spot_img
spot_img
Home Blog Page 35

ពាក្យមួយឃ្លារបស់បិតាអ្នកបង្កើតអំពូលភ្លើងដំបូងគេ ដែលអ្នកត្រូវរៀនសូត្រ

0
ពាក្យមួយឃ្លារបស់បិតាអ្នកបង្កើតអំពូលភ្លើងដំបូងគេ ដែលអ្នកត្រូវរៀនសូត្រ

លោក Thomas Edison គឺជាអ្នកច្នៃប្រឌិតជនជាតិអាមេរិក ដែលត្រូវបានគេចាត់ទុកថាជាអ្នកជំនួញឈានមុខគេ និងអ្នកបង្កើតថ្មីរបស់អាមេរិកផងដែរ ដោយលោកបានបង្កើតបច្ចេកវិទ្យាធំៗ ដូចជាអំពូលភ្លើង incandescent បង្កើត phonograph បង្កើតកាំមេរ៉ាភាពយន្ត និងម៉ាស៊ីនបញ្ចាំងដំបូងគេ ប៉ុន្តែទម្រាំលោកអាចបង្កើតវាបាន គឺឆ្លងកាត់ភាពបរាជ័យរាប់ពាន់ដងមកហើយ។

ឆ្លងតាមអនុវត្តន៍ជាក់ស្ដែង លោក Thomas បានផ្ដល់នូវអនុសាសន៍សម្រាប់អ្នកជំនាន់ក្រោយថា “ទេពកោសល្យរបស់អ្នក អាចបំផុសគំនិតឱ្យអ្នកចង់ធ្វើអ្វីមួយបានត្រឹមតែ 1% ប៉ុន្តែការខិតខំព្យាយាមដើម្បីសម្រេចនូវគំនិតនោះ គឺមានរហូតដល់ 99%” ។

អ្នកបង្កើតអំពូលភ្លើង Thomas Edison

នៅក្នុងខ្លឹមសារនៃឃ្លាមួយនេះ លោក Thomas ចង់មានន័យថា នៅពេលដែលអ្នកមានទេពកោសល្យលើផ្នែកអ្វីមួយដែលអ្នកស្រលាញ់ចង់ធ្វើអ្វីខ្លាំង បន្ទាប់អ្នកមានគំនិតចង់បង្កើតអ្វីមួយដោយផ្សាភា្ជប់នឹងចំណង់ចំណូលចិត្តដែលអ្នកមាន គឺវាមានត្រឹម 1% ប៉ុណ្ណោះ ពីព្រោះវាជាចំណុចចាប់ផ្ដើមនៃការគិតឃើញរបស់អ្នក ប៉ុន្តែប្រសិនបើអ្នកចង់ធ្វើឱ្យគោលគំនិតរបស់អ្នកក្លាយជាការពិត គឺវាព្យាយាមឱ្យអ្នកហ៊ានលះបង់ពេលវេលាមួយចំនួនដើម្បីផ្ដោតលើកិច្ចការនោះ ហើយព្យាយាមឱ្យអស់ពីសមត្ថភាព ដោយមានរហូតដល់ 99% នោះទើបវាអាចក្លាយជាការពិតបាន។

ជារួមមក អ្នកត្រូវតែដឹងថាខ្លួនឯងមានទេពកោសល្យធ្វើអ្វី ហើយគិតថានឹងយកទេពកោសល្យនោះធ្វើអ្វីឱ្យបានច្បាស់ បន្ទាប់មកត្រូវខិតខំព្យាយាមឱ្យបានខ្លាំងជាងការគិតរបស់អ្នក។

ចូរចងចាំថា ការគិតរបស់អ្នក មិនអាចធ្វើឱ្យអ្នកជោគជ័យបានទេ ប៉ុន្តែសកម្មភាពធ្វើរបស់អ្នកអាចកំណត់ថាអ្នកជោគជ័យ ឬមិនជោគជ័យបាន។

 

ពាណិជ្ជកម្ម

សូមប្រុងប្រយ័ត្នចំពោះ BEC ព្រោះអ្នកអាចបាត់សាច់ប្រាក់ តាមរយៈ Email

0
សូមប្រុងប្រយ័ត្នចំពោះ BEC ព្រោះអ្នកអាចបាត់សាច់ប្រាក់ តាមរយៈ Email

កាលពីថ្ងៃទី 23 ខែឧសភា ឆ្នាំ2022 ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសិក្សាឃើញថានៅកម្ពុជាកំពុងតែមានកំណើនកើនឡើងនៃការវាយប្រហារបោកបញ្ជោតប្រភេទ Business Email Compromise (BEC) ទៅលើវិស័យឯកជន ក្នុងគោលបំណងលួចសាច់ប្រាក់ តាមរូបភាពទាក់ទងផ្ញើព័ត៌មានតាមរយៈអ៊ីមែល សម្រាប់ប្រតិបត្តិការទូទាត់សាច់ប្រាក់ទៅក្រុមហ៊ុននៅក្រៅប្រទេស។ ការបោកបញ្ឆោតនេះកើតឡើងជាពិសេសទៅលើវិស័យឯកជន ដោយចោរព័ត៌មានវិទ្យាធ្វើការវាយប្រហារទៅកាន់អង្គភាពដែលជាគោលដៅ តាមរយៈការផ្ញើសារអ៊ីមែល ដែលសារនោះមើលទៅហាក់ដូចជាមកពីប្រភពដែលស្គាល់ និងត្រឹមត្រូវ។

លើសពីនេះ ចោរព័ត៌មានវិទ្យាបានធ្វើពុតជាក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្ម ដែលធ្លាប់ទាក់ទងជាទៀងទាត់ ក្នុងរូបភាពជានាយកប្រតិបត្តិក្រុមហ៊ុន ឬនាយកផ្នែកហិរញ្ញវត្ថុ ឬជាជំនួយការនិងបុគ្គលិកជាន់ខ្ពស់ដែលទាក់ទងនឹងហិរញ្ញវត្ថុ ឬពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅកាន់ដៃគូអាជីវកម្មនៅក្រៅប្រទេស ដើម្បីស្នើសុំឱ្យមានការទូរទាត់ថ្លៃទំនិញឬសេវាទៅកាន់គណនីធនាគារថ្មីមួយ ខុសពីគណនីសម្រាប់ទូទាត់កន្លងមក ដោយផ្ញើវិក្កយបត្រតាមរយៈអាសយដ្ឋានអ៊ីមែលរបស់ក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្មនោះដែលត្រូវបានចោរព័ត៌មានវិទ្យាលួចចូលគ្រប់គ្រងប្រើប្រាស់ ឬអាសយដ្ឋានអ៊ីមែលមួយផ្សេងខុសពីអាសយដ្ឋានអ៊ីមែលដែលធ្លាប់ប្រើ ឬអាស័យដ្ឋានដែលមានលក្ខណៈប្រហាក់ប្រហែល។

ដើម្បីការពារខ្លួនពីបញ្ហានេះ អ្នកប្រើប្រាស់គួរមានការប្រុងប្រយ័ត្នជាមួយនឹងវិធានការ ដូចខាងក្រោម៖

  • ពិនិត្យនិងផ្ទៀងផ្ទាត់មើលឈ្មោះ និងអាសយដ្ឋានអ៊ីមែលដែលផ្ញើមកឱ្យបានច្បាស់ ឬអាចសាកសួរតាមទូរសព្ទបន្ថែមទៀតក្នុងករណីដែលមានការសង្ស័យ ទោះបីជាអ៊ីមែលនោះមកពីអ្នកដែលយើងស្គាល់ក៏ដោយ
  • ប្រុងប្រយ័ត្នខ្ពស់ចំពោះសារអ៊ីមែលស្នើសុំផ្លាស់ប្តូរព័ត៌មានគណនីសម្រាប់ការផ្ទេរប្រាក់
  • បញ្ជាក់និងផ្ទៀងផ្ទាត់ចំពោះការស្នើសុំផ្លាស់ប្តូរព័ត៌មានគណនី ដោយផ្ទាល់ទៅកាន់បុគ្គលឬដៃគូអាជីវកម្មតាមរយៈមធ្យោបាយផ្សេងក្រៅពីអ៊ីមែល (ឧទាហរណ៍ ការហៅទូរសព្ទ)
  • ទាក់ទងទៅកាន់ធនាគារជាបន្ទាន់ ប្រសិនជាអ្នកដឹងខ្លួនថា បានចាញ់បញ្ជោតនិងផ្ទេរសាច់ប្រាក់រួចរាល់
  • គួរដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ប្រសិនជាអ្នកចង់ធ្វើការស្វែងរកចោរព័ត៌មានវិទ្យាមកផ្តន្ទាទោស។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយបច្ចេកទេសបន្ថែមលើករណីនេះតាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ 023 722 391 / 016 851 678។

ពាណិជ្ជកម្ម

សៀវភៅ “យុទ្ធសាស្ត្រអាជីវកម្ម” ដែលអ្នកអាចទាញយកដោយឥតគិតថ្លៃ

0
សៀវភៅ “យុទ្ធសាស្ត្រអាជីវកម្ម” ដែលអ្នកអាចទាញយកដោយឥតគិតថ្លៃ

នាពេលបច្ចុប្បន្ននេះ មានសៀវភៅពាក់ព័ន្ធនឹងយុទ្ធសាស្រ្តអាជីវកម្មជាច្រើនក្បាល ទាំងជាតិ និងអន្តរជាតិ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី ក៏មានការពិបាកក្នុងការជ្រើសរើសសៀវភៅសម្រាប់អានផងដែរ ដូច្នេះ យើងនឹងបង្ហាញសៀវភៅមួយចំនួនពាក់ព័ន្ធនឹងយុទ្ធសាស្រ្តអាជីវកម្ម ដែលអ្នកគួរតែជ្រើសរើសអាន។

1. The Competitive Advantage និពន្ធដោយ Michael E. Porter

សៀវភៅនេះ នឹងណែនាំវិធីថ្មីទាំងស្រុងនៃការយល់ដឹងពីអ្វីដែលក្រុមហ៊ុនធ្វើ។ លើសពីនេះ ក៏ផ្ដល់នូវឧបករណ៍ដើម្បីបែងចែកឧស្សាហកម្មជាយុទ្ធសាស្រ្ត និងវាយតម្លៃបែបតក្កវិជ្ជាប្រកួតប្រជែងនៃការធ្វើពិពិធកម្ម។

ចុចទីនេះដើម្បីទាញយក៖ The Competitive Advantage

2. Blue Ocean Strategy និពន្ធដោយ W. Chan Kim និង Renee Mauborgne

សៀវភៅនេះ នឹងបង្ហាញអំពីការចាប់ផ្ដើមអាជីវកម្មដែលប្រើយុទ្ធសាស្រ្តសមុទ្រខៀវ ចៀសវាងប្រើយុទ្ធសាស្រ្តសមុទ្រក្រហមដែលពោរពេញដោយមានការប្រកួតប្រជែងគ្នាខ្លាំង។ លើសពីនេះ ក៏មានការបង្ហាញពីវិធីសាស្រ្តជាប្រព័ន្ធក្នុងការធ្វើឱ្យការប្រកួតប្រជែងមិនពាក់ព័ន្ធ គូសបញ្ជាក់គោលការណ៍ និងឧបករណ៍ដែលក្រុមហ៊ុនអាចប្រើដើម្បីបង្កើត និងចាប់យកមហាសមុទ្រពណ៌ខៀវផ្ទាល់ខ្លួនរបស់ពួកគេ។

ចុចទីនេះដើម្បីទាញយក៖ Blue Ocean Strategy

3. The Art of Strategy និពន្ធដោយ Avinash K. Dixit និង Barry J. Nalebuff

សៀវភៅនេះ នឹងបង្ហាញពីយុទ្ធសាស្ត្រយ៉ាងម៉ត់ចត់ ដែលជាសិល្បៈក្នុងការដឹងអំពីសកម្មភាពរបស់ដៃគូប្រកួតប្រជែងរបស់អ្នក ដោយដឹងយ៉ាងច្បាស់ពីអ្វីដែលគូប្រជែងរបស់អ្នកព្យាយាមធ្វើដូចអ្នក។ លើសពីនេះ ក៏វាជួយក្នុងការគិតពិចារណាដើម្បីបង្កើតវិធីថ្មីៗ ព្រមទាំងបង្ហាញពីទ្រឹស្ដីជាច្រើន ដែលយើងអាចធ្វើឱ្យអ្នកកាន់តែជោគជ័យក្នុងអាជីវកម្ម និងក្នុងជីវិតផ្ទាល់ខ្លួន។

ចុចទីនេះដើម្បីទាញយក៖ The Art of Strategy

4. Hooked និពន្ធដោយ Nir Eyal

សៀវភៅនេះ នឹងបង្ហាញពីរបៀបបង្កើនចំណាប់អារម្មណ៍មនុស្សលើផលិតផលរបស់ខ្លួនឯងឱ្យបានកាន់តែប្រសើរដោយផ្អែកលើការស្រាវជ្រាវ កិច្ចសម្ភាសន៍ឬប្រឹក្សាយោបល់ និងបទពិសោធន៍ជាក់ស្តែងជាច្រើនឆ្នាំរបស់អ្នកនិពន្ធផ្ទាល់។ លើសពីនេះ ក៏បង្ហាញពីការយល់ដឹងជាក់ស្តែងដើម្បីបង្កើតទម្លាប់អ្នកប្រើប្រាស់ដែលជាប់ និងជំហានដែលអាចអនុវត្តបានសម្រាប់ការកសាងផលិតផលដែលមនុស្សចូលចិត្ត។

ចុចទីនេះដើម្បីទាញយក៖ Hooked

5. Your Strategy Needs a Strategy និពន្ធដោយ Martin Reeves, Knut Haanæs និងJanmejaya Sinha

សៀវភៅនេះ អ្នកនិពន្ធនឹងផ្តល់ជូននូវវិធីសាស្រ្តដែលបង្ហាញឱ្យឃើញដើម្បីកំណត់វិធីសាស្រ្ត ឬយុទ្ធសាស្រ្តដែលល្អបំផុតសម្រាប់ក្រុមហ៊ុនរបស់អ្នក តាមរយៈការជួយអ្នកវាយតម្លៃបរិយាកាសអាជីវកម្មរបស់អ្នក ថាតើវាមិនអាចទាយទុកជាមុនបានឬទេ? ថាតើអ្នកមានអំណាចប៉ុន្មានដើម្បីផ្លាស់ប្តូរវា និងថាតើវាលំបាកប៉ុណ្ណា និងមានធាតុផ្សំសំខាន់ៗផ្សេងទៀតនៃការទទួលបានយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ។

ចុចទីនេះដើម្បីទាញយក៖ Your Strategy Needs a Strategy

6. The Ultimate Focus Strategy និពន្ធដោយ Martin Meadows

សៀវភៅនេះ អ្នកនិពន្ធនឹងបង្ហាញពីរបៀបកំណត់គោលដៅដ៏ត្រឹមត្រូវ ការអភិវឌ្ឍយុទ្ធសាស្រ្ត ការផ្តោតអារម្មណ៍ដ៏មានឥទ្ធិពល ការប្រកាន់ខ្ជាប់នូវដំណើរការ និងសម្រេចបានជោគជ័យនៅក្នុងអាជីវកម្ម។

ចុចទីនេះដើម្បីទាញយក៖ The Ultimate Focus Strategy

7. 500 social media marketing tips

សៀវភៅនេះ នឹងផ្ដល់នូវដំបូន្មានសំខាន់ៗពីការប្រើយុទ្ធសាស្ត្រសម្រាប់អាជីវកម្ម ដូចជា Facebook, Twitter, Instagram, Pinterest, LinkedIn, YouTube, Snapchat និងច្រើនទៀត! (ដោយបានធ្វើបច្ចុប្បន្នភាពខែឧសភា 2022!)។

ចុចទីនេះដើម្បីទាញយក៖ 500 social media marketing tips

8. Social Media និពន្ធដោយ Grant Kennedy

សៀវភៅនេះ អ្នកនិពន្ធនឹងធ្វើការណែនាំពីការដោះស្រាយបញ្ហានានានៃប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រមទាំងអ្នកអាចយល់អំពីផ្នែកជាច្រើននៃឱកាសនៅក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយជ្រើសរើសអ្វីដែលសាកសមនឹងអ្នកបំផុត។

ចុចទីនេះដើម្បីទាញយក៖ Social Media

9. The Strategy-Focused Organization និពន្ធដោយ Robert S. Kaplan និង David P. Norton

សៀវភៅនេះ រៀបរាប់ពីគោលការណ៍សំខាន់ៗចំនួនប្រាំដែលល្អសម្រាប់ការកសាងក្រុមហ៊ុនដោយផ្សាភ្ជាប់នឹងយុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីរបៀបប្រើប្រាស់ Balanced Scorecard ដោយណែនាំវិធីសាស្រ្តថ្មីដែលធ្វើឱ្យយុទ្ធសាស្ត្រក្លាយជាដំណើរការបន្តដោយគ្រប់គ្រងមិនត្រឹមតែដោយអ្នកគ្រប់គ្រងកំពូលប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សគ្រប់គ្នា។

ចុចទីនេះដើម្បីទាញយក៖ The Strategy-Focused Organization

10. Real Business Plans & Marketing Tools និពន្ធដោយ Anne McKinney

សៀវភៅនេះ នឹងបង្ហាញគំរូមួយចំនួនដើម្បីជួយអ្នកដែលចង់រៀបចំឯកសារទាក់ទងនឹងការចាប់ផ្តើម ការរីកលូតលាស់ ការលក់ ឬទីផ្សារអាជីវកម្ម។

ចុចទីនេះដើម្បីទាញយក៖ Real Business Plans & Marketing Tools

11. Digital Business and E-Commerce Management និពន្ធដោយ Dave Chaffey

សៀវភៅនេះ នឹងផ្តល់នូវការណែនាំអំពីទ្រឹស្តី និងការអនុវត្តនៃការគ្រប់គ្រងពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងបង្ហាញពីពាណិជ្ជសញ្ញារបស់អ្នកនិពន្ធផ្ទាល់អំពីសិទ្ធិអំណាច ភាពច្បាស់លាស់នៃការបញ្ចេញមតិ និងអ្នកជំនាញក្នុងការបង្រៀន ដើម្បីទទួលយកលើប្រធានបទដែលគាត់បានបង្រៀន និងពិគ្រោះយោបល់យ៉ាងសកម្ម។

ចុចទីនេះដើម្បីទាញយក៖ Digital Business and E-Commerce Management

ពាណិជ្ជកម្ម

តើធ្វើដូចម្ដេចទើបមាន “គំនិតអាជីវកម្មមួយ” ដ៏ត្រឹមត្រូវ?

0
តើធ្វើដូចម្ដេចទើបមាន “គំនិតអាជីវកម្មមួយ” ដ៏ត្រឹមត្រូវ?

ការចាប់ផ្ដើមអាជីវកម្មមួយបាន លុះត្រាតែអ្នកមានគំនិតអាជីវកម្មដ៏ត្រឹមត្រូវមួយក្នុងការចាប់ផ្ដើមជាមុនសិន ប៉ុន្តែអ្វីជាបញ្ហាចោទនោះគឺថា អ្នកមិនដឹងស្វែងរកគំនិតអាជីវកម្មបែបណា គួរជ្រើសរើសមួយណាបើមានគំនិតច្រើនជាដើម។ ហេតុនេះហើយ នៅក្នុងខ្លឹមសារអត្ថបទខាងក្រោមនេះ នឹងបង្ហាញពីតិចនិកមួយចំនួនដែលអ្នកអាចអនុវត្តន៍ក្នុងការស្វែងរកគំនិត និងជ្រើសរើសគំនិតក្នុងការធ្វើអាជីវកម្មផ្ទាល់ខ្លួនឱ្យបានល្អប្រសើរ។

1. ផ្តោតលើជំនាញ បទពិសោធន៍ និងចំណង់ចំណូលចិត្តរបស់អ្នក

មនុស្សគ្រប់គ្នាតែងតែមានជំនាញ បទពិសោធន៍ និងចំណង់ចំណូលចិត្តផ្សេងៗគ្នា ដោយអាស្រ័យលើស្ថានភាពរស់នៅ ការសេពគប់ និងទីតាំងដែលពួកគេចំណាយពេលវេលាច្រើននៅទីនោះ។ ត្រង់ចំណុចនេះ មិនទាមទារឱ្យអ្នកក្លាយជាអ្នកជំនាញខ្លាំងនោះទេ គ្រាន់តែជាជំនាញដែលអ្នកមានភាពលេចធ្លោជាងគេដែលអ្នកមានស្រាប់។ រីឯបទពិសោធន៍វិញ សំដៅលើបទពិសោធន៍ដែលអ្នកធ្លាប់ឆ្លងកាត់ និងធ្លាប់ធ្វើកន្លងមកទាំងនៅក្នុងជីវិត និងនៅកន្លែងធ្វើការជាដើម។ ​ហើយទាំងជំនាញ ទាំងបទពិសោធន៍ សុទ្ធតែអ្នកអាចគិតពិចារណា ដើម្បីយកមកប្រើជាគំនិតអាជីវកម្មដែលអ្នកចង់ចាប់ផ្ដើមវា ហើយអ្នកមានចំណង់ចំណូលចិត្ត និងមហ្ឆិចតាក្នុងការធ្វើវាខ្លាំង។

ឧទាហរណ៍

  • មានជំនាញសរសេរកូដ អាចធ្វើជាអ្នកធ្វើការឯករាជ្យដល់ក្រុមហ៊ុនណាមួយ
  • មានជំនាញទីផ្សារ អាចធ្វើជាអ្នកផ្ដល់ប្រឹក្សាយោបល់ដល់ម្ចាស់អាជីវកម្ម
  • មានជំនាញឆុងកាហ្វេ អាចបើកហាងកាហ្វេផ្ទាល់ខ្លួន
  • មានចំណង់ចំណូលចិត្តផ្នែកហាត់ប្រាណ អាចបើកខ្លឹបហាត់ប្រាណ
  • អ្នកមានបទពិសោធន៍ធ្វើការច្រើនលើផ្នែកណាមួយ ដូច្នេះអ្នកអាចចាប់ផ្ដើមលើផ្នែកនោះជាគំនិតអាជីវកម្មរបស់អ្នក ។ល។
2. ​គិតអំពីបញ្ហាដែលជួបចំពោះមុខ

អ្នកអាចគិតពិចារណានូវរឿងដែលអ្នកធ្លាប់ខកចិត្តពីក្រុមហ៊ុនណាមួយ ហើយអ្នកអាចលឺមិត្តភក្តិ ឬអ្នកជុំវិញជួបបញ្ហាដូចអ្នកដែរ ឬអាចជារឿងផ្សេង ហើយអ្នកអាចគិតថាវាជារឿងអាចទៅរួចប្រសិនបើអ្នកចាប់យកឱកាសនោះដើម្បីបង្កើតអ្វីដែលថ្មីក្នុងការបំពេញនូវចន្លោះខ្វះខាត ឬធ្វើឱ្យល្អប្រសើរជាងមុន។ លើសពីនេះ អ្នកក៏អាចធ្វើការស្ទង់មតិបន្ថែមពីអ្នកជុំវិញខ្លួន ជាពិសេសគ្រួសារ មិត្តរួមថ្នាក់ មិត្តរួមការងារ និងបងប្អូនជាដើម ដើម្បីសួរអំពីការខកចិត្ត ឬបញ្ហាដែលជួបប្រទះនានាដែលមិនមានដំណោះស្រាយ ហើយតែងតែកើតឡើងដដែល ព្រមទាំងគ្មានក្រុមហ៊ុនណាមិនទាន់ធ្វើអ្វីដើម្បីដោះស្រាយបញ្ហានោះជាដើម ដើម្បីផ្ដល់ជាគំនិតដល់អ្នកក្នុងការមានគំនិតអាជីវកម្ម។

3. គិតលើការបំពេញតម្រូវការរបស់មនុស្ស

មនុស្សនៅក្នុងតំបន់នីមួយៗ និងទូទាំងពិភពលោកសុទ្ធតែមានតម្រូវការជាច្រើនផ្នែក ហើយពេលខ្លះមានផ្នែកមួយចំនួនដែលអាចបំពេញតម្រូវការមនុស្សបានពេញមួយជីវិតដែលមនុស្សមិនអាចខ្វះបាន ឧទាហរណ៍ មនុស្សត្រូវការញុំា ដូច្នេះត្រូវតែមានអាហារ មនុស្សត្រូវការស្លៀកពាក់ ដូច្នេះត្រូវតែមានសម្លៀកបំពាក់ ហើយមនុស្សត្រូវការសម្អាត ដូច្នេះត្រូវតែមានសាប៊ូ ។ល។ ហើយផ្នែកទាំងនេះ ក៏មានក្រុមហ៊ុនជាច្រើនដែលកំពុងបង្កើតដើម្បីបំពេញតម្រូវការរបស់មនុស្ស។ ចំណែកអ្នកវិញ អ្នកអាចគិតពិចារណានៅក្នុងតំបន់ដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្ម បន្ទាប់មកគិតលើតម្រូវការរបស់មនុស្សដែលមនុស្សចូលចិត្តប្រើប្រាស់ជាប្រចាំ អាចជាប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំជាដើម ហើយបង្កើតជាគំនិតអាជីវកម្មមួយដែលអាចបំពេញតម្រូវការរបស់ពួកគេ។

4. ជ្រើសរើសគំនិតអាជីវកម្មមួយ

ក្រោយពីឆ្លងកាត់ដំណាក់កាល 3 ខាងលើរួចហើយ អ្នកអាចសរសេរនូវគំនិតអាជីវកម្មដែលអ្នកមានយ៉ាងហោចចំនួន 10 បន្ទាប់មកចាប់ផ្ដើមចម្រាញ់យកគំនិតអាជីវកម្មមួយដែលអ្នកស្រលាញ់បំផុត ហើយមានជំនាញស្រាប់ ព្រមទាំងមានមហិ្ឆចតាចង់ធ្វើខ្លាំងជាងគេ និងអាចពង្រីកបានធំនាពេលអនាគត។ ហើយអ្នកអាចយកសំណួរសួរមួយចំនួន៖

  • តើអ្វីជាគំនិតអាជីវកម្មដ៏ល្អបំផុតមួយសម្រាប់អ្នក?
  • ហេតុអ្វីបានជាអ្នកជ្រើសរើសយកគំនិតអាជីវកម្មមួយនេះ? (បង្ហាញហេតុផលសំខាន់ 3)
  • តើកម្រិតនៃក្ដីស្រលាញ់លើគំនិតអាជីវកម្មនោះកម្រិតណា?
  • តើអ្នកច្បាស់ទេថាអ្នកមានជំនាញក្នុងគំនិតអាជីវកម្មនោះ?
  • តើគំនិតអាជីវកម្មនោះអាចពង្រីកបានធំកម្រិតណា?
5. តេស្តសាកល្បងនូវគំនិតដែលអ្នកជ្រើសរើស

បន្ទាប់ពីអ្នកបានជ្រើសរើសគំនិតអាជីវកម្មមួយដែលអ្នកបានជ្រើសរើសរួចហើយ អ្នកអាចចាប់ផ្ដើមប្រឡូកនៅក្នុងគំនិតអាជីវកម្មនោះឱ្យស៊ីជម្រៅដើម្បីធ្វើឱ្យកាន់តែប្រាកដថាអ្នកច្បាស់លាស់ក្នុងការធ្វើវា ហើយគំនិតអាជីវកម្មនោះអាចដំណើរការបាន។ អ្នកអាចចាប់ផ្ដើមសិក្សាអំពីទំហំទីផ្សារនូវគំនិតអាជីវកម្មរបស់អ្នក សិក្សាអំពីក្រុមអតិថិជនគោលដៅ ដៃគូប្រកួតប្រជែង សិក្សាពីចំណុចខ្លាំង ចំណុចខ្សោយ ភាពគំរាមគំហែង និងឱកាសនៃគំនិតអាជីវកម្មរបស់អ្នកជាដើម។

ពាណិជ្ជកម្ម

បើចង់រកស៊ី កុំស្ដាប់តាមតែពាក្យណែនាំរបស់គេ ប៉ុន្តែអ្នកត្រូវគិតលើរឿងនេះសិន

0
បើចង់រកស៊ី កុំស្ដាប់តាមតែពាក្យណែនាំរបស់គេ ប៉ុន្តែអ្នកត្រូវគិតលើរឿងនេះសិន

នាពេលបច្ចុប្បន្ននេះ ចំណេះដឹងពាក់ព័ន្ធនឹងការធ្វើអាជីវកម្មគឺមានច្រើនរាប់មិនអស់ទាំងអនឡាញ និងទាំងមិនអនឡាញ ដូចជាសៀវភៅ និងការចែករំលែកនៅក្នុងសិក្ខាសាលាជាដើម។ ជាពិសេសតាមរយៈការចែករំលែករបស់សហគ្រិនទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនរូបនៅក្នុងប្រព័ន្ធអនឡាញ។ ហើយការចែករំលែកទាំងនោះ ​​​សុទ្ធតែជាចំណេះដឹងល្អៗដែលកើតចេញពី​បទពិសោធន៍ដែលពួកគាត់ធ្លាប់ឆ្លងកាត់ ដូច្នេះប្រសិនបើករណីថាអ្នកចូលចិត្តស្ដាប់ការចែករំលែករបស់បុគ្គលណា ឬមានឱកាសជួបជាមួយសហគ្រិនរូបណា អ្នកអាចស្ដាប់ការណែនាំរបស់ពួកគាត់បាន ចូរកុំស្ដាប់ហើយអនុវត្តន៍ទាំងស្រុង ប៉ុន្តែអ្នកអាចគិតពិចារណាបន្ថែមលើចំណុចមួយចំនួនសម្រាប់ខ្លួនឯង។

1. តើអ្វីជា គំនិតអាជីវកម្មរបស់អ្នក?

នៅក្នុងចំណុចនេះ អ្នកត្រូវដឹងខ្លួនឯងថា តើអ្វីជាគំនិតអាជីវកម្មដែលអ្នកមាន? ហើយអ្នកចង់ចាប់ផ្ដើមធ្វើវា? ព្រមទាំងអ្នកប្រាកដក្នុងចិត្តច្បាស់ក្នុងការចាប់ផ្ដើម។ ត្រូវចងចាំថា គំនិតអាជីវកម្មមានច្រើន ហើយអ្នកក៏អាចមានច្រើនដូចគ្នា ដូច្នេះអ្នកត្រូវដឹងថា តើគំនិតមួយណាដែលអ្នកពេញចិត្តខ្លាំង  ព្រមទាំងជាអ្វីដែលអ្នកមានជំនាញស្រាប់ មានអ្នកជួយស្រាប់ និងជាប្រភេទអាជីវកម្មដែលមានគូប្រកួតប្រជែងក្នុងកម្រិតទាបដោយមានឱកាសពង្រីកកាន់តែធំជាដើម។

បញ្ជាក់៖ ហាមជ្រើសរើសគំនិតអាជីវកម្មតាមការណែនាំរបស់គេទាំងស្រុង ប៉ុន្តែត្រូវតែជាគំនិតអាជីវកម្មដែលអ្នកពេញចិត្តខ្លាំង អ្នកចង់ធ្វើវាខ្លាំង មានទស្សនវិស័យជាក់លាក់ និងមានជំនាញនៅក្នុងនោះស្រាប់។

2. តើគួរសរសេរផែនការអាជីវកម្មបែបណា?

ការចាប់ផ្ដើមធ្វើអាជីវកម្មមួយឱ្យដំណើរការបាន គឺវាទាមទារឱ្យមានកត្តាច្រើនក្នុងការចូលរួមចំណែក ជាពិសេសការសរសេរផែនការអាជីវកម្ម ពីព្រោះផ្នែកនេះនឹងធ្វើឱ្យអ្នកយល់ច្បាស់អំពីអាជីវកម្មរបស់អ្នក និងដឹងថានឹងត្រូវឆ្ពោះទៅណាឱ្យពិតប្រាកដ ព្រមទាំងជួយបង្ហាញផ្លូវអ្នកក្នុងការធ្វើសកម្មភាពនានា។ ហេតុនេះអ្នកត្រូវតែដឹងថា មុននឹងចាប់ផ្ដើមអាជីវកម្ម អ្នកត្រូវមានគំនិតអាជីវកម្មមួយជាក់លាក់ បន្ទាប់មកអ្នកនឹងត្រូវដឹងពីរបៀបសរសេរផែនការអាជីវកម្មរបស់អ្នក។

ឈ្វេងយល់អំពីចំណេះដឹងនៃការសរសេរផែនការអាជីវកម្ម

3. តើអ្នកយល់ច្បាស់ពីឧស្សាហកម្មដែលអ្នកចង់ធ្វើឬនៅ?

នៅក្នុងចំណុចនេះ ចង់ឱ្យអ្នកគិតឱ្យបានច្បាស់ថា បើអ្នកចង់ចាប់ផ្ដើមចង់ធ្វើអាជីវកម្មអ្វីមួយ តើអ្នកយល់ដឹងអំពីវាកម្រិតណា ឬគ្រាន់តែលឺគេនិយាយថាល្អ ហើយអាចជោគជ័យកម្រិតខ្ពស់ អ្នកក៏តាមគេឬយ៉ាងណា? ឧទាហរណ៍ គេនិយាយថា រកស៊ីផ្នែកអចលនទ្រព្យល្អ និងចំណេញលុយច្រើន អ្នកក៏តាមគេដែរ ទាំងដែលអ្នកមិនទាន់យល់អំពីការរកស៊ីលើផ្នែកនោះជាដើម ដែលជាហេតុធ្វើឱ្យអ្នកជួបនូវផលវិបាកនៅពេលចាប់ផ្ដើម។

កត្តានេះហើយ អ្នកត្រូវតែសិក្សាលើឧស្សាហកម្មដែលអ្នកចង់ចាប់ផ្ដើមធ្វើអាជីវកម្មនោះឱ្យបានច្បាស់ ទាំងទំហំទីផ្សារ និងភាពអាចទៅរួចដែលអ្នកអាចធ្វើបាន។ល។

4. តើអ្នកចាប់ផ្ដើមម្នាក់ឯង ឬត្រូវមានអ្នកជួយ?

នៅពេលចាប់ផ្ដើមតើអ្នករួចរាល់ក្នុងការចាប់ផ្ដើមម្នាក់ឯងឬទេ? ឬអ្នកត្រូវការអ្នកមកជួយបន្ថែម ដើម្បីសហការគ្នា?

ត្រង់ចំណុចនេះ ប្រសិនបើអ្នកមានគំនិតនេះតែម្នាក់ឯង អ្នកត្រូវតែរៀបចំធ្វើយ៉ាងណាដើម្បីធ្វើឱ្យខ្លួនឯងប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា អ្នកនឹងធ្វើអ្វី ដើម្បីអ្វី និងឆ្ពោះទៅណា ដើម្បីយកគំនិតជាក់លាក់នេះបង្កើតជាក្រុមតាមក្រោយ ហើយអ្នកជាអ្នកដឹកនាំ។ ប៉ុន្តែប្រសិនបើអ្នកផ្សេងមានគំនិតដូច ហើយពួកគាត់មានជំនាញដែលអាចបំពេញឱ្យអ្នក ព្រមទាំងជាបុគ្គលដែលអាចរួមដំណើរជាមួយគ្នាបាន នោះអ្នកអាចចាប់ផ្ដើមជាមួយគ្នា ប៉ុន្តែសូមជ្រើសរើសមនុស្សឱ្យបានត្រឹមត្រូវ ដើម្បីរួមដំណើរជាមួយគ្នា ចៀសវាងមានបញ្ហានៅពេលក្រោយ។

5. តើអ្នកនឹងចាប់ផ្ដើមដោយរបៀបណា?

អាជីវកម្មមួយជោគជ័យបាន គឺសុទ្ធតែមានរបៀបរបស់វា គ្រាន់តែពេលខ្លះយើងមិនទាន់ដឹងអំពីរបៀបរបស់វា ដោយទាមទារឱ្យយើងសិក្សាស៊ីជម្រៅជាមួយនឹងវា។ល។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏ត្រូវរៀបចំផែនការ និងកំណត់សកម្មភាពដែលអ្នកត្រូវធ្វើ ព្រមទាំងស្វែងរកសហគ្រិនផ្សេងទៀតដែលមាននៅក្នុងឧស្សាហកម្មដូចអ្នក ដើម្បីជួយជាគំនិត និងមានការត្រៀមជាច្រើនទៀតអាស្រ័យលើទំហំ និងប្រភេទអាជីវកម្មរបស់អ្នក។ ជារួមមក អ្នកត្រូវតែប្រាកដក្នុងចិត្តថា អ្នកមានគំនិត មានផែនការ និងដឹងថាអ្នកធ្វើរបៀបណា ក្នុងការបង្កើតអាជីវកម្មនោះឱ្យចេញជារូបរាង ហើយអាចដំណើរការបាន។

6. តើអាជីវកម្មរបស់អ្នកអាចពង្រីកបានទេ?

ការធ្វើអាជីវកម្មមានច្រើន មានទាំងអាជីវកម្មបែបគ្រួសារ អាជីវកម្មខ្នាតតូច ខ្នាតមធ្យម និងបែបខ្នាតធំ ដោយអាជីវកម្មនីមួយៗមានកម្រិតនៃការរីកចម្រើនរបស់វា ដោយអាជីវកម្មខ្លះរក្សានូវទំហំអាជីវកម្មនៅថេរ និងអាជីវកម្មផ្សេងទៀតអាចពង្រីកកាន់តែធំបាន រហូតអាចឈានដល់កម្រិតថ្នាក់អន្តរជាតិក៏មានដែរ។ ដូច្នេះចំពោះគំនិតអាជីវកម្ម ដែលអ្នកកំពុងធ្វើវិញ តើវាអាចមានលទ្ធភាពរីកចម្រើន ឬពង្រីកបានកម្រិតណា? ហេតុនេះ អ្នកក៏ត្រូវគិតពិចារណាដែរ។

7. តើអ្នកគិតច្បាស់ឬនៅ?

អ្នកអាចពិនិត្យពីចំណុចទី1 រហូតដល់ចំណុចទី6 និងត្រូវសួរបញ្ជាក់ជាមួយខ្លួនឯង ដើម្បីធ្វើឱ្យប្រាកដថា អ្នកពិតជាសម្រេចចិត្តច្បាស់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្ដើមអាជីវកម្មលើគំនិតអាជីវកម្មណាមួយដែលអ្នកបានជ្រើសរើស។

ពាណិជ្ជកម្ម

កំហុសដ៏ធំរបស់ម្ចាស់អាជីវកម្មនៅកម្ពុជា តែងតែប្រព្រឹត្តិ!

0
កំហុសដ៏ធំរបស់ម្ចាស់អាជីវកម្មនៅកម្ពុជា តែងតែមើលរំលង!

គ្មានអ្វីដែលល្អឥតខ្ចោះនោះឡើយ ប៉ុន្តែក៏មិនត្រូវបណ្ដែតបណ្ដោយដែរ ដូច្នេះហើយម្ចាស់អាជីវកម្មទាំងអស់ អាចពិនិត្យនូវកង្វះខាតដែលបានប្រព្រឹត្តិឡើងវិញ ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មផ្ទាល់ខ្លួនកាន់តែមានភាពលេចធ្លោនៅក្នុងទីផ្សារ។ ជាពិសេសអាជីវកម្មដែលបានប្រព្រឹត្តិនូវកំហុសចំនួន 4 ខាងក្រោម៖

1. សមត្ថភាពខ្លាំងតែម្នាក់ឯង

ម្ចាស់អាជីវកម្មមួយចំនួន បានមើលរំលងក្នុងការបណ្ដុះបណ្ដាលបុគ្គលិកនៅក្រោមបង្គាប់ទាំងអស់ឱ្យមានសមត្ថភាពខ្លាំង និងអាចប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែមានប្រយោជន៍ជាងមុន ដោយភាគច្រើនថ្នាក់ដឹកនាំ មានសមត្ថភាពខ្លាំងតែម្នាក់ឯង ដែលធ្វើឱ្យកិច្ចការមួយចំនួនដំណើរការមិនបានល្អ។ ដូច្នេះហើយ ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្ម ឬថ្នាក់ដឹកនាំផ្សេងៗ គួរតែពិនិត្យលើចំណុចនេះម្ដងទៀត ព្រមទាំងចាប់ផ្ដើមរៀបចំប្រព័ន្ធក្នុងការបង្វឹកបុគ្គលិកទាំងអស់ឱ្យមានសមត្ថភាពកាន់តែខ្លាំង ដោយអាចមានសមត្ថភាពក្នុងការបំពេញការងារផ្សេងៗបានយ៉ាងល្អ ទោះបីជាថ្ងៃណាមួយអ្នកមិនបាននៅក្រុមហ៊ុនក៏ដោយ។

អ្នកអាចបណ្ដុះបណ្ដាលឱ្យបុគ្គលិកមានសមត្ថភាពដូចជា៖

  • ដឹកនាំក្រុម
  • ធ្វើការងារជាក្រុម
  • ភាពច្នៃប្រឌិត និងការបង្កើតថ្មី
  • ចេះប្រើប្រាស់សមត្ថភាព និងទេពកោសល្យផ្ទាល់ខ្លួន
  • ចេះដោះស្រាយបញ្ហាដោយខ្លួនឯង
  • ចេះជំនាញសិក្សាស្រាវជ្រាវ និងស្វ័យសិក្សា
  • យល់ដឹងអំពីរបៀបនៃប្រព័ន្ធធ្វើការឱ្យមានប្រសិទ្ធភាព
  • និងចំណេះជំនាញថ្មីៗជាច្រើនទៀតអាស្រ័យលើអ្នកផ្ដល់ឱ្យ។

2. ការផ្ដល់សេវាកម្មអតិថិជនមិនល្អ

ក្រុមហ៊ុន ឬហាងមួយចំនួននៅកម្ពុជា បានមើលរំលងនូវការបណ្ដុះបណ្ដាលបុគ្គលិកដែលមានភាពពាក់ព័ន្ធនឹងការផ្ដល់សេវាកម្មអតិថិជនឱ្យបានល្អ ដែលធ្វើឱ្យបាត់បង់អតិថិជនជាបន្តបន្ទាប់ដោយមិនដឹងខ្លួន។ សូមចងចាំថា ទោះបីជាក្រុមហ៊ុន ឬហាងរបស់អ្នកមានផលិតផលល្អយ៉ាងណា ក៏វាទាមទារឱ្យមានការផ្ដល់សេវាកម្មអតិថិជនល្អបន្ថែមទៀតដែរ។

ការផ្ដល់សេវាកម្មអតិថិជនល្អ នោះអតិថិជននឹងសប្បាយចិត្តជាមួយអ្នក ហើយនឹងជួយធ្វើទីផ្សារបន្តឱ្យអ្នកតាមរយៈការណែនាំបន្ត ព្រមទាំងពួកគេនឹងក្លាយជាអតិថិជនដ៏ស្មោះត្រង់សម្រាប់អ្នក។ ប៉ុន្តែជាក់ស្ដែង នៅកម្ពុជា ម្ចាស់អាជីវកម្មមួយចំនួនមិនបានផ្ដល់ចំណេះដឹងនេះដល់បុគ្គលិកឡើយ ដោយអ្នកខ្លះមិនដឹងថាអ្វីទៅជាការផ្ដល់សេវាកម្មល្អដល់អតិថិជន ហើយពួកគេធ្វើអ្វីតាមតែពួកគេចង់ធ្វើ ដោយពេលខ្លះធ្វើប៉ះពាល់ដោយប្រយោលដល់អតិថិជនជាដើម។

កំហុសនៃការផ្ដល់សេវាកម្មអតិថិជនមិនល្អនៅកម្ពុជា រួមមាន៖

  • ការមិនញញឹម និងរុសរាយរាក់ទាក់ទាំងអតិថិជនអញ្ជើញមក និងត្រឡប់ទៅវិញ
  • ការធ្វើកាយវិកាមិនសមរម្យជាមួយនឹងអតិថិជនដែលពួកគាត់តែងខ្លួនបែបសាមញ្ញ ដោយវាយតម្លៃតែសំបកក្រៅ
  • មិនចេះរក្សាអតិថិជនទាំងចាស់ និងថ្មី តាមរយៈការផ្ដល់សេវាកម្មអន់បំផុត
  • មិនចេះប្រឹក្សាយោបល់ជាមួយអតិថិជន ដើម្បីផ្ដល់នូវជម្រើសល្អៗផ្សេងៗទៀតដល់អតិថិជន ដោយភាគច្រើនចង់និយាយស្ដីឱ្យអតិថិជន ឬប្រើពាក្យមិនសមរម្យនៅពេលអតិថិជនគ្រាន់តែសួរហើយដើរចេញ ពីព្រោះគ្មានអ្វីដែលពួកគាត់ចង់បានជាដើម
  • និងជាច្រើនទៀត ដែលជាកត្តាធ្វើឱ្យអតិថិជនចងចាំហើយមិនចង់ត្រឡប់មកម្ដងទៀត។

3. បង្កើតអាជីវកម្មដោយចិត្តមួយឆាវ

ម្ចាស់អាជីវកម្មមួយចំនួន ចង់ចាប់ផ្ដើមអាជីវកម្មដោយតាមតែចិត្តចង់មួយឆាវ ដោយសារការណែនាំរបស់សហគ្រិននានា ការចង់ក្លាយជាបុគ្គលល្បី ការចង់ក្លាយជាអ្នកមាន និងជាច្រើនទៀតដោយមិនមែនជាកត្តាស្រលាញ់ពិតប្រាកដ ដែលនេះប្រឈមមុខនឹងការខាតបង់ ហើយឆាប់បោះបង់។ ចងចាំថា ការធ្វើអាជីវកម្ម វាត្រូវឆ្លងកាត់បញ្ហាច្រើន និងទាមទារឱ្យមានការយល់ដឹងក្នុងការធ្វើអាជីវកម្ម ជាពិសេសយល់ដឹងពីឧស្សាហកម្មដែលកំពុងចង់ធ្វើនោះ ដូច្នេះបើអ្នកធ្វើអាជីវកម្មដោយមិនកើតចេញពីការស្រលាញ់ និងទស្សនវិស័យជាក់លាក់ណាមួយនោះទេ នោះអាជីវកម្មនោះក៏កើតឡើងមិនបានយូរអង្វែងផងដែរ។

កត្តានេះហើយ ដែលយើងសង្កេតឃើញថា មានអាជីវកម្មមួយចំនួននៅកម្ពុជា ត្រូវបានបិទទ្វារអស់ជាច្រើន ទោះបីជាកាលពីចាប់ផ្ដើមដំបូងមានសំទុះនៃការគាំទ្រច្រើនក៏ដោយ។

4. ធ្វើអាជីវកម្មដើម្បីប្រជែងគ្នា

នៅក្នុងទីផ្សារនៅកម្ពុជា យើងសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួនភាគច្រើនចូលចិត្តបង្កើតអ្វីដែលដូចៗគ្នា ព្រមទាំងពេលខ្លះបើកអាជីវកម្មស្រដៀងនឹងគេ ហើយចាប់ផ្ដើមប្រណាំងគ្នាដើម្បីដណ្ដើមចំណែកទីផ្សារគ្នាជាដើម ប៉ុន្តែជាលទ្ធផលចុងក្រោយអាចមានអ្នកឈ្នះ អ្នកចាញ់ ហើយជួនកាលដួលទាំងអស់គ្នាក៏មាន។ លើសពីនេះ ពួកគេព្យាយាមរកយុទ្ធសាស្រ្តមកប្រកួតគ្នា ហើយពេលខ្លះប្រើយុទ្ធសាស្រ្តដូចគ្នា ដើម្បីផលប្រយោជន៍រៀងខ្លួនក៏មានដែរ។ (បញ្ជាក់៖ នេះគ្រាន់តែជារូបភាពមួយផ្នែកតូចប៉ុណ្ណោះ)។

ការដែលធ្វើបែបនេះ នាំតែធ្វើឱ្យទីផ្សារកាន់តែតូចចង្អៀត ព្រមទាំងគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងរកគំនិតច្នៃប្រឌិតផ្សេងៗដើម្បីបញ្ចូលនៅក្នុងអាជីវកម្មឡើយ ដោយភាគច្រើននាំចូលពីបរទេសច្រើនជាងការនាំចេញជាដើម។

ហេតុដូចនេះហើយ ក្នុងចំណុចនេះ ចង់បង្ហាញឱ្យម្ចាស់អាជីវកម្មយកពេលវេលាដែលចង់តែឈ្នះដៃគូប្រកួតប្រជែង មកស្វែងរកអ្វីដែលថ្មី ដើម្បីបំពេញចន្លោះខ្វះខាតនៅក្នុងទីផ្សារក្នុងការបំពេញតម្រូវការអតិថិជន និងជួយជំរុញក្នុងការបង្កើតអ្វីដែលថ្មីៗឱ្យបានច្រើននៅក្នុងទីផ្សារ គឺវាជាការល្អបំផុត។

ពាណិជ្ជកម្ម

ហេតុអ្វី ម្ចាស់អាជីវកម្ម ចាំបាច់ត្រូវតែចេះ “ជំនាញនិយាយជាសាធារណៈ”?

0
ហេតុអ្វី ម្ចាស់អាជីវកម្ម ចាំបាច់ត្រូវតែចេះជំនាញនិយាយជាសាធារណៈ

ជំនាញនិយាយជាសារធាណៈ សំដៅលើជំនាញទន់ដែលបង្ហាញពីរបៀបដែលអ្នកមានសមត្ថភាពអាចនិយាយបានយ៉ាងល្អ និងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកស្តាប់របស់អ្នក។ លើសពីនេះ ក៏មានសមត្ថភាពក្នុងការបញ្ចុះបញ្ចូល ផ្តល់ព័ត៌មាន និងអប់រំអ្នកដទៃ ព្រមទាំងអាចប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយមិត្តរួមការងារ វិនិយោគិន និយោជិត និងអតិថិជនជាដើម។ បន្ថែមពីនេះ  ក៏មានឥទ្ធិពលយ៉ាងខ្លាំងទៅលើកំណើនអាជីព និងភាពជោគជ័យនៅក្នុងឧស្សាហកម្មផ្ទាល់ខ្លួន។

ប្រភេទសំខាន់ៗនៃការនិយាយជាសាធារណៈ
  1. ការនិយាយទៅកាន់មនុស្សគ្រប់គ្នាដើម្បីផ្ដល់នូវព័ត៌មាន
  2. ការនិយាយទៅកាន់មនុស្សគ្រប់គ្នាដើម្បីធ្វើការបញ្ចុះបញ្ចូល
  3. ការនិយាយទៅកាន់មនុស្សគ្រប់គ្នាដើម្បីធ្វើឱ្យអ្នកស្ដាប់ធ្វើសកម្មភាព
  4. ការនិយាយទៅកាន់មនុស្សគ្រប់គ្នាដើម្បីផ្ដល់ភាពកំសាន្ត
ហេតុផលសំខាន់ៗដែលម្ចាស់អាជីវកម្មចាំបាច់ត្រូវតែចេះជំនាញនេះ

ក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែហ៊ានជំនះនូវរាល់ភាពភ័យខ្លាចដែលបង្អាក់ខ្លួនឯងមិនឱ្យហ៊ាននិយាយជាសាធារណៈឱ្យសោះ ពីព្រោះវាជាកត្តាមួយខាតបង់ជាច្រើន។ ជំនាញមួយនេះ ពិតជាសំខាន់ណាស់សម្រាប់អ្នកក្នុងការប្រើប្រាស់ជាប្រយោជន៍នៅក្នុងអាជីវកម្ម ប៉ុន្តែកន្លងមកមានម្ចាស់អាជីវកម្មជាច្រើនរូបបានមើលរំលងនូវជំនាញមួយនេះផងដែរ។ ហេតុដូចនេះហើយ ខាងក្រោមនេះនឹងបង្ហាញនូវហេតុផលសំខាន់ៗមួយចំនួន ដែលម្ចាស់អាជីវកម្មគួរតែដឹងថា ការដែលមានជំនាញនិយាយជាសាធារណៈវាមានសារៈសំខាន់យ៉ាងដូចម្ដេចខ្លះ។

  1. អាចបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយបុគ្គលពាក់ព័ន្ធនានា ដូចជាអ្នកអាចមានទំនាក់ទំនងយ៉ាងល្អជាមួយក្រុមការងារ វិនិយោគិន និងដៃគូសហការជាដើម។
  2. អាចនិយាយបកស្រាយលើរឿងរ៉ាវជាច្រើនអំពីខ្លួនឯង និងអំពីអាជីវកម្មផ្ទាល់ខ្លួនបានយ៉ាងល្អ ដែលជាចំណុចទាក់ទាញដល់ក្រុមមនុស្សដែលអ្នកចង់បង្ហាញ ព្រមទាំងធ្វើពួកគេចាប់ផ្ដើមស្គាល់ពីអ្នក និងអាជីវកម្មរបស់អ្នកច្បាស់ជាងមុន។
  3. បង្កើនភាពជឿជាក់ និងទំនុកចិត្តដល់ខ្លួនឯង នៅពេលនិយាយបង្ហាញលើអ្វីមួយបានយ៉ាងច្បាស់ល្អ ជាពិសេសអ្នកអាចនិយាយធ្វើឱ្យអ្នកស្ដាប់ជឿជាក់មកលើអ្វីដែលអ្នកបាននិយាយបង្ហាញនោះ។
  4. ធ្វើឱ្យអ្នកងាយស្រួលក្នុងការនិយាយបង្ហាញអ្វីមួយដ៏សំខាន់ទៅកាន់ក្រុមការងារ និងអ្នកពាក់ព័ន្ធ ព្រមទាំងអាចនិយាយជំរុញចិត្តធ្វើគេឱ្យធ្វើសកម្មភាពបានយ៉ាងសកម្ម ស្របជាមួយនឹងគោលដៅដែលអ្នកចង់ទទួលបាន។
  5. អ្នកអាចបញ្ចុះបញ្ចូលនរណាម្នាក់ ឬក្រុមមនុស្សដែលជាគោលដៅ ឱ្យយល់ស្របជាមួយនឹងតម្រូវការដែលអ្នកចង់បាន តាមរយៈការនិយាយរបស់អ្នក។
  6. ការនិយាយជាសាធារណៈ នឹងបង្កើតឱកាសនានានៅក្នុងឧស្សាហកម្មដែលអ្នកកំពុងធ្វើ។
  7. និងជាច្រើនទៀត។

ចូរចងចាំថា ការនិយាយពិតជាសំខាន់ ហើយការនិយាយជាសាធារណៈទៀត គឺកាន់តែសំខាន់សម្រាប់ក្នុងនាមជាម្ចាស់អាជីវកម្ម ដើម្បីធ្វើយ៉ាងណាបើកចំហរឱ្យមនុស្សបានស្គាល់ និងជឿជាក់បានលឿន។ ឧទាហរណ៍ជាក់ស្ដែង លោក Jack Ma ក៏មានជំនាញនិយាយសាធារណៈដែរ ដោយលោកតែងតែនិយាយអំពីរឿងរ៉ាវជីវិតផ្ទាល់ខ្លួន និងការតស៊ូរហូតទម្រាំអាចជោគជ័យរហូតមកទល់សព្វថ្ងៃ ជាពិសេសការនិយាយលើកទឹកចិត្តដល់មនុស្សជាច្រើនលើសកលលោក។ នេះជាកត្តាចម្បង ដែលធ្វើឱ្យមនុស្សចាប់ផ្ដើមជឿជាក់ ចាប់ផ្ដើមស្គាល់គាត់ និងស្គាល់អាជីវកម្មរបស់គាត់បានយ៉ាងល្អជាមុន តាមរយៈការវោហាស័ព្ទរបស់គាត់។

ពាណិជ្ជកម្ម

អគារ​ 10 ជាន់​ ​ត្រូវ​បាន​គេសាង​សង់ត្រឹមតែ​ក្នុង​មួយថ្ងៃប៉ុណ្ណោះ

0
អគារ​ 10 ជាន់​ ​ត្រូវ​បាន​គេសាង​សង់ត្រឹមតែ​ក្នុង​មួយថ្ងៃប៉ុណ្ណោះ

ការសាងសង់អគារនៅកម្ពុជា​ ភាគច្រើនចំណាយពេលសាងសងអាចរាប់ខែ រាប់ឆ្នាំ ទើបរួចរាល់ ប៉ុន្តែចំពោះតិចនិកថ្មីនៃការសាងសងអគារ 10 ជាន់ នៅប្រទេសចិនវិញ ពួកគេចំណាយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ តើគេធ្វើរឿងនេះបានដោយរបៀបណា? ខាងក្រោមនេះ នឹងបង្ហាញនូវរឿងរ៉ាវមួយចំនួនអំពីការសាងសងនៃអគារមួយនេះ។

អគារ 10 ជាន់

  1. ការប្រើប្រាស់បច្ចេកវិទ្យានៃប្រព័ន្ធសំណង់ pre-fabricated ដែលគ្រប់អគារត្រូវបានសាងសង់ដោយមធ្យោបាយនៃការផ្គុំគ្រឿងម៉ូឌុលដោយខ្លួនឯងតូចៗ ដោយត្រូវបានសាងសង់ជាមុននៅក្នុងរោងចក្រ ដើម្បីបង្កើនភាពងាយស្រួលក្នុងការដឹកជញ្ជូន និងធ្វើការដំឡើង។ សូមបញ្ជាក់ផងដែរ អគារប្រភេទនោះ មានសភាពជាទំហំកុងតឺន័របែបស្ដង់ដារ ហើយគេបានឱ្យឈ្មោះថា “អគាររស់នៅ” ហើយវាត្រូវបានរចនាឡើងដោយក្រុមហ៊ុន Broad Group។
  2. នៅពេលអគារត្រូវបានតំឡើងតភ្ជាប់គ្នារួចរាល់ក្លាយជាអគារដែលបានសាងសងពេញលេញ ជំហានបន្ទាប់គឺជាដំណាក់កាលតភ្ជាប់ថាមពល និងទឹកជាដើម។
  3. លើសពីនេះ អគារ​នោះ​មាន​ទម្ងន់​ស្រាល និង​ខ្លាំង​ជាង​សំណង់​ធម្មតា 10 ដង ហើយ​វា​ធន់​នឹង​ការ​រញ្ជួយ​ដី និង​ខ្យល់​ព្យុះ​ទីហ្វុង។ ហើយវាក៏មានគុណភាពខ្ពស់ និងមានលក្ខណៈពិសេសដោយប្រើប្រាស់ថាមពលទាបបំផុត និងអត្រាបរាជ័យដែលធ្វើឱ្យប្រតិបត្តិការរបស់វាតិចជាងអគារធម្មតា 5 ដង។
  4. ម៉ូឌុលស្តង់ដារនីមួយៗមានប្រវែង 12.19 ម៉ែត្រ (40 ហ្វីត) ទទឹង 2.44 ម (8 ហ្វីត) និងកម្ពស់ 3 ម (10 ហ្វីត) ។ វាមានប្រភេទអគារ និងប្រភេទបន្ទប់ផ្សេងៗគ្នាបំផុត ដោយស័ក្តិសមបំផុតសម្រាប់លំនៅដ្ឋានប្រណិត អគារខ្ពស់ៗ 200 ជាន់ ហើយក៏ល្អសម្រាប់អគារសាធារណៈ និងលំនៅដ្ឋានផងដែរ។

ទស្សនាវីដេអូនៃការសាងសងអគារ៖ https://www.facebook.com/watch/?v=1403127396808505

ពាណិជ្ជកម្ម

10 ជំនាញដែលមនុស្សយន្តមិនអាចជំនួសនៅកន្លែងធ្វើការបាន

0
10 ជំនាញដែលមនុស្សយន្តមិនអាចជំនួសនៅកន្លែងធ្វើការបាន

នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាក៏កំពុងតែមានភាពជឿនលឿនយ៉ាងខ្លាំង ហើយក៏មានមនុស្សយន្តជាច្រើនដែលអាចជំនួសការងារឱ្យមនុស្សផងដែរ។ កត្តានេះហើយ ដែលបានធ្វើឱ្យមនុស្សមួយចំនួនត្រូវរៀនជំនាញថ្មី ដើម្បីការពារភាពគ្មានការងារធ្វើ ជាពិសេសវាក៏ផ្ដល់ជាជំនួយដល់ផលិតភាពការងារជាច្រើនឱ្យមានដំណើរការល្អ ហើយមានភាពលឿនផងដែរ និងមានការចំណេញច្រើន។

ជំនាញដែលមនុស្សយន្តមិនអាចជំនួសបាន

ទោះបីជាយ៉ាងនេះក្ដី ក៏មានជំនាញមួយចំនួនដែលមនុស្សយន្តមិនអាចធ្វើការជំនួសមនុស្សផងដែរ ដែលវាទាមទារជាចាំបាច់ឱ្យមនុស្សធ្វើកិច្ចការងារទាំងនោះ។ ខាងក្រោមនេះ យើងនឹងបង្ហាញជំនាញចំនួន 10 ដែលមនុស្សយន្តមិនទាន់អាចធ្វើការជំនួសមនុស្សបាន។

1. ការ​ត្រិះរិះ​ពិចារណា

នៅក្នុងពិភពលោកនេះ​ ពោរពេញទៅដោយព័ត៌មាន និងទិន្នន័យជាច្រើន ទាំងព័ត៌មានពិត ព័ត៌មានក្លែងក្លាយ ការឃោសនា និងជាច្រើនទៀត ដែលទាមទារឱ្យមនុស្សមានជំនាញត្រិះរិះគិតពិចារណាខ្លាំង ដោយអាចវិនិច្ឆ័យពីគុណភាពនៃប្រភពព័ត៌មានបានយ៉ាងត្រឹមត្រូវ ដើម្បីធ្វើយ៉ាងណាជ្រើសរើសព័ត៌មានត្រឹមត្រូវក្នុងការជំរុញភាពជោគជ័យនៅក្នុងក្រុមហ៊ុន។ ហើយបច្ចុប្បន្ននេះ មនុស្សយន្តមិនទាន់អាចធ្វើរឿងនេះបាន 100% នៅឡើយទេ គឺវានៅតែត្រូវការមនុស្សជាចាំបាច់ក្នុងការជួយ។

2. ការវិនិច្ឆ័យ និងការសម្រេចចិត្តដ៏ស្មុគស្មាញ

ម៉ាស៊ីនអាចវិភាគទិន្នន័យក្នុងល្បឿនលឿន និងជាក់លាក់ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏ការសម្រេចចិត្តទាក់ទងនឹងអ្វីដែលត្រូវធ្វើជាមួយព័ត៌មានដែលផ្តល់ដោយម៉ាស៊ីនក៏ត្រូវតែធ្វើឡើងដោយមនុស្សដែរ។

នៅក្នុងជំនាញនេះដែរ គឺសំដៅលើមនុស្សដែលមានសមត្ថភាពប្រមូលព័ត៌មានដែលទទួលបានដើម្បី វិនិច្ឆ័យហើយពិចារណាពីរបៀបដែលការសម្រេចចិត្តអាចមានឥទ្ធិពលដល់ក្រុមការងារ និងលទ្ធផលក្រុមហ៊ុនទាំងមូល។ ហើយគួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តអាចមានការស្មុគស្មាញច្រើន មុននឹងទទួលបានភាពជោគជ័យស្របជាមួយនឹងគោលបំណងចង់បាន និងយល់ដឹងអំពីដំណើរការនៃភាពពាក់ព័ន្ធនីមួយៗ។

3. ភាពវៃឆ្លាតខាងអារម្មណ៍ (EQ) និងការយល់ចិត្ត

ម៉ាស៊ីន ទោះបីជាវាអាចជួយជំនួយលើការងារផ្សេងៗបានល្អយ៉ាងណា ក៏វាមិនអាចមានសមត្ថភាពផ្នែកវៃឆ្លាតខាងអារម្មណ៍ (EQ)ដូចមនុស្សបានឡើយ ពីព្រោះផ្នែកនេះមានសមត្ថភាពក្នុងការយល់ដឹង ការគ្រប់គ្រង ព្រមទាំងអាចបង្ហាញពីរបស់ខ្លួនឯង និងអារម្មណ៍របស់អ្នកដទៃ។ បន្ថែមពីនេះ ដោយសារតែបច្ចុប្បន្ននេះបច្ចេកវិទ្យាបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើនទាំងក្នុងសង្គម និងការប្រើប្រាស់ទូរស័ព្ទចល័តជាដើម ដែលជាហេតុធ្វើឱ្យមនុស្សបាត់បង់ផ្នែកប្រាស្រ័យទាក់ទងគ្នា និងការយល់ចិត្តគ្នាជាដើម។ កត្តានេះហើយ ប្រសិនបើមនុស្សមានជំនាញមួយនេះ គឺនឹងធ្វើឱ្យពួកគេមានភាពលេចធ្លោខ្លាំង ព្រមទាំងអាចជោគជ័យក្នុងអាជីពការងារ និងការធ្វើអាជីវកម្ម។

4. ការច្នៃប្រឌិត

ម៉ាស៊ីន ថ្លៃកម្រិតណា និងទំនើបយ៉ាងណា ក៏នៅតែមនុស្សមានភាពច្នៃប្រឌិតជាងផងដែរ។ លើសពីនេះ​ ក្រុមហ៊ុនជាច្រើនក៏កំពុងត្រូវការជ្រើសរើសបុគ្គលិកដែលមានគំនិតច្នៃប្រឌិត និងអាចស្រមើលស្រមៃនូវអ្វីថ្មីៗជាបន្តបន្ទាប់ផងដែរ។ ចំពោះអ្នកដែលមានជំនាញផ្នែកច្នៃប្រឌិត ក៏មានឱកាសជាច្រើនក្នុងការបង្កើតអ្វីថ្មីៗ និងប្រើប្រាស់ AI ឬឧបករណ៍ទំនើបៗជាច្រើនក្នុងការច្នៃបន្តទៀត ដើម្បីចូលរួមចំណែកក្នុងការជួយឱ្យក្រុមហ៊ុនកាន់តែមានភាពរីកចម្រើន និងទាន់សម័យ។

5. ការសហការ និងការងារជាក្រុម

នៅក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 ក្រុមហ៊ុនភាគច្រើនជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យលើជំនាញសហការដ៏រឹងមាំ ហើយសមត្ថភាពនេះផងដែរ គឺមានតែមួយគត់សម្រាប់មនុស្សនាពេលបច្ចុប្បន្ន។ លើសពីនេះ ក្រុមហ៊ុននីមួយៗក៏ចង់បានបុគ្គលិកដែលអាចប្រាស្រ័យទាក់ទងបានល្អជាមួយអ្នកដទៃ ធ្វើការជាក្រុមបានល្អ និងជួយជំរុញក្រុមហ៊ុនឆ្ពោះទៅរកភាពរីកចម្រើនផងដែរ។

6. ជំនាញទំនាក់ទំនងអន្តរបុគ្គល

សមត្ថភាពក្នុងការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពដោយប្រើជំនាញអន្តរបុគ្គលយ៉ាងទូលំទូលាយនៅតែជាដែនរបស់មនុស្សតែមួយគត់។ បើយោងតាមក្រុមហ៊ុន Fast បានបង្ហាញថាជំនាញទំនាក់ទំនងអន្តរបុគ្គលចំនួន 7 ដែលអ្នកគួរតែសិក្សាដើម្បីជោគជ័យនៅកន្លែងធ្វើការ៖

ទី1. ការចេះបង្ហាញការគោរព

ទី2. ជំនាញក្នុងការស្តាប់

ទី3. ចេះប្រើប្រាស់នូវភាសាកាយវិការបែបវិជ្ជមាន

ទី4. ការចេះសួរសំណួរ

ទី5. ការយល់ដឹងអំពីទំនាក់ទំនងតាមអ៊ីនធឺណិត (ការផ្ញើសារ អ៊ីមែល។ល។)

ទី6. ការចេះបើកចិត្តឱ្យទូលាយ

ទី7. ចេះវិធីផ្តល់មតិកែលម្អដែលមានប្រយោជន៍

7. ជំនាញបត់បែន

គ្រប់យ៉ាងតែងតែមានការផ្លាស់ប្ដូរ ដោយរឿងខ្លះយើងអាចនឹកគិតដល់ ប៉ុន្តែរឿងខ្លះកើតឡើងដោយគ្មានការគ្រោងទុកបានឡើយ ដូច្នេះហើយទាមទារឱ្យអ្នកមានជំនាញក្នុងការបត់បែន ទើបអាចធ្វើឱ្យអ្នកកាន់តែមានសមត្ថភាពខ្លាំងជាបន្តបន្ទាប់ និងអាចទទួលយកនូវអ្វីៗដែលបានកើតឡើងបាន។

8. ភាពវៃឆ្លាតខាងវប្បធម៌ និងភាពចម្រុះ

ជាទូទៅនៅគ្រប់កន្លែងធ្វើការ និងការធ្វើអាជីវកម្ម តែងតែមានមនុស្សគ្រប់ជាតិសាសន៍ ព្រមទាំងអាចមានភាពសម្រុះនូវវប្បធម៌នានា ដូច្នេះហើយទើបមនុស្សត្រូវតែមានជំនាញមួយនេះ។ បន្ថែមពីនេះ បច្ចុប្បន្ននេះ ក្រុមហ៊ុនផ្សេងៗក៏កំពុងត្រូវការជ្រើសរើសបុគ្គលិកណាដែលមានភាពវៃឆ្លាតខាងវប្បធម៌ដ៏រឹងមាំ និងសមត្ថភាពក្នុងការសម្របខ្លួនក្នុងការធ្វើការជាមួយជាតិសាសន៍នានានៃមិត្តរួមការងារ។

9. ការយល់ដឹងអំពីសីលធម៌

ការផ្លាស់ប្តូរឌីជីថល និងបច្ចេកវិជ្ជានៃបដិវត្តន៍ឧស្សាហកម្មទី4 បានកើតឡើងជាមួយនឹងបញ្ហាសីលធម៌ និងបញ្ហាប្រឈមជាច្រើនដែលចាំបាច់ត្រូវគ្រប់គ្រងដោយជំនាញ។ ការគ្រប់គ្រងនោះ មិនមែនជាអ្វីដែលម៉ាស៊ីនអាចដោះស្រាយបាននាពេលបច្ចុប្បន្ននេះទេ ដោយមានតែមនុស្សទេដែលអាចប្រយុទ្ធជាមួយ និងដោះស្រាយបញ្ហាក្រមសីលធម៌ដែលកើតចេញពីបញ្ញាសិប្បនិម្មិត និងហ្សែនជាដើម។

10. ជំនាញភាពជាអ្នកដឹកនាំ

ជំនាញភាពជាអ្នកដឹកនាំដ៏រឹងមាំ មិនគ្រាន់តែសម្រាប់អ្នកដែលជាថ្នាក់ដឹកនាំ ឬម្ចាស់អាជីវកម្មឡើយ គឺសម្រាប់មនុស្សគ្រប់គ្នា ពីព្រោះវាមានសារៈសំខាន់ណាស់សម្រាប់អ្នកក្នុងការធ្វើការសម្រេចចិត្ត ឬដឹកនាំក្រុមគម្រោងនៅក្នុងកន្លែងធ្វើការឱ្យទទួលបានដំណើរការល្អ។

ពាណិជ្ជកម្ម

សម្រង់សម្ដីដ៏ល្អបំផុតសម្រាប់អ្នកគិតពិចារណា

0
សម្រង់សម្ដីដ៏ល្អបំផុតសម្រាប់អ្នកគិតពិចារណា

នៅលើពិភពលោកនេះ មានសម្រង់សម្ដីជាច្រើនមកពីបុគ្គលជោគជ័យ ដោយយើងអាចយកមកគិតពិចារណា និងអនុវត្តន៍លើសម្រង់សម្ដីមួយចំនួនបាន ហើយនៅក្នុងខ្លឹមសារសម្រង់សម្ដីខាងក្រោមនេះ នឹងជួយលើកទឹកចិត្តអ្នក និងជំរុញការគិតរបស់អ្នកឱ្យល្អប្រសើរឡើងវិញបាន។

  1. ភាពជោគជ័យតែងតែកើតមានចំពោះអ្នក ប្រសិនបើអ្នកចំណាយពេលវេលាច្រើនបំផុតក្នុងការស្វែងរកវា។ “Henry David Thoreau”
  2. ឱកាសនឹងមិនបានកើតឡើងនោះទេ ប្រសិនបើអ្នកមិនចេះចាប់យក និងបង្កើតវាឡើង។ “Chris Grosser”
  3. មនុស្សជោគជ័យតែងតែធ្វើនូវអ្វីដែលអ្នកមិនជោគជ័យមិនព្រមធ្វើ។ “Jim Rohn”
  4. ឈប់បន្តធ្វើអ្វីដើម្បីរត់តាមលុយ ប៉ុន្តែត្រូវចាប់ផ្តើមធ្វើអ្វីដែលព្យាយាមតាមចំណង់ចំណូលចិត្ត។ “Tony Hsieh”
  5. មនុស្សខ្លះតែងតែសុបិនចង់ជោគជ័យ ខណៈពេលដែលអ្នកផ្សេងទៀតកំពុងភ្ញាក់ពីព្រឹកប្រលឹមដើម្បីខិតខំធ្វើការយ៉ាងសកម្ម ក្នុងការសម្រេចបំណងប្រាថ្នា។ “Napoleon Hill”
  6. ប្រសិនបើអ្នកអាចសុបិន្តនូវអ្វីមួយបាន នោះអ្នកក៏អាចធ្វើវាបានដែរ។ “Walt Disney”
  7. ប្រសិនបើអ្នកកំពុងធ្វើការលើអ្វីមួយដែលអ្នកពិតជាយកចិត្តទុកដាក់ នោះអ្នកមិនចាំបាច់មាននរណាមកជំរុញច្រើននោះទេ ប៉ុន្តែចក្ខុវិស័យរបស់អ្នកនឹងជំរុញចិត្តអ្នកឱ្យធ្វើវា។ “Steve Jobs”
  8. គ្មានអ្វី​ដែល​មិនអាច​ទៅរួចនោះ​ទេ ដូច្នេះត្រូវនិយាយប្រាប់ខ្លួនឯងថា ខ្ញុំអាចទៅរួច! “Audrey Hepburn”
  9. ផ្លូវទៅកាន់ភាពជោគជ័យ និងផ្លូវទៅកាន់ភាពបរាជ័យគឺស្ទើរតែជាផ្លូវដូចគ្នាទាំងស្រុង។ “Colin R. Davis”
  10. ភាពជោគជ័យ គឺជាសន្តិភាពនៃចិត្ត ដែលជាលទ្ធផលផ្ទាល់នៃការពេញចិត្តខ្លួនឯងក្នុងការដឹងថាអ្នកបានខិតខំប្រឹងប្រែងដើម្បីក្លាយជាមនុស្សល្អបំផុត និងជាអ្នកមានសមត្ថភាព។ “John Wooden”
  11. កុំ​ទុក​ឱ្យ​ថ្ងៃ​ម្សិលមិញ មកពាក់ព័ន្ធនឹងរឿងរ៉ាវនៅក្នុងថ្ងៃនេះច្រើនពេក។ “Will Rogers”
  12. ការកំណត់គោលដៅ គឺជាជំហានដំបូងក្នុងការប្រែក្លាយអ្វីដែលមើលមិនឃើញទៅជាអ្វីដែលអាចមើលឃើញបាន។ “Tony Robbins”
  13. ស្រឡាញ់គ្រួសាររបស់អ្នក ខិតខំធ្វើការឱ្យខ្លាំង និងរស់នៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ “Gary Vaynerchuk”
  14. អ្នកមិនអាចគ្រប់គ្រងនូវរាល់អ្វីៗដែលកើតឡើងពីខាងក្រៅបានទេ ប៉ុន្តែអ្នកតែងតែអាចគ្រប់គ្រងនូវរាល់អ្វីៗដែលកើតឡើងពីខាងក្នុង។ “Wayne Dyer”
  15. ចាប់ផ្តើមពីចំណុចដែលអ្នកកំពុងនៅ ហើយប្រើអ្វីដែលអ្នកមាន និងធ្វើអ្វីដែលអ្នកអាចធ្វើបាន។ “Arthur Ashe”

 

ពាណិជ្ជកម្ម

ជំនាញអាជីវកម្ម ដែលអ្នកចាំបាច់ត្រូវតែយល់ដឹងបន្ថែម

0
ជំនាញអាជីវកម្ម ដែលអ្នកចាំបាច់ត្រូវតែយល់ដឹងបន្ថែម

ការធ្វើអាជីវកម្មមួយឱ្យដំណើរការបានល្អស្របតាមផែនការ គឺវាមិនមានភាពងាយស្រួលឡើយ ដោយវាទាមទារឱ្យម្ចាស់អាជីវកម្មមានជំនាញច្រើនក្នុងការធ្វើរឿងមួយនេះ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ខ្លឹមសារអត្ថបទខាងក្រោម នឹងបង្ហាញជំនាញសំខាន់ចំនួន 10 ដែលម្ចាស់អាជីវកម្មគួរតែយល់ដឹងបន្ថែម។

1. ការយល់ដឹងអំពីសេដ្ឋកិច្ច

ការយល់ដឹងអំពីសេដ្ឋកិច្ច ទាំងក្នុងស្រុក និងក្រៅស្រុក ក៏ជាកត្តាសំខាន់នៅក្នុងអាជីវកម្មរបស់អ្នកផងដែរ។ បន្ថែមពីនេះ ការសិក្សាផ្នែកសេដ្ឋកិច្ច ក៏វាបានផ្ដល់នូវគន្លឹះបន្ថែមសម្រាប់ធ្វើការសម្រាប់ចិត្តសំខាន់ៗនៅក្នុងក្រុមហ៊ុន ព្រមទាំងអាចយល់ដឹងស៊ីជម្រៅអំពីយុទ្ធសាស្ត្រកំណត់តម្លៃ និងតម្រូវការទីផ្សារសម្រាប់អាជីវកម្មរបស់អ្នកទៀតផង។

2. ជំនាញវិភាគទិន្នន័យ

ក្រុមហ៊ុន Microsoft, Uber និង Blue Apron កំពុងប្រើប្រាស់ទិន្នន័យដើម្បីកែលម្អសេវាកម្ម និងប្រតិបត្តិការរបស់ពួកគេ។ នេះសុទ្ធតែប្រើប្រាស់ជំនាញវិភាគទិន្នន័យ ហើយជំនាញមួយនេះ ក៏កំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារនាពេលបច្ចុប្បន្នផងដែរ។ លើសពីនេះ វាក៏ជំនាញមួយដែលអាចឱ្យអ្នកវិភាគដឹងអំពីបញ្ហាអាជីវកម្មសំខាន់ៗ និងជួយជំរុញដល់ការសម្រេចចិត្តរបស់អ្នកមានការត្រឹមត្រូវដើម្បីផ្ដល់ជាប្រយោជន៍ដល់ក្រុមហ៊ុនរបស់អ្នក។

3. ជំនាញគណនេយ្យហិរញ្ញវត្ថុ

នៅក្នុងចំណុចនេះ ទាមទារឱ្យអ្នកមានចំណេះដឹងផ្នែកគណនេយ្យហិរញ្ញវត្ថុ ប្រសិនបើអ្នកចង់ក្លាយម្ចាស់អាជីវកម្ម ឬកំពុងជាម្ចាស់អាជីវកម្មស្រាប់ ពីព្រោះចំណេះដឹងនេះសំខាន់ខ្លាំងណាស់ដែលអ្នកត្រូវតែដឹង ដូចជាដំណើរការលំហូរសាច់ប្រាក់ ដឹងពីប្រាក់ចំណេញឬខាត ចេះគ្រប់គ្រងលំហូរសាច់ប្រាក់ ដឹងអំពីរបៀបអាន និងបកស្រាយតារាងតុល្យការជាដើម ព្រមទាំងកាន់តែដឹងអំពីសក្ដានុពលរបស់ក្រុមហ៊ុនរបស់អ្នក។

4. ជំនាញគ្រប់គ្រងអាជីវកម្ម

ជំនាញគ្រប់គ្រងពិតជាសំខាន់ ដូច្នេះអ្នកត្រូវតែមានជំនាញគ្រប់គ្រងនេះឱ្យបានខ្លាំង និងរឹងមាំ ដើម្បីដឹកនាំក្រុមឆ្ពោះទៅកាន់ភាពជោគជ័យទាំងអស់គ្នា និងអាចដំណើរការសកម្មភាពស្របតាមផែនការបានយ៉ាងរលូន។ លើសពីនេះ ប្រសិនបើអ្នកមានជំនាញនេះ អ្នកក៏អាចមានសមត្ថភាពជំរុញផលិតភាពក្រុមការងារបានកាន់តែល្អផងដែរ។

5. ជំនាញភាពជាអ្នកដឹកនាំ

ជំនាញភាពជាអ្នកដឹកនាំ មានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យនៅកន្លែងធ្វើការ ព្រមទាំងធ្វើឱ្យអ្នកអាចសម្រេចបាននូវកិច្ចការសំខាន់ៗជាច្រើននៅក្នុងក្រុមហ៊ុន។ ហេតុដូចនេះ អ្នកត្រូវតែសិក្សាឈ្វេងយល់បន្ថែមទៀត ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំនេះឱ្យបានខ្លាំងសម្រាប់ខ្លួនឯង។

6. ជំនាញចរចា

ជំនាញចរចា ពាក់ព័ន្ធនឹងការប្រាស្រ័យទាក់ទងជាមួយអ្នកជំនាញ ឬអ្នកប្រើប្រាស់ផ្សេងទៀត ដើម្បីឈានទៅដល់ការសម្របសម្រួលដែលមានអត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លើសពីនេះ វាកាន់តែមានសារៈសំខាន់នៅក្នុងអាជីវកម្ម ដោយអ្នកអាចប្រើជំនាញនេះនៅក្នុងកិច្ចពិភាក្សា ឬបទបង្ហាញស្ដីអំពីការស្នើសុំដើមទុនបន្ថែម ឬកិច្ចការសំខាន់ផ្សេងទៀតដែលអ្នកចង់ឱ្យភាគីម្ខាងទៀតយល់ស្របជាមួយនឹងអ្នក។

7. ជំនាញដោះស្រាយបញ្ហា

ជំនាញដោះស្រាយបញ្ហា នឹងជួយអ្នកឱ្យមានសមត្ថភាពដោះស្រាយបញ្ហាជាច្រើនដែលកើតមាននៅក្នុងអាជីវកម្មរបស់អ្នកបានយ៉ាងល្អ ព្រមទាំងអាចបត់បែនបានគ្រប់ស្ថានភាពទាំងអស់។ លើសពីនេះ វាក៏ជួយអ្នកក្នុងការដោះស្រាយបញ្ហារបស់ក្រុមការងារ ដោះស្រាយនូវភាពមិនពេញចិត្តរបស់អតិថិជន និងអាចមានគំនិតថ្មីៗជាបន្តបន្ទាប់ដើម្បីបង្កើនប្រាក់ចំណេញនៅក្នុងក្រុមហ៊ុនជាដើម។

8. ជំនាញទីផ្សារ និងការលក់

ចំណេះដឹងផ្នែកទីផ្សារ និងការលក់ វានឹងអាចជួយម្ចាស់អាជីវកម្មផ្សព្វផ្សាយផលិតផល និងសេវាកម្មរបស់ពួកគេបានយ៉ាងល្អ ព្រមទាំងអាចបិទការលក់បានលឿនស្របជាមួយនឹងគោលដៅដែលបានកំនត់។ ជំនាញទាំងនេះ រួមបញ្ចូលការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម សមត្ថភាពផ្សាយពាណិជ្ជកម្ម និងការសរសេរចម្លងជាដើម។ ការអភិវឌ្ឍជំនាញទីផ្សារដ៏រឹងមាំ ក៏អាចជួយម្ចាស់អាជីវកម្មឈានដល់ទស្សនិកជនកាន់តែទូលំទូលាយ និងជំរុញការលក់របស់ពួកគេបានយ៉ាងច្រើនផងដែរ។

9. ជំនាញធ្វើការសម្រេចចិត្ត

អ្នកជំនាញទាំងអស់ ជាពិសេសម្ចាស់អាជីវកម្មត្រូវការជំនាញធ្វើការសម្រេចចិត្តដ៏រឹងមាំ ដើម្បីស្វែងរកបញ្ហាស្មុគស្មាញដែលពួកគេនឹងប្រឈមមុខទាំងនៅកន្លែងធ្វើការ និងនៅក្នុងក្រុមហ៊ុន ដើម្បីស្វែងរកដំណោះស្រាយ និងសម្រេចចិត្តធ្វើអ្វីមួយឱ្យកាន់តែមានភាពល្អប្រសើរជាងមុន។

10. ជំនាញបង្កើតបណ្ដាញ

ជំនាញពិតជាសំខាន់ ដែលម្ចាស់អាជីវកម្មគួរតែចេះ និងយកទៅអនុវត្តន៍ឱ្យបានច្រើន ពីព្រោះជំនាញនេះ សំដៅលើការដែលមានសមត្ថភាពខ្លាំងក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនៅក្នុងឧស្សាហកម្មដូចគ្នា។ លើសពីនេះ វាក៏អនុញ្ញាតឱ្យអ្នកពិចារណាលើកិច្ចសហប្រតិបត្តិការជាមួយអ្នកដទៃ និងចែករំលែកចំណេះដឹងផ្នែកឧស្សាហកម្មដែលអ្នកកំពុងស្ថិតនៅផងដែរ។

11. ជំនាញនិយាយជាសាធារណៈ

ជំនាញនេះ ពិតជាសំខាន់ខ្លាំង ហើយក៏មានម្ចាស់អាជីវកម្មមួយចំនួនតូចក៏បានមើលរំលងអំពីសារៈសំខាន់នៅក្នុងជំនាញនេះផងដែរ។ ត្រូវចងចាំថា ជំនាញនិយាយសាធារណៈ នឹងជួយអ្នកក្នុងការដឹកនាំ និងណែនាំក្រុមការងារបានយ៉ាងល្អ ជាពិសេសការធ្វើបទបង្ហាញអំពីអាជីវកម្មរបស់អ្នកទៅកាន់វិនិយោគិនសំខាន់ៗផងដែរ។ លើសពីនេះ ជំនាញនិយាយសាធារណៈ​ក៏ជាផ្នែកមួយក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែមានមនុស្សស្គាល់ច្រើន និងយល់ដឹងអំពីអាជីវកម្មរបស់អ្នក។

ពាណិជ្ជកម្ម

តើអ្នកស្គាល់ប្រភេទនៃអាជីវកម្មអន្តរជាតិឬនៅ?

0
តើអ្នកស្គាល់ប្រភេទនៃអាជីវកម្មអន្តរជាតិឬនៅ?

ការធ្វើអាជីវកម្ម មានទាំងការដំណើរការនៅក្នុងស្រុក និងអាចពង្រីកជាអាជីវកម្មបែបអន្តរជាតិបានតាមប្រភេទនីមួយៗ។ ម្យ៉ាងទៀតប្រភេទអាជីវកម្មអន្តរជាតិក៏មានច្រើន ប៉ុន្តែខាងក្រោមនេះ ជាប្រភេទដែលពេញនិយមខ្លាំង ដែលម្ចាស់អាជីវកម្មទាំងអស់ដែលមានបំណងបម្លែងអាជីវកម្មផ្ទាល់ខ្លួនជាអន្តរជាតិបាន។

1. ការនាំចេញ

ការនាំចេញ ជាជម្រើសដំបូងនៅពេលដែលអ្នកផលិតសម្រេចចិត្តពង្រីកទៅក្រៅប្រទេស មានន័យថា លក់ផលិតផលទៅក្រៅប្រទេសដោយផ្ទាល់ទៅកាន់អតិថិជនគោលដៅ ឬដោយប្រយោលដោយរក្សាភ្នាក់ងារលក់បរទេស ឬអ្នកចែកចាយ។

2. អាជ្ញាប័ណ្ណ

ការផ្តល់អាជ្ញាបណ្ណគឺជាមធ្យោបាយមួយផ្សេងទៀតដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនជាអន្តរជាតិ។ ក្នុងករណីអាជ្ញាបណ្ណអន្តរជាតិមានកិច្ចព្រមព្រៀងមួយ នោះក្រុមហ៊ុនហៅថា អាជ្ញាបណ្ណ ផ្តល់សិទ្ធិដល់ក្រុមហ៊ុនបរទេសក្នុងការប្រើប្រាស់កម្មសិទ្ធិបញ្ញា (អរូបី) ក្នុងរយៈពេលជាក់លាក់ណាមួយ ដែលជាធម្មតាជាថ្នូរនឹងសួយសារអាករ។ អាជ្ញាប័ណ្ណកម្មសិទ្ធិបញ្ញា ដូចជាប៉ាតង់ ការរក្សាសិទ្ធិ ដំណើរការផលិត ឬឈ្មោះពាណិជ្ជកម្មមានច្រើននៅទូទាំងប្រទេស។

3. ហ្វ្រេនឆាយ

ហ្រ្វេនឆាយ សំដៅលើក្រុមហ៊ុនមេដែលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនរបស់ខ្លួន ឬក្រុមហ៊ុនផ្សេងទៀតដើម្បីធ្វើអាជីវកម្មតាមលក្ខណៈដែលបានកំណត់ទុកជាក់លាក់មួយ។ ចំពោះការអនុវត្តនៃការដំណើរការអាជីវកម្មនោះ គឺមានភាពតឹងតែង និងអនុវត្តន៍ទាំងស្រុងនូវអ្វីដែលក្រុមហ៊ុនម្ចាស់ដើមបានកំណត់។ ឧទាហរណ៍ ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុន McDonald និងក្រុមហ៊ុនលក់ហ្រេ្វនឆាយជាច្រើនទៀតទូទាំងពិភពលោក។

4. ការវិនិយោគផ្ទាល់ពីបរទេស (FDI)

ការវិនិយោគផ្ទាល់ពីបរទេស សំដៅលើប្រតិបត្តិការនៅក្នុងប្រទេសមួយដែលគ្រប់គ្រងដោយក្រុមហ៊ុននៅក្នុងប្រទេសបរទេស មានន័យថាការកសាងកន្លែងថ្មីនៅក្នុងប្រទេសផ្សេងទៀត។ ហើយការវិនិយោគផ្ទាល់ពីបរទេសមានពីរទម្រង់ គឺការបណ្តាក់ទុនរួមគ្នា និងក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុង។ការបណ្តាក់ទុនរួមគ្នាត្រូវបានកំណត់ថាជា ការចូលរួមរបស់ក្រុមហ៊ុនពីរ ឬច្រើនរួមគ្នាក្នុងសហគ្រាស ដែលភាគីនីមួយៗផ្តល់ទ្រព្យសម្បត្តិ កាន់កាប់ក្រុមហ៊ុនក្នុងកម្រិតខ្លះ និងចែករំលែកហានិភ័យ។ រីឯក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​គ្រប់​គ្រង​ទាំង​ស្រុង​ត្រូវ​បាន​គ្រប់​គ្រង 100% ដោយ​ក្រុមហ៊ុន​បរទេស។

ពាណិជ្ជកម្ម

របៀបក្លាយជាម្ចាស់អាជីវកម្ម

0
របៀបក្លាយជាម្ចាស់អាជីវកម្ម

នៅលើពិភពលោកយើងនេះ គ្មានអ្វីដែលមនុស្សមិនអាចបង្កើតឡើងបាននោះទេ ឱ្យតែបុគ្គលនោះផ្ដោតខ្លាំង និងមានឆន្ទៈក្នុងការធ្វើខ្ពស់ ម្យ៉ាងទៀតមានការរៀបចំ និងការយល់ដឹងនូវអ្វីដែលខ្លួនឯងកំពុងធ្វើបានយ៉ាងច្បាស់។ បន្ថែមពីនេះ ប្រសិនបើឥឡូវនេះ អ្នកកំពុងចង់ក្លាយជាម្ចាស់អាជីវកម្ម ប៉ុន្តែអ្នកមិនទាន់យល់ថា តើអ្វីជាម្ចាស់អាជីវកម្ម? ហើយតើត្រូវធ្វើដូចម្ដេចទើបអាចក្លាយជាម្ចាស់អាជីវកម្ម? ដូច្នេះនៅក្នុងខ្លឹមសារអត្ថបទមួយនេះ លោក Tony Robbins នឹងចែករំលែកនៅក្នុងគេហទំព័រផ្លូវការផ្ទាល់ខ្លួននូវចំណុចមួយចំនួនដែលអ្នកត្រូវតែមានដើម្បីអាចក្លាយជាម្ចាស់អាជីវកម្ម។

សូមបញ្ជាក់ផងដែរថា លោក Tony Robbins គឺជាសហគ្រិន ជាអ្នកនិពន្ធដែលមានការលក់ដាច់ខ្លាំងនៅ New York Times ជាសប្បុរជន ជាកំពូលអ្នកដឹកនាំក្នុងអាជីវកម្ម និងជាអ្នកយុទ្ធសាស្រ្តទាំងនៅក្នុងជីវិត និងនៅក្នុងអាជីវកម្ម។ បន្ថែមពីនេះ​ លោកក៏ជាបុគ្គលដែលមានឥទ្ធិពលខ្លាំងដល់មនុស្សជាង 50 លាននាក់មកពី 100 ប្រទេសជុំវិញពិភពលោក តាមរយៈកម្មវិធីអូឌីយ៉ូ វីដេអូអប់រំ និងសិក្ខាសាលាផ្ទាល់របស់គាត់។

ដំបូន្មានដើម្បីក្លាយជាម្ចាស់អាជីវកម្ម ពីលោក Tony Robbins

1. ចេះឱ្យច្រើនជំនាញ និងធ្វើការច្រើនក្នុងពេលតែមួយ

ក្នុងនាមជាម្ចាស់អាជីវកម្មថ្មី ទាមទារឱ្យអ្នកធ្វើការច្រើនក្នុងពេលតែមួយទាំងការទំនាក់ទំនងជាមួយនឹងដៃគូសហការ អ្នកវិនិយោគ គិតគូរពីផែនការអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ការធ្វើបទបង្ហាញ និងការរៀបចំការិយាល័យផ្ទាល់ខ្លួនជាដើម។ លើសពីនេះ ក៏ទាមទារឱ្យអ្នកចេះនូវជំនាញជាច្រើនផងដែរ ដូចជាជំនាញដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ ជំនាញគណនេយ្យ និងការចេះអានរបាយការណ៍ហិរញ្ញវត្ថុ។ល។ ហើយក្នុងចំណុចនេះ ប្រសិនបើអ្នកស្វែងរកជំនួយក្នុងការជួយលើកិច្ចការមួយចំនួន ក៏ដូចជាជួយណែនាំ បង្ហាញផ្លូវ និងប្រឹក្សាបន្ថែមទៀតក៏កាន់តែជារឿងល្អបំផុតក្នុងការចាប់ផ្ដើមបម្លែងខ្លួនឯងឱ្យក្លាយជាម្ចាស់អាជីវកម្ម។

2. ហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន

ម្ចាស់អាជីវកម្មនឹងត្រូវលះបង់ពេលវេលាច្រើន ដោយនឹងត្រូវខកខានវិស្សមកាល និងផ្អាកសកម្មភាពផ្ទាល់ខ្លួននានា ដើម្បីយកពេលវេលាទាំងនោះផ្ដោតលើគោលដៅរយៈពេលវែងដែលអ្នកចង់ធ្វើឡើងនៅក្នុងអាជីវកម្មរបស់អ្នក។ នៅក្នុងចំណុចនេះ អ្នកត្រូវតែសម្រេចចិត្តឱ្យបានច្បាស់ និងត្រូវព្យាយាមធ្វើនូវអ្វីដែលអ្នកស្រលាញ់ ទាំងជីវិតការងារ ជីវិត និងអាជីវកម្មរបស់អ្នក ហើយត្រូវមានពេលមួយចំនួនរយៈពេលខ្លីដើម្បីចំណាយពេលសម្រាកលំហែរជាមួយនឹងធម្មជាតិ ទើបជីវិតរបស់អ្នកល្អប្រសើរ ព្រមទាំងអាចសម្រេចនូវគោលបំណងនៃការបង្កើតអាជីវកម្ម និងអាចបង្កើនប្រាក់ចំណេញ ហើយរីករាយនឹងសេរីភាពដែលអ្នកទទួលបានជាក់ជាមិនខាន។

3. វិនិយោគលើខ្លួនឯងឱ្យបានច្រើន

នៅក្នុងចំណុចនេះ ចូរអ្នកកុំទាន់មានផ្នត់គំនិតថា ចង់ក្លាយជាម្ចាស់អាជីវកម្ម ដើម្បីតែបង្កើនបានប្រាក់ចំណេញបានលឿនឱ្យសោះ ប៉ុន្តែអ្នកត្រូវគិតត្រឡប់មកវិញថា តើអ្វីដែលអ្នកគួរតែវិនិយោគលើខ្លួនឯងដើម្បីបង្កើនសមត្ថភាពផ្ទាល់ខ្លួនឱ្យកាន់តែខ្លាំង? លើសពីនេះ ក៏ត្រូវចេះក្នុងការសន្សំសំចៃ និងត្រៀមដើមទុនក្នុងការដំណើរការអាជីវកម្មឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីដំណាក់កាលចាប់ផ្ដើមដំបូង។

4. ផ្តោតលើអ្វីដែលសំខាន់

ម្ចាស់អាជីវកម្ម ជាទូទៅជាអ្នកបង្កើតវប្បធម៌អង្គភាពបែបវិជ្ជមាន និងបង្កើតយុទ្ធសាស្រ្តថ្មីៗដើម្បីបង្កើនអតិថិជនស្មោះត្រង់នៅក្នុងក្រុមហ៊ុន។ លើសពីនេះ ក៏ជាអ្នកបង្កើតចក្ខុវិស័យដ៏គួរឱ្យទាក់ទាញសម្រាប់ក្រុមហ៊ុន និងជំរុញឱ្យអ្នកដទៃធ្វើតាមអ្នកតាមរយៈចក្ខុវិស័យនោះ។ ម្យ៉ាងទៀត ចូរកុំព្យាយាមសរសេរចងក្រងព័ត៌មានលម្អិត ប៉ុន្តែអ្នកត្រូវណែនាំទិសដៅរបស់ក្រុមហ៊ុនដោយការកសាងតម្លៃដ៏រឹងមាំ និងវប្បធម៌នៃការច្នៃប្រឌិត។ ហើយនៅមានរឿងរ៉ាវសំខាន់ៗជាច្រើនទៀត ដែលអ្នកត្រូវគិតផ្ដោតធ្វើ ដោយវាអាស្រ័យលើទំហំអាជីវកម្មរបស់អ្នក និងគោលដៅរបស់អ្នក។

5. កសាងក្រុមដ៏ត្រឹមត្រូវមួយ

ក្រុម ជាផ្នែកស្នូលក្នុងការចូលរួមចំណែកធ្វើឱ្យអាជីវកម្មរបស់អ្នកដំណើរការបានរលូន និងអាចសម្រេចបាននូវគោលដៅដែលអ្នកចង់បាននៅពេលចាប់ផ្ដើមអាជីវកម្មដំបូង។ ដូច្នេះហើយនៅពេលដែលអ្នកចាប់ផ្ដើមកសាងក្រុមការងារ អ្នកត្រូវតែជ្រើសរើសមនុស្សឱ្យបានត្រឹមត្រូវ ដោយជាអ្នកមានឆន្ទៈ ជាអ្នកដែលអាចបង្ហាត់បង្រៀនបាន ជាអ្នកដែលមានសមត្ថភាព និងជាអ្នកដែលចូលរួមចំណែកក្នុងការធ្វើឱ្យអាជីវកម្មរបស់អ្នកសម្រេចបាននូវគោលដៅរយៈពេលវែងបាន។

ពាណិជ្ជកម្ម

របៀបធ្វើឱ្យខ្លួនឯងកាន់តែសប្បាយរីករាយពីមួយថ្ងៃទៅមួយថ្ងៃ

0
របៀបធ្វើឱ្យខ្លួនឯងកាន់តែសប្បាយរីករាយពីមួយថ្ងៃទៅមួយថ្ងៃ

ភាពសប្បាយរីករាយនៅក្នុងជីវិត នរណាក៏ចង់បានដែរ ដោយគ្មាននរណាម្នាក់ចង់រស់នៅជាមួយនឹងសេចក្ដីទុក្ខកង្វល់ឡើយ ប៉ុន្តែគ្រាន់តែជីវិតជាក់ស្ដែងមិនអាចគេចផុតនូវបញ្ហា និងភាពសោកសៅឡើយ។ ទោះបីជាយ៉ាងនេះក្ដី ក៏មានវិធីក្នុងការជួយអ្នកឱ្យបង្កើនភាពសប្បាយរីករាយឱ្យបានច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ច្រើនជាងភាពទុក្ខសោកដែរ ដោយអ្នកអាចអនុវត្តន៍តាមវិធីដូចខាងក្រោមបាន។

  1. ឧស្សាហ៍ចេញក្រៅជាមួយមនុស្សដែលធ្វើឱ្យអ្នកសប្បាយរីករាយឱ្យបានច្រើន
  2. ចំណាយពេលវេលាជាមួយនឹងធម្មជាតិ ដើម្បីកាត់បន្ថយភាពតានតឹង និងបង្កើនភាពស្រស់ស្រាយ
  3. បញ្ឈប់ក្ដីបារម្ភទាំងឡាយដែលប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នក
  4. ធ្វើអ្វីដែលអ្នកចូលចិត្ត និងបង្កើនសមត្ថភាពផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ
  5. ក្រោកពីព្រឹកប្រលឹម ដើម្បីចាប់ផ្ដើមបង្កើនភាពរីករាយតាំងពីពេលព្រឹកជារៀងរាល់ថ្ងៃ
  6. កុំគិតផ្ដោត និងខ្វល់ជាមួយនឹងពាក្យសម្ដីរបស់មនុស្សជុំវិញច្រើនពេក ពីព្រោះពួកគេតែងតែមានរឿងនិយាយ មិនថាអ្នកធ្វើអ្វីនោះឡើយ
  7. គិត និងរស់នៅជាមួយភាពវិជ្ជមានឱ្យបានច្រើនតាមដែលអាចធ្វើបាន
  8. ត្រូវតែមានជំនឿជឿជាក់លើខ្លួនឯង ទាំងសមត្ថភាព និងអ្វីដែលអ្នកអាចធ្វើបានល្អ
  9. កុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកផ្សេង ពីព្រោះដំណើរជីវិតផ្សេងគ្នា
  10. ត្រូវចេះស្រលាញ់ខ្លួនឯងឱ្យបានច្រើនៗ
  11. គេងឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ
  12. ឆ្លៀតពេលទំនេរ ដើម្បីធ្វើលំហាត់ប្រាណក្នុងការធ្វើឱ្យសុខភាពកាន់តែល្អ
  13. ចងចាំពាក្យមួយឃ្លាថា “ក្ដីសុខរបស់អ្នក គឺមានតែអ្នកម្នាក់គត់ដែលជាអ្នកបង្កើត មិនមែនអ្នកផ្សេង ពីព្រោះវាជាជីវិតរបស់អ្នក”
  14. រស់នៅជាមួយនឹងក្ដីស្រមៃ ហើយតែងតែព្យាយាមសម្រេចវាបានជាដំណាក់ៗតាមការរៀបចំទុក
  15. ត្រូវធ្វើឱ្យជីវិតការងារ និងការរស់នៅប្រចាំថ្ងៃ ឱ្យមានភាពសមាមាត្រគ្នា
  16. ស្វែងរកគោលបំណងណាមួយជាក់លាក់​
  17. ចាប់ផ្ដើមញញឹមឱ្យបានច្រើន
  18. ចាប់ផ្ដើមជាមួយនឹងជីវិតដែលពោរពេញដែលភាពសប្បាយរីករាយឱ្យបានច្រើន
ពាណិជ្ជកម្ម

សញ្ញាដែលបញ្ជាក់ថាអ្នកកើតមកដើម្បីក្លាយជាសហគ្រិន

0
សញ្ញាដែលបញ្ជាក់ថាអ្នកកើតមកដើម្បីក្លាយជាសហគ្រិន

​ការមានបំណងចង់ក្លាយជាសហគ្រិន វាមិនមែនជារឿងពិបាកនោះទេ ប៉ុន្តែការដែលអាចធ្វើឱ្យខ្លួនឯងក្លាយជាសហគ្រិនមួយរូបដែលមានមនុស្សជាច្រើនទទួលស្គាល់ វាពិតជាពិបាក និងត្រូវការចំណាយពេលវេលាយូរណាស់។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏អាចរៀនសង្កេតអំពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនផងដែរ ថាតើអ្នកមានបុគ្គលិកលក្ខណៈជាសហគ្រិនដែរឬទេ? ខាងក្រោមនេះ នឹងបង្ហាញពីសញ្ញាមួយចំនួនដែលបញ្ជាក់ថាអ្នកកើតមកដើម្បីក្លាយជាសហគ្រិន។

1. បុគ្គលដែលរស់នៅដោយមានក្ដីស្រមៃជាក់លាក់

បុគ្គលនេះ តែងតែមានគំនិតផ្ដួចផ្ដើមក្នុងការធ្វើអ្វីមួយដែលជាក្ដីស្រមៃផ្ទាល់ខ្លួន ដោយមិនមែនជាការផ្ដោតតែរឿងលុយឡើយ។ នៅក្នុងនេះ ពួកគេតែងតែមានរូបសញ្ញាមួយចំនួនដើម្បីគិតស្រមៃឱ្យចេញជារូបភាពជាក់លាក់មួយក្នុងការឆ្ពោះ និងធ្វើសកម្មភាពដើម្បីធ្វើឱ្យវាឱ្យចេញជារូបរាងពិតប្រាកដ។ បន្ថែមពីនេះ ចំពោះក្ដីស្រមៃដែលមាន តែងតែកើតចេញពីបេះដូងស្រលាញ់ពិតប្រាកដ ព្រមទាំងមានការផ្ដោតអារម្មណ៍ខ្លាំង ដោយមិនងាយផ្លាស់ប្ដូរចេញឡើយ មានតែខិតខំរិះរកយុទ្ធសាស្រ្តថ្មីៗដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។

ចងចាំថា សហគ្រិន តែងតែធ្វើអ្វីដែលជាក្ដីស្រមៃ និងធ្វើអ្វីមួយមិនមែនដើម្បីយកលុយជាគោលដៅធំឡើយ ប៉ុន្តែតែងតែព្យាយាមធ្វើអ្វីមួយដែលមានឥទ្ធិពលល្អទៅកាន់ពិភពលោក។

2. បុគ្គលដែលមានភាពខ្លាំងផ្នែកអារម្មណ៍

ការក្លាយជាសហគ្រិនមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាឡើយ ហើយអ្វីដែលកាន់តែពិបាកនោះគឺផ្នែកអារម្មណ៍ ដូច្នេះប្រសិនបើអ្នកមានផ្នែកអារម្មណ៍ខ្លាំងតាំងពីកំណើត នេះជារឿងមួយល្អ ពីព្រោះអ្នកអាចគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនបាន និងអាចជម្នះរាល់បញ្ហាដែលអ្នកនឹងជួបប្រទះបានយ៉ាងល្អជាមនុស្សដែលមានផ្នែកអារម្មណ៍មិនសូវខ្លាំង។

3. បុគ្គលដែលមានភាពបត់បែនលឿន

ភាពបត់បែនលឿន ជាកាតាលីករដ៏សំខាន់នៅក្នុងការធ្វើអាជីវកម្មមួយឱ្យដំណើរការបានលឿន និងតាមទាន់សម័យកាល។ ការដែលមានភាពបត់បែន ក៏អាចធ្វើឱ្យអ្នកអាចសម្របខ្លួនជាមួយបញ្ហានានា និងស្ថានភាពជាច្រើន ព្រមទាំងអាចដោះស្រាយវាបានយ៉ាងល្អ តាមរយៈការសម្របជាមួយនឹងយុទ្ធសាស្រ្តថ្មីៗជាដើម។

4. បុគ្គលដែលមានទស្សនវិស័យវែងឆ្ងាយ

ភាពជាសហគ្រិន តែងតែសម្លឹងឃើញនូវអនាគតវែងឆ្ងាយ ព្រមទាំងអាចវិភាគដឹងអំពីឱកាសគ្រប់ទីកន្លែង ហើយពួកគេក៏ជាបុគ្គលដែលចូលចិត្តភាពច្នៃប្រឌិត ការបង្កើតថ្មី និងតែងតែស្វែងរកគំនិតថ្មី ការកែលម្អផលិតផលសេវាកម្មដែលមានស្រាប់ឱ្យកាន់តែល្អជាងមុន។​ បន្ថែមពីនេះ ពួកគេតែងតែមានទស្សនវិស័យវែងឆ្ងាយសម្រាប់ខ្លួនឯងក្នុងការធ្វើអ្វីមួយ តាមរយៈការមានសមត្ថភាពដែលអាចមើលឃើញអំពីអនាគត។

5. បុគ្គលដែលមានសមត្ថភាពដោះស្រាយបញ្ហា

ពួកគេចូលចិត្តដោះស្រាយបញ្ហា និងមិនដែលខ្លាចរអានឹងជួបបញ្ហាអ្វីឡើយ ថែមទាំងមិនដែលរអ៊ូនឹងបញ្ហាទាំងនោះទេ មានតែដោះស្រាយ និងច្នៃវាឱ្យក្លាយជាឱកាស។

ចងចាំថា ក្នុងនាមជាសហគ្រិនតែងតែស្វែងរកបញ្ហាដើម្បីដោះស្រាយ ពេលខ្លះបញ្ហាតូច ពេលខ្លះបញ្ហាធំ ពេលខ្លះបញ្ហាបច្ចេកទេស ពេលខ្លះបញ្ហាអាជីវកម្ម ឬទាក់ទងនឹងបញ្ហាក្រុម។

6. បុគ្គលដែលតែងតែវិនិយោគលើខ្លួនឯងជានិច្ច

ពួកគេតែងតែចំណាយពេលវេលា និងហ៊ានចំណាយលុយវិនិយោគលើវគ្គសិក្សានានាដើម្បីអភិវឌ្ឍន៍សមត្ថភាពពួកគេឱ្យកាន់តែមានភាពខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសផ្ដោតលើជំនាញអ្វីដែលពួកគេចង់ខ្លាំងជាងមុន។ បន្ថែមពីនេះ ពួកគេតែងតែចំណាយលើការសិក្សាស្រាវជ្រាវ ការអាន និងបន្តសិក្សាជានិច្ច។

7. បុគ្គលដែលមានភាពក្លាហាន និងហ៊ានប្រថុយប្រថានក្នុងការធ្វើអ្វីមួយ

ពួកគេតែងតែហ៊ានធ្វើអ្វីដែលពួកគេយល់ថាត្រឹមត្រូវ និងមានគោលដៅជាក់លាក់ ដោយពួកគេមិនដែលគិតថាខ្លាចខុស ឬខ្លាចអ្នកផ្សេងមើលមកមិនល្អនោះទេ សំខាន់ពួកគេដឹងថាពួកគេកំពុងធ្វើអ្វី ហើយក៏ត្រៀមចិត្តរួចរាល់ក្នុងការទទួលយករាល់លទ្ធផលដែលនឹងទទួលបាន។

ពាណិជ្ជកម្ម

តើ Customer Loyalty មានន័យដូចម្ដេច?

0
តើ Customer Loyalty មានន័យដូចម្ដេច?

Customer Loyalty (​អតិថិជនស្មោះត្រង់) សំដៅលើការពេញចិត្តរបស់អតិថិជនលើម៉ាកយីហោណាមួយជាក់លាក់ ដោយសារតែអតិថិជនតែងតែពេញចិត្តលើម៉ាកយីហោនេះដែលអាចបំពេញតម្រូវការរបស់ពួកគេបានល្អ ហើយពួកគេតែងតែទិញផលិតផល ឬសេវាកម្មនៅទីនោះជាញឹកញាប់ ដោយមិនងាយផ្លាស់ប្តូរចំណូលចិត្តរបស់ពួកគេលើក្រុមហ៊ុនប្រកួតប្រជែងផ្សេងទៀតនោះទេ។

ចំពោះអាជីវកម្មរបស់អ្នកផ្ទាល់វិញ នៅពេលដែលអ្នកមានអតិថិជនស្មោះត្រង់ចំពោះម៉ាកយីហោរបស់អ្នក នោះពួកគេនឹងមិនងាយផ្លាស់ប្ដូរចិត្តទៅរកទិញនៅកន្លែងផ្សេងទៀតឡើយ ព្រមទាំងមិនងាយរងឥទ្ធិពលពីការធ្វើទីផ្សាររបស់ក្រុមហ៊ុនផ្សេងៗ និងការកំណត់តម្លៃ ដោយពួកគេកាន់តែហ៊ានចំណាយកាន់តែច្រើនលើម៉ាកយីហោរបស់អ្នក។ លើសពីនេះ ប្រសិនបើពួកគេសម្រេចចិត្តចាកចេញពីម៉ាកយីហោរបស់អ្នក លុះត្រាតែពួកគេអាចទទួលបានផលិតផល ឬសេវាកម្មណាដែលមានគុណភាពដូចគ្នានឹងអ្នកដែលពួកគេស្គាល់ និងស្រលាញ់ខ្លាំងដែរ។

លក្ខណៈរបស់អតិថិជនស្មោះត្រង់ រួមមាន៖

  • ពួកគេតែងតែបញ្ជាទិញផលិតផលពីម៉ាកយីហោរបស់អ្នកម្ដងហើយម្ដងទៀត
  • ពួកគេមិនស្វែងរកអ្នកផ្គត់ផ្គង់ផ្សេងៗទៀតជាញឹកញាប់ឡើយ ដោយភាគច្រើនប្រើប្រាស់តែផលិតផលឬសេវាកម្មរបស់អ្នកតែប៉ុណ្ណោះ
  • ពួកគេកាន់តែមានឆន្ទៈក្នុងការជួយផ្សព្វផ្សាយ និងណែនាំអំពីម៉ាកយីហោរបស់អ្នកទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេដែរ
  • ពួកគេមិនសូវមានការចាប់អារម្មណ៍ខ្លាំងជាមួយក្រុមហ៊ុនគូប្រកួតប្រជែងរបស់អ្នកឡើយ
  • ពួកគេតែងតែយល់ដឹងកាន់តែខ្លាំងអំពីបញ្ហានានារបស់អាជីវកម្មរបស់អ្នកដែលកើតឡើង និងជឿជាក់លើអ្នកដើម្បីពង្រឹងឬដោះស្រាយបញ្ហានោះបានល្អ
  • ពួកគេតែងតែផ្តល់ជាមតិកែលម្អអំពីរបៀបដែលម៉ាកយីហោរបស់អ្នកអាចកែលម្អផលិតផល ឬសេវាកម្មឱ្យកាន់តែល្អជាងមុន
  • ដរាបណាមានតម្រូវការ ពួកគេនឹងបន្តទិញនិងប្រើប្រាស់ផលិតផលឬសេវាកម្មរបស់អ្នកជានិច្ច

ធាតុផ្សំជាមូលដ្ឋាននៃការទទួលបានអតិថិជនស្មោះត្រង់

  • ផ្ដល់ដូចនឹងអ្វីដែលអតិថិជនរំពឹងទុក៖ សំដៅលើអ្វីដែលអតិថិជនតែងតែរំពឹងទុកពីផលិតផលឬសេវាកម្មរបស់អ្នក រួមផ្សំជាមួយនឹងអ្វីដែលអ្នកអាចនឹងដោះស្រាយបញ្ហារបស់ពួកគេបានល្អ។ ដូច្នេះហើយអ្នកត្រូវតែបំពេញនូវអ្វីដែលជាតម្រូវការរបស់អតិថិជន និងអ្វីដែលអតិថិជនហ៊ានចំណាយលើផលិតផលសេវាកម្មរបស់អ្នក។
  • ផ្ដល់សេវាកម្មល្អបំផុត៖ សំដៅលើការរៀបចំប្រព័ន្ធនៃការផ្ដល់សេវាកម្មល្អជូនដល់អតិថិជន ពីព្រោះការផ្ដល់សេវាកម្មល្អ វាក៏ជាផ្នែកដ៏សំខាន់នៃការលើកស្ទួយលើម៉ាកយីហោរបស់អ្នក។
  • ការចូលរួមរវាងអតិថិជនជាមួយម៉ាកយីហោ៖ សំដៅលើការធ្វើយ៉ាងណាដើម្បីបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងអតិថិជនរបស់អ្នក ជាមួយនឹងម៉ាកយីហោរបស់អ្នក។
  • ផ្ដល់នូវគុណតម្លៃដល់អតិថិជន៖ អ្នកអាចផ្សព្វផ្សាយដោយផ្សាភ្ជាប់ជាមួយនឹងគុណតម្លៃអាជីវកម្មដែលអ្នកនឹងផ្ដល់ជូនដល់អតិថិជនដោយមានការទាញចំណាប់អារម្មណ៍ និងការចូលរួមពីអតិថិជនឱ្យបានច្រើន។
ពាណិជ្ជកម្ម

គុណសម្បត្តិ និងគុណវិបត្តិ ក្នុងការជួលភា្នក់ងារប្រឹក្សាយោបល់ផ្នែកជ្រើសរើសបុគ្គលិក

0
គុណសម្បត្តិ និងគុណវិបត្តិ ក្នុងការជួលភា្នក់ងារប្រឹក្សាយោបល់ផ្នែកជ្រើសរើសបុគ្គលិក
តើអ្នកគិតថា តើមានមូលហេតុអ្វីដែលធ្វើឲ្យក្រុមហ៊ុនមួយចំនួនគួរតែជួលភ្នាក់ងារប្រឹក្សាយោបល់ផ្នែកជ្រើសរើសបុគ្គលិក? តើការជួលភ្នាក់ងារឲ្យជ្រើសរើសបុគ្គលិកឲ្យនេះ មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?
គុណសម្បត្តិ៖
១. ភ្នាក់ងារមានជំនាញច្បាស់លាស់ និងផ្ដោតទៅលើកិច្ចការងារនេះស្រាប់ ព្រមទាំងមាននីតិវិធីត្រឹមត្រូវក្នុងការសម្រាំងជ្រើសយកបុគ្គលិកដែលមានសមត្ថភាពពិតប្រាកដជូនដល់ក្រុមហ៊ុន ២. ភ្នាក់ងារជ្រើសរើសបុគ្គលិក ពួកគាត់មានទិន្នន័យនៅក្នុងដៃស្រាប់ ដូច្នេះខាងភ្នាក់ងារមានភាពងាយស្រួលក្នុងការស្វែងរកអ្នកមានជំនាញច្បាស់លាស់ និងមានសមត្ថភាព ដែលស៊ីគ្នាជាមួយនឹងតួនាទីរបស់ក្រុមហ៊ុនអ្នក ឬអាចទៅពិនិត្យមើលទៅលើបេក្ខជនណាដែលធ្លាប់ដាក់ពាក្យស្នើរសុំធ្វើការពីមុន។ ៣. សម្រាប់ក្រុមហ៊ុនខ្លះ គឺពួកគាត់ទើបតែចាប់ផ្ដើម គឺនៅពុំទាន់មានផ្នែកធនធានមនុស្សនៅឡើយទេ​ ដូច្នេះពួកគាត់គួរតែជ្រើសរើសសេវាកម្មប្រឹក្សាយោបល់ ឬភា្នក់ងារជួលបុគ្គលិកណាដែលមានជំនាញច្បាស់លាស់ និងអាចទុកចិត្តបានដើម្បីជួយស្វែងរកបេក្ខជនណាដែលមានសមត្ថភាពស្របទៅនឹងតម្រូវការរបស់ក្រុមហ៊ុនព្រោះដំណើរការក្នុងការជ្រើសរើសបុគ្គលិកនេះ គឺត្រូវចំណាយពេលយូរ និងមានច្រើនដំណាក់កាល។ ម្យ៉ាងវិញទៀត ការជួលភ្នាក់ងារបែបនេះ គឺជួយឲ្យអ្នក (ក្រុមហ៊ុន) អាចមានពេលគ្រប់គ្រាន់ក្នុងការស្វែងរកនូវគំនិតច្នៃប្រឌិត ឬយុទ្ធសាស្ត្របែបណាដែលអាចជួយជម្រុញឲ្យក្រុមហ៊ុនមានភាពរីកចម្រើនជាងមុន និងអាចយកពេលវេលានេះ ទៅធ្វើការស្រាវជ្រាវអំពីផលិតផល ទីផ្សារ និងដៃគូប្រកួតប្រជែង ជាជាងចំណាយពេលច្រើនតែទៅលើការជ្រើសរើសបុគ្គលិកដោយខ្លួនឯង។ តែប្រសិនបើជាក្រុមហ៊ុនខ្នាតធំវិញ គឺមានផ្នែកធនធានមនុស្សនេះស្រាប់ក្នុងការបំពេញកិច្ចការមួយនេះ ទាំងទៅលើការ ប្រកាសជ្រើសរើសបុគ្គលិក និងមានពេលវេលាក្នុងសម្ភាសន៍ និងសម្រាំងយកបុគ្គលិកដោយខ្លួនឯង ដោយពុំបាច់ជួលភ្នាក់ងារក៏បាន។
គុណវិបត្តិៈ
១. ក្រុមហ៊ុនត្រូវចែកភាគរយទៅកាន់ភ្នាក់ងារជ្រើសរើសបុគ្គលិក បន្ទាប់ពីទទួលបានបេក្ខជនដែលមានសមត្ថភាព និងជំនាញស្របទៅនឹងការចង់បានរបស់ក្រុមហ៊ុន និយាយរួមគឺក្រុមហ៊ុនត្រូវចំណាយលុយទៅលើសេវាកម្មមួយនេះ។
ពាណិជ្ជកម្ម

ឈ្វេងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!

0
ឈ្វេងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!

បើយោងតាមទំព័រផ្លូវការរបស់នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសង្កេតឃើញនៃភាពអវិជ្ជមានពីការចែករំលែក “ព័ត៌មានមិនពិត – Fake News” កំពុងកើតមានយ៉ាងច្រើន ជាពិសេសលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media)។ ហេតុដូចនេះទើបក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានធ្វើការចែករំលែកការយល់ដឹងអំពី “ព័ត៌មានមិនពិត – Fake News” ជាទស្សនទានជូនដល់បងប្អូនពលរដ្ឋ ដូចសេចក្តីសេង្ខេបខាងក្រោម៖

ព័ត៌មានមិនពិត – Fake News” គឺជាប្រភេទព័ត៌មានមិនត្រឹមត្រូវ (Misinformation) ព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបានបោះពុម្ព ឬផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media) ដែលមានចេតនាបំផ្លាញ ឬធ្វើឱ្យខូចកិត្តិយសដល់អង្គភាព ក្រុមហ៊ុន ឬបុគ្គល ដោយហេតុផលមនោគមន៍វិជ្ជា ការសងសឹក ផលប្រយោជន៍ហិរញ្ញវត្ថុ ឬផលចំណេញផ្នែកនយោបាយជាដើម។ លើសពីនេះក្នុងព្រះរាជាណាចក្រកម្ពុជា “ព័ត៌មានមិនពិត – Fake News” សង្កេតឃើញមាន 3 ប្រភេទ ធំៗគឺ៖

1- ព័ត៌មានតិះដៀល ឬប្រមាថ (Satire or Parody) ៖ ជាប្រភេទអត្ថបទប្រើពាក្យកំប្លែងលេងសើច ការនិយាយបំផ្លើស ឬការសើចចំអក ការរិះគន់ហែកហួរបុគ្គល ឬក្រុមមនុស្ស ជាពិសេសក្នុងបរិបទនយោបាយ និងលើប្រធានបទផ្សេងទៀត។ មកដល់បច្ចុប្បន្នបច្ចេកទេស Deep Fake ត្រូវបានយកមកប្រើប្រាស់ក្នុងការរចនាជាវីដេអូ ឬសម្លេង បង្កើតជាព័ត៌មានតិះដៀល ឬប្រមាថខាងលើផងដែរ។

2- ព័ត៌មានប្រឌិត (Misleading News) ៖ ជាប្រភេទអត្ថបទដែលដកស្រង់ព័ត៌មាន ឬការស្រាវជ្រាវផ្សេងៗ មកបន្ថែមអត្ថន័យហួសការពិត និងមិនឆ្លុះបញ្ចាំងអំពីខ្លឹមសារដើម (Misinformation) ក្នុងគោលបំណងទាក់ទាញអ្នកទស្សនា។

3- ព័ត៌មានបោកបញ្ឆោតដោយចេតនា (Clickbait) ៖ ជាប្រភេទព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបង្កើតឡើងដោយចេតនាដើម្បីរកលុយតាមរយៈចំនួននៃការចុច ឬចំនួនទស្សនា ឬជាការឃោសនាបង្កើតឱ្យមានការភ័ន្តច្រឡំលើអ្វីមួយ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិត និងដើម្បីសុខមាលភាពសង្គមជាតិ បងប្អូនប្រជាពលរដ្ឋអាចអនុវត្តន៍វិធីសាស្ត្រមួយចំនួន ដើម្បីកំណត់សុក្រិតភាពនៃព័ត៌មាន ដូចសង្ខេបជូនខាងក្រោម៖

  • អានខ្លឹមសារអត្ថបទ និងឈ្វេងយល់អំពីប្រភពនៃព័ត៌មាន (អ្នកនិពន្ធ គេហទំព័រ)
  • ធ្វើការផ្ទៀងផ្ទាត់អត្ថបទ ពីប្រភពផ្សេងៗ
  • ធ្វើការត្រួតពិនិត្យកាលបរិច្ឆេទអត្ថបទ
  • ធ្វើការប្រឹក្សាយោបល់ជាមួយបងប្អូន ឬមិត្តភ័ក្ត មុននឹងផ្សព្វផ្សាយបន្ត
  • ធ្វើការរាយការណ៍ព័ត៌មានប្រឌិត (ឧទាហរណ៍ Report Post) ទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយសង្គម ឬរាយការណ៍ជូនអជ្ញាធរមានសមត្ថកិច្ច។

មាត្រាចែងពាក់ព័ន្ធនឹងបទល្មើសផ្សព្វផ្សាយព័ត៌មានប្រឌិតក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖

  • មាត្រា305 “បទបរិហារកេរ្តិ៍ជាសាធារណ:” បានចែងថា៖ គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ និងត្រូវពិន័យជាប្រាក់ពី 100,000រៀល (មួយសែនរៀល) ទៅ 10,000,000រៀល (ដប់លានរៀល) ។
  • មាត្រា502 “បទប្រមាថ” បានចែងថា៖ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណ: ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណ:ដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី 1 (មួយ) ថ្ងៃ ទៅ 6 (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី 1,000រៀល (មួយពាន់រៀល) ទៅ 100,000រៀល (មួយសែនរៀល)។
  • និងមានទោសទណ្ឌផ្សេងៗទៀត ដូចមានចែងក្នុងច្បាប់ពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា។
ពាណិជ្ជកម្ម

ឈ្វេងយល់ពីវិធីការពារខ្លួនពីកម្មវីធីក្លែងបន្លំរូបភាព វីដេអូ (DeepFake)

0
ឈ្វេងយល់ពីវិធីការពារខ្លួនពីកម្មវីធីក្លែងបន្លំរូបភាព វីដេអូ (DeepFake)

ប្រសិនបើអ្នកកំពុងប្រើប្រាស់បណ្ដាញសង្គម អ្នកច្បាស់ជាស្គាល់ ឬបានឃើញ App ឬ filters ជាច្រើន ដែលកែលម្អ ឬផ្លាស់ប្ដូរមុខមាត់ ទាំងជារូបភាព ឬវីដេអូ។ បច្ចេកវិទ្យាទាំងនេះ វាបានកើតឡើងជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា វាត្រូវបានមនុស្សជាច្រើននៅលើពិភពលោកបានស្គាល់ និងប្រើប្រាស់វា។

នៅឆ្នាំ 2017 មានការផ្សព្វផ្សាយវីដេអូ​ 2-3  នៅលើ Reddit ដែលបង្ហាញពីភាពអាចទៅរួចនៃការផ្លាស់ប្ដូរមុខគ្នានៅក្នុងវីដេអូ ដោយមានជំនួយពីបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត (Artificial intelligence)​ និង Machine Learning។ បច្ចេកទេសនេះ ត្រូវបានគេហៅថា ក្លែងក្លាយ (DeepFake)។ DeepFake ជាកម្មវិធីដ៏ល្អ ​ប្រសិនបើអ្នកប្រើប្រាស់​បានប្រើនៅក្នុងផ្លូវល្អ ដើម្បីធ្វើឱ្យមានភាពប្រសើរលើផ្នែកណាមួយក្នុងអាជីវកម្មជាដើម។ ប៉ុន្តែ វាក៏អាចមានផលប៉ះពាល់ត្រលប់មកវិញដែរ បើមានជនមិនស្គាល់មុខប្រើប្រាស់ក្នុងផ្លូវអវិជ្ជមាន។

លើសពីនេះ កម្មវិធី DeepFake គឺមានច្រើនទាំងក្នុងកុំព្យូទ័រ ឬទូរស័ព្ទដៃ ដូចជា Reface, MyHeritage, Zao, FaceApp, DeepFakes Web, DeepArt, Wombo, DeepFace Lab, Face Swap Live, AvengeThem និងជាច្រើនទៀត។

ហើយបច្ចុប្បន្ននេះ ដោយមានមនុស្សជាច្រើនដែលកំពុងតែប្រើប្រាស់កម្មវិធី DeepFake ទាំងលើបណ្ដាញសង្គម Facebook , Tiktok និងផ្សេងៗទៀត ដែលជាការព្រួយបារម្ភលើបញ្ហាអវិជ្ជមានមួយចំនួន ដូចជា៖

  • អាចមានជនខិលខូច យករូបភាព ឬវីដេអូក្លែងក្លាយដែលមានរូបយើងនៅក្នុងនោះ ដើម្បីធ្វើរឿងអសីលធម៌ ការបង្ខូចកេរ្តិ៍ឈ្មោះ ឆបោកយកប្រាក់ និងសកម្មភាពប្រព្រឹត្តិបទល្មើសផ្សេងៗ។
  • បង្ករឱ្យមានបញ្ហាជាច្រើន ចំពោះខ្លួនឯង​ ឬគ្រួសារ នៅក្នុងប្រការណាមួយដែលមិនអាចដឹងទុកមុន។

ដើម្បីកាត់បន្ថយកម្រិតហានិភ័យនានា អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖

ទី1. បញ្ឈប់ការបង្ហោះរូបថតខ្លួនឯង និងគ្រួសារនៅលើគណនីក្នុងកម្មវិធីផ្សេងៗដែលមិនបានការពារ

ទី2. ប្រុងប្រយ័ត្នជានិច្ច នៅពេលបង្ហោះរូបថតខ្លួនឯងទៅកាន់គេហទំព័រសាធារណៈណាមួយដែលគ្មានប្រភពច្បាស់លាស់

ទី3. ត្រូវប្រាកដចិត្តថា អ្នកមានសុវត្ថិភាពខ្ពស់នៅលើឧបករណ៍បច្ចេកវិទ្យាទាំងអស់

ទី4. ប្រាប់គ្រួសារ និងមិត្តភក្តិ ស្ដីអំពីបញ្ហាហានិភ័យនានានៃការបង្ហោះរូបភាព ឬវីដេអូនៅលើបណ្ដាញសង្គម

ក្នុងករណី អ្នកបានឃើញខ្លួនឯងនៅក្នុងកម្មវិធី DeepFake ណាមួយ​ដែលអាចប៉ះពាល់ដល់អ្នក សូមអនុវត្តតាមវិធីខាងក្រោម៖

ទី1. ធ្វើការ Report រូបភាព នៅក្នុងកម្មវិធីដែលជននោះកំពុងប្រើប្រាស់

ទី2. ប្រមូលភស្ដុតាងនៃរូបភាពទាំងអស់ នៅក្នុងកម្មវិធីនោះ

ទី3. ចូលរួមសហការជាមួយសមត្ថកិច្ច

ទី4. ប្រឹក្សាជាមួយអ្នកជំនាញផ្នែកច្បាប់ ដើម្បីបញ្ជាក់ថា តើត្រូវធ្វើសំណុំរឿងបែបណាបន្ត?

ទី5. រិះរកគ្រប់មធ្យាបាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រាកដថា អ្នកមានសុវត្ថិភាពឡើងវិញ

ពាណិជ្ជកម្ម

ហេតុអ្វីអ្នកត្រូវចុះបញ្ជីអាជីវកម្ម?

0
ហេតុអ្វីអ្នកត្រូវចុះបញ្ជីអាជីវកម្ម?

ការចុះបញ្ជីអាជីវកម្មពិតជាមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ប៉ុន្តែមុននឹងសម្រេចចិត្តចុះបញ្ជីអាជីវកម្មនេះ ម្ចាស់អាជីវកម្មក៏ត្រូវសិក្សាឈ្វេងយល់ឱ្យច្បាស់ជាមុនសិន មុននឹងសម្រេចចិត្តចុះបញ្ជីអាជីវកម្មរបស់ខ្លួនឯងផងដែរ។

បើយោងតាមប្រសាសន៍លោកស្រី ប៉ោ ជូ អគ្គនាយិកាគ្រប់គ្រងក្រុមហ៊ុនឯកជនមួយ បានផ្ដល់ដំបូន្មានថា ម្ចាស់អាជីវកម្មត្រូវពិចារណាលើ 3 ចំណុចមុនពេលសម្រេចចិត្តចុះបញ្ជីអាជីវកម្ម រួមមាន៖

ទី1. មុនចុះបញ្ជីអាជីវកម្ម៖ អ្នកត្រូវគិតពិចារណាថា តើអ្នកត្រូវត្រៀមឯកសារអ្វីខ្លះ? តើត្រូវជ្រើសរើសប្រភេទអាជីវកម្មបែបណា? តើគួរជ្រើសរើសបែបអាជីវកម្មខ្នាតតូច ខ្នាតមធ្យម ឬកម្រិតណា?

ទី2. អំឡុងពេលចុះបញ្ជីអាជីវកម្ម៖ នៅពេលចុះបញ្ជីអាជីវកម្ម អ្នកត្រូវតែដឹងថា តើអ្នកគួរសម្រេចចិត្តចុះបញ្ជីខ្លួនឯង ឬចុះតាមរយៈភ្នាក់ងារ ឬក៏ទាក់ទងជាមួយមិត្តភក្តិដើម្បីផ្ដល់ជាជំនួយ?

ទី3. ក្រោយពីចុះបញ្ជីអាជីវកម្ម៖ ក្រោយពេលចុះបញ្ជីអាជីវកម្មរួចរាល់ អ្នកត្រូវដឹងថា តើអ្នកត្រូវមានកាតព្វកិច្ចអ្វីខ្លះដែលត្រូវបំពេញ ដើម្បីធ្វើការងារឱ្យស្របច្បាប់ក្រោយពេលដែលអ្នកទទួលបានអាជ្ជាប័ណ្ឌ ឬលិខិតបញ្ជាក់នៃការចុះបញ្ជីពាណិជ្ជកម្ម។

ទោះបីជាយ៉ាងនេះក្ដី ក្រោយពីអ្នកចុះបញ្ជីអាជីវកម្មរបស់អ្នករួចហើយ អ្នកក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនរួមមាន៖

1. បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួនសម្រាប់អាជីវកម្មរបស់អ្នក ព្រមទាំងអាចរក្សាកម្មសិទ្ធិឈ្មោះក្រុមហ៊ុនរបស់អ្នកមិនឱ្យក្រុមហ៊ុនផ្សេងយកដាក់បាន

2. ជៀសវាងការផាកពិន័យផ្សេងៗ និងការតម្រូវឱ្យបិទទ្វារអាជីវកម្ម

3. ទាក់ទាញអតិថិជន​ (ក្រុមហ៊ុនធំ) ដែលបញ្ជាទិញក្នុងទំហំធំ ព្រោះគ្មានក្រុមហ៊ុនធំណា ចង់រកស៊ីជាមួយអាជីវកម្មដែលមិនចុះបញ្ជីនោះទេ

4. ជួយសម្រួលដល់កម្ចីប្រាក់ពីធនាគារ និងការវិនិយោគពីវិនិយោគិន

5. ទទួលបានអត្ថប្រយោជន៍ផ្សេងៗពីបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់និយោជិត​របស់អ្នក

6. បំពេញកាតព្វកិច្ចជាពលរដ្ឋ ក្រោមច្បាប់និងបទប្បញ្ញត្តិនៃប្រទេសកម្ពុជា ដើម្បីទទួលបានការគាំពារតាមផ្លូវច្បាប់

7. នៅពេលចុះបញ្ជីអាជីវកម្ម នោះម្ចាស់អាជីវកម្មមានសិទ្ធិពេញលេញក្នុងការជួលបុគ្គលិកពេញម៉ោង និងផ្ដល់ប្រាក់ដល់ពួកគេ

ពាណិជ្ជកម្ម