spot_img
spot_img
Home Blog Page 61

៤​យ៉ាង​ដែល​អ្នកគួរ​ដឹង​ពី​វីដេអូ​ម៉ាឃីតធីង​សម័យថ្មី

តើ​អ្នក​កំពុងតែ​ប្រើប្រាស់​វីដេអូ​ក្នុង​​ការធ្វើ​យុទ្ធសាស្រ្ត​ទីផ្សារ​របស់​​អ្នក​មែនទេ​​? តើ​អ្នក​កំពុង​ស្វែងរក​គន្លឹះ​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​របស់អ្នក​មែនទេ​? ការផ្សព្វផ្សាយ​បច្ចុប្បន្ន​មាន​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​ពី​ទម្រង់​អក្សរ​ទៅជា​វីដេអូ។ ដូចនេះ​អ្នក​​គួរ​ធ្វើយ៉ាងណា​ដើម្បី​ធ្វើឲ្យ​វីដេអូ​មាន​គុណភាព​ហើយ​ត្រូវ​បាន​​ស្គាល់​ដោយ​អតិជន​របស់អ្នក ​។ អ្នក​អាច​បង្កើត​វីដេអូ​បែប​និទាន​រឿង​​និង​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​គិតថា​អតិថិជន​របស់​អ្នក​ងាយយល់​។ វីដេអូ​ម៉ាឃីត​ធីង​សម័យ​ថ្មី​ត្រូវបាន​គេ​ប្រើប្រាស់​ស្ទើរតែ​ទូទាំង​ពិភពលោក។​ ខាងក្រោម​នេះ​គឺ​កិច្ចការ​​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​បង្កើត​​ការផ្សព្វផ្សាយ​វីដេអូ​ម៉ាឃីតធីង​សម័យ​ថ្មី៖

គន្លឹះ​ក្នុង​ការ​ច្នៃប្រតិដ្ឋ (Creativity)

សព្វថ្ងៃ​ការផ្សព្វផ្សាយ​មាន​ការកើនឡើង​ជាងមុន​ ដូចនេះ​អ្នក​ទីផ្សារ​ត្រូវ​យល់​ពី​សារ​របស់គាត់​ដែល​បម្រុង​នឹង​ផ្ញើ​ទៅកាន់​អតិធិជន។ ​ ភាព​ច្នៃ​ប្រតិដ្ឋ​សម្រាប់​​ការផ្សព្វផ្សាយ​គឺពិតជាចាំ​បាច់​ណាស់​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពខុសប្លែក​ពី​អ្នកដទៃ។ ការផ្សព្វផ្សាយ​បែប​បុរាណ​ធ្វើឲ្យ​អតិថិជ​ន​មានការ​ធុញទ្រាន់នៅ​ពេល​ដែល​ឃើញ​ការផ្សព្វផ្សាយ​ដដែលៗ​។ ដូចនេះ​ អ្នក​គួរតែ​រក​វិធី​សាស្ត្រ​ណាដើម្បី​ផ្លាស់ប្តូរ​សារ​របស់​​អ្នក​ដោយ​មាន​ទាំង​ការ​ច្នៃ​ប្រតិដ្ឋ​និង​ទាក់ទាញ​អតិថិជន​​។ ការ​ប្រើប្រាស់​វីដេអូ​ម៉ាឃីតធីង​សម័យថ្មី​ដែល​មាន​ភាព​ច្នៃប្រតិដ្ឋ​អាច​ធ្វើឲ្យ​​មាន​គេ​ស្គាល់​កាន់តែ​ច្រើន។

វីដេអូ​ដែល​ងាយស្រួល​យល់​

ពីសម័យមុន​មាន​ការលំបាក​នៅពេល​ដែល​យើង​មើល​​​វីដេអូ​តាម​ទូរសព្ទ័​ព្រោះ​វា​គ្មាន​រូបភាព​ច្បាស់​ដូច​នឹង​ទូរទស្សន៍​។​ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ភាពខុសគ្នា​ព្រោះ​មនុស្ស​ភាគច្រើន​មាន​ទូរស័ព្ទ​ទំនើប​ដូច​​នេះ​គាត់​​អាច​​មើល​​វីដេអូ​​តាម​​​Smart phone ​របស់​ពួកគាត់​។ ដូចនេះ​អ្នក​គួរ​តែ​បង្កើត​វីដេអូ​ណា​ដែល​មាន​រូបភាព​ច្បាស់​ហើយ​អ្នក​ក៏​ត្រូវ​គិត​ពី​រយៈពេល​នៃ​វីដេអូ​ផងដែរ​។ វីដេអូ​គួរតែ​មាន​រយៈពេល​ត្រឹមតែ​២​ទៅ​៣​នាទី​ព្រោះថា​ចំណាប់​អារម្មណ៍​របស់​អតិថិជន​មាន​ដែនកំណត់។ យើង​ត្រូវ​ស្វែង​រក​គន្លឹះ​ណា​រក្សា​​សារ​របស់អ្នក​ឲ្យ​ខ្លី​​ មាន​អត្ថន័យ និង​​ចំ​គោលដៅ​នៃ​ការផ្សព្វផ្សាយ​របស់​អាជីវកម្ម​​អ្នក​។ ដូចនេះ អ្នក​ត្រូវ​ធ្វើ​វីដេអូ​ដែល​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការនាំសារ​ទៅកាន់​អតិថិជន​របស់អ្នក​ផ្តោត​​​​ឲ្យ​ចំ​ចំណុច​សំខាន់​ ងាយយល់ ងាយមើល ​និង​ទទួលយក​បាន អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ធ្វើ​សារ​ភ្ជាប់​ជាមួយ​អតិថិជន​របស់អ្នក​។ ឧទាហរណ៍​​វីដេអូ​ដែល​មាន​រូបភាព​ជា​តុក្កតា​វា​ពិតជា​មាន​ភាពទាក់ទាញ​​អតិថិជន​ណាស់​​ ព្រោះ​វា​ធ្វើឲ្យ​អតិថិជន​ងាយស្រួល​​យល់​​អត្ថន័យ មាន​ពណ៌​ស្រស់ស្អាត​ មានដំណើរ​រឿង​គួរ​ឲ្យ​ចង់មើល និង​គុណភាព​ច្បាស់​ល្អ​។

ទទួល​បាន​ភាគរយ​ខ្ពស់ពីការ​បញ្ជា​ទិញ​របស់​​អតិថិជន​​

​សម្រាប់​អ្នក​ដែល​បានឃើញ​​វីដេអូ​របស់អ្នកនោះ​ហើយ​ប្រសិន​បើ​​វីដេអូ​របស់អ្នកអាចទាក់ទាញចិត្ត​​​អ្នក​មើល​បាន​នោះ​គាត់​នឹង​រកមើល​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ផលិតផល​ឬ​សេវាកម្ម​របស់​អាជីវកម្ម​​​អ្នក។ ​បន្ទាប់មក​គាត់​នឹង​សាកល្បង​​សេវាកម្ម​ឬ​ផលិតផល​របស់អ្នក។ ​ក្នុង​វីដេអូ​នោះ​អ្នក​អាច​បង្ហាញ​ពី​មូលហេតុដែល​​អតិថិជន​គួរ​ជ្រើស​រើស​​​យក​អាជីវកម្ម​របស់​អ្នក​និង​មិន​រើស​យកអ្នក​ឯទៀត។

ការទទួលបាន​​ share ​ច្រើន

ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុងការ​ស្វែងរក​អតិថិជន​របស់អ្នក​គឺជា​ប្រការ​ដែល​អ្នក​ចាំបាច់ដឹង។ ស្រមៃ​ថា​បើ​អ្នក​មាន​វីដេអូ​ដ៏ល្អមួយ​ដែល​ពោរពេញ​ទៅដោយ​អត្ថន័យ​ប៉ុន្តែ​បែរ​​ជា​គ្មាន​អ្នក​​share​វីដេអូ​របស់​អ្នក​សោះ​វា​ប្រៀប​ដូច​នឹង​វីដេអូ​របស់អ្នក​គ្មាន​តម្លៃ​អ្វីសោះ​។ អ្នក​​គួរ​តែ​Boost វីដែអូអ្នក​ដើម្បី​ឲ្យ​វា​អាច​reach ទៅកាន់​មនុស្ស​ជា​ច្រើននិង​ទទួលបាន​​ shareច្រើន។

ពាណិជ្ជកម្ម

គម្រោង៨យ៉ាងដែលជួយឲ្យអាជីវកម្មខ្នាតតូចអាចរកចំណូលបានក្នុងថ្ងៃឈប់សម្រាក

យើង​ដឹង​ហើយ​ថា​រដូវកាល​នៃ​ការឈប់​សម្រាក​ជា​ពេលវេលា​ដ៏​មមាញឹក​សម្រាប់​អាជីវកម្ម​ធុនតូច​ជាច្រើន​ដែល​អាច​បង្ក​ជា​សម្ពាធ​សម្រាប់​ម្ចាស់​អាជីវកម្ម។ ប៉ុន្តែ​យើង​អាច​ប្រែក្លាយ​វាឲ្យទៅជាឱកាសរកចំនូលតាមវិធីទាំង៨យ៉ាងនេះ។

១. បង្កើត​គម្រោងទុក​ជាមុន​ដើម្បី​បង្កា​រ​កត្តា​ដែលកើតឡើង​ហួស​ពី​ការរំពឹង​ទុក​ដូចជា​កត្តា​អាកាសធាតុ​ជាដើម​។ មួយវិញទៀត​ អ្នក​​គួរ​​ធ្វើ​​បញ្ជី​ទុក​មុន​​ពី​​ចំនួន​​ផលិតផល​​ដែល​អតិថិជន​​ត្រូវការ​ រយៈពេល​ផុតកំណត់​នៃ​ការដឹកជញ្ជូន សេវាកម្ម​ដឹក​ជញ្ជូន និង​ការមក​ជាវ​​ដល់​កន្លែង​ដែល​អាច​ជួយ​សន្សំ​ប្រាក់​និង​ពេលវេលា​របស់​អ្នក​។

២. បង្កើតការ​ថតចម្លង​​ខិតបណ្ណ័ កាត​សម្គាល់​អាជីវកម្ម និង​ការផ្សាយ​ពាណិជ្ជកម្ម​ទុក​ជាមុនសម្រាប់​ផ្សព្វផ្សាយ​មុនពេល​ថ្ងៃ​ឈប់​សម្រាក​មក​ដល់​។ ​អ្នកគួររៀបចំ​គម្រោង​​ផ្សព្វផ្សាយ​​​តាម​​បណ្តាញ​​សង្គមឬព័ត៌មាន​ដាក់​នៅលើ​គេហទំព័រ​​​ទុក​ឲ្យ​ហើយផងដែរ។

៣. មាន​គម្រោង​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​ជួប​អតិថិជន​គោលដៅ​របស់អ្នក​ដើម្បីឲ្យ​អ្នក​មាន​ឱកាស​អាច​ផ្សព្វផ្សាយ​ទៅកាន់​ពួកគេ​មុន​ថ្ងស​សម្រាក​ចូល​មកដល់។

៤. តែងតែ​Update​ប្រតិទិន​ក្នុង​ការិយាល័យ​សម្រាប់​បុគ្គលិក​អ្នកចំពោះ​កាលវិភាគ​សំខាន់ៗ​មួយចំនួន​ដូចជារដូវកាល​ដែល​មមាញឹក​ខ្លាំង ពិធី​ជប់លៀង វិស្សមកាល ថ្ងៃត្រូវ​បញ្ចូន​ទំនិញ និង​ថ្ងៃផុតកំណត់​នៃការ​ដឹកជញ្ជូន​ទំនិញ។

៥. បង្កើត​ទីផ្សារ​ផ្ទាល់ខ្លួន​ដែល​ខុស​ពី​ដៃគូ​ប្រកួត​ប្រជែង​សម្រាប់​គេហទំព័រ​​ឬ​ប្រព័ន្ធ​អ៊ីនធឺណិត​ដទៃទៀត​​របស់​​អ្នក​ដូចជាទំព័រ​នៃ​​បណ្តាញ​សង្គម​ហ្វេសប៊ុកជាដើម។

៦. បង្កើត​ផ្ទាំង​ពី​មុខ​ហាង​ដែល​ទាក់ទាញ​ភ្នែក មាន​ពណ៌​ចម្រុះ​ មាន​លក្ខណៈ​សាមញ្ញ​ដែល​ជា​វិធី​ក្នុងការ​ទាក់ទាញ​អតិថិជន​បាន​យ៉ាង​ប្រសើរ​​ព្រោះថាមាន​​៦៨%​នៃអតិថិជន​​ដែល​ជាវ​ផលិតផល​បណ្តាល​មកពី​រូបភាព​ដែល​ទាក់ទាញ​ភ្នែក​របស់​ពួកគេ។

៧. ផ្តល់​រង្វាន់​សម្រាប់​អតិថិជន​ដោយ​មិន​ត្រឹមតែ​ជា​ពាក្យអរគុណ ប៉ុន្តែ​​អាច​ជា​ប័ណ្ណ​បញ្ចុះ​តម្លៃ​ជាដើម​ដើម្បី​ទាក់ទាញ​ពួកគាត់​ឲ្យ​មក​ម្តងទៀត។

៨. ធ្វើការ​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ដើម្បី​ដឹង​ពី​តម្រូវការ​ដែល​ពួកគាត់​ត្រូវការ​ជាមុន​នោះ​អ្នក​នឹង​អាច​ធ្វើ​រៀបចំ​គោលដៅ​បាន​ច្បាស់លាស់​មួយ​។

ពាណិជ្ជកម្ម

វិធីអស្ចារ្យ១០យ៉ាងក្នុងការបង្ហាញសេចក្តីថ្លែងអំណរគុណចំពោះនិយោជិក

មិនមែន​បុគ្គលិក​គ្រប់គ្នា​សុទ្ធតែ​​ធ្វើការ​ដើម្បី​តែ​​ប្រាក់ខែ​ទេ​តែ​ជួនកាល​មក​ពី​គេ​ស្រឡាញ់​ការងារ​នោះទើប​ធ្វើ​ឲ្យ​គេ​ខិតខំ​ធ្វើការ​យ៉ាង​លំបាក។ ​​ហេតុនេះការសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់ពួកគេ​ក៏​ជា​អ្វី​ដែល​ពួកគេ​ចង់​ឮ​ពី​និយោជក​ដែរ​។ ជាការពិត​ណាស់ វា​​មិន​មែន​ជារឿងពិបាក​ឡើយ​ដោយគ្រាន់​តែ​​និយាយ​ពាក្យ​អរគុណ ប៉ុន្តែនៅ​មាន​វិធី​ជាច្រើន​ទៀត​ក្នុង​ការបង្ហាញ​ពី​ក្តី​គោរព​និង​គាំទ្រ​ទៅកាន់​និយោជិក​​របស់​អ្នកជាជាង​ការនិយាយ​តែ​ពាក្យ​ថា​អរគុណ​៖

១. អនុញ្ញាត​ឲ្យ​បុគ្គលិក​អ្នកទទួល​​រង្វាន់​​​ឬ​​កាដូ​​​នៅពេល​បញ្ចប់​ការងារ​ដោយ​ជោគជ័យ។ អ្នក​អាច​ឲ្យ​ពួកគេ​រើស​រង្វាន់​ដោយខ្លួនឯង​​ព្រោះ​អ្នក​ខ្លះ​ត្រូវការ​​ប្រាក់បន្ថែមដើម្បី​ប្រើប្រាស់​ចាំបាច់​ជា​ជាង​​​កាដូ​ក៏ថាបាន​។

២. ឲ្យ​​តម្លៃ​​បុគ្គលិក​របស់អ្នក​ដោយ​ស្ដាប់​ពី​អ្វីដែល​​​ពួកគេ​​ព្យាយាម​ចែក​រំលែក​។ ​ពួកគេ​​បន្ត​ចែក​រំលែក​ពី​រឿង​របស់គេ​ក៏ដូចជា​គន្លឹះ​ឬ​វិធីផ្សេង​ដែល​ពួកគេ​ធ្លាប់​ឆ្លងកាត់​ជាមួយ​អ្នក​និង​មិត្ត​រួមការងារ​ដទៃ​ទៀត​​។ នៅពេល​អ្នក​ធ្វើបែបនេះ​​គឺ​ធ្វើឲ្យ​​ពួកគេ​មាន​អារម្មណ៍​ថា​អ្វី​ដែល​គេ​ផ្តល់​ឲ្យ​​មានតម្លៃ​និង​ធ្វើឲ្យ​គេ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង។

៣. អនុញ្ញាត​ឲ្យ​និយោជិក​អ្នក​​សម្រេច​ចិត្ត​ទៅលើ​បញ្ហា​នានា។ មិនត្រឹមតែ​ពាក្យ​ពេចន៍​អរគុណ​និង​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ទេ​ដែល​សំខាន់​ ការបង្ហាញ​ថា​អ្នក​មាន​ជំនឿចិត្ត​ទៅលើ​គំនិត​និង​ជំនាញ​របស់ពូកគេ​គឺ​ពិតជា​មាន​តម្លៃ​ជាង​និង​អាច​បណ្តាល​ឲ្យ​គេ​មាន​ទំនុកចិត្ត​ចំពោះ​ខ្លួន​ឯងថែមទាំង​មិនងាយ​បង្កើតកំហុស​ទៅទៀត​ព្រោះគេ​ដឹងច្បាស់​ថា​គេ​មិនអាច​បំផ្លាញ​ទំនុកចិត្ត​របស់អ្នក​។

៤. ផ្តល់​ការភ្ញាក់ផ្អើល​បន្តិច​បន្តួច​​​​ឲ្យ​ពួកគេ​​​រួមមាន​ការប៉ាវ​បាយ កាត់បន្ថយ​ម៉ោង​​ធ្វើការ​ជាដើម។

៥. ផ្តល់​ការសរសើរ​ច្បាស់លាស់​ទៅឲ្យ​បុគ្គលិក​អ្នក​ដោយ​និយាយ​ដូចជា អ្នកពេញចិត្ត​ទៅនឹង​ការពិភាក្សា​នេះ​ឬ​ពួកគេ​ជាដៃគូ​សហការ​ដ៏ល្អ​ជាដើម​។ ទង្វើ​បែបនេះ​អាច​បន្ថែម​អត្ថន័យ​ទៅលើ​ការសរសើរ​និង​ជម្រុញ​និយោជិក​អ្នក​ឲ្យ​រឹតតែ​មាន​ការអភិវឌ្ឍន៍។

៦. ផ្តល់ម៉ោង​សម្រាក​បន្ថែម​ឲ្យ​ពួកគេ​​សម្រាប់​ធ្វើអ្វី​ផ្សេង​ក្រៅពី​ការងារ​ដូចជា​ពេលវេលា​សម្រាប់​គ្រួសារ​និង​ខ្លួនឯង ​កម្មវិធី​​សប្បុរសធម៌ និង​វិស្សមកាល​រយៈពេល​ខ្លី​ជាដើម​។

៧. ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ការពាក់ព័ន្ធ​ទៅនឹង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​យ៉ាង​ពិតប្រាកដ​ក្រុមហ៊ុន​ ដោយប្រាប់​ពី​រឿងរ៉ាវ​ដែល​កើតមានឡើងនៅក្នុង​ការងារ ទោះជា​ពេល​ខ្លះ​ពួកគេ​មិនអាច​ជួយ​អ្វី​បាន​ក៏ដោយ។ ការធ្វើ​បែបនេះ​បង្ហាញថា​ពួកគេ​ជា​ក្រុម​តែមួយ​ជានិច្ច។

៨. ការដាក់​​បង្អែម​រួមមាន​ស្ករគ្រាប់ ស្ករសូកូឡា​នៅក្នុង​បន្ទប់​សម្រាក​ក៏​អាចជា​សញ្ញា​បង្ហាញ​ពី​ពាក្យថា​អរគុណ​ទៅ​ពួកគេ​ដែរ​។

៩. ជម្រុញ​មតិ​យោបល់​របស់​ពួកគេ​ដោយ​ការស្ទង់​មតិ​ជារឿយៗ​ព្រោះ​វា​ធ្វើឲ្យ​ពួកគេ​យល់ថា​យោបល់​ពួកគេ​មាន​​អ្នក​អើពើ​ និង​ដឹង​ឮ។

១០. បង្កើត​បរិយាកាស​សប្បាយ​រីករាយ​នៅក្នុង​កន្លែង​ធ្វើការ​ដូចជា​ពិធី​ជប់លៀង​ឬ​ល្បែង​កម្សាន្ត​នានា។​

ពាណិជ្ជកម្ម

គន្លឹះខ្លីៗ៣យ៉ាងដើម្បីកាត់បន្ថយអារម្មណ៍តានតឹងសម្រាប់អ្នកធុរកិច្ច

0

ដោយសារ​តែ​ធុរកិច្ច​ត្រូវ​ធ្វើការ​ ២៤ម៉ោង​ក្នុង​មួយថ្ងៃ ៧ថ្ងៃ​​ក្នុង​មួយ​សប្តាហ៍ និង​៣៦៥​ថ្ងៃក្នុង​មួយ​ឆ្នាំ វាមិន​ចម្លែក​ទេ​ដែល​ពួកគេ​មាន​អារម្មណ៍​ស្រ្តេស​ ស្មុគស្មាញ ឬ​តាន​តឹង​នោះ។ ​ចំពោះ​វិធី​សាស្រ្ត​សម្រាប់​លុប​បំបាត់​អារម្មណ៍​ធុញទ្រាន់​ដែល​អ្នក​ធុរកិច្ច​ភាគច្រើន​ជួបប្រទះ​​មាន​ដូចជា

#ទី១៖ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ធុញទ្រាន់​ដោយសារតែ​ធ្វើ​ការងារ​ដដែលៗ នៅ​កន្លែង​ដដែលៗ​ ​ដែល​មានទិដ្ឋភាព​ដដែលៗ​ជារៀងរាល់​ថ្ងៃ អ្នក​ត្រូវ​ផ្លាស់ប្តូរ​ទស្សនីយភាព​នៃ​កន្លែង​ធ្វើការ​​ដោយ​ផ្លាស់ប្តូរ​ទីតាំង​ធ្វើការ​ដែល​នៅក្នុង​ការិយាល័យ​របស់​អ្នកផ្ទាល់​ឬ​អ្នក​អាច​ផ្លាស់ប្តូរ​ហាងកាហ្វេ​ដែល​អ្នក​ឧស្សាហ៍​ទៅ ​ព្រោះ​ធ្វើ​បែបនេះ​មិនត្រឹមតែ​ជួយ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​​ទេ​ថែមទាំង​​ទទួល​បាន​គំនិត​ថ្មីៗ​ទៀតផង​។​ម្យ៉ាង​ទៀត​អ្នក​ត្រូវ​ឆ្លៀតពេល​ទៅកន្លែង​កម្សាន្ត​ណាមួយ​ដែល​មាន​ទេសភាព​ធម្មជាតិ​ឬ​ទីណា​ក៏​បានដែល​មាន​ខ្យល់ឱកាស​ល្អ​អាច​​ធ្វើ​ឲ្យ​ខួរក្បាល​របស់​​​អ្នក​ស្រឡះ​និង​សម្រាកគិត​ពី​ការងារ​បាន​មួយ​រយៈ។​

#ទី២៖ រកវិធី​បង្ហាញ​​អារម្មណ៍​ឬ​បញ្ហា​ដែល​បណ្តាល​ឲ្យ​អ្នក​តានតឹង​ចេញ​មក​ខាង​ក្រៅ​​ដោយ​អ្នក​អាច​សរសេរ​​បញ្ហា​​ឬ​រឿងរ៉ាវ​ផ្សេងៗ​ដែល​កើត​មានឡើង។​​ មួយវិញ​ទៀត​អ្នក​អាច​ពិគ្រោះ​ឬពិភាក្សា​ជាមួយ​មនុស្ស​ដែល​អ្នក​អាច​ទុកចិត្ត​បាន​ឬតែង​តែ​ផ្តល់​ដំបូន្មាន​ល្អៗ​មកកាន់​អ្នកដែលគេ​នោះ​អាច​ជា​ឪពុកម្តាយ បងប្អូន ដៃគូ មិត្ត​ជិតស្និទ្ធ ឬ​ជា​អ្នក​ផ្តល់​ប្រឹក្សា​ជាដើម។ យ៉ាងណា​មិញ​អ្នក​គួរ​ចៀសវាង​ការ​ផុស​បញ្ហា​ឬ​អារម្មណ៍​តានតឹង​របស់​អ្នក​នៅលើ​បណ្តាញ​សង្គម។

#ទី៣​៖ អ្នក​គួរ​​​បញ្ឈប់​​​ការគិត​គូ​ពី​​អនាគតឬកំហុស​ពី​អតីតកាល​​ហួសហេតុ​ពេក​ឬសួរ​សំណួរ​ខ្លួនឯង​ដដែលៗ​ថា ​“ចុះបើសិនជា?”​ ជាច្រើនដង​​។ ​អ្នក​មិន​គួរ​គិតពី​​​បញ្ហា​អ្វីមួយ​ឲ្យ​ស៊ី​ជម្រៅ​ឬ​ជ្រុល​​ពេកនោះ​ទេ​​ព្រោះ​ថាជួនកាល​បញ្ហា​នោះ​ស្រាល​សោះ​ក៏​អាច​នាំឲ្យ​អ្នក​គិតដល់​ថ្នាក់​វា​ធ្ងន់ធ្ងរ​រក​ផ្លូវ​ដោះស្រាយ​មិនចេញ​ដែរ។ ​ជាពិសេស​កុំប្រើ​អារម្ម​ណ៍​មក​ដោះស្រាយ​ជាមួយនឹង​​​បញ្ហា​ឲ្យ​សោះ។ អ្នក​ត្រូវ​ជឿជាក់លើ​ខ្លួនឯង​និង​ប្រើប្រាស់​ខួរ​ក្បាល​ឲ្យ​មក​រស់នៅក្នុង​បច្ចុប្បន្ន​សិន​សឹម​គិត​សា​ឡើងវិញ​ពី​ដំណោះស្រាយ។

ពាណិជ្ជកម្ម

៤​និន្នាការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​អ្នក​ត្រូវ​ដឹង​សម្រាប់​ឆ្នាំ​២០១៨

ចុង​​បញ្ចប់​​នៃ​​ឆ្នាំ​​កំពុង​​តែ​​ខិត​​ជិត​​មក​​ដល់​​យ៉ាង​​ឆាប់​​រហ័ស​។​ នៅ​​សល់​តែ​​ប៉ុន្មាន​​ខែ​​​ទៀត​​ប៉ុណ្ណោះ​​គឺ​​ឆ្នាំ​​​២០១៨​​ហើយ​​។​ ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​សង្គម​​ផ្តល់​​ឱកាស​ក្នុង​​ការ​​ទាក់​​ទាញ​​​នូវ​​ចំណាប់​​អារម្មណ៍​​ដ៏​​មិន​គួរ​​ឲ្យ​​ជឿ​​ចំពោះ​​ម៉ាក​សញ្ញា​​នៃ​​ផលិត​​ផល​​របស់​​អ្នក​​។​ ​តើ​អ្នក​​នឹង​ទទួល​យក​អត្ថ​ប្រយោជន៍​នេះ​ ឬ​ក៏​ឲ្យ​ដៃ​គូ​អាជីវកម្ម​របស់​អ្នក​ជា​អ្នក​ទទួល​យក​​នូវ​អត្ថ​ប្រយោជន៍​នេះ?

ស្ថាន​ភាព​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច​ហើយ​វា​ដល់​ពេល​ហើយ​ដើម្បី​ចាប់​ផ្តើម​យុទ្ធ​សាស្រ្ត​ទី​ផ្សារ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ​។ ​ដើម្បី​ឈាន​ទៅ​កាន់​ភាព​ជោគ​ជ័យ អ្នក​ត្រូវ​តែ​ដឹង​អំពី​និន្នា​ការ​ចុង​ក្រោយ​បំផុត​។ ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នឹង​ធ្វើ​ឱ្យ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ក្នុង​ការ​បង្កើន​ដើម​ទុន​នៅ​ពេល​ឈាន​ដល់​ឆ្នាំ​ ២០១៨​។ ទាំង​នេះ​គឺ​ជា​និន្នាការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៤​ដែល​អ្នក​គួរ​តែ​ចាប់​ផ្តើម​ធ្វើ​ការ​ផ្តោត​ទៅ​លើ​ឲ្យ​បាន​ឆាប់​រហ័ស​៖

#១ ការ​មក​ដល់​រ​បស់​ Chatbots ដែល​អ្នក​ត្រូវ​តែ​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់

Chatbots​គឺ​ជា​កម្មវិធី​របស់​កុំព្យូទ័រ​ដែល​គេ​បង្កើត​ឡើង​សម្រាប់​ធ្វើ​ការ​សន្ទនា​​ជា​មួយ​នឹង​អ្នក​ប្រើ​បា្រស់​ជា​ពិសេស​តាមរយៈ​ប្រព័ន្ធ​អ៊ីន​ធើ​ណេត​។ បើ​សិន​ជា​អ្នក​មិន​ស្គាល់​ Chatbots​នោះ​ទេ​ ​អ្នក​ត្រូវ​តែ​រៀន​ពី​របៀប​ដែល​បច្ចេក​វិទ្យា​នេះ​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​ទីផ្សារ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​។ សេវា​បម្រើ​អតិថិជន​បាន​ផ្លាស់​ប្តូរ​ពី​ការ​ខល​ទូរស័ព្ទ​និង​អ៊ីម៉ែល​ទៅ​ជា​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជំនួស​វិញ​។ Chatbots​អាច​ជួយ​ឲ្យ​​អ្នក​អាច​ឆ្លើយ​តប​ទៅ​កាន់​អតិថិជន​បាន​ឆាប់​រហ័ស​ហើយ​អ្នកនឹង​ទទួល​បាន​ការពេញ​ចិត្ត។ ​នេះ​ជា​មូលហេតុ​ដែល​ Facebook Messenger bots ទទួល​បាន​ការ​ពេញ​និយម​ជា​ពិសេស​។ ការ​ដំឡើង​វា​គឺ​មាន​ភាព​សាមញ្ញ​ណាស់​ហើយ​អ្នកអាច​ធ្វើ​វា​ដោយ​មិន​គិត​ថ្លៃ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺជា​កន្លែង​សម្រាប់​ទំនាក់​ទំនង​ដ៏​មាន​​ប្រជាប្រិយភាព​​សម្រាប់​អតិថិជន​។ វា​ចាំបាច់​ណាស់​ចំពោះ​គ្រប់​អាជីវកម្ម​ទាំងអស់​ក្នុង​ការ​ប្រើប្រាស់​​សេវាកម្ម​នេះ​។ ​ចំណុច​ទាក់ទាញ​បំផុត​នៃ​ការប្រើប្រាស់​ Chatbots ​គឺ​សមត្ថភាព​ក្នុង​ការផ្តល់​ការ​ភ្ជាប់​បន្ទាន់​ភ្លាមៗ​ទៅ​កាន់​អតិថិជន​។ “Chatbots ​គឺ​តែង​តែ​នៅ​ជាមួយអតិថិជន​​គ្រប់​ពេល​វេលា” សម្តី​របស់លោក James Memije ស្ថាបនិកនៃ AccuServ Heating & Air Conditioning។

#២ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ទូរស័ព្ទ​ចល័ត​ភាគ​ច្រើន

Snapchat និង Instagram គឺ​សុទ្ធ​តែ​ជាប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​ទម្រង់​ផ្តោត​ទៅ​លើ​ទូរស័ព្ទ​ចល័ត​និង​នៅខណ:​ដែល​ Instagram អាច​ភ្ជាប់​ដំណើរ​ការ​តាមរយៈ​​​កុំព្យូទ័រ​គឺ​មាន​អ្នក​ប្រើប្រាស់​តិច​ជាង​អ្នក​ដែល​ភ្ជាប់​តាមរយ:​ទូរស័ព្ទ។ Facebook ទទួល​បាន​ប្រាក់​ចំណូល៨៤​ភាគរយ​ពី​ការ​ផ្សព្វផ្សាយ​តាមរយៈ​ទូរស័ព្ទ​ដែល​នេះ​​បង្ហាញឲ្យ​​ឃើញ​ថា​ភាគ​ច្រើន​នៃ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​នៅ​លើ​ទូរស័ព្ទ​របស់​ខ្លួន។

“មាតិកា(Content)ដែល​អ្នក​ផុស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​រំលេច​calls-to-actionហើយ​​អ្នក​​ត្រូវ​ចាំ​​ទុ​ក​​ក្នុង​​ចិត្ត​​ថា​​មនុស្ស​​ដែល​​អ្នក​​ផុស​​ទៅ​ដល់​គឺ​​ជា​​អ្នក​​​ប្រើប្រាស់​​ទូរស័ព្ទ​​ចល័ត​។ ពួក​គេ​មាន​ទូរស័ព្ទ​នៅ​ក្នុង​ដៃ​ស្រាប់ ដូច្នេះ​អ្នក​គួរ​ទាញ​យក​ឱកាស​និង​បង្កើត​មាតិកា​ដែល​ជម្រុញ​​ឲ្យ​គេ​ធ្វើ​​សកម្មភាព​” Catherine Jacobs, COO នៃ McQuarries Hunter LLP។

Facebook ពី​ដំបូង​ឡើយ​គឺ​បង្កើត​ឡើង​សម្រាប់​ការ​ប្រើប្រាស់​នៅ​លើ​កុំព្យូទ័រ​ ​បន្ទាប់​មក​វា​បាន​វិវត្ត​ក្លាយ​ជា​ការ​ពេញ​និយម​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​។ និន្នាការ​នៃ​ទូរស័ព្ទ​ចល័ត​ដែល​គ្រប​ដណ្តប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នឹងកាន់​តែកើនឡើង ​ដូច្នេះចូរ​ត្រៀមខ្លួន​អ្នក​ឥឡូវ​នេះ។

#៣ កុំ​លុប​បំបាត់ ​platforms ​ដោយ​សារ​តែ​វា​មាន​លក្ខណៈ​ពិសេស​​ស្រដៀង​គ្នា

វា​មិនមែន​ជា​រឿង​អាថ៌កំបាំង​នោះ​ទេ​ដែល​ Facebook និង Instagram ចម្លង​តាម Snapchat។ ឥឡូវ​នេះ​ពួក​វា​មាន​នូ​វ​លក្ខណៈពិសេស​​ស្រដៀង​គ្នា ប៉ុន្តែ​គេ​មិន​ចាំបាច់​ធ្វើឱ្យពួក​វា​ដូច​គ្នា​នោះ​ទេ។ បើ​យើង​មើល​ពី​ខាងក្រៅ ពួក​វា​ហាក់​ដូច​ជា​មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង​រហូត​​ដល់​យើង​​អាច​លុប​ចោល​​មួយ​​ណា​​ក៏​បាន​​ ប៉ុន្តែ platform នីមួយៗ​ក៏​មានសមត្ថភាពនិង​អ្នក​ប្រើ​ប្រាស់​ផ្សេងៗ​គ្នា។

“Snapchat គឺ​នៅ​តែ​ជា​ជម្រើស​ដ៏​ពេញ​និយម​ជាង​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​វ័យ​ក្មេង នៅ​ខណ:​ដែល Instagram គឺជា​​ជម្រើស​ថ្មី​នៃប​ណ្តាញ​សង្គម​។ Facebook គឺ​ជា​ជម្រើស​ដែល​ប្រជាជន​ស្ទើរ​តែ​គ្រប់វ័យ​​មាន​ភាព​ងាយ​ស្រួល​នៅក្នុង​ការ​ប្រើប្រាស់។ ​ដូច​នេះ ​ខណ:​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំង​បី​នេះ​មានលក្ខណៈពិសេស​ដូច​គ្នា​ វា​​នៅ​​តែ​មាន​ការ​ចូល​ចិត្ត​ទៅ​តាម​អ្នកប្រភេទ​​ប្រើប្រាស់​ផ្សេងៗ​គ្នា” បកស្រាយ​ដោយ​ Yosef Adelman, CEO នៃ Falcon Marketing។

នៅ​ខណ:ដែលfeatures​អាច​កាន់​តែ​នឹង​មាន​លក្ខណ:​ស្រដៀង​គ្នា​ច្រើន​​ទៅ​នឹង​platforms​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងៗ​គ្នា។ អ្នក​មិន​អាច​លុប​ចោល​​នូវ​ច្រក​នៃ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ណា​មួយ​​ដោយ​ផ្អែក​លើ​លក្ខណៈពិសេស​តែ​ម្យ៉ាង​​នោះទេ។ ការធ្វើបែប​នេះអាច​នាំ​ឲ្យ​អ្នក​បាត់បង់​​សមត្ថភាព​របស់​អ្នក​ដើម្បី​ឈាន​ទៅដ​ល់អ្នក​ប្រើ​ប្រាស់។

#៤ វីដេអូ​ត្រូវ​តែ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​មាតិកា​របស់​អ្នក

អ្នក​រាល់​គ្នា​ពិត​ជា​ដឹង​ស្រាប់​ហើយ​​ថា​វីដេអូ​គឺកំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ការ​ដាក់​​ ​Facebook ads នៅ​ក្នុង​វី​ដេអូ​គឺ​​កំពុង​តែ​មាន​​ការ​​ទាក់ទាញ​និង​​មាន​​ការ​ចូល​រួម​កាន់​តែ​ច្រើន​។ នៅ​ពេល​ដែល​អ្នក​ធ្វើ​វា​បាន​​ល្អ​​ហើយ​​ អ្នក​មិន​ចាំ​បាច់​ចំណាយ​​ប្រាក់​ច្រើន​នោះទេ។

“Snapchat ផ្អែក​ទៅ​លើ​មាតិកា​វីដេអូ​យ៉ាង​ខ្លាំង​ដូចជា​ Stories របស់​ Instagramដែរ វាជា​ការ​បង្ហាញ​ថា​មាតិកា​ជា​វីដេអូ​កំពុង​តែ​គ្រប​ដណ្តប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បច្ចុប្បន្ន​។ ​អាជីវកម្ម​ដែល​រៀន​យ៉ាង​ឆាប់​រហ័ស​អំពី​របៀប​ផ្សព្វផ្សាយ​​​តាមរយៈ​មាតិកា​វីដេអូ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន​ជាង​អ្នក​ដែល​មិន​អើពើ​ពី​វា​​សោះ​” សម្តី​របស់​លោក Brain Gwinn, CEO នៃ Greenview Investment Partners។

ប្រភព៖​ www.entrepreneur.com

 

ពាណិជ្ជកម្ម

កត្តា​បឋមបីយ៉ាង​សម្រាប់អ្នកលក់ជោគជ័យ

អាជីពជាអ្នកលក់គឺជាការងារមួយដែលពោពេញទៅដោយសក្តានុពល និងអាច​រកប្រាក់ចំណូលបានខ្ពស់​ប្រសិនបើយើង​ខិត​ខំប្រឹងប្រែង តស៊ូ និង​ចេះតិចនិច​ក្នុងការចរចារ ឬលក់។ នៅប្រទេសជឿន​លឿន​ អាជីពអ្នកលក់​គឺជាអាជីពមួយដែលគេលើកតម្កើង ហើយ​មានអ្នកល្បីៗលំដាប់ពីភពលោកមិនតិចអ្នកទេដែល​ល្បីដោយសារតែ​អាជីព​លក់នេះដូចជា​លោក Joe Girard លោក Zig Ziglar លោក Dale Carnegie ជាដើម។ តើកត្តា​អ្វីខ្លះ​ដែលដែលអាចជួយ​ឱ្យ​អ្នកលក់ជោគជ័យបាន?

លោកអ៊ុង​ សុឆិកា ដែលជាប្រធានផ្នែកលក់ និង​ជានាយក​ផ្នែកបណ្តុះបណ្តាល​របស់ក្រុមហ៊នធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិឡាយហ្វ៍បានលើកឡើង​យ៉ាង​សាមញ្ញថា អ្នកលក់ជោគជ័យតំបូង​ត្រូវ​មានមានកត្តាបឋមបី គឺ៖

[ad id=”5311″]

១) ពេញចិត្តនឹងក្រុមហ៊ុន ផលិតផល និងជឿជាក់ថាវិស័យ និងក្រុមហ៊ុនដែលគាត់កំពុងធ្វើនឹងរីកចម្រើនទៅមុខ មិនមែនដោយសារលុយ ឬចំណូលតែមួយមុខនោះទេ។

២) មានគោលដៅហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុច្បាស់លាស់ដែលចង់ជោគជ័យនៅក្នុងវិស័យលក់នេះពិតប្រាកដ។ ឧទាហរណ៍៖ គោលដៅរបស់អ្នកលក់អចលនទ្រព្យ គឺផ្តល់ដី និងគេហដ្ឋានដ៏ល្អនៅ​ក្នុង​ក្តី​សុបិន​របស់​អតិថិជន​ដើម្បី​ឲ្យគាត់មានសុភមង្គលបំផុតជាមួយក្រុមគ្រួសារជាមួយនឹងតម្លៃសមរម្យដែលគាត់អាចទទួលយកបាន។

៣) មានវិន័យ និងស្រលាញ់ការរៀនសូត្រ ហើយចូលចិត្តចែករំលែកមិនលាក់អ្វីដែលខ្លួនធ្វើបាន និងអ្វីដែលជាការលំបាករបស់ខ្លួននៅនឹងខ្លួនឯងឡើយ។ ការលក់​មិនមែន​ស្រួលនោះទេ វាជាការលំបាក ដូច្នេះបើទុកក្នុងខ្លួន គឺអាចនឹងស្ទះស្លាប់ ដូច្នេះយើងចាំបាច់ត្រូវធ្វើការងារជាក្រុម ចែករំលែក ភាពជោគជ័យ និង​ការលំបាក​ផ្សេងៗ​រវាងគ្នា​ និងគ្នា និងអ្នកដឹកនាំផ្នែកលក់ជានិច្ច។

ពាណិជ្ជកម្ម

ជំហាន​ទាំង៥ដើម្បី​​បង្កើន​ការមាន​ទំនួល​ខុសត្រូវ​​របស់​បុគ្គលិកអ្នក

ការបកស្រាយ​​ពាក្យថា​ “ទំនួលខុសត្រូវ”គឺ​ងាយ​ ប៉ុន្តែ​​ការលំបាក​នោះ​គឺ​ការប្រាប់​បុគ្គលិក​របស់​អ្នកថា​​​តើ​ពួកគាត់​គួរ​មានទំនួល​ខុសត្រូវ​បែបណា​​ហើយវា​ក៏​កាន់តែ​លំបាក​ចំពោះ​ការធ្វើឲ្យ​ពួកគាត់​​មាន​ទំនួល​ខុសត្រូវ ។ ជាពិសេសគឺ​នៅ​ពេល​ដែល​អ្នកដឹកនាំ​ក្រុម​ភ្លេចថា​គាត់​គឺជា​គម្រូ​ក្នុង​ការបង្ហាញ​ពី​ភាពមាន​ទំនួល​ខុសត្រូវ។​ គាត់​ក៏​មិនបាន​​ត្រិះរិះ​ពិចារណា​​អំពី​អាកប្ប​កិរិយា​របស់គាត់​។ ហេតុ​នេះ​គាត់​នឹង​​មិនអាច​ទទួលបាន​មកវិញ​នូវ​ការមាន​ទំនួល​ខុសត្រូវ​របស់​បុគ្គលិក​​គាត់​ដូចគ្នា​។ ​អ្នក​ត្រូវ​ចំា​ថា​ទំនួល​ខុសត្រូវ​​​​ជា​ផ្នែក​​មួយ​​នៃ​​​បរិយាកាស​​ក្រុមហ៊ុន​ដែល​ទាមទារ​ឲ្យ​​មាន​ការយកចិត្ត​ទុកដាក់​។​ ខាងក្រោមនេះ ​គឺ​​សហគ្រិន​បាន​បកស្រាយ​ពី​ទំនួលខុស​ត្រូវ​ដែល​បុគ្គលិក​គួរតែ​មាន​​និង​ជំហាន​​ដែល​បុគ្គលិក​គួរ​ប្រព្រឹត្ត៖

ទី១ ហ៊ាន​ស្ម័គ្រចិត្ត​​បង្ហាញ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ៖ យើង​ទាំងអស់​គ្នា​តែងតែ​ឃើញ​ក្រុមហ៊ុន​មួយ​ចំនួន​មាន​បញ្ហា​ដដែលៗ​កើត​​ឡើងហើយ​គ្មាន​បុគ្គលិក​​ឬ​អ្នក​គ្រប់គ្រង​ណាលើក​​ពី​ដំណោះស្រាយ​នៃ​បញ្ហា​នោះ​ឡើង​ឡើយ​។ ទង្វើ​បែប​នេះ​អាច​ធ្វើឲ្យ​អាជីវកម្ម​របស់អ្នក​​មាន​បញ្ហា​​នៅ​ថ្ងៃ​មុខ។ ​បើសិនជា​​អ្នក​​ចង់​ឲ្យ​​គាត់ចេះ​មាន​ទំនួល​ខុសត្រូវ​នៅពេល​មាន​បញ្ហា​កើតឡើង ​អ្នក​អាច​លើកជា​អង្គប្រជុំ​ពិភាក្សា​និង​សាកសួរ​បុគ្គលិក​ទាក់ទង​នឹង​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​។

ទី២ ទទួល​ស្គាល់​​កំហុស​ដែលខ្លួន​បានធ្វើ​៖ បុគ្គលិក​មួយ​ចំនួន​នៅពេល​ដែល​គាត់​ធ្វើ​ខុស​គាត់​តែងតែ​ចង្អុល​ដាក់​អ្នក​ដទៃ​ជាជាង​ទទួល​​ស្គាល់​​កំហុស​របស់​​​​​​ខ្លួន​ឬ​ក៏​គាត់​បែរជា​ដោះសារ​ថា​នេះ​មិនមែន​ជា​ភារកិច្ច​របស់គាត់​ជាដើម​។ ហេតុនេះ​ក្នុងនាម​យើង​ជា​អ្នកដឹកនាំ​យើងត្រូវ​ធ្វើជា​គម្រូ​ល្អ​ដោយ​បង្ហាញ​គាត់ថា​ការដោះស្រាយ​បញ្ហា​ជូន​អតិថិជនឬបញ្ហា​ដែល​កើតមាន​នៅក្នុង​ស្ថាប័ន​​ជា​ការ​ស្វះស្វែង​រក​ដំណោះស្រាយ​រួម​​មិនមែន​ជា​បញ្ហា​របស់​បុគ្គល​ណាម្នាក់​។

ទី៣ ​សម្រេចចិត្ត​ឲ្យ​មាន​ភាពវិជ្ជមាន៖ បុគ្គលិក​ភាគច្រើន​តែងតែ​មិន​ហ៊ាន​បង្ហាញ​​ពី​ការសម្រេចចិត្ត​ឬ​បញ្ចេញមតិព្រោះ​​គាត់​គិតថា​ខ្លួនគាត់​មិនបាន​ទទួលការ​បណ្តុះបណ្តាល​​គ្រប់គ្រាន់​ ចំណេះដឹង​នៅទាប ឬ​មិន​សូវ​មាន​បទពិសោធន៍​ជាដើម​។ វា​គឺជា​ផ្នែក​មួយ​នៃ​​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ដូចគ្នា។ អ្នក​ត្រូវ​ធ្វើឲ្យ​យ៉ាងណា​ដើម្បី​ឲ្យ​បុគ្គលិក​របស់អ្នក​មាន​ភាពក្លាហាន​ ជាជាង​ធ្វើឲ្យ​គាត់​កាន់តែ​មាន​អារម្មណ៍​ថា​​គាត់​អន់ជាង​អ្នកដទៃ​។

ទី៤ គិតឲ្យ​បាន​ស៊ី​ជម្រៅ​ពី​ផលវិបាក​ទាំងឡាយ​មុននឹង​ធ្វើការ​សម្រេចចិត្ត៖ តើ​អ្នក​​ដោះស្រាយ​បញ្ហា​ឲ្យ​អស់​ពី​ចិត្ត​របស់អ្នក​ដើម្បី​​​ក្រុមហ៊ុន​ឬ​អ្នក​គ្រាន់តែ​ធ្វើការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​? តើ​អ្នក​រក​ដំណោះស្រាយ​យូរ​អង្វែង​សម្រាប់​អតិថិជននិង​ស្ថាប័ន​​​​ឬ​​គ្រាន់តែរក​ដំណោះ​ស្រាយ​​ឲ្យ​រួច​មួយគ្រាៗហើយ​ថ្ងៃក្រោយ​អា​ច​នឹង​មាន​រឿង​ដដែលកើតឡើងវិញ? ដូចនេះ​គិត​ឲ្យ​​​ច្បាស់​​​មុននឹង​សម្រេចចិត្ត​ធ្វើអ្វី​​មួយ។

ទី៥ មានការ​​រំពឹង​ខ្ពស់​ពី​ខ្លួនអ្នក​និង​ក្រុម​របស់អ្នក​៖ នៅពេល​ដែល​អ្នក​មាន​ការប្តេជ្ញា​ខ្ពស់ ទោះបីជា​អ្នក​មិនអាច​ជួយ​បុគ្គលិក​របស់អ្នក​ក៏ដោយ​ប៉ុន្តែ​វាបាន​ជួយ​ជម្រុញ​កម្លាំង​ចិត្ត​ដល់​ពួកគាត់​ឲ្យ​ខិតខំ​ប្រឹងប្រែងអស់​ពី​សមត្ថភាព​ដើម្បី​​​សម្រេច​​គោលដៅ​​របស់​​ក្រុមហ៊ុន​​។​ ម្យ៉ាងវិញទៀត នៅពេល​ដែល​អ្នកព្យាយាម​រក្សា​ឆន្ទៈដ៏​រឹងមាំ​របស់​ខ្លួន​និង​ប្រាប់​ទៅកាន់​​បុគ្គលិក​​ថា​អ្នក​​បាន​ផ្ញើ​ក្តី​សង្ឃឹម​ទុក​នៅនឹង​ពួកគេ​នោះ​គេ​ប្រាកដ​ជា​ខំប្រឹង​មិន​ឲ្យ​អ្នក​អស់​សង្ឃឹមទេ។

ពាណិជ្ជកម្ម

អាថ៌កំបាំងទាំង៥ដែលធ្វើឲ្យអ្នកដឹកនាំមានជំនាញជួបដោយផ្ទាល់ជាមួយបុគ្គលិក

បច្ចុប្បន្ន​អ្នក​តែងតែ​ឮពាក្យ​ការជួប​ផ្ទាល់​រវាង​បុគ្គលិក​និង​អ្នកដឹកនាំ​អាច​មួយ​សប្តាហ៍​ម្តង​ឬ​ក៏​ជួប​ពិភាក្សា​នៅពេល​បុគ្គលិក​មាន​បញ្ហា​ជាដើម​ក្នុង​រូបភាព​ជា​ការប្រជុំ​បូកសរុប​លទ្ធផល​ឬការ​រិះរក​គំនិត​ថ្មី​ទាក់ទិន​នឹង​បញ្ហា​ណាមួយ។ ការជួបផ្ទាល់​រវា​ង​បុគ្គលិក​​និង​អ្នកដឹកនាំ​បែបនេះគឺ​ពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ចំពោះអាជីវកម្មរបស់អ្នក។

ទី១ អ្នកដឹកនាំ​គួរ​មានចម្ងល់​ចំពោះ​​កិច្ចការ​ផ្សេងៗនិង​​​មិន​​ចោទ​ប្រកាន់​ផ្តេសផ្តាស

អ្នក​ដឹកនាំ​ល្អ​មិន​ចេះ​តែចោទប្រកាន់​ផ្តេសផ្តាស​ពី​មូលហេតុ​ដែល​ធ្វើឲ្យការ​បំពេញ​ការងារ​នៃ​បុគ្គលិក​​របស់ខ្លួន​​​អន់ថយ​នោះទេ តែ​គាត់បែរ​ជា​មាន​ចម្ងល់​ទៅលើ​រឿងរ៉ាវ​​ផ្សេងៗ​ដែល​ទាក់ទង​នឹងបញ្ហា​​ដែល​​បុគ្គលិក​​របស់​គាត់​ប្រឈម​។ កត្តា​មួយ​ចំនួនអាច​​ធ្វើឲ្យ​បុគ្គលិក​សម្រេច​ចិត្ត​ធ្វើអ្វី​មួយ​មិនបាន​ត្រឹមត្រូវ ​បញ្ហា​​ដែល​ធ្វើឲ្យ​ពួកគាត់​ខកខាន​​បំពេញ​ការងារ ឬ​ក៏​គាត់​មិនមាន​អារម្មណ៍​ក្នុង​ការធ្វើការ​ជាដើម​។ នៅពេល​ដែល​អ្នក​ដឹកនាំ​មាន​ចម្ងល់​ដូចនេះ​​គាត់​តែង​​តែ​ប្រើ​ឱកាស​នៃ​ការ​ជួប​ផ្ទាល់​​ដើម្បីសាកសួរ​ពី​បញ្ហា​ទាំងនោះដែល​នេះ​អាច​ធ្វើឲ្យ​ទំនាក់​ទំនង​របស់​អ្នក​គ្រប់គ្រង​និង​បុគ្គលិក​កាន់​តែ​ប្រសើរ​ឡើង។

ទី២ អ្នកដឹកនាំ​ត្រូវស្តាប់​ដោយ​យកចិត្ត​ទុកដាក់

នៅពេល​អ្នក​ដឹកនាំ​ជួបផ្ទាល់​ជាមួយ​បុគ្គលិក​​ គាត់​យល់​កាន់តែ​ច្បាស់​ពី​បុគ្គលិក​របស់គាត់​​ព្រោះ​គាត់​បាន​ស្តាប់​ពី​បញ្ហា​របស់​បុគ្គលិក​ឬ​ចំណុច​ផ្សេងៗ​ដែល​បុគ្គលិក​ទាមទារ​ពី​ក្រុមហ៊ុន​។ នៅពេល​ដែល​ជួបផ្ទាល់​បែបនេះ អ្នកដឹកនាំ​មាន​ឱកាស​​ស្តាប់​ច្រើន​ពី​​បុគ្គលិក​ជាជាង​ការ​និយាយ​ទៅកាន់​ពួកគេ​តែ​ម្យ៉ាង​។ មួយវិញទៀត ប្រសិនបើបុគ្គលិក​ស្តាប់​ដោយ​យកចិត្ត​​ទុកដាក់​​ពី​សម្តី​ឬពាក្យ​ណែនាំ​របស់​យើង​ដូចគ្នា​នោះ​យើង​អាច​វាយ​តម្លៃ​បានច្បាស់​ពី​អត្តចរិក​របស់​ពួកគេ។ កាលៈទេសៈ​នៃ​ការ​ជួប​ផ្ទាល់​ជា​ពេល​វេលាអាច​ឲ្យ​ម្នាក់ៗ​អាច​បង្ហាញ​ពី​ទឹកចិត្ត​រៀង​ៗខ្លួន​ចំពោះ​ស្ថាប័ន​និង​ការ​បំពេញ​ការងារ​កន្លងមក។

ទី៣ អ្នកដឹកនាំគួរតែ​ប្រើប្រាស់​ភាពស្ងៀមស្ងាត់

ពេល​ដែល​អ្នក​សួរ​សំណួរ​ទៅកាន់​បុគ្គលិក​ហើយ​ពួកគាត់​ឆ្លើយ​មិនបាន​​អ្នក​គួរ​ប្រើភាព​ស្ងប់ស្ងាត់​មួយ​សន្ទុះ​សិនដើម្បី​​ទុកពេល​ឲ្យ​ពួកគាត់​បាន​​​គិតមុន​នឹង​ឆ្លើយជាជាង​សួរសំណួរ​បន្តទៅ​ទៀត​​ឬ​ក៏យើង​អាច​និយាយ​​ថា “មិនអីទេ អ្នក​អាច​គិត​តាម​សម្រួល​បាន​”។ ទង្វើ​ដូចនេះ​​យើង​កំពុងតែ​បង្ហាញ​ពី​យកចិត្ត​ទុកដាក់​និង​ឲ្យ​តម្លៃ​ចំពោះ​ការគិត អារម្មណ៍ និង​គំនិត​របស់គាត់​។ ការទុក​ពេល​​សម្រាប់​បុគ្គលិ​ក​​ឲ្យ​គាត់​គិត​ពិចារណា​ដូច​ជា​ការ​ផ្តល់​​ពេលវេលា​ឲ្យ​​​គាត់​ក្នុង​ការ​រៀន​ស្វែងយល់​ពី​ខ្លួនឯង​។

ទី៤ ការ​ជួបផ្ទាល់​ជាមួយ​បុគ្គលិក​ប្រៀប​ដូចការ​ហ្វឹកហាត់​ដើម្បី​ភាព​រីក​ចម្រើន

ឧទាហរណ៍​​ដូចជា​អ្នក​រត់​កីឡា ​បើសិនជា​គាត់​ចង់ឲ្យ​សមត្ថភាព​របស់​គាត់​កាន់តែ​រឹងមាំ គាត់​ត្រូវ​ហ្វឹកហាត់​ឲ្យ​កាន់តែ​ប្រសើរ​។ បើ​ធៀប​នឹង​អ្នកដឹកនាំ​វិញ​​​ គាត់ក៏​ត្រូវ​ប្តេជ្ញា​​ធ្វើ​យ៉ាងណា​​ឲ្យ​ការ​ជួបដោយ​ផ្ទាល់​​ជាមួយ​បុគ្គលិក​​កាន់តែច្រើន​គឺមាន​គោល​បំណង​ធ្វើ​ឲ្យ​ការបំពេញ​ការងារ​របស់​បុគ្គលិក​កាន់តែ​​ប្រសើរ​​ឡើង​ដូចគ្នា​​​។ ការប្តេជ្ញា​ចិត្ត​ត្រូវ​មាន​៣​ដំណាក់កាល​៖ ទី១ អ្នក​ដឹកនាំ​ត្រូវ​ត្រៀម​សំណួរ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​សួរ​ទៅកាន់​បុគ្គលិក​ធ្វើយ៉ាង​ណា​ឲ្យ​ចាក់ចំ​ចំណុច​ខ្វះ​ខាត​នៃ​លទ្ធផល​ការងារ​ឬបញ្ហា​ដែល​ពាក់ព័ន្ធ​។ ទី២​ គាត់ត្រូវ​​ត្រិះរិះ​ពី​វិធី​សន្ទនា​​​។ ទី៣ គាត់​ត្រូវ​រក​មធ្យោបាយ​ផ្សេងៗ​ដែលនាំ​​​ឲ្យ​ការ​ជួបផ្ទាល់​ជាមួយ​បុគ្គលិក​កាន់តែ​ផ្តល់​ផលប្រយោជន៍​ច្រើន។

ទី៥ អ្នកដឹកនាំ​ត្រូវ​ពង្រឹង​អាកប្បកិរិយា​ល្អ​​ជាង​អាក្រក់

ក្នុងនាម​ជា​អ្នកដឹកនាំ​ល្អ​អ្នក​ត្រូវតែ​មាន​អាកប្បកិរិយា​ល្អ​​​វិជ្ជមាន​ដូចជា​លើកទឹកចិត្ត​បុគ្គលិក​​ រិះគន់​ដើម្បី​ស្ថាបនា​ការ​បំពេញការងារ​របស់​បុគ្គលិក វាយ​តម្លៃ​ដោយ​យោង​តាម​ទិដ្ឋភាព​ជាក់ស្ដែង និងផ្តល់​ដំបូន្មាន​ល្អៗ​ទៅកាន់​ពួកគេ​ជាដើម។ ក្នុង​ពេល​​ដែល​បុគ្គលិក​ជួប​ទល់មុខ​គ្នា​ជាមួយ​អ្នក​គ្រប់គ្រង​របស់​ខ្លួន​គឺងាយ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ណាស់ ហេតុនេះ​អ្នក​ដឹកនាំគួរតែ​​ចៀសវាង​ការ​បញ្ចេញ​ឥរិយាបថ​មិនល្អ​ដូចជា​ស្តីបន្ទោស ខឹងសម្បារ មិនពេញចិត្ត​ មាន​ទឹកមុខ​មិនល្អ ជេរប្រទេចផ្តាសា ឬ​ប្រើប្រាស់​អំពើហិង្សា​​តាម​រូបភាព​ផ្សេងៗ។ ផ្ទុយមក​វិញ​ អ្នក​ដឹកនាំ​គួរ​បង្កើតវប្បធម៌នៃ​​សិទ្ធិ​បញ្ចេញ​មតិ​ស្មើៗគ្នា​និង​បើក​ទូលាយ​ចំពោះ​ការ​​រិះ​គន់​គ្រប់បែបយ៉ាង។ ជាពិសេស​អ្នក​ដឹកនាំ​គួរ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ស្និទ្ធស្នាល​និងមិន​ខ្លាច​រអារ​ដូចជា​ការ​ជជែកលេង​មុនពេល​ប្រជុំ​ជាដើម។

ពាណិជ្ជកម្ម

Explore Feed បាន​បង្ហាញខ្លួន​នៅ​ផ្នែកខាងលើនៃ​ Facebook App

ថ្មីៗនេះ Facebookបានធ្វើបច្ចុប្បភាពដោយបាន​បន្ថែម​រូម​Icon​នៅលើ​App របស់ខ្លួនដែលមាន​រូប​តំណាង​ដោយ​គ្រាប់រ៉ុកកែត “Explore Feed”។ ការបន្ថែមថ្មី​នេះ គឺ​ដើម្បី​ឱ្យ​អ្នកប្រើប្រាស់​របស់ខ្លួនមានភាពងាយស្រួល​អាចតាម​ដាន​នូវ​Post ផ្សេងៗ​ទៀត​ក្រៅពី​Post ដែលបង្ហោះដោយ​មិត្ត​ភ័ក្តិ​ ឬPage ដែលអ្នកបាន​Likeឬតាមដាន។

រយៈពេលចុងក្រោយនេះ Facebook បាន​បន្ថែម​មុខងារ​ច្រើនឡើងៗ​ ដែល​វា​មិនត្រឹមតែជា​បណ្តាញសង្គម​ប៉ណ្ណោះទេ តែ​មួយជំហានម្តងៗ Facebook ក៏កំពុងក្លាយទៅជា​ ផតថល មួយដែលផ្សារភ្ជាប់​អ្នកទៅកាន់ប្រភពជាច្រើន ដែលធ្វើឱ្យអ្នក​លែងចង់បើកGoogle ឬក៏គេហទំព័រផ្សេងៗទៀត។

បច្ចប្បន្ននេះ យើង​អាច​មើលឃើញ​ពីមុខងារ​ជាច្រើន​ដែលបាន​ដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ដូចជា​មើល​អាកាសធាតុ លេងហ្គេម ការងារ កីឡា ទិញទំនិញ ជាដើម។ល។

ការបន្ថែម​មុខងារ​ Explore Feed នៅលើ​ផ្ទាំង​ប្រើប្រាស់ ដែលមាន​គ្រាប់ រ៉ុកកែតនេះ គឺFacebook ចង់ឱ្យអ្នកប្រើប្រាស់បានឃើញ​នូវ​ ព័ត៌មាន ឬPost ដែលពេញនិយម​ដែលមនុស្សចូលចិត្ត​ និង​ចែករំលែកច្រើន ឬក៏​Post មួយចំនួន​ផ្សេងទៀត​ដែលFacebook គិត​ថា​អ្នកប្រើប្រាស់របស់ខ្លួន​អាចចាប់អារម្មណ៍​និង​ចង់មើល។

ពាណិជ្ជកម្ម

សំលៀង​ខួរ​ក្បាល៖ តើធ្វើ​ម៉េច​ឲ្យ​បាន​ទឹក​៤លីត្រ​ទៅ?

ថ្ងៃ​នេះ​គឺប្លែក​ពី​សព្វ​មួយ​ដង ដោយ​ហេតុថា»គំនិត»នឹងលើក​យក​នូវ​សំណួរ​មួយ​ដើម្បី​ឲ្យ​ប្រិយមិត្ត​ធ្វើ​ការ​គិត​ដើម្បី​ដុស​ខាត់​សមត្ថភាព​ខួរ​ក្បាល និង​ការ​ត្រិះរិះ។ សង្ឃឹម​ថាប្រិយមិត្ត​ទាំង​អស់​នឹង​ចូលចិត្ត​អត្ថបទ​ប្រភេទនេះ ហើយ​»គំនិត​» នឹង​ខិត​ខំ​សម្រាំង​អត្ថបទ​ប្រភេទ​នេះ​ឲ្យ​បាន​ច្រើន​ប្រសិន​បើ​មាន​ការ​គាំទ្រ​ និង​ចូលចិត្ត។ ដូចនេះ​កុំឲ្យ​ខាត​ពេល​យូរ សូមអ្នកទាំងអស់​គ្នា​ត្រៀម

ពាណិជ្ជកម្ម

គន្លឹះទាំង៣យ៉ាងដែលជួយឲ្យបុគ្គលិកផ្នែកលក់កាន់តែពូកែ

វា​ជា​ប្រការ​ចាំបាច់​ដែល​អ្នក​ត្រូវ​បង្កើន​ជំនាញ​របស់អ្នក​ដើម្បី​ធ្វើឲ្យ​ការភ្ជាប់​ទំនាក់​​ទំនង​​ជាមួយ​អ្នកដទៃ​​កាន់តែ​ប្រសើរ​។ ទោះបីជា​អ្នកជា​បុគ្គលិក​ឬ​​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​ចូលរួម​ក្នុង​ការលក់​​ដើម្បី​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អតិថិជន​។ សហគ្រិន​ដែល​ទើបតែ​​ចាប់ផ្តើម​អាជីវកម្ម គាត់​តែងតែ​ចំណាយ​ពេល​​ចែក​រំលែក​​គំនិត​អាជីវកម្ម​ជាមួយ​អ្នក​​វិនិយោគ​ឬ​អ្នក​​ផ្តល់​ប្រឹក្សា​គំនិត​ឲ្យ​គាត់​ក្នុង​គោល​បំណង​ធ្វើឲ្យ​អាជីវកម្ម​មាន​ដំណើរការ​ល្អជាពិសេស​គឺការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន​និង​ធ្វើយ៉ាងណា​ឲ្យ​អតិថិជន​ទុកចិត្ត​លើផលិតផល​ឬសេវាកម្ម​របស់​យើង។ ​​ជាក់ស្តែង​ការលក់​គឺជា​ដង្ហើម​នៃ​ការរីក​លូតលាស់​និង​ជោគជ័យ​របស់​អាជីវកម្ម។ ​បើសិនជា​គ្មាន​ការលក់​គឺ​គ្មាន​អាជីវកម្ម​ទេហេតុ​នេះ​អ្នក​គ្រប់គ្រង​ឬ​ម្ចាស់​អាជីវកម្ម​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​។ ​ខាងក្រោមនេះ​គឺ​ជាចំណុច​សំខាន់​នៃ​លក្ខណៈ​របស់​អ្នក​លក់​ដ៏​ពូកែ៖​

#ទី១ ចាប់ផ្តើម​សួរ​សំណួរ​មុន

អ្នកទាក់ទង​ដ៏​ពូកែ​គឺជា​អ្នក​ដែល​​ផ្តើម​​សំណួរ​មុនគេ។ គាត់​តែងតែ​កត់ត្រា​ទុក​នឹង​សំណួរ​ដែល​សំខាន់​ៗ​ហើយ​​សិក្សា​ស្រាវជ្រាវ​ជាមួយ​សំណួរ​នឹង​ទាំងនោះ​បន្ថែមទៀត​។ ដូចនេះ​នៅពេល​ដែល​គាត់​មាន​ការ​ណាត់​ជួប​​ឬ​ជួប​ប្រជុំ​ គាត់​តែងតែ​​ចាប់ផ្តើម​​ការសន្ទនា​​ជាមួយ​នឹង​សំណួរ​ដែល​គាត់​បាន​ត្រៀមទុក​។ ទង្វើ​បែប​នេះ​សបញ្ជាក់​ពី​អត្តចរិក​នៃ​អ្នក​ពូកែ​ទំនាក់​ទំនង ​និង​អ្នក​លក់​ដ៏​ពូកែម្នាក់​។ ម្យ៉ាងវិញទៀត​នៅពេល​ដែល​អ្នក​ចេះ​សួរ​​សំណួរ​ល្អៗ​​គឺស្មើ​នឹង​​អ្នក​​កំពុងតែ​​ធ្វើ​​កិច្ចការ​ពីរ​ដែល​​ជា​គូណ​ប្រយោជន៍​​សម្រាប់​ជួយ​អ្នក​ក្នុង​រយៈពេល​វែង។​ទីមួយ អ្នក​បង្ហាញ​​ភាព​ចេះដាក់ខ្លួន​ឬ​ឱន​លំទោន​របស់អ្នក​ដែល​ធ្វើឲ្យ​អ្នក​ស្គាល់​មនុស្ស​​បាន​កាន់តែ​ច្រើន។ ទីពីរ អ្នក​នឹង​ទទួលបាន​គំនិត​មួយ​ផ្នែក​ដែល​អ្នក​មិនដែល​​នឹកឃើញ​កាល​ពី​មុនមក។ ដូចនេះ​កុំ​ភ្លេច​សរសេរ​សំណួរ​ល្អៗ​ទុក​​ដើម្បី​អាច​ឲ្យ​អ្នក​ផ្តើម​សួរគេ​នៅពេល​​ជំនួប​ជាមួយ​នឹង​អ្នក​​ដទៃ​ចូល​មក​ដល់។

#ទី២ ផ្លាស់ប្តូរ​គំនិតអវិជ្ជមាន​​នៃ​ការលក់​របស់អ្នក

​          ខ្ញុំ​បាន​ជួប​មនុស្ស​មួយ​ចំនួន​ដែល​មាន​គំនិត​អវិជ្ជមានជាច្រើន​​​ទាក់​ទង​នឹង​​ផ្នែកលក់​​​ដោយ​​ពួកគេ​គិតថាការ​ធ្វើការ​ផ្នែកលក់​គឺ​មកពី​បុគ្គលិក​​​ទាំង​នោះ​​មិនអាច​រក​ការងារ​​ផ្សេង​ក្រៅពី​នេះបាន​​ទើប​បានជា​ពួកគាត់​សម្រេចចិត្ត​ធ្វើការ​ផ្នែក​នេះ។ ដើម្បី​សម្រេច​ឲ្យ​បាន​សម្ធិផល​ក្នុង​ការលក់ មុន​ដំបូង​អ្នក​ត្រូវ​ផ្លាស់ប្តូរ​គំនិត​របស់អ្នក​ក្នុង​ការលក់​ជាមុន​សិន​ជាជាង​ការ​មាន​គំនិត​អវិជ្ជមាន​។ ការងារ​ផ្នែកលក់​គឺជា​ការងារ​ដែល​អ្នក​បាន​ជួយ​អ្នកដទៃ​ឲ្យ​រួច​ពី​ក្តី​ព្រួយ​បារម្ភ​របស់គេ​និង​ផ្តល់​សេវាកម្ម​​ដែល​​គេ​ចង់បាន។ ការ​ធ្វើ​ដូចនេះ​​អ្នក​លក់​គឺ​មិនមែន​​ជោគជ័យ​តែ​ម្នាក់ឯង​​ទេ​តែគេ​ក៏​បាន​ជួយ​អ្នកដទៃ​ឲ្យ​ទទួលបាន​​ផល​ចំណេញ​ផងដែរ​។

#ទី៣ រក​វិធី​​ដោះស្រាយ​បញ្ហា

នៅពេល​ដែល​អ្នក​ពូកែ​រក​គំនិតមក​​​ដោះស្រាយ​បញ្ហា​​ជូន​អតិថិជន​នោះ​អ្នក​នឹង​ខុស​​ហើយ​ពិសេស​ជាង​​អ្នកដទៃ​​។​ អ្នក​លក់​ដែល​ពូកែ គាត់​គិតថា​ការលក់​គឺជា​ឱកាស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាជាង​ការទទួល​តែ​ប្រាក់​ចំណេញ​ដោយ​មិនគិត​ពី​សុខទុក្ខ​អតិថិជន​។ លើសពីនេះទៅទៀត​គាត់​ដាក់​ទាំង​កម្លាំង​កាយ​និង​ចិត្ត​​ក្នុង​ការ​ដោះស្រាយ​រាល់បញ្ហា​ដែល​កើត​មាន​ឡើង​ជាក់ស្តែង​ក្នុង​ការលក់​របស់គាត់​បច្ចុប្បន្ន​។ នៅពេល​អ្នក​ចាប់ផ្តើម​ចេះ​ដោះស្រាយ​បញ្ហា អ្នក​នឹង​មាន​គំនិត​ជាច្រើន​ដើម្បី​ធ្វើ​អាជីវកម្ម​របស់អ្នក​។

ពាណិជ្ជកម្ម

៥ចំណុចដែលអ្នកគួរចៀសវាងនៅពេលបម្រើសេវាជូនអតិថិជន

0

សេវាបម្រើ​​អតិថិជន​​គឺជា​ផ្នែកមួយ​នៃ​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​នីមួយៗ​។ នៅពេល​ដែល​យើង​ផ្តល់​ជូន​សេវាកម្ម​ឬ​ផលិតផល​ទៅដល់​អតិថិជន អ្នក​ច្បាស់ជា​ទទួល​បាន​ពាក្យ​សម្ដីទាំង​​វិជ្ជមាន​​និង​​អវិជ្ជមាន​ជាក់ជា​មិនខាន​​ហើយ​ពាក្យ​ទាំងអស់នោះ​អាច​ជះឥទិ្ធពល​ដល់​ជំនួញ​របស់អ្នក។​ ដូច្នេះ​ការផ្តល់​សេវា​ជូន​​អតិថិជន​ពិតជា​សំខាន់​ដែល​យើង​មិនគួ​រឲ្យ​មាន​កំហុស​កើតឡើង​នោះទេ។ ខាងក្រោមនេះ​គឺ​ជា​ចំណុច​ទាំង​៥​ដែល​ជួយ​ឲ្យ​យើង​ជា​អ្នក​ធ្វើ​ជំនួញ​ចៀសវាង​ពី​កំហុស​ទាំងនោះ​បាន។

១. សេវា​បម្រើ​លក្ខណៈ​ស្វ័យប្រវត្តិ​​ច្រើនពេក

ប្រាកដណាស់​ថា​ការបម្រើ​សេវា​លក្ខណៈ​​ស្វ័យប្រវត្តិគឺ​ជា​គំនិត​មួយ​ដ៏​ល្អ​ដែល​អាច​ជួយ​ឲ្យ​ក្រុមហ៊ុន​យើង​មិនបាច់​ចំណាយ​ច្រើន​ក្នុង​ការជួល​បុគ្គលិក ​ប៉ុន្តែ​វា​ក៏​​អាច​ផ្តល់​ផលអវិជ្ជមាន​ផងដែរ​ព្រោះ​អតិថិជន​​មិនពេញចិត្ត​នឹង​សេវាកម្ម​បែប​នេះណាស់ណា​ដែរ។​ ពួកគាត់​គិតថា​គាត់​មិន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់ ហេតុនេះ​អតិថិជន​មួយ​ចំនួន​ចង់​បានការទំនាក់​ទំនង​ផ្ទាល់​ជាមួយ​បុគ្គលិក​ជាង​។ ដូច្នេះ​កុំ​ខ្លាច​ក្នុង​ការចំណាយ​ច្រើន​ចំពោះ​ការបើក​អាជីវកម្ម​ អ្នក​គួរតែ​មាន​បុគ្គលិក​ច្រើន​ក្នុង​ផ្នែក​បម្រើ​សេវា​កម្ម​​​ដើម្បី​ឲ្យ​អតិថិជន​មាន​ភាពងាយស្រួល​ហើយ​ពួកយើង​ក៏​ទទួល​បាន​ផល​កម្រៃ​ច្រើន​មកវិញ​ដែរ​។

២. មិន​ស្តាប់​ពីការ​សេចក្តី​ត្រូវការ​របស់​អតិថិជន​

ជាទូទៅ​យើង​តែងតែ​គិតថា​យើង​ដឹងថា​អតិថិជន​ចង់បាន​អ្វី​ហើយ​មិនបាន​ស្តាប់​មតិ​របស់​ពួកគាត់​។ នេះ​គឺជា​កំហុស​មួយ​នៅក្នុង​ផ្នែក​សេវា​បម្រើ​អតិថិជន​។ ការស្តាប់​​មតិ​របស់​អតិថិជន​គឺ​ពិតជា​សំខាន់​ណាស់​នៅពេល​ដែល​យើង​យល់ពី​តម្រូវ​របស់​ពួកគាត់​ ការ​បម្រើ​សេវាកម្ម​របស់យើង​នឹង​មាន​ភាពប្រសើរ​ដោយ​ពួកគាត់​ពេញចិត្ត​ជាមួយ​យើង​។ ហេតុនេះ​ត្រូវ​ហ្វឹកហាត់​ជំនាញ​ស្តាប់​ទៅដល់​បុគ្គលិក​ទាំងអស់ ជាពិសេស​បុគ្គលិក​ផ្នែក​បម្រើ​សេវាកម្ម​។

៣. ​មិនសូវ​មាន​ប្រតិកម្ម​​

ដើម្បី​ឲ្យ​សកម្មភាព​នៃ​​សេវា​បម្រើ​​របស់​អ្នក​រីក​ចម្រើន អ្នកគួរ​មាន​ប្រតិកម្ម​ទៅលើ​ដំណើរការ​ឲ្យបាន​ច្រើន​។ អ្នក​ត្រូវ​ចំណាយ​ពេល​សិក្សា​ទៅលើ​ផលិតផល គុណភាព​ ឬ​កែលម្អ​ទៅលើ​ចំណុច​ខ្វះខាត​ដែល​អតិថិជន​ផ្តល់ឲ្យ​ដើម្បី​​​ពួកគាត់​រីករាយ​ក្នុងការ​ប្រើប្រាស់​សេវាកម្ម​របស់អ្នក​។ អ្នក​គួរ​ប្រើ​យុទ្ធសាស្រ្ត​ក្នុង​មួយខែ​ធ្វើការ​ទំនាក់​ទំនង​ទៅ​អតិថិជន​ដើម្បី​ដឹង​ពី​ការប្រើប្រាស់​របស់​ពួកគាត់​ហើយ​ធ្វើឲ្យ​ពួកគាត់​មាន​ផ្នត់​គំនិត​ថា​ក្រុមហ៊ុន​អ្នក​មាន​ការយកចិត្ត​ទុកដាក់​ទៅលើ​អតិថិជន​។

៤. ផ្តល់​​តម្លៃ​ទាប​ដល់​បុគ្គលិក​ខាងផ្នែក​បម្រើ​សេវាកម្ម

​ក្រុមហ៊ុន​ណា​ក៏ដូច​មួយណា​ដែរ​ភាគច្រើន​គឺ​ផ្តល់​តម្លៃ​ទាប​ដល់​បុគ្គលិក​ខាង​សេវា​បម្រើ​អតិថិជន​ព្រោះ​គិតថា​ការងារ​ពួកគាត់​មិន​សូវ​ជាហត់​ប៉ុន្មាន​នោះទេ​ដោយ​គ្រាន់តែ​ឈរចាំ​ទទួលភ្ញៀវ​ឬ​លើក​ទូរស័ព្ទ​តែប៉ុណ្ណោះ​។ តែ​ផ្ទុយទៅវិញ ពួកគាត់​គឺ​ទទួល​សម្ពាធ​ពី​អតិថិជន​ខ្លាំងណាស់​ព្រោះ​អតិថិជន​តែង​មាន​សម្ដី​ល្អ​និង​អាក្រក់​តែ​ពួកគាត់​នៅតែ​ត្រូវ​បម្រើ​ដោយ​ភាព​រាក់ទាក់។​ បន្ថែមពីនោះ បើ​គាត់​មិន​សូវ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​កន្លែង​ធ្វើការ​ គាត់​នឹង​ពុំសូវ​មាន​ការខំ​ប្រឹង​ប្រែង​ក្នុងការងារ​ហើយ​លទ្ធផល​ផ្តល់ឲ្យ​ក្រុមហ៊ុន​អ្នក​វិញ​ក៏មិនល្អ​ដែរ។ ដូច្នេះ​ដើម្បី​ចៀសវាង​ពី​បញ្ហា​នេះ អ្នក​គួ​រផ្តល់​តម្លៃ​ដល់​ពួកគាត់ជាពិសេស​ប្រាក់ខែ​ក៏​គួរ​សមរម្យ​ទៅតាម​សមត្ថភាព​គាត់ដែរ​ទើប​ពួកគាត់​រីករាយ​ក្នុងការធ្វើការ​ឲ្យអ្នក​។

៥. មិន​ផ្តល់ឲ្យ​អតិថិជន​នូវ​អ្វីដែល​ពួកគាត់​ចង់បាន

យោងតាម​សម្ដី​របស់​នាយក​ប្រតិបតិ្ត​នៃ TeamSupport គ្រុប លោក Robert C. Johnson បាន​និយាយ​ថា​អតិថិជន​តែងតែ​ចង់​បាន​ព័ត៌មាន​ច្បាស់លាស់​ទើប​ពួកគេ​ទុកចិត្ត​លើ​សេវាកម្ម​របស់​ពួកយើង។ អញ្ចឹង​ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​បុគ្គលិក​បម្រើ​ផ្នែកនេះ​ត្រូវ​ដឹង​ពី​ព័ត៌មាន​​របស់​ក្រុមហ៊ុន​ទាំងអស់​ជាងការ​ដែល​នៅពេល​ដែល​អតិថិជន​សួរ​នាំឲ្យ​ពួកគេ​ឆ្លើយថា​មិនសូវច្បាស់​ហើយ​ចាំផ្តល់​ព័ត៌មាន​តាមក្រោយ។ ពេលនោះ​អតិថិជន​នឹង​គិតថា​សេវាកម្ម​ក្រុមហ៊ុន​អ្នក​មិនសូវ​ល្អ​ហើយ​ពួកគាត់​នឹង​លែង​ចង់​ប្រើប្រាស់​ទៀត។ ជារួម​អ្នក​ត្រូវ​ផ្តល់ឲ្យ​ពួកគាត់​ដោយ​រហ័ស​ទាន់ចិត្ត​ បើសិនជា​ចៃដន្យ​មិនអាច​ផ្តល់ឲ្យ​បាន​ភ្លាមៗ​ត្រូវចេះ​ផ្លាស់ប្តូរ​វិធីសាស្រ្ត​ចាស់ចោល។

ពាណិជ្ជកម្ម

គម្រោងទីផ្សារដែលមានប្រសិទ្ធភាពបំផុតសម្រាប់ថវិកាកំណត់មួយ

0

ជាទូទៅ​សម្រាប់​​អ្នក​ដែល​បើក​អាជីវកម្ម​ខ្នាតតូចភាគច្រើន​ពួកគេ​មានដើមទុនទាប។ ទោះបី​ជាយ៉ាង​ណា​ក៏​ពួកគេ​មិន​អាច​មិន​ត្រូវការ​កា​រធ្វើទីផ្សារ​​​ផ្សព្វផ្សាយ​ពី​ផលិតផល​ឬ​សេវាកម្ម​របស់គេ​នោះទេ។ ប៉ុន្តែ​គេ​ក៏​ត្រូវ​គិតគូរ​ដែរថា​តើការ​ចំណាយ​ប៉ុណ្ណា​ទៅលើ​ការធ្វើ​ទីផ្សារ​ទើប​មិន​ធ្វើឲ្យស្ថានភាព​​ហិរញ្ញ​វត្ថុ​នៃអាជីវកម្ម​របស់គាត់​មិន​រង្គោះ​រង្គើ​។ ទន្ទឹម​នឹង​នោះ​ម្ចាស់​អាជីវកម្ម​ថែមទាំង​ត្រូវ​​វិភាគ​ពី​ក្រុមអតិថិជន​ដែល​ជាគោល​ដៅ​ចម្បង​របស់គេ​ព្រោះ​បើ​អតិថិជន​ខុសគ្នា​នោះថ្លៃ​​ចំណាយ​ក៏​ដូចជា​ការ​រក​ច្រក​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​ផ្សព្វផ្សាយ​ក៏ខុសគ្នា​ដែរ។ ខាងក្រោម​នេះ​ជា​គម្រោង​នៃការ​ធ្វើទីផ្សារ​មួយចំនួន​ដែល​អាច​ធានា​ពី​លទ្ធផល​ល្អ​ត្រូវ​នឹង​ថវិកា​ស្តួចស្តើង​របស់អាជីវកម្ម​អ្នក​បាន​៖

#១ តាមបណ្តាញ​សង្គម

កាលពី​ក្នុង​អត្ថបទ​មុនៗក៏​បាន​លើកឡើង​ដែរថា​បណ្តាញ​សង្គម​គឺជា​ច្រក​ដែលមាន​ប្រសិទ្ធភាព​ណាស់​សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ជាពិសេស​គឺ Facebook និង​ Instagram។ បច្ចុប្បន្ន​មាន​យុវវ័យ​ភាគ​ច្រើន​ស្ទើរតែនៅ​​ទូទាំង​​​​ប្រទេស​ប្រហែល​៥លាននាក់ដែលមាន​គណនី​Facebookនិង​​ប្រហែលជាពាក់កណ្តាល​នោះ​ដែល​មាន​គណនី​Instagram។ មាន​អាជីវកម្ម​ជាច្រើន​ដែល​មាន​អតិថិជនគោលដៅ​ភាគ​ច្រើន​ជាយុវវ័យ​បាន​បង្កើត​ទំព័រ​ឬគណនី​របស់​ខ្លួន​ផងដែរ​នៅលើ​បណ្តាញ​​សង្គម​ព្រោះ​ថាគេ​គិតថា​វា​ផ្តល់​ភាព​ងាយស្រួល​​ទៅដល់​​អ្នក​ប្រើប្រាស់ ចំណាយតិច មិន​ប្រើពេលយូរ និងទាន់​សម័យកាល។ ជាពិសេស​អ្នក​អាច​ជ្រើសរើស​ចំនួន​និង​ទីតាំង​ជាក់លាក់​ដែល​អ្នក​ចង់​ឲ្យ​ផុស​របស់​អ្នក​Reachទៅដល់ដោយការ​Boostទៅលើ​ផុសនោះ​។ កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​គឺ​អ្នក​ចង់​​ផ្សព្វផ្សាយ​ឬឈប់​ពេលណា​ក៏បាន​។

#២ លក្ខណៈ​ប្រពៃណី

ការ​ធ្វើទីផ្សារ​តាម​បែប​ប្រពៃណី​មាន​ដូចជា​តាម​វិទ្យុ ទូរទស្សន៍ កាសែត ទស្សនា​វដ្តី ចែកខិត្តប័ណ្ណ​ជាដើម​។ ​ចំពោះ​វិធីទាំងនេះ​គឺ​ត្រូវការ​ចំណាយ​ច្រើន​ជាង​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម។ ប៉ុន្តែ​ដូចដែលបាន​និយាយ​ខាងលើ​អញ្ចឹង​វា​អាស្រ័យ​លើ​អតិថិជន​គោល​ដៅរបស់អ្នក​ដែរថាតើ​ពួកគេ​ស្ថិត​នៅក្នុង​ក្រុម​ប្រភេទ​ណា​ទើប​អ្នក​អាច​បែងចែក​ពី​ការ​ធ្វើទីផ្សារ​ទៅកាន់ពួកគេ។ ឧទាហរណ៍​ថា​អាជីវកម្ម​របស់​អ្នក​គឺលក់​ថ្នាំ​សម្លាប់​សត្វល្អិត​នោះ​​អតិថិជន​គោល​ដៅ​របស់​អ្នកគឺ​ជា​បងប្អូន​ប្រជា​កសិករ​នៅឯជនបទដែលអ៊ីនធឺណិត​គឺពិបាក​ចូលទៅដល់​ ហេតុនេះ​ការ​ប្រើប្រាស់​​វិធី​ទី១គឺមិន​សូវមាន​ប្រសិទ្ធភាព​ទេ។ អ្នក​អាច​ជ្រើសយក​ការ​ធ្វើទីផ្សារ​តាម​រយៈ​វិទ្យុ​ដែល​មាន​ប្រសិទ្ធភាព​ល្អចំពោះ​ក្រុមប្រភេទនេះ។

#៣ តពីមាត់មួយ​ទៅមាត់មួយ

        អ្នកប្រហែល​ជាមិនជឿនោះទេ​ ប្រសិន​បើ​ខ្ញុំប្រាប់​ថា​ការធ្វើទីផ្សារបែបនេះ​គឺមាន​ប្រសិទ្ធភាព​ជាងគេប៉ុន្តែ​វា​គឺជា​ការពិត។ វាអាស្រ័យ​ទៅលើ​អាជីវកម្ម​របស់អ្នក។ ប្រសិនបើ​អ្នក​បានផ្តល់ផលិតផល​ឬសេវាកម្ម​ដែលមាន​គុណភាព​ទៅឲ្យអតិថិជន វាប្រៀប​ដូចជា​អ្នក​ពឹងគេ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​អញ្ចឹង។ វាមាន​ន័យ​ថា​នៅពេល​ដែល​អតិថិជន​ត្រូវ​ចិត្ត​ហើយ គេ​នឹង​ណែនាំ​ប្រាប់​ដល់​មិត្តភក្តិ គ្រួសារ​ សាច់ញាតិ​ និង​មិត្ត​រួមការងារ​ជាដើម។ ដោយហេតុ​ថាមនុស្ស​យើង​ជឿលើ​ពាក្យ​សម្តី​មនុស្ស​ដែល​ស្និទ្ធស្នាល​ជាមួយ​យើងជាជាង​ជឿលើ​ផលិតផល​នោះ​ខ្លួន​ឯង​ទើប​បាន​ជា​ខ្ញុំនិយាយ​ថាការធ្វើ​​ទីផ្សារ​បែបនេះ​គឺមាន​ប្រសិទ្ធភាព​ជាងគេ។

#៤ រក្សា​ទំនាក់ទំនង​ជាមួយ​អតិថិជន

ការធ្វើទីផ្សារ​មិនមែន​ធ្វើតែម្តង​ហើយ​នោះទេ​ វាប្រៀបដូចជា​វដ្ត​រដូវ​ដែល​វិលចុះវិលឡើង​មាន​ន័យថា​អ្នក​ត្រូវ​ធ្វើម្តងហើយ​ម្តងទៀត។ ការធ្វើទីផ្សារ​បែប​នេះ​គឺមិន​ចំណាយ​អស់​ច្រើន​នោះទេ​តែ​ទទួលបាន​ផល​មកវិញ​ច្រើន។ អ្នក​អាច​ខលទូរស័ព្ទ ផ្ញើ​សារ អ៊ីមែល ឬឆាត​ទៅអតិថិជន​​នៅកំឡុងពេល​និង​បន្ទាប់ពី​គេ​ប្រើប្រាស់​ផលិតផល​ឬសេវាកម្ម​​របស់​យើង​។ ថ្វី​ត្បិត​តែ​វិធីនេះ​មើល​ទៅមាន​ភាព​សាមញ្ញ​ប៉ុន្តែ​វា​ធ្វើឲ្យ​អតិថិជន​ចាស់​នៅតែ​បន្ត​ទិញ​និង​​​ប្រើប្រាស់​ផលិតផល​របស់អ្នក​តទៅទៀត។ វាជាការ​សបញ្ជាក់ឲ្យ​ឃើញ​ពី​ការ​យកចិត្ត​​ទុកដាក់​របស់អ្នក​ចំពោះ​អតិថិជន​។

 

 

ពាណិជ្ជកម្ម

ហេតុអ្វីបានជាគេដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មនៅជាប់ស្តុប?

0

ផ្លូវ​ទេព​ផន​ជា​ផ្លូវ​ដេល​ខ្ញុំ​តែង​តែ​​ធ្វើ​ដំណើរ​ទៅមក​ដើម្បី​ធ្វើការ​រាល់ថ្ងៃ។ សំខាន់​​គឺ​ផ្លូវ​នេះ​មាន​មនុស្ស​ច្រើន​ធ្វើ​ដំណើរ​ទៅមក​រៀងរាល់​ថ្ងៃហើយ​បង្ក​ឲ្យ​មាន​ការ​កកស្ទះ​ជា​ញឹកញាប់។ ជាពិសេស​នៅ​ចំណុច​ស្តុប​ផ្សារ​ដេប៉ូតែ​ម្តង​​​។​

អ្នក​​ដែល​ធ្លាប់​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​ដែល​សង្កេត​មើល​ទេ​ថា​នៅ​ចំណុច​ស្តុប​នោះ​គេមាន​ដាក់ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​មួយ​? ជាក់ស្តែង​នៅទីនោះមាន​ផ្ទាំង​Bannerធំមួយ​ដែល​បង្ហាញ​ពី​ម៉ាក​ទូរស័ព្ទ​ដ៏ល្បីមួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ដើមកំណើត​មក​ពី​ប្រទេស​កូរ៉េខាងត្បូង។ ម៉ាក​ទូរស័ព្ទរបស់​ Sumsung គឺ​Galaxy S8   S8+

គឺជា​ម៉ាក​ទូរស័ព្ទ​ដែល​ទើបតែ​នឹង​ចេញថ្មី​ភ្ជាប់​ជាមួយ​ភាព​ស្រស់ស្អាត​និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មីផងដែរ។ រីឯ​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​របស់វាវិញ​គឺមាន​លក្ខណៈទាក់ទាញ​ខ្លាំង​មែនទែន​ព្រោះ​អ្នក​ដែល​បង្កើត​វាឡើងមក​បាន​ជ្រើសរើសរូបភាព​ស្រស់ស្អាត​ មិនសាំញ៉ាំ​ ​ឯ​អក្សរ​វិញ​គឺមិន​រញ៉េរញ៉ៃ​ច្រើន និងមាន​ឈ្មោះច្បាស់ថែមទៀតផង។

ចុះហេតុអ្វី​បានជា​គេ​ជ្រើស​រើស​ទីតាំង​នៅជាប់​នឹ​ង​ស្តុប​បែប​នេះ? ខ្ញុំជឿជាក់ថា​អ្នក​ប្រហែលជា​មាន​ចម្លើយក្នុង​ចិត្ត​រួចជា​ស្រេចហើយ។ ជាការពិតណាស់ ​​ដោយសារ​តែនៅទីនោះមាន​មនុស្ស​ម្នា​ធ្វើដំណើរ​ច្រើនមិនដាច់​រៀងរាល់ថ្ងៃ។ ពិសេស​ជាង​នេះ​ទៅទៀត​ខណៈពេល​ដែលគេ​​រង់ចាំ មនុស្សស្ទើរ​តែ​​គ្រប់គ្នា​តែង​សម្លឹងមើល​ទៅស្តុប​ដែល​កំពុង​តែបញ្ចេញ​ភ្លើង​ពណ៌ក្រហម​ដើម្បី​រង់ចាំ​ពេល​វាលោត​ភ្លើង​ពណ៌បៃតង​វិញ។ ក្នុងពេល​ប្រហែល​ជិត​មួយ​នាទី​និង​ស្របពេល​ដែល​គេ​មើល​ទៅភ្លើងស្តុប​ពណ៌​ក្រហម​ គេ​ប្រាកដ​ជា​មើល​ផ្ទាំង​ពាណិជ្ជកម្ម​របស់​ទូរស័ព្ទនោះផងដែរ។ ដូចបាន​រៀបរាប់ខាងលើ​ថា​ផ្ទាំង​នោះ​គឺពិតជា​ទាក់ទាញ​​និង​មិន​សាំ​ញ៉ាំ​ច្រើន​ ជាហេតុ​នាំ​ឲ្យ​អ្នក​ដំណើរ​គឺ​ងាយ​នឹង​មើល​ជាពិសេស​គឺងាយ​ចងចាំ។​ ហេតុផល​សំខាន់​មួយ​ទៀត​គឺ​មនុស្ស​មាន​ពេល​ត្រឹម​តែ​ប្រហែលជិត​មួយ​នាទី​ប៉ុណ្ណោះ​ជាហេតុ​ធ្វើឲ្យ​គេ​រើសយក​​ការដាក់តែ​លក្ខណៈ​ពិសេស​និង​​សំខាន់​ដូច​ជា​ផ្ទាំងធំ រូបភាព​ស្អាត​និង​ទាក់ទាញ ឈ្មោះ​​ម៉ាក​ទូរស័ព្ទ​​​តែ​មួយ​បន្ទាត់ ព្រមទាំង​លក្ខណៈពិសេស​នៃ​ទូរស័ព្ទ​ផ្សេងទៀត​តែ​ប៉ុណ្ណោះ។

កាល​ពី​អត្ថបទ​មុន​ដែល​ខ្ញុំបានសរសេរ​ទាក់ទង​នឹង​ Digital Marketing ហើយ​ខ្ញុំក៏​បាន​លើកឡើង​ដែរ​អំពី​ពាក្យ​ថា​ “ការធ្វើទីផ្សារ​ឬMarketing” នេះ​ផងដែរ​ដែល​វាមាន​ន័យថា​គឺ​ជា​វិធី​សាស្ត្រ​មួយ​ដែល​គេ​ប្រើ​ដើម្បីផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​ បង្ហាញ​ពី​គុណ​តម្លៃ ធ្វើឲ្យ​អតិថិជន​ស្គាល់ និង​ជឿទុកចិត្ត។ ជាក់ស្តែង​​សម្រាប់ការដាក់​តាំង​បង្ហាញ​បែប​នេះ​គឺមាន​ន័យ​ថា​ជា​ការ​ធ្វើឲ្យ​អតិថិជន​ស្គាល់​ មើលឃើញ​ជារឿយៗ​នាំឲ្យ​កើតមាន​ជា​ទំនុកចិត្ត​។ ការដាក់ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​នៅជិត​ស្តុប​ជា​យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​នៃ​កា​រធ្វើទីផ្សារផ្សេងៗទៀត។ ជាក់ស្តែង​យើង​ក៏ឃើញ​មាន​ផ្ទាំង​ផ្សាយ​ពណិជ្ជកម្ម​ផ្សេងទៀតដែលដាក់នៅតាម​ស្តុប​ផ្សេងៗដូចជា​ស្តុបផ្សារ​ដើមគ ស្តុបសន្ធរមុខ​ និង​ស្តុប​ជិតពេទ្យលោកសង្ឃជាដើម។

តាម​រយៈ​អត្ថបទ​ខាងលើ​ អ្នក​ប្រហែល​ជា​មាន​ជម្រើស​ថាពេល​ដែល​អ្នក​ចង់ដាក់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម ​អ្នក​គួរតែ​​ដាក់​នៅ​កន្លែងណាទើប​មាន​ប្រសិទ្ធភាព​បំផុត​។

ពាណិជ្ជកម្ម

ចង់បាន​អាជីវកម្ម​រឹងមាំ​? សាកល្បងចំណុច​សំខាន់​ទាំង​៥​នេះ!

សម្រាប់​ការ​បង្កើត​អាជីវកម្ម​មិនមែន​គ្រាន់តែ​ធ្វើ​តាម​គម្រោង​អាជីវកម្ម​របស់អ្នក​ឬ​កំណត់​​ផលិតផល​ដែល​អ្នក​នឹង​យក​មកលក់​តែ​ប៉ុណ្ណោះ​ទេ​។ ​នៅ​មាន​ការងារ​​ជាច្រើន​​ទៀត​​ដែល​អ្នក​ត្រូវ​​​យកចិត្ត​​ដើម្បី​អាច​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ជាពិសេស​គឺ​​ពង្រឹង​អាជីវកម្ម​ឲ្យ​រឹងមាំ។​

១. កំណត់​​អតិថិជន​គោលដៅ​៖ ​ប្រសិន​បើ​ការកំណត់​​មិន​ច្បាស់លាស់​អាច​ធ្វើឲ្យ​អ្នក​​ពិបាក​​កំណត់​ឲ្យ​ចំ​ថា​ តើ​អតិថិជន​ណា​ជា​អតិធិជន​ពិតប្រាកដ​ដែល​អ្នក​នឹង​ជ្រើសរើស​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​។ នៅពេល​ដែល​អ្នក​បង្កើត​គម្រូ​អាជីវកម្ម​របស់​អ្នក អ្នក​គួរតែ​ពិចារណា​អំពី​ប្រភេទ​នៃ​អតិថិជន​គោលដៅ​និង​លម្អិត​ទៅលើ​ប្រភេទ​នៃ​ក្រុមណា​ដែល​នឹង​ទិញ​ផលិតផល​របស់​អ្នក​ទាំង​អាយុ​និង​ភេទ​ជាដើម​។

២. រៀប​គម្រោង​នៃ​ដំណើរការ​អាជីវកម្ម​របស់អ្នក​៖ មុនពេល​ដែល​អាជីវកម្ម​​របស់អ្នក​​ដំណើរ​ការ​​ អ្នក​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​សកម្មភាព​ណាខ្លះ​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ឲ្យ​គម្រោង​នៃ​អាជីវកម្ម​របស់អ្នក​អាច​ដំណើរការ​ទៅ​បាន​រលូន។ ​អ្នក​ក៏​គួរ​គិត​ឲ្យ​បានច្បាស់​ថា​អាជីវកម្ម​របស់អ្នកអាច​ផ្តល់​អ្វីខ្លះ​ជូន​អតិថិជន​​ក្រៅពី​ផលិតផល​ឬ​សេវាកម្ម បន្ទាប់​មក​អ្នក​អាច​កំណត់​​អំពី​សកម្មភាព​​ទាំងឡាយ​​។ឧទាហរណ៍​​ អ្នកលក់​​គ្រឿង​សម្អាង​ ក្រៅពី​ផ្តល់​​ផលិតផល​ទាំងនោះ​ហើយ អ្នក​អាច​ធ្វើ​សកម្មភាព​ផ្សេង​ទៀ​តដូចជា​ណែនាំ​អតិថិជន​​ឲ្យ​ប្រើប្រាស់​ ផាត់មុខ​ជូន​គាត់ ឬណែនាំ​វិធី​ថែរក្សា​សម្រស់​ផ្សេងទៀត​ក្រៅពី​ប្រើ​ផលិតផល​អ្នក​ជាដើម។ ដូចនេះ​អ្នកអាច​គិត​ពី​សកម្មភាព​ណាដែល​អាច​ជួយ​អាជីវកម្ម​របស់អ្នក​បន្ថែម។

៣. ពង្រឹង​ការលក់៖ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា​តើ​អាជីវកម្ម​របស់អ្នក​មាន​ភាព​លេចធ្លោ​ជាង​ដៃគូ​ប្រកួត​ប្រជែង​អ្នក​ដែរ​ឬទេ? តើ​សេវាកម្ម​ឬ​ផលិតផល​របស់​អ្នក​មាន​ភាពខុសប្លែក​ពី​អ្នកដទៃ​ដែរ​ឬទេ? ការកំណត់​ឲ្យ​ច្បាស់​ថា​តើ​អាជីវកម្ម​របស់អ្នក​ចង់​ផ្តល់​អ្វី​ជូន​អតិធិជន​ឲ្យ​បានច្បាស់ព្រមទាំង​​ស្វែងយល់​ពី​ចំណុច​ដែល​អាជីវកម្ម​របស់​អ្នក​ល្អ​ជាង​ដៃគូ​ប្រកួត​ប្រជែង​។ ដូចនេះ​អ្នក​អាច​ចាប់ផ្តើម​ពង្រឹង​ការលក់​នៃ​អាជីវកម្ម​របស់​អ្នក​ដោយ​បង្ហាញ​អតិថិជន​ពី​ភាពខ្លាំង​និង​ភាពខុសប្លែក​នៃ​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក។

៤. ជ្រើសរើស​ដៃគូ​សហការ​៖ គ្មាន​អាជីវកម្ម​ណាដែល​អាច​ដំណើរការ​បាន​​នោះទេ បើសិនជា​គ្មាន​ដៃ​គូសហការ​ព្រោះ​​យើង​ត្រូវការ​​ពួកគេ​ដើម្បី​បម្រើ​ជូន​អតិថិជន​។ ដូចនេះ​នៅពេល​ដែល​ធ្វើ​ផែនការ​អាជីវកម្ម​អ្នក​ត្រូវ​បូករួម​​ការជ្រើសរើសដៃគូ​សហការ​​ឲ្យ​បានត្រឹមត្រូវ​​ដូចជាអ្នកផ្គត់ផ្គង អ្នក​ផ្សព្វផ្សាយ អ្នក​ផ្តល់​យុទ្ធសាស្រ្ត​​ជាដើម​។ បើសិនជា​អ្នក​មិនបាន​កំណត់​​​ចំណុច​នេះឲ្យ​បាន​ច្បាស់លាស់​ទេ អាជីវកម្ម​របស់​អ្នក​នឹង​មាន​បញ្ហា។​

៥. គម្រោង​អាជីវកម្ម​ត្រូវ​មាន​ភាពបត់បែន៖ នៅពេល​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក គម្រោង​អាជីវកម្ម​របស់អ្នក​គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការសន្និដ្ឋាន​​របស់អ្នក​ដែល​ជួនកាល​មិនប្រាកដ​ថា​វា​នឹង​​កើតឡើង​​​ដូច​អ្វី​ដែល​អ្នក​បាន​គ្រោងទុក​នោះទេ​។​ ដូចនេះហើយ នៅពេល​​ដំណើរការមែនទែន​​​ សកម្មភាព​ឬលទ្ធផល​​មិន​ប្រាកដ​ថា​ដូច​​គម្រោង​អាជីវកម្ម​របស់​អ្នក​ទាំងស្រុង​​​​ឡើយ​។ នេះហើយ​គឺជា​ហេតុផល​មួយ​សម្រាប់​អ្នក​ដែល​ខ្ញុំ​ចង់​ណែនាំ​ឲ្យ​មាន​ការកែប្រែ​គម្រោង​អាជីវកម្ម​ខ្លះៗ​ដើម្បី​ធ្វើឲ្យ​អាជីវកម្ម​របស់​អ្នក​កាន់តែ​ប្រសើរ​ជាងមុន​។ ​អ្នក​ត្រូវ​ចៀសវាង​​ស្តី​បន្ទោស​ខ្លួនឯង​ដែល​រៀបចំ​គម្រោង​មិនបាន​រលូន​។ ផ្ទុយមកវិញ អ្នក​គួរតែ​ចំណាយ​ពេល​​ពិនិត្យ​ឡើងវិញ​នូវ​គម្រោង​អាជីវកម្ម​របស់អ្នក​ដើម្បី​ផ្លាស់ប្តូរ​​អាជីវកម្ម​របស់​អ្នក​​ឲ្យកាន់តែ​​ប្រសើរ​។

 

ពាណិជ្ជកម្ម

សញ្ញាទាំង១០បង្ហាញថាអ្នកនៅជាមួយការងាររបស់អ្នកយូរពេកហើយ!

0

ពាក្យ​ថា​យូរពេកនៅទីនេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ធ្វើការ​យូរឆ្នាំ​ហើយ​ទាំង​ស្រុង​នោះទេ។ ​អ្នក​អាច​ធ្វើការ​នៅ​កន្លែង​នេះ​ច្រើន​​ឆ្នាំ​ហើយ​ឬ​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ​ប៉ុន្តែ​អ្នក​មាន​អារម្មណ៍​ថា​ការងារ​ដែល​អ្នក​កំពុង​ធ្វើ​គឺ​មិនមានឧបសគ្គ​គួរ​ឲ្យ​ជម្នះ​ទៀតសោះ។ វាពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើ​ពុត​ជាពេញ​ចិត្ត​ចំពោះ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ។​ បន្ទាប់​មក​អ្នក​ក៏​ជឿជាក់​ថា​អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ។ ខាងក្រោម​នេះ​ជា​សញ្ញា​ទាំង១០​យ៉ាង​ដែល​​ជា​ជំនួយ​ដល់​អ្នក​ថា​អ្នក​គួរតែ​ផ្លាស់ប្តូរ​ការងារ​របស់​អ្នក​ឬអត់៖​

#សញ្ញា​ទី១ ៖ នៅពេល​ដែល​អ្នកមើល​​​គម្រោង​ទៅ​១២ខែ​បន្ទាប់​របស់អ្នក​ អ្នក​មិនឃើញ​ការងារ​ណាមួយ​ដែល​អ្នក​មិន​ចេះ​ឬ​មិន​ធ្លាប់​ធ្វើ​​នោះទេ។

#សញ្ញា​ទី២ ៖​ ពេល​ដែល​អ្នក​​ពិភាក្សា​ជាមួយ​អ្នក​គ្រប់គ្រង​របស់​អ្នក​អំពី​ការ​ចង់​រៀន​បន្ថែម​ឬ​ជំហាន​ដែល​អ្នក​គិតថា​ក្រុមហ៊ុន​នឹង​អាច​​អភិវឌ្ឍ​ទៅមុខ​ទៀត​បាន​តែ​គាត់បែរ​ជាបដិសេធន៍​ទៅវិញ។ គាត់​ប្រាប់​មក​កាន់​អ្នក​វិញថា​អ្នក​ចេះគ្រប់គ្រាន់ហើយ​ឬ​ក្រុមហ៊ុន​របស់​អ្នក​​កំពុង​តែ​នឹងនរ​ហើយ​មិន​ត្រូវការ​ការ​វិវត្ត​បន្ថែម​ទៀតឡើយ។ អ្នក​មិនគួរ​ទទួលយក​ឡើយ​ព្រោះអ្នក​អាចនៅមាន​ឱកាស​ដែល​រីកចម្រើន​ទៅមុខទៀតបាន។

#សញ្ញា​ទី៣ ៖ មនុស្ស​នៅ​ជុំវិញ​អ្នក​គិត​ថា​អ្នក​នៅ​ទីនេះ​យូរ​ហើយ​ អ្នក​ពិតជា​ចេះកិច្ច​ការ​គ្រប់យ៉ាង​។ ហេតុ​នេះហើយ​គេ​មិនបាន​ផ្តល់ឱកាស​ឲ្យ​អ្នក​អ្វី​ឡើយ។

#សញ្ញា​ទី៤ ៖ អ្នក​ដឹងពី​ទម្រង់ការ​គ្រប់យ៉ាង​នៅក្នុង​ក្រុមហ៊ុន​។ ឧទាហរណ៍​ពេលមាន​កិច្ច​ប្រជុំ​ម្តងៗ​អ្នក​ដឹងថា​គេ​ធ្វើ​ពេលណា​និង​ទីកន្លែងណា​ស្រាប់ហើយ។ អ្នក​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ត្រូវដឹង​ទៀតឡើយ​។​

#សញ្ញា​ទី៥ ៖ សូម្បី​តែ​ពេល​ចុងក្រោយ​ដែល​អ្នក​បាន​សម្រេច​ជោគ​ជ័យ​លើ​កិច្ចការ​អស្ចារ្យ​ណាមួយឬ​បានរៀន​សូត្រ​ពី​​អ្វី​ថ្មី​និង​គួរឲ្យ​ចាប់អារម្មណ៍​​ក៏​អ្នក​មិនចាំដែរ​ព្រោះថា​អ្នក​ធ្វើតែកិច្ចការដដែល​ៗរៀងរាល់ថ្ងៃ។

#សញ្ញា​ទី៦ ៖ គ្មាន​កន្លែង​នៅក្នុង​ក្រុមហ៊ុន​របស់អ្នក​ដែល​អ្នក​អាច​​ទៅទៀតឡើយ។ អ្នក​ត្រូវបាន​អ្នក​គ្រប់គ្រង​របស់​អ្នក​ឃាំងទុក​នៅតែ​តុធ្វើការ​​របស់អ្នក​ដោយមិនអាចទទួលបាន​ការឡើង​ដំណែង​ឬ​ប្រាក់បៀវត្សរ៍​បន្ថែម​ឡើយ។

#សញ្ញា​ទី៧ ៖ នៅពេល​ដែល​អ្នក​ក្រឡេកមើល​ទៅជុំវិញ​ខ្លួន​របស់អ្នក​ ពួកគេ​មិនខ្វល់​នឹង​ការ​អភិវឌ្ឍន៍​បន្ថែម​ទេ។ ពួកគេ​គិត​តែ​អង្គុយ​នៅនឹង​តុធ្វើការ​ដដែលៗរាល់ថ្ងៃ។

#សញ្ញា​ទី៨ ៖ ពេល​ដែល​អ្នក​មើល​ទៅ​ក្រុមនៃ​អ្នក​ដឹកនាំ​របស់អ្នក​វិញ ​អ្នក​មិនឃើញ​មាន​នរណា​ម្នាក់ដែល​អ្នក​គួរ​តែ​រៀនសូត្រ​តាម​ទៀតនោះទេ។

#សញ្ញា​ទី៩ ៖ អ្នក​មិនចង់ទៅធ្វើការ​ទៀតទេ។ អ្នក​មាន​អារម្មណ៍ថា​ធុញទ្រាន់នឹង​ទៅធ្វើការងារ​ជាពិសេស​នៅ​យប់​ថ្ងៃ​អាទិត្យ​​ឈានចូលថ្ងៃ​ច័ន្ទ។

#សញ្ញា​ទី១០ ៖ អ្នកមាន​អារម្មណ៍ថា​តប់ប្រមល់​​ឬអស់កម្លាំង​លើស​ពីធម្មតា​ជាមួយ​នឹង​ការងារមិន​ថា​វាទើប​តែ​ដើម​សប្តាហ៍​ក៏ដោយ​​ព្រោះថា​អ្នក​មិនមាន​កម្លាំង​ជម្រុញ​ចិត្ត​ឲ្យ​ពុះពារ​តទៅមុខទៀត។

មាន​មនុស្ស​​ជាច្រើន​ដែល​​​ជួប​ប្រទះ​សញ្ញាដូច​ខាងលើ។​​​​ ប្រសិនបើ​អ្នក​គិតថា​ចង់​ផ្លាស់ប្តូរ​ការងារ​ហើយ​ អ្នក​គួរតែរៀបចំ​យុទ្ធសាស្ត្រ​​ផ្លាស់ប្តូរការងារ​របស់អ្នក​ទៅរកការងារ​ដទៃទៀត​ដែល​ជា​ចំណង់ចំណូល​ចិត្ត​របស់អ្នកពិត​ប្រាកដនិង​ជា​ការងារ​​ដែល​អ្នក​ពូកែផងដែរ។ វាមិនចាំបាច់ត្រូវ​តែ​ដូចការងារ​ដែលអ្នក​កំពុង​ធ្វើបច្ចុប្បន្ន​នោះទេ។

ប្រភព៖ www.forbes.com

ពាណិជ្ជកម្ម

សញ្ញាបម្រាមទាំង៥ដែលអាជីវកម្មនឹងបំផ្លាញទំនាក់ទំនងស្នេហារបស់អ្នក

ដំណើរការ​អាជីវកម្ម​របស់អ្នក​ប្រសើរ​គឺជា​រឿង​មួយ​ដែលល្អជាពិសេស​នៅពេល​ដែល​អ្នក​មាន​ចំណូល​ផ្ទាល់ខ្លួននិង​​អាច​​សម្រេច​ចិត្ត​ដោយ​ខ្លួនឯង​ ។ ប៉ុន្តែ​ភាគច្រើន ម្ចាស់​អាជីវកម្ម​តែងតែត្រូវ​បំពេញ​​ការ​ងារ​រហូត​ដល់​ភ្លេច​ពេលវេលា​ផ្ទាល់ខ្លួន​​ដើម្បី​ចំណាយ​ពេល​នៅ​ជាមួយ​គ្រួសារ​ឬ​ជាមួយ​ដៃគូ​ស្នេហា​ជាដើម​។ ហេតុ​ដូចនេះ​ហើយ បើសិនជា​អ្នក​នៅតែ​រវល់​នឹង​អាជីវកម្ម​របស់​អ្នក​ខ្លាំង​ពេក​​​នោះ​ទំនាក់​ទំនង​ស្នេហា​របស់អ្នក​នឹង​ត្រូវ​បែកបាក់​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​បម្រាម​ទាំង​៥​ដែល​កំពុង​បំផ្លាញ​ស្នេហា​របស់អ្នក​៖

១. គ្មាន​ពេលវេលា​សម្រាប់​គ្នា​

ការ​មិនចេះ​បែងចែក​ពេលវេលា​ខ្លះ​សម្រាប់​ដៃគូ​ស្នេហា​របស់អ្នក​គឺជា​រឿង​​មួយ​ដែល​គ្រប់គ្នា​តែងតែ​ប្រឈម​មុខ​នឹង​ការ​​ទាស់ទែង​គ្នា។ នៅពេល​ដែល​អ្នក​គិតតែ​រវល់​​នឹង​​កិច្ចការ​អាជីវកម្ម​របស់អ្នក​គ្រប់ពេល​ពេក​ហើយ​សូម្បីតែ​ពេល​ជួបគ្នា​​នៅថ្ងៃ​ចុងសប្តាហ៍​ឬ​ពេល​​ដែល​នៅផ្ទះ​ហើយ​​អ្នក​​នៅតែ​មុខ​កុំព្យូទ័រ​រាល់ពេល​នោះ​មិនមែន​ជា​សញ្ញា​ល្អ​ប៉ុន្មាន​ឡើយ​។ កត្តា​ទាំងនេះ​អាច​នាំឲ្យ​ស្នេហា​អ្នក​ឃ្លាតឆ្ងាយ​ពី​គ្នា​ម្តង​តិចៗ​ដោយ​មិន​ដឹង​ខ្លួន​។ ដូចនេះ ទាន់​អ្នក​នៅ​មានពេលវេលា​ដែល​អាច​កែប្រែ​បាន ចូរ​អ្នក​ចំណាយ​បន្តិចបន្តួច​ជាមួយ​ដៃគូ​របស់​អ្នក​។

២. ការងារ​ច្រើនពេក​អាច​ដាក់​សម្ពាធ​លើ​ស្នេហា​របស់អ្នក

ការ​ធ្វើការងារ​ហួស​កម្រិត​អាច​នាំឲ្យ​អ្នក​មាន​បញ្ហា​ផ្លូវចិត្ត ខួរក្បាល និង​រាងកាយ​ជាដើម​ដោយ​បង្ក​ទៅជា​អារម្មណ៍​តានតឹង​ តប់ប្រមល់​ ធុញ​ទ្រាន់ ខឹង មិនសុខចិត្ត មិន​សប្បាយចិត្ត​ និង​ទៅជា​មាន​ជម្ងឺ​ ចុះខ្សោយ​កម្លាំង​ជាដើម​។ លើសពីនេះ​ទៅទៀតការ​ធ្វើ​ការងារ​​ច្រើន​ហួស​កម្រិត​ក៏​អាច​ធ្វើឲ្យ​អ្នក​ស្រ្តេស​ហើយ​អ្នក​នឹង​មាន​អារម្មណ៍​បាត់បង់​​ការលើក​ទឹកចិត្តឬ​អាច​ឈឺក្បាល​ជាប្រចាំ​។ ដូចនេះ វា​ក៏អាចនាំឲ្យ​អ្នក​​មាន​អារម្មណ៍មួរម៉ៅ​និង​ធុញថប់​ពេល​ដែល​ជួប​ជាមួយ​ដៃគូ​របស់អ្នក​​និងនាំឲ្យងាយ​ប៉ះ​ទង្គិច​នៅពេល​ជួបគ្នា​ម្តងៗ​។ ដូចនេះ អ្នក​ត្រូវ​មាន​ពេលវេលា​សម្រាក​ពី​ការងារ​មិនថា​អ្នក​មមាញឹក​យ៉ាងណា​ក៏ដោយ។

៣. ការសន្ទនា​រវាង​អ្នក​និង​ដៃគូ​របស់​អ្នក​មាន​ការ​អន់ថយ

អ្នក​ត្រូវ​ចេះ​បែងចែក​ថា​​រាល់ពេល​ដែល​អ្នក​ជួប​មុខ​ដៃគូ​របស់អ្នក​ អ្នកមិន​គិតតែ​និយាយ​ពី​រឿង​អាជីវកម្ម​គ្រប់ពេល​នោះទេ​ព្រោះ​ពេលខ្លះ​ដៃគូ​របស់អ្នក​មិនមែន​ជា​អ្នកជំនួញ​ដូចអ្នក​ឡើយ​។ ដូចនេះ​គាត់​អាច​នឹង​ធុញ​​​ចំពោះ​ការសន្ទនា​នោះ​​។ អ្នក​គួរ​ដឹងថា​ពេលណា​គួរ​និយាយ​ពី​រឿង​អាជីវកម្ម​ហើយ​​ពេលណា​មួយ​ចំនួន​សួរនាំ​​ពី​សុខទុក្ខ​របស់​គាត់ សន្ទនា​ជាមួយ​គាត់​​ពី​ផែនការ​អនាគត​របស់អ្នក​ទាំងពីរ ឬ​និយាយ​រឿងណា​​ដែល​អ្នក​និង​គាត់​ចូលចិត្ត។

៤. ជម្លោះ​លើ​វិបត្តិ​ហិរញ្ញវត្ថុ

ការធ្វើ​អាជីវកម្ម​មិន​ថាជា​ការ​បើក​ដំបូង​ឬ​ពេល​កំពុង​ដំណើរ​ការ​ឡើយ អ្នក​នឹង​មិនអាច​ចៀសផុត​ពី​ការ​ជួប​ប្រទះ​កង្វះខាត​ដើមទុន​គ្រប់គ្រាន់បាន​ទេ។ ប្រការ​នេះ​អាច​​បង្ក​ឲ្យ​អ្នក​ទាំងពីរ​ងាយ​នឹង​មាន​ជម្លោះ​ជាមួយ​គ្នា​។ ប៉ុន្តែ​ការមិន​ស្តី​បន្ទោស​ឲ្យគ្នា​នៅពេល​ដែល​ដៃគូ​ម្ខាង​ទៀត​​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​គឺ​ជា​​ទង្វើ​មួយ​ដ៏​ប្រសើរ​។ យ៉ាងណាមិញ​​​អ្នក​​គួរ​​ពិភាក្សា​​ជាមួយ​​ដៃគូ​​របស់អ្នក​​នៅពេល​​ដែល​​អ្នក​ទើប​នឹង​ចាប់ផ្តើម​​ធ្វើ​​អាជីវកម្ម​​របស់អ្នក​ជា​ពិសេស​ទាក់ទង​នឹង​ការ​ចំណាយ​ផ្ទាល់តែ​ម្តង​។ ទោះបីជា​ពេល​ខ្លះ​​អ្នក​ពិបាក​​ពិភាក្សា​​ជាមួយ​គ្នា​ក៏ដោយក៏​អ្នក​ត្រូវតែ​ពន្យល់​គាត់​ពី​បញ្ហានេះឲ្យ​បាន​ជាក់លាក់​​។ បើ​ពុំ​ដូចច្នោះ​ទេ អ្នក​នឹងមិន​អាច​បញ្ចៀស​បញ្ហា​​ទាក់ទង​នឹង​​លុយកាក់​នៅថ្ងៃ​ក្រោយបាន​ឡើយ​​ដែល​អាច​ឈាន​ទៅដល់​ការលែងលះ​ឬ​បែកបាក់​គ្នា​បាន។

៥. ខ្វះ​ការលើក​​ទឹកចិត្ត​ពី​ដៃគូ

ការលើកទឹក​ចិត្ត​សម្រាប់​ដៃគូ​ស្នេហា​របស់អ្នក​គឺជា​រឿង​​សំខាន់​​ក្នុង​ការធ្វើ​អាជីវកម្ម​ព្រោះ​គាត់​ជា​មនុស្ស​ដែល​អ្នក​អាច​ពិភាក្សា​ជាមួយ រៀបរាប់​ទុក្ខ​កង្វល់ ​ផ្តល់​​មតិ​​យោបល់​ ​សម្រេច​ចិត្ត​ជាមួយ​គ្នាជា​ពិសេស​នៅពេល​ដែល​ដៃគូ​របស់អ្នក​ជួប​ប្រទះ​បញ្ហា​នៅក្នុង​អាជីវកម្ម​របស់គាត់។ ដូចនេះ អ្នក​គួរតែ​ចេះ​ស្វែងយល់​ពី​សេចក្តី​​ព្រួយ​បារម្ភ​របស់ដៃគូ​អ្នក​ចំពោះ​អាជីវកម្ម​របស់​គាត់​ក្នុង​គោលបំណង​ធ្វើឲ្យ​ស្នេហា​របស់អ្នក​កាន់តែ​រឹងមាំ​មិនថា​មាន​រឿង​អ្វី​កើតឡើង​ក៏ដោយ។ អ្នកអាច​​បង្ហាញ​ថា​អ្នក​​នឹ​ង​​ប្រឈមមុខ​​ជាមួយ​គាត់​ជានិច្ច។

ទោះបីជា​ការបើក​អាជីវកម្ម​ជួនកាល​អាច​បំផ្លាញ​ស្នេហា​របស់អ្នក​ក៏ដោយ ប៉ុន្តែ​អ្នក​នៅតែ​មាន​ដំណោះ​ស្រាយ​​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ។​ វា​ស្ថិត​នៅលើ​អ្នក​​ថាតើ​អ្នក​ចង់​ដោះស្រាយ​បញ្ហា​ទាំង​នោះដែរ​ឬទេ។ ម្យ៉ាង​ទៀត​នៅ​ក្នុង​ស្ថានភាព​លំបាក​បែប​នេះ​ វា​ក៏ជួយ​ឲ្យ​ស្នេហា​របស់​អ្នក​កាន់តែ​រឹងមាំ​ស្ថិតស្ថេរ​ដែរ​នៅពេល​ដែល​អ្នក​ទាំងពីរ​អាច​ឆ្លងកាត់​បញ្ហា​រួមគ្នា​បាន។​ ដូចនេះ អ្នក​ត្រូវ​ចេះ​បែងចែក​ពេលវេលា​រវាង​កា​រងារ​និង​ដៃគូ​រ​បស់អ្នក​ឲ្យ​មាន​តុល្យភាព​។

ពាណិជ្ជកម្ម

ការប្រើប្រាស់បុគ្គលិកខាងក្រៅមកធ្វើការ

0

ដើម្បី​បង្កើន​ផលិតភាព​នៅក្នុង​ស្ថាប័ន​មួយ​គេពិត​ជា​ត្រូវការ​ធនធាន​មនុស្ស​ជាចាំបាច់។ ការរើសបុគ្គលិក​គឺត្រូវធ្វើយ៉ាងល្អិតល្អន់មុននឹងបានមនុស្ស​​ដែល​អាចជឿ​ទុក​ចិត្តបាន​ដើម្បី​មក​ធ្វើការឲ្យយើង។ នៅពេល​ដែល​បានបុគ្គលិក​មក​ធ្វើការ​គេ​ត្រូវ​ផ្តល់​ជា​កញ្ចប់​ផល​ប្រយោជន៍​ដល់​ពួកគេ​ដូចជា​ប្រាក់​ខែ​លើស​ពី​ចំនួន​អប្បរមា ថ្ងៃឈប់​សម្រាក ធានារ៉ាប់រង និង​អត្ថប្រយោជន៍​បន្ថែម​ផ្សេងៗ។ ហេតុនេះ​បាន​ជា​នៅក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​នៅពេល​ដែល​គេ​ត្រូវ​ការ​បុគ្គលិក​ចំពោះដំណែងមិន​សូវចាំបាច់​គេអាចរកពី​ខាង​ក្រៅ​ឬបុគ្គលិក​កុងត្រា​មក​ធ្វើការជំនួស​បុគ្គលិក​របស់គេ។ ដំណែង​ទាំងនោះ​មាន​ដូច​ជា អ្នកទទួល​ទូរស័ព្ទ អ្នកអនាម័យ​ សន្តិសុខ អ្នក​បើកឡាន​ជាដើម​ក្នុងគោល​បំណង​កាត់​បន្ថយ​ការ​ចំណាយទៅលើ​អត្ថប្រយោជន៍​ផ្សេងៗ​ក្រៅពី​ប្រាក់ខែ។ មិន​ត្រឹមតែ​ដំណែង​មិន​ចាំបាច់​ប៉ុណ្ណោះ​ទេ​ដែល​អ្នក​អាចជួលអ្នក​ខាង​ក្រៅ​មកធ្វើការបាន​។

ប៉ុន្តែ​តើអ្នកដឹង​ទេ​ថាពេលណា​ទើប​អ្នក​ត្រូវ​រក​មនុស្ស​មក​ពី​ខាង​ក្រៅ​ដើម្បីធ្វើការឲ្យ? ចំណុចទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​នឹង​ជួយអ្នក​វិភាគ​ពី​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​ជួលបុគ្គលិក​មក​ធ្វើការឲ្យ​ស្ថាប័ន​របស់អ្នក ៖

  • វិភាគ​ថា​តំណែង​អ្វី​ខ្លះ​ដែល​អ្នក​ខ្វះ​ ៖ អ្នក​ត្រូវ​ដឹង​ថា​ដំណែងនោះជា​ដំណែង​ដែលមិនជាន់​ជាមួយ​នឹង​ដំណែង​ដែល​អ្នកជំនាញ​​​។ ឧទាហរណ៍​ថាក្រុមហ៊ុន​អ្នក​ជា​ក្រុមហ៊ុន​ទេសចរណ៍​និង​ចង់ផលិតវីដេអូ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់អ្នក អ្នកមិន​ចាំ​បាច់​ត្រូវ​រើសបុគ្គលិក​ដែល​ចេះថត​នោះ​ទេ​អ្នក​គ្រាន់​តែជួល​អ្នក​ជំនាញ​ពី​ខាងក្រៅ​មក​ជាការ​ស្រេច។ ជាពិសេស​ចៀសវាង​ការជួល​ពួកគេមក​ធ្វើមុខដំណែង​សំខាន់ៗដូចជា​អ្នកគ្រប់គ្រង​ទូទៅជាដើម។
  • អ្នក​ត្រូវ​ប្រាកដ​ថា​​អ្នកចំណេញ​ពេលវេលា ៖ មិនត្រឹមតែ​ការជួលមនុស្សពី​ខាងក្រៅជួយ​ឲ្យអ្នក​ចំណេញ​ថ្លៃ​ដើម​ទេ​អ្នក​ត្រូវ​ប្រាកដថាពួកគេ​គឺ​អាចជួយ​សន្សំ​សំចៃ​ពេល​របស់អ្នក​ផងដែរ។ អ្នក​ត្រូវ​ប្រាកដថា​គេ​អាចទទួល​បន្ទុក​ការងារ​តាម​ដែលអ្នក​ត្រូវ​ការ​មិនមែន​ត្រឹមតែ​កិច្ចការ​ណាមួយនោះទេ។
  • គិតគូរ​ពីជំនាញ​និង​បទពិសោធន៍ ៖ អ្នក​ត្រូវ​ច្បាស់ថា​គេ​មាន​បទពិសោធន៍​និង​ជំនាញ​គ្រប់គ្រាន់​ដើម្បី​មកបំពេញ​ចំណុច​ខ្វះខាត​ក្នុងការងារ​ដែលអ្នកកំពុងតែ​ស្វែង​រក។
  • មើលពី​អត្តចរិក​របស់គេ ៖ ទោះបីជា​គេ​គ្រាន់តែ​ជា​បុគ្គលិក​កុងត្រា​ក៏ដោយ​ប៉ុន្តែ​អត្តចរិក​របស់គេ​ពិត​ជា​សំខាន់ណាស់ក្នុងការ​សម្រប​ខ្លួនធ្វើការបានជាមួយ​អ្នកដទៃ ភាពស្មោះត្រង់ ព្រមទាំង​ភាពវ័យឆ្លាតរបស់គេផងដែរ។
  • មើលពី​សញ្ញាគម្រាមកំហែង​មួយ​ចំនួន ៖ អ្នក​ត្រូវដឹង​ថាមនុស្ស​ដែល​ចូលមក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អ្នក​មិន​ថា​ការងារតូចធំ ពេលវេលាយូរឬ​វែង​ទេក៏​ត្រូវ​ពិចារណា​ឲ្យ​បានល្អិតល្អន់​ដែរ​ចៀសវាង​ការ​សោកស្ដាយ​នៅពេល​ក្រោយ។ អ្នក​អាចវិភាគ​ពី​ការនិយាយ​ស្តី​ ទឹកមុខ​ កាយវិការ​ជាដើម។ បើម្នាក់​នោះ​មិនទាន់​ទាំង​ចូលធ្វើការ​ផង​ហើយ​​ក៏​កើត​មាន​ពាក្យ​កុហក​ចំពោះអ្នក​ទៅហើយ​អ្នកគួរ​តែចៀសវាងចុះ។

www.managementstudyguide.com

ពាណិជ្ជកម្ម

អ្វីទៅជាថាមពលនៃការគិតបែបអវិជ្ជមាន?

0

លទ្ធផល​ដែល​អាច​សម្រេច​បាន​វា​អាស្រ័យ​ដោយការគិត​របស់​អ្នកមិនថា​ជា​បែប​វិជ្ជមាន​ឬអវិជ្ជមាន​នោះទេ។ អ្នក​មាន​ឆ្ងល់​ទេ​ថា​ហេតុ​អ្វី​បាន​ជា​យើងងាយ​នឹង​គិត​អវិជ្ជមាន​ម្លេ៉ះ​? ជួនកាល​វា​កើត​មក​ឯកឯង​ដោយ​មិន​ចាំបាច់​អញ្ជើញនោះ​ទេ​។ ចុះហេតុ​អ្វី​ក៏​យើង​ពិបាក​លើកទឺកចិត្ត​ខ្លួន​ឯង​ឲ្យ​គិត​អ្វី​ដែល​វិជ្ជមាន? តើ​វា​មាន​តាំង​ពី​កំណើត​ឬ? ទាំង​នេះ​ប្រហែល​ជា​សំណួរ​ដែល​កើត​មាន​នៅ​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​ដែរហើយ។ ​ជា​ការ​ពិត​ដែល​ពួកវា​គឺ​សុទ្ធតែ​មាន​ថាមពលទាំង​បែបវិជ្ជមាននិង​អវិជ្ជមាន។

គំនិត​នាំឲ្យ​កើត​ជាទង្វើ​​និង​​លេចចេញ​ជា​វិធីសាស្រ្ត​ យុទ្ធសាស្ត្រ​ ផែនការណ៍ ​ការបែងចែក​ពេល​វេលាជាដើម​ដើម្បី​ឲ្យ​មនុស្ស​​អាចទៅដល់​អ្វី​ដែល​ខ្លួន​ធ្លាប់​គិតទុក។​ របៀប​ដែលមនុស្ស​ម្នាក់គិត​នឹង​កំណត់​ថា​តើ​លទ្ធផល​ចេញ​មកគឺ​វិជ្ជមាននិង​មាន​ប្រយោជន៍​ឬ​អវិជ្ជមាន​និង​មាន​ផល​ប៉ះពាល់។ ហេតុ​នេះ​គំនិត​អវិជ្ជមាន​គឺ​ជា​ដំណើរ​ការ​នៃការគិតរបស់​មនុស្ស​​ទោរទន់​ទៅ​រកការ​យល់​ឃើញ​តែចំណុច​​អាក្រក់​នៅ​ក្នុង​​អ្វី​ៗគ្រប់យ៉ាង​។ ម្យ៉ាងទៀតវាក៏​ជា​ការ​កាត់​បន្ថយ​ការរំពឹងទុក​របស់គេដោយ​ពិចារណា​តែ​រឿងរ៉ាវ​មិនល្អ​តែ​ប៉ុណ្ណោះ។ បើជួបប្រទះ​បញ្ហា​មនុស្ស​ដែល​មានគំនិត​អវិជ្ជមាន​គឺ​ងាយ​នឹង​ដួល​បំផុត​ព្រោះមិនទាន់​ទាំងបាន​ដោះស្រាយ​ផងគេ​ក៏គិត​ថា​មិនអាចទៅរួចបាត់ទៅហើយ។ ដូចនេះ​មិន​បាច់​ឆ្ងល់​ទេ​ថា​ហេតុ​ដូច​ម្តេច​បានជា​អ្នក​មិនជោគជ័យ​ព្រោះ​អ្នក​សន្សំ​តែ​គំនិត​អវិជ្ជមាន​ទុកនិង​អនុញ្ញាត​ឲ្យ​គំនិត​អវិជ្ជមាន​ដឹកនាំជីវិត​របស់អ្នក។

តើ​ការគិត​បែប​អវិជ្ជមាន​មាន​ប្រភព​មកពីណា? បរិយាកាស​និង​បរិស្ថាន​ដែល​យើង​រស់​នៅ​អាច​ថា​មានឥទ្ធិពល​ចំពោះការគិត​របស់​យើង​ដែរ។ បើអ្នក​រស់​នៅ​ក្នុង​បរិយាកាស​ដែល​ល្អ​សម្បូរ​ទៅដោយ​មនុស្ស​ដែល​ឲ្យ​តម្លៃ​ទៅលើ​ភាព​ជោគជ័យ​ ការអភិវឌ្ឍ​ខ្លួនឯង ការចេះជួយ​អ្នក​ដទៃ ការ​ប្រាស្រ័យទាក់ទងល្អ​និង​មាន​អ្នក​ដាស់តឿនជា​ដើម​នោះការគិត​របស់អ្នកនឹងងាយ​ទោរទន់​ទៅរក​ភាព​វិជ្ជមាន​ជាងអ្នក​ដទៃ។ ផ្ទុយ​មកវិញ​បើអ្នក​​នៅ​ក្នុង​បរិយាកាស​ដែល​អវិជ្ជមាន​​និង​​ស្ថិត​ក្រោម​ស្ថានភាព​ក្រីក្រ លំបាក​នោះ​ការគិត​របស់​អ្នកនឹង​ទោរទន់ថា​អនាគត​របស់អ្នក​នឹង​ពិបាក​ដូចគ្នា។ មួយវិញទៀត​ព័ត៌មានមិនល្អ​ដែល​បាន​មក​ពី​បណ្តាញ​សង្គម​ ប្រព័ន្ធផ្សព្វផ្សាយ​ជាដើមនឹង​ធ្វើឲ្យ​ថាមពល​នៃ​គំនិត​អវិជ្ជមាន​លូតលាស់ឡើង។ ម្យ៉ាង​ទៀត​គម្រូពី​គ្រួសារ បងប្អូន​ អ្នកជិតខាង និងអ្នក​នៅក្នុងសង្គម​របស់អ្នក ព្រមទាំងលក្ខខណ្ឌ​ដែលអ្នក​ធា្លប់​ត្រូវ​បានគេ​កំណត់​តាំង​ពីក្មេង​នឹង​មានឥទ្ធិពល​ចំពោះ​គំនិត​របស់អ្នក។ ប៉ុន្តែ​កត្តា​ខាង​លើ​មិន​មែនជា​ចំណែក​ដែលធំនិង​មិនអាច​កំចាត់ចោល​បានទេអ្វី​ដែល​ចូលរួមចំណែក​ធំជាងគេក្នុង​ការ​គិត​របស់អ្នក​​គឺ​ជំនឿ​ ឆន្ទៈ ​ គោលដៅ​ និង​ការតាំងចិត្តរបស់អ្នក។ បើអ្នក​មាន​ស្មារតី​ភ្ញាក់​រលឹក​ដឹង​ខ្លួន​នោះ​កត្តា​ទាំង​នោះ​ក៏ធ្វើអ្វី​អ្នក​មិនបាន​ដែរ។

ឥទ្ធិពល​របស់​គំនិត​អវិជ្ជមាន​មានខ្លាំងក្លាណាស់។ ​គំនិត​អវិជ្ជមាននឹង​ធ្វើ​ឲ្យ​មនុស្សជឿថា​ពួកគេ​នឹ​ងបរាជ័យ​ជាហេតុ​ធ្វើឲ្យ​គេ​បដិសេធ​រាល់​ឱកាស​ផ្សេងៗទៅកាន់​ផ្លូវជោគជ័យ។ ឧទាហរណ៍ថា​អ្នក​ជាមនុស្ស​ដែល​ខ្លាច​ការជួបជាមួយ​មនុស្ស​ថ្មីឬមានទំនាក់ទំនង​ជិតដិត​ជាមួយ​អ្នកណា​នោះអ្នក​នឹង​ធ្វើគ្រប់​យ៉ា​ងដើម្បីចៀសឲ្យ​ឆ្ងាយពីមនុស្ស​និងទំនាក់ទំនង​បន្ទាប់មកអ្នក​នឹង​ត្អូញត្អែរ​ថាអ្នកឯកា​និងគ្មាន​អ្នកណា​ចូលចិត្តរាប់អាន​។ មួយវិញទៀត​បើចិត្ត​របស់អ្នក​ស្ដាប់ឮ និង​មើលឃើញ​តែងតែ​អវិជ្ជមាន​ វានឹង​មានផលប៉ះពាល់​ដល់បទដ្ឋាននៃគំនិត​និង​អាកប្ប​កិរិយា​របស់អ្នកដូចគ្នា។ គំនិត​អវិជ្ជមាន​នឹងឲ្យផល​ជា​ទង្វើ​ដែល​យូរៗទៅក្លាយជា​ទម្លាប់​បង្កើតបាន​ជា​លទ្ធផល​ដែលអវិជ្ជមាន​ត្រឡប់​មកវិញព្រមទាំងប៉ះពាល់​​​ដល់​​ភាពជោគជ័យនាពេលអនាគត​​របស់អ្នក។

ថ្វីត្បិត​តែ​គំនិត​អវិជ្ជមាន​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​អនាគត​របស់មនុស្ស​ម្នាក់​ៗ​ប៉ុន្តែ​វាក៏​នៅតែ​មាន​វិធី​ដោះ​ស្រាយ។ ដំបូង​អ្នក​ត្រូវរៀន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​គំនិត​អវិជ្ជមាន​ជាមុន​សិន។ អ្នក​អាចរៀនគិតផ្លូវផ្សេង​និង​ដាក់កំហិត​ខ្លួនឯង​​ឲ្យនឹកឃើញ​តែរឿងវិជ្ជមាន។ ឧទាហរណ៍​ថា​បើអ្នកចាប់បាន​ថា​ខ្លួនឯង​កំពុងមើលឃើញភាពបរាជ័យ​ប្តូរទៅ​ជា​មើលឃើញភាព​ជោគជ័យ​វិញ  បើឮរឿងអវិជ្ជមាន​ព្យាយាមនៅឲ្យ​ឆ្ងាយពីវា បើខ្លួនឯងនិយាយ​ថា​មិន​អាចត្រូវតែ​​និយាយថា​អាច។​ មួយវិញ​ទៀត​បញ្ហា​ដែល​អ្នក​ជួប​ប្រទះ​នឹង​ក្លាយ​ជារបាំងរាំង​ស្ទះ​ដល់ភាព​ជោគជ័យ​របស់អ្នកបើអ្នក​រវល់តែភ័យខ្លាច​មិនព្រម​រក​ផ្លូវ​ដោះស្រាយ។ អ្នក​ត្រូវ​បង្វែរចំណាប់​អារម្មណ៍​ពី​បញ្ហាទៅ​ជាដើមហេតុ​និង​​ដំណោះស្រាយ​វិញព្រមទាំង​ចាត់ទុក​ថាវា​ជាឱកាសឲ្យ​អ្នក​បាន​ផ្លាស់​ប្តូរទៅកាន់អ្វី​ដែលថ្មីនិង​ប្រសើរជាង​មុន។

សរុបមក​ឥទ្ធិពល​នៃ​ភាព​អវិជ្ជមាន​មាន​តែយក​ភាព​វិជ្ជមាន​ប៉ុណ្ណោះ​មក​បង្រ្កាបវាហើយ​វា​មិន​មែន​ជា​ទំនួល​ខុសត្រូវ​របស់អ្នកណាឡើយ​តែ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់អ្នក​ខ្លួនឯង។​ ​សេរីភាព​ផ្លូវចិត្ត​និង​អារម្មណ៍ និង​មាន​សន្តិភាព​នៅខាងក្នុង​​​កើតមាន​នៅពេល​អ្នកដឹង​ថា​អ្នកត្រូវ​ធ្វើដូចម្តេច​នៅពេល​ដែល​គំនិត​អវិជ្ជមាន​កើត​មានឡើង។

ពាណិជ្ជកម្ម

វិធីសាស្ត្រក្នុងការដោះស្រាយបណ្តឹងរបស់អតិថិជន

0

ពាក្យបណ្តឹង​ទាំងអស់​មិនមែន​សុទ្ធតែ​ជាការប្រមាថ​ទេ​តែជួនកាល​វាក៏​ក្លាយជាឱកាសដែរ។ នៅពេលដែល​ស្ថានភាព​យ៉ាប់យ៉ឺនចូល​មកដល់​បុគ្គលិកលក្ខណៈ​របស់អ្នក​បង្ហាញ​ឲ្យគេឃើញ​ច្រើនជាងស្ថានភាព​ល្អទៅទៀត។ កាលណា​អ្នក​យកចិត្តទុក​ដាក់ដោះស្រាយ​បញ្ហា​ឲ្យអតិថិជនបានត្រឹមត្រូវ​​​​មានន័យ​ថាអ្នក​គិតគូរ​ពី​សុខុមាលភាព​របស់គេ​ប្រាកដណាស់​ហើយគេ​នឹង​ក្លាយ​ជា​អតិថិជន​របស់អ្នក​យូរអង្វែង​។ ប៉ុន្តែ​តើ​អ្នក​នឹង​ធ្វើយ៉ាងណា​បើសុខៗ​អតិថិជន​មក​ប្រាប់អ្នក​ថាគេ​មិនពេញចិត្តចំពោះ​រឿងអ្វីមួយ?

ទទួល​ស្គាល់​ពី​កំហុស​និង​សុំទោស

ដំបូង​អ្នក​ត្រូវរៀន​ដក​អារម្មណ៍​របស់​ខ្លួន​ឯង​ទុក​មួយ​ឡែក​សិន។ បន្ទាប់​មក​ទទួល​ស្គាល់​កំហុស​សិន​បើទោះបីជា​អ្នក​ដឹង​ថា​វាមិន​មែន​ជា​កំហុស​របស់អ្នកក៏​ដោយហើយ​ស្ដាប់ពី​ការអធិប្បាយ​របស់គេ។ ប្រការសំ​ខាន់​អ្នក​ត្រូវ​យក​ចិត្តគេ​មក​ដាក់​ចិត្ត​ខ្លួនឯង​ រៀន​យល់​ពី​ស្ថានភាព​របស់គេយ៉ាង​យកចិត្តទុកដាក់។ ការសុំទោស​ត្រូវ​ធ្វើ​ចេញ​ពី​ចិត្ត​ពិតៗ​ដោយ​បង្ហាញ​ទឹកមុខ​សោកស្តាយដែលវា​បាន​កើតឡើង។ មួយវិញទៀត​បើអតិថិជន​ស្ដី​បន្ទោស​ឲ្យបុគ្គលិកណាម្នាក់​​ហើយ​គេ​មិន​មាន​អានុភាព​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បាន អ្នក​ត្រូវនាំ​អតិថិជនទៅ​រកអ្នក​ណា​ផ្សេង​ដែលអាច​ដោះស្រាយ​ជូនអតិថិជន។

អង្កេត​និង​កត់ត្រា

បន្ទប់​ពី​ស្ដាប់​ពី​បញ្ហារបស់អតិថិជន​ហើយ​អ្នក​ត្រូវ​កត់ត្រា​ឲ្យ​បាន​ត្រឹមត្រូវ​រួមនឹងដំណោះ​ស្រាយ​ផ្សេងៗ​តាមដែលអាចធ្វើបាន។ អ្នក​ត្រូវ​អង្កេត​ស្ថានការណ៍​ឲ្យ​បានច្បាស់មុន​សម្រេចចិត្តដោះស្រាយ។ អ្នក​ត្រូវ​កំណត់​ថា​អ្នកណា​ដែល​ជាអ្នក​ពាក់ព័ន្ធខ្លះ។ ម្យ៉ាងទៀត អ្នក​ត្រូវ​ប្រាកដ​ថា​មនុស្ស​ដែល​អ្នកចាត់​ឲ្យ​ដោះស្រាយ​កិច្ចការនោះគឺ​មានឥទ្ធិពល​គ្រប់គ្រាន់​អាច​គ្រប់គ្រង​កិច្ចការ​នោះបាន។

សម្របសម្រួល​ប្រកបដោយ​ភាព​វិជ្ជមាន

ស្ថានភាព​កាន់តែ​តានតឹង​នោះ​ភាព​មួម៉ៅ​គឺ​មាន​កាន់តែ​ខ្លាំង។ ​អ្នក​ត្រូវចេះ​សម្របសម្រួល​ឲ្យអតិថិជន​អង្គុយ​ចុះ​ដោយ​ស្ងប់ស្ងាត់​សិន​ដើម្បី​ឲ្យគេ​បើក​ចិត្ត​ស្ដាប់​អ្នក​បាន។ បន្ទាប់ពីនោះ​អ្នក​ត្រូវ​ផ្តោត​អារម្មណ៍​ទៅលើ​អ្វី​ដែល​អ្នក​ធ្វើ​បាន​ជាជាង​អ្វី​ដែល​អ្នកធ្វើមិនបាន។

ទាក់ទងទៅពួកគេឲ្យបានទៀងទាត់

ជួនកាល​បញ្ហា​ខ្លះ​មិនអាច​ដោះស្រាយ​ភ្លាមៗទេគឺ​វា​ត្រូវការចំណាយពេលវេលា។ ប៉ុន្តែ​មិនមែន​មានន័យ​ថា​អ្នក​យក​បញ្ហា​របស់គេ​មកទុកចោលមិនអើពើឬមិនប្រាប់ពួកគេ​ពី​ដំណើរ​ការ​នៃការ​ដោះ​ស្រាយ​បញ្ហានោះទេ ​អ្នក​ត្រូវ​ប្រាប់គេជារយៈៗ​ថា​អ្នក​បានដំណើរការដោះ​ស្រាយ​ដល់ណាហើយ។ ការធ្វើ​បែប​នេះ​មានន័យ​​ថាអ្នកកំពុងតែយកចិត្តទុកដាក់ចំពោះពួកគេ។

ស្វែងរក​ហេតុផល

អ្នក​ត្រូវទទួលខុសត្រូវ​ចំពោះ​បញ្ហាដែលបានកើតឡើងដើម្បីឲ្យអតិថិជនទុកចិត្តសិន។ បន្ទាប់ពី​នោះអ្នក​ត្រូវ​រកឫសគល់បញ្ហានោះឲ្យបានថាវាកើតឡើងមកពីអ្វី កើតឡើងដូចម្តេច ហេតុអ្វីបានជាវាកើត ហើយនរណាខ្លះដែលជាប់ពាក់ព័ន្ធ​ជាមួយរឿងនេះ។ អ្នក​ត្រូវបែងចែកទៅឲ្យមនុស្សដែលពាក់ព័ន្ធ​ក្នុង​ការលុបបំបាត់​បញ្ហានេះនិងអនុញ្ញាតឲ្យគេដឹងពីទំនួលខុសត្រូវ​របស់គេ​រៀងៗ​ខ្លួន។

ដោះស្រាយ

​​អ្នក​ត្រូវ​ធ្វើឲ្យប្រាកដ​ថាអ្នក​បានដោះស្រាយ​បញ្ហានេះ​បានត្រឹមត្រូវ ភាគី​ម្នាក់ៗ​អាច​ទទួល​យក​បានទាំងអស់គ្នា​ ហើយបញ្ហា​បែបនេះ​នឹង​មិនកើតឡើង​ម្តង​ទៀតទេ។ ប៉ុន្តែ​បើ​បញ្ហា​នោះ​ជា​បញ្ហាដែល​ដែលធ្ងន់ធ្ងរ​ខ្លាំងលើសពី​សមត្ថភាព​របស់មនុស្ស​នៅក្នុង​ស្ថាប័ន​អាចគ្រប់គ្រង​បាន​អ្នកគួរហៅជនទី​៣​ដូចជា​ មេធាវី និង​អ្នក​ផ្តល់​ប្រឹក្សាតាមផ្លូវច្បាប់មក​ដោះស្រាយ​ទើបជា​ការ​ប្រសើរ។ ជាចុង​ក្រោយ​អ្នក​ត្រូវ​សួរអតិថិជន​ថា​គេ​មានត្រូវការ​អ្វី​បន្ថែមទៀតអត់ ឬអ្វីផ្សេងទៀត​ដែលគេគិតថា​មិនទាន់គ្រប់ជ្រុងជ្រោយ។

អរគុណ

ជាជាងការ​គ្រាន់តែ​ញញឹមនិងព្រួយបារម្ភ អ្នក​ត្រូវសម្តែង​ទឹកចិត្ត​ត្រេកអរផងដែរចំពោះការ​ចែករំលែកក្តី​ព្រួយ​បារម្ភ​របស់គេជាជាងឈប់​ប្រើប្រាស់​ផលិតផលឬសេវាកម្ម​របស់អ្នក។ អ្នកអាចប្រាប់ពួកគេថាអ្នកអរគុណពួកគេ​ដែល​វា​មិនត្រឹមតែអ្នកមិនខាតបង់អ្វី​ច្រើនទេ​តែ​​វាថែមទាំង​ធ្វើឲ្យ​ក្រុមហ៊ុន​របស់គេ​អាចអភិវឌ្ឍបានកាន់តែល្អ​ថែមទៀតផង។

ពាណិជ្ជកម្ម