spot_img
spot_img
Home Blog Page 37

ហេតុអ្វីក្រុមហ៊ុនហនុមានទើបតែចូលទីផ្សារសោះ តែមានការគាំទ្រខ្លាំង?

0
ហេតុអ្វីក្រុមហ៊ុនហនុមានទើបតែចូលទីផ្សារសោះ តែមានការគាំទ្រខ្លាំង?

ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ឯ.ក ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ 160 លានដុល្លារ  ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ 30លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង 1600កន្លែង។ ចំពោះកន្លែងផលិតស្រាបៀរដែលមានផលប៉ះពាល់តិចតួចបំផុតលើប្រព័ន្ធអេកូឡូស៊ី និងសហគមន៍មូលដ្ឋាន។ ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន រួមមានការបញ្ឈប់ទាំងស្រុងនូវការបញ្ចេញឧស្ម័នកាបូនក្នុងសង្វាក់ផលិតកម្ម និងប្រតិបត្តិការផលិតយ៉ាងស្ងប់ស្ងាត់ពុំមានសំឡេងរំខានដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍ជិតខាង។ បន្ថែមពីនេះ ក្រុមហ៊ុនហនុមាន ប៊ែរវើរីជីស មានឫសគល់ប្រពៃណីខ្មែរយ៉ាងជ្រៅ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះចីរភាពគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌របស់ក្រុមហ៊ុន។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនហនុមាន បាន​រៀបចំ​ប្រារព្ធ​ពិធី​ជួបជុំ​ដៃគូ អាជីវកម្ម​របស់​ខ្លួន​ជា​លើក​ដំបូងក្នុងថ្ងៃទី 28 ខែតុលា ឆ្នាំ​2021 នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​ហនុមាន ដែល​មាន​ទីតាំង​ស្ថិត​នៅ ផ្លូវជាតិ​លេខ4 ភូមិ​ត្រពាំង​វែង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ដូច្នេះក្រុមហ៊ុននេះ ទើបតែចូលទីផ្សាររយៈពេលជិត 1ឆ្នាំ បើគិតពីថ្ងៃ 21 ខែមេសា ឆ្នាំ2022។ ប៉ុន្តែទោះជាយ៉ាងនេះ ក្រុមហ៊ុននេះ គឺមានការគាំទ្រខ្លាំងណាស់ពីសំណាក់ប្រជាជនខ្មែរ។ ហើយនៅក្នុងខ្លឹមសារអត្ថបទនេះ នឹងបង្ហាញពីរបៀបដែលក្រុមហ៊ុនមួយនេះ អាចទាញចំណាប់អារម្មណ៍ជនជាតិខ្មែរបានលឿន និងចូលទីផ្សារបានជោគជ័យ។

1. សារគុណតម្លៃនៃមោទនភាពជាតិខ្មែរ

ក្រុមហ៊ុនហនុមាន ព្យាយាមផ្សព្វផ្សាយបង្ហាញដោយផ្ដោតលើវប្បធម៌ បរិស្ថាន និងប្រពៃណីជាតិខ្មែរ ដើម្បីរំលឹកដល់បងប្អូនប្រជាជនខ្មែរឱ្យបានចងចាំឡើងវិញនូវអ្វីដែលជារបស់ខ្មែរ និងអ្វីដែលក្រុមហ៊ុនហនុមានព្យាយាមចូលរួមចំណែកផងដែរ។

សារទាំងនោះ រួមមាន៖

  • ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ប្តេជ្ញាចិត្តក្នុងការការពារ និងថែរក្សានូវបរិស្ថានទាំងមូល ចាប់តាំងពីប្រតិបត្តិការរបស់យើងពីដើមរហូតដល់ចប់។ ពួកយើងលើកកម្ពស់នូវលទ្ធកម្មលើ សម្ភារៈ និងឧបករណ៍ ដែលមានផលប៉ះពាល់ទៅដល់បរិស្ថានទាបបំផុត ដើម្បីលើកកម្ពស់និរន្តរភាពក្នុងសហគមន៍យើង។
  • រំលឹកបង្ហាញពី ខួប 28 ឆ្នាំ នៃទិវារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយរបស់ប្រទេសយើង។
  • មេរៀនជីវិតដែលមនុស្សអាចរៀនពីតួអង្គហនុមាន
  • សូម្បីតែ Logo និងឈ្មោះក្រុមហ៊ុន ក៏ដាក់រូប និងឈ្មោះហនុមាន ហើយបានសរសេរបង្ហាញថា ហនុមានជាមេទ័ពដ៏ខ្លាំងពូកែ តែងជួយព្រះរាមគ្រប់ពេលវេលាក្នុងការស្វែងរកនាងសីតា និងធ្វើសង្គ្រាមជាមួយពួកយក្ស។ ក្នុងសាសនា “ហនុមាន” ជាអាទិទេពនៃប្រាជ្ញា កម្លាំង ភាពក្លាហាន ភក្ដីភាព និងក្តីមេត្តា។
  • និងជាច្រើនទៀតដែលបង្ហាញឱ្យបងប្អូនជនជាតិខ្មែរនូវចំណេះដែលមោទនភាពជាតិខ្មែរ ព្រមទាំងការចូលរួមចំណែកបន្ថែមពីក្រុមហ៊ុនហនុមាន។

កត្តានេះហើយ ដែលជាផ្នែកមួយដែលប្រជាជនខ្មែរចាប់ផ្ដើមស្គាល់អំពីក្រុមហ៊ុនមួយនេះ និងចាប់ផ្ដើមនឹកគិតម្ដងទៀតអំពីអ្វីដែលជាមោទនភាពជាតិខ្មែរ និងរឿងរ៉ាវជាច្រើនជំនាន់របស់ខ្មែរ។

2. គុណភាពស្រាបៀរ

ការផលិតស្រាបៀរហនុមាន មានការពិនិត្យយ៉ាងល្អនៅរោងចក្រផ្ទាល់លើខ្សែសង្វាក់ផលិតកម្មស្រាបៀរ និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដ៏ល្អឥតខ្ចោះ នៃការផលិតស្រាបៀរហនុមាន ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារមុននឹងចែកចាយនៅលើទីផ្សារ។

លើសពីនេះ ក្រុមហ៊ុនហនុមាននឹងផ្ដល់នូវរសជាតិដ៏ឆ្ងាញ់ជាប់ចិត្ត ដែលជាលទ្ធផលនៃការស្រាវជ្រាវជាច្រើនឆ្នាំរបស់អ្នកជំនាញផលិតស្រាបៀរល្អបំផុតក្នុងពិភពលោក។ បន្ថែមពីនេះ ក្រុមហ៊ុនហនុមាន ធានានូវគុណភាព និងរសជាតិល្អវិសេសវិសាល ជាមួយវត្ថុធាតុដើមល្អៗពីប្រទេសអឺរ៉ុបដែលបានសម្រិតសម្រាំងយ៉ាងពិសេស ជាមួយបច្ចេកវិទ្យាផលិតទំនើបចុងក្រោយស្របទៅតាមស្ដង់ដារអន្តរជាតិរបស់ប្រទេសអាល្លឺម៉ង់។

3. វិនិយោគខ្លាំងលើការធ្វើទីផ្សារ

ក្រុមហ៊ុនហនុមាន ព្យាយាមស្វែងរកអ្នកជំនាញផ្នែកទីផ្សារ និងហ៊ានចំណាយទុនជាច្រើនលើការធ្វើទីផ្សារ ហើយការចំណាយនេះ គឺពិតជាបានផលពិតមែន ដោយទើបតែចូលទីផ្សារ ក៏ចាប់ផ្ដើមទាញចំណាប់អារម្មណ៍មនុស្សដែលចូលចិត្តស្រាបៀរ បានស្គាល់  បានដឹង និងចង់សាកល្បងជាច្រើន។

ការចំណាយលើការធ្វើទីផ្សារនេះ គឺក្រុមហ៊ុននេះ បានចំណាយលើការធ្វើទីផ្សារតាមរយៈការលេងហ្គេមទទួលបានស្រាបៀរហនុមាន ការចែកចាយនៅតាមតំបន់ផ្សេងៗ និងការសម្រុកផ្សព្វផ្សាយនៅលើបណ្ដាញសង្គម ដូចជាកម្មវិធីធំៗរបស់ខ្មែរដែលមនុស្សមើលច្រើន ការប្រគុំតន្រ្តីដែលមានតារាចម្រៀងល្បីៗ ការចុះកិច្ចព្រមព្រៀងដៃគូឧបត្ថម្ភសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត និងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយលោក វណ្ណដា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទូតសុច្ឆន្ទៈរវាងក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ជាមួយកញ្ញាទេព បូព្រឹក្ស ជាដើម។

សូមបញ្ជាក់ផងដែរថា ការចំណាយដ៏ច្រើននៃការធ្វើទីផ្សារនេះ ក្រុមហ៊ុនហនុមានបានកំណត់យ៉ាងច្បាស់ក្នុងការជ្រើសរើសមធ្យោបាយក្នុងការផ្សព្វផ្សារឱ្យបានត្រូវជាមួយនឹងអតិថិជនគោលដៅ ព្រមទាំងមានអ្នកជំនាញក្នុងការជួយផងដែរ។ ហើយការធ្វើទីផ្សារទាំងនេះ បានធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់ ចាប់ផ្ដើមនិយាយបន្តគ្នា និងចង់សាកនូវរសជាតិ។

ពាណិជ្ជកម្ម

កំហុសរបស់អ្នកលក់ ដែលធ្វើឱ្យអតិថិជនស្អប់ និងឈប់មកម្ដងទៀត

0
កំហុសរបស់អ្នកលក់ ដែលធ្វើឱ្យអតិថិជនស្អប់ និងឈប់មកម្ដងទៀត

ក្នុងនាមជាអ្នកលក់ ច្បាស់ណាស់អាចនឹងជួបជាមួយអតិថិជនល្អ ឬពេលខ្លះមិនល្អ ប៉ុន្តែទោះបីជាយ៉ាងណាប្រសិនបើអ្នកជាអ្នកលក់ដ៏ល្អ អ្នកនឹងមានដំណោះស្រាយ។ ម្យ៉ាងទៀត ប្រសិនបើអ្នកមិនព្យាយាមធ្វើជាអ្នកលក់ដ៏ល្អនោះទេ អ្នកនឹងធ្វើឱ្យហាងដែលអ្នកកំពុងធ្វើការនោះនឹងបាត់បង់អតិថិជន ព្រមទាំងអាចធ្វើឱ្យខូចកេរ្តិ៍ឈ្មោះហាងផងដែរ។ ហេតុអ្វី? គឺតាមរយៈកំហុសរបស់អ្នកលក់ចំនួន 3 ដែលអាចធ្វើឱ្យអតិថិជនស្អប់ និងពួកគេឈប់មកម្ដងទៀត។

1. គ្មានការស្វាគមន៍ជាអតិថិជន

នៅពេលអតិថិជនចូលមកកាន់ហាង ឬក្រុមហ៊ុនរបស់ខ្លួន បែរជាគ្មាននរណាមករួសរាយរាក់ទាក់ ឬមកសួរនាំអ្វីសោះឡើយ ដែលជាកត្តាធ្វើឱ្យអតិថិជនមានអារម្មណ៍មិនល្អតាំងពីដំបូង។ លើសពីនេះ អ្នកលក់ទាំងអស់ បែរជាមិនរុះរាន់ក្នុងការផ្ដល់សេវាកម្មដ៏ល្អជូនអតិថិជនឡើយ ដោយពេលខ្លះអតិថិជនចូលមកកាន់តែជាង 15នាទីហើយ ប៉ុន្តែមិនទាន់មកសួរអំពីតម្រូវការដែលអតិថិជនចង់បានសោះ សួរថា ប្រសិនបើអតិថិជននោះ គឺជាអ្នកវិញ តើអ្នកនឹងបន្តចង់ទិញ ឬក៏ដើរចេញ?

កត្តានេះហើយ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែរៀបចំប្រព័ន្ធធ្វើការរបស់បុគ្គលិក ដើម្បីធានាថា គ្រប់ងអតិថិជនរបស់អ្នកដែលបានដើរចូលមកកាន់ហាងរបស់អ្នក គ្រប់បុគ្គលិកត្រូវតែមានការស្វាគមន៍ និងធ្វើឱ្យអតិថិជនទាំងអស់មានអារម្មណ៍ស្រស់ស្រាយតាំងពីដើរចូលហាងរបស់អ្នកដំបូង។

2. បង្ហាញពីអាកប្បកិរិយាមិនល្អរបស់ខ្លួន

តើអ្នកធ្លាប់ទេ នៅពេលអ្នកស្នើសុំអ្វីមួយពីអ្នកលក់ ប៉ុន្តែត្រូវអ្នកលក់ទាំងនោះបង្ហាញពីការមិនឱ្យតម្លៃ ឬមិនអើពើនឹងអ្នក? តើអ្នកនឹងមានអារម្មណ៍បែបណា?

ម្យ៉ាងទៀត អាចអ្នកលក់មួយចំនួនបង្ហាញពីការមិនសូវខ្វល់ខ្វាយ និយាយមិនពិរោះជាមួយនឹងអតិថិជន​ និយាយដើមអតិថិជននៅនឹងមុខអតិថិជន ឬស្ដីឱ្យអតិថិជនវិញជាដើម។ ដូច្នេះសំណួរសួរថា បើទង្វើរទាំងឡាយណាដែលធ្វើឱ្យអតិថិជនមានអារម្មណ៍ខឹង ឬមិនស្រណុកនៅក្នុងចិត្ត តើពួកគាត់នឹងសប្បាយរីករាយនឹងមកម្ដងទៀតដែរឬទេ? ហើយពួកគេអាចរិះគន់ហាងរបស់អ្នកតាមរយៈប្រព័ន្ធសង្គមឬទេ? ច្បាស់ណាស់ គឺអាច។

ហេតុដូចនេះ ក្នុងនាមជាអ្នកដឹកនាំ​ ក៏ត្រូវពិចារណាឱ្យបានច្បាស់មុននឹងជ្រើសរើសបុគ្គលិកផ្នែកលក់មកធ្វើការ ព្រមទាំងត្រូវបណ្ដុះបណ្ដាលពួកគេអំពីការផ្ដល់សេវាកម្មល្អដល់អតិថិជន និងការចៀសវាងនូវអាកប្បកិរិយាផ្សេងៗ។

3. បង្ហាញពីការមិនយល់ចិត្តដល់អតិថិជន

អតិថិជនគ្រប់រូបតែងតែចង់ទទួលបានការយល់ចិត្តពីអ្នកលក់ ព្រមទាំងចង់ឱ្យអ្នកលក់អាចផ្ដល់នូវអ្វីដែលពួកគេចង់បាន ដូច្នេះការយល់ចិត្តអតិថិជនជារឿងសំខាន់ណាស់។ ប្រសិនបើអ្នកជាអ្នកលក់ ប៉ុន្តែអ្នកមិនចេះបង្ហាញពីការយល់ចិត្តដល់អតិថិជន មិនចេះសួរនាំអំពីតម្រូវការរបស់អតិថិជន និងមិនព្យាយាមផ្ដល់ដំណោះស្រាយដ៏ល្អជូនអតិថិជនទេ នោះវាពិតជាកំហុសធ្ងន់របស់អ្នក។

ដូច្នេះប្រសិនបើអ្នកចង់ខ្លាំងលើផ្នែកនេះ អ្នកក៏ត្រូវព្យាយាមហ្វឹកហាត់ខ្លួនឯងឱ្យក្លាយជាអ្នកលក់ពូកែ និងមានសមត្ថភាពខ្លាំងក្នុងការផ្ដល់សេវាកម្មដ៏ល្អជូនអតិថិជន។ នៅក្នុងចំណុចនេះ ថ្នាក់ដឹកនាំ ក៏ត្រូវយកចិត្តទុកដាក់ផងដែរ ដោយត្រូវមានការហ្វឹកហាត់បុគ្គលិកឱ្យចេះវិធីយល់ចិត្តអតិថិជន។

ពាណិជ្ជកម្ម

រឿង 7 ដែលអ្នកត្រូវតែបង្រៀនបុគ្គលិករបស់អ្នក បើអ្នកចង់ឱ្យពួកគេមានផលិតភាពការងារ និងរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួន

0
មេរៀនសំខាន់ចំនួន 7 ដែលអ្នកត្រូវតែបង្រៀនបុគ្គលិករបស់អ្នក

មេរៀនជាច្រើនដែលថ្នាក់ដឹកនាំត្រូវបង្រៀនដល់បុគ្គលិក ព្រោះបុគ្គលិកជាធនធានដ៏សំខាន់ក្នុងការជំរុញឱ្យស្ថាប័នទាំងមូលទទួលបានភាពជោគជ័យ។ ប៉ុន្តែនៅក្នុងខ្លឹមសារអត្ថបទមួយនឹងបង្ហាញពីមេរៀនចំនួន 7 ដើម្បីឱ្យថ្នាក់ដឹកនាំទាំងអស់អាចធ្វើការបណ្ដុះបណ្ដាលដោយផ្ទាល់ ឬចាត់វិធានការដើម្បីជួលអ្នកជំនាញ ឬឱ្យប្រធានផ្នែកទាំងអស់បង្រៀនដល់បុគ្គលិកផ្សេងៗទៀតឱ្យយល់ដឹង ដើម្បីធ្វើឱ្យពួកគេបង្កើនផលិតភាពការងារ និងអាចរីកចម្រើននៅក្នុងជីវិតផ្ទាល់ខ្លួន។

1. ការចេះរស់នៅជាមួយគោលដៅជីវិតផ្ទាល់ខ្លួន

បុគ្គលដែលខិតខំធ្វើការដោយគ្មានភាពនឿយហត់ តែងតែធ្វើការដោយមានគោលបំណងជាក់លាក់ និងរស់នៅជាមួយក្ដីស្រមៃផ្ទាល់ខ្លួន។ រីឯបុគ្គលដែលធ្វើការដើម្បីតែបានប្រាក់ខែចិញ្ចឹមជីវិត និងគ្មានគោលដៅជាក់លាក់នៅក្នុងជីវិត តែងតែឆាប់នឿយហត់ ឆាប់បោះបង់ និងឆាប់ធុញទ្រាន់នឹងជីវិតខ្លួនឯងម្ដងម្កាល។ ហេតុដូច្នេះប្រសិនបើអ្នកចង់ធ្វើឱ្យបុគ្គលិករបស់អ្នកខិតខំធ្វើការដោយមានផលិតភាពការងារល្អ ព្រមទាំងរីកចម្រើននៅក្នុងជីវិតរបស់ពួកគេម្នាក់ៗ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែចាត់វិធានការដើម្បីបណ្ដុះបណ្ដាលបុគ្គលិកទាំងអស់ឱ្យមានគោលដៅជីវិត ហើយរស់ជាមួយនឹងគោលដៅជីវិតខ្លួនឯង។

ត្រូវចងចាំថា៖ មនុស្សដែលរស់នៅជាមួយនឹងគោលដៅ តែងតែជាមនុស្សរីកចម្រើន ហើយខិតខំធ្វើអ្វីគ្រប់យ៉ាងដោយអស់ពីសមត្ថភាពដោយមិនចាំបាច់មាននរណាមកដាស់តឿនរហូតឡើយ។ ម្យ៉ាងទៀត ប្រសិនបើស្ថាប័នរបស់អ្នកពោរពេញដោយបុគ្គលបែបនេះ នោះស្ថាប័នរបស់អ្នកក៏កាន់តែរឹងមាំ និងរីកចម្រើនផងដែរ។

2. ការចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន

ប្រសិនបើបុគ្គលិករបស់អ្នក សុទ្ធតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ និងមិនសូវចេះគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យបានល្អនោះទេ ច្បាស់ណាស់វានឹងប៉ះពាល់ដល់ផលិតភាពការងាររបស់ពួកគេ។ នៅពេលផលិតភាពការងាររបស់ពួកគេធ្លាក់ចុះ នោះគោលដៅដែលក្រុមហ៊ុនចង់សម្រេចបាន ក៏ត្រូវពន្យាពេលដែរ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែមានការបណ្ដុះបណ្ដាលអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់គ្រប់បុគ្គលិកទាំងអស់ឱ្យបានយល់ដឹង។

ត្រូវចងចាំថា៖ បើបុគ្គលិករបស់អ្នក មានបញ្ហាហិរញ្ញវត្ថុ នោះផលិតភាពការងារ និងភាពរីកចម្រើនរបស់ពួកគេនឹងធ្លាក់ចុះ ហើយប្រសិនបើអ្នកអាចជួយឱ្យបុគ្គលិករបស់អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ព្រមទាំងរឹងមាំផ្នែកហិរញ្ញវត្ថុ ពួកគេនឹងរីកចម្រើនតាមរយៈការបង្កើនផលិតភាពការងារ ហើយស្ថាប័នរបស់អ្នកក៏រីកចម្រើនតាមនោះដែរ។

3. ការចេះប្រើប្រាស់ពេលវេលាបានល្អ

​ពាក្យចាស់លោកពោលថា “ពេលវេលាគឺជាមាសប្រាក់” ដូច្នេះពេលវេលាពិតជាមានតម្លៃខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ហេតុនេះប្រសិនបើអ្នកមិនចេះប្រើប្រាស់ពេលវេលាឱ្យបានល្អទេ នោះថ្ងៃណាមួយអ្នកនឹងស្ដាយក្រោយ ពីព្រោះយើងមិនអាចបង្វែរពេលវេលាឱ្យដើរថយក្រោយបានឡើយ។

បន្ថែមពីនេះ ក្នុងនាមជាថ្នាក់ដឹកនាំ អ្នកត្រូវតែបណ្ដុះបណ្ដាលបុគ្គលិកឱ្យយល់ច្បាស់ពីសារៈសំខាន់នៃការចេះប្រើប្រាស់ពេលវេលាឱ្យបានល្អ និងចេះប្រើប្រាស់ពេលវេលាក្នុងការធ្វើអ្វីមួយដែលអភិវឌ្ឍន៍សមត្ថភាព និងអាចបង្កើនផលិតភាពការងារផ្ទាល់ខ្លួន។ ម្យ៉ាងទៀត អ្នកក៏ត្រូវបង្ហាញពីគុណវិបត្តិនៅពេលដែលបុគ្គលិកខ្ជះខ្ជាយពេលវេលា ព្រមទាំងយកពេលវេលាមួយចំនួនទៅធ្វើអ្វីមួយដែលគ្មានបានផលប្រយោជន៍ត្រឡប់មកវិញសម្រាប់ខ្លួនឯង។

ត្រូវចងចាំថា៖ ប្រសិនបើបុគ្គលិករបស់អ្នកចេះប្រើប្រាស់ពេលវេលាបានល្អ នោះពួកគេនឹងបំពេញការងារសំខាន់ៗក៏បានល្អ ព្រមទាំងចេះបែងចែកយ៉ាងល្អរវាងការធ្វើការងារនៅស្ថាប័ន និងការងារផ្ទាល់ខ្លួន។ ធ្វើបែបនេះ បុគ្គលិករបស់អ្នកក៏កាន់តែរីកចម្រើន ហើយស្ថាប័នរបស់អ្នកក៏ជោគជ័យតាមនោះដែរ។

4. ការចេះរបៀបធ្វើការតាមច្បាប់ 80/20

ច្បាប់ 80/20 មានន័យថា ការខិតខំធ្វើការតែ 20% ប៉ុន្តែទទួលបានលទ្ធផលរហូតដល់ទៅ 80% ហើយបើនិយាយឱ្យសាមញ្ញមានន័យថា ខំធ្វើការតែបន្ថិច ប៉ុន្តែទទួលបានលទ្ធផលច្រើន។

នៅក្នុងចំណុចនេះ ចង់បង្ហាញឱ្យអ្នកដឹងថា បុគ្គលិកមួយចំនួនពេលខ្លះរវល់នឹងធ្វើការយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ ប៉ុន្តែទទួលបានលទ្ធផលតែបន្តិចរហូតធ្វើឱ្យពួកគេគ្មានកម្លាំងចិត្តធ្វើការបន្តទៀត។ ហេតុអ្វី? ដោយសារតែពួកគេមិនបានធ្វើការតាមច្បាប់ 80/20។ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវតែបណ្ដុះបណ្ដាលឱ្យបុគ្គលិកចេះធ្វើការតាមច្បាប់ 80/20 ដោយព្យាយាមធ្វើការណាដែលសំខាន់ និងបន្ទាន់មុន ឬព្យាយាមធ្វើការណាដែលមានគុណប្រយោជន៍ច្រើនមុននឹងធ្វើការងារណាមិនចាំបាច់ឬអាចឱ្យអ្នកផ្សេងធ្វើជំនួសបាន ព្រមទាំងធ្វើការងារណាដែលត្រូវនឹងគោលដៅដែលស្ថាប័នចង់បានឱ្យបានច្រើន។

5. ការចេះសេពគប់មនុស្ស

បុគ្គលិកមួយចំនួននៅក្នុងស្ថាប័នរបស់អ្នក ពេលខ្លះពួកគេមិនយល់ពីរបៀបសេពគប់មនុស្សឱ្យបានត្រឹមត្រូវឡើយ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំ និងយោងតាមបទពិសោធន៍របស់អ្នក គឺអ្នកត្រូវតែបង្ហាត់បង្ហាញអំពីការសេពគប់មនុស្សដែលធ្វើឱ្យពួកគេមានសេចក្ដីសុខ មានភាពរីកចម្រើន និងអាចជួយគ្នាបានក្នុងគ្រាមានអាសន្ន។ បន្ថែមពីនេះ ត្រូវធ្វើយ៉ាងណាឱ្យពួកគេបានយល់ច្បាស់ថា ការសេពគប់មនុស្សដ៏ល្អ មិនមែនទៅសេពគប់ជាមួយនឹងមនុស្សគ្រប់គ្នាឡើយ ប៉ុន្តែអាចនិយាយរួសរាយ និងអាចយកអាសារជាមួយមនុស្សគ្រប់គ្នាបាន។ ដោយឡែកការសេពគប់អ្នកត្រូវឱ្យបុគ្គលិកអ្នកដឹងថា តើមនុស្សបែបណាគួរនៅក្បែរឱ្យបានច្រើន ឬគួរចៀសវាង? តើមនុស្សបែបណាដែលអ្នកគួររាប់អាន ឬមិនគួររាប់អាន? ។ល។

ត្រូវចងចាំថា៖ ការសេពគប់ ជាកាតាលិករដ៏សំខាន់ក្នុងការជំរុញឱ្យអ្នករីកចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ ដូច្នេះបើអ្នកអាចធ្វើឱ្យបុគ្គលិករបស់អ្នកចេះសេពគប់ជាមួយមនុស្សបានល្អ នោះពួកគេនឹងរីកចម្រើន ហើយស្ថាប័នរបស់អ្នកនឹងពោរពេញទៅដោយមនុស្សពូកែៗ។

6. ការចេះរៀនសូត្រនូវចំណេះជំនាញបានត្រឹមត្រូវ

នៅលើលោកនេះ មានចំណេះដឹង និងមេរៀនជាច្រើនរាប់មិនអស់ឡើយ ដូច្នេះប្រសិនបើយើងចេះតែរៀនៗដោយគ្មានគោលដៅជាក់លាក់ នោះយើងបានតែចំណេះដឹង ប៉ុន្តែមិនអាចយកទៅប្រើការក្នុងការបង្កើតជាប្រយោជន៍បានឡើយ ហើយនេះជាទង្វើដែលខាតពេលបំផុត។ ហេតុនេះ ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវបង្ហាញដល់បុគ្គលិកគ្រប់គ្នាថា តើចំណេះជំនាញអ្វីដែលពួកគេម្នាក់ៗ ត្រូវព្យាយាមផ្ដោតរៀនឱ្យខ្លាំង ដោយផ្សាភ្ជាប់ទៅនឹងគោលដៅជីវិតដែលពួកគេចង់បាន? តើចំណេះដឹងណាខ្លះដែលគួរតែរៀនដើម្បីឱ្យដឹង និងយល់ ក៏គ្រប់គ្រាន់ មិនចាំបាច់ផ្ដោតខ្លាំងពេក?

7. ការចេះរស់នៅក្នុងសង្គមជាក់ស្ដែង

សង្គមតែងតែមានការផ្លាស់ប្ដូរ ហើយសង្គមជាក់ស្ដែង មិនដូចនឹងការរៀននៅក្នុងការសាលា ឬគ្រាន់តែលឺគេនិយាយបន្តគ្នា។ បន្ថែមពីនេះ អ្នកក៏ត្រូវជំរុញទឹកចិត្តឱ្យបុគ្គលិករបស់អ្នកឱ្យស្គាល់ពីសង្គមជាក់ស្ដែង ព្រមទាំងចេះរៀនបទបែនតាមបរិបទសង្គម និងចេះរស់នៅជាមួយនឹងសង្គមជាក់ស្ដែងដើម្បីធ្វើឱ្យខ្លួនឯងកាន់តែរីកចម្រើនទាំងជីវិតផ្ទាល់ខ្លួន និងជីវិតការងារ។

ពាណិជ្ជកម្ម

តើយើងគួរធ្វើតាមយុទ្ធសាស្រ្តទីផ្សាររបស់គូប្រជែងដែរឬទេ?

0
តើយើងគួរធ្វើតាមយុទ្ធសាស្រ្តទីផ្សាររបស់គូប្រជែងដែរឬទេ?

ការធ្វើទីផ្សារមានច្រើនណាស់ ដើម្បីឱ្យអ្នកជ្រើសរើសក្នុងការយកមកអនុវត្តន៍នៅក្នុងអាជីវកម្មរបស់អ្នកទៅតាមគោលដៅដែលអ្នកចង់សម្រេចបាន។ ម្យ៉ាងវិញទៀត មុននឹងអ្នកអាចធ្វើទីផ្សារឱ្យបានល្អ អ្នកត្រូវតែរៀបចំយុទ្ធសាស្រ្តទីផ្សារឱ្យស្របជាមួយនឹងគោលដៅដែលអ្នកចង់បាន។ លើសពីនេះ អ្នកក៏ត្រូវចងចាំដែរថា ចូរកុំព្យាយាមមើលពីរបៀបដៃគូប្រកួតប្រជែងធ្វើយុទ្ធសាស្រ្តទីផ្សារនៅក្នុងអាជីវកម្មរបស់គេ មកអនុវត្តន៍តាមឱ្យសោះ ពីព្រោះអ្នកមិនដឹងទេថា យុទ្ធសាស្រ្តដែលពួកគេអនុវត្តន៍នោះធ្វើក្នុងគោលបំណងអ្វីជាក់លាក់ឡើយ ដូចជាមិនដឹងជំរុញការលក់ ឬជំរុញឱ្យមនុស្សកាន់តែស្គាល់អំពីម៉ាកយីហោរបស់ពួកគេ។ បន្ថែមពីនេះ អ្នកក៏មិនដឹងថា ពួកគេរៀបចំក្រុមប្រតិបត្តិការយុទ្ធសាស្រ្តរបស់ពួកគេបែបណា មានផែនការបែបណា និងត្រៀមថវិកាដើម្បីចំណាយកម្រិតណាឡើយ។

ហេតុដូចនេះ ចូរកុំឃើញដៃគូប្រកួតប្រជែងរបស់អ្នកធ្វើយុទ្ធសាស្រ្តទីផ្សារទទួលបានលទ្ធផលល្អ ហើយអ្នកព្យាយាមយកមកអនុវត្តន៍តាមឱ្យសោះ ប៉ុន្តែអ្នកអាចសិក្សារៀនសូត្រពីការធ្វើទីផ្សាររបស់ពួកគេ។ បន្ទាប់មក អ្នកអាចច្នៃបន្ថែម និងប្រជុំក្រុមអ្នកទីផ្សារ ដើម្បីរៀបចំយុទ្ធសាស្រ្ត រៀបចំផែនការ ហើយត្រៀមក្រុម និងថវិកា ដើម្បីចាប់ផ្ដើមអនុវត្តន៍យុទ្ធសាស្រ្តនោះ។ ត្រង់ចំណុចនេះ អ្នកក៏ត្រូវដឹងដែរថា តើអ្វីជាគោលបំណងដែលអ្នកចង់ធ្វើយុទ្ធសាស្រ្តនោះ? ហើយដើម្បីអាចរៀបចំយុទ្ធសាស្រ្តទីផ្សារឱ្យបានល្អ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

  1. កំណត់គោលដៅអាជីវកម្មរបស់អ្នក ដើម្បីធ្វើឱ្យអ្នកងាយស្រួលក្នុងការកំណត់គោលដៅធ្វើទីផ្សារ។ ហើយចំពោះគោលដៅអាជីវកម្ម អ្នកអាចបញ្ចូលនូវចំណុច 3 គឺ៖
  • បង្កើនការយល់ដឹងអំពីផលិតផល និងសេវាកម្មរបស់អ្នក
  • ជំរុញការលក់ផលិតផលបន្ថែមពីអ្នកផ្គត់ផ្គង់ជាក់លាក់
  • អាចឈានដល់ការទាញយកអតិថិជនថ្មីៗបន្ថែមទៀត
  1. កំណត់គោលដៅទីផ្សារឱ្យស្របជាមួយនឹងគោលដៅអាជីវកម្មរបស់អ្នក ដើម្បីរៀបចំយុទ្ធសាស្រ្តទីផ្សារក្នុងការអនុវត្តន៍ ហើយអ្នកក៏ត្រូវដឹងដែរថាបើរៀងរាល់ឆ្នាំអ្នកតែងតែផ្លាស់យុទ្ធសាស្រ្តទីផ្សារ មានន័យថា វាមិនមែនជាយុទ្ធសាស្រ្តដ៏ល្អឡើយ។
  2. សិក្សាស្រាវជ្រាវអំពីទីផ្សារ ដោយអ្នកត្រូវដឹងពីទំហំទីផ្សារ ទីផ្សារដែលអាជីវកម្មរបស់អ្នកអាចរីកលូតលាស់បាន ភាពពេញនិយមនៅក្នុងសង្គមជាក់ស្ដែង និងប្រជាសាស្រ្ត (អាយុ ភេទ ប្រាក់ចំណូល និងជីវភាព) ។
  3. កំណត់ប្រវត្តិអតិថិជនសក្ដានុពល ដូចជារបៀបដែលពួកគេសម្រេចចិត្តទិញ ទីកន្លែងណាដែលពួកគេពេញនិយមទៅទិញ និងអ្វីដែលពួកគេទិញ និងកំណត់ភាពតម្រូវការរបស់ពួកគេ បន្ទាប់មកព្យាយាមស្វែងរកអតិថិជនថ្មីៗ។
  4. សិក្សាអំពីដៃគូប្រកួតប្រជែង ដោយដឹងអំពីផលិតផលសេវាកម្ម អ្នកផ្គត់ផ្គង់ តម្លៃផលិតផលសេវាកម្ម និងយុទ្ធសាស្រ្តទីផ្សាររបស់ពួកគេ បន្ទាប់មកអ្នកអាចទាញយកប្រយោជន៍ដែលអ្នកនឹងអាចបង្កើតអ្វីថ្មីដែលល្អជាដៃគូប្រកួតប្រជែង និងកំណត់ភាពខ្លាំង ភាពខ្សោយនៅផ្ទៃក្នុងនៃការដឹកនាំគ្រប់គ្រងចាត់ចែងក្នុងអាជីវកម្មរបស់អ្នក។ ធ្វើបែបនេះ ក្នុងគោលបំណងជួយកែលម្អដំណើរការរបស់អ្នកឱ្យបានល្អជាងមុន បើប្រៀបធៀបជាមួយនឹងដៃគូប្រកួតប្រជែងរបស់អ្នក។
  5. ពង្រឹងយុទ្ធសាស្រ្តដើម្បីគាំទ្រដល់គោលដៅទីផ្សារ ដោយធ្វើជាបញ្ជីនៃគោលដៅទីផ្សាររបស់អ្នក និងកំណត់យុទ្ធសាស្រ្តដែលទាក់ទាញ ហើយពាក់ព័ន្ធគោលដៅទីផ្សារ។
  6. អ្នកអាចតេស្តសាកល្បងនូវយុទ្ធសាស្រ្តដែលអ្នកបានកំណត់ ដើម្បីមើលលទ្ធផល ហើយបើល្អ ត្រូវពង្រឹងឬសម្រុកឱ្យខ្លាំង ប៉ុន្តែបើគ្មានលទ្ធផល ត្រូវកែលម្អឡើងវិញ។
ពាណិជ្ជកម្ម

បើរង់ចាំរៀបការសិន​ សឹមចាប់ផ្ដើមរកស៊ី តើល្អឬទេ?

0
បើរង់ចាំរៀបការសិន​ សឹមចាប់ផ្ដើមរកស៊ី តើល្អឬទេ?

ការចាប់ផ្ដើមរកស៊ី គឺអ្នកអាចសម្រេចចិត្តចាប់ផ្ដើមនៅពេលណាក៏បានដែរ ប៉ុន្តែឱ្យតែការចាប់ផ្ដើមនោះអ្នកបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ផ្ដើម ព្រមទាំងមានផែនការ និងគោលបំណងច្បាស់លាស់។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកនៅតែមានចម្ងល់នៅក្នុងចិត្តថា បើនៅរង់ចាំរៀបការសិន សឹមចាប់ផ្ដើមរកស៊ី តើល្អឬទេ? អ្នកអាចគិតពិចារណានៅគោលគំនិតដូចខាងក្រោម បន្ទាប់មកអ្នកអាចចាប់ផ្ដើមសម្រេចចិត្តម្ដងទៀត តើគួរនៅរង់ចាំរៀបការសិន ឬក៏យ៉ាងណាដែរ ដើម្បីចាប់ផ្ដើមអាជីវកម្ម?

មិនរង់ចាំរៀបការ ហើយចាប់ផ្ដើមរកស៊ីផ្ទាល់ខ្លួន

មិនថាអ្នកជាមនុស្សស្រី ឬជាមនុស្សប្រុសទេ ប្រសិនបើអ្នកបានពង្រឹងសមត្ថភាពផ្ទាល់ខ្លួនឱ្យបានខ្លាំង ព្រមទាំងមានសមត្ថភាពក្នុងការប្រមូលធនធានក្នុងការចាប់ផ្ដើមរកស៊ីលើវិស័យណាមួយហើយ អ្នកអាចចាប់ផ្ដើមបាន។ ប៉ុន្តែប្រសិនបើមិនទាន់ត្រៀមខ្លួនរួចរាល់ និងខ្វះធនធានក្នុងការចាប់ផ្ដើម អ្នកអាចចាប់ផ្ដើមរៀបចំផែនការអាជីវកម្មផ្ទាល់ខ្លួនមួយឱ្យបានច្បាស់លាស់ ក្នុងករណីថាអ្នកពិតជាស្រលាញ់និងចង់ចាប់ផ្ដើមរកស៊ី។ បន្ទាប់ពីរៀបចំផែនការអាជីវកម្មរួចហើយ អ្នកអាចស្វែងរកជំនួយក្នុងការជួយ និងរកក្រុមសហការ ហើយពង្រឹងក្រុម និងគោលបំណងខ្លួនឯងឱ្យខ្លាំង បន្ទាប់មកប្រមូលដើមទុនឱ្យបានគ្រប់គ្រាន់ នោះអ្នកអាចចាប់ផ្ដើមបាន។

បន្ថែមពីនេះ អ្នកត្រូវដឹងថា នៅពេលអ្នកមិនទាន់រៀបការ អ្នកអាចចាប់ផ្ដើមនូវអ្វីដែលជាក្ដីស្រលាញ់ផ្ទាល់ខ្លួន និងមានពេលវេលាច្រើនក្នុងការផ្ដោតធ្វើវាឱ្យបានសម្រេច គ្រាន់តែវាទាមទារឱ្យអ្នកយល់ពីអ្វីដែលខ្លួនឯងចង់ធ្វើពិតប្រាកដ និងយល់ពីបរិបទនៃការធ្វើអាជីវកម្ម ហើយអាចដំណើរការបាន។

ជារួមមក ត្រង់ចំណុចនេះចង់បង្ហាញឱ្យអ្នកដឹងថា បើអ្នកពិតជាមានគោលបំណងចង់បើកដំណើរការអាជីវកម្មផ្ទាល់ខ្លួន អ្នកអាចចាប់ផ្ដើមពីឥលូវបាន ដោយមិនចាំបាច់រង់ចាំរៀបការសិនឡើយ។ ប៉ុន្តែទាមទារឱ្យអ្នកត្រៀមខ្លួនឱ្យបានរួចរាល់ទាំងមានផែនការអាជីវកម្មច្បាស់លាស់ មានដើមទុនគ្រប់គ្រាន់ មានក្រុមសហការដ៏រឹងមាំ និងអ្នកខ្លួនឯងយល់ច្បាស់ពីការធ្វើអាជីវកម្មលើវិស័យដែលអ្នកជ្រើសរើស។

រង់ចាំរៀបការសិន សឹមចាប់ផ្ដើមរកស៊ីផ្ទាល់ខ្លួន

ប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មក្រោយពេលអ្នករៀបការហើយ ក៏មិនមែនជារឿងអាក្រក់ដែរ ព្រោះវាជាជម្រើសរបស់អ្នកផ្ទាល់ខ្លួន។ ប៉ុន្តែអ្នកត្រូវចងចាំថា ប្រសិនបើដៃគូរបស់អ្នកមិនមានគោលបំណងក្នុងការចាប់ផ្ដើមរកស៊ីដូចអ្នក នោះវាអាចបង្កឱ្យមានការខ្វែងគំនិតគ្នា។ ប៉ុន្តែប្រសិនបើដៃគូរបស់អ្នកមានគោលបំណងដូចអ្នក ឬគាំទ្រឱ្យអ្នកចាប់ផ្ដើមរកស៊ីតាមក្ដីស្រមៃរបស់អ្នក នោះវាជារឿងដ៏ល្អ។

ជារួមមក ត្រង់ចំណុចនេះចង់បង្ហាញឱ្យអ្នកដឹងថា បើអ្នកសម្រេចចិត្តរង់ចាំរៀបការសិន សឹមចាប់ផ្ដើមរកស៊ីផ្ទាល់ខ្លួន អ្នកក៏ត្រូវធ្វើឱ្យប្រាកដថា តើអាជីវកម្មនោះអ្នកចាប់ផ្ដើមរួមគ្នាជាមួយដៃគូរបស់អ្នកឬយ៉ាងណា? ឬក៏អ្នកគ្រាន់តែចង់ទទួលបានការគាំទ្រជាការលើកទឹកចិត្ត និងដើមទុន ដើម្បីចាប់ផ្ដើមរកស៊ីតាមក្ដីស្រមៃរបស់អ្នកឬយ៉ាងណា?

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង Business Plan VS Business Model

0
ភាពខុសគ្នារវាង Business Plan VS Business Model

ប្រសិនបើអ្នកមានបំណងចង់ក្លាយជាសហគ្រិន អ្នកប្រាកដជាមានគំនិតមួយចំនួនដើម្បីចាប់ផ្ដើមអាជីវកម្មសម្រាប់ខ្លួនឯងហើយ ប៉ុន្តែអ្វីដែលកាន់តែសំខាន់ដើម្បីជួយអ្នកបន្ថែមនោះគឺការយល់ច្បាស់អំពីភាពខុសគ្នារវាង Business Plan និង Business Model។

Business Plan (ផែនការអាជីវកម្ម)

ផែនការអាជីវកម្ម គឺជាឯកសារដែលសរសេររៀបរាប់លម្អិតអំពីគោលដៅ និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនដើម្បីធ្វើឱ្យសម្រេចបាននូវគោលដៅនោះ។ ហើយវា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា “ប្លង់មេ​នៃ​អាជីវកម្ម” ពីព្រោះ​វា​សង្ខេប​ទិដ្ឋភាព​សំខាន់ៗ​ទាំងអស់​របស់​ក្រុមហ៊ុន ​ដូចជា​ហិរញ្ញវត្ថុ ទីផ្សារ និង​ប្រតិបត្តិការ។

ផែនការអាជីវកម្មនឹងជួយបង្ហាញផ្លូវដល់ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងវិនិយោគិន បានមើលឃើញពីដំណើរការចាប់តាំងពីចាប់ផ្ដើមអាជីវកម្មដំបូង រហូតអាចមានឱកាសរីកចម្រើនក្នុងរយៈពេលវែង ជារួមអាចមើលដឹងពីដំណាក់កាលនៃភាពជោគជ័យរបស់អាជីវកម្ម។

បន្ថែមពីនេះផែនការអាជីវកម្មប្រែប្រួលទៅតាមឧស្សាហកម្ម ប៉ុន្តែមានទម្រង់ទូទៅសម្រាប់ការសរសេរផែនការអាជីវកម្មដូចគ្នា ហើយអ្នកអាចពង្រីក ឬបង្រួមគំរូនេះដោយផ្អែកលើគោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនរបស់អ្នកបាន។

  • សង្ខេបប្រតិបត្តិ
  • ការពិពណ៌នាអាជីវកម្ម
  • ការវិភាគទីផ្សារ
  • ពណ៌នាពីផលិតផល និងសេវាកម្ម
  • យុទ្ធសាស្ត្រទីផ្សារ
  • ផែនការទីផ្សារ
  • ប្រតិបត្តិការ និងការគ្រប់គ្រង
  • ផែនការហិរញ្ញវត្ថុ

ប្រភេទនៃការធ្វើផែនការអាជីវកម្ម រួមមាន៖

  • ផែនការចាប់ផ្តើមអាជីវកម្ម (Start-Up Business Plans)
  • ផែនការអាជីវកម្មផ្ទៃក្នុង (Internal Business Plans)
  • ផែនការអាជីវកម្មជាយុទ្ធសាស្ត្រ (Strategic Business Plans)
  • ផែនការអាជីវកម្មលទ្ធភាពដែលអាចទទួលបានការបណ្ដាក់ទុន (Feasibility Business Plans)
  • ផែនការអាជីវកម្មប្រតិបត្តិការ (Operations Business Plans)
  • ផែនការអាជីវកម្មដើម្បីរីកចម្រើន (Growth Business Plans)

Business Model (គំរូអាជីវកម្ម)

គំរូអាជីវកម្ម សំដៅលើហេតុផលរបស់ក្រុមហ៊ុន និងផែនការក្នុងការរកប្រាក់ចំណេញ ដោយវាពន្យល់ពីរបៀបដែលក្រុមហ៊ុនផ្តល់គុណតម្លៃជាក់លាក់មួយដល់អតិថិជនរបស់ខ្លួន។ គំរូអាជីវកម្មនឹងរួមបញ្ចូលព័ត៌មានលម្អិតអំពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ទីផ្សារគោលដៅរបស់ខ្លួន និងការចំណាយទាំងអស់ទាក់ទងនឹងប្រតិបត្តិការ និងផលិតកម្ម។

គំរូអាជីវកម្មមានសារៈសំខាន់សម្រាប់អាជីវកម្មថ្មី និងអាជីវកម្មដែលបង្កើតឡើង ដោយវាជួយក្រុមហ៊ុនថ្មីដែលកំពុងអភិវឌ្ឍន៍ដើម្បីទាក់ទាញការវិនិយោគ ការជ្រើសរើសបុគ្គលិកចូលថ្មី និងលើកទឹកចិត្តអ្នកគ្រប់គ្រង និងបុគ្គលិកឱ្យខិតខំបន្តទៀត។

ចំពោះប្រភេទនៃ Business Model មានច្រើន ប៉ុន្តែភាគច្រើនគេពេញនិយមប្រើប្រាស់ប្រភេទដូចជា​៖

  • គំរូផ្សាយពាណិជ្ជកម្ម (Advertising model)
  • គំរូនៃការជាវ (Subscription model)
  • ផលិតផលទៅជាគំរូសេវាកម្ម (Product to service model)
  • ម៉ូដែល Franchise (Franchise model)
  • គំរូចែកចាយ (Distribution model)
  • ម៉ូដែលក្រុមហ៊ុនផលិត (Manufacturer model)
  • ម៉ូដែលលក់រាយ (Retailer model)
  • ម៉ូដែលសម្ព័ន្ធ (Affiliate model)
  • គំរូចំណូលដែលបានលាក់ (Hidden revenue model)
  • គំរូលក់ផ្ទាល់ (Direct sales model)
  • គំរូប្រឹក្សាយោបល់ (Consulting model)
  • គំរូតាមភ្នាក់ងារ (Agency-based model)
  • គំរូអប់រំតាមអ៊ីនធឺណិត (Online educational model)
  • ។ល។

សមាសធាតុសំខាន់ៗដែលអ្នកត្រូវតែបញ្ចូលនៅក្នុងការធ្វើគំរូអាជីវកម្មរបស់អ្នក៖

  • ចក្ខុវិស័យ
  • គោលបំណងសំខាន់
  • ទីផ្សារ​គោលដៅ
  • បញ្ហា
  • ដំណោះស្រាយ
  • គុណតម្លៃផលិតផលឬសេវាកម្ម
  • តម្លៃផលិតផលឬសេវាកម្ម
  • ការធ្វើទីផ្សារ
  • ថវិកាដែលត្រូវការស្នើសុំពីវិនិយោគិន
  • ឱកាសរីកចម្រើន
ពាណិជ្ជកម្ម

ប្រវត្តិសំខាន់ៗនៃការបង្កើតឱ្យមាន “ផែនការអាជីវកម្ម”

0
ប្រវត្តិសំខាន់ៗនៃការបង្កើតឱ្យមាន “ផែនការអាជីវកម្ម”

វិធីដ៏ល្អបំផុតមួយដើម្បីជោគជ័យក្នុងជីវិត គឺការរៀនពីភាពជោគជ័យ និងកំហុសរបស់អ្នកដទៃដែលបានធ្វើ។ ហើយនេះក៏ជាការពិតនៅពេលនិយាយអំពីការបង្កើតផែនការអាជីវកម្មផងដែរ។ កន្លងមក របៀបដែលមនុស្សធ្វើបទបង្ហាញអំពីផែនការអាជីវកម្ម គឺប្រើប្រាស់ក្រដាស Parchment បន្ទាប់មកបទបង្ហាញ ជា PowerPoint ហើយជាលទ្ធផលចុងក្រោយគឺធ្វើផែនការជាលាយលក្ខណ៍អក្សរដែលបង្ហាញដល់ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគដែលអាចធ្វើទៅបានពីរបៀបរកប្រាក់ចំណេញ។

ដើម្បីឈ្វេងយល់បន្ថែមអំពីប្រវត្តិនៃការបង្កើតផែនការអាជីវកម្ម ខាងក្រោមនេះជាដំណើរការសង្ខេប។

សតវត្សទី 18

ផែនការអាជីវកម្មដំបូង ត្រូវបានសរសេរកាលពីរាប់ពាន់ឆ្នាំមុន នៅពេលសកម្មភាពពាណិជ្ជកម្មបានមកដល់ជាលើកដំបូង។ នៅពេលនោះជនជាតិ Sumerians បុរាណ ពួកគេបានសរសេរសរសេរអំពីការជួញដូរ និងការចិញ្ចឹមសត្វនៅលើបន្ទះដីឥដ្ឋ។ ប៉ុន្តែ​ឥណទាន​សម្រាប់​ផែនការ​អាជីវកម្ម​សម័យ​ទំនើប​នេះ ជារឿយៗ​ត្រូវ​បាន​ផ្តល់​ឱ្យ​លោក Pierre Samuel, Sieur du Pont de Nemours។

សតវត្សទី 19

នៅទសវត្សរ៍ឆ្នាំ 1800 សមាគមន៍បានចាប់ផ្តើមរៀបចំការប្រកួតប្រជែងផែនការអាជីវកម្ម ដោយអ្នកដឹកនាំឧស្សាហកម្មនឹងផ្តល់រង្វាន់ជាសាច់ប្រាក់ដើម្បីលើកទឹកចិត្តដល់អ្នកដែលធ្វើបានល្អ និងភាពប៉ិនប្រសប់បំផុតក្នុងការដាក់ស្នើគំនិតរបស់ពួកគេសម្រាប់ការកែលម្អផលិតកម្ម ឬដោះស្រាយបញ្ហាដែលស្មុគស្មាញ។

ការប្រកួតប្រជែងផែនការអាជីវកម្មដ៏ល្បីល្បាញបំផុត គឺនៅសតវត្សទី 20 ដែលជារង្វាន់ Orteig  ដោយមានចំនួនទឹកប្រាក់ 25,000 ដុល្លារត្រូវបានផ្តល់ជូននៅក្នុងខែឧសភាឆ្នាំ 1919 ដោយម្ចាស់សណ្ឋាគារញូវយ៉កទៅកាន់អាកាសយានិកដំបូងគេ គឺលោក Charles Lindbergh ដែលជាអ្នកឈ្នះរង្វាន់នោះ។

​​​​​សតវត្សទី 20

នៅទសវត្សរ៍ឆ្នាំ 1900 ផែនការអាជីវកម្មចាប់ផ្ដើមមានសារៈសំខាន់ចំពោះភាពជោគជ័យនៃអាជីវកម្ម។នៅឆ្នាំ 1921 ទស្សនាវដ្តី The Journal of the Engineers Club of Philadelphia បានចង្អុលបង្ហាញពីសារៈសំខាន់នៃផែនការអាជីវកម្ម ជាពិសេសប្រសិនបើអ្នកចង់ឱ្យអាជីវកម្មទទួលបានជោគជ័យ វាជារឿងចាំបាច់ណាស់អ្នកត្រូវតែមានផែនការអាជីវកម្មល្អ។

នៅឆ្នាំ 1976 ទស្សនាវដ្តី Changing បានផ្តល់ដំបូន្មានដល់សហគ្រិនដែលមានបំណងចង់ធ្វើផែនការអាជីវកម្មផ្ទាល់ខ្លួន “មុននឹងចាប់ផ្តើមអាជីវកម្ម អ្នកត្រូវព្រាងប្លង់មេដែលបង្ហាញពីរបៀបដែលអាជីវកម្មរបស់អ្នកនឹងត្រូវបានរៀបចំ កន្លែងដែលត្រូវដឹកនាំ និងអ្វីដែលអ្នកនឹងត្រូវទៅដល់ទីនោះ។ លើសពីនេះ ទាមទារឱ្យអ្នកបញ្ចូលព័ត៌មានដែលបង្ហាញថាអ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើបានច្បាស់លាស់។ ត្រង់ចងចាំថា ធនាគារ អ្នកផ្គត់ផ្គង់ និងវិនិយោគិនជាច្រើនទៀត ពួកគេចង់ឃើញពីផែនការរបស់អ្នក មុននឹងពួកគេសម្រេចចិត្តផ្ដល់ជំនួយឬវិនិយោគមកកាន់អាជីវកម្មរបស់អ្នក” ។

​​​​​សតវត្សទី 21

ផែនការអាជីវកម្មនៅតែមានសារៈសំខាន់ខ្លាំងរហូតមកទល់សព្វថ្ងៃ គ្រាន់តែបច្ចុប្បន្ននេះមានភាពងាយស្រួលជាងមុនក្នុងការបង្កើតផែនការអាជីវកម្ម ដោយមានគំរូ និងកម្មវិធីជាច្រើនដែលរចនាឡើងដើម្បីជួយមនុស្សបង្កើតផែនការអាជីវកម្មរបស់ពួកគេ។ លើសពីនេះ ផែនការអាជីវកម្ម កាន់តែមានភាពទូលំទូលាយជាងមុន ដោយសិក្ខាសាលា និងថ្នាក់វិទ្យាល័យមួយចំនួនក៏បញ្ចូលវគ្គបណ្ដុះបណ្ដាលលើការបង្កើតផែនការអាជីវកម្មដែរ ព្រមទាំងក៏មានសៀវភៅបោះពុម្ពលក់ជាច្រើផងដែរ។

ពាណិជ្ជកម្ម

បើមានលុយតិច តើគួរវិនិយោគលើអ្វីទើបល្អ?

0
បើមានលុយតិច តើគួរវិនិយោគលើអ្វីទើបល្អ?

នៅពេលមានលុយតិច​ ប៉ុន្តែចង់ធ្វើកិច្ចការងារជាច្រើនទៀតដើម្បីធ្វើឱ្យជីវភាពផ្ទាល់ខ្លួនកាន់តែមានភាពល្អប្រសើរ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថាកិច្ចការងារទាំងនោះវាទាមទារឱ្យមានលុយច្រើន ដូចជាចង់បើកអាជីវកម្មផ្ទាល់ខ្លួន និងមានគម្រោងធំៗផ្សេងទៀត។ ម្យ៉ាងទៀត អាចជាសិស្សនិស្សិត និងអ្នកកំពុងបម្រើការងារឱ្យគេ ដោយបច្ចុប្បន្នមានលុយតិច ប៉ុន្តែចង់ប្រើលុយទាំងនោះដើម្បីជួយខ្លួនឯងក្នុងការបង្កើតលុយបន្ថែម ឬមានគម្រោងវិនិយោគលើអ្វីមួយ ប៉ុន្តែមិនដឹងវិនិយោគលើអ្វីទើបល្អ។

នៅក្នុងខ្លឹមសារអត្ថបទនេះ នឹងជួយបង្ហាញផ្លូវក្នុងការសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ ទោះបីជាអ្នកមានលុយតិចក៏ដោយ។

1. វិនិយោគលើការពង្រឹងសមត្ថភាព

នៅពេលដែលអ្នកមានលុយតិច ដោយមិនអាចធ្វើអ្វីបានច្រើន ឬមិនអាចបង្កើតអាជីវកម្មផ្ទាល់ខ្លួនបាន អ្នកមិនត្រូវតូចចិត្តនឹងខ្លួនឯងហើយមិនព្រមធ្វើអ្វីនោះឡើយ។ ការដែលមានលុយតិច អ្នកក៏អាចមានឱកាសវិនិយោគលើការពង្រឹងសមត្ថភាពរបស់អ្នកឱ្យខ្លាំងបានដែរ ដើម្បីប្រើការជាប្រយោជន៍នាពេលអនាគត ដោយអ្នកអាចយកសមត្ថភាពនោះមកបង្កើតលុយបាន។

ការវិនិយោគលើការពង្រឹងសមត្ថភាពនេះ អ្នកអាចយកលុយដែលអ្នកមានមកបែងចែកដើម្បីទិញវគ្គសិក្សាខ្លីៗមកសិក្សា ឬទិញសៀវភៅណាដែលជាចំណង់ចំណូលចិត្ត ជាសៀវភៅដែលអ្នកចង់ចេះចង់ដឹង និងចង់អភិវឌ្ឍន៍ខ្លួន បន្ទាប់មកសិក្សាឈ្វេងយល់ដើម្បីបង្កើនចំណេះដឹងឱ្យខ្លាំង។ ម្យ៉ាងទៀត អ្នកក៏អាចចំណាយលុយទិញសំបុត្រចូលរួមសិក្ខាសាលាដែលពាក់ព័ន្ធនឹងការចង់ពង្រឹងសមត្ថភាពរបស់អ្នក ដើម្បីពង្រីកការយល់ដឹងរបស់អ្នកបន្ថែម។

បន្ថែមពីនេះ អ្នកក៏ត្រូវចងចាំផងដែរថា ដើម្បីធ្វើឱ្យការវិនិយោគរបស់អ្នកទទួលបានជោគជ័យ អ្នកត្រូវហ៊ានចំណាយ និងត្រូវតែវិនិយោគឱ្យបានត្រឹមត្រូវ។ ឧទាហរណ៍៖ ប្រសិនបើអ្នកចង់ពង្រឹងសមត្ថភាពខ្លួនឯងឱ្យខ្លាំងផ្នែកធ្វើទីផ្សារ អ្នកក៏ត្រូវជ្រើសរើសវគ្គសិក្សាដែលមានភាពពាក់ព័ន្ធនឹងផ្នែកទីផ្សារ ត្រូវជ្រើសរើសគ្រូបង្វឹកឬអ្នកបង្ហាត់បង្ហាញដែលមានជំនាញផ្នែកនោះ និងត្រូវហ៊ានចំណាយលើអ្វីផ្សេងទៀតដែលអាចជួយជំរុញអ្នកឱ្យរីកចម្រើនផ្នែកធ្វើទីផ្សារនោះបាន។ មិនមែនមានបំណងចង់ក្លាយជាអ្នកខ្លាំងផ្នែកទីផ្សារ​ ហើយវិនិយោគលើអ្វីផ្សេងទៀតតាមមិត្តភក្តិ ឬមិនជាប់ពាក់ព័ន្ធនឹងអ្វីដែលអ្នកចង់បាន។ ម្យ៉ាងទៀត ចង់រីកចម្រើនដែរ ប៉ុន្តែមិនហ៊ានចំណាយលើការវិនិយោគលើអ្វីដែលអាជួយខ្លួនឯងឱ្យរីកចម្រើន បែរជាចំណាយលើសម្ភារៈមិនចាំបាច់ទៅវិញ។

បន្ថែមពីនេះ អ្នកខ្លួនឯងក៏ត្រូវមានការតាំងចិត្ត និងតស៊ូព្យាយាមផងដែរ ទើបការវិនិយោគរបស់អ្នក ទទួលបានលទ្ធផលទៅតាមអ្វីដែលអ្នកគិតស្រមៃនោះ។

ប្រសិនបើអ្នកអាចវិនិយោគលើចំណេះដឹង និងសមត្ថភាពដើម្បីធ្វើឱ្យអ្នករីកចម្រើន វាជាការគិតយ៉ាងត្រឹមត្រូវ ពីព្រោះទាំងពីរនេះជាឫសគល់ដ៏រឹងមាំសម្រាប់ភាពជោគជ័យ និងជាម៉ាស៊ីនផលិតលុយក្នុងរយៈពេលវែងនាពេលអនាគត។

2. វិនិយោគលើការសេពគប់ត្រូវ

នៅក្នុងចំណុចនេះ មានន័យថា ប្រសិនបើអ្នកមានគោលបំណងចង់រីកចម្រើន និងចង់ពង្រឹងសមត្ថភាពខ្លួនលើផ្នែកណាមួយហើយ អ្នកអាចស្វែងរកបុគ្គលណាដែលមានចំណេះផ្នែកនោះដើម្បីសេពគប់រៀនសូត្រជាមួយពួកគាត់បន្ថែម។ ហើយដើម្បីអាចសេពគប់បាន អ្នកអាចឧស្សាហ៍ណាត់ជួបពួកគេ ហើយអាចចំណាយលុយរបស់អ្នកដើម្បីប៉ាវពួកគាត់ញុំាអ្វីមួយតាមលទ្ធភាពដែលអ្នកមាន និងជាអ្វីដែលបុគ្គលនោះចូលចិត្ត។

សូមបញ្ជាក់ផងដែរ កុំធ្វើបែបនេះញឹកពេក ប៉ុន្តែត្រូវជ្រើសរើសពេលវេលាឱ្យបានត្រឹមត្រូវ ព្រមទាំងត្រូវមានការរៀបចំទុកជាមុនក្នុងការណាត់ជួបពួកគេ ការពារកុំឱ្យបានតែណាត់ជួប ប៉ុន្តែមិនទទួលបានអ្វីសោះ។

ពាណិជ្ជកម្ម

TADA បានបង្កើតកង់បីអគ្គិសនីដំបូងគេបង្អស់នៅកម្ពុជា

0
TADA បានបង្កើតកង់បីអគ្គិសនីដំបូងគេបង្អស់នៅកម្ពុជា

រោងចក្រតម្លើងកង់បីអគ្គិសនីអនៀន ធីវ័ន និងស្ថានីយអនៀន ម៉ូប៊ីលីធី បានបើកសម្ពោធជាផ្លូវការនៅកម្ពុជាកាលពីថ្ងៃទី 17 មីនា 2022 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ពៅ ម៉ាលី រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងលើកកម្ពស់ជីវភាពរបស់អ្នកបើកបរកង់បី TADA ឱ្យបានល្អប្រសើរតាមរយៈការកាត់បន្ថយចំណាយលើថ្លៃជួសជុល និងការប្តូរប្រេងម៉ាស៊ីនជាប្រចាំខែ ដោយអាចប្តូរអាគុយបានដែលវាជាការចំណេញជាងការប្រើហ្គាស ​ឬសាំង​ក្នុងមួយខែបានរហូតដល់20%ទៅ40%ឯណោះ។ លើសពីនេះ ក៏ជួយចូលរួមជួយដល់បរិស្ថានដោយកាត់​បន្ថយ​ការបំពុលឧស្ម័ន​មិនល្អពីយានជំនិះទៅកាន់ស្រទាប់ផែនដី។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អនៀន ម៉ូប៊ីលីធី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរួមជាមួយក្រុមហ៊ុន TADA ដូច្នេះរាល់អតិថិជនដែលប្រើប្រាស់កង់បីអគ្គិសនី អនៀនធីវ័នទាំងអស់នឹងមានសិទ្ធិក្លាយជាអ្នកបើកបរអតិថិភាពលំដាប់ខ្ពស់របស់កម្មវិធី TADA។

TADA TADA

នាពេលថ្មីៗនេះ (7 មេសា 2022) ក្រុមហ៊ុន TADA ក៏ចាប់ផ្ដើមបើកឱ្យអ្នកដំណើរទាំងអស់អាចធ្វើការកក់ជិះកង់បីអគ្គីសនីដំបូងគេបង្អស់នៅកម្ពុជាបានហើយ។ បន្ថែមពីនេះ ដើម្បីអាចធ្វើការកក់ជិះបាន អ្នកអាចចូលទៅកាន់ TADA អ៊ែប

លើសពីនេះ អ្វីដែលអ្នកគួរដឹងបន្ថែមនោះ គឺថាTADA បានធ្វើបច្ចុប្បន្នភាពថ្មីដោយអាចឱ្យអ្នកដំណើរឬអ្នកប្រើប្រាស់កម្មវិធី TADA ទាំងអស់អាចដាក់ទីតាំងពីរក្នុងពេលតែមួយ ដែលវាកាន់តែមានភាពងាយស្រួលជាងមុនក្នុងការកក់ជិះកង់បីដោយអាចដាក់ទីតាំងបានពីរ ក្នុងករណីថាអ្នកចង់ឱ្យកក់បី TADA ទៅយកអ្នកម្ដងហើយ បន្ទាប់មកអាចទៅយកមិត្តភក្តិរបស់អ្នកបានម្នាក់ទៀតដែលនៅទីតាំងផ្សេងគ្នា ដោយមិនចាំបាច់និយាយប្រាប់អ្នកដឹកម្ដងទៀត។

មួយវិញទៀត ប្រសិនបើអ្នកបានភ្លេចអីវ៉ាន់អ្វីមួយក្រោយពីជិះ TADA រួច អ្នកកុំមានការបារម្ភអ្វី ពីព្រោះក្រុមហ៊ុន TADA មានគោលការណ៍មួយ គឺជួយរក្សានិងផ្ដល់ជូននូវរាល់អីវ៉ាន់ដែលភ្ញៀវភ្លេចនៅលើកង់បី TADA។

ពាណិជ្ជកម្ម

ចង់ឈ្វេងយល់អំពីពន្ធដារនៅកម្ពុជា តើគួររៀនបន្ថែមនៅណា?

0
ចង់ឈ្វេងយល់អំពីពន្ធដារនៅកម្ពុជា តើគួររៀនបន្ថែមនៅណា

ការសិក្សានិងយល់ដឹងអំពីពន្ធដារនៅកម្ពុជាជារឿងសំខាន់ណាស់ចំពោះអាជីវករ និងអ្នកធ្វើការផ្នែកពន្ធទាំងអស់ ហើយចំពោះប្រជាពលរដ្ឋខ្មែរក៏ត្រូវយល់ដឹងបន្ថែមដែរ។ ប៉ុន្តែសួរថា តើគួរតែរៀននៅណាទើបមានភាពជាក់លាក់និងមានភាពច្បាស់លាស់? ចម្លើយ គឺអ្នកអាចសិក្សារៀនសូត្របន្ថែមដោយខ្លួនឯងតាមអនឡាញតាមរយៈការផ្សព្វផ្សាយបង្រៀននៅលើទំព័រផ្លូវការ អគ្គនាយកដ្ឋានពន្ធដារ។ ម្យ៉ាងទៀត អ្នកអាចសិក្សាឈ្វេងយល់បន្ថែមអំពីអគ្គនាយកដ្ឋានពន្ធដារ និងអាចប្រឹក្សាអំពីរបៀបបង់ពន្ធឱ្យត្រឹមត្រូវដោយគ្រាន់តែចូលទៅកាន់គេហទំព័រផ្លូវការ www.tax.gov.kh

នៅក្នុងទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ តែងតែផ្ដល់ព័ត៌មានដែលធ្វើបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងពន្ធដារនៅកម្ពុជា ព្រមទាំងពន្យល់ណែនាំអំពី៖

  • ពន្ធលើប្រាក់បៀវត្ស និងពន្ធលើអត្ថប្រយោជន៍បន្ថែម
  • បៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានជំនិះ តាមអនឡាញ
  • ពន្ធប្រថាប់ត្រាចំពោះការផ្ទេរយានយន្ត និងអចលនទ្រព្យ
  • ពន្ធលើប្រាក់ចំណូល
  • និងចំណេះដឹងអំពីពន្ធជាច្រើនទៀតដែលត្រូវបានអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានពន្ធដារ មានបេសកកម្មធ្វើឱ្យសម្រេចការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារតាមរយៈការ៖
  • ផ្តល់សេវាដល់អ្នកជាប់ពន្ធ រួមមានការផ្តល់ព័ត៌មាន ការអប់រំ ការពន្យល់ណែនាំ ដើម្បីឱ្យអ្នកជាប់ពន្ធប្រតិបត្តិត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
  • អនុវត្តកម្មវិធីចាប់បង្ខំដោយការធ្វើសវនកម្ម ការអនុវត្តវិធានការតឹងទារ និងអនុវត្តទោសទណ្ឌតាមការកំណត់នៃបទប្បញ្ញត្តិស្តីពីពន្ធដារចំពោះអ្នកជាប់ពន្ធដែលមិនបានប្រតិបត្តិត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
  • ប្រមូលចំណូលពន្ធតាមការអនុវត្តត្រឹមត្រូវនូវច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារ និងបង់គ្រប់គ្រាន់ចូល ថវិកាជាតិ
  • ផ្តល់សេវានិងការអប់រំអ្នកជាប់ពន្ធ ដើម្បីធានាឱ្យច្បាប់នានាស្តីពីពន្ធដារត្រូវបានគោរព និងអនុវត្តន៍ត្រឹមត្រូវ
  • អនុវត្តកម្មវិធីចាប់បង្ខំប្រកបដោយប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់ និងស្មើភាពគ្នាចំពោះអ្នកជាប់ពន្ធដែលមិនគោរពច្បាប់ និងបទញ្ញត្តិស្តីពីសារពើពន្ធ
  • អនុវត្តគោលការណ៏យុត្តិធម៌ក្នុងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីពន្ធដារដើម្បីបង្កើនការជឿទុកចិត្តចំពោះរដ្ឋបាលសារពើពន្ធ
  • បន្ថយការចំណាយរបស់រដ្ឋបាលសារពើពន្ធក្នុងការរៀបចំកម្មវិធី និងកិច្ចដំណើរការរបស់ខ្លួនធ្វើឱ្យមានភាពសាមញ្ញចំពោះតម្រូវការផ្សេងៗ និងបន្ថយការចំណាយរបស់អ្នកជាប់ពន្ធ
  • បង្កើនសមត្ថភាព ចំណេះដឹងដល់មន្រ្តីពន្ធដារជាប្រចាំ ដើម្បីបំពេញការងារឱ្យមានប្រសិទ្ធភាព
  • បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតាមរយៈគោលនយោបាយ កិច្ចដំណើរការការងារ និងប្រព័ន្ធការងារដែលមានភាពច្បាស់លាស់ ទំនើប និងមានការទទួលខុសត្រូវខ្ពស់ចំពោះការងាររបស់ខ្លួន
បន្ថែមពីនេះ អគ្គនាយកដ្ឋានពន្ធដារមានភារកិច្ចសំខាន់ៗដូចតទៅ៖
  • រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូលថវិកាជាតិ
  • រៀបចំសេចក្តីព្រាងច្បាប់លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជីឯកសារចាំបាច់នានា និងលិខិតយុត្តិការដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សាទុកនិងផ្តល់ជូនរដ្ឋបាលសារពើពន្ធ
  • កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកដោយផ្អែកលើការអង្កេត និងផ្គុំព័ត៌មាន
  • គណនា និងប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងចំណូលផ្សេងៗ
  • កសាងកម្មវិធី និងអនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ
  • ទទួលបន្ទុកសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ
  • អនុវត្តន៍ទោសទណ្ឌតាមច្បាប់ចំពោះអ្នកជាប់ពន្ធ និងភ្នាក់ងារកាត់ទុក ដែលល្មើសបទប្បញ្ញត្តិនានាស្តីពីពន្ធដារ
  • ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងប្រចាំឆ្នាំនីមួយៗ
ពាណិជ្ជកម្ម

តើនរណាជាអ្នក​បង្កើត​ខ្មែរ​យូនីកូដ​មុន​គេ និងបង្កើតកម្មវិធីពិនិត្យអក្ខរាវិរុទ្ធខ្មែរ?

0

លោក ដាញ់ ហុង ​គឺ​ជា​អ្នក​បង្កើត​ខ្មែរ​យូនីកូដ​មុន​គេ ដែល​ខ្មែរ​យើង​ហៅថាស្ថាបនិក​ខ្មែរ​យូនីកូដ ព្រមទាំងបង្កើតកម្មវិធីសម្រាប់ពិនិត្យអក្ខរាវិរុទ្ធខ្មែរនៅក្នុងឆ្នាំ 2019 ដែលគាត់បានដាក់ឈ្មោះថា Nextspell។ គួរបញ្ជាក់ផងដែរថា លោក ដាញ់ កើតឆ្នាំ 1972 នៅក្នុងគ្រួសារកសិករខ្មែរក្រោមមួយនៅខេត្តពលលាវ នៃដែនដីកម្ពុជាក្រោម ឬខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។

Font Khmer Unicode

ប្រវត្តិសង្ខេប

នៅឆ្នាំ 1991 ក្រោយពីប្រលងបញ្ចប់សញ្ញាប័ត្របាក់ឌុប លោក ដាញ់ ហុង បានទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យច្បាប់នៅទីក្រុងព្រៃនគរ ដែលបច្ចុប្បន្នមានឈ្មោះថា ទីក្រុងហូជីមិញ។ ការចាកចេញពីស្រុកកំណើតមកបន្តការសិក្សានេះ ដោយសារតែពេលនោះរដ្ឋាភិបាលវៀតណាមបានផ្ដល់អាហារូបករណ៍មួយឆ្នាំសម្រាប់វគ្គរៀនត្រៀមប្រឡង។ បន្ទាប់ពីបញ្ចប់ការរៀនត្រៀមនេះមួយឆ្នាំ គេនឹងជ្រើសរើសសិស្សណាដែលមានសមត្ថភាព និងបានប្រឡងជាប់ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពេញប្រាំឆ្នាំ។

ដើមហេតុនៃការបង្កើតយូនីកូដខ្មែរ    

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺថាលោកស្រលាញ់លើជំនាញច្បាប់ ប៉ុន្តែក្រោយមកក៏ចាប់អាជីពជាជំនាញ IT ដែលរចនាខ្មែរ​យូនីកូដ ដោយសារកាលពីនៅជានិស្សិតឆ្នាំទីមួយផ្នែកច្បាប់នេះ ក្រុមហ៊ុនវៀតណាមមួយដែលមានឈ្មោះថា CINOTEC ដែលជាក្រុមហ៊ុនធ្វើពុម្ព (Font) ខ្មែរ យកមកលក់នៅស្រុកខ្មែរ។ ចាប់តាំងពីពេលនោះមកលោកក៏ចាប់អារម្មណ៍ក្នុងការរចនាពុម្ពដែរ ប៉ុន្តែមិនទាន់ចេញជារូបរាងទេ។

ក្រោយៗមកលោកក៏ចាប់ផ្ដើមមានស្នាដៃធ្វើវចនានុក្រមវៀតណាម-ខ្មែរ និងចូលធ្វើការជាផ្នែករចនា និងបង្កើតអក្សរនៅមជ្ឈមណ្ឌលខេមរសិក្សារបស់អាមេរិកប្រចាំនៅខេត្តសៀមរាបក្នុងឆ្នាំ2000ដល់2003។ បន្ទាប់មកលោកដាញ់ ហុង បានស្គាល់បុរសជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់ ហើយពួកគេក៏មូលមតិគ្នាបង្កើតគម្រោង Khmer OS ស្នើទៅអង្គការ Open Forum នៅ ឆ្នាំ2003 ប៉ុន្តែរហូតដល់ឆ្នាំ2004 ទើបខាងអង្គការសម្រេចទទួលសំណើរនោះ។

ក្រៅពីនេះ លោកក៏បានចូលបម្រើការជាអ្នកយកព័ត៌មានឱ្យវិទ្យុអាស៊ីសេរី (RFA) ភាសាវៀតណាម និងបានក្លាយជាប្រធានគ្រប់គ្រងនៅទីនោះ បន្ទាប់មកក្លាយជាអ្នករចនាគេហទំព័រវិទ្យុអាស៊ីសេរីជាភាសាខ្មែរវិញ។ ទំនេរពីការងារ លោកក៏បានព្យាយាមខិតខំសិក្សាស្រាវជ្រាវពីប្រព័ន្ធអ៊ីនធឺណិតផ្នែករចនាពុម្ពអក្សរជាច្រើន។ ការតស៊ូព្យាយាម និងការមានគោលបំណងចង់ឱ្យភាសាខ្មែរមានកេរ្តិ៍ឈ្មោះនិងមានការប្រើប្រាស់ទូលំទូលាយនៅជុំវិញពិភពលោក បានធ្វើឱ្យលោកសម្រេចបង្កើត​ខ្មែរ​យូនីកូដ​ (Font Khmer Unicode) ដែលយើងប្រើប្រាស់សព្វថ្ងៃ។

អ្វីដែលត្រូវដឹងនៃការធ្វើបច្ចុប្បន្នភាពថ្មី

លើសពីនេះ បើយោងតាមទំព័រផ្លូវការឈ្មោះ អាក្បាលធំ / AKbalthom បានបង្ហាញថានៅឆ្នាំ2022 នេះ ចំនួនពុម្ពអក្សរ សរុប​ចំនួន​118​ ដែល​យើងអាចទាញយក​ពី​ក្នុង​​អ៊ីនធឺណិត​បាន។ ម្យ៉ាងទៀតថ្មីៗនេះ តារាង​ពុម្ព​អក្សរ និង​កញ្ចប់​ពុម្ព​អក្សរ​របស់​លោក ដាញ់ ហុង មានការធ្វើបច្ចុប្បន្នភាពថ្មី ដោយមាន​ពុម្ព​ខ្លះ​មាន​រូបរាង​ដូច​គ្នា​តែ​ឈ្មោះ​ខុស​គ្នា​បន្តិច​ដោយសារ​ប្រើ​ក្នុង​គោលបំណង​ផ្សេងៗ​គ្នា៖

  1. ពុម្ព​អក្សរ​ដែល​មាន​ឈ្មោះ​ខ្លី គឺ​ជា​ពួក​ពុម្ព​អក្សរ​ខ្មែរ​ Google បង្កើត​សម្រាប់​ប្រើ​ជា​មួយ​គេហទំព័រ ដែល​ស្រាល មាន​ល្បឿន​លឿន តែ​ក៏​អាច​យក​មក​ប្រើ​លើ​កុំព្យូទ័រ​ជាមួយ​កម្មវិធី​រចនា​នា​នាបាន ។
  2. ពុម្ព​អក្សរ​ដែល​ផ្ដើម​ដោយ​ពាក្យ Kh គឺ​ជា​ពុម្ព​​ចាស់ៗ ​ដែល​បង្កើត​សម្រាប់​កម្មវិធី​រចនា Adobe ។
  3. ពុម្ព​អក្សរ​ដែល​ផ្ដើម​ដោយ​ពាក្យ Khmer OS គឺ​ជា​​ក្រុម​ពុម្ព​អក្សរ​ដំបូង​របស់​ពុម្ព​ខ្មែរ​យូនីកូដ​យើង​ បង្កើត​ផ្ដោត​ជាមួយ​កម្មវិធី Office តែ​ក៏​អាច​ប្រើ​ជាមួយ​កម្មវិធី Adobe បាន​ដែរ ពីព្រោះ​បាន update ធ្វើ​ឱ្យដំណើរការ​ហើយ។
  4. ពុម្ព​អក្សរ NiDA ជា​ក្រុម​ពុម្ព​អក្សរ​​ស្ថិត​ក្រោម អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​គមនាគមន៍​ព័ត៌មាន​វិទ្យា ហៅ​កាត់​ថា អ.អ.ប.គ.ព ឬ NiDA​ ដែល​មាន​ក្ដារចុច​និង​ពុម្ព​អក្សរ កម្មវិធី​office មួយ​ចំនួន។ ប៉ុន្តែ​ឥឡូវ​មិន​ដឹង​នៅ​បន្ត​ឬ​ក៏ឈប់​នោះទេ។

តំណ​ភ្ជាប់ទាញយកពុម្ពអក្សរ៖

https://akbalthom.blogspot.com/2018/10/DanhHong.html

ពាណិជ្ជកម្ម

របៀបប្រើ Google Workspace ដើម្បីបង្កើតផលិតភាពការងារ

0
របៀបប្រើ Google Workspace ដើម្បីបង្កើតផលិតភាពការងារ

Google Workspace (ដែលពីមុនមានឈ្មោះថា G Suite)  ជាសំណុំនៃកម្មវិធីទំនាក់ទំនង និងកិច្ចសហការដែលបង្កើតឡើងសម្រាប់មនុស្សនៅក្នុងស្ថាប័ន។

កម្មវិធីដែលរួមបញ្ចូលនៅក្នុងGoogle Workspace រួមមាន៖ Google Gmail, Google Meet, Google Docs, Google Keep, Google Sheets, Apps Script, Google Chat, Google Calendar, Google Drive, Google Slides, Google Sites, Google Forms, Cloud Search និង Jamboard។

ការប្រើប្រាស់ Google Workspace នឹងជួយធ្វើឱ្យការធ្វើការរួមគ្នាកាន់តែងាយស្រួលនិងរហ័សជាងមុន តាមរយៈមុខងារសំខាន់ៗដូចជា

  • ការសម្រេចចិត្តលឿនជាងមុនដោយសន្ទនាគ្នាទល់មុខគ្នាតាមអនឡាញ៖ នៅក្នុងកិច្ចសន្ទនានោះ យើងអាចប្រើ Google Calendar ដើម្បីកំណត់ពេលវេលាក្នុងការប្រជុំ​ដោយមានការអញ្ចើញតាមអ៊ីម៊ែលដោយស្វ័យប្រវត្តិនៅពេលដល់ថ្ងៃកំណត់ប្រជុំ។ លើសពីនេះ ក៏អាចចែករំលែកការងារនៅលើអេក្រង់ដើម្បីមើលការងារជាក្រុមក្នុងការកែសម្រួល និងសម្រេចចិត្តធ្វើអ្វីមួយបានលឿន។
  • សហការគ្នាក្នុងពេលវេលាជាក់ស្តែង៖ អាចធ្វើការរួមគ្នាបានយ៉ាងងាយស្រួលទាំងតាមអនឡាញ ឬដោយផ្ទាល់នៅលើកម្មវិធី​ Google Docs, Sheets និង Slides ក្នុងពេលតែមួយបាន ដើម្បីកែសម្រួល និងផ្ដល់ជាមតិយោបល់ ហើយអាចសម្រេចការងារមួយបានយ៉ាងរលូន។
  • រក្សាទុក និងចែករំលែកឯកសារនៅក្នុងពពក (cloud)៖ យើងអាចរក្សាការងារបាននៅក្នុងកន្លែងតែមួយ និងអាចចូលប្រើបានយ៉ាងមានសុវត្ថិភាព ពីព្រោះយើងក៏មានការកំណត់មនុស្សដែលពាក់ព័ន្ធក្នុងការប្រើប្រាស់តាមរយៈការអញ្ជើញឱ្យចូលប្រើតាមអ៊ីម៊ែល។
  • ធានាសុវត្ថិភាពទិន្នន័យ និងឧបករណ៍របស់អ្នក៖ មានការការពារទិន្នន័យរបស់ក្រុមហ៊ុន និងអាចប្រើ endpoint management ដើម្បីរក្សាទិន្នន័យរបស់អ្នកឱ្យមានសុវត្ថិភាពក្នុងករណីបាត់បង់ឧបករណ៍ ឬការផ្លាស់ប្តូរបុគ្គលិក។
  • ទំនាក់ទំនងកាន់តែមានប្រសិទ្ធភាពជាមួយ Voice៖ វាអនុញ្ញាតឱ្យមានការ voice ជាសម្លេងដើម្បីទំនាក់ទំនងគ្នាដើម្បីធ្វើការ ព្រមទាំងអាចផ្ញើ និងទទួលការខលមកគ្នាដោយប្រើលេខការងារនៅលើឧបករណ៍(device)ណាមួយនៅទីទាំងណាមួយ។
របៀបប្រើប្រាស់ Google Workspace

នៅពេលដែលអ្នកអាចចូលប្រើប្រាស់ Google Workspace បាន អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

  1. ជំហានដំបូងអ្នកចូលទៅកាន់ googleworkspace.com  បន្ទាប់មកចុចពាក្យថា “Get started” នោះគេនឹងឱ្យអ្នកបំពេញឈ្មោះក្រុមហ៊ុន ចំនួនបុគ្គលិកដែលធ្វើការ និងជាជាតិសាសន៍អ្វី។ ក្រោយពីបំពេញចប់អ្នកចុចពាក្យថា “Next”។
  2. ចំណុចនេះ គេនឹងឱ្យអ្នកបំពេញព័ត៌មានផ្ទាល់ខ្លួន ដូច្នេះអ្នកអាចបំពេញព័ត៌មានផ្ទាល់ខ្លួនដែលជាម្ចាស់ផ្ទាល់ ឬព័ត៌មានរបស់អ្នកដែលត្រូវបានអ្នកចាត់តាំង។ ព័ត៌មានទាំងនោះរួមមាន នាមត្រកូល ឈ្មោះអ្នក និងអ៊ីម៊ែល។
  3. ចំណុចបន្ទាប់គេនឹងឱ្យអ្នកបំពេញឈ្មោះក្រុមហ៊ុន ឧទាហរណ៍ com ប៉ុន្តែប្រសិនបើអ្នកពុំទាន់មានទេ អ្នកអាចជ្រើសរើសពាក្យ “No, I need one” បន្ទាប់បំពេញឈ្មោះក្រុមហ៊ុនហើយវានឹងមានជម្រើសឱ្យអ្នកជ្រើសរើស ប៉ុន្តែត្រូវបង់លុយ។ បន្ទាប់មក អ្នកអាចបំពេញឈ្មោះពេញនោះនៅចំណុចបន្ទាប់។
  4. ក្រោយពីបញ្ចប់អ្នកអាចឆ្លើយសំណួរពីរដូចជា Stay up to date និង Educate your users ហើយអ្នកអាចឆ្លើយ Ok ឬ No ទៅតាមអ្វីដែលអ្នកត្រូវការ ប៉ុន្តែជាយោបល់អាចឆ្លើយ Ok ទាំងពីរ។
  5. ចូលដំណាក់កាលចុងក្រោយ អ្នកត្រូវតែបំពេញឈ្មោះអ្នកពេញ និងបង្កើតលេខសម្ងាត់ ព្រមទាំងចុចសញ្ញាគ្រាសនៅកន្លែងដាក់ថា “I’m not a robot” ហើយចុចពាក្យ “Agree and continue” ជាការស្រេច។

វិធីមួយទៀតអ្នកអាចចូលទៅកាន់ពាក្យ googleworkspace.com ហើយចុចលើពាក្យ “Pricing” ហើយជ្រើសរើសជម្រើសបង់ប្រាក់ប្រើប្រាស់ ហើយសូមបញ្ជាក់វាក៏មានការដាក់ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ ចំនួន 14ថ្ងៃ ផងដែរ។

ពាណិជ្ជកម្ម

របៀបប្រើ Google Drive ដើម្បីជាប្រយោជន៍នៅក្នុងអាជីវកម្ម

0
របៀបប្រើ Google Drive ដើម្បីជាប្រយោជន៍នៅក្នុងអាជីវកម្ម

Google Drive គឺជាសេវាកម្មផ្ទុកទិន្នន័យលើពពក (Cloud Storage) ដែលមានគោលបំណងសំខាន់គឺពង្រីកសមត្ថភាពផ្ទុកឯកសារលើសពីដែនកំណត់នៃ Hard Drive របស់អ្នក។ លើសពីនេះ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចរក្សាទុកឯកសារគ្រប់ប្រភេទ ដូចជារូបថត វីដេអូ ​ឯកសារជាpdfs និងច្រើនទៀតនៅលើពពក (Cloud)បាន។ បន្ថែមពីនេះ វាក៏អនុញ្ញាតឱ្យអ្នករក្សាទុកឯកសារភ្ជាប់អ៊ីម៊ែលដោយផ្ទាល់ហើយវាអាចផ្ញើទៅអ្នកតាមរយៈGmail ដែលនេះជាការជួយអ្នកមួយផ្នែកទៀតដោយមិនចាំបាច់អ្នកធ្វើវាដោយដៃផ្ទាល់។

Google Drive

ប្រសិនបើអ្នកប្រើប្រាស់ Google Drive នៅក្នុងអាជីវកម្ម គឺពិតជាល្អខ្លាំងណាស់ ពីព្រោះវាជាឧបករណ៍ដ៏ល្អមួយ ហើយក៏ជាវេទិកាឥតគិតថ្លៃផងដែរ ប៉ុន្តែប្រសិនបើអ្នកចង់ចូលប្រើទំហំផ្ទុកលើសពី 15GB អាចនឹងត្រូវគិតថ្លៃសេវាកម្មប្រើប្រាស់បន្ថែម។

របៀបចូលប្រើប្រាស់ Google Drive

ជំហានដំបូងបង្អស់ដែលអ្នកត្រូវធ្វើមុននឹងចូលជំហានខាងក្រោម អ្នកត្រូវតែបង្កើត Google account ផ្ទាល់ខ្លួនជាមុនសិន ទើបអាចភ្ជាប់ក្នុងការប្រើប្រាស់Google Driveបាន ប៉ុន្តែសូមបញ្ជក់ផងដែរ Google Drive ផ្តល់ទំហំផ្ទុកឯកសារដោយឥតគិតថ្លៃចំនួន 15GB។ បន្ទាប់មកអនុវត្តតាមវិធីខាងក្រោម៖

1. ចូលទៅកាន់ google.com បន្ទាប់មកអ្នកនឹងឃើញពាក្យ “My Drive” ដែលមាន

  • Files និង folders ដែលអ្នកអាចផ្ទុក (upload) បាន
  • Google Docs, Google Sheets, Google Slides, &Google Forms ដែលអ្នកអាចបង្កើតបាន

2. អ្នកអាច Upload ឯកសារពីកុំព្យូទ័ររបស់អ្នក ឬ បង្កើត files នៅក្នុង Google Drive

  • Upload ឯកសារ និង Folders ឯកសារទៅក្នុង Google Drive
  • ធ្វើការជាមួយឯកសារការិយាល័យ (Office files)
  • បង្កើត កែសម្រួល និងធ្វើទម្រង់ផ្សេងៗជាមួយ Google Docs, Sheets និងGoogle Slides

3. អ្នកអាចចែករំលែកឯកសារ ឬ Folder ឯកសារ ជាមួយអ្នកផ្សេង ដោយអ្នកទាំងនោះអាចមើល អាចកែសម្រួលបន្ថែមបានលើឯកសារទាំងនោះ។ ហើយដើម្បីចែករំលែកឯកសារពី Google Drive ទៅកាន់អ្នកផ្សេងឱ្យចូលមើលបានដែរ អ្នកអាចចុចចូលទៅកាន់ផ្នែក “ចែករំលែកជាមួយខ្ញុំ (Shared with me)”។

របៀបប្រើ Google Drive ដើម្បីជួយដល់អាជីវកម្ម

ប្រសិនបើអ្នកចង់ប្រើ Google Drive ដើម្បីជួយសម្រួលដល់ផលិតភាពការងារនៅក្នុងអាជីវកម្មរបស់អ្នកឱ្យកាន់តែល្អ អ្នកអាចអនុវត្តន៍តាមវិធីខាងក្រោម៖

1. អ្នកដឹកនាំត្រូវចាត់តាំងមនុស្សម្នាក់ដើម្បីគ្រប់គ្រងដំណើរការធ្វើការងារនៅក្នុង Google Drive ដោយឱ្យម្នាក់នោះ ចាំបាច់ត្រូវតែបង្កើត Google account បន្ទាប់មក ត្រូវ Login តាមប្រអប់សារអ៊ីម៊ែល។

2. បន្ទាប់មក ត្រូវ Upload Files ឯកសារដែលចាំបាច់ចូលទៅក្នុង Google Drive ហើយដើម្បី Upload បាន អ្នកចូលទៅកាន់ drive.google.com ហើយចុចពាក្យថា “New” ដែលនៅខាងឆ្វេងដៃ បន្ទាប់មកជ្រើសប្រភេទនៃការ Upload ដូចជាFile upload និងFolder upload។

3. នៅពេល Upload រួចរាល់ អ្នកអាចចាប់ផ្ដើមចុចលើ File ឯកសារនោះ ហើយចុចពាក្យថា​ “Share” នៅខាងស្ដាំដៃ បន្ទាប់មកអ្នកអាចបញ្ចូលអ៊ីម៊ែលរបស់អ្នកពាក់ព័ន្ធដែលអ្នកចង់ឱ្យពួកគេអាចឃើញ និងកែសម្រួលបាន ហើយអ្នកអាច Copy Link ដើម្បីផ្ញើឱ្យពួកគេជាការស្រេច។

ពាណិជ្ជកម្ម

គន្លឹះត្រៀមខ្លួនដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន

0
គន្លឹះត្រៀមខ្លួនដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួន

ការចាប់ផ្ដើមអាជីវកម្មមួយសម្រាប់ខ្លួនឯង នរណាៗក៏ចង់បានដែរ ប៉ុន្តែអ្វីដែលអ្នកមិនត្រូវអួសរំលងនោះគឺការពង្រឹងកត្តាខាងក្នុងខ្លួនឯងខ្លាំងជាមុនសិន មុននឹងចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួន។ ម្យ៉ាងទៀត មុននឹងបើកអាជីវកម្ម អ្នកក៏ត្រូវមានការត្រៀមខ្លួន ក៏ដូចជាសិក្សាឈ្វេងយល់លើចំណុចមួយចំនួនផងដែរ។ ហើយខ្លឹមសារខាងក្រោមនេះ ជាសាររបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដើម្បីរំលឹកដល់យុវជនជំនាន់ក្រោយក្នុងការត្រៀមខ្លួនបើកអាជីវកម្មផ្ទាល់ខ្លួន និងធ្វើឱ្យខ្លួនឯងមានស្ថានភាពជីវិតកាន់តែល្អពីមួយថ្ងៃទៅមួយថ្ងៃ។

1. គិតស្រមៃនូវអ្វីដែលជាការពិត

អ្នកត្រូវតែសួរខ្លួនឯងថា តើអ្វីដែលអ្នកស្រលាញ់ និងចង់ធ្វើពិតប្រាកដ? តើអ្វីដែលអ្នកស្រលាញ់ចង់ធ្វើនោះ វាអាចនឹងកើតឡើងទេ? ចូរកុំស្រមៃចង់ធ្វើអ្វីដែលមិនអាចកើតឡើង ឬមិនសមនឹងសមត្ថភាពរបស់អ្នក ម្យ៉ាងទៀតវាមិនអំណោយផងនៅក្នុងតំបន់ដែលអ្នកចង់ធ្វើនោះ។

ហេតុដូចនេះ ប្រសិនបើអ្នកចង់ចាប់ផ្ដើមអាជីវកម្មលើវិស័យអ្វីមួយ អ្នកត្រូវតែប្រាកដថា អ្នកពិតជាស្រលាញ់ និងចង់ធ្វើវាពិតមែន មិនមែនគ្រាន់តែចង់លំៗ ឬគ្រាន់តែចង់ធ្វើតាមគេតាមឯងឡើយ។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកចាប់ផ្ដើមធ្វើអ្វីដែលខ្លួន​ឯងស្រលាញ់ នោះអ្នកមិនងាយបោះបង់ឡើយ ហើយតែងតែព្យាយាមរិះរកគ្រប់វិធីដើម្បីសម្រេចវាឱ្យបាន។

2. បណ្ដុះការអភិវឌ្ឍជារៀងរហូត

អ្នកត្រូវតែបន្ដសិក្សារៀនសូត្រដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងទៀត អ្នកក៏មិនត្រូវមើលស្រាលអំពីសមត្ថភាពផ្ទាល់ខ្លួនដែរ និងត្រូវតែមានចិត្តអំណត់ តស៊ូព្យាយាម ព្រមទាំងត្រូវជម្នះគ្រប់ស្ថានភាពទាំងអស់ ដើម្បីសម្រេចបាននូវអ្វីដែលអ្នកតែងតែស្រមៃចង់ធ្វើឱ្យវាក្លាយជាការពិត។

ចូរចងចាំថា ធ្វើអ្វីក៏ដោយកុំស្រមៃតូច ប៉ុន្តែស្រមៃឱ្យធំ ឱ្យអស្ចារ្យ ហើយព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្រេចវាឱ្យបាន។ ម្យ៉ាងទៀត ចូរកុំស្រមៃនូវអ្វីដែលធំខ្លាំងពេក រហូតលើសពីសមត្ថភាពរបស់អ្នកខ្លាំងពេក ឬជាអ្វីដែលមិនអាចទៅរួច។

បើអ្នកមានក្ដីស្រមៃ អ្នកនឹងរស់នៅដោយមានគោលដៅ ហើយត្រូវដុះខាត់ចំណេះជំនាញ និងសមត្ថភាពឱ្យខ្លាំង ដើម្បីផ្លាស់ប្ដូរខ្លួនឯងទៅជាអ្វីដែលអ្នកចង់ឃើញនាពេលអនាគត។

3. ធ្វើការឱ្យខ្លាំង

បុគ្គលដែលជោគជ័យ ជាបុគ្គលដែលចូលចិត្តបង្វឹកខ្លួនឯងឱ្យធ្វើការឱ្យខ្លាំង ដើម្បីបណ្ដុះខ្លួនឯងឱ្យមានសមត្ថភាពខ្លាំង និងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម ឬធ្វើឱ្យអនាគតខ្លួនឯងកាន់តែមានជីវភាពធូរធាជាងមុន។

ចំពោះការធ្វើការឱ្យខ្លាំងនេះ អ្នកត្រូវចងចាំថា អ្នកត្រូវតែខិតខំធ្វើការឱ្យបានល្អ ធ្វើការឱ្យមានលទ្ធផល ធ្វើការឱ្យអស់ពីសមត្ថភាព ធ្វើការនូវជំនាញដែលខ្លួនស្រលាញ់ ធ្វើការឱ្យប្រធានឬថ្នាក់ដឹកនាំស្រលាញ់ពេញចិត្តហើយទុកចិត្តឱ្យអ្នកកាន់តំណែងខ្ពស់ៗជាបន្តបន្ទាប់ ព្រមទាំងធ្វើការដើម្បីទទួលបានតំណែងខ្ពស់ និងប្រាក់ខែល្អដោយសមត្ថភាពពិតប្រាកដ។ លើសពីនេះ ត្រូវតែធ្វើការដើម្បីយកនូវអ្វីដែលមានគុណតម្លៃសម្រាប់អ្នក ក្នុងគោលបំណងបង្កើតឱកាសជាបន្តបន្ទាប់សម្រាប់ខ្លួនឯង ដូចជានៅពេលលាឈប់ពីការងារ ធ្វើឱ្យមនុស្សស្ដាយស្រសោះ ថែមទាំងមានក្រុមហ៊ុនធំៗល្អៗរងចាំទទួលយកអ្នកដោយដៃពីរ។ លើសពីនេះ នៅពេលលាឈប់ពីការងារ អ្នកអាចចាប់ផ្ដើមអាជីពមួយផ្ទាល់ខ្លួនបានយ៉ាងល្អ មិនមែនដើរទាត់ខ្យល់។

ចូរចងចាំថា អ្នកត្រូវតែធ្វើអ្វីដែលធ្វើឱ្យខ្លួនឯងក្លាយជាអ្នកមាន ធ្វើអ្វីដែលធ្វើឱ្យអ្នកជោគជ័យ ធ្វើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនចេះធុញទ្រាន់ ធ្វើអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនចេះហត់នឿយ និងមិនចេះនឿយណាយ គឺត្រូវតែធ្វើអ្វីដែលអ្នកចូលចិត្ត ហើយការចាប់ផ្ដើមអាជីវកម្មក៏ដូចជា គឺត្រូវធ្វើប្រភេទអាជីវកម្មណាដែលអ្នកស្រលាញ់ពេញបេះដូង សូម្បីតែគេងក៏ស្រមៃឃើញ។

4. ប្រកាន់ខ្ជាប់នូវគោលការណ៍មួយ គឺ កុំចាំតែធ្វើតាមគេ

ត្រង់ចំណុចនេះ អ្នកត្រូវតែចេះត្រួសត្រាយផ្លូវដោយខ្លួនឯង និងធ្វើអ្វីដែលជារបស់ខ្លួនឯងចង់ធ្វើ មិនមែនឃើញគេធ្វើអ្វីជោគជ័យ ធ្វើតាមគេដែរឡើយ។ ម្យ៉ាងទៀត អ្នកអាចរៀនមើលសង្កេតពីគេបាន បន្ទាប់រៀនសូត្រតាមដើម្បីច្នៃអ្វីមួយដែលថ្មីសម្រាប់ខ្លួនឯង។

ពាណិជ្ជកម្ម

យុទ្ធសាស្ត្រចូលទីផ្សារលើកដំបូងរបស់ Walmart

0
យុទ្ធសាស្ត្រចូលទីផ្សារលើកដំបូងរបស់ Walmart

Walmart ត្រូវបានបង្កើតឡើងដោយលោក Sam Walton នៅក្នុងឆ្នាំ 1962 ហើយមានទីស្នាក់ការកណ្តាលនៅ Rogers រដ្ឋ Arkansas។ Walmart ជាប្រភេទអាជីវកម្មលក់រាយ និងលក់ដុំ ដោយផ្តល់ជូននូវទំនិញ និងសេវាកម្មជាច្រើនប្រភេទក្នុងតម្លៃទាបប្រចាំថ្ងៃ។

នៅក្នុងឆ្នាំ 1988 Walmart បានចាប់ផ្តើមសាងសង់ Supercenters មានទំហំប្រហែល 182,000 ហ្វីតការ៉េ ហើយជួលបុគ្គលិកប្រហែល 300 នាក់។ Walmart Supercenters ផ្តល់ជូននូវបទពិសោធន៍ទិញទំនិញមួយកន្លែងដោយរួមបញ្ចូលគ្នានូវហាងលក់គ្រឿងទេសជាមួយនឹងផលិតផលស្រស់ៗ ហាងនំប៉័ង ដេលី និងផលិតផលទឹកដោះគោ ជាមួយនឹងគ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ ប្រដាប់ក្មេងលេង និងគ្រឿងសង្ហារិមក្នុងផ្ទះ។ Supercenters ភាគច្រើនបើក 24 ម៉ោង ហើយក៏អាចរួមបញ្ចូលហាងឯកទេសដូចជាធនាគារ ហាងធ្វើសក់ និងក្រចក ភោជនីយដ្ឋានជាដើម។

គួរបញ្ជាក់ផងដែរថាចាប់តាំងពី Walmart បានកកើតឡើង វាបានធ្វើឱ្យគូប្រកួតប្រជែងដែលជាក្រុមហ៊ុនលក់ទំនិញជាច្រើនត្រូវបានដួលរលំ។ តើអ្នកដឹងទេថា Walmart ប្រើយុទ្ធសាស្រ្តអ្វី? ខាងក្រោមនេះ នឹងបង្ហាញអំពីយុទ្ធសាស្រ្តចូលទីផ្សារជាលើកដំបូងរបស់ Walmart ដែលធ្វើឱ្យទទួលបានជោគជ័យនិងចាប់យកចំណាប់អារម្មណ៍របស់មនុស្សបានជាច្រើន។

1. ប្រកាន់ខ្ជាប់គោលការណ៍មួយ គឺតម្លៃថោករាល់ថ្ងៃ

ការចូលទីផ្សារលើកដំបូងរបស់ Walmart គឺមកចាប់យកអតិថិជនដែលមានជីវភាពគួរសម ហើយអាចមានលទ្ធភាពក្នុងការទិញសម្ភារៈ ឬទំនិញដែលពួកគេត្រូវការចាំបាច់ជាប្រចាំថ្ងៃ។ រាល់ទំនិញទាំងអស់ដែលមាននៅក្នុង Walmart សុទ្ធតែជាទំនិញដែលមនុស្សត្រូវការជាប្រចាំ ហើយក្រុមហ៊ុននេះរក្សាតម្លៃគ្រប់ទំនិញទាំងអស់ឱ្យមានតម្លៃទាប អំឡុងពេលហាងលក់ទំនិញជាច្រើនកំពុងមានតម្លៃថ្លៃហើយចាប់យកអតិថិជនដែលមានប្រាក់ចំណូលខ្ពស់។ កត្តានេះហើយ ធ្វើឱ្យមនុស្សជាច្រើនចាប់ផ្ដើមស្គាល់ និងចាប់ផ្ដើមចូលទិញទំនិញគ្រប់យ៉ាងនៅទីនោះ។

ការដែលក្រុមហ៊ុនយក្សនេះ ប្រកាន់ខ្ជប់គោលការណ៍ខាងលើ ដោយសារតែវាមានគោលបំណងមួយក្នុងការធ្វើអាជីវកម្មនេះ គឺ “សន្សំប្រាក់របស់មនុស្ស ដើម្បីឱ្យពួកគេអាចរស់នៅបានប្រសើរជាងមុន”។

2. ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់កម្រិតខ្ពស់

នៅពេលដែល Walmart ចាប់ផ្ដើមចង់សម្រេចចគោលបំណងផ្ទាល់ខ្លួន និងគោលការណ៍ដែលបានរៀបរាប់នៅក្នុងចំណុចទី1 មក ជំហានបន្ទាប់គឺក្រុមហ៊ុននេះមិនបានធ្វើឱ្យក្រុមអតិថិជនមានការខកចិត្តឡើយ តាមរយៈការចេះគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនបានយ៉ាងណាល្អ ដែលអាចផ្ដល់ជូននូវទំនិញបានទាន់ពេលវេលាដល់អតិថិជន។

ពាណិជ្ជកម្ម

វេបសាយរៀនជំនាញ Digital Marketing ដោយឥតគិតថ្លៃ

0
វេបសាយរៀនជំនាញ Digital Marketing ដោយឥតគិតថ្លៃ

ការសិក្សាលើជំនាញទីផ្សារឌីជីថលនៅកម្ពុជា វាអាចពិបាកក្នុងការស្វែងរកទីកន្លែងជាក់លាក់មួយដើម្បីសិក្សា ប៉ុន្តែប្រសិនបើបងប្អូនចេះភាសាអង់គ្លេសដែលអាចស្ដាប់យល់បាន វាជាការល្អសម្រាប់អ្នកក្នុងការសិក្សាបន្ថែមតាមអនឡាញដោយខ្លួនឯង តាមរយៈគេហទំព័រលំដាប់ថ្នាក់អន្តរជាតិមួយចំនួននូវខាងក្រោម ដែលផ្ដល់ជូននូវវគ្គសិក្សាលើជំនាញទីផ្សារឌីជីថល ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានវិញ្ញាបនប័ត្រទៀតផង។

1. Google Digital Garage គឺជាគេហទំព័រដែលផ្តល់ការបណ្តុះបណ្តាលលើជំនាញឌីជីថលដោយឥតគិតថ្លៃតាមរយៈវេទិកាសិក្សាតាមអ៊ីនធឺណិត។ វេទិកានេះក៏ផ្តល់ឱ្យបុគ្គលម្នាក់ៗនូវផែនការបណ្តុះបណ្តាលដែលសមស្របដើម្បីរៀនជំនាញឌីជីថលទាំងស្រុងដោយឥតគិតថ្លៃផងដែរ។

គួរបញ្ជាក់ផងដែរថា គេហទំព័រមួយនេះ គឺល្អបំផុតចំពោះអ្នកដែលចង់សិក្សាអំពីជំនាញទីផ្សារឌីជីថលជាលើកដំបូង ពីព្រោះវាក៏មានវគ្គបណ្ដុះបណ្ដាលចាប់ពីមូលដ្ឋាននៃជំនាញទីផ្សារឌីជីថលរហូតដល់កម្រិតខ្ពស់។ លើសពីនេះ ក្រោយពីបញ្ចប់វគ្គសិក្សា វាក៏មានការផ្ដល់នូវវិញ្ញាបនប័ត្រដែរ។

2. HubSpot Academy គឺជាគេហទំព័រដែលផ្ដល់ការបណ្តុះបណ្តាលតាមអ៊ីនធឺណិតដោយឥតគិតថ្លៃសម្រាប់អ្នកជំនាញផ្នែកទីផ្សារ ការលក់ និងសេវាកម្មអតិថិជន។ លើសពីនេះ ចំពោះអ្នកដែលចាប់ផ្ដើមវគ្គសិក្សាលើជំនាញទីផ្សារឌីជីថល វាក៏ជាជម្រើសដ៏ល្អសម្រាប់អ្នកផងដែរ ពីព្រោះវានឹងបង្ហាញផ្លូវអ្នកបន្ដិចម្ដងៗ ព្រមទាំងទទួលបានវិញ្ញាបនប័ត្រក្រោយពីបញ្ចប់វគ្គសិក្សា។

3. Future Learn គឺជាគេហទំព័រដែលផ្ដល់ការបណ្ដុះបណ្ដាលតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយប្រសិនបើអ្នកសិក្សាជំនាញទីផ្សារឌីជីថលនៅក្នុងគេហទំព័រមួយនេះ វានឹងបង្រៀនអ្នកឱ្យយល់ដឹងបន្ថែមទៀតអំពីយុទ្ធសាស្ត្រទីផ្សារឌីជីថលផ្សេងៗដែលអ្នកអាចប្រើដើម្បីពង្រីកអាជីវកម្ម ឬអាជីពការងាររបស់អ្នក ព្រមទាំងបង្ហាញអ្នកឱ្យឆ្ពោះទៅកាន់ទិសដៅត្រឹមត្រូវជាងមុន។ បន្ថែមពីនេះ ក្រោយពីបញ្ចប់ការសិក្សា អ្នកក៏ទទួលបានវិញ្ញាបនប័ត្រផងដែរ។

4. Facebook Blueprint គឺជាគេហទំព័រផ្លូវការរបស់ហ្វេសប៊ុក ដែលផ្ដល់ឱ្យមនុស្សទូទាំងពិភពលោកបានសិក្សាតាមអនឡាញដោយឥតគិតថ្លៃ លើជំនាញធ្វើទីផ្សារ ការកសាងម៉ាកយីហោ និងការផ្សាយពាណិជ្ជកម្មលើ Facebook និង Instagram បានយ៉ាងច្បាស់លាស់។ បន្ថែមពីនេះ ក្រោយពីបញ្ចប់ការសិក្សា អ្នកក៏ទទួលបានវិញ្ញាបនប័ត្រផងដែរ។

ពាណិជ្ជកម្ម

ចង់បើកអាជីវកម្ម ប៉ុន្តែខ្វះដើមទុន តើត្រូវធ្វើដូចម្ដេច?

0
ចង់បើកអាជីវកម្ម ប៉ុន្តែខ្វះដើមទុន តើត្រូវធ្វើដូចម្ដេច?

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ជាស្ថាបនិកនៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាអ្នកជំនួយលើវិស័យកសិកម្មដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប គឺជាក្រុមហ៊ុនកណ្ដាល ដែលផ្ដោតខ្លាំងលើកសិ-ឧស្សាហកម្មធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា និងស្ថិតក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង 5 ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្រៅពីមុខជំនួញមួយនេះ អ្នកឧកញ៉ាក៏មានជំនួញជាច្រើនទៀតដែរ ដូចជា៖

  • ក្រុមហ៊ុន សំណង់ក្មេងវត្ត
  • ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគដំណាំដូងប្រេងកម្ពុជា
  • ក្រុមហ៊ុន កំពង់ផែ ឧកញ៉ា ម៉ុង
  • ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (កម្ពុជា)
  • ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី (កម្ពុជា)
  • ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ឺរ ផ្លានថេសិន
  • ក្រុមហ៊ុន ឃីងឌឹមហ្រ្វ៊ូត អ៊ីនធើណេសិនណល
  • ក្រុមហ៊ុន Yamamoto Circuit Cambodia
  • ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ទះ​លំហែកាយ​ម៉ុង ឫទ្ធី សែនជ័យ

គួរបញ្ជាក់ផងដែរថា ទម្រាំទទួលបានភាពជោគជ័យរហូតមកទល់សព្វថ្ងៃនេះ អ្នកឧកញ៉ាបានតស៊ូយ៉ាងខ្លាំង ពីព្រោះអ្នកឧកញ៉ាជាកូនអ្នកក្រីក្រមួយរូប ដោយព្យាយាមរហូតអាចបង្កើតមុខជំនួញដ៏មានសក្ដានុពលជាខ្លាំងនៅកម្ពុជា ព្រមទាំងជួយបណ្ដុះអ្នកជំនាន់ក្រោយឱ្យមានសមត្ថភាពខ្លាំងដោយអាចចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននៅក្នុងវិស័យកសិកម្ម និងជួយអ្នកក្រលំបាកជាច្រើននៅកម្ពុជា។

ឆ្លងតាមប្រសាសន៍ផ្ទាល់របស់អ្នកឧកញ៉ានៅក្នុងបទសម្ភាសន៍មួយ លោកបានបង្ហាញគន្លឹះ 2 សម្រាប់អ្នកដែលចង់ចាប់ផ្ដើមបើកអាជីវកម្ម ប៉ុន្តែខ្វះដើមទុន ដើម្បីគិតពិចារណាបន្ថែមទៀត។

1. កសាងកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យល្អ ដើម្បីបង្កើតជំនឿជឿជាក់ដល់អ្នកដទៃ

គ្រប់អ្នករកស៊ីទាំងអស់ សុទ្ធតែមានបញ្ហាខ្វះដើមទុន ពីព្រោះការចាប់ផ្ដើមដំបូង មិនអាចមានទុនគ្រប់គ្រាន់បានឡើយ ប៉ុន្តែជាដំណោះស្រាយត្រង់ចំណុចនេះ គឺអ្នកខ្លួនឯងត្រូវតែពង្រឹងសមត្ថភាព ភាពប៉ិនប្រសប់ កសាងកេរ្តិ៍ឈ្មោះ កិត្តិយសឱ្យបានល្អ និងមានជំនឿលើខ្លួនឯង ដើម្បីបង្ហាញដល់អ្នកពាក់ព័ន្ធឱ្យជឿទុកចិត្តលើអ្នកបាន។

នៅពេលដែលយើងអាចធ្វើឱ្យគេមានទំនុកចិត្តបាន នោះយើងក៏អាចសុំជំនួយ ឬជំពាក់ ឬសុំការវិនិយោគបានយ៉ាងងាយស្រួល។ លើសពីនេះ យើងក៏អាចរកស៊ី ដោយមិនចាំបាច់ប្រើដើមទុនទៀតផង ដោយគ្រាន់តែប្រើសមត្ថភាព ចំណេះជំនាញផ្ទាល់ខ្លួន ដើម្បីប្រកបមុខរបរ បន្ទាប់មក អាចសងដើមទៅកាន់ភាគីម្ខាងទៀតនៅពេលដែលអ្នកទទួលបានប្រាក់ចំណូល និងប្រាក់ចំណេញ។

2. មានជំនាញច្បាស់លាស់

មុននឹងអាចរកស៊ីបាន សូមឆ្លើយសំណួរខាងក្រោម៖

  • តើអ្នកចង់រកស៊ីលើវិស័យអ្វី?
  • តើវិស័យនោះ អ្នកយល់ច្បាស់ដែរឬទេ?
  • តើជំនាញរបស់អ្នកបច្ចុប្បន្ននេះ មានភាពពិតប្រាកដដែរឬទេ?

ជារួមមក ចំណុចនេះ ចង់បង្ហាញថា បើអ្នកពិតជាចង់រកស៊ីមែន ជំហានដំបូងត្រូវរៀនទាំងក្នុងសាលា និងរៀនពីភាពជាក់ស្ដែងជាមុនសិន ដើម្បីធ្វើឱ្យសមត្ថភាព ចំណេះជំនាញរបស់ខ្លួនលើវិស័យ ឬមុខរបរណាមួយដែលអ្នកចង់រកស៊ីនោះឱ្យមានភាពស្ទាត់ជំនាញនិងច្បាស់លាស់ជាមុនសិន។ ឧទាហរណ៍៖ បើអ្នកចង់រកស៊ីដាំស្វាយ ដូច្នេះអ្នកត្រូវតែរៀនអំពីស្វាយឱ្យចេះស្ទាត់សិន ដូចជាស្គាល់ពីប្រភេទស្វាយ របៀបដាំឱ្យបានត្រឹមត្រូវ និងរបៀបថែទាំឱ្យបានល្អជាដើម។

ពាណិជ្ជកម្ម

ហេតុអ្វី WeChat មានភាពជោគជ័យខ្លាំងនៅក្នុងប្រទេសចិន?

0
ហេតុអ្វី WeChat មានភាពជោគជ័យខ្លាំងនៅក្នុងប្រទេសចិន?

​WeChat បានបើកដំណើរការនៅក្នុងឆ្នាំ 2011 និងគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយ ឈ្មោះថា “Tencent WeChat” ដែលចាប់ផ្ដើមរីកចម្រើនពីកម្មវិធីផ្ញើសារ មកក្លាយជាកូនកាត់នៃប្រព័ន្ធផ្សព្វផ្សាយដែលមានមុខងារជាច្រើន។ WeChat ជាកម្មវិធីផ្ញើសារ ដែលមនុស្សអាចភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្តិ និងជាមួយមនុស្សជាច្រើនដែលអ្នកចង់ភ្ជាប់ទំនាក់ទំនង តាមរយៈការផ្ញើសំឡេង វីដេអូ រូបភាព និងព័ត៌មានថ្មីៗ ហើយយើងក៏អាចទាញយក WeChat ដោយឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់ទាំង iPhone និង Android ។ បន្ថែមពីនេះ កម្មវិធីមួយនេះ បានផ្ដល់ភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដោយមានអ្នកប្រើប្រាស់សកម្មជាប្រចាំខ្ទង់រាប់លានឯណោះ ព្រមទាំងអាចវ៉ាដាច់គ្រប់គូប្រកួតប្រជែងទាំងអស់។ ដូច្នេះតើអ្នកឆ្ងល់ទេ ហេតុអ្វី WeChat មានភាពជោគជ័យខ្លាំងបែបនេះនៅក្នុងប្រទេសចិន?

ហេតុផលដែលធ្វើឱ្យ WeChat ជោគជ័យខ្លាំងនៅប្រទេសចិន រួមមាន៖

1. មានលក្ខណៈពិសេសជាច្រើន (Many Features)

WeChat បានផ្តល់នូវមុខងារមានប្រយោជន៍ជាច្រើននៅក្នុងកម្មវិធីតែមួយ ដូចជា

  • ការផ្ញើសារ (Messaging)
  • ការខលជាវីដេអូ (Video calls)
  • Moments (ដូចជា micro-blogging)
  • ក្រុមចំណាប់អារម្មណ៍ (Interest groups)
  • ការទូទាត់តាមអ៊ីនធឺណិត (Online payments)
  • គណនីក្រុមហ៊ុនផ្លូវការ (Official company accounts)
  • ជម្រើសផ្សាយពាណិជ្ជកម្ម (Advertising options

លើសពីនេះ ការប្រើប្រាស់ WeChat ក៏អាចផ្ញើសារជាសំឡេងទៅកាន់មិត្តភ័ក្តិបានដែរ។ លើសពីនេះ បើយើងប្រៀបធៀបវាទៅនឹង Facebook ដែលជាបណ្តាញសង្គមដ៏ធំបំផុតរបស់ពិភពលោក ដោយយើងអាចមើលឃើញថាហេតុអ្វីបានជា WeChat ទោះបីជាមានប្រភពដើមពីប្រទេសចិនក៏ដោយ ក៏វាបានក្លាយជាការពេញនិយមយ៉ាងខ្លាំងដែរ។ និយាយឱ្យសាមញ្ញ WeChat គឺជាវេទិកាពហុគោលបំណងដែលផ្តល់ជូនទាំងក្រុមហ៊ុន និងអ្នកប្រើប្រាស់នូវភាពងាយស្រួលពិតប្រាកដ ដោយអាចអនុវត្តសកម្មភាពប្រចាំថ្ងៃបានយ៉ាងច្រើនដោយមិនចាំបាច់ប្តូរការប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយ។

WeChat ក៏មានមុខងារជាប្រព័ន្ធផ្សព្វផ្សាយផងដែរ ដោយវាមានគណនីសេវាកម្ម និងគណនីសម្រាប់ទិញដែលអាចផ្តល់ព័ត៌មានប្រចាំថ្ងៃ និងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយដល់អ្នកប្រើប្រាស់។ វេទិកាទាំងនេះកំពុងជំរុញឱ្យអាជីវកម្មបង្កើនវត្តមានរបស់ពួកគេនៅលើ WeChat ជាពិសេសឥឡូវនេះអ្នកក៏អាចរួមបញ្ចូល CRM របស់អ្នកជាមួយ WeChat នៅក្នុងប្រទេសចិនដែរ។

2. ចាប់យកឱកាស

អំឡុងពេលឆ្នាំ 2010 តទៅ Facebook, Google, Twitter, YouTube និងគេហទំព័របរទេសជាច្រើនទៀតត្រូវបានបិទនៅក្នុងប្រទេសចិន ដូច្នេះជាហេតុធ្វើឱ្យ WeChat ចាប់ផ្ដើមបម្លែងខ្លួនដើម្បីជួយធ្វើឱ្យមនុស្សចាប់ផ្ដើមបង្កើតទំនាក់ទំនងគ្នាតាមអនឡាញបាន។ ម្យ៉ាងទៀត WeChat ក៏មិនមានគូប្រកួតខ្លាំងតទៅទៀតដែរ ដូចជា Facebook Messenger។ ហើយនេះជាឱកាសដ៏ធំដែល WeChat បានចាប់យក។

3. ការទូទាត់តាមទូរស័ព្ទ (Mobile Payments)

WeChat អាចត្រូវបានភ្ជាប់ទៅគណនីធនាគារ និងប័ណ្ណឥណទានរបស់អ្នកប្រើប្រាស់បាន ដោយប្រើប្រព័ន្ធ QR code អ្នកប្រើប្រាស់អាចទូទាត់ថ្លៃទំនិញ និងសេវាកម្មដោយគ្រាន់តែបង្ហាញលេខកូដ QR “កាបូប” របស់ពួកគេនៅលើអេក្រង់របស់ពួកគេ ដែលត្រូវបានស្កែនដោយហាងដើម្បីយកការទូទាត់ពីគណនីដែលពាក់ព័ន្ធ។

បច្ចុប្បន្ននេះ អ្នកប្រើប្រាស់អាចប្រើប្រាស់ WeChat ដើម្បី៖

  • បង់ប្រាក់សម្រាប់ការទិញទំនិញ
  • ទិញទំនិញដោយផ្ទាល់ពីហាងអនឡាញ
  • ទិញសំបុត្ររថភ្លើង
  • បង់ប្រាក់សម្រាប់ការណាត់ជួបគ្រូពេទ្យ
  • បង់ថ្លៃជួល និងវិក័យប័ត្រប្រើប្រាស់
4. អនុញ្ញាតឱ្យប្រទេសផ្សេងៗប្រើប្រាស់ WeChat ដែរ

WeChat បានចាប់ផ្តើមពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ក្រៅប្រទេសជាច្រើនផ្សេងទៀត ដើម្បីធ្វើយ៉ាងណាទទួលបានការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ឱ្យខ្លាំង។ លើសពីនេះ WeChat ផ្តល់ឱកាសដល់ម៉ាកយីហោក្នុងការអភិវឌ្ឍកេរ្តិ៍ឈ្មោះតាមអេឡិចត្រូនិក និងលទ្ធភាពមើលឃើញរបស់ពួកគេនៅក្នុងទីផ្សារថ្មីលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងចូលរួមជាមួយអ្នកប្រើប្រាស់ជាភាសារបស់ពួកគេ ដើម្បីជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្កើតការនាំមុខថ្មីយ៉ាងឆាប់រហ័សតាមឌីជីថល។

ពាណិជ្ជកម្ម

រាល់ការផ្សាយពាណិជ្ជកម្មតាម Facebook នៅកម្ពុជា នឹងត្រូវបង់ពន្ធ 10% បន្ថែម

0
រាល់ការផ្សាយពាណិជ្ជកម្មតាម Facebook នៅកម្ពុជា នឹងត្រូវបង់ពន្ធ 10% បន្ថែម

នាពេលថ្មីៗនេះ ក្រុមហ៊ុន Meta បានប្រកាសអំពីការធ្វើបច្ចុប្បន្នភាពថ្មី ដោយត្រូវបង់ពន្ធអាករលើតម្លៃបន្ថែម (VAT) 10% លើការដាក់ផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដូចជា Run Ads ឬ Boost Page ទៅកាន់ 46 ប្រទេស ដោយនៅក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។ វិធានការនេះ នឹងចាប់ផ្ដើមអនុវត្តន៍ជាផ្លូវការចាប់ពីខែមេសា ឆ្នាំ 2022។

ឧទាហរណ៍៖ ប្រសិនបើអ្នកដាក់ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដោយចំណាយលើ Run Ads ឬ Boost Page អស់ 100$ នោះនឹងត្រូវក្រុមហ៊ុន Meta កាត់លុយ 10% បន្ថែមទៀត ដែលស្មើលុយកាត់សរុប 110$។ (100$ x 10% = 110$)

គួរបញ្ជាក់ផងដែរថា ពន្ធអាករលើតម្លៃបន្ថែម (VAT) ត្រូវបានបន្ថែមនៅពេលណាដែលអ្នកត្រូវបានគិតថ្លៃសម្រាប់ការផ្សាយពាណិជ្ជកម្ម ដោយមិនគិតថាតើអ្នកកំពុងទិញការផ្សាយពាណិជ្ជកម្ម Facebook សម្រាប់អាជីវកម្ម ឬគោលបំណងផ្ទាល់ខ្លួននោះទេ។ ហើយប្រសិនបើអ្នកបង់ប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក ដោយប្រើវិធីបង់ប្រាក់ដោយដៃផ្ទាល់ (Manual Payments) នោះពន្ធលើតម្លៃបន្ថែមត្រូវបានគណនា និងអនុវត្តន៍តាមអត្រាក្នុងតំបន់ដែលអាចអនុវត្តបាន នៅពេលដែលគណនីផ្សាយពាណិជ្ជកម្មរបស់អ្នកត្រូវបានផ្តល់មូលនិធិដើម្បីកំណត់សមតុល្យសរុបដែលមាន។

ចំណាំ៖ Facebook មិន​អាច​ផ្តល់​ដំបូន្មាន​អំពី​ពន្ធ​បាន​ទេ។ ប្រសិនបើអ្នកមានសំណួរអំពីពន្ធ ដូច្នេះអ្នកត្រូវទៅទាក់ទងទីប្រឹក្សាពន្ធ ឬអាជ្ញាធរពន្ធដោយផ្ទាល់។

ពាណិជ្ជកម្ម

អ្វីដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តខ្ចីលុយគេមកធ្វើអាជីវកម្ម

0
អ្វីដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តខ្ចីលុយគេមកធ្វើអាជីវកម្ម

នៅពេលមានគំនិតចង់ចាប់ផ្ដើមអាជីវកម្ម ប៉ុន្តែខ្វះដើមទុន ហើយមានបំណងចង់ខ្ចីលុយពីគេមកធ្វើដើមទុនក្នុងការចាប់ផ្ដើម តើត្រូវធ្វើដូចម្ដេចទើបល្អ?

ខ្ចីលុយគេរកស៊ី

ជាធម្មតាទេនៅពេលខ្ចីលុយគេមកធ្វើដើមទុន មិនថាខ្ចីពីមិត្តភក្តិ បងប្អូន គ្រួសារ និងធនាគារ តែងតែអាចប្រឈមមុខនឹងការបដិសេធមិនឱ្យខ្ចីដោយសារកត្តាមួយចំនួន។ បន្ថែមពីនេះ អាចនឹងធ្វើឱ្យមានបញ្ហាក្នុងការបង្វិលប្រាក់សងគេវិញមិនទាន់ទៀតផង ដូច្នេះមុននឹងសម្រេចចិត្តខ្ចីលុយពីកន្លែងណាដើម្បីចាប់ផ្ដើមអាជីវកម្ម ត្រូវតែយល់ដឹងលើចំណុចមួយចំនួននៅខាងក្រោមជាមុនសិន។

1. កំណត់គោលបំណងច្បាស់លាស់សម្រាប់ប្រាក់កម្ចី

មុននឹងសម្រេចចិត្តស្នើសុំប្រាក់កម្ចីពីប្រភពណាមួយ អ្នកត្រូវដឹងឱ្យច្បាស់ថា តើអ្នកនឹងយកប្រាក់ដែលខ្ចីបាននោះចំណាយលើអ្វីខ្លះ? តើអ្វីជាគោលបំណងសំខាន់សម្រាប់ការខ្ចីនោះ? ប្រសិនបើដើម្បីបើកអាជីវកម្ម តើអ្នកនឹងចំណាយបែបណាទើបអាចធ្វើឱ្យអាជីវកម្មអាចដំណើរការបានរលូន?

ត្រូវចងចាំថា៖ ការមានគោលបំណងច្បាស់លាស់នឹងជួយអ្នកកំណត់ថាតើអ្នកត្រូវការកម្ចីរយៈពេលខ្លី ឬរយៈពេលវែង។ វាក៏នឹងធ្វើឱ្យអ្នកកាន់តែងាយស្រួលក្នុងការពន្យល់ដល់អ្នកឱ្យខ្ចីរបស់អ្នកនូវអ្វីដែលអ្នកមានគម្រោងប្រើប្រាស់លើប្រាក់នោះ ដូច្នេះពួកគេនឹងជឿជាក់ហើយសម្រេចចិត្តបានលឿនជាងមុនដើម្បីផ្ដល់ប្រាក់កម្ចីសម្រាប់អ្នក។

លើសពីនេះ អ្នកត្រូវតែគិតឱ្យច្បាស់ថាតើអ្នកត្រូវការខ្ចីប្រាក់ប៉ុន្មាន? ហេតុអ្វីត្រូវខ្ចីប៉ុណ្ណឹង? ត្រង់ចំណុចនេះ អ្នកត្រូវឈ្វេងយល់ឱ្យច្បាស់ថាតើអ្នកចង់ខ្ចីប្រាក់ប៉ុន្មាន ហើយបញ្ជាក់អំពីរបៀបដែលមូលនិធិទាំងនោះនឹងបន្ថែមគុណតម្លៃដល់អាជីវកម្មរបស់អ្នក។ ម្យ៉ាងទៀត កុំព្យាយាមគិតថា ត្រូវតែខ្ចីឱ្យបានច្រើនតាមដែលអាចធ្វើបានឱ្យសោះ ព្រោះវាជាហានិភ័យ និងប្រឈមនឹងគេបដិសេធមិនឱ្យខ្ចី ប៉ុន្តែត្រូវតែខ្ចីតាមតម្រូវការជាក់ស្ដែង និងស្របតាមអ្វីដែលបានព្យាករណ៍ទុកមុន។

2. ដឹងពីអ្វីដែលអ្នកផ្តល់ប្រាក់កម្ចីកំពុងស្វែងរក

មុនពេលអ្នកស្នើសុំប្រាក់កម្ចី អ្នកត្រូវតែដឹងថាអ្នកផ្ដល់ប្រាក់កម្ចីឱ្យអ្នកនោះកំពុងស្វែងរកអ្វី។ ជាទូទៅពួកគេភាគច្រើននឹងពិចារណាលើពិន្ទុឥណទានផ្ទាល់ខ្លួន និងអាជីវកម្មរបស់អ្នក។ ត្រង់ចំណុចនេះ មានន័យថា ប្រសិនបើអ្នកជាប់បំណុលច្រើន ឬស្ថានភាពនៃការជំពាក់របស់អ្នកនៅកន្លែងផ្សេងមិនសូវល្អ ហើយមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីឱ្យពួកគេទុកចិត្តបានទេ នេះជាបញ្ហារបស់អ្នក។ បន្ថែមពីនេះ ពួកគេនឹងមើលលើគម្រោងអាជីវកម្មរបស់អ្នក ថានឹងអាចមានភាពរីកចម្រើនឬទេ? ហើយនឹងមានលំហូរសាច់ប្រាក់ល្អ ឬមិនល្អ និងមានទ្រព្យសម្បត្តិដែលអាចបង្វិលសំណងដល់ពួកគេបានវិញទាន់ពេលកំណត់ឬទេ?

3. ខ្ចីអ្នកដែលយល់ពីឧស្សាហកម្មរបស់អ្នក

នៅពេលអ្នកជ្រើសរើសខ្ចីនរណា ឬគ្រឹះស្ថានណាដែលយល់ពីឧស្សាហកម្មដែលអ្នកនឹងធ្វើអាជីវកម្ម វានឹងបង្កភាពងាយស្រួលដល់អ្នក ព្រោះពួកគេអាចនឹងផ្ដល់ជាយោបល់បន្ថែមលើការបំពេញឯកសារ ឬជម្រើសនៃការខ្ចីដ៏ល្អ និងជួយដល់អ្នកបានច្រើន។ បន្ថែមពីនេះ អ្នកក៏ងាយស្រួលក្នុងការផ្ដល់ព័ត៌មានមួយចំនួនបានត្រឹមត្រូវ​និងចំណេញពេលវេលារបស់អ្នកផងដែរ។

4. ជ្រើសរើសអ្នកផ្ដល់ប្រាក់កម្ចីដ៏ល្អ

ចំណុចនេះ អ្នកត្រូវតែធ្វើការប្រៀបធៀបការផ្ដល់ជូនប្រាក់កម្ចីពីកន្លែងផ្សេងៗគ្នាឱ្យបានច្រើន ដើម្បីដឹងថា តើកន្លែងណាមានអត្រាការប្រាក់ល្អ និងលក្ខខណ្ឌល្អបំផុតលើប្រាក់កម្ចីរបស់អ្នក។

ពាណិជ្ជកម្ម