spot_img
spot_img
Home Blog Page 47

ដើម្បីបញ្ជាក់ថា អ្នកពិតជាមានសមត្ថភាពគួរឱ្យជឿជាក់បាន តើត្រូវធ្វើដូចម្ដេច?

0
ដើម្បីបញ្ជាក់ថា អ្នកពិតជាមានសមត្ថភាព

ខណៈពេលដែលអ្នករវល់ធ្វើការងារឱ្យបានល្អ រីឯអ្នកផ្សេងទៀតហាក់ដូចជាឈានទៅមុខយ៉ាងលឿនក្នុងអាជីពរបស់ពួកគេ។ តើ​មាន​រឿង​អ្វី​កើតឡើង?

ចម្លើយ

ទី1. អ្នកមិនត្រូវបានគេមើលឃើញនិងទទួលស្គាល់

ទី2. ថ្នាក់ដឹកនាំឬអ្នកគ្រប់គ្រងមិនពូកែវាយតម្លៃសមត្ថភាព

ត្រង់ចំណុចនេះ ចូរចងចាំថា លក្ខណៈសំខាន់នៃជោគជ័យក្នុងការងារ និងការយល់ឃើញអំពីសមត្ថភាព​ គឺមានសារៈសំខាន់ណាស់ចំពោះភាពជោគជ័យដូចជាការមានសមត្ថភាពពិតប្រាកដ។

ដើមហេតុនៃការបង្កើតគុណភាពលើសមត្ថភាពផ្ទាល់ខ្លួន

លទ្ធផលការងារមួយចំនួន កើតឡើងពីការខិតខំប្រឹងប្រែង និងប្រើសមត្ថភាពទេពកោសល្យ ប៉ុន្តែលទ្ធផលការងារខ្លះ គ្មានការខិតខំខ្លាំងក៏ទទួលបានលទ្ធផលដែរ តាមរយៈអតិថិជនជឿជាក់ និងផលិតផលសេវាកម្មមានគុណភាពស្រាប់ជាដើម។ ឧទាហរណ៍ការលក់៖ ការលក់របស់មនុស្សម្នាក់អាចកើនឡើងបានជារៀងរហូត ទោះបីជាគេម្នាក់នោះគ្មានការខិតខំប្រឹងប្រែងខ្លាំងក៏ដោយ នោះសារតែគុណភាពផលិតផលឬកិច្ចខិតខំប្រឹងប្រែងនៃការធ្វើទីផ្សារ ដែលជាចុងក្រោយក៏ទទួលបានផល។ ប្រសិនបើការលក់ធ្លាក់ចុះ វាអាចជាលទ្ធផលនៃការប្រកួតប្រជែងកើនឡើងជាដើម។

កត្តានេះហើយទើបជារឿយៗមានការពិបាកក្នុងការបែងចែកថា អ្នកណាធ្វើសកម្មភាពជាក់ស្តែងលើកិច្ចការងារ រួមទាំងកម្រិតសំណាងនិងកម្រិតលំបាកដែលបានបំពេញកិច្ចការងារទាំងនោះ។ អាស្រ័យហេតុនេះហើយ បានជាមនុស្សមាននិន្នាការវាយតម្លៃសមត្ថភាពដោយផ្អែកលើកត្តាផ្សេងៗ មានន័យថា អ្នកត្រូវធ្វើច្រើនជាងបង្កើតលទ្ធផលដើម្បីបញ្ចុះបញ្ចូលឱ្យថ្នាក់ដឹកនាំ ឬប្រធានគ្រប់គ្រងបានឃើញពីជំនាញរបស់អ្នក។ វិធីមួយដើម្បីធ្វើដូចនេះ គឺ “បង្ហាញទំនុកចិត្តលើសមត្ថភាពរបស់អ្នក” ។

ការសិក្សាស្រាវពីទំនុកចិត្ត និងសមត្ថភាព

ការសិក្សាស្រាវជ្រាវពីឆ្នាំ 1982 បានឈ្វេងយល់ពីទំនាក់ទំនងនេះ រវាងទំនុកចិត្តនិងការយល់ឃើញអំពីសមត្ថភាព។ អ្នកចិត្តសាស្រ្ត Barry Schlenker និង Mark Leary បានសួរមុខវិជ្ជាចំនួន 48 ដើម្បីវាយតម្លៃសមត្ថភាព (ក្នុងចំណោមលក្ខណៈផ្សេងទៀត) ទៅកាន់មនុស្សចំនួន 60នាក់ដែលកំពុងប្រឈមមុខនឹងការប្រកួតកីឡាវាយកូនបាល់ឬការប្រលងចុងក្រោយ។

មុខវិជ្ជាទទួលបានព័ត៌មានសំខាន់ពីរយ៉ាង៖ ពួកគេបានរៀនពីអ្វីដែលមនុស្សស្រមើស្រមៃព្យាករណ៍ពីការសម្តែងរបស់ពួកគេពីអន់រហូតដល់ល្អ។ បន្ទាប់មកពួកគេបានរៀនពីការធ្វើសកម្មភាពជាក់ស្តែងរបស់ពួកគេរៀងខ្លួន បន្ទាប់ពីនោះ អ្នកចិត្តសាស្រ្តទាំង2 រូប ចាប់ផ្ដើមវាយតម្លៃសមត្ថភាពរបស់ពួកគេដែលបានស្រមៃម្នាក់ៗ។

លទ្ធផលវាយតម្លៃ

  • អ្នកសង្កេតការណ៍Barry SchlenkerនិងMark Leary បានវាយតម្លៃលើអ្នកដែលធ្វើការព្យាករណ៍សុទិដ្ឋិនិយមថា មានសមត្ថភាពច្រើនជាងមនុស្សសម័យបច្ចុប្បន្នរបស់ពួកគេ ដោយមិនបានគិតថាការទស្សទាយទាំងនោះត្រឹមត្រូវនិងល្អប៉ុណ្ណាទេ។ ទោះបីជាមានការព្យាករណ៍សុទិដ្ឋិនិយមនិងលទ្ធផលគួរឱ្យរន្ធត់ក៏ដោយ ក៏ពួកគេនៅតែត្រូវបានវាយតម្លៃថា មានសមត្ថភាពស្ទើរតែទ្វេដងដូចអ្នកដែលព្យាករណ៍បានត្រឹមត្រូវអំពីលទ្ធផលមិនល្អរបស់ពួកគេ។ នេះហាក់ដូចជាបង្ហាញថា ប្រសិនបើនរណាម្នាក់សួរពីរបៀបដែលអ្នករំពឹងថានឹងធ្វើសកម្មភាពបំពេញអ្វីមួយ អ្នកគួរតែផ្តល់នូវការឆ្លើយតបប្រកបដោយទំនុកចិត្តនិងវិជ្ជមាន។ ការព្យាករណ៍អវិជ្ជមានអាចនាំឱ្យអ្នកត្រូវបានគេយល់ថា អ្នកមានសមត្ថភាពមិនសូវច្បាស់ ទោះបីអ្នកអនុវត្តបានល្អប៉ុណ្ណាក៏ដោយ។

សរុបមក តាមរយៈការសិក្សាស្រាវជ្រាវរបស់ Schlenker &Leary បានរកឃើញថា ការបង្ហាញចេញដោយទំនុកចិត្តនឹងនាំឱ្យមានផលវិជ្ជមាននៅពេលដែលវាគ្មានការប្រៀបធៀប មានន័យថា ការលើកសរសើរលើសមត្ថភាពផ្ទាល់ខ្លួនបានល្អ លុះត្រាតែអ្នកមិនអះអាងថាអ្នកដទៃគ្មានសមត្ថភាព។

កុំបង្ហាញពីទំនុកចិត្តក្លែងក្លាយ

ប្រសិនបើអ្នកបង្ហាញពីទំនុកចិត្តក្លែងក្លាយ នៅពេលអ្នកដឹងថាអ្នកនឹងធ្វើមិនបានល្អ នោះវានឹងមិនផ្តល់ផលល្អដល់អ្នកឡើយ ដូច្នេះចូរប្រកាន់ភ្ជាប់នូវការធ្វើឱ្យសមត្ថភាពរបស់ខ្លួនឯងកាន់តែខ្លាំង ព្រមទាំងជឿជាក់លើសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងដូចគ្នាទើបជាការប្រសើរបំផុត ដើម្បីបន្តបង្កើតនូវផលិតភាពការងារខ្ពស់ និងផ្ដល់ទំនុកចិត្តខ្ពស់ដល់មនុស្សជុំវិញ។

របៀបឱ្យអ្នកដទៃជឿជាក់លើសមត្ថភាពរបស់អ្នក

ដើម្បីបញ្ចុះបញ្ចូលអ្នកដទៃឱ្យបានឃើញ ជឿជាក់ និងទទួលស្គាល់ពីសមត្ថភាពរបស់អ្នក អ្នកត្រូវ៖

  • បង្កើតទម្លាប់ក្នុងការទំនាក់ទំនងថា អ្នកពូកែអ្វីដែលអ្នកធ្វើ ដោយគ្មានការបន្ទាបបន្ថោកខ្លួនឯងទាក់ទងនឹងសមត្ថភាពស្នូលរបស់អ្នកឡើយ មានន័យថា ខ្លាំងពូកែអ្វីតែបង្ហាញ និងលើកសរសើរខ្លួនឯងដោយភាពជឿជាក់ ចូរកុំរិះគន់ខ្លួនឯង ថាខ្លួនគ្មានមិនចេះ និងគ្មានសមត្ថភាពខ្លាំងជាដើម
  • ព្យាយាមបង្ហាញពីភាពជឿជាក់មុនដំបូងគេ ហើយដើម្បីបង្កើតភាពជឿជាក់បែបនេះបាន ជំហានដំបូងអ្នកត្រូវសួរខ្លួនឯងថា តើខ្ញុំពូកែអ្វី? តើអ្វីជាជោគជ័យធំបំផុតរបស់ខ្ញុំរហូតមកដល់ពេលនេះ? ហេតុអ្វីបានជាអ្នកដទៃគួរដឹកនាំដោយខ្ញុំ? អ្វីដែលខ្ញុំដឹងថាពួកគេមិនធ្វើ? ប្រសិនបើអ្នកពិបាកឆ្លើយសំណួរទាំងនេះ គឺអ្នកកំពុងមានបញ្ហា មានន័យថា តើអ្នកគួរបញ្ចុះបញ្ចូលអ្នកដទៃពីជំនាញរបស់អ្នកយ៉ាងដូចម្តេច បើអ្នកមិនជឿជាក់លើខ្លួនឯងផង?

ទស្សនវិទូ Francis Bacon បាននិយាយថា “សរសើរខ្លួនឯងដោយភាពក្លាហាន ពីព្រោះដូចដែលគាត់បានបន្តថា “អ្វីមួយតែងតែនៅជាប់ជានិច្ច” ប្រសិនបើអ្នកចង់ធានាថាសមិទ្ធផលរបស់អ្នកត្រូវបានគេទទួលស្គាល់ សូមគិតអំពីរបៀបដែលអ្នកគ្រប់គ្រងនិងសហការីរបស់អ្នកមើលឃើញអ្នកនិងសមត្ថភាពរបស់អ្នក។ តើអ្នកគិតថាពួកគេមានអារម្មណ៍ល្អចំពោះសមត្ថភាពនិងជំនាញរបស់អ្នកទេ? បើមិនដូច្នោះទេតើអ្នកអាចបង្ហាញពីទំនុកចិត្តបន្ថែមលើកិច្ចការរបស់អ្នកទេ? នេះមិនមានន័យថា កោតសរសើរខ្លួនឯងគ្រប់ឱកាសនោះទេ។ ផ្ទុយទៅវិញវាមានន័យថា បង្ហាញពីអាកប្បកិរិយាសុទិដ្ឋិនិយម តាមរយៈការបង្ហាញទំនុកចិត្តបន្ថែមលើសមត្ថភាពរបស់អ្នក នោះអ្នកកំណត់ខ្លួនអ្នកឱ្យមានការទទួលស្គាល់ចំពោះសមត្ថភាពនិងការរួមចំណែករបស់អ្នក។

ពាណិជ្ជកម្ម

តើយើងគួរតែទៅធ្វើការនៅក្នុងក្រុមហ៊ុនបែបណាទើបអាចឲ្យយើងរីកចម្រើនបានឆាប់??

0
សម្រាប់អ្នកដែលទើបតែនឹងចាប់ផ្ដើមប្រឡូកនៅក្នុងវិស័យការងារជាលើកដំបូង អ្នកប្រាកដជាពិបាកនៅក្នុងការសម្រេចចិត្តទៅលើការជ្រើសរើសប្រភេទការងារជាមិនខាន ពោលគឺអ្នកមិនដឹងថាតើគួរតែទៅធ្វើការងារអ្វី ហើយធ្វើនៅក្រុមហ៊ុនណាដែលអាចធ្វើឲ្យអ្នកសប្បាយចិត្ត អាចរៀនជំនាញថ្មីៗបានច្រើន និងអាចជួយបណ្ដុះការគិតឲ្យមានភាពច្នៃប្រឌិតជាដើម។

អញ្ចឹងតើខ្ញុំគួរតែទៅធ្វើការនៅក្នុងក្រុមហ៊ុនណា??

អ្នកអាចចាប់ផ្ដើមធ្វើការនៅក្នុងក្រុមហ៊ុនណាដែលមានជំនាញឯកទេសប្រហាក់ប្រហែលឬដូចគ្នាទៅនឹងអ្វីដែលកំពុងតែរៀននៅឯសាកលវិទ្យាល័យ និងជ្រើសរើសក្រុមហ៊ុនណាដែលអាចជួយបណ្ដុះបណ្ដាលអ្នកឲ្យក្លាយទៅជាមនុស្សម្នាក់ដែលខ្លាំង ក្លាហាន និងមានគំនិតច្នៃប្រឌិតច្រើនជាងមុន។ នៅពេលដែលអ្នកបានទៅធ្វើការនៅក្នុងក្រុមហ៊ុនដែលមានតួនាទីទាក់ទងទៅនឹងជំនាញរបស់អ្នក វាគឺជាឱកាសមួយដែលអ្នកអាចរៀនស្វែងយល់បានកាន់តែស៊ីជម្រៅអំពីជំនាញមួយនោះបានកាន់តែច្បាស់ជាងមុន ច្បាស់ជាងការសិក្សានៅឯសាលាទៅទៀត។ ជាក់ស្ដែងប្រសិនបើអ្នកកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រជំនាញធនាគារនិងហិរញ្ញវត្ថុ អ្នកគប្បីស្វែងរកការងារ ឬមួយក៏ដាក់ពាក្យជាអ្នកហាត់ការទៅលើមុខងារណាដែលមានទំនាក់ទំនងគ្នាជាមួយនឹងជំនាញដែលអ្នករៀននេះ ដូចជាធ្វើការឬដាក់ពាក្យធ្វើជាអ្នកហាត់ការនៅឯធនាគារឬនៅក្នុងក្រុមហ៊ុនឯកជនណាមួយជាដើម។ល។ ឬមួយប្រសិនបើអ្នកជានិស្សិតដែលកំពុងតែសិក្សាថ្នាក់បរិញ្ញាបត្រជំនាញទីផ្សារ អ្នកគប្បីស្វែងរកប្រភេទការងារណាដែលទាក់ទងជាមួយនឹងជំនាញមួយនេះឬប្រហាក់ប្រហែលគ្នាក៏បាន ដើម្បីផ្សាំខ្លួនអ្នកជាមួយនឹងការងារទាំងនោះឲ្យហើយ ដូចជាអ្នកអាចធ្វើជាការងារ Freelance    ចូលរួមការធ្វើការងារស័គ្រ្មចិត្តក្នុងតួនាទីជា Team Marketing  ឬមួយក៏ដាក់ពាក្យទៅធ្វើការនៅក្នុងក្រុមហ៊ុនអាជីវកម្មណាដែលផ្ដោតទៅលើការធ្វើទីផ្សារនេះតែម្ដងក៏បាន ដើម្បីជួយពង្រឹងសមត្ថភាពរបស់អ្នកឲ្យកាន់តែប្រសើរឡើងជាងមុន និងយល់បានច្បាស់ជាមុនអំពីដំណើរការនៃការធ្វើយុទ្ធសាស្ត្រទីផ្សារ និងការផ្សព្វផ្សាយឲ្យមានភាពទាក់ទាញជាដើម។ និយាយរួមទៅប្រសិនបើអ្នកចង់ស្វែងយល់ ឬចង់ចេះអំពីជំនាញដែលអ្នកកំពុងតែសិក្សានៅឯសាកលវិទ្យល័យនោះបានកាន់តែឆាប់រហ័ស អ្នកគួរតែចូលរួមធ្វើការងារជាអ្នកស្ម័គ្រចិត្តខ្លះដើម្បីយល់អំពីសង្គមបានខ្លះៗ ឬស្វែងរកការងារណាដែលវាស៊ីគ្នាជាមួយអ្វីដែលអ្នកកំពុងតែរៀននេះ ដើម្បីធ្វើឲ្យអ្នកក្លាយជាជំនាញខាងផ្នែកនេះតែម្ដង។ ហើយប្រសិនបើអ្នកអាចជ្រើសរើសការធ្វើការជាមួយនឹងអ្នកណាម្នាក់ដែលអាចជួយបង្រៀនអ្នកឲ្យយល់ដឹងពីជំនាញមួយនោះបានកាន់ច្រើន ឬអាចធ្វើការជាមួយនឹងមនុស្សដែលចូលចិត្តចែករំលែក ចិត្តទូលាយ ជាមនុស្សដែលមានបទពិសោធន៍ច្រើន និងមានចំណេះដឹងច្រើនពាក់ព័ន្ធនឹងជំនាញដែលអ្នកកំពុងតែចង់ដឹងនោះ វាគឺជាឱកាសមួយដែលអ្នកអាចអភិវឌ្ឍសមត្ថភាពរបស់អ្នកឲ្យកាន់តែខ្លាំងជាមុន។
ពាណិជ្ជកម្ម

ប្រភេទបុគ្គលិកទាំង 6 ម្ចាស់អាជីវកម្មត្រូវរក្សាទុកឱ្យបានល្អ

0
ប្រភេទបុគ្គលិកទាំង 6 ម្ចាស់អាជីវកម្មត្រូវរក្សាទុកឱ្យបានល្អ

នៅក្នុងអង្គភាពនីមួយៗ តែងតែមានបុគ្គលិកជាច្រើនប្រភេទ ដោយមានទាំងប្រភេទបុគ្គលិកល្អ និងប្រភេទបុគ្គលិកមិនល្អ ប៉ុន្តែម្ចាស់អាជីវកម្ម ត្រូវតែផ្ដោតឱ្យខ្លាំង ព្រមទាំងត្រូវតែរក្សាឱ្យបានល្អលើប្រភេទបុគ្គលិកដែលមានប្រភេទដូចខាងក្រោម៖

បុគ្គលិកប្រភេទទី1. មានគំនិតបង្កើតថ្មី និងច្នៃប្រឌិត

បុគ្គលិកប្រភេទនេះ ចូលចិត្តសិក្សាស្រាវជ្រាវច្រើន និងតេស្តនូវអ្វីដែលពួកគេចង់ចេះ ចង់ដឹងបន្ថែម ដើម្បីជួយដល់ការងាររបស់គេឱ្យកាន់តែមានលទ្ធផលខ្ពស់ និងងាយស្រួលជាងមុន។ លើសពីនេះ ចូលចិត្តបង្កើតអ្វីថ្មីៗ គិតបែបថ្មីៗ និងរិះរកមធ្យោបាយថ្មីៗ ដើម្បីធ្វើយ៉ាងណាឱ្យឆាប់សម្រេចបាននូវគោលដៅរបស់អង្គភាព។

បុគ្គលិកប្រភេទទី2. មានសមត្ថភាពដោះស្រាយបញ្ហាដ៏ល្អ

បុគ្គលប្រភេទនេះ ចូលចិត្តស្ដាប់ ចូលចិត្តវិភាគ ដើម្បីឈ្វេងយល់អំពីស្ថានភាពបញ្ហា និងមានការគំនិតបែបច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃ។ លើសពីនេះ ពួកគេជាមនុស្សដែលមានជំនាញទំនាក់ទំនងដ៏ល្អជាមួយក្រុមការងារ និងចេះវិធីក្នុងការសម្រេចបានយ៉ាងល្អ។

បុគ្គលិកប្រភេទទី3. មានផ្នត់គំនិតចង់រីកចម្រើន

ជាប្រភេទបុគ្គលិកដែលមានសមត្ថភាពអាចគ្រប់គ្រងផ្នត់គំនិតផ្ទាល់ខ្លួន និងរៀនអ្វីថ្មីៗ។ លើសពីនេះ ជាមនុស្សហ៊ានប្រឈមមុខនឹងបញ្ហានានា ហ៊ានទទួលស្គាល់ការពិត ជំនះរាល់ភាពខ្ជិល ស្រ្តេស ឬលេសជាដើម និងផ្ដោតលើភាពរីកចម្រើនផ្ទាល់ខ្លួន ព្រមទាំងផ្ដោតលើការធ្វើឱ្យមានភាពប្រសើរឡើងនៅក្នុងកន្លែងការងារ និងជីវិតផ្ទាល់ខ្លួន។

បុគ្គលិកប្រភេទទី4. មានផែនការច្បាស់លាស់ក្នុងការងារ

ជាប្រភេទបុគ្គលិកដែលស្គាល់ច្បាស់ពីតួនាទី ទំនួលខុសត្រូវផ្ទាល់ខ្លួន និងស្គាល់ច្បាស់ពីគោលដៅរបស់អង្គភាពទាំងមូល ព្រមទាំងរៀបឱ្យមានផែនការប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ដើម្បីឆ្លងជាមួយថ្នាក់ដឹកនាំ ឬប្រធាន បន្ទាប់មកអនុវត្តន៍ដើម្បីធ្វើយ៉ាងណាឱ្យឆ្ពោះទៅកាន់គោលដៅរបស់អង្គភាព និងតែងតែត្រួតពិនិត្យលទ្ធផលការងារជាប្រចាំថ្ងៃ។ អ្វីដែលសំខាន់ ជាមនុស្សដែលដឹងច្បាស់ថា ថ្ងៃនេះ ពួកគេត្រូវធ្វើការងារអ្វី ត្រូវបញ្ចប់ការងារណាសំខាន់មុន គោរពពេលវេលា គោរពពាក្យសន្យា ម៉ត់ចត់ និងធ្វើអ្វីដោយផ្ដោតលើអ្វីដែលថ្នាក់ដឹកនាំត្រូវការ ហើយតែងតែផ្ដល់ជូននូវលទ្ធផលលើសពីការរំពឹងទុកទៅកាន់ប្រធាន ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធទាំងអស់។

បុគ្គលិកប្រភេទទី5. មានផែនការច្បាស់លាស់នៅក្នុងជីវិត

ជាបុគ្គលិកធ្វើការងារដែលខ្លួនឯងស្រលាញ់ពេញចិត្ត មិនងាយបោះបង់ និងតែងតែឆ្ពោះទៅមុខដើម្បីការងាររីកចម្រើន និងអាចសម្រេចបានក្ដីប្រាថ្នានៅក្នុងជីវិតរបស់ពួកគេ។ លើសពីនេះ ជាបុគ្គលដែលខិតខំធ្វើការពោរពេញដោយថាមពល និងមានមហ្ឆិចតាខ្ពស់ ដើម្បីឱ្យស្របជាមួយនឹងអ្វីដែលពួកគេបានកំណត់នៅក្នុងគោលដៅរបស់ពួកគេ ថែមទាំងជាមនុស្សរីករាយនឹងជីវិតខ្លួនឯង និងជាបុគ្គលរីកចម្រើន។

បុគ្គលិកប្រភេទទី6. មានបុគ្គលិកលក្ខណៈល្អ

សំដៅលើបុគ្គលិកដែលមានផ្នត់គំនិតវិជ្ជមាន មានអាកប្បកិរិយាល្អ មានភាពស្មោះត្រង់ តស៊ូ ព្យាយាម អំណត់ និងជាបុគ្គលដែលមានគុណភាព ដោយធ្វើអ្វីគឺតែងតែទទួលបានលទ្ធផលល្អ និងមានការផ្ដោតខ្លាំង។

ពាណិជ្ជកម្ម

ហេតុផលទាំង 6 នេះ​ ធ្វើឱ្យក្រុមលក់ មានការលក់មិនដាច់

0
ហេតុផលទាំង 6 នេះ​ ធ្វើឱ្យក្រុមលក់ មានការលក់មិនដាច់

អាជីវកម្មមួយអាចរីកចម្រើន និងអាចចំណេញបាន គឺកើតចេញពីប្រភពនៃផ្នែកលក់ច្រើនជាងគេ។ លក់ដាច់ ចំណូលក្រុមហ៊ុនក៏កើន ដូច្នេះទាមទារឱ្យក្រុមអ្នកលក់មានសមត្ថភាពក្នុងការលក់ខ្លាំង ប៉ុន្តែជាបញ្ហាចោទមានបញ្ហាមួយ គឺក្រុមអ្នកលក់ មិនអាចលក់ដាច់ឡើយ តើដោយសារមូលហេតុអ្វី?

ខាងក្រោមនេះ ជាហេតុផល ដែលធ្វើឱ្យក្រុមលក់ មានការលក់មិនដាច់ ៖

ហេតុផលទី1. មិនស្គាល់ច្បាស់ពីផលិតផលសេវាកម្ម

បញ្ហាចម្បងនៃការលក់មិនដាច់ គឺក្រុមអ្នកលក់មិនស្គាល់ច្បាស់ពីផលិតផលសេវាកម្មរបស់ក្រុមហ៊ុន ដែលជាហេតុធ្វើឱ្យការលក់មានភាពមិនរលូន និងអតិថិជនគ្មានទំនុកចិត្ត។ លើសពីនេះ ការដែលមិនស្គាល់ពីអ្វីដែលខ្លួនកំពុងលក់ នោះនឹងមានផលពិបាកយ៉ាងខ្លាំងក្នុងការនិយាយប្រាប់ទៅកាន់អតិថិជន និងធ្វើឱ្យអតិថិជនគ្មានចំណាប់អារម្មណ៍ឡើយ។

ដំណោះស្រាយ

បុគ្គលិកក្រុមអ្នកលក់ ត្រូវតែស្គាល់ច្បាស់អំពីផលិតផលសេវាកម្ម ដូចជា

  • លក្ខណៈពិសេសរបស់ផលិតផលសេវាកម្ម
  • គុណតម្លៃដែលផ្ដល់ជូនអតិថិជន តាមរយៈផលិតផលសេវាកម្ម
  • លក្ខណៈសម្បត្តិដែលផលិតផលសេវាកម្មអាចដោះស្រាយបញ្ហាអតិថិជន
  • ស្គាល់ច្បាស់ពីរបៀបប្រើប្រាស់

សារៈសំខាន់នៃការស្គាល់ផលិតផលសេវាកម្ម

  • ជំរុញការលក់បានលឿន
  • អាចផ្តល់សេវាកម្មដល់អតិថិជនកាន់តែប្រសើរជាងមុន
  • ក្រុមលក់មានកម្លាំងចិត្តខ្លាំងក្នុងការលក់
ហេតុផលទី2. គ្មានទំនុកចិត្តក្នុងការលក់

លក់មិនដាច់ ដោយសារតែអ្នកលក់គ្មានទំនុកចិត្តក្នុងការលក់។ ហេតុអ្វី? គ្មានទំនុកចិត្ត ដោយសារតែ៖

  • ពួកគេមិនដឹងពីរបៀបនិយាយលក់
  • មិនបន្សំាខ្លួនឯងក្នុងការជួបនិយាយជាមួយអតិថិជនឱ្យបានច្រើន
  • ចាញ់ច្រាបនឹងការជួបនិយាយលក់ជាមួយភ្ញៀវ
  • ធ្លាប់ត្រូវបានភ្ញៀវបដិសេធច្រើនដង
  • មិនធ្លាប់លក់ពីមុន

ដំណោះស្រាយ

  • ហ្វឹកហាត់ការនិយាយ
  • ទម្លាប់ញញឹមឱ្យបានច្រើន
  • ជួបនិយាយជាមួយអតិថិជនឱ្យបានច្រើន
  • លក់ដោយមានគោលបំណងច្បាស់លាស់
  • ស្គាល់ច្បាស់ពីផលិតផលសេវាកម្ម
  • រៀបចំខ្លួនឱ្យមានភាពរៀបរយល្អ
ហេតុផលទី3. មិនស្គាល់ថា នរណាជាអតិថិជនគោលដៅ

មិនស្គាល់អតិថិជនគោលដៅ គឺជាការខាតបង់ដ៏ធំ ពីព្រោះលក់ឱ្យមនុស្សខុស ខាតពេលវេលា ខាតទីផ្សារ និងពិបាកក្នុងការលក់ឱ្យដាច់បានលឿនណាស់។

ហេតុផលទី4. ផ្ដោតតែលើការលក់ខ្លាំងពេក

មនុស្សភាគច្រើន មិនចូលចិត្តស្ដាប់ការនិយាយដែលពោរពេញដោយការបង្ខំ និងការបិទការលក់នោះទេ ដូច្នេះក្នុងនាមជាអ្នកលក់ដ៏ល្អ ចូរកុំព្យាយាមនិយាយ ឬធ្វើសកម្មភាពណាដោយផ្ដោតខ្លាំងលើការលក់ខ្លាំងពេក ប៉ុន្តែត្រូវផ្ដោតលើបញ្ហារបស់អតិថិជន ដើម្បីដោះស្រាយ និងផ្ដល់អ្វីជាគុណប្រយោជន៍ឱ្យបានច្រើនដល់អតិថិជន។

ហេតុផលទី5. គ្មានសារចិត្តសាស្រ្តក្នុងការនិយាយបិទការលក់

ការដែលគ្មានសារចិត្តសាស្រ្ត ដោយរៀបរបៀបនិយាយ និងរៀបកម្រងសំណួរ-ចម្លើយត្រៀមសម្រាប់សន្ទនាជាមួយអតិថិជនទេ នោះគឺពិបាកខ្លាំងណាស់ ព្រមទាំងអាចធ្វើ​ឱ្យស្ថានភាពល្អបែរជាអាក្រក់ ឬធ្វើឱ្យក្រុមអ្នកលក់អាចឆ្លើយនឹងសំណួរទៅកាន់អតិថិជនមានលក្ខណៈខុសៗគ្នាប្រកបដោយភាពរអាក់រអួល។

សារចិត្តសាស្រ្តក្នុងការនិយាយបិទការលក់ រួមមាន៖

  • រៀបពាក្យពេចន៍ដើម្បីឆ្លើយតបនឹងបញ្ហាដែលអតិថិជនជួបប្រទះ
  • សារលម្អិតពីលក្ខណៈពិសេសនិងភាពខុសប្លែកពីគេនៃផលិតផលសេវាកម្មរបស់អ្នក
  • រៀបសារនិយាយនៃការបញ្ចុះតម្លៃពិសេស
  • រៀបចំរឿងរ៉ាវនានាពាក់ព័ន្ធនឹងរបៀបដែលផលិតផលសេវាកម្មរបស់អ្នកបានដោះស្រាយបញ្ហាអតិថិជនដទៃទៀតទទួលបានផលល្អ ។ល។

សរុបមក ត្រូវរៀបចំសារចិត្តសាស្រ្ត ដើម្បីនិយាយដោយធ្វើយ៉ាងណាអាចដោះស្រាយបញ្ហាអតិថិជន ផ្ដល់គុណតម្លៃអតិថិជន និងអាចធ្វើឱ្យអតិថិជនហ៊ានសម្រេចចិត្តបានលឿនក្នុងការចំណាយលុយលើការប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក។ លើសពីនេះ ក្រុមអ្នកលក់ទាំងអស់ ក៏ត្រូវចេះពីរបៀបនិយាយតាមដែលសារចិត្តសាស្រ្តនោះបានរៀបរៀងឡើងនោះឱ្យបានស្ទាត់ជំនាញ។

ហេតុផលទី6. អ្នកដឹកនាំខ្សោយលើការរៀបចំយុទ្ធសាស្រ្តលក់

ក្រុមអ្នកលក់អាចខ្លាំងបាន លុះត្រាតែមានអ្នកដឹកនាំខ្លាំងដែរ ដោយខ្លាំងទាំងលក់ និងចេះរៀបយុទ្ធសាស្រ្តក្នុងលក់ឱ្យកាន់តែដាច់ ដូច្នេះអ្នកដឹកនាំ ជាចំណុចមួយសំខាន់។

ពាណិជ្ជកម្ម

Google AdWords VS Google AdSense

0
Google AdWords VS Google AdSense

 លក្ខណៈខុសគ្នា

បើយោងតាមគេហទំព័រ Google AdSense Help បានបង្ហាញពីលក្ខណៈខុសគ្នា ដូចខាងក្រោម

  • Google AdSense សម្រាប់អ្នកផ្សព្វផ្សាយ(publishers)។ ប្រសិនបើអ្នកជាម្ចាស់ ឬអ្នកគ្រប់គ្រងគេហទំព័រ ប្លក់ ឬ វេទិកា ហើយចង់រកប្រាក់ចំណូលពីវា ដូច្នេះកម្មវិធី Google AdSense គឺល្អសម្រាប់អ្នក។ ការផ្សព្វផ្សាយពាណិជ្ជកម្មដែលលេចឡើងនៅលើទ្រព្យសម្បត្តិឌីជីថលរបស់អ្នក (digital property) ដូចជា YouTube Channel របស់អ្នកជាដើម ហើយអ្នកអាចរកប្រាក់ចំណូលបាន អាស្រ័យលើចំនួនមនុស្សដែលមើលឬចូលរួមជាមួយការផ្សាយពាណិជ្ជកម្មទាំងនេះ។ វេទិកាផ្សេងទៀតសម្រាប់អ្នកផ្សព្វផ្សាយ រួមមាន Google Ad Manager និង AdMob។ ហើយអ្នកអាចឈ្វេងយល់បន្ថែមពី Compare Ad Manager, AdSense, និង AdMob
  • កម្មវិធី Google Ads សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម(advertisers)។ ប្រសិនបើអ្នកចង់ផ្សាយពាណិជ្ជកម្មផលិតផលឬសេវាកម្មរបស់អ្នកនៅលើគេហទំព័រ ឬapps ក្នុងគោលបំណងចង់ធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន ឬលក់ ដូច្នេះ Google Ads គឺល្អសម្រាប់អ្នក។ ការផ្សាយពាណិជ្ជកម្មរបស់អ្នកលេចឡើងនៅលើលទ្ធផលស្វែងរកហ្គូហ្គល (Google search results) និងបណ្តាញនៃអ្នកផ្សព្វផ្សាយលើគេហទំព័ររបស់អ្នក។ សិក្សាបន្ថែមអំពី Google Ads  និងចាប់ផ្តើមការផ្សាយពាណិជ្ជកម្ម ដោយចូលទៅកាន់ ads.google.com

Google search results មានន័យថា នៅពេលមនុស្សស្វែងរកអ្វីមួយនៅលើ Google មនុស្សនឹងអាចរកឃើញគេហទំព័ររាប់ពាន់ឬរាប់លានដែលដូចគ្នា ឬស្រដៀងគ្នា។ ហើយលទ្ធផលដែលពាក់ព័ន្ធបំផុត (ពាក្យគន្លឹះ) ត្រូវបានបង្ហាញនៅលើគេ ឬនៅលំដាប់ទី1 តាមរយៈម្ចាស់គេហទំព័រដែលប្រើ Google Ads បានទិញពាក្យគន្លឹះពី Google។

បើយោងតាមគេហទំព័រ PPC Hero បានឱ្យដឹងថា Google Ads ឬ AdWords បើសរសេរពាក្យពេញគឺ Google AdWords ហើយវាត្រូវបានប្រើដោយអ្នកផ្សាយពាណិជ្ជកម្ម (advertisers) និង AdSense ត្រូវបានប្រើដោយអ្នកផ្សព្វផ្សាយ (publishers)។

  • Google Ads អនុញ្ញាតឱ្យមនុស្សផ្សាយពាណិជ្ជកម្មនៅលើcom, Google Search Network និងGoogle Display Network។ ម្ចាស់អាជីវកម្ម ប្រើ Google Ads ដើម្បីជំរុញចរាចរគោលដៅទៅកាន់គេហទំព័ររបស់ពួកគេ ដោយសង្ឃឹមថាចរាចរនេះបម្លែងទៅជាការលក់។ អ្នកផ្សាយពាណិជ្ជកម្ម (Advertisers) ត្រូវបង់ប្រាក់ឱ្យ Google ក្នុងចំនួនជាក់លាក់ក្នុងមួយ click លើការផ្សាយពាណិជ្ជកម្ម។
  • AdSense អនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយ (publishers) រកប្រាក់ពីគេហទំព័រឬប្លក់របស់ពួកគេដោយរកប្រាក់បានពី Google Ads ដែលពាក់ព័ន្ធនឹងការបង្ហាញដែលនៅជាប់នឹងមាតិការបស់ពួកគេ។ អ្នកផ្សព្វផ្សាយ (publishers) ទទួលបានការទូទាត់តិចតួចរាល់ពេលដែលការផ្សាយពាណិជ្ជកម្មទាំងនេះត្រូវបានចុចចូល (Clicked)។ ​ប្រសិនបើគេហទំព័ររបស់អ្នក មានអ្នកអានគ្រប់គ្រាន់ នេះអាចជាវិធីសាមញ្ញមួយដើម្បីបង្កើតលំហូរចំណូលពីខ្លឹមសារContentរបស់អ្នក។

បើយោងតាមគេហទំព័រ tinuiti.com បានបង្ហាញពីលក្ខណៈខុសគ្នា ចំនួន 3 រួមមាន៖

  1. AdSense សម្រាប់ Website Publishers រីឯ AdWords សម្រាប់អាជីវកម្ម

AdSense សម្រាប់ publishersឬម្ចាស់របស់website និងAdWords សម្រាប់ advertisers។

  • AdWords ​អនុញ្ញាតឱ្យអាជីវកម្មនិងអ្នកទីផ្សារ ធ្វើការផ្សព្វផ្សាយនៅលើបណ្តាញរបស់ Google ដូចជាស្វែងរក(search) និង បង្ហាញ (display)។ ល។
  • AdSense អនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយ (publisher) អាចកក់កន្លែងសម្រាប់ការដាក់ AdWords នៅលើគេហទំព័ររបស់ពួកគេ ដូចជាអត្ថបទ វីដេអូ និងរូបភាពជាដើម។
  1. AdSense បង់ប្រាក់ឱ្យម្ចាស់ Website រីឯ អាជីវកម្ម បង់ប្រាក់ឱ្យ AdWords

ភាពខុសគ្នាធំទី2  រវាងAdWordsត្រូវបានប្រើដើម្បីទិញការផ្សាយពាណិជ្ជកម្មពីGoogle ចំណែក AdSense គឺជាការលក់កន្លែងនៃការផ្សាយពាណិជ្ជកម្មទៅ Google។

អាជីវកម្មដែលប្រើ AdWords នឹងបង់លុយឱ្យ Google ដោយផ្អែកលើកញ្ចប់ថវិកានៃយុទ្ធនាការរបស់ពួកគេ (campaign budget)។ AdSense អនុញ្ញាតឱ្យអ្នកផ្សព្វផ្សាយ (publishers) រកប្រាក់ពីគេហទំព័ររបស់ពួកគេដោយបង្ហាញពីភាពពាក់ព័ន្ធនៃ Google AdWords ads។ អ្នកផ្សព្វផ្សាយ (Publishers) ទទួលបានប្រាក់ចំណូលនៅពេលអ្នកទស្សនាចុចលើការផ្សាយពាណិជ្ជកម្ម។

  1. ដំណើរការរៀបចំ AdWords និង AdSense គឺខុសគ្នា

ដើម្បីចាប់ផ្តើមប្រើ AdWords ឬ AdSense អ្នកនឹងត្រូវចុះឈ្មោះសម្រាប់គណនីនីមួយៗ។

ដើម្បីចុះឈ្មោះប្រើ AdWords អ្នកអាចបង្កើតគណនីហើយចាប់ផ្តើមផ្សាយពាណិជ្ជកម្មក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ អ្វីដែលអ្នកត្រូវចាប់ផ្តើមគឺ៖

  • គណនី Google របស់អ្នក
  • ចូលទៅក្នុង AdWords ដោយប្រើអ៊ីមែលនិងពាក្យសម្ងាត់របស់អ្នក
  • កំណត់ចំណូលចិត្តរបស់អ្នក

បន្ទាប់មក អ្នកអាចបង្កើតយុទ្ធនាការនិងដាក់ការផ្សាយពាណិជ្ជកម្មរបស់អ្នកនៅទូទាំងបណ្តាញផ្សាយពាណិជ្ជកម្មរបស់ Google ។

ដើម្បីចុះឈ្មោះប្រើ AdSense គឺ Google ត្រូវការព័ត៌មានបន្ថែមអំពីអ្នកនិងគេហទំព័ររបស់អ្នក។ អ្វីដែលអ្នកត្រូវការគឺ៖

  • URL គេហទំព័ររបស់អ្នក
  • ភាសា
  • ប្រភេទ​គណនី
  • ឈ្មោះនិងអាសយដ្ឋានរបស់អ្នក
  • លេខទូរស័ព្ទ

បន្ទាប់ពីអ្នកបានចុះឈ្មោះជាមួយ AdSense អ្នកនឹងអាច

  • ជ្រើសរើសប្រភេទនៃការផ្សាយពាណិជ្ជកម្មដែលអ្នកចង់បង្ហាញនៅលើគេហទំព័ររបស់អ្នក (អត្ថបទ,រូបភាព,វីដេអូ។ល។)
  • ជ្រើសរើសទីកន្លែងនៅលើគេហទំព័ររបស់អ្នកដែលអ្នកចង់អោយការផ្សាយពាណិជ្ជកម្មបង្ហាញ

ភាពពាក់ព័ន្ធគ្នា

  • ទាំង AdWords និង AdSense ធ្វើការរួមគ្នា ដើម្បីបំពេញបណ្តាញផ្សាយពាណិជ្ជកម្មធំជាងមុនរបស់Google ហើយម្ចាស់គេហទំព័រដាក់កន្លែងទំនេរ (put up space)សម្រាប់ Google’s ads (AdSense) និងអាជីវកម្មកំណត់ថវិកានិងការផ្សាយពាណិជ្ជកម្មដើម្បីបង្ហាញ (display) នៅលើ Google’s advertising network (AdWords)។

សំយោងជារួមមក ភាពខុសគ្នា រវាង AdWords និង AdSense គឺ

  • AdWords សម្រាប់អ្នកផ្សាយពាណិជ្ជកម្ម(advertisers) ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនរីកចម្រើន និងអាចលក់បាន តាមរយៈការចំណាយកញ្ចប់ថវិកាទៅលើការទិញពាក្យគន្លឹះពី Google និងជួល AdSense ផ្សាយពាណិជ្ជកម្មឱ្យ។
  • រីឯ AdSense សម្រាប់អ្នកផ្សព្វផ្សាយ (publishers) ដើម្បីរកប្រាក់ចំណូលពីគេហទំព័រ ឬ ឆាណែលរបស់ខ្លួនជាដើម តាមរយៈការទទួលផ្សាយពាណិជ្ជកម្មពី AdWords។
ពាណិជ្ជកម្ម

ប្រើ YouTube សម្រាប់ធ្វើអាជីវកម្ម ដើម្បីពង្រីកសក្ដានុពលអាជីវកម្ម

0
ប្រើ YouTube សម្រាប់ធ្វើអាជីវកម្ម ដើម្បីពង្រីកសក្ដានុពលអាជីវកម្ម

ការប្រើប្រាស់ YouTube សម្រាប់អាជីវកម្មរបស់អ្នក អាចជាវិធីសន្សំសំចៃក្នុងការចំណាយដើម្បីធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន ហើយប្រសិនបើប្រើជាប្រចាំ នោះវានឹងជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សាររបស់អ្នក។

តើ YouTube អាចជួយពង្រីកអាជីវកម្មរបស់អ្នកបានទេ? ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ 8 យ៉ាងដែល YouTube អាចផ្តល់ដល់អាជីវកម្មរបស់អ្នក។

1. បណ្ដុំអ្នកទស្សនារាប់ពាន់លាននាក់

YouTube

វីដេអូតាមអ៊ីនធឺណេតកំពុងកើនឡើងជាលំដាប់ ដោយមានវីដេអូជាង 4 ពាន់លានដែលមានអ្នកមើលជារៀងរាល់ថ្ងៃ។ ប្រសិនបើអ្នកប្រើ YouTube សម្រាប់អាជីវកម្មរបស់អ្នក អ្នកអាចទៅដល់ទស្សនិកជនរបស់អ្នកបានយ៉ាងងាយស្រួល ទាំងការបង្កើតវីដេអូនិងការផ្សាយពាណិជ្ជកម្មនៅលើវីដេអូរបស់អ្នកដទៃ។

  • YouTube គឺជាម៉ាស៊ីនស្វែងរកធំជាងគេទី 2 និងជាគេហទំព័រដែលមានអ្នកចូលមើលច្រើនជាងគេទី 3 នៅទូទាំងពិភពលោក បន្ទាប់ពី Google និង Facebook។
  • មនុស្ស 1 ពាន់លាននាក់បានចូលមើលគេហទំព័រ YouTube ជារៀងរាល់ខែទូទាំងពិភពលោក
  • វីដេអូ 100 ម៉ោងត្រូវបានផ្ទុកឡើងរៀងរាល់ 60 វិនាទីទៅ YouTube

វេទិកាផ្សាយវីដេអូនៅ YouTube មានទំហំធំ ដូច្នេះYouTube ជាកន្លែងដែលអាចរកឃើញក្រុមមនុស្សដែលនឹងក្លាយជាអ្នកគាំទ្រនិងជាអតិថិជនរបស់អ្នក ដរាបណាអ្នកបង្កើតវីដេអូអប់រំ វីដេអូកម្សាន្តនិងផ្តល់ដំណោះស្រាយចំពោះបញ្ហារបស់ពួកគេ។ល។

2. ទីផ្សារនៅលើ YouTube នឹងជួយអ្នកឱ្យអាចរកឃើញនៅលើ Google

ការស្វែងរកជាសកលរបស់ Google ទាំងវីដេអូ រូបភាព ព័ត៌មាន សៀវភៅនិងការស្វែងរកក្នុងតំបន់ផ្សេងៗ ត្រូវបានបញ្ចូលគ្នានៅក្នុងលទ្ធផលស្វែងរករបស់ Google ទាំងអស់ ដើម្បីផ្តល់ព័ត៌មានដែលមានប្រយោជន៍បំផុតសម្រាប់មនុស្សដែលកំពុងស្វែងរក។

ដូច្នេះអ្នកប្រហែលជាបានកត់សម្គាល់ឃើញថា វីដេអូជាច្រើនបានលេចឡើងញឹកញាប់នៅក្នុងលទ្ធផលស្វែងរករបស់ Google នេះបង្ហាញថា Google បានចាត់ទុកវីដេអូមានសារៈសំខាន់ ដូចនឹងផេកដែលមានតែអត្ថបទដែរ។

ហេតុដូចនេះហើយ អ្នកអាចទាញយកប្រយោជន៍ពីការសរសេរអត្ថបទដែលមានគុណភាពខ្ពស់នៅលើគេហទំព័ររបស់អ្នកនិងបង្កើតវីដេអូបន្ថែមនៅក្នុង YouTube។ ការធ្វើដូចនេះ ជាការបង្កើតបណ្តាញភ្ជាប់ឡើងវិញទៅគេហទំព័ររបស់អ្នក មានន័យថា រាល់អត្ថបទ និងវីដេអូរបស់អ្នក អាចឱ្យមនុស្សងាយស្វែងរកនៅលើ Google។

តាមរយៈការប្រើប្រាស់ YouTube ជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សារសម្រាប់អាជីវកម្មរបស់អ្នក ហើយក៏ជាការបង្កើនប្រជាប្រិយភាពលើគេហទំព័ររបស់អ្នកផងដែរ ដោយមានអ្នកចាប់អារម្មណ៍និងឃើញកាន់តែច្រើននៅក្នុងGoogleនិងធ្វើឱ្យផេករបស់អ្នកកាន់តែមានសន្ទុះឡើងនៃអ្នកចាប់អារម្មណ៍ច្រើន។

3. Content របស់អ្នក មិនងាយបាត់បង់

ការប្រើប្រាស់YouTubeសម្រាប់អាជីវកម្ម អាចជួយអ្នកក្នុងការកំណត់ខ្លឹមសារឡើងវិញដែលអ្នកបានបង្កើតរួចហើយ ដោយមិនចាំបាច់ចំណាយពេលច្រើនឬវិនិយោគលើឧបករណ៍ថ្លៃៗ។

ការកំណត់ខ្លឹមសារឡើងវិញដែលអ្នកបានបង្កើតរួចហើយ គឺជាទម្រង់ដ៏មានប្រសិទ្ធភាពនៃទីផ្សារមាតិកា ពីព្រោះអ្នកអាចទៅដល់ទស្សនិកជនដែលចូលចិត្តមាតិកាប្រភេទនោះ។

ឧទាហរណ៍ ការរៀបចំឡើងវិញនៃ Blog post នៅក្នុងទម្រង់ជាច្រើន រួមមាន៖

  • Podcasts
  • Infographics
  • Presentations
  • Video series

វិធីសាស្រ្តនេះ អនុញ្ញាតឱ្យអ្នកបង្កើតមាតិកាយ៉ាងតិច 4 បំណែកពីគំនិតតែមួយ ដែលនាំឱ្យមានទស្សនិកជនចូលរួម ហើយងាយស្រួលបំបែកព័ត៌មានដែលអ្នកផ្តល់ឱ្យទស្សនិកជិនរបស់អ្នក។

4. បង្កើនទស្សនិកជនរបស់អ្នកនៅទូទាំងពិភពលោក

នេះ គឺជាអត្ថប្រយោជន៍ដ៏ធំបំផុតមួយនៃការប្រើប្រាស់ YouTube សម្រាប់អាជីវកម្ម។

ការបង្កើតខ្លឹមសារវីដេអូជាប់លាប់ ជាឱកាសនៃការបើកទ្វារទទួលយកអ្នកទស្សនាថ្មីៗដែលមិនធ្លាប់ឆ្លងកាត់អាជីវកម្មរបស់អ្នកតាមវិធីផ្សេង។ តាមរយៈ YouTube អ្នកអាចទៅដល់ទស្សនិកជនទូទាំងពិភពលោក ទោះបីជាអ្នកនិយាយតែភាសាមួយក៏ដោយ។

លើសពីនេះ ដើម្បីអាចទាក់ទាញអ្នកទស្សនាថ្មីៗ ក៏ទាមទារឱ្យអ្នកសរសេរឬផលិតមាតិកាល្អ ដើម្បីធ្វើជាវីដេអូបង្ហោះចូលនៅក្នុង YouTube ជាពិសេសអ្នកអាចបញ្ចូលចំណងជើងបិទនៅលើវីដេអូរបស់អ្នក ពីព្រោះវាជាការបំពេញតម្រូវការមនុស្សដែលមានតម្រូវការខុសៗគ្នា។ តាមរយៈការសិក្សាស្រាវជ្រាវ ឱ្យបានបង្ហាញថា វីដេអូដែលមានចំណងជើងបិទជិត ទទួលបានចំនួនអ្នកមើលនិងអ្នកsubscribe 4% ច្រើនជាងវីដេអូដែលគ្មានចំណងបែបនេះ។

អ្វីដែលកាន់តែសំខាន់ ដើម្បីទាក់ទាញដល់អ្នកទស្សនារបស់អ្នក ក៏ទាមទារឱ្យអ្នកមានការគូសពន្យល់ (annotations) ណែនាំដូចជា៖

  • វីដេអូផ្សេងទៀត
  • មាតិកានៅលើគេហទំព័ររបស់អ្នក
  • ស៊េរីឆ្លើយតបស្វ័យប្រវត្តិ
  • ផលិតផលនិងសេវាកម្មផ្តល់ជូន

5. បង្កើតបញ្ជីអ៊ីមែលរបស់អ្នកនៅក្នុង YouTube

អត្ថប្រយោជន៍មួយទៀតនៃការប្រើប្រាស់YouTubeសម្រាប់អាជីវកម្ម គឺមានសមត្ថភាពក្នុងការបង្កើតបញ្ជីអ៊ីមែលរបស់អ្នកនៅពេលអ្នកបន្តផ្តល់នូវមាតិកាដែលគួរឱ្យចាប់អារម្មណ៍។

ប្រើកម្មវិធីដែលអនុញ្ញាតឱ្យអ្នកបញ្ចូលទម្រង់ចុះឈ្មោះរបស់អ្នកដោយផ្ទាល់ទៅក្នុងវីដេអូ YouTube ។ វីដេអូមួយអាចត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន ដើម្បីឱ្យអ្នកមើលបញ្ចូលអាសយដ្ឋានអ៊ីមែលរបស់ពួកគេ ហើយចុះឈ្មោះក្នុងបញ្ជីរបស់អ្នកមុនពេលបន្ត។

ការប្រើប្រាស់វិធីសាស្រ្តនេះ ធ្វើឱ្យមានភាពងាយស្រួលជាងមុន ដើម្បីបង្កើតបញ្ជីអ៊ីមែលរបស់អ្នក ខណៈពេលដែលផ្តល់នូវមាតិកាវីដេអូដែលទាក់ទាញអ្នកទស្សនារបស់អ្នកនឹងចូលចិត្ត។

6. ទស្សនិកជនរបស់អ្នកនឹងជួយផ្សព្វផ្សាយអ្នកបន្តនិងជួយទិញពីអ្នក

វីដេអូដែលមានការប៉ះផ្ទាល់ខ្លួន(Videos with a personal touch) ជួយបង្កើនជំនឿជឿជាក់ដល់អ្នកទស្សនា។ មនុស្សទិញពីអ្នក នៅពេលដែលពួកគេទុកចិត្ត ហើយការទុកចិត្តនោះត្រូវបានបង្កើតឡើងដោយអ្នក តាមរយៈការទាក់ទងពួកគេតាមកម្រិតអារម្មណ៍។

ការសិក្សាស្រាវជ្រាវ បានបង្ហាញថា សម្រាប់សេវាកម្មអាជីពនិងក្រុមហ៊ុនទូទៅ ប្រសិនបើអ្នកកំពុងធ្វើចរាចរទៅកាន់ landing page ដោយមានវីដេអូមនុស្សម្នាក់នៅក្នុងក្រុមហ៊ុន និយាយអំពីផលិតផលឬសេវាកម្ម វាអាចបង្កើនបញ្ជីនាំមុខនិងការលក់របស់អ្នកបាន​យ៉ាងច្រើន។

7. កំណត់គោលដៅទស្សនិកជនរបស់អ្នកជាមួយ AdWords សម្រាប់វីដេអូ

Google AdWords (Google Ads) សម្រាប់វីដេអូ អ្នកអាចទទួលបានការផ្ដោតខ្លាំងដល់ទស្សនិកជនរបស់អ្នកតាមរយៈការផ្សាយពាណិជ្ជកម្មលើវីដេអូដែលទស្សនិកជនរបស់អ្នកអាចមើល និងស្វែងរកយ៉ាងងាយស្រួល។

អត្ថប្រយោជន៍ធំបំផុតរបស់AdWordsសម្រាប់វីដេអូ គឺអ្នកនឹងត្រូវចំណាយសម្រាប់ការមើលដោយភ្ជាប់ពាក្យ (Key Words) និងជាសក្តានុពលក្នុងការបង្កើនទស្សនិកជនរបស់អ្នកតាមរយៈ “ទស្សនៈដែលទទួលបាន” ។

  • ទិដ្ឋភាពភ្ជាប់ពាក្យ (Key Words) កើតឡើងនៅពេលអ្នកទស្សនាបានមើលការផ្សាយពាណិជ្ជកម្មរបស់អ្នកយ៉ាងហោចណាស់ 30 វិនាទី។ ម្យ៉ាងទៀត ប្រសិនបើវីដេអូពាណិជ្ជកម្មរបស់អ្នកត្រូវបានរំលង អ្នកនឹងមិនចំណាយអ្វីទាំងអស់។
  • ការមើលទាំងនេះ មិនគិតថ្លៃទេ ហើយអាចទទួលបាននៅពេលនរណាម្នាក់ដែលជ្រើសរើសមើលវីដេអូផ្សាយពាណិជ្ជកម្មរបស់អ្នក បន្ទាប់មកបន្តមើលវីដេអូមួយឬច្រើននៅលើ YouTube របស់អ្នកក្នុងរយៈពេល 7 ថ្ងៃ។
  • ប្រសិនបើនរណាម្នាក់មើលវីដេអូ 2-4 នៅលើ YouTube របស់អ្នក នោះពួកគេនឹងចូលចិត្តកាន់តែខ្លាំងនិងsubscribe ឆានែលយូធូបរបស់អ្នក។

8. បង្កើតលុយជាមួយ AdSense សម្រាប់វីដេអូ

ការបង្កើតខ្លឹមសារវីដេអូទៀងទាត់ ផ្តល់ឱ្យអ្នកនូវឱកាសដើម្បីរកប្រាក់ខ្លះដោយផ្ទាល់ពីវីដេអូរបស់អ្នកតាមរយៈកម្មវិធី AdSense សម្រាប់វីដេអូរបស់ Google។

អ្នកអាចប្រើ Google AdWords និង AdSense សម្រាប់វីដេអូរួមគ្នា ដើម្បីរកលុយខ្លះពីយុទ្ធនាការវីដេអូរបស់អ្នកផងដែរ។

វាដំណើរការដូចខាងក្រោម

  1. អ្នកទស្សនាបានឃើញវីដេអូផ្សាយពាណិជ្ជកម្មរបស់អ្នកនៅក្នុងវីដេអូផ្សេងទៀត និងចុចលើវា
  2. អ្នកចំណាយសម្រាប់ការចុចនោះ ជាផ្នែកមួយនៃថវិកាយុទ្ធនាការរបស់អ្នក
  3. អ្នកទស្សនាអាចបន្តមើលវីដេអូរបស់អ្នក និងអាចមើលការផ្សាយពាណិជ្ជកម្មពីការបង្កើតខ្លឹមសារមាតិកាផ្សេងៗដែលបានបង្ហាញនៅលើវីដេអូរបស់អ្នក នៅពេលដែលវីដេអូមួយត្រូវបានបញ្ចប់
  4. អ្នកទស្សនាចុចឬមើលការផ្សាយពាណិជ្ជកម្មទាំងនោះ ហើយអ្នកនឹងទទួលបាន68%នៃចំណូលពីការផ្សាយពាណិជ្ជកម្ម។

ទាំងនេះ មានន័យថា អ្នកអាចដំណើរការយុទ្ធនាការ AdWords សម្រាប់វីដេអូរបស់អ្នក ខណៈពេលដែលការរកលុយបានអនុញ្ញាតឱ្យអ្នកដទៃធ្វើពាណិជ្ជកម្មលើវីដេអូរបស់អ្នក។

សរុបមក YouTube គឺជាវេទិកាដែលអាចសម្រេចបានក្នុងការបង្កើនទស្សនិកជននិងអាជីវកម្មរបស់អ្នកតាមវិធីមួយចំនួន។ ប្រសិនបើអ្នកវិនិយោគពេលវេលាដែលត្រូវការ ដើម្បីស្វែងយល់ពីសមាសធាតុសំខាន់ៗនៃវេទិកា (platform) ពេលនោះ YouTube នឹងបង្ហាញខ្លួនថា វាជាការបន្ថែមដ៏មានតំលៃដើម្បីរីកចម្រើន។

ពាណិជ្ជកម្ម

Facebook នឹងចំណាយលុយបង្កើតវីដេអូ Reels ប្រកួតប្រជែងជាមួយ TikTok

0
Facebook នឹងចំណាយលុយបង្កើតវីដេអូ Reels ប្រកួតប្រជែងជាមួយ TikTok

ហ្វេសប៊ុកកំពុងបន្ថែមវីដេអូ Reels ទម្រង់ខ្លីរបស់ខ្លួនចូលទៅក្នុង News Feed ស្នូលរបស់ខ្លួនដែលធ្វើឱ្យមុខងារនេះធ្លាក់ចុះទ្វេដងចំពេលការប្រកួតប្រជែងកាន់តែខ្លាំងពី TikTok។

ដើម្បីទាក់ទាញអ្នកមានឥទ្ធិពលឱ្យផ្តោតលើ Reels ក្រុមហ៊ុននឹងផ្តល់ប្រាក់រង្វាន់ថ្មីដល់អ្នកបង្កើតខ្លះដែលផ្សព្វផ្សាយវីដេអូនៅលើ Facebook ឬ Instagram។ Reels បានបើកដំណើរការដំបូងនៅខែសីហាឆ្នាំ 2020។ ហើយការផ្ដល់ប្រាក់រង្វាន់នេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរចនាសម្ព័ន្ធពិតប្រាកដនៃប្រាក់រង្វាន់នៅក្នុង blog post ដែលប្រកាសពីការពង្រីក Reels ឡើយ។

បើក្រឡែកមើល TikTokវិញ គឺបានពង្រីកខ្លួនដល់អ្នកប្រើប្រាស់រាប់ពាន់លាននាក់ក្នុងមួយខែ ក្នុងរយៈពេលតិចជាង 4 ឆ្នាំ ដែលអាចទាក់ទាញទស្សនិកជនវ័យក្មេងជាច្រើន។ ភាពលេចធ្លោរបស់ TikTok តំណាងឱ្យការគំរាមកំហែងយ៉ាងខ្លាំងលើភាពលេចធ្លោរបស់ហ្វេសប៊ុកលើវិស័យប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសនៅពេលដែលមនុស្សវ័យក្មេងបានងាកចេញពី Facebook ទៅ TikTok ហើយការរីកចម្រើនក៏មានភាពយឺតយ៉ាវនៅលើ Instagram ។

Facebook បានព្យាយាមប្រឆាំងនឹង TikTok តាមរយៈការបង្កើត Reels ដែលជាការផ្លាស់ប្តូរយ៉ាងសំខាន់របស់ Instagram ដើម្បីផ្តោតលើវីដេអូ។ វាមិនច្បាស់ទេថា តើ Reels ទទួលបានជោគជ័យយ៉ាងដូចម្តេចនៅលើ Instagram ហើយហ្វេសប៊ុកបានផ្តល់លេខពីរបីដើម្បីបញ្ជាក់ដែលអាចជាសញ្ញាមួយដែលថា Reels កំពុងតស៊ូដើម្បីធ្វើឱ្យខ្លួនមានប្រជាប្រិយភាពខ្លាំងពីអ្នកប្រើប្រាស់។

ការបន្ថែមមុខងា Reels ទៅក្នុងបណ្តាញព័ត៌មានរបស់ហ្វេសប៊ុក បានពង្រីកសក្តានុពលរបស់វាយ៉ាងខ្លាំង ប៉ុន្តែការផ្តល់ជូនវីដេអូដល់ទស្សនិកជនគឺភាគច្រើនមិនចង់មើលឡើយ។ មនុស្សជិត 2 ពាន់លាននាក់ប្រើប្រាស់ហ្វេសប៊ុកជារៀងរាល់ថ្ងៃដែលកើនចំនួនទ្វេដងនៃចំនួនអ្នកប្រើប្រាស់ Instagram ។ ប៉ុន្តែទស្សនិកជនរបស់ហ្វេសប៊ុកមានអាយុដូចជា

  • ការស្រាវជ្រាវ Pew ថ្មីៗនេះបានរកឃើញថាមានតែ 77% នៃមនុស្សពេញវ័យដែលមានអាយុពី 30 ទៅ 49 ឆ្នាំប្រើហ្វេសប៊ុក និង 73% នៃមនុស្សពេញវ័យពី 50 ទៅ 64 នាក់ប្រើ ប៉ុន្តែនៅតែមានចំនួនតិចជាងមួយភាគបួននៃមនុស្សពេញវ័យនៅក្នុងក្រុមទាំងពីរដែលបានប្រើ TikTok ។

ដើម្បីរក្សាលំហូនៃមាតិកាទៅក្នុងកម្មវិធីរបស់ពួកគេឱ្យមានមនុស្សចាប់អារម្មណ៍ គ្រប់អាជីវកម្មនៃប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងប្រញាប់ដើម្បីជួយឱ្យ Influencers ទាំងអស់អាចទទួលបានប្រាក់ចំណូលពីបណ្ដាណសង្គមទាំងនោះ។

Facebook បាននិយាយថា ខ្លួននឹងចំណាយប្រាក់ 1 ពាន់លានដុល្លាររហូតដល់ឆ្នាំ 2022 ដល់អ្នកបង្កើត ដោយសង្ឃឹមថាពួកគេនឹងផ្តោតលើគេហទំព័ររបស់ខ្លួន។ ហើយ TikTok, Snap និង YouTube សុទ្ធតែមានការផ្តល់ហិរញ្ញប្បទានប្រកួតប្រជែងដូចគ្នា។

ហ្វេសប៊ុកក៏កំពុងពិសោធន៍អំពីរបៀបដែលវានឹងបន្ថែមការផ្សាយពាណិជ្ជកម្មទៅក្នុង Reels ដែលប្រហែលជាវិធីងាយស្រួលបំផុតសម្រាប់ហ្វេសប៊ុកខ្លួនឯងដើម្បីរកប្រាក់ចំណូលពីវីដេអូ។ រីឯ TikTok បានដាក់ការផ្សាយពាណិជ្ជកម្មនៅក្នុងវីដេអូរបស់ខ្លួនកាលពីឆ្នាំមុន ប៉ុន្តែការមិនស្គាល់ជាមួយក្រុមហ៊ុននិងតួនាទីរបស់ខ្លួននៅក្នុងជម្លោះនយោបាយជាមួយប្រទេសចិនបានធ្វើឱ្យអ្នកផ្សាយពាណិជ្ជកម្មផ្អាក។ កាលពីប៉ុន្មានថ្ងៃមុន TikTok បានប្រកាសពីគំនិតផ្តួចផ្តើមពាណិជ្ជកម្មថ្មីៗជាច្រើនដើម្បីសង្ឃឹមថាធ្វើឱ្យអ្នកទីផ្សារកាន់តែមានផាសុកភាព និងមានសុវតិ្ថភាព រួមទាំងឧបករណ៍ដើម្បីកំណត់គោលដៅការផ្សាយពាណិជ្ជកម្មនិងទិន្នន័យបានល្អប្រសើរដើម្បីពិនិត្យមើលប្រសិទ្ធភាពយុទ្ធនាការ។

ហ្វេសប៊ុកកំពុងដាក់ Reels ជាជម្រើសវីដេអូដែលត្រូវបានបង្កើតឡើងក្នុងទម្រង់ងាយស្រួលសម្រាប់ទស្សនិកជនវ័យក្មេង ប៉ុន្តែមានលក្ខណៈពិសេសនៅលើវេទិកាFacebook, Instagram ដែលអ្នកផ្សាយពាណិជ្ជកម្មបានចំណាយពេលរាប់ទសវត្សរ៍។

ពាណិជ្ជកម្ម

ធ្លាប់ជាក្មេងរើសសំរាមនៅរាជធានីភ្នំពេញ រហូតអាចទទួលអាហារូបករណ៍នៅសាកលវិទ្យាល័យ Melbourne នៃប្រទេសអូស្រា្តលី

0
រ៉ុន សុភី - Sophy Ron

រ៉ុន សុភី កើតនិងធំដឹងក្ដីនៅក្នុងគ្រួសារក្រីក្រមួយនៅទីក្រុងភ្នំពេញ ទោះបីកើតនៅរដ្ឋធានីប៉ុន្តែកុមារភាពរបស់ក្មេងស្រីនេះ ត្រូវបានរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងការចោលសំរាមធំបំផុតនៅក្នុងទីក្រុង។ ក្នុងរយៈពេល 10 ឆ្នាំដំបូងនៃជីវិតរបស់សុភី គឺមិនដែលចូលសាលារៀននោះទេ។ ផ្ទុយទៅវិញក្មេងស្រីដែលកើតនៅឆ្នាំ 1997 រូបនេះ ត្រូវចំណាយពេលពេញមួយថ្ងៃដើម្បីដើរកាត់គំនរសំរាមដែលមានក្លិនស្អុយនៅភ្នំពេញ ដកដង្ហើមដោយផ្សែងពុលដើម្បីដើររើសអេតចាយយកទៅលក់។

Sophy Ron

មិនដល់មួយទសវត្សផងបន្ទាប់ពីរត់គេចខ្លួន ក្មេងស្រីអាយុ 21 ឆ្នាំរូបនេះ ចាប់ផ្តើមសិក្សានៅសាកលវិទ្យាល័យមែលប៊ន (the University of Melbourne) ហើយសុបិនចង់បើកអាជីវកម្មផ្ទាល់ខ្លួន។

Sophy Ron

ប្រវត្តិសង្ខេប

មុនពេលសុភីចាប់កំណើត គ្រួសាររបស់សុភី មានស្រុកកំណើតនៅខេត្តស្វាយរៀង ដែលមានឪពុកម្ដាយប្រកបមុខរបរជាបិទស្រា ចិញ្ចឹមជ្រូក។ ក្រោយមកទៀតក្រុមគ្រួសារនាងបានចំណាកស្រុកមករស់នៅទីក្រុងភ្នំពេញដោយឪពុកនាង ប្រកបរបរធ្វើការសំណង់ កម្មករបាលូ និងរត់ស៊ីក្លូ ចំណែកឯអ្នកម្តាយលក់ពោតស្ងោរ។ ដោយមានជម្ងឺជាប់ខ្លួន និងរបររកស៊ីមិនទទួលជោគជ័យក្រុមគ្រួសាររបស់ សុភី បាននាំគ្នាមកនៅលើគំនរសំរាមស្ទឹងមានជ័យ ដោយនាងចំណាយជីវិតវ័យក្មេងរបស់នាងដល់ទៅ8ឆ្នាំនៅលើគំនរសម្រាមស្ទឹងមានជ័យ។

កន្លែងចាក់សំរាមស្ទឹងមានជ័យនៅភ្នំពេញ គឺជានិមិត្តរូបនៃភាពក្រីក្ររបស់ប្រទេសតាំងពីយូរយារណាស់មកហើយ។ ជារៀងរាល់ថ្ងៃមនុស្សរាប់ពាន់នាក់រើសយកកាកសំណល់ដោយក្តីសង្ឃឹមក្នុងការស្វែងរកអាហារដែលអាចបរិភោគបាននិងកែច្នៃឡើងវិញដើម្បីលក់។

នៅថ្ងៃដ៏ល្អ សុភី រកបាន 50 សេនដែលគ្រប់គ្រាន់សម្រាប់អង្ករពីរបីពែងដើម្បីបរិភោគជាមួយឪពុកម្តាយនិងបងប្អូន 6 នាក់របស់នាង។

នាងបាននិយាយថា “ខ្ញុំមិនបានដឹងថាសំរាមមានក្លិនទេ ហើយខ្ញុំក៏មិនបានដឹងថាវាកខ្វក់នោះដែរ ពីព្រោះខ្ញុំបានគេងនៅទីនោះ ញ៉ាំនៅទីនោះ និងបានធ្វើអ្វីគ្រប់យ៉ាងនៅទីនោះ ដូច្នេះវាបានក្លាយជាផ្ទះរបស់ខ្ញុំ”។

សុភី បាននិយាយថា បំណុលដ៏ច្រើនបានធ្វើឱ្យគ្រួសាររបស់នាងគ្មានជម្រើសក្រៅពីរស់នៅកន្លែងចាក់សំរាម ហើយសាលាក្នុងស្រុកបានផ្តល់កន្លែងតែមួយដល់កុមារម្នាក់ក្នុងមួយគ្រួសារ ដូច្នេះសុភី បានខកខានឱកាសសិក្សា។ នាងបានបន្តថា “នាងដើរតាមបងស្រីរបស់នាងទៅសាលារៀន ហើយរៀនពីអ្វីដែលនាងអាចធ្វើបានដោយមើលតាមបង្អួចថ្នាក់រៀន”។

ឱកាសបានទៅសាលារៀនដំបូង

ជីវិតរបស់សុភី បានផ្លាស់ប្តូរបន្ទាប់ពីមានឱកាសជួបជុំគ្នានៅទីលានចាក់សំរាមជាមួយលោក Scott Neeson ស្ថាបនិកមូលនិធិកុមារកម្ពុជា (CCF=The Cambodian Children’s Fund) ។

សុភី បាននិយាយថា “Scott Neeson បានសួរខ្ញុំថា តើខ្ញុំចង់សិក្សាភាសាអង់គ្លេសដែរឬទេ? ហើយនៅពេលនោះខ្ញុំមិនដឹងថាភាសាអង់គ្លេសជាអ្វីទេ”។ ហើយពេលនោះខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង​ នៅពេលដែលគាត់បាននិយាយសន្យាថា គាត់នឹងឱ្យខ្ញុំបានចូលសាលារៀន។

អង្គការសប្បុរសធម៌របស់លោក Neeson បានផ្តល់ការអប់រំលំនៅដ្ឋាននិងការព្យាបាលជំងឺដល់ប្រជាជនរាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីការចាប់ផ្តើមដំណើរការនៅឆ្នាំ 2004 ។

យោងតាមអង្គការ UNICEF អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះពី 53% ក្នុងឆ្នាំ 2004 មកនៅត្រឹម 13.5% ក្នុងឆ្នាំ 2014 ប៉ុន្តែស្ថានភាពរស់នៅរបស់កុមារនៅតែក្រីក្រ។

នៅក្នុងរបាយការណ៍ឆ្នាំ 2018 ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថាមួយភាគបីនៃកុមារអាយុក្រោម 4 ឆ្នាំ មានបញ្ហាក្រិន ហើយប្រហែលពាក់កណ្តាលដែលមានអាយុចន្លោះពី 5 ទៅ 14 ឆ្នាំមិនមានបង្គន់អនាម័យត្រឹមត្រូវ។

សុភី បាននិយាយថា “នាងចងចាំយ៉ាងច្បាស់នៅថ្ងៃចូលរៀនដំបូងរបស់នាង គឺអាយុ 11 ឆ្នាំ នៅពេលដែលនាងបានឃើញក្រុមក្មេងៗសើចនិងលេងសប្បាយ”។ សុភី ជាមនុស្សដែលរៀនរហ័សនិងជាអ្នកទំនាក់ទំនងល្អ។ នៅឆ្នាំ 2016 នាងបាននៅលើឆាកបង្ហាញកម្មវិធី Tedx Talk ជាភាសាអង់គ្លេស។

ភាពជោគជ័យនៃការបម្លាស់ប្រែជីវិត

តាមរយៈ អង្គការមូលនិធិកុមារកម្ពុជា (CCF=The Cambodian Children’s Fund)  សុភី អាចទទួលបានអាហារូបករណ៍ ដើម្បីបញ្ចប់ការសិក្សាឆ្នាំមូលដ្ឋាននៅមហាវិទ្យាល័យទ្រីនីធីនៃសាកលវិទ្យាល័យមែលប៊ន (the University of Melbourne’s Trinity College)។

នាងបានបញ្ចប់ការសិក្សានៅខែមិថុនាដោយបើកផ្លូវឱ្យនាងចាប់ផ្តើមថ្នាក់បរិញ្ញាបត្រសិល្បៈនៅពេលឆមាសថ្មីបានចាប់ផ្តើមនៅខែមិថុនាឆ្នាំនេះ។

ខណៈពេលដែលសុភីបាននិយាយថា “នាងស្រឡាញ់ជីវិតនៅទីក្រុងមែលប៊ន (ក្រៅពីភាពត្រជាក់) នាងសង្ឃឹមថានឹងត្រលប់មកផ្ទះវិញដើម្បីចាប់ផ្តើមអាជីវកម្មនិងបន្តធ្វើការជាមួយអង្គការមូលនិធិកុមារកម្ពុជា (CCF)”។

ពាណិជ្ជកម្ម

ភាពខុសគ្នានៃការធ្វើទីផ្សារសម្រាប់លក់ផលិតផល និងលក់សេវាកម្ម

0
ភាពខុសគ្នានៃការធ្វើទីផ្សារសម្រាប់លក់ផលិតផល និងលក់សេវាកម្ម

1. ផលិតផល

ផលិតផល គឺមានភាពងាយស្រួលក្នុងការធ្វើទីផ្សារ ពីព្រោះវាអាចបង្ហាញ អាចមើលឃើញ អាចប៉ះបាន និងងាយស្រួលសម្រាប់អតិថិជនក្នុងការឈ្វេងយល់អំពីគុណតម្លៃ និងអាចជ្រើសរើសនូវអ្វីដែលពួកគេត្រូវការ។

បើយោងតាមគេហទំព័រ differencebetween.com បានឱ្យដឹងថា ការធ្វើទីផ្សារផលិតផល សំដៅលើ ដំណើរការផលិតផលិតផលដែលមានតម្រូវការ ឬបង្កើតតម្រូវការទុកជាមុន បន្ទាប់មកធ្វើការផ្សព្វផ្សាយនិងលក់ផលិតផលនោះ។ ទោះបីជា ការផលិតមានទំនាក់ទំនងទៅនឹងការគ្រប់គ្រងផលិតផលក៏ដោយ ប៉ុន្តែការកំណត់អត្តសញ្ញាណតម្រូវការ (demand) ឬការត្រូវការ (Need) គឺជាផ្នែកមួយនៃទីផ្សារផលិតផល ដែលទាមទារឱ្យមានការបញ្ចេញមតិយោបល់ត្រឡប់មកវិញពីអតិថិជនដែលបានប្រើប្រាស់ផលិតផលរបស់អ្នករួចហើយ។ នោះហើយជាមូលហេតុដែលយើងបានបញ្ចូលផលិតកម្មទៅក្នុងរូបភាពរួមនៃទីផ្សារផលិតផល។

ផលិតផលមួយ មានលក្ខណៈ

  • Tangible៖ រូបធាតុឬរូបី
  • Storable៖ មានស្ថេរភាព
  • Replicating ability (repeatability/ duplication) ៖ សមត្ថភាពក្នុងការសម្លង និងធ្វើម្ដងទៀត
  • Measurable៖ អាចវាស់វែងបាន
  • Control quality by data៖ ត្រួតពិនិត្យគុណភាពតាមទិន្នន័យ
  • possibility for patents៖ លទ្ធផលសម្រាប់ប៉ាតង់

ការធ្វើទីផ្សារផលិតផលឱ្យបានជោគជ័យ ទាមទារឱ្យអ្នកឆ្លើយនូវសំណួរខាងក្រោមជាមុនសិន

  1. តើយើងត្រូវការដំណោះស្រាយអ្វីខ្លះចំពោះអតិថិជន? (ផលិតផល)
  2. តើអ្នកណានឹងក្លាយជាអតិថិជន? (ការបែងចែក)
  3. តើយើងត្រូវទាក់ទងអតិថិជនយ៉ាងដូចម្តេច? (ចែកចាយ)
  4. តើយើងដាក់តម្លៃលើផលិតផលរបស់យើងក្នុងតម្លៃប៉ុន្មាន?

អ្នកគ្រប់គ្រងផ្នែកទីផ្សារផលិតផល មានទំនួលខុសត្រូវក្នុងការផ្តល់ព័ត៌មានដល់ក្រុមហ៊ុនអំពីយោបល់និងមតិយោបល់របស់អតិថិជនដែលនឹងជួយក្នុងការឆ្លើយសំណួរដែលបានរៀបរាប់ខាងលើ។ ការធ្វើទីផ្សារផលិតផលត្រូវការឈ្វេងយល់ពីដំណើរការរបស់ផលិតផល តាមរយៈការយល់ដឹងអំពីដំណើរការនេះ ផលិតផលអាចត្រូវបានជំនួសឬរៀបចំរចនាសម្ព័ន្ធឡើងវិញសម្រាប់និរន្តរភាពរបស់ក្រុមហ៊ុន ដើម្បីធានាថា ផលិតផលនូវតែរក្សានូវគុណភាពល្អ និងធ្វើបច្ចុប្បន្នភាពជារៀងរហូត ព្រមទាំងមានការអភិវឌ្ឍន៍បែបច្នៃប្រឌិតជាបន្តបន្ទាប់។

លើសពីនេះ ការធ្វើទីផ្សារដើម្បីលក់ផលិតផល ម្ចាស់អាជីវកម្ម ត្រូវតែ

  • វិភាគទីផ្សារលើប្រភេទផលិតផលរបស់អ្នក
  • កំណត់តម្រូវការរបស់អតិថិជនគោលដៅ
  • កំណត់ការរចនា និងការអភិវឌ្ឍផលិតផល
  • កំណត់តម្លៃ
  • រៀបយុទ្ធសាស្រ្តដាក់លក់ផលិតផលថ្មី
  • បង្កើតបណ្ដាញទំនាក់ទំនង
  • រៀបយុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្ម
  • ជ្រើសរើសទីតាំង
  • កំណត់ការចែកចាយលក់ផលិតផល
  • ត្រួតពិនិត្យឡើងវិញ និងមើលពីបញ្ចេញមតិយោបល់កែតម្រូវ
  • ជ្រើសរើសបណ្ដាញសង្គមដែលជាសម្រុកអតិថិជនគោលដៅ
  • ស្គាល់លក្ខណៈពិសេសរបស់ផលិតផល

2. សេវាកម្ម

សេវាកម្ម ជាវត្ថុអរូបីដែលពិបាកក្នុងការបង្ហាញពីគុណតម្លៃ មិនអាចមើលឬមិនអាចប៉ះសេវាកម្មនោះបានទេ។

បើយោងតាមគេហទំព័រ differencebetween.com បានឱ្យដឹងថា ការទីផ្សារសេវាកម្ម សំដៅលើ ប្រភពដើមនៃសេវាកម្ម ការផ្សព្វផ្សាយនិងការផ្តល់នូវបទពិសោធន៍ដល់អតិថិជនក្នុងតម្លៃវិនិច្ឆ័យ។ ការកំណត់ថ្លៃដើមជាក់លាក់ចំពោះសេវាកម្មមួយពិតជាពិបាក ដូច្នេះតម្លៃត្រូវបានកំណត់ដោយអ្នកលក់ដោយពឹងផ្អែកលើថ្លៃដើមដែលអាចកំណត់បាននិងការប៉ាន់ស្មាននៃការងារ។ ហើយតម្លៃអាចត្រូវបានចាត់ថ្នាក់ជាតម្លៃវិនិច្ឆ័យ ព្រោះថ្លៃដើមមិនអាចត្រឹមត្រូវដូចផលិតផលឡើយ។

សេវាកម្មមួយ មានលក្ខណៈ

  • Intangible៖ អរូបី
  • Consumed at the point of interaction៖ បានប្រើប្រាស់នៅចំណុចនៃអន្តរកម្ម
  • Difficult to repeat៖ ពិបាកក្នុងការកែតម្រូវធ្វើម្ដងទៀត
  • Difficult to patent៖ ពិបាកក្នុងការធ្វើប៉ាតង់
  • Difficult to measure៖ ពិបាកក្នុងការវាស់វែង
  • An experience for customer៖ ជាបទពិសោធន៍សម្រាប់អតិថិជន
  • Inseparable from seller៖ មិនអាចខ្វះអ្នកលក់បាន

ការធ្វើទីផ្សារដើម្បីលក់សេវាកម្ម ម្ចាស់អាជីវកម្ម ត្រូវតែ

  • ស្គាល់ច្បាស់ពីអតិថិជនគោលដៅ
  • ស្គាល់ច្បាស់ថា សេវាកម្មរបស់អ្នកនឹងជួយដោះស្រាយអ្វីដល់អតិថិជន
  • បង្កើតទំនាក់ទំនងល្អជាមួយអតិថិជនគោលដៅរបស់អ្នក
  • ការអភិវឌ្ឍន៍និងបង្កើតទំនុកចិត្តខ្ពស់ដល់អតិថិជន
  • កសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យល្អនិងល្បី
ពាណិជ្ជកម្ម

ភាពខុសគ្នារវាង Debit Card និង Credit Card

0
ភាពខុសគ្នារវាង Debit Card និង Credit Card

កាតឥណពន្ធ (Debit Card) និងកាតឥណទាន (Credit Card) គឺសុទ្ធតែផ្តល់នូវអត្ថប្រយោជន៍នៃផ្នែកហិរញ្ញវត្ថុដល់អ្នក មានន័យថា កាតទាំងពីរនេះជួយអ្នកក្នុងការប្រើប្រាស់ ឬទូទាត់សាច់ប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយពុំចាំបាច់ប្រើប្រាស់សាច់ប្រាក់នៅក្នុងដៃឡើយ។ ការប្រើប្រាស់កាតទាំងពីរនេះ មានការឆ្លងកាត់ប្រតិបត្តិការហិរញ្ញវត្ថុដោយមានសុវត្ថិភាពជាងមុន រហ័សជាងមុន និងងាយស្រួលជាងមុន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏របៀបប្រើប្រាស់ខ្លះរបស់កាតទាំងពីរមានភាពខុសគ្នាខ្លះដែរ។

1. Debit Card (កាតឥណពន្ធ)

Debit Card ក៏ផ្តល់ជូននូវកន្លែងដែលកាតឥណទានផ្តល់ជូនផងដែរ ដែលអនុញ្ញាតឱ្យមានប្រាក់លើឥណទានប៉ុន្តែតាមវិធីផ្សេង។ Debit Card គឺជាប័ណ្ណមួយដែលតម្រូវឱ្យអតិថិជនបង្កើតគណនីប្រាក់បញ្ញើរយ៉ាងហោចណាស់មួយ ហើយត្រូវមានប្រាក់នៅក្នុងគណនីបញ្ញើនោះ។ បន្ទាប់មក ទើបអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុបាន ដូចជាការទិញអីវ៉ាន់ ផ្ទេរប្រាក់ ទិញកាតទូរស័ព្ទ និងបង់ទឹកភ្លើងជាដើម។

លើសពីនេះ អ្នកនឹងមានលេខអត្តសញ្ញាណឬលេខសម្ងាត់ផ្ទាល់ខ្លួន (PIN) ដើម្បីប្រើជាមួយ Debit Card (កាតឥណពន្ធ)របស់អ្នកនៅតាមហាងឬATM។ ទោះយ៉ាងណាក៏ដោយ អ្នកក៏អាចប្រើ Debit Card (កាតឥណពន្ធ)របស់អ្នកដោយគ្មានលេខសម្ងាត់ (PIN) នៅតាមហាងមួយចំនួន។

2. Credit Card (កាតឥណទាន)

Credit Card គឺជាប័ណ្ណមួយដែលអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដូចជាទិញទំនិញតាមហាងទំនើបនានា ទិញទំនិញអនឡាញ និងដកសាច់ប្រាក់ដោយអតិថិជនមិនចាំបាច់មានប្រាក់នៅក្នុងគណនីឡើយ។ ប័ណ្ណនេះមានលក្ខណៈជាប័ណ្ណបំណុល ដូច្នេះប្រសិនបើចង់ប្រើប្រាស់ប័ណ្ណប្រភេទនេះត្រូវស្នើសុំទៅខាងធនាគារ ឬ គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាកម្មនេះឱ្យធ្វើការសិក្សាវាយតម្លៃពីលទ្ធភាពក្នុងការទូទាត់ត្រឡប់ទៅធនាគារវិញជារៀងរាល់ខែនៃប្រាក់ដែលបានចំណាយ។

ដូច្នេះ Credit Card (កាតឥណទាន) អនុញ្ញាតឱ្យអ្នកខ្ចីប្រាក់តាមចំនួនតិចតួច ដើម្បីចាប់ផ្តើមដំណើរការទិញទំនិញពីហាងលក់ទំនិញ។ អ្នកអាចប្រើកាតបានយ៉ាងងាយស្រួល ដើម្បីធ្វើប្រតិបត្តិការមូលដ្ឋានមួយចំនួន។ អ្នកនឹងទទួលខុសត្រូវក្នុងការសងការប្រាក់ខ្លះចំពោះប្រាក់ដែលបានខ្ចីឬប្រាក់ដែលបានផ្តល់នៅលើ Credit Card (កាតឥណទាន) ដល់អ្នក ហើយអ្វីដែលជាការព្រួយបារម្ភនៃការប្រើប្រាស់ Credit Card (កាតឥណទាន) គឺបន្ទាប់ពីការផុតកំណត់ក្នុងរយៈពេលជាក់លាក់ណាមួយ។ រយៈពេលដែលត្រូវបានអនុញ្ញាតជាធម្មតា គឺរហូតដល់30ថ្ងៃគិតចាប់ពីថ្ងៃធ្វើប្រតិបត្តិការឬទិញ។ នៅពេលដែលពេលវេលានៃការសងប្រាក់ដែលខ្ចីបានលើសពីដែនកំណត់ដែលបានអនុញ្ញាត 30 ថ្ងៃ អ្នកត្រូវបង់ការប្រាក់ទៅធនាគារដែលបានផ្តល់ឱ្យអ្នកនូវមធ្យោបាយប្រើប្រាស់ប័ណ្ណឥណទាន។ រយៈពេល 30 ថ្ងៃនេះ ត្រូវបានគេហៅថាជារយៈពេលអនុគ្រោះ។ អ្នកត្រូវបានណែនាំឱ្យកាន់សមតុល្យរបស់អ្នកនៅក្នុង Credit Card (កាតឥណទាន) ពីមួយខែទៅមួយខែដើម្បីជៀសវាងការទទួលខុសត្រូវចំពោះការបង់ការប្រាក់ខ្ពស់។ ដូច្នេះវាជាការសំខាន់ក្នុងការកត់សម្គាល់ថាការប្រើប្រាស់ Credit Card (កាតឥណទាន) គឺស្រដៀងនឹងការខ្ចីប្រាក់ពីអ្នកផ្តល់ហិរញ្ញប្បទានដែរ។

ពាណិជ្ជកម្ម

របៀបក្លាយជា Content Writer

0
របៀបក្លាយជា Content Writer

Content គឺជាស្តេច ពីព្រោះអ្នកនឹងជួបប្រទះច្រើននៅក្នុងសម័យឌីជីថលនេះ។ ការសរសេរខ្លឹមសារបង្ហោះ (Content Writing) គឺជាដំណើរការរៀបចំផែនការ ការបង្កើតនិងផ្សព្វផ្សាយខ្លឹមសារមាតិកាជាចម្បងសម្រាប់គោលបំណងទីផ្សារឌីជីថល។

ចំពោះបុគ្គលដែលបង្កើតមាតិកាឌីជីថលសម្រាប់ក្រុមហ៊ុន គឺពិពណ៌នាពីផលិតផលឬសេវាកម្មដែលពួកគេកំពុងផ្តល់ជូន ហើយនេះហៅថា Content Writer។ Content Writer មានទំនួលខុសត្រូវក្នុងការបង្កើតខ្លឹមសារ បង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក(SEO) ដែលបង្ហាញពីគំនិតនិងគោលដៅរបស់ក្រុមហ៊ុនឱ្យបានទៅដល់អតិថិជនគោលដៅ។

ការបង្កើតប្រភេទ Content ភាគច្រើន ជា៖

  • Blog Posts
  • មាតិកាគេហទំព័រ
  • Marketing Copy
  • ការ​សរសេរ​ដែល​មានគំនិត​ឆ្នៃ​ប្រឌិត
  • សរសេរពីការពិពណ៌នាអំពីអ្វីមួយ
  • អត្ថបទព័ត៌មាន
  • ស្គ្រីប
  • Copywriting

ជំនាញដែល Content Writer ចាំបាច់ត្រូវតែចេះ

បើយោងតាមគេហទំព័រ webdew.com បានឱ្យដឹងថា ដើម្បីក្លាយជា Content Writer ត្រូវតែសិក្សាឱ្យបានស៊ីជម្រៅលើជំនាញចំនួន 10 ខាងក្រោម រួមមាន៖

ទី1. ជំនាញបំផុសគំនិត (Brainstorming Skills)

សំដៅលើ ការចេះសិក្សាស្រាវជ្រាវឱ្យមានភាពស៊ីជម្រៅ ដើម្បីជាគន្លឹះក្នុងការស្វែងរកព័ត៌មានដែលមានតម្លៃបំផុតនៅលើប្រធានបទដែលអ្នកនឹងសរសេរ និងផ្ដល់ជាគំនិតបន្ថែមក្នុងបង្កើតមាតិកាឱ្យមានភាពទាក់ទាញ ព្រមទាំងផ្ដល់នូវទំនុកចិត្តកាន់តែខ្លាំងដល់អតិថិជន ឬអ្នកអាន។

ទី2. ចំណេះដឹងលើ SEO ល្អ

Content Writer ដ៏អស្ចារ្យ ត្រូវតែដឹងពីអ្វីៗទាំងអស់ដែលពាក់ព័ន្ធនឹង SEO ដើម្បីធ្វើយ៉ាងណាឱ្យមាតិការបស់អ្នកស្ថិតនៅចំណុចកំពូលនៃនិន្នាការSEO។ ក្នុងចំណុចនេះ ក៏ទាមទារឱ្យអ្នក​ដឹងពីរបៀបប្រើពាក្យគន្លឹះប្រកបដោយប្រសិទ្ធភាពនិងបង្កើតចំណងជើងនិងការពិពណ៌នាដែលងាយស្រួលប្រើ SEO ។

ទី3. ចេះសម្របខ្លួន

ការសរសេរទាមទារឱ្យមានការផ្ដោត និងបង្កើតខ្លឹមសារឱ្យមានភាពស៊ីចង្វាក់នឹងតម្រូវការរបស់អ្នកអាន ហើយពេលខ្លះបង្កើតខ្លឹមសារមិនត្រូវចិត្តនឹងអ្នកអាន ឬអ្នកពាក់ព័ន្ធឡើយ ដូច្នេះទាមទារឱ្យ Content Writer ចេះសម្របខ្លួន និងអភិវឌ្ឍន៍ស្ទាយនៃការសរសេរឱ្យកាន់តែល្អ។

ទី4. ជំនាញនៃការរៀបចំ

ការរៀបចំ មិនគ្រាន់តែមានន័យថាមានកន្លែងធ្វើការស្អាតនោះទេ ប៉ុន្តែចង់សំដៅបន្ថែមថា តើអ្នកមានទំនួលខុសត្រូវលើការងារដែលអ្នកត្រូវបានចាត់តាំងកម្រិតណា? ដូច្នេះអ្នកត្រូវរក្សាកំណត់ត្រានៅលើប្រតិទិននិងបំពេញតាមកាលកំណត់។ ការយឺតយ៉ាវក្នុងការបញ្ជូនកិច្ចការ មានផលប៉ះពាល់អាក្រក់ដល់អតិថិជននិងថៅកែរបស់អ្នក។ ផ្តល់អាទិភាពដល់ការងាររបស់អ្នក ដើម្បីឱ្យអ្នកសម្រេចបានការងារទាន់ពេលវេលាដោយគ្មានការរំខាន។ ជារួមមក Content Writer ត្រូវតែជាមនុស្សមានទំនួលខុសត្រូវខ្ពស់ គោរពពេលវេលា និងធ្វើការងារបានល្អ។

ទី5. សមត្ថភាពដើម្បីបំពេញតាមកាលកំណត់

អ្នកត្រូវយល់ថា អតិថិជនរបស់អ្នកបានផ្តល់ពេលវេលាគ្រប់គ្រាន់ដល់អ្នកក្នុងការបំពេញការងារ ដូច្នេះប្រសិនបើអ្នកបានបញ្ជូនការងាររបស់អ្នកទាន់ពេលវេលា នោះជាការបង្ហាញពីវិជ្ជាជីវៈនិងភាពជឿជាក់ដ៏ល្អផ្ទាល់ខ្លួនរបស់អ្នក ហើយអ្នកពាក់ព័ន្ធក៏ទុកចិត្តអ្នកកាន់តែខ្លាំង។ ការគ្រប់គ្រងពេលវេលា គឺជាការចាំបាច់ដើម្បីកំណត់ថា តើមានការងារប៉ុន្មានដែលអ្នកអាចធ្វើការនិងផ្តល់ឱ្យទាន់ពេលវេលាដោយមិនត្រូវបានច្រានចោល?

ទី6. មានការផ្ដោតខ្លាំង

ការសរសេរអត្ថបទទាមទារឱ្យមានការផ្តោតអារម្មណ៍ ដូច្នេះកំឡុងពេលធ្វើការសូមបំបាត់ការរំខានណាមួយ ហើយព្យាយាមផ្តោតលើកិច្ចការឱ្យបានល្អ។

ទី7. ជំនាញទំនាក់ទំនង

សំដៅលើការទំនាក់ទំនងជាមួយអតិថិជនឬអ្នកពាក់ព័ន្ធ ដើម្បីជៀសវាងការភ័ន្តច្រឡំនានា។ ប្រសិនបើអ្នកមានការសង្ស័យទាក់ទងនឹងគម្រោងនៃការសរសេរណាមួយ សូមប្រាប់អតិថិជនរបស់អ្នក ឬអ្នកពាក់ព័ន្ធអំពីវាហើយសួរពួកគេបញ្ជាក់។ ការសរសេរពាក់ព័ន្ធនឹងដំណើរការទំនាក់ទំនងជាច្រើន ដើម្បីធ្វើឱ្យការសរសេរមានភាពល្អ និងត្រូវនឹងគោលដៅដែលអ្នកពាក់ព័ន្ធចង់បាន ជាពិសេសអតិថិជនរបស់អ្នកចង់បាន។

ត្រូវប្រាកដថាអ្នកមិនមានកំហុសឆ្គង ហើយទាក់ទងជាមួយអតិថិជនរបស់អ្នក ឬអ្នកពាក់ព័ន្ធប្រសិនបើបញ្ហានៅតែកើតមាន។ ខណៈពេលកំពុងសរសេរទៅកាន់អតិថិជនរបស់អ្នកឬទៅកាន់អ្នកពាក់ព័ន្ធ សូមពិចារណាថាវាជាការទំនាក់ទំនងផ្លូវការនិងពិនិត្យសាររបស់អ្នកជាមុន។

ទី8. ការផ្តល់មាតិកាដែលមានគុណភាព

ត្រូវតែផ្ដល់នូវការសរសេរដ៏ល្អបំផុតរបស់អ្នក និងផ្តល់នូវមាតិកាដែលមានគុណភាពនិងពិសេសលើសពីនេះ ត្រូវធានាថាអត្ថបទរបស់អ្នកត្រឹមត្រូវតាមវេយ្យាករណ៍ និងមានការចូលរួមគ្រប់គ្រាន់ដើម្បីទាក់ទាញមហាជន។

ទី9. កែសម្រួល

សំដៅលើ ការត្រួតពិនិត្យ និងកែសម្រួលម្ដងហើយម្ដងទៀត រហូតអ្នកប្រាកដចិត្តថា ការសរសេររបស់អ្នកមានភាពត្រឹមត្រូវបាន 100%។

ទី10. ប្រើប្រាស់ប្រព័ន្ធសង្គម

ប្រព័ន្ធសង្គម គឺមានឧបករណ៍ជាច្រើនសម្រាប់ជួបមនុស្ស។ ម្ចាស់អាជីវកម្មភាគច្រើនចាត់ទុកប្រព័ន្ធផ្សព្វផ្សាយសង្គមជាទីផ្សារទាំងមូល។ ពួកគេភាគច្រើនចំណាយប្រាក់យ៉ាងច្រើនក្នុងការផ្សព្វផ្សាយផលិតផលរបស់ពួកគេដោយប្រើទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមជាចម្បង ពីព្រោះវាជាវិធីដ៏ល្អមួយដើម្បីបង្កើតការនិយាយពីមាត់មួយទៅមាត់មួយរបស់អតិថិជន។

ជារួមមកក្នុងនាមជា Content Writer ត្រូវតែចេះប្រើប្រាស់ប្រព័ន្ធសង្គម ដើម្បីផ្សព្វផ្សាយឱ្យកាន់តែមានភាពល្បីល្បាញ និងមានអ្នកចូលរួមច្រើននៅក្នុងមាតិការបស់អ្នក ដូច្នេះអ្នកត្រូវពូកែបង្កើតទំនាក់ទំនងជាមួយមនុស្សទាំងក្រៅនិងក្រៅអ៊ីនធឺណេត។

ពាណិជ្ជកម្ម

តើ Content Writer ធ្វើអ្វីខ្លះ?

0
តើ Content Writer ធ្វើអ្វីខ្លះ?

តើអ្វីជា Content Writer ?

បើយោងតាមគេហទំព័រ Copify Blog បានកំណត់និយមន័យថា  Content Writer សំដៅលើ អ្នកមានជំនាញក្នុងការបង្កើតខ្លឹមសារដែលពាក់ព័ន្ធនឹងអ្វីមួយ ដែលមានភាពទាក់ទាញដល់អតិថិជនគោលដៅ និងមានគុណភាពខ្ពស់ក្នុងការសរសេរផ្ដល់ជាព័ត៌មាន និងបង្កើតមាតិកាល្អៗលើប្រព័ន្ធអនឡាញ ព្រមទាំងបង្កើតពាក្យគន្លឹះដែលងាយស្រួលស្វែងរកទៀតផង។

បើយោងតាមគេហទំព័រ Study.com បានកំណត់និយមន័យថា Content Writer គឺជាអ្នកនិពន្ធអាជីពដែលផលិតខ្លឹមសារគួរឱ្យចាប់អារម្មណ៍សម្រាប់ប្រើប្រាស់តាមអ៊ីនធឺណេត។ ហើយជាបុគ្គលដែលយល់ដឹងអំពីអ៊ីនធឺណេត ដើម្បីបង្កើតអត្ថបទ និងទម្រង់ផ្សេងៗនៃគេហទំព័រដែលត្រូវបានសរសេរ។

សរុបមក Content Writer គឺជាអ្នកបង្កើតខ្លឹមសារមាតិកានានាដែលពាក់ព័ន្ធនឹងអ្វីមួយ ប្រកបដោយគុណភាពខ្ពស់ ងាយស្រួលស្វែងរក និងទាក់ទាញចំណាប់អារម្មណ៍អតិថិជនគោលដៅតាមប្រព័ន្ធអនឡាញ។ ហើយមានសមត្ថភាពយល់ដឹងយ៉ាងជ្រាលជ្រៅអំពីគោលបំណងនៃប្រភេទខ្លឹមសារជាក់លាក់ ដើម្បីបង្កើតខ្លឹមសារមាតិកានីមួយៗឱ្យមានគុណភាព គុណតម្លៃ និងស្គាល់ពីអតិថិជនគោលដៅច្បាស់។ ចំពោះខ្លឹមសារទាំងនោះ អាចរួមបញ្ចូល៖

  • អត្ថបទ
  • blog posts
  • ស្គ្រីបវីដេអូ ឬPodcasts
  • eBooks ឬ Books
  • ការពិពណ៌នាប្រភេទផលិតផល
  • ទស្សនាវដ្ដី
  • Web pages
  • ការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម
  • Email marketing និងជាច្រើនទៀត។

តួនាទី និងទំនួលខុសត្រូវ

Content Writer មានតួនាទីជាអ្នកច្នៃប្រឌិតដែលមានជំនាញក្នុងការសរសេរច្បាប់ចម្លងសម្រាប់គេហទំព័រ Blogs ប្រព័ន្ធផ្សព្វផ្សាយសង្គម សៀវភៅបោះពុម្ពផ្សាយ សៀវភៅអេឡិចត្រូនិក និងវេទិកាផ្សេងៗទៀត ក្នុងគោលបំណងជូនដំណឹងថ្មីៗ ផ្ដល់ជូននូវចំណេះដឹង ព័ត៌មានថ្មីៗ ការអប់រំ ការកំសាន្តដល់អតិថិជនគោលដៅ ដើម្បីផ្ដល់ជាគុណប្រយោជន៍ ឬគុណតម្លៃនានា ព្រមទាំងអាចជំរុញឱ្យពួកគេបានស្គាល់ច្បាស់ពីផលិតផលសេវាកម្ម ឬម៉ាកយីហោអាជីវកម្ម តាមរយៈមាតិកាដែលបានបង្កើតនិងបានផ្សព្វផ្សាយនោះ។

លើសពីនេះ ត្រូវតែចេះស្វែងរកប្រភពព័ត៌មានល្អបំផុតសម្រាប់បង្កើតមាតិកា និងរកវិធីដើម្បីចងចិត្តអតិថិជនតាមរយៈមាតិការបស់ខ្លួន ដើម្បីជួយឱ្យអាជីវកម្មសម្រេចបានគោលដៅជាក់លាក់។ អ្វីដែលកាន់តែសំខាន់នោះ Content Writer ត្រូវតែ ៖

  • ជាអ្នកពូកែសិក្សាស្រាវជ្រាវ ដើម្បីធ្វើឱ្យការបង្កើតខ្លឹមសារមាតិកាកាន់តែគ្រប់ជ្រុងជ្រោយ និងខ្លឹមសារមានគុណភាពខ្ពស់
  • ជាអ្នករចនាដ៏ល្អ ដើម្បីធានាថា ការរចនានៃការសរសេរមានភាពងាយស្រួលអាន និងទាក់ទាញឱ្យមានអ្នកចង់អានកាន់តែច្រើន
  • អ្នកជំនាញ SEO ដើម្បីធានាថា អតិថិជនគោលដៅ ងាយស្រួលស្វែងរកនៅលើប្រព័ន្ធអនឡាញ
  • អ្នកកែសម្រួល ដើម្បីធានាថា ការសរសេរមានខ្លឹមសារល្អ និងត្រឹមត្រូវ

ការងារសំខាន់ៗរបស់ Content Writer

បើយោងតាមគេហទំព័ររបស់ futurelearn.com បានបង្ហាញពីការងារសំខាន់ចំនួន 4 ដែល Content Writer ត្រូវធ្វើ រួមមាន៖

  1. រៀបផែនការដើម្បីបង្កើតមាតិកាល្អៗ
  2. ដំណើរការនៃការសរសេរឱ្យមានគុណភាពខ្ពស់
  3. កែសម្រួលឱ្យមានភាពត្រឹមត្រូវ 100%
  4. មើលឡើងវិញពីលទ្ធផលនិងកែតម្រូវឱ្យមានភាពល្អជាងមុន
ពាណិជ្ជកម្ម

វិធី 8 យ៉ាងរបស់លោក Neil Pasricha ដើម្បីអានសៀវភៅឱ្យបានច្រើននៅក្នុងឆ្នាំនេះ

0
របៀបអានសៀវភៅឱ្យបានច្រើននៅក្នុងឆ្នាំនេះ

ជីវិតពេញវ័យរបស់ Neil Pasricha ភាគច្រើនគាត់អាចអានសៀវភៅ 5 ក្បាលក្នុងមួយឆ្នាំ ប្រសិនបើគាត់មានពេលវេលាទំនេរគ្រប់គ្រាន់។ ហើយពេលខ្លះ សៀវភៅមួយចំនួនក៏មិនបានអាន ដោយទុកចោលជាច្រើនខែក៏មាន។

ហើយកាលពីឆ្នាំមុន Neil Pasricha បានភ្ញាក់ផ្អើលចំពោះខ្លួនឯងដោយអានសៀវភៅចប់ចំនួន 50 ក្បាល ហើយឆ្នាំនេះ គាត់កំពុងឈានដល់ 100ក្បាល ។ ហើយគាត់បាននិយាយថា “ខ្ញុំមិនដែលមានអារម្មណ៍ថាមានភាពច្នៃប្រឌិតគ្រប់ផ្នែកទាំងអស់នៃជីវិតរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំមានការចាប់អារម្មណ៍ជាងមុនលើការអាន និងការសរសេរ” ។

ហេតុផលខាងលើនេះហើយ ទើបលោក Neil Pasricha ក៏បានសរសេរផ្ដល់ជាដំបូន្មានផ្ទាល់ខ្លួននៅលើគេហទំព័ររបស់ Harvard Business Review ក្នុងគោលបំណងចែករំលែកពីវិធីក្នុងការអានឱ្យបានកាន់តែច្រើនចូលក្នុងជីវិតផ្ទាល់ខ្លួនរបស់អ្នក ដោយផ្អែកលើអាកប្បកិរិយាដែលគាត់បានផ្លាស់ប្តូរ។

វិធី1. ប្រមូលផ្តុំឱ្យមានការអាននៅផ្ទះរបស់អ្នក

កាលពីឆ្នាំ1998 អ្នកចិត្តសាស្រ្ត Roy Baumeister និងសហការីរបស់គាត់បានធ្វើការពិសោធន៍ “chocolate chip cookie and radish” ដ៏ល្បីល្បាញរបស់ពួកគេ។ ពួកគេបានបែងចែកមុខវិជ្ជាសាកល្បងជា3 ក្រុម ដោយលក្ខខ័ណ្ឌគឺមិនឱ្យពួកគេញ៉ាំអ្វីទាល់ទាំងសោះក្នុងរយៈពេល 3 ម៉ោងមុនពេលពិសោធន៍។ ក្រុមទី1 ត្រូវបានគេផ្តល់chocolate chip cookies និងរ៉ាឌី ហើយត្រូវបានគេប្រាប់ថាពួកគេអាចញ៉ាំតែរ៉ាឌីបាន។ ក្រុមទី2 ត្រូវបានគេផ្តល់ chocolate chip cookies និង រ៉ាឌី ហើយត្រូវបានគេប្រាប់ថាពួកគេអាចញ៉ាំអ្វីដែលពួកគេចូលចិត្ត។ ក្រុមទី3 មិនត្រូវបានផ្តល់អាហារទាល់តែសោះ។ បន្ទាប់មកក្រុមអ្នកស្រាវជ្រាវដែលមានក្រុមទាំង3ខាងលើកំពុងព្យាយាមដោះស្រាយបញ្ហាដែលមិនអាចទៅរួច ដើម្បីដឹងថាតើពួកគេមានរយៈពេលប៉ុន្មាន? វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមទី1 បានចំណាយកម្លាំងទាំងអស់របស់ពួកគេនៅឆ្ងាយពី cookies ។

តើនេះមានអ្វីទាក់ទងនឹងការអាន? ទាំងនេះ ចង់សំដៅលើ ការមានទូរទស្សន៍នៅក្នុងផ្ទះ ឬវត្ថុនានាដែលបានល្បួងអ្នកឱ្យកាត់បន្ថយឆន្ទៈក្នុងការអានសៀវភៅ។ ដូច្នេះចូរអ្នកចាកចេញឱ្យឆ្ងាយពីទូរទស្សន៍និងវត្ថុនានាដែលអាចរំខានអ្នក ឬមិនអាចឱ្យអ្នកផ្ដោតលើការអានបានល្អជាប្រចាំទៅតាមការកំណត់របស់អ្នក។

វិធី2. ធ្វើការប្តេជ្ញាចិត្តជាសាធារណៈ

នៅក្នុងសៀវភៅ “ចិត្តវិទ្យានៃការបញ្ចុះបញ្ចូល” របស់ Robert Cialdini បានចែករំលែកការសិក្សាចិត្តវិទ្យា ដូចជានៅពេលមនុស្សដាក់ការភ្នាល់របស់ពួកគេនៅឯទីលានប្រណាំង ពួកគេមានទំនុកចិត្តច្រើនជាងពេលដែលមិនទាន់ដាក់ការភ្នាល់លើការប្រឈាំងសេះទៅទៀត។

ការប្តេជ្ញាចិត្ត គឺជាអាវុធមួយក្នុងចំណោមអាវុធធំទាំង 6 នៃឥទ្ធិពលសង្គម។ ដូច្នេះហេតុអ្វីបានជាយើងមិនអាចគិតថាខ្លួនឯងជាអ្នកប្រណាំងសេះ? ដើម្បីធ្វើឱ្យខ្លួនឯងមានការប្តេជ្ញាចិត្តលើការអានសៀវភៅឱ្យបានខ្លាំង អ្នកត្រូវតែកំណត់ចំនួនសៀវភៅដែលអ្នកត្រូវអានឱ្យចប់ ក្នុងរយៈពេលប៉ុន្មាន ហើយភ្នាល់លើការអាននេះជាមួយមិត្តភក្តិ ឬការធ្វើបញ្ជីនៃការអានដើម្បីពិនិត្យមើលលទ្ធផលចុងក្រោយ។ ម្យ៉ាងទៀត អ្នកអាចកត់ចំណាំនៅក្នុងទូរស័ព្ទលើកម្មវិធីCalendar, email list  ឬកម្មវិធីផ្សេងៗ ដើម្បីរំលឹកអ្នកឱ្យអានសៀវភៅជាដើម។ ជាក់ស្ដែង លោក Neil Pasricha ធ្វើបែបនេះជារៀងរាល់ខែ ដោយមានអ៊ីមែល និងក្លឹបសៀវភៅប្រចាំខែរបស់គាត់ ដើម្បីពិនិត្យលទ្ធផលនៃការអាន និងរំលឹកការអានរបស់គាត់។

វិធី3. ស្វែងរកបញ្ជីឈ្មោះដែលអាចទុកចិត្តបានពីរបី

នៅលើសកលលោកនេះ សៀវភៅ និងបញ្ជីឈ្មោះសៀវភៅដែលមនុស្សអាន មានច្រើនណាស់ ដូច្នេះអ្នកត្រូវតែជ្រើសរើសបញ្ជីឈ្មោះប្រភេទសៀវភៅណាដែលអាចទុកចិត្តបាន អាចពង្រឹងសមត្ថភាព ចំណេះដឹង និងរីកចម្រើនបាន។ ជាក់ស្ដែង បញ្ជីខ្លះដែល Neil Pasricha ចូលចិត្តគឺ៖ បញ្ជីអានរបស់ប៊ីលហ្គេត (Bill Gates’s reading list) បញ្ជីអានរបស់ឌឺរេកស៊ីវើរ (Derek Sivers’s reading list) និងបញ្ជីរបស់ Tim Ferriss (Tim Ferriss’s reading list) ដែលគាត់បានប្រមូលនូវការណែនាំជាច្រើន ពី Podcast របស់គាត់។

វិធី4. ផ្លាស់ប្តូរផ្នត់គំនិតនៅពេលអ្នកចង់ឈប់អានសៀវភៅ

មនុស្សជាច្រើន ត្រូវបានឈប់អានសៀវភៅហើយមានអារម្មណ៍មិនល្អចំពោះវា។ ដូច្នេះអ្វីដែលអ្នកត្រូវធ្វើ គឺផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក។ ចូរស្វែងរកគោលបំណងនៃការអាន បង្កើតចំណង់នាំការអាន បណ្ដុះគំនិតក្នុងការអភិវឌ្ឍតាមរយៈការអាន​ និងធ្វើខ្លួនឯងមានភាពរីករាយជាមួយនឹងការអានជាប្រចាំ។

វិធី5. ចំណាយដើមទុនដើម្បីអាន

សំដៅលើការចំណាយពេលវេលា និងចំណាយលុយមួយចំនួនលើគេហទំព័រ ឬកម្មវិធីដែលមានលក់អត្ថបទល្អៗ និងសៀវភៅតាមអនឡាញ។

វិធី6. បង្កើតបណ្ណាល័យនៅផ្ទះ

សំដៅលើការរៀបចំទុកដាក់សៀវភៅឱ្យដូចជាកូនបណ្ណាល័យផ្ទាល់ខ្លួន ដូច្នេះនៅពេលដែលអ្នកបានឃើញសៀវភៅជាប្រចាំ នោះអ្នកនឹងអាន និងរិះរកសៀវភៅថ្មីៗបន្តទៀត នៅពេលដែលអ្នកបានអានសៀវភៅចប់អស់។

វិធី7. អានសៀវភៅអេឡិចត្រូនិច

អ្នកអាចចាប់ផ្ដើម អភិវឌ្ឍន៍សមត្ថភាពខ្លួនឯងឱ្យមានបន្សុំាក្នុងការអានសៀវភៅតាមអេឡិចត្រូនិចបន្ថែមទៀត ពីព្រោះអ្នកអាចដាក់តាមខ្លួនបានគ្រប់ពេល និងព្យាយាមអានបានច្រើនជាងមុននៅគ្រប់ទិសទី។

ទី8. បន្តអនុវត្តន៍ការអានជាប្រចាំ

នៅពេលទំនេរ ត្រូវតែឆ្លៀតអាន និងអានត្រូវតែមានការផ្ដោតអារម្មណ៍ឱ្យបានល្អ ព្រមទាំងអានប្រកបដោយគោលបំណងចង់ចេះ ចង់ដឹងលើអ្វីមួយដែលមាននៅក្នុងសៀវភៅនោះ។

ពាណិជ្ជកម្ម

គន្លឹះ10 យ៉ាង ដើម្បីស្វែងរកអ្នកណែនាំផ្លូវដ៏ត្រឹមត្រូវសម្រាប់អ្នក

0
គន្លឹះ10 យ៉ាង ដើម្បីស្វែងរកអ្នកណែនាំផ្លូវដ៏ត្រឹមត្រូវសម្រាប់អ្នក

មនុស្សគ្រប់គ្នា សុទ្ធតែមានគោលដៅជីវិតដើម្បីធ្វើសកម្មភាពឱ្យទទួលបានជោគជ័យ ប៉ុន្តែដើម្បីជាជំនួយដើម្បីទទួលបានភាពជោគជ័យបានកាន់តែលឿន ទាមទារឱ្យមានអ្នកណែនាំផ្លូវបន្ថែមទៀត ប៉ុន្តែជាបញ្ហាចោទនោះគឺ មិនដឹងពីរបៀបជ្រើសរើសអ្នកណែនាំដ៏ត្រឹមត្រូវសម្រាប់ជួយ។

ដូច្នេះគន្លឹះ 10 យ៉ាង ខាងក្រោម នឹងជួយអ្នកឱ្យឈ្វេងយល់ពីអ្វីដែលអ្នកកំពុងស្វែងរកក្នុងការកំណត់អត្តសញ្ញាណអ្នកណែនាំឱ្យបានត្រឹមត្រូវសម្រាប់អ្នកនិងរៀបចំខ្លួនអ្នកឱ្យទទួលបានជោគជ័យ។

1. ឈ្វេងយល់ថា តើអ្នកណែនាំគឺជាអ្វី?

អ្នកណែនាំផ្លូវ គឺជាមនុស្សម្នាក់ដែលអាចដើរតួជាអ្នកលើកទឹកចិត្តនិងណែនាំបង្ហាញផ្លូវ និងលើកទឹកចិត្តអ្នកឱ្យទទួលឬបង្កើតឱកាសថ្មីនិងជួយអ្នកឱ្យជម្នះរាល់ស្ថានភាពលំបាក ដូចជាការផ្លាស់ប្តូរទៅតួនាទីថ្មីឬការបំពេញការងារជាដើម។

ជារឿយៗអ្នកណែនាំរបស់អ្នក នឹងក្លាយជាអ្នកដែលធ្វើការនៅក្នុងឧស្សាហកម្មដូចអ្នក ឬមានតួនាទីស្រដៀងគ្នា ឬនរណាម្នាក់ដែលធ្វើការនៅក្នុងឧស្សាហកម្មឬប្រភេទតួនាទីដែលអ្នកចង់ផ្លាស់ប្តូរ ដើម្បីអាចជួយអ្នកឱ្យឈ្វេងយល់ពីរបៀបធ្វើឱ្យអាជីពរបស់អ្នកកាន់តែល្អនិងរីកចម្រើន ព្រមទាំងអាចសម្រេចបានតាមក្ដីស្រមៃរបស់អ្នក។

2. ច្បាស់នឹងគោលដៅរបស់អ្នក

មុននឹងសម្រេចចិត្តសុំនរណាម្នាក់ធ្វើជាអ្នកណែនាំ អ្នកត្រូវឆ្លុះបញ្ចាំងពីអ្វីដែលអ្នកសង្ឃឹមថានឹងអាចរៀនចេញពីទំនាក់ទំនងជាមួយអ្នកណែនាំនោះ។ គោលដៅនៃទំនាក់ទំនងជាមួយអ្នកណែនាំភាគច្រើន គឺដើម្បីជួយអ្នកឱ្យជម្នះរាល់ការផ្លាស់ប្តូរ ឬ ឧបសគ្គ ឬ ធ្វើឱ្យប្រសើរឡើងនៅក្នុងវិស័យការងារដែលអ្នកត្រូវការការគាំទ្រឬការណែនាំបន្ថែម។

បន្ថែមពីនេះ ចូរគិតអំពីគោលបំណងជាមុនសិន មុននឹងស្វែងរកអ្នកណែនាំ។ កំណត់ចន្លោះប្រហោងក្នុងការអនុវត្តការងាររបស់អ្នកនិងអ្វីដែលអ្នកត្រូវការដើម្បីឈ្វេងយល់ឱ្យបានច្បាស់អំពីឧស្សាហកម្មឬនិយោជករបស់អ្នក។

3. ជ្រើសរើសមនុស្សឱ្យត្រឹមត្រូវដើម្បីធ្វើជាអ្នកណែនាំដល់អ្នក

ចូរបញ្ជាក់ពីជំនាញដែលអ្នកកំពុងស្វែងរកជំនួយ ឬសំណួរអ្វីដែលមានអំពីឧស្សាហកម្មរបស់អ្នក បន្ទាប់មកស្វែងរកសហគមន៍នៅជុំវិញអ្នក រួមទាំងមិត្តរួមការងារ មិត្តភក្តិ គ្រួសារនិងបណ្តាញអតីតនិស្សិតនៅមហាវិទ្យាល័យរបស់អ្នក ដើម្បីស្វែងរកអ្នកណែនាំដ៏មានសក្តានុពល។

អ្នកណែនាំរបស់អ្នកមិនចាំបាច់ជានាយកប្រតិបត្តិទេ។ ពួកគេអាចមានកម្រិតខ្លះលើសអ្នក។​ លើសពីនេះ អ្នកត្រូវជ្រើសរើសអ្នកណែនាំណាដែលមានបុគ្គលិកលក្ខណៈដូចខាងក្រោម៖

ទី1. មានចំណេះដឹងល្អឬមានជំនាញពាក់ព័ន្ធដែលអ្នកត្រូវការឱ្យជួយ

ទី2. ភាពរីករាយក្នុងការចែករំលែកលើជំនាញនោះ

ទី3. អាកប្បកិរិយាគួរឱ្យគោរព

ទី4. ឆន្ទៈក្នុងការវិនិយោគលើអ្នកដទៃ

ទី5. សមត្ថភាពក្នុងការផ្តល់មតិដោយស្មោះត្រង់និងដោយផ្ទាល់

ទី6. មានជំនាញស្តាប់ ដើម្បីឆ្លុះបញ្ចាំងឬឈ្វេងយល់ពីអ្នកនិងមានការយល់ចិត្ត

ទី7. ឆន្ទៈចង់ជួយទាំងគំនិត និងជំនួយផ្សេងៗតាមលទ្ធភាព

4. ត្រូវប្រាកដថា អ្នកណែនាំត្រូវតែមានទស្សនៈផ្សេងគ្នា

Jackson បានផ្តោតលើការស្វែងរកអ្នកណែនាំដែលធ្វើការនៅក្នុងនាយកដ្ឋានផ្សេងៗ ដូចជាការផ្សាយពាណិជ្ជកម្មឬការច្នៃប្រឌិតដើម្បីផ្តល់ឱ្យនាងនូវទស្សនៈផ្សេងនិងបង្រៀនជំនាញថ្មីរបស់នាង។ នាងនិយាយថា “ខ្ញុំចង់រៀនពីនរណាម្នាក់ដែលមិនធ្វើដូចខ្ញុំ” ។ គ្រូដែលមានទស្សនៈផ្សេងគ្នាបានជួយនាងយល់ពីរបៀបធ្វើការជាមួយមនុស្សផ្សេងគ្នា កែសម្រួលស្ទីលទំនាក់ទំនងរបស់នាង និងគិតប្រកបដោយភាពច្នៃប្រឌិតថែមទៀត។

Patterson យល់ស្របថា វាមានសារៈសំខាន់ណាស់ក្នុងការស្វែងរកអ្នកណែនាំជាមួយទស្សនៈពិភពលោកផ្សេងៗគ្នា។ លើសពីនេះ គាត់បាននិយាយថា “ប្រសិនបើអ្នកពិតជាចង់ជំរុញខ្លួនឯងឱ្យរីកចម្រើន អ្នកត្រូវការអ្នកណែនាំដែលខុសពីអ្នក ដោយអាចផ្តល់ទស្សនៈផ្សេងដល់អ្នក” ។ នេះអាចជាមនុស្សម្នាក់នៅក្នុងនាយកដ្ឋានផ្សេងឬនរណាម្នាក់ដែលមានសាវតាខុសៗគ្នាដែលមានបទពិសោធន៍នៅកន្លែងធ្វើការខុសពីអ្នក។

5. ចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយអ្នកណែនាំ

ចំណុចនេះ អ្នកត្រូវតែចាប់ផ្ដើមណាត់ជួប និងបង្កើតទំនាក់ទំនងយ៉ាងជិតស្និតជាមួយអ្នកណែនាំ ដោយចំណុចចាប់ផ្ដើម អ្នកត្រូវណែនាំអំពីខ្លួនរបស់អ្នកទៅកាន់គាត់ និងប្រាប់ហេតុផលលម្អិត ដើម្បីធ្វើយ៉ាងណាសុំគាត់ធ្វើជាអ្នកណែនាំផ្លូវសម្រាប់អ្នក។ បន្ទាប់មក អាចសួរសំណួរជាបន្តបន្ទាប់ ដើម្បីសុំជាយោបល់ក្នុងការធ្វើសកម្មភាពនានាក្នុងការទទួលបានភាពប្រសើរ និងភាពជោគជ័យលើអ្វីដែលអ្នកចង់សម្រេច។

6. ត្រូវជាក់លាក់អំពីអ្វីដែលអ្នកចង់បាន

អ្នកត្រូវតែធ្វើយ៉ាងណា ឱ្យអ្នកណែនាំរបស់អ្នកបានយល់ពីអ្វីដែលអ្នកកំពុងធ្វើ ឬអ្វីដែលអ្នកត្រូវការការគាំទ្រ ហើយហេតុអ្វីបានជាអ្នកងាកទៅរកពួកគេជាជាងអ្នកផ្សេង?

ការដឹងច្បាស់នូវអ្វីដែលអ្នកកំពុងស្វែងរក កំពុងត្រូវការពិតប្រាកដ និងមូលហេតុដែលអ្នកគិតថា អ្នកណែនាំរបស់អ្នកជាមនុស្សត្រឹមត្រូវនឹងជួយអ្នកឱ្យបានសម្រេចតាមគោលដៅបាន នោះវានឹងជួយអ្នកឱ្យដឹងបានយ៉ាងច្បាស់ថា អ្នកចង់បានអ្វីពិតប្រាកដ ហើយអ្នកណែនាំផ្លូវនោះ គាត់នឹងនិយាយបែបណាមកកាន់អ្នក ប្រសិនបើអ្នកណែនាំនោះគាត់មិនយល់ព្រមឬមិនស័ក្តសមនឹងជួយអ្នក នោះគាត់នឹងអាចនិយាយថា “ ខ្ញុំប្រហែលជាមិនអាចផ្តល់ឱ្យអ្នកនូវភាពច្បាស់លាស់នោះទេ” ជាដើម។

7. ធ្វើឱ្យងាយស្រួលសម្រាប់ Mentor របស់អ្នក

ត្រូវគោរពពេលវេលារបស់អ្នកណែនាំ ទាំងការណាត់ជួបប្រជុំផ្ទាល់ ឬខល ឬឆាតសួរជាដើម។ ដូច្នេះអ្នកត្រូវតែពិចារណាឱ្យបានលំអិតពីការបញ្ជូនរបៀបវារៈឬសំណួររបស់អ្នកឱ្យបានមួយថ្ងៃសិន មុនណាត់ជួបប្រជុំ ឬសុំយោបល់ពីអ្នកណែនាំរបស់អ្នក។ ធ្វើបែបនេះ អ្នកណែនាំរបស់អ្នកមានពេលគិតអំពីវិធីជួយអ្នកបានយ៉ាងល្អបំផុត។

8. ស្តាប់និងបង្ហាញពួកគេ ថាអ្នកបានឱ្យតម្លៃចំពោះមតិរបស់ពួកគេ

ប្រសិនបើអ្នកណែនាំរបស់អ្នក បានណែនាំអ្នកឱ្យសាកល្បងសកម្មភាពឬណែនាំអ្នកឱ្យអានសៀវភៅណាមួយ សូមបង្ហាញថា អ្នកកំពុងបញ្ចូលមតិយោបល់របស់ពួកគេ ដោយប្រាប់ពួកគេទាំងតាមសារ ឬនៅកិច្ចប្រជុំបន្ទាប់របស់អ្នក តើមានអ្វីកើតឡើងនៅពេលអ្នកធ្វើតាមដំបូន្មានរបស់ពួកគេ។

លើសពីនេះ ត្រូវរកវិធីដើម្បីឆ្លុះបញ្ចាំងពីអ្នកណែនាំរបស់អ្នក ពីអ្វីដែលអ្នកកំពុងរៀនពីការប្រជុំ។

ជារួមមក ត្រូវធ្វើយ៉ាងណាឱ្យអ្នកណែនាំរបស់អ្នក មានអារម្មណ៍ថា គាត់មានតម្លៃសម្រាប់អ្នក ដោយអ្នកបានផ្ដល់ការគោរពឱ្យតម្លៃ បានអនុវត្តន៍តាម និងផ្ដល់ជាការឆ្លុះបញ្ចាំងនានា ក្រោយពីអ្នកបានអនុវត្តន៍តាម ព្រមទាំងសុំមតិយោបល់នានាពីគាត់បន្ថែមជាដើម។

9. ដឹងថាអ្នកណែនាំ អាចនឹងផ្លាស់ប្តូរជាមួយអាជីពរបស់អ្នក

ត្រូវប្រាកដថា មនុស្សដែលអ្នកជ្រើសរើសធ្វើជាអ្នកណែនាំ អាចមានសមត្ថភាពផ្លាស់ប្តូរកន្លែងដែលអ្នកកំពុងស្ថិតនៅនិងអ្វីដែលអ្នកត្រូវការបំផុតនាពេលបច្ចុប្បន្ន។

10. បង្ហាញការដឹងគុណ

អ្នកណែនាំរបស់អ្នក ក៏មានជីវិតផ្ទាល់ខ្លួន ការងារនិងទំនួលខុសត្រូវ ដូច្នេះសូមបង្ហាញការគោរពរបស់អ្នកដោយមិនទាមទារពេលវេលាច្រើនពេក។ ហើយសម្ដេងនូវការដឹងគុណជានិច្ចកាល នៅពេលអ្នកទទួលបានសម្រេចភារកិច្ច និងធ្វើអ្វីមួយសម្រាប់គាត់ ព្រមទាំងរក្សាទំនាក់ទំនងជាមួយអ្នកណែនាំរបស់អ្នកឱ្យបានល្អជារៀងរហូត។

ពាណិជ្ជកម្ម

គន្លឹះបង្កើត Content ដើម្បីកសាងហ្វេសប៊ុកផេកអាជីវកម្មរបស់អ្នក

0
គន្លឹះបង្កើត Content ដើម្បីកសាង Facebook business page របស់អ្នក

Content បើបកជាភាសាខែ្មរ យើងអាចកំណត់បានថា ជាមាតិកា ឬជាសារបង្ហោះនៅលើប្រព័ន្ធសង្គម ដូចជានៅលើ Facebook, Instagram, TikTok និងផ្សេងៗទៀត។

ឈ្វេងយល់អំពី Content

Content គឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកទីផ្សារឌីជីថល និងម្ចាស់អាជីវកម្ម។ ហើយជាទូទៅ អ្នកទីផ្សារ និងម្ចាស់អាជីវកម្ម បង្កើតContent ឬបង្កើតសារបង្ហោះ ឬបង្កើតមាតិកា ដើម្បីជំរុញទីផ្សារ កសាងកេរ្តិ៍ឈ្មោះម៉ាកយីហោ និងជំរុញការលក់ជាដើម។

Content មានច្រើនប្រភេទ ប៉ុន្តែគេតែងតែប្រើប្រាស់ មាន 18 ប្រភេទ រួមមាន៖

  1. វីដេអូ
  2. អត្ថបទ
  3. រូបភាព
  4. Infographics
  5. Podcast
  6. Ebooks
  7. ករណីសិក្សា (Case Studies)
  8. Quote
  9. ការធ្វើTestimonials និង Review អំពីអ្វីមួយ
  10. ការធ្វើសេចក្ដីប្រកាស (Announcements)
  11. ធ្វើសំណួរចម្លើយ
  12. ការធ្វើបទសម្ភាសន៍
  13. Live វីដេអូ
  14. បង្កើតកម្មវិធីតាមអនឡាញ
  15. ការស្ទង់មតិ
  16. SlideShares
  17. Posters
  18. Fan page

ចំណាំ៖ អ្នកទីផ្សារ ឬម្ចាស់អាជីវកម្ម អាចជ្រើសរើសប្រភេទ Content ណាដែលស័ក្តិសមបំផុតចំនួន 1ឬច្រើន ដើម្បីបង្កើតខ្លឹមសារ ឬធ្វើសកម្មភាពនានាក្នុងការផ្សព្វផ្សាយលើបណ្ដាញសង្គម ជាពិសេសនៅក្នុង Facebook page អាជីវកម្មរបស់អ្នក។

គន្លឹះបង្កើត Content សម្រាប់ Facebook page សម្រាប់អាជីវកម្មរបស់អ្នក

តើអ្នកចំណាយពេលប៉ុន្មានទៅលើទំព័រហ្វេសប៊ុកអាជីវកម្មរបស់អ្នក (Facebook business page)? ប្រសិនបើផេកនោះជាអ្វីដែលអ្នកបានបង្កើតជាយូរណាស់មកហើយ ប៉ុន្តែអ្នកមិនបានពិនិត្យឡើងវិញជាប្រចាំ នោះអ្នកអាចនឹងបាត់បង់វិធីដ៏មានតម្លៃ ដើម្បីធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពរីកចម្រើនជាងមុន។

បើយោងតាមគេហទំព័រ Forbes បានបង្ហាញពីគន្លឹះក្នុងការបង្កើតខ្លឹមសារបង្ហោះ ឬបង្កើត Content ដែលធ្វើឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាប់ចិត្តហើយត្រលប់មករកអ្វីបន្ថែមទៀតនៅក្នុងហ្វេសប៊ុកផេករបស់អ្នក។

1. Content ដែលផ្ដល់នូវគុណតម្លៃ

ទំព័រហ្វេសប៊ុករបស់អ្នក (Your Facebook page) គឺជាកន្លែងដ៏ល្អសម្រាប់ការធ្វើបច្ចុប្បន្នភាពអាជីវកម្មរបស់អ្នក ប៉ុន្តែកុំវែងឆ្ងាយពេក ពីព្រោះមនុស្សមិនចង់បានឬត្រូវការរបាយការណ៍ស៊ីជម្រៅអំពីការធ្វើបច្ចុប្បន្នភាពក្រុមហ៊ុនរបស់អ្នកទេ ផ្ទុយទៅវិញសូមផ្តល់គុណតម្លៃកាន់តែច្រើនដោយការរួមបញ្ចូលគ្នានូវមាតិកាចម្រុះ (mix of content) អំពីអាជីវកម្មរបស់អ្នក  ជាមួយ third-party content ដូចជាតំណភ្ជាប់ទៅកាន់ប្លុកនិងវេទិកាឧស្សាហកម្ម។ ធ្វើបែបនេះនឹងបង្កើតភាពជឿជាក់ ដើម្បីជាធនធានដ៏មានតម្លៃដល់អតិថិជនរបស់អ្នក។

ចំណាំ៖ third-party content បកជាខ្មែរថា “ខ្លឹមសាររបស់ភាគីទីបី” គឺសំដៅលើឈ្មួញកណ្ដាលដែលផ្ដល់សេវាកម្មផ្សព្វផ្សាយ ក៏ដូចជាបង្កើត Content ឱ្យអ្នក ដើម្បីឱ្យអតិថិជនបានស្គាល់ពីអាជីវកម្មរបស់អ្នក តាមរយៈ third-party content។

2. ត្រូវមានយុទ្ធសាស្ត្រអមជាមួយរូបភាព

កុំបង្ហោះរូបថតតែម្នាក់ឯងនៃផលិតផលឬសេវាកម្មរបស់អ្នក ចូរបង្ហាញថាផលិតផលឬសេវាកម្មរបស់អ្នកត្រូវបានប្រើដោយភាពសប្បាយរីករាយ និងភាពពេញចិត្តពីអតិថិជន។ ធ្វើបែបនេះ នឹងអាចទាក់ទាញចិត្តអតិថិជនឱ្យជួយចែករំលែកបន្តទៅកាន់សាធារណៈជនផ្សេងទៀតផងដែរ។

3. ជៀសវាងការបង្ហោះវែងពេក

ការបង្ហោះសារវែងឆ្ងាយ វាជាចំណុចដែលអតិថិជននិងមហាជនជាច្រើនមិនចាប់អារម្មណ៍ និងមិនចូលចិត្តអានឡើយ។ ប្រសិនបើអ្នកចង់ឱ្យអ្នកគាំទ្រអានសារបង្ហោះរបស់របស់អ្នកសូមរក្សាវាឱ្យខ្លីនិងផ្អែមល្ហែមជាទូទៅរវាង 100-250តួអក្សរ។

4. ផ្ដោតលើការចូលរួម (Focus on engagement)

តើអ្នកអាចជំរុញអតិថិជនឱ្យចូលរួមក្នុងអាជីវកម្មរបស់អ្នកយ៉ាងដូចម្តេច? ហើយដឹងយ៉ាងច្បាស់ថា នរណាជាអតិថិជនគោលដៅរបស់អ្នក ដែលអ្នកចង់ឱ្យពួកគេមានសកម្មភាពចូលរួមជាមួយនឹងអ្នក។ បន្ទាប់មក ព្យាយាមសួរសំណួរនិងផ្តល់ជូនការបោះឆ្នោត(polls) ដែលអញ្ជើញឱ្យមានការឆ្លើយតបលើប្រធានបទនានា។ នៅចុងបញ្ចប់នៃការផ្សព្វផ្សាយ សូមកុំភ្លេចអញ្ជើញអ្នកគាំទ្រឱ្យបញ្ចេញមតិ(Comment) ចូលចិត្ត(Like) ឬចែករំលែក(Share)។ នៅពេលមនុស្សឆ្លើយតប សូមរក្សាការសន្ទនាដោយមានមតិផ្ទាល់ខ្លួនរបស់អ្នក។

5. ភ្ជាប់ទំនាក់ទំនងឱ្យដូចមិត្តភក្តិ មិនមែនជាការធ្វើអាជីវកម្ម

ហ្វេសប៊ុក គឺជាការនិយាយអំពីបទពិសោធន៍ផ្ទាល់ខ្លួន ដូច្នេះដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនឱ្យដូចជាមិត្តភក្តិនៅក្នុងហ្វេសប៊ុក អ្នកអាចចាប់ផ្ដើមការបង្ហោះព័ត៌មាន ឬព័ត៌មានថ្មីៗតាមវិធីសាមញ្ញដោយមានរីករាយហើយផ្ដល់ការអប់រំ គ្មានការឃោសនាបំផ្លើសផ្នែកទីផ្សារ ឬការផ្សាយព័ត៌មានជាដើម។ លើសពីនេះ ផ្សព្វផ្សាយអ្វីដែលធ្វើឱ្យមនុស្សសប្បាយរីករាយ ទទួលបានចំណេះដឹង និងគុណតម្លៃផ្សេងៗ ដោយផ្សាភ្ជាប់នឹងផលិតផលសេវាកម្មរបស់អ្នក (ប៉ុន្តែកុំផ្ដោតលើការផ្សព្វផ្សាយលក់ខ្លាំងពេក អាចធ្វើឱ្យមនុស្សឆាប់ធុញ និងគ្មានការចាប់អារម្មណ៍)។ ការធ្វើបែបនេះ នឹងធ្វើឱ្យមនុស្សមានអារម្មណ៍ថា ពួកគេជាផ្នែកមួយនៃសហគមន៍ដែលកំពុងរីកចម្រើនខ្លាំង។

ពាណិជ្ជកម្ម

របៀបក្លាយជា មនុស្សមានភាពបត់បែនបានលឿន

0
របៀបក្លាយជា មនុស្សមានភាពបត់បែនបានលឿន

ភាពបត់បែន បើសរសេរជា ភាសាអង់គ្លេស គឺ flexible ។ តើភាពបត់បែននេះ មានន័យដូចម្ដេច?

ភាពបត់បែន ត្រូវបានកំណត់ថា ជាសមត្ថភាពអាចផ្លាស់ប្តូរបានលឿន អាចចុះចំណោមជាមួយមនុស្ស ឬបរិស្ថានជុំវិញបាន និងអាចកែប្រែស្ថានការណ៍បានយ៉ាងងាយស្រួល ដើម្បីឆ្លើយតបទៅនឹងកាលៈទេសៈប្រែប្រួលនានា។

មនុស្សគ្មានភាពបត់បែន VS មនុស្សមានភាពបត់បែន

  1. មនុស្សគ្មានភាពបត់បែន
  • ជាមនុស្សគេចនឹងបញ្ហា
  • ជាមនុស្សរអ៊ូជាមួយនឹងបញ្ហា
  • ជាមនុស្សគ្មានដំណោះស្រាយ
  • ជាមនុស្សរស់នៅក្នុងភាពស្មុគស្មាញ
  • ជាមនុស្សគ្មានភាពរីកចម្រើន
  1. មនុស្សមានភាពបត់បែន
  • ជាមនុស្សអាចកែប្រែស្ថានការណ៍អាក្រក់ឱ្យមកល្អឡើងវិញ
  • ជាមនុស្សមានដំណោះស្រាយ
  • ជាមនុស្សបត់បែនតាមកាលៈទេសៈ
  • ជាមនុស្សអាចរស់នៅក្នុងចំណោមប្រភេទមនុស្សផ្សេងៗ
  • ជាមនុស្សអាចធ្វើឱ្យខ្លួន​ឯងរីកចម្រើនគ្រប់ពេល គ្រប់វេលា

ហេតុអ្វីមនុស្សខ្លះមានភាពបត់បែន  និងមនុស្សខ្វះទៀតគ្មានភាពបត់បែន?

មូលហេតុ ដោយសារតែមនុស្សមានសកម្មភាព ការធ្វើលំហាត់ប្រាណ ទម្លាប់ប្រចាំថ្ងៃ របបអាហារ និងចំណេះដឹងខុសៗគ្នា ជាពិសេសមានផ្នត់គំនិតផ្សេងពីគ្នា។ ដូច្នេះប្រសិនបើនរណាដែលបានដឹងច្បាស់ថា ខ្លួនឯងគ្មានភាពបត់បែនបានលឿនទេ ចូរព្យាយាមស្វែងរកអ្នកដែលមានភាពបត់បែនលឿនក្នុងការជួយផ្ដល់ជាគន្លឹះ ឬអានចំណេះដឹងនានាដើម្បីផ្លាស់ប្ដូរខ្លួនឯង និងហ្វឹកហាត់ខ្លួនឯងឱ្យបានខ្លាំង ដើម្បីក្លាយជាមនុស្សមានភាពបត់បែន។

សារៈសំខាន់ នៅពេលចេះបម្លែងខ្លួនឯងក្លាយជាមនុស្សបត់បែន

  1. អាចសម្របខ្លួនទៅនឹងបរិបទនៃការផ្លាស់ប្តូរនានា
  2. អាចគ្រប់គ្រងអ្វីដែលមិននឹកស្មានដល់ដែលបានកើតឡើងភ្លាមៗ
  3. មានភាពពេញចិត្តច្រើនលើជីវិតផ្ទាល់ខ្លួន
  4. អាចធ្វើការជាមួយមនុស្សគ្រប់ប្រភេទបានយ៉ាងល្អ
  5. អាចធ្វើឱ្យជីវិតផ្ទាល់ខ្លួនពោរពេញដោយភាពរីកចម្រើន

របៀបក្លាយជាមនុស្សមានភាពបត់បែនបានលឿន

1. ចាប់ផ្ដើមធ្វើអ្វីពីតូចសិន

ចាប់ផ្ដើមធ្វើសកម្មភាពថ្មីៗជាប្រចាំនៅពេលអ្នកមានពេលទំនេរ និងហ្វឹកហាត់ចំណុចខ្វះខាតខ្លួនឯងបន្តិចម្ដងៗ ជាពិសេសហ្វឹកហាត់ដោះស្រាយបញ្ហានានាដែលអ្នកកំពុងប្រឈមមុខជាប្រចាំ។

2. ពង្រឹងសមត្ថភាពខួរក្បាលរបស់អ្នក

នៅពេលអ្នកចាប់ផ្ដើមការស្រមើលស្រមៃនិងជំនាញដោះស្រាយបញ្ហារបស់អ្នក វាប្រៀបដូចជាការបណ្តុះបណ្តាលនិងរៀបចំខួរក្បាលរបស់អ្នក ដើម្បីអាចសម្របខ្លួនទៅនឹងស្ថានភាពជីវិតបន្តិចម្ដងៗ។ បន្ទាប់មក អ្នកត្រូវហ្វឹកហាត់ខ្លួនឯងឱ្យមានការគិតលឿន ការធ្វើសកម្មភាពរហ័ស និងរៀនសូត្រពីបរិបទ និងចំណេះដឹងនានាឱ្យបានច្រើន ក្នុងគោលបំណងធ្វើឱ្យខួរក្បាលពោរពេញដោយព័ត៌មាន ភាពច្នៃប្រឌិត និងមានភាពបន្សុំានឹងបរិបទនានា ព្រមទាំងអាចដោះស្រាយ អាចសម្របខ្លួនបានគ្រប់ស្ថានការណ៍។

3. គិតឡើងវិញអំពីបញ្ជីការងារដែលអ្នកត្រូវធ្វើ

អ្នកត្រូវផ្ដោតគិតអំពីអ្វីដែលអ្នកត្រូវធ្វើបន្ត អ្វីដែលអ្នកចូលចិត្តក្នុងការធ្វើឬអ្វីដែលអ្នកមិនចូលចិត្តធ្វើ និងអ្វីដែលអ្នកបានធ្វើសម្រេចតាមគោលដៅ។ នៅពេលដែលអ្នកបានដឹងច្បាស់អំពីស្ថានភាពការងាររបស់អ្នកហើយ ចូរអ្នកចាប់ផ្ដើមបញ្ចប់ការងារណាដែលនៅសល់ ពង្រឹងការងារណាដែលនៅខ្វះខាត និងអបអរនូវអ្វីដែលបានសម្រេច។ លើសពីនេះ អាចរកដំណោះស្រាយ ឬរកជំនួយ ឬស្រាវជ្រាវបន្ថែម ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចការងាររបស់អ្នកកាត់បន្ថយបញ្ហា និងឱ្យមានភាពល្អប្រសើរបានគ្រប់ពេលវេលា។

4. ត្រួតពិនិត្យនូវអាហារពេលព្រឹកនិងពេលយប់

របបអាហារជារឿងសំខាន់ណាស់ ពីព្រោះរបបអាហារដែលត្រឹមត្រូវអាចធ្វើឱ្យសុខភាពរបស់មនុស្សល្អ និងមានខួរក្បាលដែលមានភាពរឹងមាំឬល្អ ដូច្នេះអ្នកត្រូវពិនិត្យមើលរបបអាហារពេលព្រឹករបស់អ្នក តើល្អ ឬមានជីវជាតិគ្រប់គ្រាន់សម្រាប់ជំនួយដល់ខួរក្បាល ការគិត និងរាងកាយបានកម្រិតណា? ហើយចំពោះពេលយប់ក៏ត្រូវធ្វើដូចគ្នា។

5. ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណ ជាកត្តាសំខាន់ ដែលអាចមានសមត្ថភាពធ្វើឱ្យមនុស្សមានភាពរហ័សរហួនជាងមុន មានរាងកាយដ៏រឹងមាំ និងមានសុខភាពល្អ ដូច្នេះការគិត ភាពបត់បែនក៏មានភាពល្អតាមនោះដែរ។ ធ្វើសកម្មភាពកាន់តែច្រើន ភាពបត់បែនកាន់តែល្អដូចគ្នា។

6. អនុវត្តន៍សកម្មភាពបត់បែនឱ្យបានញឹកញាប់

ចង់ក្លាយជាមនុស្សដែលមានភាពបត់បែនបានគ្រប់ស្ថានភាព ត្រូវតែបន្សុំាខ្លួនឯងឱ្យក្លាយជាមនុស្សមានដំណោះស្រាយ និងអាចគ្រប់គ្រងបានគ្រប់ស្ថានការណ៍។ ប៉ុន្តែសកម្មភាពទាំងនេះ ត្រូវការពេលវេលា និងការខិតខំក្នុងការហ្វឹកហាត់ឱ្យបានជាប្រចាំ។

ពាណិជ្ជកម្ម

របៀបក្លាយជា Copywriter

0

បើយើងតាមពាក្យសម្ដីរបស់ Susie Felber ជា Global Content Directorសម្រាប់ក្រុមហ៊ុនអេឡិចត្រូនិកសុខភាពនៃក្រុមហ៊ុន  Withings បាននិយាយនៅក្នុងគេហទំព័រ Themuse ថា “អ្នកត្រូវតែជាអ្នកនិពន្ធដ៏រឹងមាំម្នាក់ ដើម្បីក្លាយជាអ្នកនិពន្ធចម្លង (Copywriter) ប៉ុន្តែនេះមិនមែនជាជំនាញចាំបាច់តែមួយគត់ទេ អ្នកក៏ត្រូវជាមនុស្សសម្បូរដោយគំនិត ខ្លាំងលើទស្សនៈ អាចសម្របខ្លួនបាន និងមានជំនាញស្តាប់ខ្លាំង”។

បើយោងតាម Sondra អ្នកជំនាញលើការនិពន្ធនិងកែសម្រួល បាននិយាយនៅក្នុងគេហទំព័រ Themuse ថា “ដើម្បីអភិវឌ្ឍន៍លើជំនាញនេះឱ្យកាន់តែច្បាស់ អ្នកអាចចាប់ផ្ដើមធ្វើការជា Copywriter និងបន្តការអប់រំនិងការបណ្តុះបណ្តាលពីអ្នកអាជីពលើជំនាញ Copywriting នេះ  ប៉ុន្តែត្រូវចងចាំថា មានទិដ្ឋភាពសាកល្បងនិងកំហុសក្នុងការធ្វើជា Copywriter ទោះបែបនេះក្ដី វិធីល្អបំផុតគឺរៀនធ្វើ” ។

ជារួមមក ចូរស្វែងរកកម្មសិក្សាឱ្យបានឆាប់តាមដែលអាចធ្វើបាន ដើម្បីដាក់ពាក្យស្នើសុំមុខតំណែងជា Copywriter និងរៀនពី Copywriter ជាន់ខ្ពស់បន្ថែម និងស្វែងរកអ្នកណែនាំដែលមានឆន្ទៈជួយអ្នកក្នុងការដោះស្រាយបញ្ហា(problem-solving)និងជំនាញអន្តរបុគ្គលរបស់អ្នក( interpersonal skills)។

ចំណេះដឹង និងលិខិតបញ្ជាក់ ដែលអ្នកត្រូវការដើម្បីក្លាយជា Copywriter

  • Marketing ៖ ទីផ្សារ
  • Communications ៖ ទំនាក់ទំនង
  • Journalism ៖ សារព័ត៌មាន
  • English ៖ ភាសាអង់គ្លេស
  • Creative writing ៖ ការសរសេរដែលមានគំនិតច្នៃប្រឌិត
  • Education ៖ការអប់រំល្អ

វិញ្ញាបនប័ត្រអប់រំបន្តមួយចំនួនដែលអ្នកអាចគិតពិចារណាដើម្បីចុះឈ្មោះរៀន រួមមាន៖

  • កម្មវិធីវិញ្ញាបនប័ត្រទីផ្សារ ពីសាកលវិទ្យាល័យ មហាវិទ្យាល័យឬ online platforms
  • ការបណ្តុះបណ្តាលបង្កើនប្រសិទ្ធភាពម៉ាស៊ីនស្វែងរក (SEO) ពី Hubspot Academyor SEMrush Academy
  • ការបញ្ជាក់ពីការផ្សាយពាណិជ្ជកម្មតាម Google ពី Google Skillshop

ជំនាញដែល Copywriter ចាំបាច់ត្រូវតែមាន

ប្រសិនបើអ្នកយកចិត្តទុកដាក់ក្នុងការបន្តការ Copywriting វានឹងជួយអ្នកឱ្យមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប្រសិនបើអ្នកសរសេរជាប់ជានិច្ចទោះបីជាមិនមានវិជ្ជាជីវៈក៏ដោយ។ ដូច្នេះត្រូវខិតខំពង្រឹងជំនាញសរសេររបស់អ្នកនៅពេលអ្នកត្រៀមខ្លួនសម្រាប់អាជីពមួយនេះ។

ជំនាញសរសេរដ៏រឹងមាំ គឺជារឿងចាំបាច់ ហើយដើម្បីធ្វើឱ្យការសរសេរកាន់តែល្អ ត្រូវបញ្ចូលគ្នារវាងជំនាញទន់ (soft skills) និងជំនាញរឹង ( hard skills) ។

ជំនាញទន់ដែល Copywriter ត្រូវការ

  • សមត្ថភាពក្នុងការដឹកនាំ ឬណែនាំផ្លូវ
  • ការច្នៃប្រឌិត
  • ការចង់ចេះ ចង់ដឹង
  • ការយល់ចិត្តនិងមានបញ្ញាអារម្មណ៍
  • សមត្ថភាពរៀនលឿនជាមួយផ្នត់គំនិតរីកចម្រើន
  • ភាពបត់បែននិងបើកចិត្ត
  • វិចារណញាណ
  • ការទំនាក់ទំនងល្អ
  • អាចមានភាពកំប្លុកកំប្លែងខ្លះ

ជំនាញរឹង ដែល Copywriter ត្រូវការ

  • ជំនាញនិពន្ធ និងសរសេរពាក្យ រួមបញ្ចូលជំនាញ Copywriting និងចំណេះដឹងជាក់លាក់
  • ជំនាញស្រាវជ្រាវ
  • ចំណេះដឹងអំពីអក្ខរាវិរុទ្ធ ខ្លឹមសារ និងវេយ្យាករណ៍
  • ចំណេះដឹងអំពីយុទ្ធសាស្ត្រទីផ្សារ
  • ជំនាញ មូលដ្ឋាន SEO
  • យល់ដឹងពីប្រព័ន្ធគ្រប់គ្រងមាតិកា
  • យល់ដឹងពីdigital publishing platforms
  • ចំណេះដឹងអំពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម (Twitter, Instagram, Facebook ជាដើម)
ពាណិជ្ជកម្ម

តើ Copywriter ធ្វើអ្វីខ្លះ?

0
តើ Copywriter ធ្វើអ្វីខ្លះ?

ចម្លង(Copy) គឺជាអត្ថបទដែលប្រើ ដើម្បីលក់ផលិតផល តាមរយៈការផ្សាយពាណិជ្ជកម្មនិងការធ្វើទីផ្សារ ហើយអ្នកនិពន្ធចម្លង(Copywriter) គឺជាអ្នកជំនាញដែលបង្កើតច្បាប់ចម្លងនេះ។ ការថតចម្លង (Copywriting) គឺជាសិប្បកម្មដែលមានអាយុកាលរាប់សតវត្សមកហើយ។

Copywriter បានជ្រើសរើសនិងរៀបចំសរសេរអត្ថន័យអត្ថបទ ដើម្បីធ្វើឱ្យអ្នកអាននិងអ្នកស្តាប់មានភាពងាយនឹង៖

  • ទិញផលិតផល
  • ទិញសេវាកម្ម
  • ធ្វើសកម្មភាពចុះឈ្មោះសម្រាប់គេហទំព័រឬសេវាកម្ម Call សម្រាប់ព័ត៌មានបន្ថែម ចូលមើលហាងឬគេហទំព័រ។ ល។

តួនាទីនិងទំនួលខុសត្រូវរបស់ Copywriter

ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ឬប្រចាំខែ ជាការបង្កើតការសរសេរចម្លង សម្រាប់ការផ្សាយពាណិជ្ជកម្មនិងយុទ្ធនាការទីផ្សារ ហើយការសរសេរជាក់ស្តែងទាំងនេះ គឺជាផ្នែកមួយនៃការងាររបស់ Copywriter។

Copywriter មានទំនួលខុសត្រូវ ដូចជា៖

  • បំផុសគំនិតនិងបង្កើតគំនិតសម្រាប់ការផ្សាយពាណិជ្ជកម្មនិងយុទ្ធនាការទីផ្សារ – ជាញឹកញាប់ធ្វើការជាដៃគូជាមួយអ្នករចនាក្រាហ្វិច
  • ការសរសេរច្បាប់ចម្លង (Writing copy) សម្រាប់ទម្រង់និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
  • ការផ្តល់គំនិតដល់ការផ្សាយពាណិជ្ជកម្មនិងការធ្វើទីផ្សារដល់អតិថិជនឬអ្នកសម្រេចចិត្តរបស់ក្រុមហ៊ុន
  • សិក្សាស្រាវជ្រាវពីផលិតផល សេវាកម្ម អតិថិជន និន្នាការស្វែងរកគេហទំព័រ ដៃគូប្រកួតប្រជែងនិងឧស្សាហកម្មទាំងមូល
  • ការអភិវឌ្ឍ Brand Voices ឬការសម្របសម្រួលការចម្លង (adapting copy)តាម brand voice ដែលបានបង្កើតឡើង
  • វិភាគលទ្ធផលយុទ្ធនាការ ដើម្បីណែនាំពីយុទ្ធសាស្រ្តនៃការសរសេរចម្លងនាពេលអនាគត
  • ការកែសម្រួលនិងកែតម្រូវការសរសេរ មានន័យថា ការសរសេរឡើងវិញនិងអ្នកថតចម្លងមានទំនួលខុសត្រូវក្នុងការទទួលយកការណែនាំពីភាគីពាក់ព័ន្ធនិងធ្វើការថតចម្លងឡើងវិញតាមរយៈសេចក្តីព្រាងច្បាប់ជាច្រើនរហូតដល់ការកំណត់គោលដៅ។

តើ Copywriter សរសេរពីអ្វីខ្លះ?

Copywriters ជាអ្នកតែងពាក្យ ឃ្លា ស្លាកសញ្ញា ប្រយោគនិងកថាខណ្ឌសម្រាប់លក់ផលិតផលនិងសេវាកម្ម។ ក្នុងនាមជា Copywriter អ្នកអាច៖

  • សរសេរចម្លងពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀត (B2B=business-to-business) សម្រាប់ក្រុមហ៊ុនលក់ទំនិញនិងសេវាកម្មទៅឱ្យក្រុមហ៊ុនផ្សេងទៀត។
  • សរសេរចម្លងពីអាជីវកម្មទៅអ្នកប្រើប្រាស់ (B2C=business-to-consumer) សម្រាប់ក្រុមហ៊ុនដែលលក់ផលិតផលរបស់ពួកគេតាមរយៈអាជីវកម្មលក់រាយ។
  • សរសេរលក់ដោយផ្ទាល់ទៅកាន់អតិថិជន (D2C=direct-to-consumer) សម្រាប់ក្រុមហ៊ុនដែលលក់ដោយផ្ទាល់ដល់អតិថិជនតាមរយៈគេហទំព័រ។

ការសរសេរចេញពី Copywriter អាចបង្ហាញនៅក្នុងឬនៅលើ៖

  • បោះពុម្ពផ្សាយពាណិជ្ជកម្ម (កាសែតនិងទស្សនាវដ្តី)
  • ប្រព័ន្ធផ្សព្វផ្សាយសង្គម (Twitter, Instagram, Facebook, TikTok ។ ល។)
  • ស្គ្រីបសម្រាប់ការផ្សាយពាណិជ្ជកម្មតាមវិទ្យុនិង Podcast ឬការនិយាយផ្សាយពាណិជ្ជកម្ម ជាធម្មតាមានសំលេងដោយអ្នកប្រកាស (announcers) អ្នករៀបចំកម្មវិធី ឬអ្នកសំដែងជាដើម
  • ការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍និងសេវាកម្មផ្សាយជាទម្រង់ស្គ្រីបពាក្យនៅលើអេក្រង់និងស្លាក
  • គេហទំព័រ (homepages, category pages, landing pages, product descriptions, ‘About’ pages ។ល។)
  • ផ្ទាំងប៉ាណូនៅតាមបណ្តោយផ្លូវហាយវេនិងនៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនសាធារណៈ
  • សញ្ញានៅក្នុងហាងដែលជំរុញឱ្យមានការយល់ដឹងអំពីផលិតផលជាក់លាក់និងការលក់នៅក្នុងហាង
ពាណិជ្ជកម្ម

របៀបបែងចែកការងារឱ្យបុគ្គលិកប្រកបដោយភាពយុត្តិធម៌

0
របៀបបែងចែកការងារឱ្យបុគ្គលិកប្រកបដោយភាពយុត្តិធម៌

ការបែងចែកការងារឱ្យក្រុមបុគ្គលិក មានសារៈសំខាន់ណាស់ ពីព្រោះបើប្រធាន ឬថ្នាក់ដឹកនាំ ចេះពីរបៀបនៃការបែងចែក គឺវាអាចជួយកាន់តែខ្លាំងលើកម្លាំងចិត្ត ដោយបុគ្គលិកដែលមានសមត្ថភាពខ្លាំង នៅតែធ្វើកន្លែងការងារណាដែលសាកសមនឹងសមត្ថភាពខ្លួនឯង ព្រមទាំងអាចបម្លែងខ្លួនឯងក្លាយជាអ្នកជំនាញក៏ថាបាន។ បន្ថែមពីនេះ ចំពោះបុគ្គលិកដែលមានសមត្ថភាពមធ្យម ឬខ្សោយ ក៏អាចធ្វើអ្វីទៅតាមកម្រិតនៃសមត្ថភាព និងពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងជាបន្តបន្ទាប់ ថែមទាំងមិនងាយធុញនឹងការងារឡើយ។ ដូច្នេះ ការបែងចែកការងារឱ្យបុគ្គលិកប្រកបដោយភាពយុត្តិធម៌ ធ្វើឱ្យបុគ្គលិកឆាប់សម្រេចបាននូវលទ្ធផលការងារ រីកចម្រើនលើសមត្ថភាពបានលឿន និងមានភាពទទួលស្គាល់ពីសំណាក់ថ្នាក់ដឹកនាំ។

បើយោងតាមគេហទំព័រ Harvard Business Review បានបង្ហាញពីតិចនិកមួយចំនួន ដើម្បីជួយដល់ការបែងចែកការងារឱ្យក្រុមការងារប្រកបដោយភាពយុត្តិធម៌ និងផ្ដល់ផលិតភាពខ្ពស់ដល់សមាជិកក្រុម និងលទ្ធផលល្អរបស់ក្រុមទាំងមូល។

តិចនិកបែងចែកការងារឱ្យក្រុមការងារដ៏ល្អ

1. បង្កើតផែនការ

ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវធ្វើយ៉ាងណាឱ្យក្រុមការងារទាំងអស់ បានយល់ដឹងយ៉ាងច្បាស់ពីគោលដៅដែលក្រុមទាំងមូលព្យាយាមចង់សម្រេចជោគជ័យ។ បន្ទាប់មក ត្រូវកំណត់ថា តើនរណាជាអ្នកធ្វើសកម្មភាព ជាអ្នកមានទំនួលខុសត្រូវ? នរណាដែលអាចធ្វើបានល្អបំផុត? ហើយចង់រីកចម្រើននៅក្នុងវិស័យណា? បន្ទាប់មក រៀបចំផែនការក្នុងរយៈពេលខ្លី និងរយៈពេលវែង ព្រមទាំងកំណត់របៀបនៃការធ្វើការងារដើម្បីសម្រេចបាននូវគោលដៅរួម។

2. បញ្ជាក់ពីតួនាទី

សំដៅលើ ការធ្វើឱ្យសមាជិកក្រុមទាំងអស់ បានយល់ច្បាស់ពីតួនាទី និងទំនួលខុសត្រូវ ព្រមទាំងស្គាល់ពីអ្វីដែលខ្លួនត្រូវធ្វើ និងចូលរួមដើម្បីសម្រេចគោលដៅ។

3. កំណត់ការរំពឹងទុក

ដើម្បីអាចសម្រេចជោគជ័យលើគោលដៅរួម ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែមានការកំណត់នូវលទ្ធផលរំពឹងទុកឱ្យបានច្បាស់ ព្រមទាំងឱ្យសមាជិកក្រុមទាំងអស់បានដឹង និងស្គាល់ពីរបៀបដើម្បីសម្រេចបានទៅតាមការរំពឹងទុកទាំងនោះ។

4. បង្កើតទំនាក់ទំនងជាលក្ខណៈប្រព័ន្ធ

ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែមានការប្រាស្រ័យទាក់ទងជាមួយសមាជិកក្រុមជាលក្ខណៈបុគ្គល មួយទល់នឹងមួយ ដើម្បីឱ្យបុគ្គលិកទាំងអស់​រក្សាបាននូវកម្លាំងចិត្តក្នុងការបំពេញការងារ និងចូលរួមយ៉ាងសកម្មផងដែរ។

5. បទបែនលឿន

ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែមានភាពបទបែនលឿនគ្រប់ស្ថានភាព មានន័យថា នៅពេលដែលស្ថានភាពមិនអំណោយផលទៅតាមផែនការ និងការរំពឹងទុកដែលបានកំណត់ ដូច្នេះប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែមានភាពបទបែនដើម្បីប្ដូរយុទ្ធសាស្រ្ត ប្ដូរផែនការ ព្រមទាំងធ្វើយ៉ាងណាឱ្យក្រុមការងារទាំងអស់បានយល់ច្បាស់ពីស្ថានភាពទាំងនោះ និងអាចចូលរួមយ៉ាងសកម្មដើម្បីជួយជ្រោមជ្រែងគ្នាអស់ពីកម្លាំងកាយចិត្ត ដើម្បីសម្រេចបាននូវគោលដៅធំ។

6. បង្កើតគោលការណ៍​សម្រាប់ក្រុម

ប្រធាន ឬថ្នាក់ដឹកនាំ ត្រូវតែបង្កើតច្បាប់វិន័យ និងគោលការណ៍សំខាន់សម្រាប់ក្រុម ថា អ្វីគួរធ្វើ និងមិនគួរធ្វើ ហើយបើមិនអនុវត្តតាម ឬធ្វើខុសពីអ្វីដែលបានកំណត់ តើត្រូវទទួលវិន័យបែបណាជាដើម?

ពាណិជ្ជកម្ម

របៀបចាប់ផ្ដើមបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង

0
បង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង

ការចាប់ផ្ដើមដើម្បីបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង វាមិនងាយស្រួលនោះឡើយ ប៉ុន្តែដើម្បីជាជំនួយក្នុងការធ្វើបែបនោះបានទាមទារឱ្យអ្នកខ្លួនឯងមានគំនិតច្នៃប្រឌិត មានគំនិតបង្កើតថ្មី មានការលះបង់ខ្លាំង មានមហិ្ឆចតាខ្ពស់ មិនងាយបោះបង់ សិក្សាស្រាវជ្រាវឱ្យបានច្រើន និងជាមនុស្សមានទំនួលខុសត្រូវ ហើយស្គាល់ខ្លួនឯងច្បាស់ ជាពិសេសជាមួយដែលមានទំនាក់ទំនងល្អជាមួយនឹងមនុស្សខ្លាំងៗ។

បន្ថែមពីនេះ អ្នកអាចយកគំនិតខាងក្រោម ដើម្បីធ្វើជាជំនួយបន្ថែមដល់អ្នក។

ជំហានដំបូង

មុននឹងអាចបង្កើតម៉ាកយីហោអាជីវកម្មដោយខ្លួនឯង អ្នកត្រូវតែ៖

  1. បង្កើតទស្សនវិស័យ និងបេសកកម្មផ្ទាល់ខ្លួន
  2. សិក្សាស្រាវជ្រាវដើម្បីស្គាល់ច្បាស់អំពីអតិថិជនគោលដៅ និងដៃគូប្រកួតប្រជែង
  3. បង្កើតឈ្មោះម៉ាកយីហោ
  4. សរសេរពាក្យស្លោកសម្រាប់ម៉ាកយីហោរបស់អ្នក
  5. រចនា Logo សម្រាប់ម៉ាកយីហោរបស់អ្នក
  6. កំណត់អ្វីដែលអ្នកត្រូវផ្ដោត និងកំណត់បុគ្គលិកលក្ខណៈរបស់ម៉ាកយីហោរបស់អ្នក
  7. សិក្សាឈ្វេងយល់ឱ្យបានច្បាស់អំពីច្បាប់ពាក់ព័ន្ធនឹងប្រភេទម៉ាកយីហោរបស់អ្នក
  8. ចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យបានល្អ ដើម្បីទាញទំនុកចិត្តពីអ្នកដទៃ

ចាប់ផ្ដើមប្រតិបត្តិការ

នៅពេលដែលអ្នកបានអនុវត្តតាមជំហានដំបូងហើយ នោះអ្នកនឹងស្គាល់ពីអ្វីដែលអ្នកត្រូវធ្វើបានយ៉ាងច្បាស់ ព្រមទាំងអាចស្រមៃអំពីរូបភាពដើម្បីបង្កើតម៉ាកយីហោនោះឱ្យចេញជារូបរាងបាន។ លើសពីនេះ អ្នកក៏ត្រូវ៖

  1. រៀបចំផែនការបង្កើតម៉ាកយីហោ
  2. រៀបចំយុទ្ធសាស្រ្តទីផ្សាររយៈពេលខ្លី និងរយៈពេលវែង
  3. ស្វែងរកក្រុមការងារដែលខ្លាំង
  4. ស្វែងរកដៃគូដែលមានទស្សនវិស័យដូចគ្នា
  5. ស្វែងរកអ្នកប្រឹក្សាយោបល់ដែលមានបទពិសោធន៍និងមានសមត្ថភាពខ្លាំង
  6. កំណត់ប្រភពដើមទុន
  7. រៀបចំផែនការហិរញ្ញវត្ថុរយៈពេលខ្លី និងរយៈពេលវែង
  8. កំណត់ភាពលេចធ្លោរដែលខុសប្លែកពីដៃគូប្រកួតប្រជែង
ពាណិជ្ជកម្ម