្រូវមានភារកិច្ចដែលត្រូវបំពេញការងារសំខាន់ច្រើន ឬមមាញឹកខ្លាំង។ លើសពីនេះ ការគ្រប់គ្រងពេលវេលា ក៏មានវិធីសាស្រ្តច្រើនផងដែរ ប៉ុន្តែយោងតាមគេហទំព័រ www.forbes.com បានបង្ហាញតិចនិកចំនួន 8 ដើម្បីផ្ដល់ជាជំនួយក្នុងការគ្រប់គ្រងពេលវេលាបានល្អបំផុតសម្រាប់អ្នកដែលរវល់ខ្លាំង។

  1. រៀបចំការងារណាដែលអាចផ្ដល់នូវកម្រិតថាមពលដល់អ្នកខ្លាំង៖ អ្នកត្រូវជ្រើសរើសបំពេញការងារណាដែលទាក់ទងនឹងកម្រិតនៃការផ្ដល់ថាមពលដល់អ្នក ហើយត្រូវព្យាយាមកំណត់ពេលវេលាជាក់លាក់បំផុតដើម្បីបញ្ចប់ ព្រមទាំងទាមទារការព្យាយាម ការអត់ធ្មត់ និងត្រូវការផ្ដោតដើម្បីបំពេញវា។ ធ្វើបែបនេះ ទើបអ្នកអាចបញ្ចប់ការងារនោះប្រកបដោយមោទកភាពចំពោះខ្លួនឯង និងកាន់តែមានថាមពលក្នុងខ្លួនដើម្បីបន្តធ្វើកិច្ចការងារផ្សេងទៀត។
  2. រៀបចំផែនការទុកមុនជាប្រចាំថ្ងៃ៖ អ្នកត្រូវរៀបចំផែនការសម្រាប់បំពេញនៅថ្ងៃបន្ទាប់ ជារៀងរាល់មុនអ្នកចូលគេង។ ធ្វើបែបនេះ ទើបអ្នកដឹងថានៅថ្ងៃស្អែកអ្នកនឹងត្រូវបំពេញការងារអ្វី ហើយអាចជួបនឹងបញ្ហាអ្វី និងត្រូវធ្វើបែបណាជាដើម។ ហើយសកម្មភាពទាំងនេះ នឹងជំរុញអ្នកឱ្យកាន់តែធ្វើការងារបានច្រើនជាងមុន និងមានប្រសិទ្ធភាពជាងពេលណាៗទាំងអស់។
  3. ចាប់ផ្ដើមធ្វើការងារសំខាន់ៗមុនគេបំផុត៖ អ្នកត្រូវជ្រើសរើសការងារណាដែលអ្នកគិតថាសំខាន់សម្រាប់អ្នក មិនថាការងារនោះជាការងារផ្ទាល់ខ្លួន ឬនៅក្នុងក្រុមហ៊ុននោះទេ អ្នកត្រូវតែចាប់ផ្ដើមធ្វើវាឱ្យបានរួចរាល់។ ការធ្វើបែបនេះនឹងជំរុញចិត្តអ្នកកាន់តែមានកម្លាំងចិត្តពេញមួយថ្ងៃ ព្រមទាំងអាចបំពេញការងារបន្ទាប់បន្សំផ្សេងទៀតបានដោយរលូន។
  4. កំណត់ការងារអាទិភាព៖ អ្នកត្រូវកំណត់ការងារអាទិភាពលើការងារនីមួយៗ ដោយកំណត់ការងារណាដែលមានភាពបន្ទាន់ ការងារដែលចំណេញលុយច្រើន និងជាការងារដែលត្រូវបញ្ចប់មុនគេ។ ដូច្នេះអ្នកត្រូវរៀបចំការងារទៅតាមលំដាប់ការងារអាទិភាពនីមួយៗ ដើម្បីបំពេញការងារទាំងនោះតាមដំណាក់កាលរបស់វា។
  5. ជ្រើសរើសជំនួយបន្ថែម៖ ការងារខ្លះមានអាទិភាពខ្ពស់ដោយទាមទារឱ្យអ្នកត្រូវបំពេញផ្ទាល់ ប៉ុន្តែការងារខ្លះមានអាទិភាពទាបឬជាការងារអាចឱ្យអ្នកផ្សេងជំនួសអ្នកបាន ដូច្នេះអ្នកត្រូវតែផ្ទេរការងារនោះឱ្យអ្នកផ្សេងបំពេញ។ ជារួមមក អ្នកមិនចាំបាច់បំពេញកិច្ចការទាំងអស់ដោយខ្លួនឯងទេ ប៉ុន្តែអាចផ្ទេរការងារមួយចំនួនដែលអ្នកផ្សេងក៏អាចធ្វើបាន និងមានលទ្ធផលល្អដូចគ្នាទើបជាការល្អ។
  6. ប្រើប្រាស់បច្ចេកវិទ្យាជំនួស៖ សព្វថ្ងៃនេះ បច្ចេកវិទ្យាកាន់តែជឿនលឿននិងឆ្លាតវៃ ដូច្នេះអ្នកត្រូវដឹងថា តើការងារណាខ្លះដែលបច្ចេកវិទ្យាអាចជួយធ្វើឱ្យអ្នកដោយស្វ័យប្រវត្តិបាន? ធ្វើបែបនេះ ទើបអ្នកអាចបន្ដធ្វើកិច្ចការងារផ្សេងទៀត។
  7. លុបបំបាត់ការរំខានដែលមិនចាំបាច់៖ នៅពេលដែលអ្នកមានការរំខាន វាអាចចំណាយពេលមួយរយៈដើម្បីព្យាយាមផ្តោតអារម្មណ៍របស់អ្នកត្រលប់មកវិញ ដូច្នេះអ្នកត្រូវគិតពិចារណាអំពីភាពរំខាននានា ដែលប៉ះពាល់ដល់ផលិតភាពការងាររបស់អ្នក បន្ទាប់មកព្យាយាមលុបបំបាត់ចោល ឬចៀសវាងកុំឱ្យមានការកើតឡើង។
  8. យល់ថាអ្វីៗមិនចាំបាច់ល្អឥតខ្ចោះនោះទេ៖ អ្នកត្រូវមានផ្នត់គំនិតថា ការបំពេញការងារអ្វីក៏ដោយ កុំព្យាយាមធ្វើឱ្យវាឱ្យល្អឥតខ្ចោះពេក ប៉ុន្តែត្រូវព្យាយាមឱ្យអស់ពីសមត្ថភាពធ្វើនូវអ្វីដែលអ្នកអាចធ្វើបាន ហើយសមស្របជាមួយពេលវេលាកំណត់។ ត្រូវចងចាំថា បើអ្នកព្យាយាមធ្វើវាឱ្យល្អឥតខ្ចោះពេក វានឹងធ្វើឱ្យអ្នកកាន់តែស្មុគស្មាញ ព្រមទាំងយឺតពេលក្នុងការបញ្ចប់កិច្ចការងារនោះស្របតាមការកំណត់ពេលវេលារបស់អ្នកមិនខាន។
ពាណិជ្ជកម្ម

តើអ្នកត្រូវការលុយប៉ុន្មានដើម្បីបើកហាងកាហ្វេ?

0
តើអ្នកត្រូវការលុយប៉ុន្មានដើម្បីបើកហាងកាហ្វេ?

នាពេលបច្ចុប្បន្ននេះ យុវជននៅកម្ពុជាភាគច្រើនចាប់អារម្មណ៍ខ្លាំងក្នុងការចាប់ផ្ដើមអាជីវកម្ម ជាពិសេសការបើកហាងកាហ្វេផ្ទាល់ខ្លួន ប៉ុន្តែអ្វីដែលជាចម្ងល់នៃការចង់ដឹងបន្ថែមនោះគឺការចំណាយ ដោយមិនដឹងថាការបើកហាងកាហ្វេមួយ តើត្រូវការដើមទុនប៉ុន្មានឡើយ?​

ជាទូទៅ បើយោងតាមម្ចាស់អាជីវកម្មហាងកាហ្វេនានាភាគច្រើនការចំណាយលើការបើកហាងកាហ្វេ គឺមិនដូចគ្នាឡើយ ពីព្រោះទំហំនៃអាជីវកម្មផ្សេងគ្នា និងពេលខ្លះទិញហ្រ្វេនឆាយពីម៉ាកយីហោផ្សេងទៀត ដូច្នេះយើងអាចសន្មត់បានថា ការចំណាយ គឺស្ថិតនៅលើទំហំអាជីវកម្មដែលយើងចង់ចាប់ផ្ដើម។

ម្យ៉ាងទៀត ចុះប្រសិនបើសំណួរសួរថា អាចប៉ាន់ស្មានបានទេ ថាតើចំណាយអស់ប៉ុន្មាន? គឺអាច។ បើយោងតាមគេហទំព័រ startmycoffeeshop.com បានឱ្យដឹងថាតម្លៃនៃការបើកហាងកាហ្វេ អាចចន្លោះពី 80,000 ដុល្លារ ទៅ 300,000 ដុល្លារ ឬច្រើនជាងនេះ អាស្រ័យលើទីតាំងហាងកាហ្វេ បរិក្ខារ ការផ្គត់ផ្គង់ កម្លាំងពលកម្ម ភាពស្របច្បាប់ និងទីផ្សារជាដើម។ ដូច្នេះ យើងអាចអានការពន្យល់សម្រាយបន្ថែមនៃការចំណាយដូចខាងក្រោម៖

1. ទីតាំង

ទីតាំងជាផ្នែកសំខាន់ ដែលយើងត្រូវជ្រើសរើសដំបូងគេ និងចង់បានទីតាំងដែលល្អ ដូច្នេះប្រសិនបើអ្នកមានទីតាំងស្រាប់ និងមានអំណោយផលល្អ នោះជាការល្អដោយចំណេញលើការចំណាយ ប៉ុន្តែប្រសិនបើមិនមានទេ គឺអ្នកត្រូវការលុយដើម្បីជួល ឬទិញទីតាំងដើម្បីសាងសង់ហាងកាហ្វេ។ បន្ថែមពីនេះ ក៏ត្រូវគិតពិចារណាក្នុងការចំណាយលើឧបករណ៍ប្រើប្រាស់ដូចជាហ្គាស អគ្គិសនី ទឹក ទូរស័ព្ទ និងអ៊ីនធឺណិត ព្រមទាំងគិតគូរអំពីការជួសជុល ការតុបតែងហាង និងការដំឡើងឧបករណ៍នានា។ គួរបញ្ជាក់ផងដែរ អ្នកអាចនឹងត្រូវចំណាយច្រើន ឬតិច អាស្រ័យលើតំបន់ដែលអ្នកជ្រើសរើសនោះ។

2. គ្រឿងបរិក្ខារ

ចំពោះគ្រឿងបរិក្ខារសម្រាប់ហាងកាហ្វេដែលអ្នកត្រូវចំណាយសំខាន់ៗ រួមមានដូចខាងក្រោម៖

(បញ្ជាក់៖ ឧបករណ៍នីមួយៗ វាមានកម្រិតនៃគុណភាព ដូច្នេះអ្នកអាចជ្រើសរើសឧបករណ៍ផ្សេងពីនេះ ឬដូចរៀបរាប់ខាងក្រោមឱ្យសមស្របជាមួយនឹងចំនួនថវិការបស់អ្នកដែលអាចចំណាយបាន)

  • ម៉ាស៊ីន Espresso
  • ម៉ាស៊ីនឆុងកាហ្វេ Drip
  • ម៉ាស៊ីនកិនកាហ្វេ
  • ធុងទឹកក្តៅ
  • ទូរដាក់ទឹកកក
  • និងផ្សេងទៀតតាមតម្រូវការជាក់ស្ដែង។
3. ការផ្គត់ផ្គង់

ការចាប់ផ្ដើម ក៏ដូចជាដំណើរការអាជីវកម្មបែបហាងកាហ្វេ គឺទាមទារឱ្យមានការផ្គត់ផ្គង់នានា ដូចជាកែវក្រដាស ឬប្លាស្ទិក កន្សែង ឧបរកណ៍កូរកាហ្វេ គម្រប ថង់ និងផ្សេងៗទៀតដែលជួយផ្គត់ផ្គង់សម្រាប់ការរៀបចំកាហ្វេ។ លើសពីនេះ អ្នកក៏ត្រូវពិចារណាផងដែរនូវគ្រឿងផ្សំ និងការផ្គត់ផ្គង់ទាំងអស់ដែលត្រូវការដោយផ្អែកលើការផ្តល់ផលិតផលរបស់អ្នកឱ្យរួចរាល់ដល់អតិថិជន ដូចជាក្រែម ស្ករ សារធាតុជំនួសស្ករ ស៊ីរ៉ូ គ្រឿងទេស ទឹកដោះគោ ម្សៅកាកាវ និងច្រើនទៀត។

លើសពីនេះ អ្នកក៏ត្រូវគិតពីអាហារសម្រន់ នំ សាំងវិច ឬប្រភេទអាហារផ្សេងទៀតនៅក្នុងម៉ឺនុយរបស់អ្នក ហើយអ្នកក៏ត្រូវគិតពិចារណាលើការផ្គត់ផ្គង់ និងគ្រឿងផ្សំទាំងអស់ដែលត្រូវការដើម្បីផលិតដែរ។​ បន្ថែមពីនេះ អ្នកក៏ពិចារណាអំពីប្រភេទគ្រាប់កាហ្វេដែលអ្នកត្រូវជ្រើសរើសផងដែរ។

4. ពលកម្ម

នៅក្នុងចំណុចនេះ អ្នកត្រូវគិតអំពីថ្លៃដើមនៃថ្លៃពលកម្មទាំងអស់ ដោយត្រូវព្យាយាមធ្វើយ៉ាងណាកុំឱ្យការចំណាយដំបូងលើសពី30% -35% នៃប្រាក់ចំណូលសរុបរបស់អ្នកនោះទេ។ បន្ថែមពីនេះ អ្នកក៏ត្រូវគិតដែរថាតើអ្នកត្រូវចំណាយប៉ុន្មានលើការជួលបុគ្គលិកម្នាក់ៗ? ហេតុអ្វីត្រូវគិត? ពីព្រោះកម្លាំងពលកម្ម តំណាងឱ្យផ្នែកសំខាន់នៃថវិកាសម្រាប់ដំណើរការអាជីវកម្មរបស់អ្នក។

5. ផ្នែកច្បាប់

នៅពេលអ្នកចាប់ផ្ដើមបើកហាងកាហ្វេ ជាទូទៅអ្នកត្រូវចុះឈ្មោះអាជីវកម្មរបស់អ្នក និងធានាអាជ្ញាប័ណ្ណអាជីវកម្ម។ ម្យ៉ាងវិញទៀត​ ចំពោះតម្រូវការផ្នែកច្បាប់ និងថ្លៃសេវា វាពឹងអាស្រ័យនៅលើរដ្ឋអ្នកកំណត់។

6. ផ្នែកទីផ្សារ

បច្ចុប្បន្ននេះ ចំពោះនៅកម្ពុជាកំពុងតែមានហាងកាហ្វេជាច្រើន ដូច្នេះប្រសិនបើអ្នកចង់ចាប់ផ្ដើមផ្នែកនេះដែរ គឺប្រឈមនឹងត្រូវមានគូប្រកួតប្រជែងច្រើន។ ទោះបីជាយ៉ាងនេះក្ដី ក៏វាមានវិធីក្នុងការយកឈ្នះនូវហាងកាហ្វេនានាផងដែរ តាមរយៈការបង្កើតភាពលេចធ្លោជាងគេទាំងរសជាតិ និងការតុបតែងហាង ជាពិសេសការចេះវិនិយោគលើការធ្វើទីផ្សារដ៏ឆ្លាតវៃ ប៉ុន្តែក៏ទាមទារឱ្យអ្នកសហការជាមួយអ្នកជំនាញទីផ្សារបន្ថែម។

ពាណិជ្ជកម្ម

តើម្ចាស់អាជីវកម្មគួរបង្វឹកបុគ្គលិកអ្វីខ្លះ អំពីសេវាកម្មអតិថិជន?

0
តើម្ចាស់អាជីវកម្មគួរបង្វឹកបុគ្គលិកអ្វីខ្លះ អំពីសេវាកម្មអតិថិជន?

អាជីវកម្មមួយចំនួន​បានដំណើរការទៅមុខយ៉ាងរលូន ដោយសារមានផលិតផលល្អ មានការធានាត្រឹមត្រូវ និងការធ្វើទីផ្សារខ្លាំងជាដើម ប៉ុន្តែមានបញ្ហាមួយដែលធ្វើឱ្យអាជីវកម្មនោះបាត់បង់អតិថិជនបន្ដិចម្ដងៗ គឺដោយសារការមើលរំលងនូវការពង្រឹងផ្នែកផ្ដល់សេវាកម្មអតិថិជន ដែលធ្វើឱ្យអតិថិជនមិនពេញចិត្ត ឬខូចអារម្មណ៍នៅពេលបានចូលហាង ឬក្រុមហ៊ុននោះ ដោយសារក្រុមការងារទាំងនោះផ្ដល់ត្រឡប់នូវសេវាកម្មមិនល្អ ដូចជាមិនខ្វល់ឬមិនឱ្យតម្លៃពួកគេ ការរងចាំយូរ និងផ្សេងទៀត។ ម្យ៉ាងវិញទៀត ម្ចាស់អាជីវកម្ម មួយចំនួនកាន់តែមិនដឹងថា បង្វឹកបុគ្គលិកផ្នែកផ្ដល់សេវាកម្មអតិថិជនពីអ្វីខ្លះឡើយ។

ជាដំណោះស្រាយ ឆ្លើយតបនឹងបញ្ហាខាងលើ ក្នុងនាមជាម្ចាស់អាជីវកម្ម ប្រសិនបើអ្នកគ្មានជំនាញផ្នែកបណ្ដុះបណ្ដាលផ្នែកសេវាកម្មអតិថិជនទេ អ្នកអាចជួលអ្នកជំនាញ ​ឬប្រើសេវាកម្មជួយបង្រៀនផ្នែកនេះដល់ក្រុមការងាររបស់អ្នក។ ប៉ុន្តែបើអ្នកមានជំនាញនេះដែរ អ្នកក៏អាចពន្យល់ណែនាំ និងដឹកនាំក្រុមការងាររបស់អ្នកដើម្បីសហការរួមគ្នាទៅតាមអ្វីដែលអ្នកមានផងដែរ។

បន្ថែមពីនេះ ខ្លឹមសារអត្ថបទខាងក្រោម នឹងជួយបង្ហាញអ្នកនូវអ្វីដែលអ្នកត្រូវបង្វឹកដល់ក្រុមការងាររបស់អ្នក ដើម្បីពង្រឹងផ្នែកផ្ដល់សេវាកម្មអតិថិជនឱ្យកាន់តែល្អប្រសើរជាងមុន។

1. យល់ច្បាស់ពីពាក្យ សេវាកម្មអតិថិជន

សេវាកម្មអតិថិជន គឺសំដៅលើការចេះជួយអតិថិជនដោះស្រាយបញ្ហា ការបង្រៀនអតិថិជនពីរបៀបប្រើប្រាស់ផលិតផលសេវាកម្ម ការឆ្លើយតបរាល់ចម្ងល់របស់អតិថិជន និងបំពេញតម្រូវការអតិថិជន។ បន្ថែមពីនេះ អ្នកក៏ត្រូវបង្ហាញពីសារៈសំខាន់ក្នុងការផ្ដល់សេវាកម្មល្អដល់អតិថិជន និងបង្ហាញពីគុណវិបត្តិនៃការផ្ដល់សេវាកម្មមិនល្អ ព្រមទាំងបង្ហាញជាឧទាហរណ៍ជាក់ស្ដែងនៅក្នុងហាង ឬក្នុងក្រុមរបស់អ្នក ដើម្បីធានាថាក្រុមការងាររបស់អ្នកកាន់តែយល់ច្បាស់។ អ្វីដែលកាន់តែសំខាន់ អ្នកត្រូវតែកំណត់ថា មានចំណុចសំខាន់អ្វីខ្លះដែលក្រុមរបស់អ្នកត្រូវតែអនុវត្តន៍ជាដាច់ខាត ដើម្បីបំពេញតួនាទីជាអ្នកផ្ដល់សេវាកម្មដ៏ល្អបំផុត ដូចជាញញឹមស្វាគមន៍អតិថិជន ការចេះរៀបចំខ្លួនឱ្យបានស្អាតសមរម្យ ចេះប្រើពាក្យសម្ដី ឬអាកប្បកិរិយាជាមួយអតិថិជន ត្រូវចេះផ្ដល់ជម្រើសល្អដល់អតិថិជន ចេះទំនាក់ទំនងល្អជាមួយអតិថិជន ចេះបត់បែន និងធ្វើជាអ្នកស្ដាប់ដ៏ល្អ ។ល។

បន្ទាប់ពីអ្នកបានពន្យល់ណែនាំក្រុមការងាររបស់អ្នកឱ្យបានយល់អំពីសេវាកម្មអតិថិជនរួចហើយ អ្នកអាចចាប់ផ្ដើមបង្វឹក និងហាត់សមជាមួយក្រុមការងាររបស់អ្នកលើផ្នែកដែលពួកគេត្រូវអនុវត្តន៍ដើម្បីបំពេញតួនាទីជាអ្នកផ្ដល់សេវាកម្មអតិថិជនដ៏ល្អនោះ។

2. យល់ច្បាស់ពីអ្វីដែលពួកគេកំពុងលក់

ការយល់ពីអ្វីដែលខ្លួនឯងកំពុងលក់ យល់ពីរបៀបប្រើប្រាស់ និងយល់ពីសារៈសំខាន់គ្រប់ផលិតផលដែលអ្នកកំពុងលក់ គឺជាផ្នែកមួយដ៏សំខាន់ ពីព្រោះអ្នកអាចផ្ដល់ជម្រើស និងឆ្លើយតបបានលឿនជូនតាមតម្រូវការអតិថិជន ដោយមិនចាំបាច់សួរនាំប្រធាន។ បន្ថែមពីនេះ វាក៏ជាផ្នែកធ្វើឱ្យអតិថិជនមានអារម្មណ៍ថាមិនធុញទ្រាន់ និងអាចទទួលបាននូវអ្វីដែលអាចដោះស្រាយបញ្ហារបស់ពួកគេ។ ហើយនេះ ជាផ្នែកដែលមិនគួរមើលរំលង ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចាត់វិធានការបង្រៀនក្នុងការឱ្យគ្រប់បុគ្គលិកពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មអតិថិជន ត្រូវស្គាល់ច្បាស់ពីអ្វីដែលពួកគេកំពុងលក់ និងដឹងពីបេសកកម្ម ទស្សនវិស័យដែលក្រុមហ៊ុនផ្ដល់ជូនពួកគេ។ ធ្វើបែបនេះ ទើបពួកគេមានកម្លាំងចិត្ត ក្នុងការចូលរួមសកម្មភាព ពីព្រោះពួកគេនឹងគិតថា ពួកគេមិនត្រឹមតែជាអ្នកលក់ធម្មតា ប៉ុន្តែពួកគេគឺជាអ្នកដោះស្រាយបញ្ហា និងផ្ដល់ជូនគ្រប់តម្រូវការដល់អតិថិជនដោយភាពពេញចិត្ត ព្រមទាំងមានឱកាសក្លាយជាប្រធាន ឬឡើងតំណែងបានខ្ពស់ និងជោគជ័យក្នុងអាជីពជាអ្នកលក់នាពេលអនាគត។

3. ពង្រឹងជំនាញលក់ឱ្យខ្លាំង

អ្នកលក់ខ្លាំង គឺជាអ្នកពូកែយល់ចិត្តអតិថិជន មិនបោះបង់ តែងតែគិតវិជ្ជមាន ចេះដោះស្រាយបញ្ហាអតិថិជន បត់បែនគ្រប់ពេល ពូកែទំនាក់ទំនងជាមួយមនុស្ស ពូកែចរចា អត់ធ្មត់ និងជាអ្នកពូកែបិទការលក់។ ដូច្នេះហើយដើម្បីអាចផ្ដល់សេវាកម្មអតិថិជនកាន់តែល្អ អ្នកក៏ត្រូវបង្វឹកបុគ្គលិករបស់អ្នកឱ្យមានជំនាញលក់ផងដែរ ពីព្រោះវាជាធាតុផ្សំមួយដែលជំរុញឱ្យសមត្ថភាពក្នុងការទាក់ទាញចិត្តអតិថិជនបានកាន់តែខ្លាំង និងកាន់តែជំរុញភាពរីករាយដល់អតិថិជន។

4. ពង្រឹងផ្នែកស្មារតី និងផ្នត់គំនិត

ក្នុងនាមជាម្ចាស់អាជីវកម្ម ជាអ្នកដឹកនាំ ត្រូវតែពង្រឹងស្មារតីរឹងមាំដល់ក្រុមការងារ និងផ្លាស់ផ្នត់គំនិតមិនល្អទាំងឡាយពីក្រុមការងាររបស់អ្នក។ ត្រូវតែចាំថា ក្រុមការងាររបស់អ្នកមានសា្មរតីរឹងមាំ ស្មារតីសាមគ្នី និងមានផ្នត់គំនិតល្អ នោះពួកគេនឹងរស់នៅក្នុងស្ថានភាពល្អ ដូច្នេះការបំពេញការងារក៏ល្អតាមនោះដែរ។

គួរបញ្ជាក់ផងដែរថា បទពិសោធន៍នៃការជួបអតិថិជនមានគ្រប់ស្ថានភាព ដូច្នេះបើសា្មរតី ក៏ដូចជាផ្នត់គំនិតរបស់ក្រុមការងាររបស់អ្នកមិនទាន់ដុះខាត់ នោះពួកគេអាចមានបញ្ហាជាមួយអតិថិជន និងមានរឿងនានា។ បន្ថែមពីនេះ អ្នកក៏ត្រូវកំណត់នូវផ្នែកដែលអ្នកចង់បណ្ដុះបណ្ដាលដល់បុគ្គលិកផងដែរឱ្យស្របនឹងគោលបំណងរបស់អ្នក ឧទាហរណ៍អ្នកចង់ធ្វើឱ្យអតិថិជនមានផ្នត់គំនិតវិជ្ជមាន ផ្នត់គំនិតរីកចម្រើន សា្មរតីរឹងមាំ ស្មារតីមានទំនួលខុសត្រូវ ស្មារតីសាមគ្នីរួបរួម ។ល។ នោះអ្នកអាចចាប់ផ្ដើមវិធានការដើម្បីបណ្ដុះបណ្ដាលពួកគេ។

ហើយនៅចុងបញ្ចប់ អ្នកអាចចាប់ផ្ដើមដឹកនាំពួកគេធ្វើសកម្មភាពទាំងអស់គ្នា ដើម្បីបន្សុំាពួកគេ។

5. ជំនាញដោះស្រាយបញ្ហា

អតិថិជនមានច្រើនប្រភេទ និងមានតម្រូវការផ្សេងៗគ្នា ព្រមទាំងអាចមានបញ្ហានានាដោយមិនដឹងមុន ដូច្នេះក្នុងនាមជាអ្នកលក់ និងអ្នកផ្ដល់សេវាកម្មអតិថិជនដ៏ល្អ ត្រូវតែមានជំនាញដោះស្រាយបញ្ហា ដើម្បីអាចដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃជាមួយអតិថិជន។ ក្នុងចំណុចនេះ ក្នុងនាមជាអ្នកដឹកនាំ ត្រូវបណ្ដុះបណ្ដាលបង្វឹកឱ្យចេះនូវជំនាញនេះ ព្រមទាំងអាចជួលអ្នកបង្វឹកបន្ថែម ដើម្បីជួយដល់ក្រុមការងាររបស់អ្នកឱ្យកាន់តែមានជំនាញខ្លាំងក្នុងការដោះស្រាយបញ្ហាដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវប្រធាន ឬថ្នាក់ដឹកនាំជួយដោះស្រាយគ្រប់ពេលឡើយ។

ពាណិជ្ជកម្ម

គន្លឹះ 6 ដើម្បីបង្កើនជំនាញសេវាកម្មអតិថិជនដល់ក្រុមរបស់អ្នក

0
គន្លឹះ 6 ដើម្បីបង្កើនជំនាញសេវាកម្មអតិថិជនដល់ក្រុមរបស់អ្នក

សេវាកម្មអតិថិជន គឺជាផ្នែកមួយដែលគ្រប់អាជីវកម្មទាំងអស់មិនអាចមើលរំលងបានឡើយ ពីព្រោះវាជួយជំរុញឱ្យអតិថិជនកាន់តែរីកចម្រើន ហើយប្រសិនបើការផ្ដល់សេវាកម្មអតិថិជនមិនល្អ វាក៏អាចទាញទម្លាក់គុណតម្លៃក្រុមហ៊ុននោះដូចគ្នា។ ហេតុផលនេះហើយ ក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែគិតផ្ដោត និងត្រូវពង្រឹងសមត្ថភាពក្រុមអ្នកពាក់ព័ន្ធក្នុងការផ្ដល់សេវាកម្មអតិថិជនទាំងអស់ឱ្យមានជំនាញនេះកាន់តែខ្លាំង។ ដើម្បីពង្រឹងជំនាញនេះដល់ក្រុមការងារ អ្នកអាចអនុវត្តន៍តាមវិធីសាស្រ្តខាងក្រោម។

1. ពង្រឹងជំនាញសេវាកម្មអតិថិជន

នៅក្នុងចំណុចនេះ អ្នកត្រូវតែធ្វើឱ្យប្រាកដថាក្រុមការងាររបស់អ្នកមានជំនាញសេវាកម្មអតិថិជនដ៏ត្រឹមត្រូវ ដើម្បីអាចគ្រប់គ្រងតម្រូវការអតិថិជនបានល្អ។ ហេតុដូចនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម អាចពង្រឹងលើជំនាញមួយចំនួនខាងក្រោមដែលទាក់ទងនឹងការផ្ដល់សេវាកម្មអតិថិជនដល់ក្រុមបន្ថែម។

  • ការយល់ចិត្ត ការអត់ធ្មត់ និងស្ថិរភាព៖ ប្រភេទអតិថិជនទាំងអស់មិនដូចគ្នាឡើយ ដូច្នេះក្នុងនាមជាអ្នកផ្ដល់សេវាកម្មអតិថិជនដ៏ល្អ ត្រូវតែមានវិធីសាស្រ្តដោះស្រាយជាមួយអតិថិជន និងការចេះយល់អំពីអតិថិជន។
  • ជំនាញសម្របខ្លួន៖ អតិថិជនម្នាក់ៗតែងតែនភាពខុសប្លែកពីគ្នា ដូច្នេះហើយទាមទារឱ្យអ្នកយល់ដឹងពីអារម្មណ៍របស់អតិថិជន និងសម្របតាមតម្រូវការរបស់ពួកគេ ព្រមទាំងត្រូវសិក្សាបន្ថែមទៅតាមស្ថានភាពនីមួយៗ ដើម្បីធានាថាអ្នកនៅតែអាចផ្ដល់សេវាកម្មដល់អតិថិជនបានល្អ។
  • ទំនាក់ទំនងច្បាស់លាស់៖ ត្រូវប្រាកដថាអ្នកបង្ហាញដល់អតិថិជននូវអ្វីដែលអ្នកចង់និយាយ និងបង្ហាញនូវជម្រើសដល់ល្អជូនអតិថិជន ព្រមទាំងរក្សានូវភាពពេញចិត្តដល់អតិថិជន។
  • ក្រមសីលធម៌ការងារ៖ អ្នកត្រូវធ្វើឱ្យប្រាកដថាអ្នកមិនល្មើសនូវក្រមសីលធម៌ការងារ ទោះបីជាជួបស្ថានការណ៍បែបណា ដើម្បីផ្ដល់នូវភាពត្រឹមត្រូវ និងដំណោះស្រាយដ៏ល្អជូនអតិថិជន។
  • ចំណេះដឹង៖​អ្នកត្រូវតែមានចំណេះដឹងច្រើនអំពីអ្វីដែលអ្នកកំពុងលក់ ដើម្បីងាយស្រួលនិយាយផ្ដល់ព័ត៌មានបានយ៉ាងច្បាស់លាស់ និងឆ្លើយតបទៅនឹងតម្រូវការអតិថិជន ពីព្រោះអតិថិជនត្រូវការខ្លាំងលើបុគ្គលិកណាដែលយល់ដឹងអំពីផលិតផលដែលពួកគេកំពុងលក់។
  • មុខក្រាស់ ដែលជាពាក្យជនជាតិខ្មែរតែងតែប្រើ ដូច្នេះចំពោះការផ្ដល់សេវាកម្មដល់អតិថិជន អ្នកត្រូវមុខក្រាស់ដោយហ៊ានទទួលយករាល់អ្វីដែលអតិថិជនស្ដីបន្ទោស ឬមានមតិរិះគន់នានា។
2. កត់សម្គាល់ចំណុចមិនល្អ

នៅក្នុងចំណុចនេះ អ្នកត្រូវបង្រៀនក្រុមការងារឱ្យចេះកត់សម្គាល់នូវបទពិសោធន៍ដែលធ្លាប់ជួបមិនល្អជាមួយអតិថិជន ហើយបញ្ហានោះជាការប៉ះពាល់សំខាន់ ដើម្បីកត់ត្រាទុកក្នុងការប្រជុំគ្នាស្វែងរកដំណោះស្រាយ ឬកែលម្អឱ្យវាកាន់តែល្អប្រសើរ ដោយចៀសវាងកើតឡើងម្ដងទៀត។

3. ពង្រឹងផ្នែកទំនាក់ទំនងអតិថិជន

អ្នកត្រូវតែធ្វើឱ្យប្រាកដថា ក្រុមការងាររបស់អ្នកទាំងអស់មានជំនាញទំនាក់ទំនងល្អជាមួយអតិថិជន ហើយដើម្បីកាន់តែធានាទៀតនោះ អ្នកអាចអនុវត្តន៍តាមគន្លឹះខាងក្រោមបន្ថែម។

  • កំណត់នូវផលប្រយោជន៍រួមដើម្បីជួយដល់អតិថិជន៖ ធ្វើបែបនេះ ក្រុមការងារនឹងដឹងថាពួកគេបង្កើតទំនាក់ទំនងល្អជាមួយអតិថិជនដើម្បីអ្វី និងត្រូវដោះស្រាយបែបណាជាមួយអតិថិជននៅពេលមានបញ្ហាណាមួយកើតមាន។
  • អនុវត្តន៍នៃជំនាញស្ដាប់ឱ្យបានខ្លាំង ដើម្បីធ្វើឱ្យអតិថិជនមានអារម្មណ៍ថាកក់ក្ដៅ និងយល់ថាយើងកំពុងយកចិត្តទុកដាក់ ហើយឱ្យតម្លៃនូវអ្វីដែលពួកគេបាននិយាយ។​
  • ចេះទទួលស្គាល់កំហុសខ្លួនឯង៖ នៅក្នុងចំណុចនេះ ទោះបីជាអ្នកខុស ឬអតិថិជនរបស់អ្នកខុសក៏ដោយ ចូរកុំព្យាយាមយកឈ្នះចិត្តអតិថិជន ប៉ុន្តែត្រូវចេះសុំទោសនិងទទួលកំហុស បន្ទាប់មកសម្រួលចិត្តអតិថិជនដើម្បីបង្វែរពួកគេឱ្យជ្រើសរើសនូវអ្វីតាមតម្រូវការរបស់ពួកគេ។ ធ្វើបែបនេះ អតិថិជននឹងកាន់តែមានទំនុកចិត្ត និងសប្បាយចិត្តឡើងវិញ ហើយវាក៏ជាការស្ដារនូវទំនុកចិត្តពីអតិថិជនផងដែរ។
  • ការតាមដានបន្ទាប់ពីបញ្ហាត្រូវបានដោះស្រាយ៖ អ្នកត្រូវប្រាកដថាបញ្ហានៅតែត្រូវបានជួសជុល ហើយអតិថិជនរបស់អ្នកពេញចិត្តនឹងសេវាកម្មដែលអ្នកផ្ដល់ជូន។
4. ពង្រឹងយុទ្ធសាស្ត្រសេវាកម្មអតិថិជន

នៅក្នុងចំណុចនេះ ទោះបីជាក្រុមការងាររបស់អ្នកមានជំនាញ 3 ខាងលើរួចហើយក៏ដោយ ក៏មិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែវាទាមទារឱ្យមានយុទ្ធសាស្រ្តក្នុងការផ្ដល់សេវាកម្មអតិថិជនពីក្រុមហ៊ុនរបស់អ្នកបន្ថែមទៀត ដើម្បីធានាថាអតិថិជនតែងតែសប្បាយចិត្តនៅពេលបានចូលមកកាន់ហាង ឬក្រុមហ៊ុនរបស់អ្នក។ ហេតុដូចនេះហើយ ដើម្បីអាចធ្វើបែបនេះបាន អ្នកអាចអនុវត្តន៍តាមវិធីដូចជា៖

  • អ្នកត្រូវតែធ្វើឱ្យអតិថិជនមានអារម្មណ៍ថាមិនទើសទាល់ និងសប្បាយចិត្តក្នុងការទំនាក់ទំនងជាមួយមនុស្សពិតៗ ទោះបីជាតាមអនឡាញ ឬមិនតាមអនឡាញ ដោយមិនមែនទំនាក់ទំនងបែប bots និង FAQs ទេ ដោយអ្នកអាចផ្ដល់ជូនច្រើនជាងការឆ្លើយតបអនឡាញដោយស្វ័យប្រវត្តិ តាមរយៈការពន្យល់ ឬណែនាំយ៉ាងល្អ អមជាមួយរូបភាពពិតជាក់ស្ដែងស្របតាមតម្រូវការអតិថិជន។ ធ្វើបែបនេះ អតិថិជនកាន់តែមានជំនឿជឿជាក់ និងសម្រេចចិត្តទិញលឿន។
  • អ្នកត្រូវតែធ្វើឱ្យប្រាកដថា អ្នកមិនមែនជាមនុស្សឆបោក មានហាងផ្ទាល់ខ្លួន ឬក៏អ្នកមានផេកផ្លូវការជាចម្បងនៅតាមអនឡាញ។ ម្យ៉ាងទៀត អ្នកអាចផ្ដល់ការណាត់ជួបផ្ទាល់ ឬផ្ញើអាសយដ្ឋានក្រុមហ៊ុនជូនដល់អតិថិជន ធ្វើបែបនេះ អតិថិជនកាន់តែមានទំនុកចិត្តខ្ពស់ជាមួយអ្នក។
  • ត្រូវប្រាកដថាអ្នកបានបំពេញតម្រូវការអតិថិជនរបស់អ្នកយ៉ាងពេញលេញ។
  • អ្នកអាចបង្កើតសហគមន៍សម្រាប់ក្រុមហ៊ុនរបស់អ្នក ដើម្បីធ្វើឱ្យអតិថិជនរបស់អ្នកមានអារម្មណ៍ថាមានតម្លៃកាន់តែច្រើន ប្រសិនបើអ្នកចាត់ទុកពួកគេជាសមាជិកសំខាន់នៃសហគមន៍នោះ។
5. ត្រូវប្រាកដថា ក្រុមរបស់អ្នកសហការចូលរួម

ប្រសិនបើអ្នករៀបចំវគ្គបណ្ដុះបណ្ដាលដ៏ល្អ និងមានផែនការសកម្មភាពដ៏អស្ចារ្យ ប៉ុន្តែក្រុមរបស់អ្នកមិនសហការចូលរួមអនុវត្តន៍ទេ នោះវាគ្មានន័យឡើយ ដូច្នេះអ្នកត្រូវត្រួតពិនិត្យត្រង់ចំណុចនេះឱ្យបានខ្លាំង។ ម្យ៉ាងទៀត អ្នកក៏ត្រូវតាមដាននៃការអនុវត្ត និងកែលម្អលើចំណុចនានា ដើម្បីធានាថាក្រុមរបស់អ្នកគ្មានបញ្ហា ហើយពួកគេពេញចិត្តក្នុងការចូលរួមសហការជាមួយអ្នកក្នុងការផ្ដល់សេវាកម្មអតិថិជនយ៉ាងល្អបំផុត។

លើសពីនេះ អ្នកក៏ត្រូវដឹងដែលថា តើក្រុមអ្នកផ្ដល់សេវាកម្មអតិថិជនរបស់អ្នកមានអារម្មណ៍យ៉ាងណាចំពោះលក្ខខណ្ឌការងារ និងសកម្មភាពនានាដែលអ្នកបានរៀបចំ ព្រមទាំងឱកាសសម្រាប់ការរីកចម្រើនក្នុងអាជីព និងការបណ្តុះបណ្តាល។ បន្ទាប់មកសិក្សា ហើយកែតម្រូវ ដើម្បីសប្បាយរីករាយក្នុងការសហការចូលរួមសកម្មភាពទាំងអស់គ្នាដើម្បីសម្រេចនូវគោលដៅល្អៗជាច្រើន។

6. ផ្ដល់នូវជម្រើសដ៏ល្អមួយដើម្បីឱ្យអតិថិជនបញ្ចេញមតិយោបល់

អ្វីក៏ដោយ មិនមែនសុទ្ធតែអនុវត្តន៍ទទួលបានផលល្អទាំងស្រុងឡើង គឺវាតែងតែមានការផ្លាស់ប្ដូរ និងទាមទារឱ្យមានការកែលម្អជាបន្តបន្ទាប់ ដូច្នេះក្នុងនាមជាអ្នកដឹកនាំត្រូវគិតវិធីសាស្រ្តមួយ ដើម្បីធ្វើយ៉ាងណាឱ្យអតិថិជនរបស់អ្នកអាចបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន មិនថាជាមតិយោបល់ល្អ ឬមិនល្អនោះទេ ដើម្បីក្រុមរបស់អ្នកអាចតាមដានស្ថានភាព និងកែលម្អនូវការស្នើសុំរបស់អតិថិជន ហើយកែលម្អផលិតផលរបស់អ្នកឱ្យកាន់តែប្រសើរជានិរន្ត។

ពាណិជ្ជកម្ម

ជំនាញ 4 ដែលអ្នកត្រូវចេះ បើអ្នកចង់ក្លាយជាមនុស្សសំខាន់នៅក្នុងក្រុម

0
ជំនាញ 4 ដែលអ្នកត្រូវចេះ បើអ្នកចង់ក្លាយជាមនុស្សសំខាន់នៅក្នុងក្រុម

ប្រសិនបើអ្នកធ្លាប់សួរអ្នកដឹកនាំជាន់ខ្ពស់ ឬអ្នកណែនាំនានាពីអ្វីដែលត្រូវការដើម្បីអាចឈានដល់កម្រិត C-suite នោះចម្លើយរបស់ពួកគេជារួមគឺបញ្ចូល “វត្តមានរបស់នាយកប្រតិបត្តិ” បន្ថែមពីលើពេលវេលា បទពិសោធន៍ បណ្តាញទំនាក់ទំនង និងទំនុកចិត្ត។ វត្តមានរបស់នាយកប្រតិបត្តិ សំដៅលើការរួមបញ្ចូលគ្នានៃបុគ្គលិកលក្ខណៈ និងចរិតលក្ខណៈដែលធ្វើឱ្យមានដំណើរការប្រកបដោយថាមពល។ សូមបញ្ជាក់ផងដែរថា ជាទូទៅមនុស្សមានបញ្ហាត្រង់ថា មិនដឹងច្បាស់លាស់ ឬវង្វេងជាមួយនឹងខ្លួនឯង ដោយមិនដឹងថាខ្លួនឯងមានបុគ្គលិកលក្ខណៈបែបណា ចរិតលក្ខណៈបែបណា និងត្រូវគ្រប់គ្រងឬប្រើប្រាស់វាឱ្យបានល្អបែបណាជាដើម។

បន្ថែមពីនេះ បើយោងតាមប្រសាសន៍របស់អ្នកនិពន្ធ Sylvia Ann Hewitt បាននិយាយថា ការរួមបញ្ចូលគ្នានៃទំនុកចិត្តលើខ្លួនឯង ភាពប៉ិនប្រសប់ និងភាពត្រឹមត្រូវ គឺវាអាចជះឥទ្ធិពលដល់សមត្ថភាពរបស់អ្នកក្នុងការជម្រុញទំនុកចិត្តលើអ្នកដទៃឱ្យជឿជាក់ និងធ្វើតាមអ្នក។

អ្វីដែលកាន់តែសំខាន់ មនុស្សដែលមានឋានៈតួនាទីជាអ្នកដឹកនាំ ប្រធាន ឬផ្សេងៗទៀត តែងតែចង់ក្លាយជាមនុស្សមានឥទ្ធិពល មនុស្សឈានមុខគេ និងសំខាន់នៅក្នុងក្រុម ដោយអាចមានសមត្ថភាពក្នុងការបង្កើតចំណាប់អារម្មណ៍លើអ្នកដទៃក្នុងរយៈពេលប៉ុន្មានវិនាទីអំឡុងពេលជួបពួកគេ។ ហេតុដូចនេះហើយ ដើម្បីផ្ដល់ជាជំនួយក្នុងការធ្វើឱ្យថ្នាក់ដឹកនាំ ឬក្នុងនាមជាអ្នកអាជីព ក្លាយជាមនុស្សដែលសំខាន់នៅក្នុងចំណោមមនុស្សជាច្រើន តាមរយៈការចេះនូវជំនាញ 4 ដែលនឹងរៀបរាប់ខាងក្រោម។

1. ជំនាញនៃការពឹងផ្អែកលើមតិកែលម្អ

អ្នកអាចចាប់ផ្តើមដោយការស្នើសុំនូវមតិកែលម្អយ៉ាងសកម្មអំពីបុគ្គលិកលក្ខណៈ និងចរិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក។ ជាពិសេសប្រសិនបើជាអ្នកដឹកនាំ ត្រូវតែមានការយល់ដឹងអំពីឥទ្ធិពលរបស់អ្នកលើអ្នកដទៃបន្ថែម ពីព្រោះវាជារឿងចាំបាច់។

ចំពោះការស្នើសុំនូវមតិកែលម្អនេះ អ្នកអាចសួរទៅកាន់ថ្នាក់ដឹកនាំដែលខ្ពស់ជាងអ្នក មិត្តរួមការងារ និងអ្នកណែនាំនានាដែលអ្នកគិតថាពួកគេអាចផ្ដល់ចម្លើយជូនអ្នក តាមរយៈសំណួរខាងក្រោម៖

  • តើអ្នកយល់ថាស្ទាយនៃបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់ខ្ញុំយ៉ាងណាដែរ?
  • តើ​អ្វី​ជា​ការ​យល់​ឃើញ​ទូទៅ​របស់​អ្នក​ចំពោះ​ខ្ញុំ?
  • តើ​ខ្ញុំ​អាច​ធ្វើ​ដូចម្តេច​ដើម្បី​បង្កើនទំនាក់ទំនងដែលមានឥទ្ធិពលបន្ថែម​ទៀត?

បន្ថែមពីនេះ អ្នកអាចបង្កើតការស្ទង់មតិបែបសម្ងាត់ ដើម្បីធានាថាអ្នកផ្ដល់មតិយោបល់លើអ្នក ពួកគេហ៊ានសរសេរនូវអ្វីដែលជាការពិត និងការយល់ឃើញផ្ទាល់ខ្លួនដោយគ្មានភាពភ័យខ្លាច។ បន្ទាប់មក អ្នកអាចផ្ញើសារទៅកាន់បុគ្គលណាដែលឆ្លើយតបដោយភាពស្មោះត្រង់ ដើម្បីឱ្យពួកគេធ្វើការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន។ ម្យ៉ាងទៀត អាចណាត់ជួបនិយាយទល់មុខគ្នាក៏បាន អាស្រ័យលើអ្នកដែលគិតថាមួយណាទទួលបានប្រសិទ្ធភាពជាង ឬក៏ធ្វើទាំងពីរវិធីសាស្រ្ត។

2. ជំនាញស្តាប់ពីរបៀបដែលអ្នកទំនាក់ទំនង

អ្នកអាចរៀនស្ដាប់ រៀនសង្កេតពីរបៀបប្រើប្រាស់ពាក្យសម្ដីទំនាក់ទំនង ឥរិយាបថដែលអ្នកប្រើប្រាស់អំឡុងពេលប្រាស្រ័យទំនាក់ទំនង និងសកម្មភាពទាំងស្រុងរបស់អ្នក ដោយមិនថាអ្នកកំពុងនិយាយ និងអ្នកមិននិយាយក៏ដោយ។ បន្ទាប់មកទៀត អ្នកត្រូវរៀបចំរចនាសម្ព័ន្ធផ្ទាល់ខ្លួនមួយក្នុងការទំនាក់ទំនង ដើម្បីបង្កើនភាពច្បាស់ និងភាពជឿជាក់ផ្ទាល់ខ្លួន។ រចនាសម្ព័ន្ធនោះ អ្នកអាចរៀបចំទាំងពីរបៀបដែលអ្នកត្រូវប្រើប្រាស់ពាក្យសម្ដី អាកប្បកិរិយាទាំងអំឡុងពេលនិយាយ និងមិននិយាយ របៀបប្រើប្រាស់កាយវិកា និងជាច្រើនទៀតដើម្បីធានាថាការសន្ទនា ឬការប្រាស្រ័យទាក់ទងជាមួយនឹងនរណាម្នាក់ ឬជាអង្គប្រជុំ អ្នកមានការត្រៀមទុករួចជាស្រេចគ្រប់ពេលវេលា ព្រមទាំងអាចមានឥទ្ធិពលខ្លាំងនៅពេលអ្នកស្ថិតនៅក្នុងការទំនាក់ទំនងនោះ។

3. ជំនាញពិសោធន៍នូវអាកប្បកិរិយាថ្មីៗ

បន្ទាប់ពីអ្នកទទួលបាននូវមតិយោបល់កែលម្អនានាដែលអ្នកបានធ្វើតាំងពីចំណុចទីមួយមក អ្នកអាចចាប់ផ្ដើមបង្កើតនូវឥរិយាបថថ្មីៗមួយ ឬពីរសម្រាប់ខ្លួនឯងក្នុងការអនុវត្ត។ ឧទាហរណ៍ មតិកែលម្អបានបង្ហាញថា អ្នកជាមនុស្សមិនបញ្ចេញយោបល់ ស្ងប់ស្ងាត់ល្អអំឡុងពេលប្រជុំជាដើម ដូច្នេះអ្នកត្រូវសិក្សាពីអ្វីដែលអ្នកបានប្រព្រឹត្តិឡើង និងសិក្សានូវអ្វីដែលអ្នកអាចធ្វើបានហើយទទួលបានប្រសិទ្ធភាព នោះអ្នកអាចសាកល្បងធ្វើវា។

ការដែលត្រូវអនុវត្តន៍នូវអាកប្បកិរិយាថ្មី អ្នកអាចមានអារម្មណ៍មិនស្រួលនៅពេលដំបូង ប៉ុន្តែអ្នកត្រូវដឹងថាបើអាកប្បកិរិយាថ្មីនោះវាមិនអំណោយផល ដោយវាបង្ហាញពីភាពសម្ដែងពេករបស់អ្នក ឬអាចបំផ្លាញអាជីពរបស់អ្នក ចូរចៀសវាង ហើយអាចរកអាកប្បកិរិយាថ្មីណាដែលអ្នកកាន់តែមានអារម្មណ៍ល្អក្នុងការធ្វើវា ហើយវាមានភាពត្រឹមត្រូវសម្រាប់អ្នក នោះអ្នកអាចបន្តធ្វើវាឱ្យក្លាយជាបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់អ្នក។

4. ជំនាញស្គាល់ច្បាស់អំពីខ្លួនឯង

ជាទូទៅ មនុស្សមានការវង្វេងនឹងខ្លួនឯង មិនដឹងថាខ្លួនឯងជាមនុស្សបែបណា មានបុគ្គលិកលក្ខណៈអ្វីពិសេស និងមានការងារច្រើនរហូតធ្វើឱ្យខ្លួនឯងដើរកាន់តែឆ្ងាយពីខ្លួនឯងជាដើម។ ហេតុដូចនេះ អ្នកត្រូវតែស្គាល់អំពីបុគ្គលិកលក្ខណៈ និងចរិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកឱ្យបានច្បាស់ ហើយត្រូវចេះគ្រប់គ្រង និងពង្រឹងវាឱ្យបានខ្លាំងដើម្បីប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃឱ្យបានល្អ ជាពិសេសការសម្រេចនូវបំណងប្រាថ្នាក្លាយជាថ្នាក់ដឹកនាំដ៏ល្អសម្រាប់មនុស្សគ្រប់គ្នា និងស្របជាមួយនឹងអ្វីដែលអ្នកចង់បាន ព្រមទាំងមានឥទ្ធិពលដល់មនុស្សជុំវិញ។

ពាណិជ្ជកម្ម

អ្វីដែលត្រូវដឹង ដើម្បីជួលអ្នកដឹកនាំដ៏ត្រឹមត្រូវ

0
អ្វីដែលត្រូវដឹង ដើម្បីជួលអ្នកដឹកនាំដ៏ត្រឹមត្រូវ

ប្រសិនបើក្រុមហ៊ុនរបស់អ្នកកំពុងមានបំណងជ្រើសរើសបុគ្គលម្នាក់ឱ្យកាន់តួនាទីជាអ្នកដឹកនាំ អ្នកត្រូវតែជ្រើសរើសអ្នកដឹកនាំដោយផ្ដោតលើអ្វីដែលពួកគេអាចធ្វើបាន មិនមែនផ្ដោតលើអ្វីដែលពួកគេបានធ្វើនោះទេ។ បន្ថែមពីនេះ ដើម្បីអាចវាយតម្លៃបុគ្គលណាដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជាប់​​ក្នុងការសម្រេចចិត្តជ្រើសរើសយកមកធ្វើជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនរបស់អ្នក គឺអ្នកអាចវាយតម្លៃពួកគេតាមរយៈសំណួរ 3 ខាងក្រោម។

1. តើបេក្ខជនមានជំនាញដើម្បីក្លាយជាអ្នករួមចំណែកដែលមានសមត្ថភាពខ្ពស់ ឬជំនាញដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពឬទេ?

អ្នកត្រូវដឹងថា ក្នុងភាពជាអ្នកដឹកនាំទាមទារនូវការមានចរិតលក្ខណៈទូលំទូលាយ រួមទាំងកម្រិតខ្ពស់នៃសុចរិតភាព និងមានកម្រិតទាបបំផុតនៃលក្ខណៈអវិជ្ជមាន ដូចជាភាពវង្វេងស្មារតី ឬចិត្តសាស្ត្រ។​ បន្ថែមពីនេះ ចំពោះអ្នកលក់ជោគជ័យបំផុត អ្នកបង្កើតកម្មវិធី និងឈ្មួញកណ្តាល ត្រូវមានជំនាញបច្ចេកទេសពិសេស ចំណេះដឹងជាគោលច្បាស់លាស់ មានវិន័យ និងសមត្ថភាពក្នុងការគ្រប់គ្រងខ្លួនឯង។ ដូច្នេះចំពោះអ្នកដឹកនាំវិញ ផ្នែកនេះកាន់តែត្រូវការជាចាំបាច់ដែលមិនអាចរំលងបានឡើយ ព្រមទាំងអាចរក្សាភាពបើកចំហ និងសម្របខ្លួនបាន ទោះបីជាពួកគេមានបទពិសោធន៍យ៉ាងណាក៏ដោយ។ ហេតុនេះហើយ អ្នកត្រូវតែវាយតម្លៃលើបេក្ខជនដាក់ពាក្យទាំងអស់អំពីចំណុចទាំងនេះ មុននឹងអ្នកសម្រេចចិត្តជ្រើសរើសពួកគេឱ្យមកកាន់តួនាទីជាអ្នកដឹកនាំនៅក្រុមហ៊ុនរបស់អ្នក។

2. តើខ្ញុំពិតជាអាចជឿជាក់លើវិធានការអនុវត្តលើបេក្ខជននេះបានឬទេ?

សូចនាករទូទៅនៃការអនុវត្តលើនរណាម្នាក់ គឺពឹងផ្អែកលើគោលបំណងមួយគត់របស់អ្នកគ្រប់គ្រងផ្ទាល់ ដែលជាហេតុធ្វើឱ្យការអនុវត្តវិធានការងាយទទួលរងនូវភាពលំអៀងលើសមត្ថភាពរបស់បុគ្គលិក ឬអ្នកមកសម្ភាសន៍ជាដើម។ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើ ដើម្បីធានាថាអ្នកពិតជាអនុវត្តលើវិធានការបានកំណត់នោះលើបេក្ខជនបានត្រឹមត្រូវ អ្នកត្រូវព្យាយាមលើកតម្កើនពួកគេឱ្យក្លាយជាអ្នកដឹកនាំ និងស្ថិតនៅមូលហេតុជាក់លាក់។ នៅក្នុងចំណុចនេះ មានន័យថា អ្នកមិនត្រូវជ្រើសរើសអ្នកដឹកនាំ ដើម្បីព្យាយាមឱ្យពួកគេធ្វើអ្វីឱ្យតម្រូវតាមភាពជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុនឡើយ ប៉ុន្តែអ្នកត្រូវជ្រើសរើសអ្នកដឹកនាំណាដែលអាចតភ្ជាប់ បង្កើតថ្មី និងជួយអភិវឌ្ឍអាជីវកម្មរបស់អ្នកបាន។

3. តើខ្ញុំកំពុងសម្លឹងទៅមុខ ឬថយក្រោយ?

អាថ៌កំបាំង​ក្នុង​ការ​ជ្រើសរើស​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ គឺ​ការសម្លឹកមើលឆ្ងាយពី​អនាគត ​មិនមែន​ដើម្បីតែ​ផ្តល់​រង្វាន់​កាលពីអតីតកាល​នោះ​ទេ មានន័យថា កុំព្យាយាមជ្រើសរើសថ្នាក់ដឹកនាំដើម្បីដឹកនាំលើផ្នែកដែលបានកើតឡើងនាពេលអតីតកាល ប៉ុន្តែព្យាយាមសម្លឹងទៅអនាគត ហើយជ្រើសរើសពួកគេដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើនជាបន្តបន្ទាប់។

ពាណិជ្ជកម្ម

ប្រទេសទួរគីប្រកាសកែប្រែឈ្មោះប្រទេសរបស់ខ្លួន!

ថ្មីៗនេះ រដ្ឋាភិបាលប្រទេសទួរគី(Turkey)ដាក់លិខិតផ្លូវការមួយទៅអង្គការសហប្រជាជាតិដើម្បីស្នើរសុំឲ្យគេហៅប្រទេសរបស់ខ្លួនថាជា ទួរគីយ៉េ(Türkiye)វិញ។

ការស្នើសុំនេះគឺជាផ្នែកមួយដើម្បីផ្លាស់ប្តូរម៉ាកយីហោប្រទេសដើម្បីកាត់ផ្តាច់ការផ្សារភ្ជាប់បែបអវិជ្ជមានប្រទេសខ្លួនទៅនឹងបក្សីយក្សមួយប្រភេទដែលមានឈ្មោះ Turkey។

ប្រធានាធិតបីលោក Recep Tayyip Erdogan បានធ្វើការជម្រុញឲ្យមានការទទួលស្គាល់ពីការផ្លាស់ប្តូរនេះពីទួរគី ទៅជាទួរគីយ៉េវិញ ដែលវាជាសូរដើមសម្រាប់ប្រជាជនប្រទេសនេះបានហៅខ្លួនឯងតាំងពីទទួលបានឯករាជ្យឆ្នាំ១៩២៣។

កាលពីចុងឆ្នាំមុន ប្រធានាធិបតីទួរគី បានបញ្ជាឲ្យប្រើប្រាស់ពាក្យទួរគីយ៉េវិញ​ដើម្បីអាចបង្ហាញពីអត្តសញ្ញាណ វប្បធម៌ និងគុណតម្លៃកាន់តែប្រសើរ ហើយក៏តម្រូវឲ្យក្រុមហ៊ុនដែលនាំចេញទំនិញផលិតនៅទីនោះទាំងអស់ដាក់ថាផលិតនៅប្រទេសទួរគីយ៉េវិញផងដែរ។

ពាណិជ្ជកម្ម

សៀវភៅល្អបំផុត ដើម្បីបង្កើនចំណេះដឹងអាជីវកម្ម

0
សៀវភៅល្អបំផុត ដើម្បីបង្កើនចំណេះដឹងអាជីវកម្ម

សៀវភៅសម្រាប់បង្កើនចំណេះដឹងអាជីវកម្ម កំពុងមានការដាក់លក់ ក៏ដូចជាផ្ដល់ជូនដោយឥតគិតថ្លៃជាច្រើននៅលើប្រព័ន្ធអនឡាញ។ ទោះបីជាយ៉ាងនេះក្ដី ប្រសិនបើសៀវភៅណាមួយដែលអ្នកចង់ចំណាយពេលអានដើម្បីទទួលបានចំណេះដឹងផ្នែកអាជីវកម្ម ហើយវាត្រូវការចំណាយប្រាក់ នោះអ្នកក៏ត្រូវហ៊ានចំណាយផងដែរ។

ចំពោះខ្លឹមសារនៅខាងក្រោម នឹងបង្ហាញពីចំណងជើង និងការណែនាំខ្លីៗអំពីសៀវភៅនីមួយៗ ដែលអ្នកអាចជ្រើសរើសដើម្បីអានបង្កើនចំណេះដឹងអាជីវកម្មរបស់អ្នក។

1. សៀវភៅ The E Myth Revisited៖ ហេតុអ្វីបានជាអាជីវកម្មខ្នាតតូចភាគច្រើនមិនដំណើរការ និងអ្វីដែលត្រូវធ្វើអំពីវា (1995) និពន្ធដោយ Michael E. Gerber

The E Myth Revisited

នៅក្នុងសៀវភៅនេះ អ្នកនិពន្ធនឹងបង្ហាញអ្នកអំពីចំណេះដឹងពាក់ព័ន្ធនឹងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន និងបង្ហាញពីរបៀបដែលអាចដំណើរការអាជីវកម្ម ព្រមទាំងណែនាំនៃអាជីវកម្មទាំងអស់ដែលទទួលបានជោគជ័យ និងបង្ហាញពីរបៀបអនុវត្តន៍មេរៀននៃការធ្វើអាជីវកម្ម Franchise ជាដើម។ បន្ថែមពីនេះ ក៏បង្ហាញអ្នកពីវិធីដែលអាចពង្រីកអាជីវកម្មរបស់អ្នកតាមរបៀបដែលអាចទស្សន៍ទាយបាន និងមានផលិតភាពល្អ។

2. សៀវភៅ Think and Grow Rich៖ ជាសៀវភៅដែលលក់ដាច់ជាងគេបំផុត ហើយឥឡូវនេះត្រូវបានកែសម្រួល និងធ្វើបច្ចុប្បន្នភាពសម្រាប់សតវត្សទី 21 និពន្ធដោយ Napolean Hill

Think and Grow Rich

នៅក្នុងសៀវភៅនេះ អ្នកនិពន្ធនឹងបង្ហាញពីច្បាប់នៃភាពជោគជ័យ និងបង្ហាញពីរឿងរ៉ាវជីវិតនៃការបង្កើតទ្រព្យសម្បត្តិរបស់ Andrew Carnegie, Thomas Edison, Henry Ford និងមហាសេដ្ឋីផ្សេងទៀតក្នុងជំនាន់របស់គាត់។

3. សៀវភៅ Rich Dad Poor Dad៖ ជាអ្វីដែលអ្នកមានបង្រៀនកូនៗអំពីលុយ ដែលអ្នកក្រ និងវណ្ណៈកណ្តាលធ្វើមិនបាន និពន្ធដោយ Robert Kiyosaki

Rich Dad Poor Dad

នៅក្នុងសៀវភៅនេះ អ្នកនិពន្ធនឹងបង្ហាញពីរបៀបដែលឪពុកអ្នកមានបង្រៀនកូនឱ្យចេះរកប្រាក់ចំណូលឱ្យក្លាយជាអ្នកមាន និងចំណេះដឹងអំពីហិរញ្ញវត្ថុ។

4. សៀវភៅ Shoe Dog៖ អនុស្សាវរីយ៍របស់អ្នកបង្កើត Nike និពន្ធដោយ Phil Knight

Shoe Dog

នៅក្នុងសៀវភៅនេះ អ្នកនិពន្ធនឹងបង្ហាញពីអនុស្សាវរីយ៍ជាលើកដំបូងក្នុងការបង្កើតក្រុមហ៊ុន Nike ទាំងពីការចាប់ផ្តើមអាជីវកម្មដ៏រឹងមាំ និងការវិវត្តរបស់វាទៅជាម៉ាកយីហោដ៏ល្បីទូទាំងពិភពលោក និងអាចរកប្រាក់ចំណេញបានយ៉ាងច្រើន។

5. សៀវភៅ Zero to One៖ កំណត់ចំណាំលើការចាប់ផ្តើមអាជីវកម្ម ឬរបៀបកសាងអនាគត និពន្ធដោយ Peter Thiel

Zero to One

សៀវភៅនេះ អ្នកនិពន្ធនឹងបង្ហាញពីរបៀបបង្កើតក្រុមហ៊ុនដែលបង្កើតអ្វីៗថ្មី ដោយផ្ដើមពីចំណុចសូន្យ ទៅចំណុចលេខមួយ ព្រមទាំងមានការលើកទិដ្ឋភាពជាក់ស្ដែងនៃការចាប់ផ្ដើមអាជីវកម្មដំបូងរបស់សហគ្រិនជោគជ័យជាច្រើនរូប។

6. សៀវភៅ The $100 Startup៖ បង្កើតឡើងវិញនូវវិធីដែលអ្នកបង្កើតជីវិត ធ្វើអ្វីដែលអ្នកស្រលាញ់ និងបង្កើតអនាគតថ្មី និពន្ធដោយ Chris Guillebeau

The $100 Startup

នៅក្នុងសៀវភៅនេះ អ្នកនិពន្ធនឹងបង្ហាញពីរបៀបដឹកនាំជីវិតធ្វើដំណើរផ្សងព្រេង ជីវិតពោរពេញដោយអត្ថន័យ និងការមានគោលបំណង  ព្រមទាំងអាចរកបាននូវការរស់នៅដ៏ល្អ។

7. សៀវភៅ The Creative Curve៖ របៀបបង្កើតគំនិត និងពេលវេលាដ៏ត្រឹមត្រូវ និពន្ធដោយ Allen Gannett

The Creative Curve

នៅក្នុងសៀវភៅនេះ អ្នកនិពន្ធនឹងបង្ហាញពីទិន្នន័យធំជុំវិញនៃភាពប៉ិនប្រសប់ដើម្បីច្នៃប្រឌិត និងបង្ហាញពីវិទ្យាសាស្ត្រនានា និងអាថ៌កំបាំងនៅពីក្រោយការសម្រេចបានជោគជ័យផ្នែកពាណិជ្ជកម្មនៅក្នុងវិស័យណាមួយ។

8. សៀវភៅ Start៖ កម្ចាត់ភាព​ភ័យ​ខ្លាច​នៅ​ចំពោះ​មុខ គេច​ចេញ​ពីផ្លូវ​មធ្យម ហើយ​ធ្វើ​ការ​ដែល​សំខាន់ វិញ និពន្ធដោយ Jon Acuff

Start

នៅក្នុងសៀវភៅនេះ អ្នកនិពន្ធបង្ហាញពីជំហានឆ្ពោះទៅរកការមិនជាប់គាំង និងត្រលប់ទៅរកផ្លូវនៃភាពអស្ចារ្យវិញ។ បន្ថែមពីនេះ ក៏បង្ហាញនូវការយល់ដឹងអំពីផ្លូវពីរនៅក្នុងជីវិត គឺមធ្យម និងអស្ចារ្យ។ មធ្យម គឺជាផ្លូវមួយនៃការតស៊ូតិចបំផុត ប៉ុន្តែទទួលបានរង្វាន់តិចជាង។ ផ្លូវអស្ចារ្យ គឺជាការបន្តធ្វើសកម្មភាព ដើម្បីទទួលបានលទ្ធផលអស្ចារ្យ ក្នុងនោះ Acuff ក៏បានផ្តល់នូវផែនទីដើម្បីចាប់ផ្ដើមផងដែរ ដោយអាចរុញច្រានឱ្យផុតពីបញ្ហាដែលកើតឡើង ហើយទីបំផុតបង្កើតការងារដែលសំខាន់ដោយជោគជ័យ។

ពាណិជ្ជកម្ម

វីធី 3 ធ្វើឱ្យអ្នកជាមនុស្សទទួលបានលទ្ធផលល្អច្រើនជាប្រចាំថ្ងៃ

0
វីធី 3 ធ្វើឱ្យអ្នកជាមនុស្សទទួលបានលទ្ធផលល្អច្រើនជាប្រចាំថ្ងៃ

ផលិតភាព ជាអ្វីដែលមនុស្សចង់បាន ដោយក្នុងនោះពួកគេចង់ចំណាយពេលវេលារបស់ពួកគេធ្វើនូវអ្វីដែលទទួលបានលទ្ធផលល្អបានច្រើនជាប្រចាំថ្ងៃ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា ជាទូទៅកម្លាំងនៃភាពឆេះឆួលក្នុងការធ្វើអ្វីមួយ វាបានតែដំបូងប៉ុណ្ណោះ ដោយពេលខ្លះក៏មានអារម្មណ៍ហត់នឿយ ឬត្រូវការពេលវេលាឈប់សម្រាកជាដើម។ ហេតុដូចនេះហើយ ជាដំណោះស្រាយនៅក្នុងខ្លឹមសារអត្ថបទមួយនេះ នឹងបង្ហាញពីវិធីចំនួន 3 ដែលអ្នកអាចអនុវត្តន៍ ដើម្បីបង្កើនផលិតភាព និងទទួលបានលទ្ធផលល្អច្រើនជារៀងរាល់ថ្ងៃ ដោយមិនធ្វើឱ្យកត្តាផ្សេងៗមករារាំង ជាពិសេសថ្ងៃចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។ ហើយខ្លឹមសារទាំងនេះ យើងបានដកស្រង់ចេញពីគេហទំព័ររបស់ Psychology Today។

វិធី 3 នោះ រួមមាន៖

1. ផ្នត់គំនិតនៃភាពទាក់ទាញឱ្យចង់ធ្វើ

នៅក្នុងឆ្នាំ2022 នេះ លោក Scott Dust នៃសាកលវិទ្យាល័យ Miami និងសហការី បានធ្វើការសិក្សាស្រាវជ្រាវអំពីចំណុចកំពូល និងទាបនៃភាពរីករាយប្រចាំសប្ដាហ៍ ក៏ដូចជាអាកប្បកិរិយារបស់មនុស្សចំពោះការងាររបស់ពួកគេ។

ការសិក្សាស្រាវជ្រាវនោះបង្ហាញថា មនុស្សធ្វើសកម្មភាពដែលអាចទទួលបានលទ្ធផលល្អច្រើន៖

  • តាមរយៈវដ្ដអាកប្បកិរិយា សំដៅលើការបំពេញកិច្ចការងារទាំងនៅកន្លែងការងារ ការរស់នៅ និងកន្លែងផ្សេងៗទៀតជាលក្ខណៈប្រព័ន្ធ ដោយមានលំនាំ និងបទដ្ឋានក្នុងការធ្វើជាដើម។ បន្ថែមពីនេះ អាចរៀបចំផែនការជីវិតជាក់លាក់មួយ ដើម្បីធ្វើតាមអ្វីដែលបានរៀបចំនោះ។ ហើយទាំងនេះ វាជាចំណុចមួយដែលអាចទាក់ទាញចិត្តមនុស្សឱ្យបំពេញកិច្ចការបានល្អ។
  • ការដឹងថាអ្វីជាការលើកទឹកចិត្តដ៏សំខាន់នៅក្នុងជីវិត ដោយគ្រាន់តែនឹកឃើញ និងធ្វើសកម្មភាពនោះ អ្នកនឹងមានកម្លាំងចិត្តដ៏ខ្លាំងក្លា។ ដូច្នេះត្រង់ចំណុចនេះ អ្នកត្រូវតែរកឱ្យឃើញនូវកត្តាលើកទឹកចិត្តរបស់អ្នកដែលសំខាន់ជាងគេ បន្ទាប់មកបង្កើតវដ្ដនៃលំនាំដែលអ្នកត្រូវធ្វើជាប្រចាំដើម្បីផ្ដល់ជាការជំរុញទឹកចិត្តរបស់អ្នក ទាំងនៅកន្លែងធ្វើការ ផ្ទះ និងកន្លែងផ្សេងៗ។
  • បង្កើតការនឹកស្រមៃអំពីការសម្រាកនៅចុងសប្ដាហ៍ ដើម្បីធ្វើឱ្យអារម្មណ៍អ្នកខិតខំធ្វើកិច្ចការងាទាំងឡាយឱ្យបានរួចរាល់មុនថ្ងៃដែលអ្នកត្រូវសម្រាក

2. ការគ្រប់គ្រងការលើកទឹកចិត្ត និងផ្លូវចិត្ត TGIF

ចំពោះការគ្រប់គ្រងការលើកទឹកចិត្តនេះ សំដៅលើការធ្វើឱ្យខ្លួនឯងរក្សាបាននូវកម្លាំងចិត្តបន្តធ្វើកិច្ចការនានារហូតបានសម្រេច ដោយមិនងាយបាត់បង់នូវអារម្មណ៍ផ្ដោត និងភាពឆេះឆួលរបស់អ្នក។ លើសពីនេះ វាជាផ្នែកមួយដែលអ្នកខ្លួនឯង ជាអ្នកជំរុញខ្លួនឯងឱ្យខិតខំធ្វើកិច្ចការទាំងឡាយ ដោយមិនរងចាំនរណាមកបញ្ជា ឬរងចាំកត្តាផ្សេងៗមកជំរុញឡើយ។

រីឯការគ្រប់គ្រងផ្លូវចិត្ត TGIF “Thank God It’s Friday” សំដៅលើការធ្វើឱ្យថ្ងៃសុក្រជាថ្ងៃពិសេសដ៏អស្ចារ្យដែលអ្នកទទឹងរងចាំ ដោយវាមិនមែនគ្រាន់ជាថ្ងៃចុងសប្ដាហ៍ដែលត្រូវសម្រាកប៉ុណ្ណោះឡើយ ប៉ុន្តែជាថ្ងៃដែលអ្នកបានបញ្ចប់ការងារបានយ៉ាងល្អនៅក្នុងសប្ដាហ៍នេះ ដោយអ្នកបានខិតខំធ្វើការពីដើមសប្ដាហ៍ ដើម្បីបញ្ចប់កិច្ចការងារយ៉ាងរលូន បន្ទាប់មកអបអរសាទរខ្លួនឯងសម្រាប់ថ្ងៃសុក្រនៃភាពជោគជ័យក្នុងសប្ដាហ៍នេះ ដើម្បីឈាននូវការធ្វើកិច្ចការថ្មីនៅសប្ដាហ៍បន្ទាប់។ ហើយវាក៏ជាផ្នែកនៃការជំរុញទឹកចិត្តអ្នកឱ្យខ្លាំងក្លាដើម្បីធ្វើការ។

ម្យ៉ាងវិញទៀត អ្នកក៏អាចវាយតម្លៃខ្លួនឯងជាប្រចាំសប្ដាហ៍ តាមវិធីសាស្រ្តខាងក្រោមផងដែរ៖

  • ពិនិត្យលើចរិតលក្ខណៈផ្ទាល់ខ្លួនដែលបានប្រព្រឹត្តខុស ឬធ្វើអ្វីមិនបានយកចិត្តទុកដាក់ តាមរយៈការដាក់ពិន្ទុឱ្យខ្លួនឯង
  • តម្រូវការនៃការបំពេញការងារឱ្យរួចរាល់ ដោយធ្វើការបានលឿន និងមិនពន្យាពេល
  • កម្រិតនៃការគ្រប់គ្រងការលើកទឹកចិត្តខ្លួនឯង ដោយត្រូវធានាថាគ្មានអ្វីមករារាំងអ្នកឱ្យធ្លាក់ទឹកចិត្តមិនចង់បំពេញការងារឡើយ
  • ការអនុវត្តន៍ការងារជាប្រចាំថ្ងៃ ដោយធានាថាខ្លួនឯងបានបញ្ចប់ការងារសំខាន់ៗរួចរាល់ និងទានពេលវេលា

3. ជៀសវាងការធ្វើជាមនុស្ស TGIF

នៅក្នុងចំណុចនេះ ចង់សំដៅថា ប្រសិនបើអ្នកធ្វើជាមនុស្ស TCIF នោះអ្នកនឹងមិនព្រមផ្ដោតលើការធ្វើការងារឱ្យបានរួចរាល់ឡើយ ដោយអ្នកគិតថាថ្ងៃនេះ ជាថ្ងៃសុក្រដែលជិតចុងនៃសប្ដាហ៍ ហើយវាក៏ពេលវេលាសម្រាក ដូច្នេះអ្នកនឹងបន្ថយល្បឿននៃការខិតខំធ្វើកិច្ចការងារនានាមិនខាន។ ប៉ុន្តែជាដំណោះស្រាយដើម្បីគេចចេញពីការធ្វើជាមនុស្សចូលចិត្តសម្រាកនៅថ្ងៃចុងសប្ដាហ៍ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

  • ព្យាយាមហ្វឹតហាត់ចិត្តរបស់អ្នក៖ តាមរយៈការបង្ហាញនូវហេតុផលសំខាន់នានា ដើម្បីធ្វើឱ្យចិត្តរបស់អ្នកនៅតែមានការយកចិត្តទុកដាក់ និងមានការផ្ដោតអារម្មណ៍ខ្ពស់ក្នុងការបំពេញការងារឱ្យបានរួចរាល់ ដើម្បីភាពជោគជ័យក្នុងសប្ដាហ៍នីមួយៗ ដោយមិនឱ្យមានការរំខាននៃការមកដល់នូវថ្ងៃចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាកឡើយ។
  • បង្កើតបញ្ហាប្រឈមបន្ថែមទៀតសម្រាប់ខ្លួនឯង៖ មានន័យថា ប្រសិនបើកិច្ចការងាររបស់មិនទាន់រួចរាល់ ឬមិនទាន់មានលទ្ធផលដ៏អស្ចារ្យស្របតាមអ្វីដែលអ្នកចង់បាននោះទេ ចូរបង្កើននៃការកំណត់នូវឆន្ទះ ឬបន្ថែមកម្រិតភាពលំបាកដល់ខ្លួនឯងលើចំណុចមួយចំនួន ដើម្បីធ្វើឱ្យខ្លួនឯងអាចទទួលបាននូវអ្វីដែលបានកំណត់នោះ។ ព្យាយាមឱ្យអស់លទ្ធភាពដែលអ្នកមាន។
  • កិច្ចការបន្ទាប់បន្សំដែលអាចរំខាននៃការសម្រេចអ្វីមួយដែលអ្នកកំពុងធ្វើ៖ មានន័យថា ប្រសិនបើអ្នកមានកិច្ចការងារសាលា កិច្ចការងារផ្ទះ ឬការណាត់ជួបផ្សេងៗ និងការងារប្រចាំថ្ងៃនៅក្នុងជីវិតរបស់អ្នកក្រៅពីការងារសំខាន់ដែលអ្នកត្រូវធ្វើនៅក្រុមហ៊ុន អ្នកត្រូវតែកំណត់ពេលវេលាជាក់លាក់ក្នុងការធ្វើរឿងនោះ ដើម្បីការពារកុំឱ្យវាប៉ះពាល់ដល់ផលិតភាពការងាររបស់អ្នកនៅក្រុមហ៊ុនជាដើម។

 

ពាណិជ្ជកម្ម

សារៈសំខាន់នៃការរស់នៅក្នុងជីវិតបច្ចុប្បន្ន

0
សារៈសំខាន់នៃការរស់នៅក្នុងជីវិតបច្ចុប្បន្ន

មនុស្សភាគច្រើន តែងតែធ្វើឱ្យជីវិតរស់នៅរបស់ខ្លួនឯងមានកង្វល់កើតទុក្ខ និងរស់នៅក្នុងសេចក្ដីព្រួយបារម្ភ ឬភ័យខ្លាចជាប្រចាំ តាមរយៈការរស់នៅក្នុងអតីតកាលដោយតែងតែរំលឹកនូវរឿងរ៉ាវដែលជាភាពឈឺចាប់ និងកំហុសឆ្គងទាំងឡាយដែលបានកើតឡើងកន្លងមក។ ម្យ៉ាងទៀត ពេលខ្លះក៏ធ្វើឱ្យជីវិតគ្មានសេចក្ដីសុខ ដោយសារតែគិតច្រើនអំពីអនាគតដែលនឹងកើតឡើងនាពេលពេលខាងមុខដែរ។

ហេតុដូច្នេះ តើត្រូវតែឈប់គិតរឿងរ៉ាវដែលកើតឡើងនៅអតីតកាល និងអនាគតកាលទាំងស្រុងឬយ៉ាងណា? ចម្លើយមិនមែននោះទេ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះគឺ៖

អតីតកាល៖ អ្នកត្រូវតែប្រមូលរឿងរ៉ាវល្អៗដែលបានកើតឡើងកន្លងមក ដើម្បីធ្វើជាបទពិសោធន៍ ជាមេរៀន ដើម្បីកែប្រែឱ្យកាន់តែល្អនាពេលបន្ទាប់ ព្រមទាំងអាចរំលឹករឿងទាំងនោះដើម្បីផ្ដល់ជាកម្លាំងចិត្ត ភាពសប្បាយរីករាយដល់អ្នកក្នុងពេលបច្ចុប្បន្ន។ ប៉ុន្តែអ្វីដែលអ្នកគួរតែបំភ្លេចចោលនោះគឺ អ្វីដែលបានកើតឡើងក្នុងពេលអតីតកាលដែលជារឿងឈឺចាប់ និងទុក្ខកង្វល់នានា ពីព្រោះវាបានកន្លងផុតហើយ។

អនាគតកាល៖ អ្នកអាចរៀបចំផែនការជីវិតដែលអ្នកចង់ទទួលបានឱ្យមានភាពច្បាស់លាស់ ដើម្បីកសាងជីវិតឱ្យសមស្របជាមួយនឹងអ្វីដែលអ្នកចង់ឃើញខ្លួនឯងនាពេលអនាគត ព្រមទាំងចៀសវាង ឬកែតម្រូវអ្វីដែលមិនល្អដែលបានកើតឡើងនៅក្នុងអតីតកាល។ ប៉ុន្តែសូមកុំធ្វើឱ្យខ្លួនឯងគ្មានសេចក្ដីសុខ ឬរស់នៅដោយវេទនានាពេលបច្ចុប្បន្ន ដើម្បីរងចាំថ្ងៃល្អនាពេលអនាគត។ ហេតុនេះ បើអ្នកចង់ឱ្យអនាគតរបស់អ្នកមានភាពល្អ លុះត្រាតែអ្នកធ្វើសកម្មភាពនាពេលបច្ចុប្បន្នឱ្យបានល្អជាមុនសិន។

ឆ្លុះបញ្ចាំងមកវិញ មានន័យថា ការរស់នៅក្នុងជីវិតបច្ចុប្បន្ន ជាការល្អបំផុត ពីព្រោះជីវិតបច្ចុប្បន្នជាពេលវេលាដែលអ្នកអាចបង្កើតសាច់រឿងថ្មីដែលកើតតែល្អសម្រាប់អ្នក មិនមែនជាសាច់រឿងដែលបានកើតឡើងក្នុងអតីតកាល ហើយក៏មិនមែនជាសាច់រឿងដែលអ្នកស្រមៃគិតនាពេលអនាគតឡើយ ប៉ុន្តែវាជាសាច់រឿងជីវិតពិតដែលកើតឡើងមកលើជីវិតរបស់អ្នក។

ដូច្នេះតើអ្វីជាសារៈសំខាន់បំផុតនៃការរស់នៅក្នុងជីវិតបច្ចុប្បន្ន?

សារៈសំខាន់ទាំងនោះរួមមាន៖

1. ស្គាល់អំពីខ្លួនឯងកាន់តែច្បាស់

ការរស់នៅក្នុងជីវិតបច្ចុប្បន្ន នឹងធ្វើឱ្យអ្នកដឹងថាខ្លួនឯងជានរណា និងចង់បង្កើតអ្វីឱ្យកើតឡើងនៅក្នុងជីវិតរបស់អ្នក ព្រមទាំងអ្នកនឹងរៀនទទួលស្គាល់ការពិតគ្រប់យ៉ាងអំពីខ្លួនឯង។ យោងតាមការពន្យល់អំពីអតីតកាល និងអនាគតកាលខាងលើ ក៏បានបញ្ជាក់ដែលថាមិនមែនឱ្យអ្នកមិនគិតអំពីអតីតកាល និងអនាគតទេ ប៉ុន្តែត្រូវមានវិធីគិតដែលរៀបរាប់ខាងលើ ដូច្នេះអ្នកអាចទាញប្រយោជន៍ពីគិតទាំងនេះ ដើម្បីធ្វើឱ្យអ្នកកាន់តែខ្លាំង និងកាន់តែមានជំនឿជាក់លើខ្លួនឯង ជាពិសេសដឹងថាខ្លួនឯងជានរណា។ រឿងរ៉ាវអតីតកាល ក៏ជាផ្នែកមួយជំរុញឱ្យអ្នកដឹងថា អ្នកចូលចិត្តអ្វី មានបុគ្គលិកលក្ខណៈបែបណា និងអាចនាំអ្នកគិតនៅក្នុងពេលបច្ចុប្បន្នថា អ្នកនឹងត្រូវធ្វើវាឥលូវនេះ ដើម្បីបង្កើតអ្វីមួយសម្រាប់ខ្លួនឯងឱ្យមានការកើតឡើងនាពេលខាងមុខ។

2. បង្កើតក្ដីសុខជីវិតខ្លួនឯងបានច្រើនជាងមុន

ជីវិតបច្ចុប្បន្ន ជាជីវិតពិត ដូច្នេះបើអ្នកចំណាយពេលក្នុងមួយជីវិតរបស់អ្នកកាន់តែច្រើនលើវា នោះជីវិតរបស់អ្នកកាន់តែស្រស់បំព្រងឡើង ពីព្រោះអ្នកនឹងយល់ថា អតីតកាលជាមេរៀនជីវិត ហើយអនាគតជាអ្វីដែលអាចកើតឡើងបាន លុះត្រាតែអ្នករៀបចំផែនការជីវិតដោយចាប់ផ្ដើមធ្វើសកម្មភាពនាពេលបច្ចុប្បន្ន។ បន្ថែមពីនេះ ការរស់នៅក្នុងជីវិតបច្ចុប្បន្ន នឹងធ្វើឱ្យអ្នកព្យាយាមចំណាយពេលវេលាច្រើន ដើម្បីធ្វើនូវអ្វីដែលអ្នកចង់ធ្វើ ដោយមិនរងចាំឱ្យខ្លួនឯងសោកស្ដាយនៅថ្ងៃអនាគតឡើយ ឧទាហរណ៍ ថ្ងៃនេះ អ្នកព្យាយាមធ្វើរឿងរ៉ាវជាច្រើនដែលអ្នកគិតថាសំខាន់ ហើយល្អ ដោយមិនរងចាំថ្ងៃស្អែកដើម្បីធ្វើឡើយ ពីព្រោះពេលវេលាថ្ងៃនេះ នឹងក្លាយជាអតីតកាល ពីព្រោះអនាគតដែលជាថ្ងៃស្អែកនឹងមកដល់ ដូច្នេះបើអ្នកមិនធ្វើឥលូវ តើនឹងមានអ្វីកើតឡើង។

ពាណិជ្ជកម្ម

តើនរណាជាកំពូលអ្នកមានលំដាប់លេខ 1 នៃប្រទេសថៃ?

0
តើនរណាជាកំពូលអ្នកមានលំដាប់លេខ 1 នៃប្រទេសថៃ?

កំពូលអ្នកមានជាងគេ តែងតែមានប្រចាំប្រទេសនីមួយៗ ហេតុដូចនេះ តើអ្នកមានដឹងទេថានៅប្រទេសថៃ តើនរណាជាកំពូលអ្នកមានជាងគេ?

បើយោងតាមទស្សនាវដ្ដី Forbes បានបង្ហាញឱ្យឃើញថា Chearavanont brothers ជាអ្នកមានបំផុតនៅក្នុងប្រទេសថៃប្រចាំឆ្នាំ 2021 ដែលជាឆ្នាំធ្វើបច្ចុប្បន្នភាពចុងក្រោយគេបំផុតរបស់ Forbes ដោយឡែកក្នុងឆ្នាំ 2022 គឺពុំទាន់មានការបង្ហាញពីការផ្លាស់ប្ដូរនៅឡើយនោះទេ។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយថ្ងៃទី6 ខែកក្កដា ឆ្នាំ2021 Chearavanont brothers មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន 30.2 ពាន់លានដុល្លារ ដោយប្រភពចំណូលធំបំផុតគឺបានមកពីអាហារនៃក្រុមហ៊ុន C.P. គ្រុប។

ក្រុមហ៊ុន Charoen Pokphand Group Co., Ltd. ជាក្រុមហ៊ុនមេរបស់ C.P. គ្រុប ព្រមទាំងកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្នុងប្រទេសថៃ និងក្រៅប្រទេស ដែលត្រូវបានចាត់ថ្នាក់ជា 8 Business Lines គ្របដណ្តប់ 13 Business Groups។ បន្ថែមពីនេះ C.P. គ្រុបបានរីកធំធាត់ទៅជាអង្គការធុរកិច្ចពិភពលោកជាមួយនឹងការបណ្តាក់ទុននៅក្នុង 21 ប្រទេស។ អាជីវកម្មស្នូលបីរបស់ក្រុមហ៊ុន គឺផ្ដោតលើកសិឧស្សាហកម្ម អាហារ ការលក់រាយ និងចែកចាយ និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងទូរគមនាគមន៍។

នៅក្នុងខែមីនា ឆ្នាំ 2020 ក្រុមហ៊ុន CP Group បានធ្វើការដេញថ្លៃដោយជោគជ័យចំនួន $10.6 ពាន់លានដុល្លារ ដើម្បីទទួលបានប្រតិបត្តិការរបស់ក្រុមហ៊ុន Tesco នៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននេះទទួលបានជោគជ័យ ហើយ កាChearavanont brothers ក្លាយជាកំពូលអ្នកមានជាងគេនៅក្នុងប្រទេសថៃ មិនមែនជាការចាប់ផ្ដើមមនុស្សតែម្នាក់ឡើយ ប៉ុន្តែជារចាប់ជាមួយនឹងបងប្អូនដែលមាននាមត្រកូល Chearavanont ដែលជាឈ្មោះឪពុក ដូច្នេះហើយទើបទស្សនាវដ្ដី Forbes បានសរសេរថា Chearavanont brothers។ បងប្អូននៃត្រកូល Chearavanont រួមមាន 3 នាក់ ៖ Soopakij Chearavanont, Dhanin Chearavanont និង Suphachai Chearavanont។

Soopakij Chearavanont
Soopakij Chearavanont ជាកូនច្បង
Dhanin Chearavanont
Dhanin Chearavanont ជាកូនកណ្ដាល
Suphachai Chearavanont
Suphachai Chearavanont ជាកូនពៅ
ពាណិជ្ជកម្ម

ទម្លាប់ប្រចាំថ្ងៃដែលធ្វើឱ្យអ្នកឆ្លាតជាងមុន

0
ទម្លាប់ប្រចាំថ្ងៃដែលធ្វើឱ្យអ្នកឆ្លាតជាងមុន

ទម្លាប់បែបណា សកម្មភាពនឹងបែបនោះដែរ ដូច្នេះបើទម្លាប់របស់អ្នកល្អ អ្នកនឹងព្យាយាមធ្វើសកម្មភាពល្អ ហើយក៏ទទួលបាននូវលទ្ធផលល្អដូចគ្នា។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចង់ធ្វើឱ្យខ្លួនឯងកាន់តែមានភាពវៃឆ្លាត លុះត្រាតែអ្នកកែទម្លាប់មិនល្អទាំងឡាយហើយព្យាយាមបង្កើតទម្លាប់ល្អៗ ដើម្បីហ្វឹកហាត់ខួរក្បាលរបស់អ្នក និងបង្កើនសមត្ថភាពឱ្យកាន់តែល្អ។

ហេតុដូចនេះ យើងក៏បានចម្រាញ់យកទម្រាំមួយចំនួនដែលអ្នកអាចអនុវត្តន៍បានជាប្រចាំ ដើម្បីបង្កើនទម្លាប់ល្អ និងបង្កើនភាពឆ្លាតវៃជាងមុន។

1. អានឱ្យបានច្រើនតាមដែលអាចធ្វើបាន

ការអាន មានសារៈសំខាន់ខ្លាំងណាស់ ដូចជាកាត់បន្ថយភាពស្រ្តេស បង្កើនជំនាញទំនាក់ទំនងកាន់តែល្អ ព្រមទាំងជួយអ្នកឱ្យមានចំណេះដឹងច្រើន ​និងមានព័ត៌មានកាន់តែទូលំទូលាយនៅក្នុងខួរក្បាល។ ចំណេះដឹងទាំងនេះ ក៏ជួយអ្នកឱ្យមានការរិះគិតបានល្អប្រសើរ និងមានការសម្រេចចិត្តបានលឿន ព្រមទាំងជួយអ្នកឱ្យរីកចម្រើននៅក្នុងជីវិតជាងមុន ជាពិសេសផ្នែករិះគិត និងការពង្រឹងអាជីពផ្ទាល់ខ្លួន។ បន្ថែមពីនេះ វាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការជួយអ្នកឱ្យមានភាពវៃឆ្លាត និងមានបត់បែនបានល្អផងដែរ។​

2. ឧស្សាហ៍ចេញក្រៅជាមួយបុគ្គលដែលឆ្លាតជាងអ្នក

ពាក្យចាស់លោកពោលថា “សេពគប់ជាមួយនរណា អ្នកនឹងក្លាយជាបុគ្គលបែបនោះដែរ” ដូច្នេះនៅក្នុងចំណុចនេះ ចង់ឱ្យអ្នកសេពគប់ជាមួយបុគ្គលដែលមានភាពវ័យឆ្លាតជាងអ្នក និងឧស្សាហ៍ណាត់ជួបជាមួយ​​ពួកគេឱ្យបានច្រើន នោះអ្នកនឹងផ្លាស់ប្ដូរខ្លួនឯងទៅជាមនុស្សពូកែបន្ដិចម្ដងៗដោយមិនដឹងខ្លួន។ លើសពីនេះ អ្នកក៏ត្រូវចងចាំថា មនុស្សឆ្លាតៗភាគច្រើនចូលចិត្តនិយាយ ប៉ុន្តែនិយាយតែលើប្រធានបទណាដែលពួកគេមានជំនាញ និងចាប់អារម្មណ៍ខ្លាំងប៉ុណ្ណោះ មិនមែននិយាយរឿងគ្មានប្រយោជន៍ ឬនិយាយរឿងណាដែលគ្មានន័យឡើយ។

ម្យ៉ាងវិញទៀត នៅពេលអ្នកណាត់ជួបពួកគេចេញក្រៅបានកាន់តែច្រើន នោះអ្នកនឹងដឹងថាអ្នកស្ថិតនៅកម្រិតណា ហើយអភិវឌ្ឍន៍អ្វីខ្លះ។ អ្វីដែលសំខាន់ អ្នកអាចស្វែងរកបុគ្គលទាំងនោះនៅសាលា នៅសិក្ខាសាលា នៅក្រុមហ៊ុន និងកន្លែងនានាទៀត។

3. ជំរុញខ្លួនឯងឱ្យក្លាយជាមនុស្សមានផលិតភាព

មនុស្សឆ្លាត តែងតែព្យាយាមធ្វើកិច្ចការសំខាន់ៗឱ្យបានច្រើនតាមដែលអាចធ្វើបានសម្រាប់ថ្ងៃនេះ ដោយមិនរងចាំថ្ងៃស្អែក។ លើសពីនេះ អ្នកក៏ត្រូវដឹងថា នាពេលអនាគតដែលអ្នកចង់ឃើញខ្លួនឯង នោះគឺវាផ្ដើមចេញពីអ្វីដែលអ្នកធ្វើបច្ចុប្បន្ន។ ហេតុដូចនេះ ចូរកុំធ្វើជាមនុស្សដែលតែងតែរវល់ ហើយមិនសូវមានផលិតផលល្អ ប៉ុន្តែត្រូវតែធ្វើជាមនុស្សមានផលិតភាព ដោយដឹងពីអ្វីដែលខ្លួនឯងត្រូវធ្វើ និងចេះប្រើប្រាស់ពេលវេលាធ្វើកិច្ចការបានល្អជាងមុន។

4. ធ្វើឱ្យខ្លួនឯងទទួលបានគំនិតថ្មីៗជារៀងរាល់ថ្ងៃ

ចូរជំរុញខ្លួនអ្នកឱ្យមានភាពច្នៃប្រឌិត និងការគិតក្នុងវិធីថ្មីៗជាប្រចាំ ជាពិសេសស្រាវជ្រាវឱ្យបានច្រើន ដើម្បីទទួលបានគំនិតថ្មីៗជាប្រចាំ។ នៅពេលដែលអ្នកមានគំនិតថ្មីៗ នោះអ្នកនឹងព្យាយាមកែតម្រូវធ្វើឱ្យគំនិតនោះកាន់តែល្អ និងមានភាពឆ្លាតវៃ។

5. ចែករំលែកនូវអ្វីដែលអ្នកដឹង

ការចែករំលែក ក៏ជាផ្នែកមួយជំរុញឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងកាន់តែមានគំនិតល្អៗថ្មីៗជាបន្តបន្ទាប់ទៀត។ ហេតុដូចនេះ ចូរព្យាយាមធ្វើជាមនុស្សចែករំលែកទៅកាន់មនុស្សជុំវិញ និងអាចតាមបណ្ដាញសង្គមនូវអ្វីដែលអ្នកចេះ និងបានដឹងជាដើម។ ការចែករំលែក នឹងជួយជំរុញឱ្យមានការពង្រីកចំណេះដឹងកាន់តែទូលំទូលាយ និងអាចនាំផ្លូវអ្នកឱ្យគិតឃើញនូវរឿងថ្មីៗផ្សេងទៀត តាមរយៈការរំលឹកខ្លួនឯងនូវចំណេះដឹងដែលអ្នកមាននោះ និងតាមរយៈការចោទសួរពីអ្នកដទៃ។

6. បន្តការសិក្សានូវចំណេះដឹងថ្មីៗ

បើអ្នកចង់ទទួលបានគំនិតថ្មីៗ ការរស់នៅតាមទាន់សម័យកាល និងមានភាពឆ្លាតវៃជាបន្តបន្ទាប់ទៀត គឺមានតែការសិក្សាគ្មានទីបញ្ចប់ទេដែលអាចជួយអ្នក ជាពិសេសការសិក្សាលើចំណេះដឹងថ្មីៗជានិច្ច។

7. រៀននូវភាសាថ្មីៗ

ភាសាជាផ្នែកមួយដែលផ្ដល់ឱកាសឱ្យអ្នកទទួលបានអ្វីថ្មីៗជាបន្តបន្ទាប់ ជាពិសេសអ្នកអាចទទួលបាននូវចំណេះដឹងគ្រប់ជាតិសាសន៍ដើម្បីគិតពិចារណាបានកាន់តែទូលំទូលាយជាងមុន។ អ្វីដែលកាន់តែសំខាន់ ការសិក្សាភាសាជាតិឱ្យបានច្បាស់ ភាសាអង់គ្លេស និងភាសាផ្សេងៗទៀតដែលជាប្រទេសអភិវឌ្ឍន៍។

8. ចេញក្រៅឱ្យច្រើន

ការចេញក្រៅ នឹងជួយឱ្យអ្នកកាន់តែអាចសិក្សាអំពីស្ថានភាពពិតនៅក្នុងសង្គម ហើយវាក៏ជាផ្នែកមួយដែលជួយអ្នកឱ្យមានគំនិតថ្មីៗ ឆ្លាតវៃ និងអាចមើលឃើញឱកាសផ្សេងៗ ដែលនៅក្នុងឯកសារនានាកម្រនឹងមាន។ ការចេញក្រៅនេះ អ្នកអាចចេញទាំងក្នុងស្រុក និងក្រៅស្រុក ហើយទៅរៀនសង្កេត ហើយសិក្សាបន្ថែមលើផ្នែកណាដែលធ្វើឱ្យអ្នកកាន់តែទទួលបានចំណេះដឹងល្អៗ និងអាចយកជាគំនិតក្នុងការធ្វើអ្វីមួយសម្រាប់ខ្លួនឯង។

9. កត់ត្រាទុកនូវអ្វីដែលអ្នកបានរៀន

ការរៀនសូត្រដែលអ្នកទទួលបាន វាមិនអាចស្ថិតនៅក្នុងការចងចាំរបស់អ្នករហូតឡើយ ដូច្នេះនៅពេលអ្នករៀនសូត្រអ្វីបាន អ្នកអាចកត់ត្រាទុកនូវចំណុចសំខាន់ៗ ដើម្បីរំលឹកនៅពេលអ្នកភ្លេច និងឆ្លុះបញ្ចាំងបន្ថែមសម្រាប់ខ្លួនឯង។

10. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណនេះ អ្នកត្រូវធ្វើលំហាត់ប្រាណដើម្បីទទួលបានសុខភាពល្អទាំងរាងកាយ និងខួរក្បាល ព្រមទាំងធ្វើឱ្យខ្លួនឯងមានភាពសកម្ម និងរហ័សរហួន។ ការមានសុខភាពល្អទាំងរាងកាយ និងខួរក្បាល នោះវានឹងជំរុញឱ្យអ្នកធ្វើអ្វីក៏ល្អ និងឆាប់រៀនសូត្របានលឿនផងដែរ។

 

ពាណិជ្ជកម្ម

សម្រង់សម្ដី លោក Albert Einstein ដែលអ្នកអាចគិតពិចារណានៅក្នុងជីវិត

0
សម្រង់សម្ដី លោក Albert Einstein ដែលអ្នកអាចគិតពិចារណានៅក្នុងជីវិត

Albert Einstein គឺជារូបវិទូដ៏ល្បីល្បាញមួយរូបនៃសតវត្សទី 20 ហើយក៏កំពុងមានឥទ្ធិពលរហូតមកទល់សព្វថ្ងៃនេះផងដែរ។ ការស្រាវជ្រាវរបស់គាត់ បានព័ណ៌នាពីមេកានិចកង់ទិចទៅជាទ្រឹស្តីអំពីទំនាញផែនដី និងចលនា។ ហើយលទ្ធផលទាំងនេះ មិនមែនគាត់អង្គុយនឹកស្រមៃឃើញឡើយ ប៉ុន្តែEinstein បាន​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក។ កាលពីឆ្នាំ 1921 គាត់បានឈ្នះរង្វាន់ណូបែលរូបវិទ្យា សម្រាប់ការរកឃើញរបស់គាត់អំពីឥទ្ធិពល photoelectric ។

បន្ថែមពីនេះ Einstein ក៏បានបង្កើតសមីការ E = mc2 ដែលចែងថាថាមពល និងម៉ាស (រូបធាតុ) គឺជាវត្ថុដូចគ្នា គ្រាន់តែនៅក្នុងទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ។ ប៉ុន្តែសូមបញ្ជាក់ផងដែរថា Albert Einstein ទទួលមរណភាពនៅថ្ងៃទី 18 ខែមេសាឆ្នាំ 1955 ។

ទោះបីជាបច្ចុប្បន្ននេះ Albert Einstein មិនមានជីវិតនៅលើផែនដីនេះទៀតក៏ដោយ ប៉ុន្តែស្នាដៃរបស់គាត់ និងសម្រង់សម្ដីនៃការណែនាំនៅតែបន្តមាន ហើយក៏ជាការបង្រៀនដ៏ល្អដល់អ្នកជំនាន់ក្រោយអាចរៀនសូត្របានផងដែរ។

នៅខាងក្រោមនេះ ជាការដកស្រង់នូវសម្រង់សម្ដីមួយចំនួនរបស់គាត់ដែលអ្នកអាចគិតពិចារណានៅក្នុងជីវិតផ្ទាល់ខ្លួនបាន។

  1. មនុស្សដែលមិនធ្លាប់ធ្វើខុស សុទ្ធតែមិនដែលសាកល្បងធ្វើនូវអ្វីថ្មីៗនោះទេ។
  2. ប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតដ៏រីករាយ ចូរបញ្ចូលវាទៅជាគោលដៅរបស់អ្នក មិនមែនសំដៅលើមនុស្ស ឬវត្ថុអ្វីនោះទេ។
  3. រៀនសូត្រនូវអ្វីដែលបានកើតឡើងកាល​ពី​ថ្ងៃ​ម្សិល​មិញ​ ហើយត្រូវប្រើជីវិតរស់នៅ​ជាមួយ​ថ្ងៃ​នេះ ​បន្ទាប់មកត្រូវមានក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​ស្អែក។
  4. អ្វីគ្រប់យ៉ាងគួរតែត្រូវបានធ្វើឱ្យសាមញ្ញតាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនមែនព្យាយាមធ្វើជាអ្នកសាមញ្ញបំផុតនោះទេ។​
  5. មនុស្សឆ្លាតតែងតែព្យាយាមដោះស្រាយបញ្ហា រីឯបុគ្គល​មាន​ប្រាជ្ញាព្យាយាមចៀស​វាង។
  6. អ្វី​ដែល​ត្រឹមត្រូវ​ គឺ​តែង​តែមិនភាព​ពេញ​និយម​ ហើយ​អ្វី​ដែល​ពេញ​និយម​ក៏​មិនមែនជាអ្វីដែល​ត្រឹម​ត្រូវ​ដែរ។
  7. កុំបោះបង់នូវអ្វីដែលអ្នកពិតជាចង់ធ្វើ ព្រោះអ្នក​ដែល​មាន​សុបិន​ធំ​ គឺមានឥទ្ធិពល​ខ្លាំង​ជាង​មនុស្ស​ដែល​ព្យាយាមរស់នៅតាមភាពពិតជាក់ស្ដែងទៀត។
  8. កុំព្យាយាមគិតអំពីអនាគតពេក ពីព្រោះវានឹងមកដល់ឆាប់ៗ។
  9. អ្នកមិនដែលបរាជ័យនោះទេ ដរាបណាអ្នកមិនទាន់ឈប់ព្យាយាម។
  10. វិធីល្អបំផុតដើម្បីលើកទឹកចិត្តខ្លួនឯង គឺលើកទឹកចិត្តអ្នកដទៃ។
ពាណិជ្ជកម្ម

មហាសេដ្ឋី 3 រូប បានបាត់បង់ 115 ពាន់លានដុល្លារក្នុងរយៈពេល 5 ខែ

0
មហាសេដ្ឋី 3 រូប បានបាត់បង់ 115 ពាន់លានដុល្លារក្នុងរយៈពេល 5 ខែ

Elon Musk, Jeff Bezos និង Bill Gates បានទទួលរងនូវការខាតបង់ទឹកប្រាក់សរុបចំនួន 115 ពាន់លានដុល្លារនៃទ្រព្យសម្បត្តិសុទ្ធរបស់ពួកគេក្នុងរយៈពេល 5 ខែចុងក្រោយនេះ ខណៈពេលដែលទីផ្សារភាគហ៊ុនក៏កំពុងធ្លាក់ចុះដែរ។ បើយោងតាម Bloomberg Billionaires Index ទ្រព្យសម្បត្តិរបស់ Musk បានធ្លាក់ចុះ 46.4 ពាន់លានដុល្លារ Bezos ធ្លាក់ចុះ 53.2 ពាន់លានដុល្លារ ខណៈដែល Gates ធ្លាក់ចុះ 15.1 ពាន់លានដុល្លារ។

បន្ថែមពីនេះ បើគិតត្រឹមថ្ងៃសុក្រ ទី27 ខែឧសភា ឆ្នាំ2022នេះ Musk នៅសល់ទ្រព្យសម្បត្តិសុទ្ធសរុប 224 ពាន់លានដុល្លារ Bezos $139 ពាន់លានដុល្លារ និង Gates 123 ពាន់លានដុល្លារ។

ស្ថានភាពរបស់ Elon Musk

Elon Musk

Musk មានភាគហ៊ុន 15.6% នៅក្នុងក្រុមហ៊ុន Tesla ដែលមានតម្លៃប្រហែល 122 ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់គាត់បានធ្លាក់ចុះជិត 37% នៅឆ្នាំនេះ។

បន្ថែមពីនេះ គាត់ក៏បានទិញភាគហ៊ុន 9.2% នៅក្នុង Twitter ក្នុងខែមេសា ដែលធ្វើឱ្យវិនិយោគិនចោទសួរពីការប្តេជ្ញាចិត្តរបស់គាត់ចំពោះ Tesla ព្រមទាំងធ្វើឱ្យវាធ្លាក់នូវគុណតម្លៃ។ Musk ក៏បានលក់ភាគហ៊ុន Tesla ដែលមានតម្លៃ 8.4 ពាន់លានដុល្លារដើម្បីផ្តល់មូលនិធិដល់ការដេញថ្លៃទិញយក $ 44 ពាន់លានដុល្លារជាបន្តបន្ទាប់របស់គាត់ផងដែរ។

ស្ថានភាពរបស់ Jeff Bezos

Jeff Bezos

Bezos គឺជាស្ថាបនិកនៃក្រុមហ៊ុន Amazon ដែលបច្ចុប្បន្ននេះគាត់នៅតែកាន់កាប់ភាគហ៊ុនប្រហែល 50 លាននៅក្នុងក្រុមហ៊ុនដែលមានតម្លៃប្រហែល 115 ពាន់លានដុល្លារ។ ទោះបីជាបែបនេះក្ដី ភាគហ៊ុនរបស់គាត់ក៏ត្រូវបានធ្លាក់ចុះជិតមួយភាគបីនៅក្នុងឆ្នាំនេះ ប៉ុន្តែនៅតែមានតម្លៃជិត 1.2 ពាន់ពាន់លានដុល្លារ ដែលច្រើនជាងតម្លៃ 786 ពាន់លានដុល្លាររបស់ក្រុមហ៊ុន Tesla បន្ទាប់ពីការធ្លាក់ចុះជិត 37% ។

ស្ថានភាពរបស់ Bill Gates   

Bill Gates   

Gates កំពុងមានផលប័ត្រចម្រុះជាងមុន នេះជាហេតុផលមួយដែលបានជួយគាត់ទប់ទល់នឹងការលក់ភាគហ៊ុន។ មូលនិធិ Bill and Melinda Gates ជាអង្គការសប្បុរសធម៌ ដែលគាត់បានបង្កើតជាមួយអតីតភរិយារបស់គាត់ ភាគច្រើនត្រូវបានវិនិយោគនៅក្នុង Berkshire Hathaway របស់ Warren Buffett ដែលបានកើនឡើងច្រើនជាង 5% នៅឆ្នាំនេះ។ ទោះបីជាយ៉ាងនេះក្ដី ការវិនិយោគផ្សេងទៀត រួមទាំងក្រុមហ៊ុន Cascade Investments របស់គាត់ដែលវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Apple កំពុងទទួលរងនូវភាពគំរាមគំហែងយ៉ាងខ្លាំង ដោយភាគហ៊ុនបច្ចេកវិទ្យាបានទទួលរងនូវការកែតម្រូវយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលប្រឈមមុខនឹងសម្ពាធអតិផរណា និងការធ្លាក់ចុះទំនុកចិត្តពីអ្នកប្រើប្រាស់។

ពាណិជ្ជកម្ម

ប្រធានធនាគារពិភពលោក៖ វាពិតជាពិបាកនឹងគេចផុតពីវិបត្តិសេដ្ឋកិច្ចពិភពលោក

ប្រធានធនាគារពិភពលោកថ្មីៗនេះបានលើកឡើងនូវក្តីព្រួយបារម្ភអំពីការថយចុះកំណើតសេដ្ឋកិច្ចដោយការបន្តបិទខ្ទប់នូវទីក្រុងធំៗនៅប្រទេសចិនដោយសារការរីករាលដាលជម្ងឺកូវីដ១៩ ដែលរួមមានដូចជាទីក្រុងសៀងហៃ ដែលជាបណ្តុំមជ្ឍមណ្ឌលហិរញ្ញវត្ថុ រោងចក្រ និងកំពង់ផែអន្តរជាតិធំជាងគេនៅលើពិភពលោក ដែលបញ្ហានេះ កំពុងតែធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកកំពុងតែថមថយ។

លោក Malpassនិយាយដោយមិនបានបញ្ជាក់តួរលេខជាក់លាក់ថា “បើយើងក្រឡេកទៅមើលGDPរបស់ពិភពលោក វាកំពុងតែរងសម្ពាធ ហើយវាពិតជាពិបាកនឹងចៀសផុតពីការដាំក្បាលចុះណាស់”!

នៅក្នុងឆ្នាំនេះ បញ្ហាកូវីដ១៩នៅប្រទេសចិនបានកម្រើកឡើងវិញ ដែលនាំឲ្យឈានទៅការបិទខ្ទប់ទីក្រុងធំៗដែលជាដង្ហើមសេដ្ឋកិច្ច។ ហើយនៅដើមឆ្នាំ២០២២នេះ បញ្ហាធ្លាក់ចុះនៃវិស័យអចលនវត្ថុនៅក្នុងប្រទេសនេះផងនោះ បានធ្វើឲ្យសេដ្ឋកិច្ចចិនកំពុងតែជួបការលំបាក ហើយបញ្ហានេះក៏បានជះឥទ្ធិពលមកលើការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក។

ក្រៅពីនេះ វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ក៏កាន់តែបន្ថែមសម្ពាធដល់សេដ្ឋកិច្ចពិភពលោកផងដែរ ដោយសារតែប្រទេសជាច្រើននៅទ្វីបអ៊ឺរ៉ុបនៅតែពឹងផ្អែកខ្លាំងនឹងឧស្ម័ន និងប្រេងពីរុស្សី ដែលធ្វើឲ្យតម្លៃប្រេងអន្តរជាតិក្នុងពេលបច្ចុប្បន្ននេះកំពុងតែឡើងថ្លៃយ៉ាងខ្លាំង។ ជាក់ស្តែង ប្រទេសអាឡឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអ៊ឺរ៉ុប និងធំលំដាប់ទី៤លើពិភពលោកកំពុងតែជួបបញ្ហាខ្លាំងដោយសារតែកំណើនតម្លៃប្រេង និងឧស្ម័ននេះ ហើយប្រទេសកំពុងអភិវឌ្ឍន៍វិញកំពុងតែមានវិបត្តិខ្វះខាតជីកសិកម្ម អាហារ និងប្រភពថាមពល។

ប្រភព៖ https://www.financial-world.org

ពាណិជ្ជកម្ម

របៀបស្វែងរក Passion របស់អ្នកនៅក្នុងជីវិត

0
របៀបស្វែងរក Passion របស់អ្នកនៅក្នុងជីវិត

Passion គឺសុទ្ធមានសម្រាប់មនុស្សទាំងអស់គ្នា គ្រាន់តែពេលខ្លះមានមនុស្សមួយចំនួនមិនទាន់ដឹងច្បាស់ថា ខ្លួនឯងមាន Passion អ្វីឱ្យពិតប្រាកដ។ ដូច្នេះហើយខាងក្រោមនេះ នឹងបង្ហាញពីតិចនិកមួយចំនួនដែលអ្នកអាចអនុវត្តន៍បាន ដើម្បីស្វែងរក Passion ផ្ទាល់ខ្លួនបាន ប៉ុន្តែមុននឹងអនុវត្តន៍តិចនិកខាងក្រោម អ្នកត្រូវតែធ្វើឱ្យប្រាកដខ្លួនឯងថា អ្នកមិនបានរស់នៅក្នុងតំបន់សុខស្រួលរបស់អ្នកឡើយ (get out of your comfort zone) ។

1. សង្កេតមើល​អ្វី​ដែល​អ្នក​ស្រឡាញ់

មនុស្សគ្រប់គ្នាតែងតែមានអ្វីដែលខ្លួនឯងស្រលាញ់រៀងៗខ្លួន គ្រាន់តែពេលខ្លះអ្នកមិនចាប់អារម្មណ៍ថាអ្នកស្រលាញ់អ្វីខ្លាំងជាងគេ ឬមួយណាឱ្យពិតប្រាកដប៉ុណ្ណោះ ដូច្នេះត្រង់ចំណុចនេះទាមទារឱ្យអ្នករៀនសង្កេតមើលខ្លួនឯងឱ្យបានច្រើន។ អ្នកត្រូវតែរៀនសង្កេតពីសកម្មភាព និងភាពពេញចិត្តនៅពេលអ្នកធ្វើអ្វីមួយ បន្ទាប់មកអ្នកសរសេរទុកនូវរាល់អ្វីដែលអ្នកគិតថាអ្នកស្រលាញ់ និងសប្បាយចិត្តខុសប្លែកនៅពេលអ្នកធ្វើវាបានល្អ។ បន្ថែមពីនេះ អ្នកអាចរៀនសង្កេតនៅពេលអ្នកមានអារម្មណ៍ស្រស់ស្រាយ និងអារម្មណ៍សប្បាយចិត្តខ្លាំង បន្ទាប់មកសរសេរនូវរាល់អ្វីដែលអ្នកចង់ធ្វើវា ហើយតែងតែនឹកឃើញវានៅពេលអ្នកសប្បាយចិត្ត។

ម្យ៉ាងទៀតអ្នកអាចគិតអំពីកាលវ័យកុមារ ថាតើកាលពីក្មេងអ្វីដែលអ្នកចូលចិត្តនឹងធ្វើជាងគេ? និងកំណត់រយៈពេល 30នាទី ហើយសួរសំណួរមកកាន់ខ្លួនឯង ដូចជាតើអ្នកជាមនុស្សបែបណា? តើអ្នកចង់ឃើញខ្លួនឯងបែបណានាពេលអនាគត? តើអ្វីដែលធ្វើឱ្យអ្នកតែងតែសប្បាយចិត្ត? តើសកម្មភាពអ្វីដែលអ្នកបានធ្វើឱ្យអ្នកដទៃមានមោទនភាពចំពោះអ្នក? ។ល។ អ្នកអាចបង្កើតសំណួរផ្សេងទៀត ដែលសួរអំពីខ្លួនឯង និងពាក់ព័ន្ធនឹងអ្វីដែលអ្នកអាចដឹងថាអ្នកស្រលាញ់អ្វី ហើយនឹកឃើញអ្វីជាងគេ។

2. កត់សម្គាល់ទីតាំងដែលអ្នកតែងតែចំណាយជាមួយនៅពេលអ្នកទំនេរ

នៅពេលអ្នកកាន់តែចង់ដឹងអំពី Passion របស់អ្នក នោះអ្នកច្បាស់ជាសង្កេតមើលទម្លាប់របស់អ្នកនៅពេលទំនេរមិនខាន ប៉ុន្តែអ្នកត្រូវចងចាំថា ទម្លាប់ដែលអ្នកចូលចិត្តធ្វើនៅពេលទំនេរ ពេលខ្លះវាមិនចាំបាច់ឱ្យដូចគ្នានឹង Passion ដែលអ្នកមានឡើយ។ ហេតុដូចនេះ អ្នកក៏ត្រូវរៀនកត់សម្គាល់ថា នៅពេលទំនេររបស់អ្នក តើអ្វីជាភាពលេចធ្លោដែលធ្វើឱ្យអ្នកធ្វើវា និងអ្នកមានអារម្មណ៍ល្អ? ឧទាហរណ៍ នៅពេលទំនេរអ្នកចូលចិត្តអានច្រើន នោះអ្នកអាចមាន Passion ផ្នែកនិពន្ធ ឬការបង្រៀនជាដើម ឬម្យ៉ាងទៀតអ្នកចំណាយពេលច្រើននៅពេលទំនេរក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងផ្នែកទីផ្សារ នោះអ្នកអាចមាន Passion ផ្នែកធ្វើទីផ្សារ និងគិតផ្ដោតក្នុងការធ្វើយុទ្ធសាស្ត្រទីផ្សារជាដើម។

ត្រង់ចំណុចនេះ អ្នកត្រូវដឹងថា នៅពេលទំនេររបស់អ្នក តើសកម្មភាពណាដែលអ្នកចំណាយពេលច្រើនជាមួយ និងមានអារម្មណ៍ល្អខ្លាំងដើម្បីធ្វើវា នោះហើយជា Passion របស់អ្នក។ បន្ទាប់មកអ្នកអាចច្នៃវា ឱ្យជាជំនាញ ឬទេពកោសល្យជាក់លាក់មួយ ដើម្បីធ្វើអ្វីដែលកាន់តែល្អសម្រាប់អ្នក។

3. គិតពិចារណាលើចំណុចខ្លាំងរបស់អ្នក

អ្នកត្រូវគិតពិចារណាលើសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់អ្នកដែលមានភាពលេចធ្លោជាងគេ។ លើសពីនេះ ក៏ត្រូវកំណត់អត្តសញ្ញាណទាំងជំនាញទន់ និងជំនាញរឹងរបស់អ្នក ពីព្រោះវាអាចជួយកំណត់នូវអ្វីដែលលើសពីភាពពូកែរបស់អ្នក។ ចូរចងចាំថា អ្នកក៏អាចមានជំនាញធម្មជាតិដែលធ្វើឱ្យអ្នកមានអារម្មណ៍ជឿជាក់ និងលើកទឹកចិត្តនៅពេលបំពេញកិច្ចការមួយចំនួនរបស់អ្នកឱ្យមានភាពល្អប្រសើរ។ បន្ថែមពីនេះ អ្នកក៏ត្រូវសរសេរទុកចំណាំនូវរាល់សមត្ថភាព និងបុគ្គលិកលក្ខណៈដែលអ្នកមាននៅក្នុងកូនសៀវភៅផងដែរ ដើម្បីជាផ្នែកមួយជួយក្រើករំលឹកអ្នក។

ពាណិជ្ជកម្ម

ភាពលេចធ្លោនៃ Concept ការរចនាអាវ​ថ្មី​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឆ្នាំ2022

0
ភាពលេចធ្លោនៃ Concept ការរចនាអាវថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ឆ្នាំ2022

ការសម្ពោធអាវ​ថ្មីរបស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ឆ្នាំ​2022 នៅលើទំព័រផ្លូវការ“សហព័ន្ធកីឡាបាល់ទាត់កម្ពុជា” បានធ្វើឱ្យអ្នកគាំទ្រនៅក្នុងវិស័យបាល់ទាត់មានការពេញចិត្តជាច្រើន និងអាចធ្វើឱ្យការធ្វើទីផ្សារលើអាវមួយនេះ កាន់តែមានកំណើននៃអ្នកចង់បាន ដែលជាកត្តាមួយធ្វើឱ្យមានប្រាក់ចំណូលច្រើនជាងរាល់ឆ្នាំលើវិស័យកីឡា។

អាវថ្មីសម្រាប់ក្រុមជម្រើសជាតិកម្ពុជា

ភាពច្នៃប្រឌិតអាវនេះ គឺពឹង​ផ្អែក​លើ​គោល​គំនិត ​Concept Design អត្ថន័យនិងរូបភាព​នៃទង់ជាតិខ្មែរ។ ជាពិសេសក្រាហ្វិកអាវក្នុងទឹកដី ត្រូវបានរចនាដោយ​ដកស្រង់អត្ថន័យរបស់ពាក្យ”ប្រាសាទសីលាកំបាំងកណ្តាលព្រៃ”​ នៃបទនគររាជ ក្នុងការបង្កើតឡើងមកចំណែកផ្នែកនីមួយៗនៃអាវទាំងមូល​ដកស្រង់អត្ថន័យពីឃ្លាទីពីរនៃភ្លេងជាតិ។

បន្ថែមពីនេះ ពួកគេក៏មានសារខ្លីមួយ ដែលធ្វើឱ្យមនុស្សចាប់ផ្ដើមមានមោទនភាពលើវិស័យកីឡា និងធ្វើឱ្យអ្នកស្រលាញ់លើវិស័យមួយនេះ ជាពិសេសអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាចាប់ផ្ដើមចង់ចំណាយលុយក្នុងការទិញអាវទាំងនោះដោយភាពពេញចិត្ត។ សារនោះ បានសរសេរថា “ទាំងអស់គ្នាដើម្បីកម្ពុជា” ។

ជារួមមក ការរចនាបែប Concept ថ្មីលើអាវជម្រើសជាតិមួយនេះ បានសរបញ្ជាក់ឱ្យយើងឃើញថា កម្ពុជាចាប់ផ្ដើមមានចំណេះដឹងផ្នែកធ្វើយុទ្ធសាស្រ្តទីផ្សារ ដើម្បីទាញចំណាប់អារម្មណ៍មនុស្សដោយផ្ដោតលើគោលបំណងជាក់លាក់ និងកំពុងព្យាយាមដើរឱ្យទាន់សម័យកាលបច្ចុប្បន្នដែលមានភាពរីកចម្រើនលើវិស័យពាណិជ្ជកម្ម។ កត្តាទាំងនេះ នឹងធ្វើឱ្យវិស័យកីឡា កាន់តែមានកេរ្តិ៍ឈ្មោះល្អនៅលើទីផ្សារ និងអាចបង្កើនចំណូលបានច្រើនជាងមុន ព្រមទាំងកាន់តែមានអ្នកគាំទ្រក៏មានច្រើនជាងឆ្នាំមុនៗ។ លើសពីនេះ ក៏ជាកត្តាជំរុញឱ្យវិស័យផ្សេងៗទៀត អាចប្រើយុទ្ធសាស្រ្តទាំងនេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យមានភាពរីកចម្រើនជាងមុនផងដែរ។

ពាណិជ្ជកម្ម

ប្រភេទអាជីវកម្ម ដែលជាតម្រូវការចាំបាច់របស់មនុស្ស

0
ប្រភេទអាជីវកម្ម ដែលជាតម្រូវការចាំបាច់របស់មនុស្ស

អាជីវកម្មមានច្រើនប្រភេទដែលអ្នកអាចចាប់ផ្ដើមបាន ដោយពឹងអាស្រ័យលើចំណង់ចំណូលចិត្ត ក្ដីស្រលាញ់ ជំនាញ និងកត្តាផ្សេងៗទៀត។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏អាចគិតពិចារណាលើប្រភេទអាជីវកម្មដែលជាតម្រូវការចាំបាច់របស់មនុស្សមួយចំនួននៅខាងក្រោម ដើម្បីស្វែងរកគំនិតអាជីវកម្មថ្មីសម្រាប់ខ្លួនឯងបន្ថែម។

តម្រូវការរបស់មនុស្ស

1. កន្លែងស្នាក់នៅ

ការស្នាក់នៅ ជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាតែងតែត្រូវការ មិនថាជាកន្លែងសា្នក់នៅផ្ទាល់ខ្លួន ឬការជួលស្នាក់នៅមួយរយៈប៉ុណ្ណោះទេ គឺវាជាតម្រូវការរបស់មនុស្ស ដូច្នេះហើយប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្ម អ្នកអាចចាប់ផ្ដើមជាការជួលកន្លែងស្នាក់នៅសម្រាប់សិស្សនិស្សិត អ្នកធ្វើការ ឬបង្កើតជាសណ្ឋាគារ ខុនដូរសម្រាប់អ្នកមានលុយទៅតាមការកំណត់របស់អ្នក។ ម្យ៉ាងទៀតអាចធ្វើជាលក្ខណៈផ្ដល់សេវាកម្មផ្នែកប្រឹក្សាយោបល់ជ្រើសរើសកន្លែងសា្នក់នៅល្អ និងជាអ្នកសាងសងលំនៅដ្ឋានជាដើម។

នាពេលបច្ចុប្បន្ននេះ ក៏មានអាជីវកម្មមួយចំនួនបានធ្វើអាជីវកម្មផ្នែកនេះបានជោគជ័យរួចហើយ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី វាក៏នៅតែមានចំណុចខ្វះខាត ឬមានកន្លែងដែលអ្នកអាចចាប់ជាឱកាសដើម្បីច្នៃថ្មីសម្រាប់ខ្លួនឯងក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

2. សម្ភារៈសំអាត

ការសំអាត ក៏ជាផ្នែកដែលមនុស្សត្រូវការជាចាំបាច់ជាប្រចាំផងដែរ ដូចជាសម្ភារៈបោសសំអាតលំនៅដ្ឋាន ការសំអាតផ្ទះបាយ និងសាប៊ូសំអាតសម្លៀកបំពាក់ជាដើម។ ជារួមគឺអ្វីក៏ដោយដែលត្រូវសំអាត គឺយើងអាចច្នៃធ្វើជាអ្វីមួយដើម្បីជួយសំអាតដោយផ្ដោតលើអ្វីមួយ ដូចជាអាចផ្ដោតលើការសំអាតលើយានយន្ត គេហដ្ឋានតូចធំ និងផ្សេងៗទៀតជាច្រើនទៀត ដោយអាស្រ័យលើអ្នកអាចរៀនសង្កេតមើលកង្វះខាតនានាដែលអាជីវកម្មផ្សេងទៀតមិនទាន់មាន ឬមិនទាន់ល្អ។ លើសពីនេះ អ្នកក៏អាចគិតពិចារណាលើការបើកអាជីវកម្មដែលផ្ដល់សេវាកម្មជាកញ្ចប់ ដោយផ្ដោតលើការសំអាតលើអ្វីមួយទៅតាមការចង់បានរបស់អ្នកផងដែរ។

3. ឧបករណ៍ទំនាក់ទំនង

បច្ចុប្បន្ននេះ មនុស្សមានការយល់ដឹងផ្នែកបច្ចេកវិទ្យាយ៉ាងទូលំទូលាយជាងមុន ដូច្នេះហើយមនុស្សជាច្រើនក៏បានប្រើប្រាស់សម្ភារៈទំនើបៗបែបឆ្លាតវៃជាច្រើនក្នុងការប្រាស្រ័យទំនាក់ទំនងគ្នាជាមួយមនុស្សជាទីស្រលាញ់ សមាជិកគ្រួសារ មិត្តភក្តិ និងអ្នករួមការងារជាដើម។ ដូច្នេះហើយ ប្រសិនបើអ្នចាប់អាជីវកម្មលើផ្នែកនេះ អ្នកអាចគិតពិចារណាលើការបង្កើតអ្វីមួយដែលថ្មី ឬកែច្នៃពីអាជីវកម្មផ្សេងទៀតដែលមានស្រាប់ ដើម្បីបង្កើតឧបករណ៍ទំនាក់ទំនងឱ្យកាន់តែល្អជាងមុន (ប្រសិនបើអ្នកអាចធ្វើបាន នោះវាជារឿងមួយដ៏អស្ចារ្យ)។

4. អាហារ

អាហារជាផ្នែកមួយដែលជួយទ្រទ្រង់ជីវិតរបស់មនុស្ស និងជាផ្នែកមួយដែលមនុស្សត្រូវការជាប្រចាំនៅក្នុងជីវិត ដូច្នេះហើយបច្ចុប្បន្ននេះ ក៏មានទីកន្លែងជាច្រើនដែលបានបើកភោជនីដ្ឋាន និងការដាក់លក់អាហារជាច្រើនសម្រាប់មនុស្សចូលមកកាន់ហាងពួកគេ ដោយមានទាំងអាហារជាតិ និងអន្តរជាតិ ព្រមទាំងពេលខ្លះជាមុខម្ហូបថ្មីដែលបង្កើតរូបមន្តផ្ទាល់ខ្លួន។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់ចាប់ផ្ដើមអាជីវកម្មនេះ អ្នកអាចបង្កើតជាហាង ឬវគ្គបណ្ដុះបណ្ដាលផ្នែកម្ហូបជាដើម អាស្រ័យលើចំណង់ចណូលចិត្ត និងការមើលឃើញឱកាសផ្ទាល់ខ្លួនរបស់អ្នក។

5. ការលំអរខ្លួនប្រាណ

នៅពេលមនុស្សចាប់ផ្ដើមធំពេញវ័យ និងអាចរកចំណូលផ្ទាល់ខ្លួន ពួកគេគិតគូរការតុបតែងខ្លួនជាងមុនៗ ហើយក៏ហ៊ានចំណាយលុយលើសម្ភារៈទាំងនោះដែរ ទាំងសម្លៀកបំពាក់ គ្រឿងអលង្ការ និងជាច្រើនទៀតដែលពាក់ព័ន្ធនឹងការធ្វើឱ្យខ្លួនឯងស្រស់ស្អាត។ លើសពីនេះ ចំពោះគ្រប់វ័យរបស់មនុស្សផ្សេងទៀត ក៏ពួកគាត់ត្រូវការផងដែរ គ្រាន់តែយើងក៏ត្រូវដឹងថា កម្រិតប៉ុណ្ណាដែលពួកគាត់ហ៊ានចំណាយលើ។ ប្រសិនបើអ្នកចាប់អារម្មណ៍ផ្នែកនេះ គឺមិនខុសពីផ្នែកមុនៗឡើយ អ្នកអាចចាប់ផ្ដើមធ្វើអ្វីដែលអ្នកចង់បំពេញតម្រូវការកាន់តែល្អចំពោះផ្នែកនេះ ដែលអាជីវកម្មផ្សេងទៀតមិនទាន់ធ្វើ ឬធ្វើមិនទាន់ល្អ។

6. ការប្រឹក្សាយោបល់

មនុស្សតែងតែចង់បានសេវាកម្មមួយដែលអាចប្រឹក្សាយោបល់សម្រាប់ពួកគេដើម្បីអាចសម្រេចចិត្តបានល្អជាងមុនជាដើម ទៅតាមភាពត្រូវការរបស់បុគ្គលម្នាក់ៗ។ នៅក្នុងចំណុចនេះ ប្រសិនបើអ្នកមានជំនាញណាមួយ ដែលអ្នកអាចច្នៃវាដើម្បីបង្កើតសេវាកម្មប្រឹក្សាយោបល់ជូនមនុស្សបាន នោះកាន់តែល្អ។

ជាទូទៅមនុស្សតែងតែត្រូវការអ្នកប្រឹក្សានៅក្នុងជីវិតផ្ទាល់ខ្លួន និងផ្សេងៗទៀត ដូចជាចង់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ ការចាប់ផ្ដើមអាជីវកម្ម សុខភាព ការជ្រើសរើសកន្លែងស្នាក់នៅ និងការកំណត់គោលដៅជីវិត។ល។

7. ការធ្វើដំណើរ

មនុស្សត្រូវការធ្វើដំណើរជាប្រចាំទាំងទីជិត និងទីឆ្ងាយ ដូច្នេះមនុស្សត្រូវការយានជំនិះផ្ទាល់ខ្លួនទៅតាមលទ្ធភាពដែលពួកគេហ៊ានចំណាយ ព្រមទាំងពេលខ្លះត្រូវការជួលដើម្បីធ្វើដំណើរទៅទីកន្លែងណារយៈពេលខ្លី។ ហេតុនេះហើយ អ្នកអាចគិតពិចារណាលើការបើកជាក្រុមហ៊ុនតាក់ស៊ី ក្រុមហ៊ុនដឹកអ្នកដំណើរ និងបើកក្រុមហ៊ុនលក់យានជំនិះជាដើម។

ពាណិជ្ជកម្ម

ពាក្យមួយឃ្លារបស់បិតាអ្នកបង្កើតអំពូលភ្លើងដំបូងគេ ដែលអ្នកត្រូវរៀនសូត្រ

0
ពាក្យមួយឃ្លារបស់បិតាអ្នកបង្កើតអំពូលភ្លើងដំបូងគេ ដែលអ្នកត្រូវរៀនសូត្រ

លោក Thomas Edison គឺជាអ្នកច្នៃប្រឌិតជនជាតិអាមេរិក ដែលត្រូវបានគេចាត់ទុកថាជាអ្នកជំនួញឈានមុខគេ និងអ្នកបង្កើតថ្មីរបស់អាមេរិកផងដែរ ដោយលោកបានបង្កើតបច្ចេកវិទ្យាធំៗ ដូចជាអំពូលភ្លើង incandescent បង្កើត phonograph បង្កើតកាំមេរ៉ាភាពយន្ត និងម៉ាស៊ីនបញ្ចាំងដំបូងគេ ប៉ុន្តែទម្រាំលោកអាចបង្កើតវាបាន គឺឆ្លងកាត់ភាពបរាជ័យរាប់ពាន់ដងមកហើយ។

ឆ្លងតាមអនុវត្តន៍ជាក់ស្ដែង លោក Thomas បានផ្ដល់នូវអនុសាសន៍សម្រាប់អ្នកជំនាន់ក្រោយថា “ទេពកោសល្យរបស់អ្នក អាចបំផុសគំនិតឱ្យអ្នកចង់ធ្វើអ្វីមួយបានត្រឹមតែ 1% ប៉ុន្តែការខិតខំព្យាយាមដើម្បីសម្រេចនូវគំនិតនោះ គឺមានរហូតដល់ 99%” ។

អ្នកបង្កើតអំពូលភ្លើង Thomas Edison

នៅក្នុងខ្លឹមសារនៃឃ្លាមួយនេះ លោក Thomas ចង់មានន័យថា នៅពេលដែលអ្នកមានទេពកោសល្យលើផ្នែកអ្វីមួយដែលអ្នកស្រលាញ់ចង់ធ្វើអ្វីខ្លាំង បន្ទាប់អ្នកមានគំនិតចង់បង្កើតអ្វីមួយដោយផ្សាភា្ជប់នឹងចំណង់ចំណូលចិត្តដែលអ្នកមាន គឺវាមានត្រឹម 1% ប៉ុណ្ណោះ ពីព្រោះវាជាចំណុចចាប់ផ្ដើមនៃការគិតឃើញរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើឱ្យគោលគំនិតរបស់អ្នកក្លាយជាការពិត គឺវាព្យាយាមឱ្យអ្នកហ៊ានលះបង់ពេលវេលាមួយចំនួនដើម្បីផ្ដោតលើកិច្ចការនោះ ហើយព្យាយាមឱ្យអស់ពីសមត្ថភាព ដោយមានរហូតដល់ 99% នោះទើបវាអាចក្លាយជាការពិតបាន។

ជារួមមក អ្នកត្រូវតែដឹងថាខ្លួនឯងមានទេពកោសល្យធ្វើអ្វី ហើយគិតថានឹងយកទេពកោសល្យនោះធ្វើអ្វីឱ្យបានច្បាស់ បន្ទាប់មកត្រូវខិតខំព្យាយាមឱ្យបានខ្លាំងជាងការគិតរបស់អ្នក។

ចូរចងចាំថា ការគិតរបស់អ្នក មិនអាចធ្វើឱ្យអ្នកជោគជ័យបានទេ ប៉ុន្តែសកម្មភាពធ្វើរបស់អ្នកអាចកំណត់ថាអ្នកជោគជ័យ ឬមិនជោគជ័យបាន។

 

ពាណិជ្ជកម្ម

សូមប្រុងប្រយ័ត្នចំពោះ BEC ព្រោះអ្នកអាចបាត់សាច់ប្រាក់ តាមរយៈ Email

0
សូមប្រុងប្រយ័ត្នចំពោះ BEC ព្រោះអ្នកអាចបាត់សាច់ប្រាក់ តាមរយៈ Email

កាលពីថ្ងៃទី 23 ខែឧសភា ឆ្នាំ2022 ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសិក្សាឃើញថានៅកម្ពុជាកំពុងតែមានកំណើនកើនឡើងនៃការវាយប្រហារបោកបញ្ជោតប្រភេទ Business Email Compromise (BEC) ទៅលើវិស័យឯកជន ក្នុងគោលបំណងលួចសាច់ប្រាក់ តាមរូបភាពទាក់ទងផ្ញើព័ត៌មានតាមរយៈអ៊ីមែល សម្រាប់ប្រតិបត្តិការទូទាត់សាច់ប្រាក់ទៅក្រុមហ៊ុននៅក្រៅប្រទេស។ ការបោកបញ្ឆោតនេះកើតឡើងជាពិសេសទៅលើវិស័យឯកជន ដោយចោរព័ត៌មានវិទ្យាធ្វើការវាយប្រហារទៅកាន់អង្គភាពដែលជាគោលដៅ តាមរយៈការផ្ញើសារអ៊ីមែល ដែលសារនោះមើលទៅហាក់ដូចជាមកពីប្រភពដែលស្គាល់ និងត្រឹមត្រូវ។

លើសពីនេះ ចោរព័ត៌មានវិទ្យាបានធ្វើពុតជាក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្ម ដែលធ្លាប់ទាក់ទងជាទៀងទាត់ ក្នុងរូបភាពជានាយកប្រតិបត្តិក្រុមហ៊ុន ឬនាយកផ្នែកហិរញ្ញវត្ថុ ឬជាជំនួយការនិងបុគ្គលិកជាន់ខ្ពស់ដែលទាក់ទងនឹងហិរញ្ញវត្ថុ ឬពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅកាន់ដៃគូអាជីវកម្មនៅក្រៅប្រទេស ដើម្បីស្នើសុំឱ្យមានការទូរទាត់ថ្លៃទំនិញឬសេវាទៅកាន់គណនីធនាគារថ្មីមួយ ខុសពីគណនីសម្រាប់ទូទាត់កន្លងមក ដោយផ្ញើវិក្កយបត្រតាមរយៈអាសយដ្ឋានអ៊ីមែលរបស់ក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្មនោះដែលត្រូវបានចោរព័ត៌មានវិទ្យាលួចចូលគ្រប់គ្រងប្រើប្រាស់ ឬអាសយដ្ឋានអ៊ីមែលមួយផ្សេងខុសពីអាសយដ្ឋានអ៊ីមែលដែលធ្លាប់ប្រើ ឬអាស័យដ្ឋានដែលមានលក្ខណៈប្រហាក់ប្រហែល។

ដើម្បីការពារខ្លួនពីបញ្ហានេះ អ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នជាមួយនឹងវិធានការ ដូចខាងក្រោម៖

  • ពិនិត្យនិងផ្ទៀងផ្ទាត់មើលឈ្មោះ និងអាសយដ្ឋានអ៊ីមែលដែលផ្ញើមកឱ្យបានច្បាស់ ឬអាចសាកសួរតាមទូរសព្ទបន្ថែមទៀតក្នុងករណីដែលមានការសង្ស័យ ទោះបីជាអ៊ីមែលនោះមកពីអ្នកដែលយើងស្គាល់ក៏ដោយ
  • ប្រុងប្រយ័ត្នខ្ពស់ចំពោះសារអ៊ីមែលស្នើសុំផ្លាស់ប្តូរព័ត៌មានគណនីសម្រាប់ការផ្ទេរប្រាក់
  • បញ្ជាក់និងផ្ទៀងផ្ទាត់ចំពោះការស្នើសុំផ្លាស់ប្តូរព័ត៌មានគណនី ដោយផ្ទាល់ទៅកាន់បុគ្គលឬដៃគូអាជីវកម្មតាមរយៈមធ្យោបាយផ្សេងក្រៅពីអ៊ីមែល (ឧទាហរណ៍ ការហៅទូរសព្ទ)
  • ទាក់ទងទៅកាន់ធនាគារជាបន្ទាន់ ប្រសិនជាអ្នកដឹងខ្លួនថា បានចាញ់បញ្ជោតនិងផ្ទេរសាច់ប្រាក់រួចរាល់
  • គួរដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ប្រសិនជាអ្នកចង់ធ្វើការស្វែងរកចោរព័ត៌មានវិទ្យាមកផ្តន្ទាទោស។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះតាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ 023 722 391 / 016 851 678។

ពាណិជ្ជកម្ម