spot_img
spot_img
Home Blog Page 60

ថ្លៃ​ចំណាយ​នៃ​ការ​ចាប់ផ្តើម​ហាង​មួយ

តើ​អ្នក​ធ្លាប់​ចង់​បើក​ហាង​ផ្ទាល់ខ្លួន​ទេ? អ្នក​ដឹង​ទេ​ថា​ដើម្បី​បើក​ហាង​មួយ​បាន​ អ្នក​ត្រូវ​ចំណាយ​លើ​អ្វី​ខ្លះ?​

  • ការជូល​ទីតាំង​៖ ​ប្រសិន​បើ​អ្នក​មិនមាន​ទីតាំង​ផ្ទាល់​ខ្លួន​ទេនោះ​ថ្លៃ​ចំណាយ​ដំបូង​ដែល​អ្នក​ត្រូវប្រើ​​គឺ​ការ​ជួល​ទីតាំង។ ទីតាំង​​នៅលើ​ផ្លូវ​ធំ​គឺ​មាន​តម្លៃ​ថ្លៃ​តែ​អ្នក​នឹង​អាច​មាន​ភ្ងៀវ​ច្រើន។​ ចំណែក​ឯ​ហាង​ដែល​មាន​ទីតាំង​នៅ​ជាយក្រុង​មាន​តម្លៃ​ធូរថ្លៃ​ក៏ពិតមែន​ប៉ុន្តែ​វា​អាច​ធ្វើឲ្យ​អ្នក​ខាតបង់​​។ ពេលខ្លះ​អ្នក​ក៏​អាច​រក​បានទីតាំង​ល្អ​​និង​​មាន​អតិថិជន​គោលដៅ​ច្រើន​ជាមួយ​នឹង​ថ្លៃ​ជួល​សមរម្យ​ដូចជា​ហាង​នៅជាប់​សាលារៀន​ជាយក្រុង​ជាដើម​។ អ្នក​គួរតែ​រក​អ្នកជំនាញ​​អចលន​ទ្រព្យ​ដើម្បី​​ឲ្យ​គេ​ជួយ​លើ​បញ្ហា​នេះ​។
  • ការចំណាយ​ផ្សេងៗ​៖ ​សម្រាប់​​ការបើក​ហាងមួយ​ ​ការចំណាយ​ទៅលើ​​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​គឺ​ច្រើនណាស់​។ ប្រសិនបើ​អ្នក​​មិន​ធ្លាប់​ស្ថិត​នៅក្នុង​​អាជីវកម្ម​នេះ​ពីមុន​ អ្នក​ប្រហែល​ជា​​ដឹង​មិន​អស់ឡើយ​ថា​ត្រូវ​ប្រើ​ឧបករណ៍​អ្វី​ខ្លះ​។ វាអាស្រ័យ​ថា​អាជីវកម្ម​របស់​អ្នក​គឺ​ជា​អ្វី​ប៉ុន្តែ​ជាទូទៅ​មាន​ដូចជា​ទឹកភ្លើង ក្រដាស​ សម្ភារៈ​ក្នុងហាង​ តុកៅអី ម៉ាស៊ីន​ត្រជាក់ ទូទឹកកក ឧបករណ៍ប្រើប្រាស់​ក្នុង​ផ្ទះបាយ សម្ភារៈ​បន្ទប់​ទឹក​ជាដើម។
  • ការ​ជួសជុល​និង​រៀបចំកែលម្អ​​ហាង​៖ ​​អ្នក​ត្រូវ​ចំណាយ​លុយ​​ជាច្រើន​​ទៅលើ​​សម្ភារៈ​​​ដូចជា គ្រឿង​សង្ហារឹម​​និង​ជួសជុលកែ​លម្អ​​ហាង​របស់អ្នក​ទៅតាម​ម៉ូដ​ដែល​អ្នក​ចង់បាន​​ហើយ​អ្នក​នឹង​ត្រូវការ​កម្លាំង​ពលកម្ម​ដើម្បី​សម្រួល​កិច្ចការ​ទាំងនោះ។ ​
  • បញ្ជី​សារពើភ័ណ្ឌ៖ ​ហាង​លក់​ទំនិញ​ ហាងកាហ្វេ ហាង​លក់សម្លៀកបំពាក់ ហាង​លក់ផ្កា​ជាដើម​សុទ្ធតែ​ត្រូវ​ការ​ទំនិញ​​ស្តុកទុក​និងបញ្ជី​​​ទំនិញ​​ដែល​លក់ដាច់​ឬលក់​មិនសូវ​ដាច់​។​ ​បើ​អ្នក​ចាប់​ផ្តើម​ហាង​ជា​លើក​ដំបូង អ្នក​អាច​ចំណាយ​អស់​ច្រើន​​ទៅលើ​ការទិញ​ទំនិញ​ចូល​ទៅក្នុង​ស្តុក​។
  • ធានា​រ៉ាប់រង​៖ អ្នក​គួរតែ​មាន​ការធានា​រ៉ាប់រង​ទៅលើ​បុគ្គលិក​និង​មាន​​កញ្ចប់​ត្រៀមទុក​សម្រាប់​ហានិភ័យ​អាជីវកម្ម​​ក្នុង​ករណី​មានបញ្ហា​​កើតឡើង​ជា​យថា​ហេតុ។
  • បច្ចេក​វិទ្យា​៖ ​ទំនើបកម្ម​នៃ​ការ​ប្រើប្រាស់​បច្ចេក​វិទ្យាគឺ​ជួយ​សម្រួល​ដល់​កិច្ចការ​ជាច្រើន​នៅក្នុង​អាជីវកម្ម​សព្វថ្ងៃនេះ​ដូចជាការប្រើប្រាស់​​កុំព្យូទ័រ ម៉ាស៊ីន​ព្រីន កូពី កាមេរ៉ា​សុវត្ថិភាព កណ្តឹង​ប្រកាស​អាសន្ន​ជាដើម។
  • ផ្លាក​យីហោ​និង​ម៉ាកសញ្ញា​៖ ​អ្នក​ត្រូវ​​ដាក់​ផ្លាក​យីហោ​នៅខាងក្រៅ​ហាង​ជាប់​ចិញ្ចើម​ផ្លូវ​ដើម្បី​ផ្សព្វផ្សាយ​។ លើសពីនេះ​អ្នក​អាចចំណាយ​​ទៅលើ​ការតុបតែង​រូបរាង​ហាង​ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​ម៉ាកសញ្ញា​ឬ​ការបោះពុម្ព​អាវ​ដែល​មាន​ម៉ាកសញ្ញា​ដើម្បី​ផ្សព្វផ្សាយ​ម៉ាក​អាជីវកម្ម​របស់​អ្នក។
  • ទីផ្សារ​៖ អ្នកត្រូវ​ចំណាយ​លុយ​​ដើម្បី​ឲ្យ​គេ​ស្គាល់​ដោយ​បង្កើត​​គេហទំព័​រ ទំព័រ​លើ​បណ្តាញ​សង្គម ​បោះក្រដាស​ផ្សព្វផ្សាយ​ ធ្វើកាត​អាជីវកម្ម​ជាដើម។
  • បុគ្គលិក​៖ អ្នកត្រូវ​​ចំណាយ​លុយ​ខ្លះ​ទៅលើ​ការជួល​បុគ្គលិក​និង​ដំណើរ​ការ​ជ្រើសរើស​បុគ្គលិក​។ អ្នក​ក៏អាច​​ជួល​បុគ្គលិក​ក្រៅម៉ោង​តែ​ក្នុង​កំឡុងពេល​ដែល​មមាញឹក​ខ្លាំង​ជាដើម។

 

ពាណិជ្ជកម្ម

ផ្នត់គំនិតទាំង៦ដែលជួយឲ្យអាជីវកម្មរបស់អ្នកប្រសើរឡើង

ជាការពិត​មិនមែន​មនុស្ស​គ្រប់រូប​សុទ្ធតែ​ទទួលបាន​ជោគជ័យក្នុង​ការបើក​អាជីវកម្ម​នោះទេ តើ​អ្នក​ដែល​ឆ្ងល់​ដែរទេ​ថា​​យើង​មាន​ពេល ២៤ម៉ោងលើ២៤ម៉ោង​ដូច​អ្នកដទៃ​ដែរ​ ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​របស់យើ​ង​មិនទទួល​បាន​ផល​ដូច​អ្នកដទៃ​? ដូចនេះ អត្ថបទ​ក្នុងថ្ងៃនេះ​​ខ្ញុំ​ចង់​បង្ហាញឲ្យ​អ្នកដឹង​ពី​ផ្នត់គំនិត​របស់​មនុស្ស​ជោគជ័យ​ដែល​លោក​អ្នក​អាច​យក​ទៅ​សាកល្បង​​ប្រើប្រាស់​ក្នុងការ​គិត​របស់អ្នកបាន​​ដើម្បី​ទទួល​បា​ន​​ភាព​ជោគជ័យ​ដូច​ពួកគាត់៖

ទី១ ចាប់ផ្តើម​ដោយ​មាន​គោលដៅ​ច្បាស់លាស់

មូលហេតុ​ដែល​ខ្ញុំ​លើក​ចំណុច​នេះឡើង​ដោយសារ​តែ​ខ្ញុំ​សង្កេត​ឃើញ​ថា​មនុស្ស​យើង​៩៩​ភាគរយ​មិនមាន​ភាពច្បាស់លាស់​ក្នុង​ការចាប់ផ្តើម​ធ្វើអ្វី​មួយ។ ដូចនះ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ឲ្យ​ច្បាស់ថា​អ្នក​ចង់បាន​ភាព​ជោគជ័យ​លើ​អ្វី​ហើយ​ត្រួវ​លះបង់​អ្វីខ្លះ​និង​ធ្វើ​កិច្ចការ​អ្វី​ខ្លះ​ដើម្បី​សម្រេច​បាន​គោលដៅ​របស់អ្នក​? ឧទារហណ៍ អ្នក​ចង់​រក​ចំណួល​ឲ្យ​បា​ន​$200,000 ​ក្នុង​រយៈពេល​៣​ឆ្នាំ​​នៃ​អាជីវកម្ម​របស់អ្នក។ ដូចនេះ​អ្នក​ត្រូវ​ចាប់ផ្តើម​រក​វីធី​ដើម្បី​ឈាន​ដល់​គោលដៅ​នោះ​ហើយ​អ្នក​ត្រូវតែ​​រំឮក​ខ្លួនឯង​រាល់ពេល​ជាមួយ​គោល​បំណង​របស់អ្នក។

ទី២ ការគ្រប់គ្រង​ពេលវេលា​និង​ប្រសិទ្ធភាព​ការងារ

ជាការពិត​ការគ្រប់គ្រង​ពេលវេលា​និង​ប្រសិទ្ធភាព​ការងារ​គឺជា​អ្វី​ដែល​អ្នក​គួរតែ​ចាប់ផ្តើ​ម​រៀន​ស្វែងយល់​ឲ្យ​កាន់តែ​ច្បាស់​។ ដូចជា​សម្ដី​ លោក Abraham Lincoln បានលើកឡើង​​ថា​ “​ អ្នក​ឲ្យ​ពេលវេលាខ្ញុំ​ប្រាំមួយ​ម៉ោង​ក្នុង​ការកាប់ដើម​ឈើ​ហើយ​ខ្ញុំ​នឹង​ចំណាយពេល​មួយម៉ោង​ក្នុង​ការ​សំលៀង​ពូថៅ​ឲ្យ​មុត ”។ ហេតុ​ដូចនេះ​ហើយ​អ្នក​អាច​ស្វែងរក​ដំបូន្មាន​​ចំពោះ​ការគ្រប់គ្រង​ពេលវេលា​និង​ប្រសិទ្ធភាព​ការងារ​តាមរយៈ​ការ​មើល​Youtube សួរមិត្តអ្នកដែលគេជោគជ័យ ជាដើម​ដើម្បី​ប្រើប្រាស់​ដំបូន្មាន​ទាំងនោះ​ក្នុង​ការ​កសាង​អាជីវកម្ម​របស់អ្នក​ឲ្យ​ប្រសើរ​ឡើង។

ទី៣ ឆ្លៀតពេល​ទំនេរ​របស់​អ្នក

អ្នក​មិន​ត្រូវ​រស់​រាល់ថ្ងៃ​គ្រាន់តែ​​ដើម្បី​បញ្ចប់​​​ការងារ​នោះទេ អ្នក​ត្រូវ​ធ្វើអ្វីដែល​​ប្រសើរ​​ជាងនេះ។ ថ្ងៃ​​​​និង​ពេលឈប់​សម្រាក​​​គឺជា​ពេលវេលា​ទំនេរ​របស់អ្នក។ អ្នក​អាច​យក​ពេលវេលា​ទាំងនោះ​មក​អានសៀវភៅ ស្តាប់​ព័ត៌មាន អាន​អត្ថបទ​ដែល​ទាក់ទង​នឹង​អាជីវកម្ម​របស់អ្នក ​។ មិនថា​អ្នកធ្វើអ្វី​ទេ អ្នក​ត្រូវ​ដឹង​ថា​វា​​ជា​កិច្ចការ​ដែល​មា​ន​ប្រយោជន៍។

ទី៤ ចេះ​រៀបចំ​ពេលវេលា

នេះ​គឺជា​ចំណុច​មួយ​ដែល​ខ្ញុំ​ឆ្លងកាត់​ខ្លួនឯង​ដោយ​ពីរ​ខែមុន​ខ្ញុំ​កើត​ជំងឺ​ស្ត្រេស​នៅពេល​ដែល​ជិត​ចុង​ឆមាស​នៃ​ការសិក្សា​របស់ខ្ញុំ​។ មូលហេតុ​ដោយសា​រ​តែ​កិច្ចការ​សាលា​របស់​គ្រូ​នីមួយៗ​មក​ដំណាល​គ្នា​ពេក​​ហើយ​ខណៈពេល​នោះ​ដែល ​ចំនួន​នៃ​អតិថិជន​របស់ខ្ញុំ​កើនឡើង​ដែល​ទាមទារ​ឲ្យ​ខ្ញុំ​ត្រូវ​ផ្គត់ផ្គង់​​ទំនិញ​ជូន​គាត់​និង​ត្រូវ​ជួប​គាត់​ដើម្បី​ពិភាក្សា​រឿង​ដំណើរ​ការ​ការងារ។ ប៉ុន្តែ​កិច្ចការ​ទាំងអស់​នោះ​ខ្ញុំ​ធ្វើ​មិនបាន​ជោគជ័យ​ឡើយ​ដោយសារ​តែ​ខ្ញុំ​ភ្លេច​​រៀបចំ​​ពេលវេលា​ឲ្យ​បាន​ត្រឹមត្រូវ​ថាមួយ​ណា​ចាំបាច់​គួរ​ធ្វើមុន​ហើយ​កិច្ចការ​ណាដែ​ល​ខ្ញុំអាច​ធ្វើ​តាម​ក្រោយ​បាន។

ទី៥ ការហាត់ប្រាណ

អ្នក​ចង់​សម្រេច​គោលដៅ​របស់អ្នក អ្នក​ត្រូវ​មាន​សុខភាព​ល្អ​ក្នុង​ការ​ជម្នះ​​គ្រប់​ឧបសគ្គ។ ដូចនេះ​ការហាត់ប្រាណ​គឺជា​ប្រការ​ចាំបាច់​ដែល​អ្នក​គួរ​ធ្វើ​យ៉ាង​ហោចណាស់​ឲ្យបាន​៣០​នាទី​ក្នុង​មួយថ្ងៃ​ដូចជា​ការដើរ​ឬរត់តិច​ៗ​ដោយ​អ្នក​​អាច​ស្តាប់​ព័ត៌មាន​កំឡុងពេល​ដែល​អ្នក​កំពុង​ដើរ​ផងដែរ​។

ទី៦ កសាង​អាជីវកម្ម​របស់អ្នក

អ្នក​ត្រូវ​មាន​ផ្នត់​គំនិត​​ចង់ឲ្យ​អាជីវកម្ម​របស់អ្នក​រីក​លូតលាស់។ អ្នក​មិន​គ្រាន់តែ​ធ្វើឲ្យ​តែបាន​នោះទេ អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​​និង​គិតថា​​អាជីវកម្ម​​គឺ​សំខាន់​ណាស់​សម្រាប់​អ្នក​ព្រោះ​អ្នក​កំពុង​តែ​បង្កើត​អាជីវកម្ម​ដែល​ពិតប្រាកដ។ ដូចនេះ អ្នក​​តែងតែ​ជួប​​ឧបសគ្គ​ជាច្រើនដូចជា​មាន​មនុស្ស​មួយ​ចំនួន​តែងតែ​ចង់ឃើញ​អ្នក​អន់ថយ​​ជាង​ឃើញ​អ្នក​ប្រសើរឡើង វិបត្តិ​ហិរញ្ញ​វត្ថុ ខាត​បង់​ចំណូល​ ឬបុគ្គលិក​អសមត្ថភាព​ជាដើម​​។ ​ហេតុដូច្នេះ​ហើយ​អ្នក​ត្រូវតែ​មាន​សកម្មភាព​ជាក់លាក់​​ដើម្បី​កសាងអាជីវកម្ម​របស់​អ្នក​ឲ្យ​បាន​ជោគជ័យ​។

ពាណិជ្ជកម្ម

៤ប្រភេទនៃប្រព័ន្ធសេដ្ឋកិច្ច

0

(Wikipedia, 2017) ប្រព័ន្ធ​សេដ្ឋកិច្ច​គឺជា​​ប្រព័ន្ធ​នៃ​ផលិតកម្ម ការលៃលក​ធនធាន និង​​ការ​បែងចែក​ទំនិញ​ឬសេវាកម្ម​នៅក្នុង​សង្គមឬទីតាំង​ភូមិសាស្ត្រជាក់លាក់​​ណាមួយ។ វា​ក៏​យោងទៅតាម​ប្រព័ន្ធ​នៃ​សង្គមផង​ដែរ​ដើម្បី​​កត់សម្គាល់​ទៅលើ​ចំណុច​អាទិភាព​ណាខ្លះ​ដែល​សង្គម​នៅ​​អាច​សម្រេចបាន​ក្នុង​គោលបំណង​បង្កើត​​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​​ដ៏មាន​ប្រសិទ្ធភាព​និង​ទទួលបាន​ភាព​ជោគជ័យ​។ ប្រព័ន្ធនៃ​សេដ្ឋកិច្ច​ត្រូវ​កំណត់ថា​អ្វី​ដែលគេ​ត្រូវ​ផលិត ផលិតដោយរបៀប​ណា​ ​និង​ផលិត​ទៅឲ្យ​​អ្នក​ណា។ យ៉ាងណាមិញ​ប្រព័ន្ធ​នៃ​សេដ្ឋកិច្ច​ត្រូវ​បាន​គេ​បែងចែក​ជា៤បែប៖

#ទី១ សេដ្ឋកិច្ច​បែប​ប្រពៃណី

វាគឺជា​សេដ្ឋកិច្ច​ដើម​ដែល​ប្រពៃណី ទំនៀម​ទម្លាប់ និង​ជំនឿរបស់​គ្រួសារ​ សហគមន៍ ក្រុម កុល​សម្ព័ន្ធ ​ឬ​សាសនា​​របស់​ខ្លួន​​​​នឹង​កំណត់​ពី​ទំនិញឬ​សេវាកម្ម​​ដែល​សេដ្ឋកិច្ច​នោះ​ត្រូ​វផលិត​និង​ចែកចាយហើយ​ភាគច្រើន​ការ​ដោះដូរទំនិញ​​គឺ​មិន​ប្រើប្រាស់​លុយ​កាក់​​។ ប្រទេស​ដែល​ប្រើប្រាស់​សេដ្ឋកិច្ច​របៀប​នេះ​ភាគច្រើន​គឺ​​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​និង​ពឹងផ្អែក​ទៅលើ​វិស័យកសិកម្ម​ជា​ចម្បង។ គេអាច​ហៅម្យ៉ាងទៀតថា​ “ភាព​គ្រប់គ្រាន់​សម្រាប់​​ចិញ្ចឹម​ជីវិត”​​។ ​សេដ្ឋកិច្ច​របៀបនេះ​គឺមិន​សូវ​មាន​ឬគ្មាន​ការ​អភិវឌ្ឍន៍​ ទទួល​យក​បច្ចេក​វិទ្យា និង​ផ្នែក​សុខាភិបាលពី​បរទេស​​​​​តិចតួច​ឬគ្មាន​សោះ​​ដោយ​ប្រពៃណី​នឹង​សម្រេច​ពី​ការ​ចិញ្ចឹម​ជីវិត ការស្លៀកពាក់ ក៏ដូចជា​ការតាំង​ទីលំនៅ​របស់​ពួកគេ​ដែល​ប្រព្រឹត្ត​ទៅតាម​មនុស្ស​ជំនាន់​មុន។​ ប៉ុន្តែ​វាមាន​លក្ខណៈ​ប្រសើរ​ត្រង់ថា​សេដ្ឋកិច្ច​បែប​នេះ​នឹង​ជួយ​ឲ្យ​ប្រជាជន​នៅតែ​រក្សា​ប្រពៃណី​​ ​ទំនៀម​ទម្លាប់​ និង​ការ​បំពេញ​ចិត្ត​មនុស្ស​ជុំវិញ​​​​បាន​​ស្របពេល​ដែល​សេដ្ឋកិច្ច​ផ្សេង​ទៀត​ពិបាក​នឹងធ្វើ​​បាន​។

#ទី២ សេដ្ឋកិច្ច​បញ្ជា​ឬ​សេដ្ឋកិច្ច​ផែនការ​

សេដ្ឋកិច្ច​របៀប​នេះ​គឺ​រដ្ឋមាន​សិទ្ធិ​កាន់កាប់​ទៅលើ​​សកម្ម​ភាព​​​ទាំង​ស្រុងនៃ​សេដ្ឋកិច្ច​ដោយ​ការ​សម្រេចចិត្ត​​ចែកចាយ​​និង​ផលិត​គឺធ្វើទៅតាម​ផែនការ​របស់រ​ដ្ឋាភិបាល។ វា​មិន​សូវមាន​ភាព​បត់បែន​ដូច​សេដ្ឋកិច្ច​ទីផ្សារទេ​ហើយ​​​ប្រតិកម្ម​​ផ្លាស់ប្តូរ​​​ការទិញទំនិញ​​របស់​អ្ន​កប្រើប្រាស់​​​និង​ភាព​ឡើង​ចុះ​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​ក៏​​មាន​ភាព​យឺតយ៉ាវ​ផង​ដែរ​។​​​ ឧទាហរណ៍​ដូចជា​ប្រទេស​ដែល​កាន់របប​កុម្មុយនីស។​ ហេតុផល​ចម្បង​ដែល​រដ្ឋាភិបាលជ្រើសរើស​​​​សេដ្ឋកិច្ច​ប្រភេទ​នេះ​គឺដើម្បី​អាចកាន់កាប់​​ធនធាន​ដែល​មាន​តម្លៃរបស់​ខ្លួន(ឧ. ប្រេង​ រ៉ែ មាស)​​។ រីឯ​ផ្នែក​​ផ្សេង​ទៀត​ដូចជា​កសិកម្ម​គឺ​ប្រជាជន​ជា​អ្នក​​ដឹកនាំ​និង​ចាត់ចែង។​

#ទី៣ សេដ្ឋកិច្ច​​​ទីផ្សារ​​​សេរី

រាល់​សកម្ម​ភាព​នៃ​ការ​ដោះដូរ​ទំនិញដោយ​សេរី​និង​​អាស្រ័យទៅលើការ​ត្រូវ​រ៉ូវ​គ្នា​រវាង​​​អ្នក​ប្រើប្រាស់​និង​អ្នក​ផ្គត់ផ្គង់។ ក្រុមហ៊ុនក៏​ដូច​ជា​ស្ថាប័ន​ឯកជន​មាន​សិទ្ធិ​កាន់កាប់​ក្រុមហ៊ុន​ ដាក់​តម្លៃ​ទំនិញ គ្រប់គ្រង​សង្វាក់ផលិតកម្ម ក៏ដូចជា​បុគ្គលិក​ដោយ​ខ្លួនឯង។​ ចំណែក​រដ្ឋាភិបាល​​មិនមាន​សិទ្ធិ​គ្រប់គ្រង​ធនធាន​ចាំបាច់​ ទំនិញ​ដែល​មាន​តម្លៃ ឬវិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ច​នោះទេ។ ​​ប្រជាជន​ជា​អ្នក​កំណត់ថា​​​សេដ្ឋកិច្ច​ត្រូវ​ប្រព្រឹត្ត​ទៅដោយ​របៀបណា​ ការផ្គត់ផ្គង់​ត្រូវ​ធ្វើ​ដូចម្តេច និង​តម្រូវ​ការ​អ្វី​ខ្លះ​ដែល​ចាំបាច់។ ​ជាក់ស្តែង​មិនមាន​សេដ្ឋកិច្ច​ទីផ្សារសេរី​សុទ្ធសាធ​នៅក្នុង​ពិភពលោកឡើយ។ រដ្ឋាភិបាល​នៅតែ​មាន​ចំណែក​ចំពោះសេដ្ឋកិច្ច​ខ្លះៗ​ដដែល។

#ទី៤ សេដ្ឋកិច្ច​​​ចម្រុះ

ជា​សេដ្ឋកិច្ច​មួយ​ដែល​រួមបញ្ចូលកិច្ច​សហប្រតិបត្តិ​ការ​រវាង​​​សេដ្ឋកិច្ច​ទីផ្សារ​និង​សេដ្ឋកិច្ច​ផែនការ​ជាមួយ​គ្នា។ ធនធាន​ត្រូវ​បាន​គេ​បែងចែក​ទៅឲ្យ​ទាំង​ឯកជន​និង​រដ្ឋជា​អ្នក​ត្រួតត្រាតាម​វិស័យ​នីមួយ​ៗ​​ដែល​ប្រើប្រាស់​គោលការណ៍​ល្អបំផុត​​ចំពោះ​ប្រព័ន្ធទាំង​ពីរ។ ទីផ្សារ​សេរី​គឺ​មាន​តិច​ឬ​ច្រើនជាង​រដ្ឋាភិបាល​លើកលែងតែ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ដូចជា​វិស័យ​អប់រំ ថាមពល​(​ឧ. អគ្គិសនី​​កម្ពុជា) ទូរគមនាគម៍​ជាដើម។ វិស័យ​ទាំង​នោះ​មិន​អាច​ឲ្យ​ឯកជន​កាន់កាប់​ទាំង​ស្រុងបាន​ទេ​​ព្រោះ​វា​អាចធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ​ជាតិ។ ជាក់ស្តែង​យើង​ឃើញ​ថា​វិស័យ​ផ្សេងៗ​គឺមាន​ទាំង​រដ្ឋ​និង​ឯកជន(ឧ. វិស័យ​អប់រំ)។ ទោះបីជា​តាម​​ទ្រឹស្តី​​គឺ​គេ​ចង់​ធ្វើយ៉ាង​ណា​ឲ្យ​វិស័យ​ទាំង​ពីរ​អាច​ទាញ​យក​ផល​ប្រយោជន៍​​​ពី​គ្នា​ទៅវិញ​ទៅមក​ឲ្យ​បាន​ល្អ​យ៉ាងណា​ក៏​ដោយ​ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត​ជាក់​ស្តែង​គឺ​មិន​ងាយ​​នោះឡើយ។ យើង​ឃើញ​ថា​ទំហំ​នៃ​ការ​គ្រប់គ្រង​របស់​រដ្ឋា​ភិបាល​គឺ​​ធំ​​ដែល​ជួនកាល​អាច​មាន​ឥទ្ធិពល​លើស​ពី​ភាព​ចាំបាច់​ទៅទៀត។

ឯកសារយោង៖ 

Economic system. (2017). Retrieved August 07, 2017, from en.wikipedia.org

Hill, Charles W.L. International Business (9th ed.) (Chapter 2). USA: University of Washington. 

Dana G. (n.d). Economic System Types. Retrieved August 07,2017, from smallbusiness.chron.com

The Four Types of Economic Systems. (2017). Retrieved August 08, 2017, from quickonomics.com

Brian C. (2008).  The Four Types of Economic Systems. Retrieved August 07,2017, from www.slideshare.net

Will G. (2014). The 4 Types Of Economic Systems Explained. Retrieved August 07,2017, from blog.udemy.com

 

ពាណិជ្ជកម្ម

7 ឧទាហរណ៍ធ្វើ​ឲ្យទំព័រ Facebook ​អាជីវកម្មសកម្ម!

Facebook បាន​នាំមកនូវ ភាព​ងាយ​ស្រួលសម្រាប់អាជីវកម្មក្នុង​ការរក្សា និងបង្កើតទំនាក់ទំនង ជាមួយអតិថិជនគោលដៅ ក្នុងកម្រិតស្និទ្ធស្នាល​មួយ ដែលមិនធ្លាប់មានពីមុន។ ជាពិសេសអាជីវកម្មនិមួយៗ អាចទំនាក់ទំនង ជាមួយអិតិថជនដោយ​ផ្ទាល់! ពោលហ្វេសប៊ុក បានក្លាយទៅជា ច្រកទីផ្សារឬច្រកសម្រាប់លក់ផលិតផលទៅហើយ! ហេតុដូចនេះ ម្ចាស់អាជីវកម្មគ្រប់រូប ត្រូវស្វែងរកវិធីសាស្ត្របង្កើនអន្តរកម្ម ជាមួយអតិថិជននៅលើផេក។

ហ្គេមជាវិធីសាស្រ្តមួយ ដែលងាយស្រួលនិងធូរថ្លៃ ដែលអាជីវកម្មគួរ​តែ​អនុវត្ត ។ ហ្គេមអាចទាញចំណាប់អារម្មណ៍ និងអន្តរកម្មយ៉ាងច្រើន ពីយុវជន ហើយ​​រហ័ស។​ ដោយសារ ​ក្នុងការលេងហ្គេមម្តងៗ អ្នកលេងត្រូវគោរពតាមលក្ខខ័ណ្ឌ ដែលបានចែង។ ជាទូទៅគឺពួកគេត្រូវ (១) ចុច Like លើផេក (២) ចុច Like លើរូបភាព (៣) លេងហ្គេម (៤) Share ផុសជាសារធារណៈ (៥) Mention មិត្តភ័ក្តចំនួន៥នាក់។

ខាង​ក្រោម​គឺ​ជា 7 ​ឧទាហរណ៍​នៃ​ហ្គេម​ ដែល​បាន​អនុវត្ត​ ដោយ​ក្រុមហ៊ុន​ផ្សេងៗ ដែលអ្នក​​អាច​យក​ជា​គម្រូ​បាន​។

1. លេង​ផ្គុំ​រូប​

2. ចែក​រំលែក​ក្តី​ស្រាលាញ់ដើម្បីឈ្នះបាន​ប័ណ្ណបញ្ចុះ​តម្លៃ

3. សំណួរចម្លើយ

4. ការចោទ​សួរ​ជាសំនួរ​ទាក់​ទង​ទៅ​នឹង​ផលិតផល​របស់​អ្នក​

5. ការ​ចូល​រួម​លេង​ល្បែង​ស្វែងរក​ផ្លូវ​

6. ការ​ចោទ​ជា​សំនួរ​បែប​គណិតវិទ្យា​ដែល​មាន​លក្ខណៈ​ប្រកួត​ប្រជែង​

7. ចែក​រំលែក​ភាព​រីករាយ​និង​ឈ្នះ​បាន​កែវ​យ៉ាង​ស្រស់​ស្អាត​មួយ​គូ

ពាណិជ្ជកម្ម

ហេតុ​អ្វី​បាន​ជា​គុយ​ទាវ​ទូក​រីក​លូត​លាស់​លឿន​និង​បរាជ័យ​លឿន​?

គំនិត​ជឿ​ជាក់​ថា​អ្នក​ប្រាកដ​ជា​នៅ​ចាំ​ហាង​គុយ​ទាវ​ទូក​8 Boat Noodle​ ឬ​គុយ​ទាវ​​ទូក​​ដែល​មាន​ឈ្មោះ​ប្រហាក់​ប្រហែល​នេះ​។ គុយ​ទាវ​ទូក​បាន​ចាប់​ផ្តើម​បើក​លក់​នៅ​កម្ពុជា​ដំបូង​​ចុង​ឆ្នាំ​២០១៤​។ ក្រោយ​ពេល​បើក​ ហាង​គុយ​ទាវ​ទូក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​រហ័ស​ពី​សំណាក់​មហាជន​ ​ហើយ​ថែម​ទាំង​បាន​លក់​សិទ្ធិ​ធុរកិច្ច​(Franchise)ជា​ច្រើន​ថែម​ទៀត​។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក៏​ឃើញ​ថា​ហាង​ទាំង​នោះ​បាន​ទទួល​បរាជ័យ​និង​បិទ​ទ្វារ​ជា​បន្ត​បន្ទាប់។

តើ​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ហាង​គុយទាវ​ទូក​មួយ​នេះ​រីក​លូត​លាស់​លឿន​តែ​ក៏​​បរាជ័យ​លឿន​បែប​នេះ?

  • ចិត្ត​សាស្រ្ត​របស់​មនុស្ស

មនុស្ស​ពេល​ដែល​ឃើញ​អ្វី​ដែល​ប្លែក​ថ្មី​តែងតែ​ចង់​សាក​ចង់​ដឹង​ ហើយ​មនុស្ស​តែងតែចង់​បង្ហាញ​ទៅមិត្តភ័ក្តិ​នៅពេលពួក​គាត់មាន​អារម្មណ៍ថា​ខ្លួន​ពិសេស(ញ៉ាំគចានច្រើន)​។ គុយ​ទាវ​ទូក​ធ្វើ​ឲ្យ​អ្នក​ញុំា​មាន​អារម្មណ៍​ថា​​ប្លែក និង​ពិសេស​ដោយ​សារ​តែ​ញុំា​រហូត​ដល់​គរ​ចានដែលជម្រុញ​ឱ្យគាត់​បង្ហោះ​នៅលើ​បណ្តាញFacebookដើម្បី​អួត និង​បង្ហាញមិត្ត​ភ័ក្តិ​ ។ ដូច្នេះ​នៅ​ពេល​ដែល​ទើប​តែ​បើក​ដំបូង​មាន​មនុស្ស​ជា​ច្រើន​បាន​ទៅ​តម្រង់​ជួរ​ញុំា​។ តែ​ក្រោយ​ពេល​បាន​សាក​ល្បង​ញុំា​រួច​មក​​ក៏​មិន​សូវ​មាន​មនុស្ស​ចាប់​អារម្មណ៍​នឹង​ទៅ​ញុំា​ទៀត​ ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ហាង​គុយ​ទាវ​ទូក​នេះ​មិន​អាច​ដំណើរ​ការ​តទៅ​មុខ​ទៀត​បាន។ ក្រោយ​ពេល​ដែល​បាន​សាក​ល្បង​អ្វី​ដែល​ប្លែក​ថ្មី​រួច​មក​មនុស្ស​ក៏​មាន​អារម្មណ៍​ថា​ធម្មតា​និង​លែង​ចាប់​អារម្មណ៍​ទៀត​។

  • និនា្នការ​សង្គម

មនុស្ស​នៅ​ក្នុង​សង្គម​ភាគ​ច្រើន​ទន់​ទោរ​ទៅ​រក​គ្នា​។ នៅ​ពេល​ដែល​ឃើញ​គេ​ញុំា​ ផឹក​អ្វី ទៅ​កន្លែង​ណា​មួយ ឬ​ធ្វើ​អ្វី​មួយ​ដែល​ខ្លួន​មិន​​ធ្លាប់​បាន​ធ្វើ​នោះ​ អ្នក​តែង​តែ​ចង់​សាក​ល្បង​និង​ធ្វើ​​តាម​​គេ​ភ្លាម​។ ដូច​គ្នា​នេះ​ដែរ​ អ្នក​ខ្លះ​ពេល​ដែល​ឃើញ​គេ​ទៅ​ញុំា​គុយ​ទា​វ​ទូក​ហើយ​ថត​ផុស​នៅ​ក្នុង​ហ្វេស​ប៊ុក​ធ្វើ​ឲ្យ​គេ​មាន​ចិត្តមួយ​ថា​ ត្រូវ​តែ​ទៅ​ញុំា​និង​ថត​ផុស​ឲ្យ​ដូច​គេ​ដែរ។ បើ​គេ​មិន​បាន​ញុំា​និង​ថត​ផុស​​​នោះ​ទេ គេ​នឹង​គិត​ថា​ខ្លួន​ឯង​ដើរ​មិន​ទាន់​សង្គម​​ មិន​ទាន់​អ្នក​ដទៃ​ដែល​នៅ​ក្នុង​បរិបទ​សង្គម​តែ​មួយ។ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​មក​ការ​និយម​នេះ​នឹង​ផ្លាស់​ប្តូរ ​ឬអន់​ថយ​ទៅ​វិញ​ព្រោះ​ម្នាក់ៗ​បាន​សាក​ល្បង​រួច​ហើយ​។ ​និន្នាការ​នៃ​សង្គម​តែង​តែ​ដើរ​ទៅ​មុខ​ជានិច្ច​ ដូច​នេះ​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​ ឬ​កែ​ប្រែ​ខ្លះៗនោះ​ទេ​នឹង​ធ្វើ​ឲ្យ​អ្នក​បរាជ័យ​ជាក់​ជា​មិនខាន។

  • តម្លៃ

បើ​យើង​សង្កេត​មើល​ពី​តម្លៃ​របស់​គុយទាវ​ទូក​វិញ ក្នុង​មួយ​ចាន​ប្រហែល​២៥០០៛​ប៉ុណ្ណោះ​យើង​ប្រាកដ​ជា​គិត​ថា​មិន​ថ្លៃ​នោះ​ទេ ប៉ុន្តែ​បើ​ញុំា​មួយ​ឆ្អែត​មនុស្ស​ម្នាក់​ប្រហែល​ជា​ត្រូវ​ញុំា​ពី​៤​ចាន​ឡើង​ទៅ​។ ជា​មួយ​គ្នា​នេះ​ដែរ បើ​យើង​ញុំា​គុយទាវ​ក្នុង​ហាង​ដទៃ​ទៀត​គឺ​មាន​តម្លៃ​ប្រហែល​៨០០០៛​ប៉ុណ្ណោះ​ក្នុង​មួយ​ចាន​។ សរុប​មក​​ បើ​​ចង់​ញុំា​គុយទាវ​ទូក​ឲ្យឆ្អែត​ប្រហែល​ជា​ត្រូវ​ចំណាយ​ថ្លៃ​បន្តិច​។

  • ការពង្រីកខ្លួន​លឿនពេក

ហាងគុយទាវ​ទូក​គឺបាន​ពង្រីក​ខ្លួនយ៉ាងលឿន​រហូត​ដល់រាប់សិប​ហាងក្នុង​រយៈពេលដ៏ខ្លី។ ការពង្រីកខ្លួន​លឿនពេកនេះ​ ក៏ជាមូលហេតុ​មួយ​ដែលធ្វើឱ្យ​ហាងគុយទាវទូក​ឆាប់​សាបរលាប​ពីភាពពេញនិយមផងដែឬ។ ហេតុអ្វី? ព្រោះថា វិជាចិត្តសាស្ត្រមួយរបស់មនុស្ស នៅពេលដែល​វាងាយស្រួល​នឹងទទួលបានពេក (ទៅណាក៏ឃើញ) វាលែងក្លាយទៅជា​របស់ពិសេស​ដូចមុនទៀតហើយ។ ម្យ៉ាងវិញទៀត នៅពេលដែល​ការផ្គត់ផ្គង់​កើនលឿនពេក ធ្វើឱ្យ​អតិថិជនត្រូវ​បែកសាច​ទៅហាងផ្សេងៗគ្នា​ដែល​ធ្វើ​ឱ្យ​មើល​ពីក្រៅហាងទៅ​លែងមាន​មនុស្ស​ច្រើន​តម្រង់​ជួរ​ដូច​មុន ដែលកត្តានេះក៏រួម​ចំណែក​ជះឥទ្ធិពល​ដល់ចិត្តសា​ស្ត្រ​អតិថិជន ធ្វើឱ្យគាត់យល់ថា​វាលែង​ពេញនិយម​ដូចមុនទៀតហើយ។ ចិត្ត​សាស្ត្រ​របស់អតិថិជនភាគច្រើន​គឺប្រហាក់ប្រហែលគ្នា នៅពេលដែលហាងណាមានមនុស្សច្រើន គឺគាត់ចូលចិត្ត​ចូលហាងនោះ ទោះបីត្រូវប្រជ្រៀត​គ្នា ឬរង់ចាំក៏ដោយ។

  • គុណភាពសេវា និង​ផលិតផល

បើ​យើង​ក្រឡេក​ទៅ​មើល​គុណ​ភាព​សេវាកម្ម​របស់​គុយទាវ​ទូក​វិញ​គឺ​មិន​ខុស​ពី​កន្លែង​ដទៃ​ទៀត​នោះ​ទេ។ យើងត្រូវ​ចំណាយ​ពេល​រង់ចាំ​និងកម្ម៉ុង់​ប្រហាក់ប្រហែល​នឹងហាង​ដទៃទៀតដែរ និងមិនមានលក្ខណៈពិសេសអ្វីដែលគួរឲ្យចាប់ចិត្តដែរ។

បើ​ក្រឡេក​ពី​គុណភាព​ផលិតផលវិញ យុទ្ធសាស្ត្រទីផ្សារល្អអាចធ្វើ​ឱ្យ​មនុស្ស​ មកភ្លោកទឹកភ្លោកដី​បានដើម្បីសាក ប៉ុន្តែ​បន្ទាប់ពីបានសាកល្បងហើយ​មានអារម្មណ៍​ថា​មិនមានអ្វីឆ្ងាញ់ ឬពិសេស​នោះ អាត្រានៃការវិលត្រឡប់មកវិញគឺមានកម្រិតទាបប៉ុណ្ណោះ។ ដូចនេះ​ មានតែគុណភាព​ផលិតទេដែលអាចរក្សា​និរន្តរភាពនៃ​ភាពពេញនិយមបានពីសំណាក់អតិថិជន។

 

​សរុប​សេចក្តី​មក​ ចំណុច​ខាង​លើ​នេះ​គឺ​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ បើ​សិន​ជា​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប៉ុន្មាន​ចំណុច​នេះ​ទេ​ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ និង​ការ​បរាជ័យ​ជា​មិន​ខាន​ឡើយ​។ អត្ថបទ​នេះ​គ្រាន់​តែ​ជា​ការ​សង្កេត​និង​យល់​ឃើញ​ ដើម្បី​​សិក្សា​យល់​ដឹង​និង​ធ្វើ​ជា​បទ​ពិសោធន៍​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​តែ​ប៉ុណ្ណោះ​។​

 

 

ពាណិជ្ជកម្ម

តើ Ponds កំពុងតែដើរខុសគោលដៅមែនដែរឬទេ?

កាល​ពី​ប្រហែល​មួយ​ឆ្នាំ​មុន ក្រុមហ៊ុន​ ​Ponds Cambodia​ បាន​បង្កើត​កម្ម​វិធី​មួយ ​ដែលមាន​ឈ្មោះ​ថា​ High School Love ។​ ​កម្មវិធី​នេះគឺ​ជា​កម្ម​វិធី​វិដេអូរឿងភាគបែប​យុវវ័យ​​ ដែល​ផ្តោត​លើ​សិស្ស​វិទ្យាល័យ​ ដែល​ប្រឈម​មុខ​នឹង​រឿង​ស្នេហា​ និង​បញ្ហា​មុខ​មុន​។​ មក​ដល់​ពេល​ថ្មីៗនេះ​​ ក្រុមហ៊ុន​នេះ​បាន​​ប្រកាសពី​វត្ត​មាន​បន្ត​របស់កម្ម​វិធី​ ​វិដេអូរឿងភាគ High School Love ​រដូវ​កាល​ទី​ពីរ ​ដែល​នឹង​ចាក់​ជូន​ទស្សនា​ក្នុង​ពេល​ឆាប់​ៗនេះ​។​

តើ​ហេតុអ្វី​បាន​ជា​​ក្រុមហ៊ុន​ ​Ponds Cambodia ​បង្កើត​កម្ម​វិធី​នេះ​ឡើង? តើ​នរណា​គឺ​ជា​អតិថិជន​គោលដៅ​របស់​ក្រុមហ៊ុន​ ​Ponds Cambodia? មនុស្ស​ស្រី​​ជំទង់ ​( អាយុ ១៨​ដល់​២៧ឆ្នាំ) ឬ​ក្មេង​ជំទង់​ ( អាយុ ១៣ដល់​១៧ឆ្នាំ​)?

ប្រសិន​បើ​យើង​សង្កេត​មើល វីដេអូ​​ពាណិជ្ជកម្មកាល​ពី​មុនៗ របស់​ក្រុមហ៊ុននេះ​ យើង​នឹង​ឃើញ​ថា ​ការ​ផ្តោត​គឺស្ថិត​ទៅ​​លើ​មនុស្ស​ស្រី​ជំទង់​ អាយុ​ប្រមាណ​១៨​ឆ្នាំ​ដល់​២៧​ឆ្នាំ​​ ហើយ​មិន​មែន​ជា​ក្មេង​ជំទង់​នោះទេ​។​

ឧទាហរណ៍​ នៅ​ក្នុង​វីដេអូពាណិជ្ជកម្ម​មួយរបស់​ ​Ponds ​​គឺ​សម្តែង​ដោយ កញ្ញា​មាស​ សូនីតា​ ដែល​បង្ហាញ​ពីរបៀប​រក្សា​សម្រស់ ​ដើម្បី​រក្សា​បាន​​ភាព​ស្រស់​ស្អាត​របស់​នារី​នា​វ័យ​ជំទង់ ​ ។

ប៉ុន្តែ​មួយ​រយៈក្រោយ​នេះ តើ​ហេតុអ្វី​​ក្រុមហ៊ុន​នេះ ​បែរ​ជា​សម្រេចចិត្ត​ថត​ជា​ខ្សែរ​រឿងភាគ​ ​ដែល​និយាយ​ពី​ក្មេង​ជំទង់​ទៅ​វិញ​? តើ​​ ​Ponds ​កំពុង​តែ​ដើរ​ខុស​គោល​ដៅ​មែន​ដែរឬទេ?

ដើម្បីឆ្លើយ​ទៅ​នឹង​សំនួរ​ ដែល​ខ្ញុំ​បាន​ចោទ​ខាង​លើ​នេះ ជាដំបូង​យើង​ត្រូវ​មើល​ថា​តើ​ក្រុមហ៊ុន​​ ​Ponds ​កំពុង​​ប្រម៉ូត​ផលិត​ផលដដែល​​ ឬ​ផលិត​ផលថ្មី​? ព្រោះទោះបី​ជា​មាន​ម៉ាក​សញ្ញា​ដូច​គ្នា​ ប៉ុន្តែ​ផលិតផល​ទាំង​នោះ អាច​​​​​មាន​អតិថិជនគោល​ដៅ​ខុសគ្នា​​។

ក្រឡេក​​មក​រឿង​ភាគ High School Love យើង​ម្តង​ទៀត​ យើង​អាច​សង្កេត​​ឃើញ​ថា​កម្មវិធី​នេះ​គឺ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បីប្រម៉ូត​ផលិតផល​ថ្មីនៃ Pond’s ​ដែល​ជា​ Pond’s Acne Clear​ ។ Pond’s Acne Clear​ គឺ​ជា​ផលិត​ផល​រូប​មន្ត​ថ្មី​ ប្រើ​ប្រាស់​សម្រាប់កំចាត់​មុន​។​ ខ្ញុំ​គិតថា ​Pond’s ​​មាន​ភាព​វៃឆ្លាត​ក្នុង​ការ​ចាប់​យក​អតិថិជន​គោល​ដៅ ​សម្រាប់​ផលិតផល​ថ្មី​របស់​ខ្លួន​ ព្រោះ​​ក្មេង​ស្រី​វ័យ​​ពី​១៣​ឡើង​ដល់​១៧​ឆ្នាំ​ គឺ​ត្រូវ​ប្រឈម​នឹង​បញ្ហា​មុខ​មុន​ខ្លាំងជាង​វ័យ​ផ្សេងៗទៀត​ ហើយ​ពួក​គេតែង​តែ​​ចង់​បាន​ថ្មាំ​ព្យាបាលណា​ ​ដែល​មាន​តម្លៃ​ធូរថ្លៃ​ ​និង​មិន​មាន​ភាព​ស្មុគស្មាញ (over-the-counter medications )!​

ដូច្នេះ​លើក​នេះ​ Ponds កំពុង​ប្រើ​យុទ្ធសាស្ត្រត្រឹម​ត្រូវ​ណាស់​ ជាមួយ​នឹង​ផែនការថត​ជា​ខ្សែរ​​រឿង​ភាគ​យុវវ័យ​ ដើម្បី​បញ្រ្ជៀបការ​យល់​ដឹង​​​អំពី​ផលិតផល​ថ្មីរបស់​ខ្លួនដោយ​ប្រយោល​ ហើយ​ជាពិសេស​នោះ​គឺ​ បង្កើត​បាន​ជា​អារម្មណ៍​ស្និទ្ធស្នាលរវាង​ក្មេង​ស្រី​ជំទង់​និង​ផលិតផល​ ដោយសារ​​ការ​សម្តែងក្នុង​ខ្សែរ​រឿង​​បានបង្ហាញដូច​ទៅ​នឹង​​អារម្មណ៍​ពិត​របស់​ពួក​គេ​ ដូចជា​​​ក្តី​ទុ​ក្ខសោក កង្វល់​ អារម្មណ៍​តូច​ចិត្ត​ដែល​កើត​ចេញ​ពី​បញ្ហា​មុខមុនជាដើម​។​

 

ពាណិជ្ជកម្ម

មូល​ហេតុ​ដែល​អ្នក​នៅ​តែ​ត្រូវ​ការ​នាមប័ណ្ណ

​នាម​ប័ណ្ណ​​​អាច​​មើល​​ទៅ​​ជា​​រឿង​​ដែល​​ហួស​​សម័យ​​។​ ប៉ុន្តែ​ការ​​យក​​​​នាម​ប័ណ្ណ​​​ទៅ​តាម​​ខ្លួន​​នៅ​​តែ​​សំខាន់​​ពី​​ព្រោះ​​វា​​ផ្តល់​​​ភាព​​ងាយ​​ស្រួល​ក្នុង​​ការ​​ទំនាក់​​ទំនង​​ជា​​មួយ​​នឹង​​អ្នក​​ដទៃ​​ និង​​​មាន​​ភាព​​ផ្ទាល់​​ខ្លួន​ជាង​​ បើ​​យើង​​ប្រៀប​​ធៀប​​ទៅ​​នឹង​​ការ​​ប្រើ​​ប្រាស់​​​ការ​​ទំនាក់​​ទំនង​​តាម​​ប្រព័ន្ធ​​​ឌី​ជី​ថល​។​ ដូច្នេះ​​ហើយ​​ គេ​​មិន​​អាច​​បញ្ឈប់​​ការ​​ប្រើ​ប្រាស់​​​​នាម​ប័ណ្ណ​​នា​​ពេល​​​ខ្លី​​ខាង​​មុខ​​នោះ​​ទេ​ហើយ​​​អ្នក​​ជំនួញ​​តែង​​តែ​​ត្រូវ​​ការ​​វា​​ជា​​ចំា​​បាច់​​។​

  • ​នាម​ប័ណ្ណ​​ធ្វើ​ឲ្យ​គេ​ងាយ​នឹង​ចង​ចាំ​អ្នក​

នៅ​ពេល​ដែល​អ្នក​ជួប​នរណា​ម្នាក់​នៅ​ក្នុង​កម្ម​វិធី​ឬ​ការ​ប្រជុំ​គួរ​តែ​ផ្លាស់​ប្តូរ​​​នាម​ប័ណ្ណ​​របស់​អ្នក ​ព្រោះ​វា​អាច​ជួយ​ឲ្យ​គេ​ងាយ​នឹង​ចង​ចាំ​​មុខ​មាត់​របស់​អ្នក​ទៅ​នឹង​ឈ្មោះ​របស់​អ្នក​។ ​ម៉្យាង​ទៀត​នៅ​ពេល​ដែល​អ្នក​ឲ្យ​​​​នាម​ប័ណ្ណ​​ទៅ​គេ​នោះ​មាន​ន័យ​ថា​អ្នក​ផ្តល់​នូវ​មូល​ហេតុ​មួយ​សម្រាប់​ឲ្យ​គេ​​ទាក់​ទង​មក​អ្នក​​។ ​វីធី​នេះ​ពួក​គេ​អាច​ខល​ទូរស័ព្ទ​ អ៊ី​ម៉ែល​មក​អ្នក​វិញ​ ឬ​យ៉ាង​ហោច​ណាស់​ក៏​អាច​ធ្វើ​ជា​មិត្ត​នៅ​ក្នុង​LinkedIn​ដែរ។

  • ​នាម​ប័ណ្ណ​​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​មាន​ជំនាញ​ជាង​មុន​

មាន​​នាម​ប័ណ្ណ​​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​មាន​ជំនាញ​ជាង​ការ​សរសេរ​ព័ត៌មាន​របស់​អ្នក​នៅ​ក្នុង​ក្រដាស​​ធម្មតា​​ពី​ព្រោះ​វា​បង្ហាញ​ថា​អ្នក​បាន​ចំណាយ​ពេល​វេលា​ក្នុង​ការ​បោះ​ពុម្ព​ប័ណ្ណ​​ដែល​មាន​ព័ត៌​មាន​របស់​អ្នក​នៅ​ក្នុង​នោះ​។ ​ជាង​នេះ​ទៅ​ទៀត​ សាក​គិត​ថា​​បើ​នៅ​ក្នុង​​កម្មវិធី​ណា​​មួយ​ដែល​មនុស្ស​ទាំង​អស់​គេ​មាន​​​នាម​ប័ណ្ណ​​និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​​នាម​ប័ណ្ណ​របស់​គេ​ហើយ​អ្នក​បែរ​ជា​គ្មាន​ទៅ​វិញ​។ ​វា​អាច​ធ្វើ​​ឲ្យ​អ្នក​ដាច់​ឆ្ងាយ​ពី​​អ្នក​​​ដទៃ​​និង​​មិន​ស្គាល់​គេ​។

  • ​នាម​ប័ណ្ណ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​បង្ហាញ​នូវ​ភាព​ជា​ខ្លួន​ឯង

អ្នក​អាច​ជា​សហ​គ្រិន​ឬ​ជា​​បុគ្គលិក​​គេ​ ​ប៉ុន្តែ​វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ​។ ​អ្នក​នៅ​តែ​​អាច​មាន​​​ភាព​ជាខ្លួន​ឯង​និង​បង្ហាញ​ពី​​ខ្លួន​ឯង​​នៅ​ក្នុង​​​នាម​ប័ណ្ណ​​របស់​​អ្នក​។ ​មួយ​វិញ​ទៀត​ ​បើ​សិន​ជា​អ្នក​ចង់​ឲ្យ​​នាម​ប័ណ្ណ​​របស់​ខ្លួន​មាន​ភាព​ខុស​ប្លែក​ពី​គេ​និង​មិន​គួរ​ឲ្យ​ធុញ​ទ្រាន់​​ ​អ្នក​អាច​ប្រើ​ប្រាស់​​​​នាម​ប័ណ្ណ​​ដែល​មាន​​ម៉ូដ​ផ្សេង​​ៗ​​ដោយ​​អ្នក​​អាច​សាក​សួរ​​ពី​​​កន្លែង​​ដែល​​ទទួល​​ធ្វើ​​នាម​ប័ណ្ណ​​​នា​នា​។

  • ​នាម​ប័ណ្ណ​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ជាង​និង​លឿន​ជាង​នៅ​ក្នុង​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន

ឧបករណ៍​ឌី​ជី​ថល​និង​ទូរស័ព្ទ​ទំនើប​អាច​នឹង​មាន​នៅ​គ្រប់​ទី​កន្លែង​ ​ប៉ុន្តែ​ពួក​វា​នៅ​តែ​មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​លឿន​ជាង​មុន​នោះ​ទេ​។ ​គ្រប់​ឧបករណ៍​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​អាច​ដំណើរ​ការ​ជា​មួយ​គ្នា​បាន​ស្រួល​ឡើយ​។​ ​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្តូរ​ព័ត៌​មាន​តាម​រយៈ​ឌី​ជី​ថល​មាន​ការ​ពិបាក​។ ​ម៉្យាង​វិញ​ទៀត​ ​មនុស្ស​មួយ​ចំនួន​នៅ​តែ​មិន​ចូល​ចិត្ត​ប្រើ​ប្រាស់​ទូរស័ព្ទ​ទំនើប​ឬ​​បើ​គេ​ប្រើ​ប្រាស់​ ​គេ​អាច​នឹង​មិន​ដឹង​ពី​របៀប​ផ្លាស់​ប្តូរ​ព័ត៌​មាន​បែប​ឌី​ជី​ថល​តាម​រយៈ​ទូរស័ព្ទ​ដៃ​ទំនើប​ដែរ​ ​ដូច​នេះ​ការ​យក​​​​​នាម​​ប័ណ្ណ​​តាម​ខ្លួន​អាច​ជា​ជំនួយ​ដ៏​ល្អ​ក្នុង​ស្ថាន​ភាព​បែប​នេះ​។

ប្រភព​៖​www.entrepreneur.com

ពាណិជ្ជកម្ម

យុទ្ធសាស្ត្រទីផ្សារបណ្តាញសង្គមរបស់សម្បត្តិហ្វាយនែនមានអ្វីដែលប្លែកពីគេ?

បច្ចុប្បន្ន​នេះ បណ្តាញសង្គម​ ជាពិសេស​Facebook គឺជា​ច្រក​ផ្សព្វផ្សាយ​ដ៏​មាន​ប្រសិទ្ធិភាព​ដែលក្រុមហ៊ុន និង​អាជីវកម្ម​ជាច្រើន​បានចាប់ឱកាស​នេះ​ដើម្បី​ប្រកួត​ប្រជែង​ដើម្បីស្វែងរកអតិថិជន និង​ពង្រីក​កិត្តិនាម​ក្រុមហ៊ុន។ ប៉ុន្តែ​ ទោះជា​ក្រុមហ៊ុន និង​អាជីវកម្មនីមួយៗបានប្រើប្រាស់​Facebook ដូចគ្នា ប៉ុន្តែ​យុទ្ធ​សាស្ត្រ​ និង​វិធី​ប្រើប្រាស់​មានកម្រិត និង​សមត្ថភាព​ខុសៗគ្នាផងដែរ។​

នៅក្នុង​វិស័យមីក្រូហិរញ្ញវត្ថុវិញក៏មិនខុសពីវិស័យផ្សេងៗ យើង​ឃើញ​ថា​ ស្ទើរ​តែគ្រប់​ស្ថាប័ន​កំពុងតែមាន​វត្តមាន​នៅលើបណ្តាញសង្គម​ និង​ប្រើប្រាស់​ច្រកផ្សព្វផ្សាយ​មួយនេះជា​ទីតាំងមួយ​ដើម្បី​ពង្រីក​ទីផ្សារ​ និង​ផ្សព្វផ្សាយ​ផលិតផល។

ក្នុង​ចំណោម​ស្ថាប័ន​មីក្រូ​ហរិញ្ញវត្ថុ ខ្ញុំ​សង្កេត​ឃើញ​ថា សម្បត្តិហ្វាយនែនគឺជា​ស្ថាប័ន​ដែល​មើលទៅមានភាព​លេចធ្លោជាងគេ​នៅលើ​បណ្តាញ​Facebook។ ហេតុអ្វី?​ ជំនួស​ឱ្យ​ការ​បង្ហោះតែពាក្យ​ស្លោកជម្រុញទឹកចិត្ត និងភាពជាអ្នកដឹកនាំ​ ឬ​បង្ហោះ​តែសេវាកម្ម និងផលិតផល​របស់ខ្លួន​ដែល​ជាវិធី​គេតែងប្រើ សម្បត្តិ​ហ្វាយនែន​បានធ្វើ​រឿង​មួយចំនួនទៀតដែលខុសពីគេ៖

ការរចនា​មាន​ស្តង់ដា៖ បើក្រឡេក​មើលទៅ​ការ​រចនា​Post, Cover ឬរូបភាព​ផ្សេងៗ សម្បត្តិ​ហ្វាយនែន​មាន​ស្តង់ដារ​រចនា​ជាក់លាក់ ដែលជាអត្តសញ្ញាណ​របស់ខ្លួនបានល្អ។ មិនតែប៉ុណ្ណោះ គុណភាពនៃការ​រចនា​មាន​ភាពទាន់សម័យ និង​មើលទៅ​ស្អាត ហើយ​សាកសមជាស្ថាប័នរឹងមាំមួយ​ និងមានភាពច្នៃប្រឌិត។

មានភាពសកម្ម៖ ទំព័រ​Facebook របស់ស្ថាប័ននេះមាន​ភាពសកម្ម និង​ដើរទាន់​សម័យកាល និង​រដូវកាលដែល​មើលទៅពួកគាត់​មាន​កាលវិភាគ និងយុទ្ធសាស្ត្រច្បាស់លាស់។

ដឹងពីទំហំ​រូបភាពសម្រាប់Facebook: មានស្ថានប័នមិនតិចទេដែល​ពេលខ្លះមិនបានចាប់អារម្មណ៍​ និងទំហំរូបភាពCover ឬក៏Post​ដោយពួកគាត់​រចនាឡើងដែលអាច​មើលបាន​តែក្នុងកុំព្យូទ័រ ហើយ​នៅពេលដែល​ប្រើប្រាស់ទូរស័ព្ទដៃវិញ រូបភាពទាំងនោះក្លាយទៅជា​រូបភាព​ដែលមិនពេញរូបរាង ឬបាត់ព័ត៌មាន​មួយចំនួន​ដោយសារតែទំហំបង្ហាញខុសគ្នា​ រវាងកុំព្យូទ័រ និង​ទូរស័ព្ទដៃ។ តើអ្នកដឹងទេ? បច្ចុប្បន្ននេះ​អ្នកប្រើប្រាស់​លើស​ពី៩០%​ដែលគាត់​បើកមើល​Facebookតាមរយៈទូរស័ព្ទ​ដៃ​។ ដូចនេះ​ មុននឹង​រចនា​ អ្នកត្រូវតែ​មាន​ទិន្នន័យ​នេះ​នៅក្នុង​ចិត្តដើម្បី​រចនា​ Cover និង Poster ឱ្យ​ស៊ី​ទៅនឹង​ឥរិយាបថប្រើប្រាស់របស់អតិថិជន។ ក្រៅពី​Cover យើងឃើញ​ថា​ សម្បត្តិ​ហ្វាយនែនបានរចនា​រូបភាពPostមួយចំនួនជាលក្ខណៈបញ្ឈរ ហេតុអ្វី? ព្រោះថា​នៅពេលដែលអ្នកប្រើប្រាស់ទូរស័ព្ទដៃ អ្នកនឹងឃើញរូបភាពនេះ​ធំពេញអេក្រង់ដែលជា​យុទ្ធសាស្ត្រមួយ​បង្កើនការចាប់អារម្មណ៍របស់អ្នកប្រើប្រាស់ផងដែរ។

បង្កើតFrame រូបProfileតាមរដូវកាល៖ ថ្មីៗនេះយើងឃើញថាការបង្កើតFrameសម្រាប់រូបភាពProfileគឺមាន​ការពេញនិយម​ជាខ្លាំង។ សម្រាប់សម្បតិ្តហ្វាយនែនវិញ គឺស្ថាប័ននេះ​បានដើរមុនគេបន្តិច​ដោយបង្កើត​Frameតាមរដូវកាល តាំងពី​ពីធីភ្ជុំបិណ្ឌមកម្ល៉េះ ដែលមានមនុស្សជាច្រើន​បានប្រើប្រាស់Frameនេះ​ដើម្បី​អបអរសាទរ​ពីធីបុណ្យ​សាសនាមួយនេះ។ ថ្មីៗនេះ ស្ថាប័ន​ក៏បានបង្កើត​Frame សម្រាប់រំឮក​ថ្ងៃចូលទីវង្គតរបស់សម្តេចតា ហើយ​ក៏បានត្រៀមFrameរូចជាស្រេច​សម្រាប់ពីធីបុណ្យ​អ៊ុំទូកនាពេលខាងមុខ ដែលសឱ្យឃើញ​ថា​ ស្ថាប័នមួយនេះ​ចាប់បានទំនោរ​សង្គមក្នុងការប្រើប្រាស់Frame និង​បង្កើត​Frame ឱ្យ​ចំ​នឹងរដូវកាលដើម្បី​ជម្រុញការប្រើប្រាស់Frameទាំងនោះឱ្យបានច្រើន ដែលជាលទ្ធផល យុទ្ធសាស្ត្រមួយនេះ​នឹងធ្វើឱ្យ​មនុស្ស​កាន់តែច្រើនស្គាល់ ឬបានឃើញ​ពីម៉ាកសញ្ញារបស់ខ្លួន។ ទោះបី​ជា​ប៉ុន្មានថ្ងៃនេះ​មាន​ការ​បង្កើត​Frame ពី​ស្ថាប័នជាច្រើន​ក៏ដោយ អ្វីដែល​សម្បតិ្ត​ហ្វាយនែន​នៅល្អជាងគេ​នោះគឺ​គុណភាព និង​កម្រិត​ស្តង់ដា​នៃ​ការចនា ដែលមើលទៅមានភាពទាក់ទាញជាងគេ។

ការបង្កើត និងផ្សព្វផ្សាយមាតិការចម្រុះ៖ មាតិការមានភាពចម្រុះ ដែលមិនមែនផ្តោតតែលើ​សេវាកម្ម ឬផលិតផល ឬពាក្យស្លោកជម្រុញទឹកចិត្ត ដែលស្ថាប័នមួយចំនួនបានប្រើប្រាស់។ សម្បត្តិហ្វាយនែន បាន​បង្កើត​បែបចម្រុះ ពេលខ្លះ​បង្ហោះ​មាតិការដែលមានប្រយោជន៍ទូទៅ ពេលខ្លះ​បង្កើត​ជា​Campaign ល្អៗសម្រាប់ទាក់ទាញអន្តរកម្ម និង​ការចែករំលែក​របស់អ្នកប្រើប្រាស់ ហើយ​អ្វីដែលសំខាន់នោះ ស្ថាប័ននេះ​មិនភ្លេច និង​បង្កប់អត្តសញ្ញាណ និង​ផលិតផល​របស់ខ្លួននោះទេ ដែលធ្វើឱ្យអ្នកប្រើប្រាស់​ងាយស្រួលយល់ និង​ដឹងថា សម្បត្តិហ្វាយនែនគឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ។

សង្ឃឹមថា​ អត្ថបទមួយនេះ​អាចជាបច្ច័យមួយ​សម្រាប់​ម្ចាស់អាជីវកម្ម អ្នកទីផ្សារ​អាចយកទៅស្វ័យសិក្សាពី​យុទ្ធសាស្ត្រ​ទីផ្សារនៅលើបណ្តាញសង្គមរបស់ខ្លួន ហើយ​ធ្វើយ៉ាងណាជាអ្នកដែលដើរមុនគេ ធ្វើអ្វីដែលប្លែកជាងគេ ​ដើរតាមស័យកាលនិង​អ្នកប្រើប្រាស់ តែក៏មិនត្រូវភ្លេចពីគុណតម្លៃអាជីវកម្ម និង​សេវាកម្មរបស់ខ្លួនដែរ។ ការធ្វើទីផ្សារលើ​បណ្តាញសង្គមគឺជាសិល្បៈ យុទ្ធសាស្ត្រ និង​វិទ្យាសាស្ត្រ ដែលទាមទារឱ្យ​យើង​មានភាពបត់បែន មានភាពច្នៃប្រឌិត ដែលមិនមែន​គ្រាន់តែធ្វើតាម​គេនោះទេ។ ព្រោះថា គុណតម្លៃអាជីវកម្ម ផលិត​ផល សេវាកម្ម និង​អតិថិជន​គោលដៅខុសៗគ្នា ដែលទាមទារឱ្យ​យើងសិក្សា​ស៊ីជម្រៅ​សម្រាប់​ទាក់ទាញបេះដូង​អតិថិជន និង​ធ្វើជា​អ្នកនាំមុខគេក្នុង​វិស័យ​របស់ខ្លួន។

 

ពាណិជ្ជកម្ម

អ្នកទីផ្សារឌីជីថល(Digital Marketer)ត្រូវ​ចេះ​ជំនាញ​ចម្រុះ!

​តើអ្នក​ដឹង​ទេ​ថា ​​​​ទំនួល​ខុស​ត្រូវ​របស់អ្នកទីផ្សារឌីជីថល ឬ​​Digital Marketer គឺ​ជាអ្វី? បេសកកម្ម​ចម្បង ​របស់​អ្នកទីផ្សារឌីជីថល ​គឺ​កសាងកេរ្តិ៍​ឈ្មោះ​ឲ្យ​ក្រុមហ៊ុន​ក្រុមហ៊ុន ​ឬ​​ម៉ាក​សញ្ញា។ ហើយ​ពួក​គេ ​ត្រូវ​ផ្តល់លទ្ធផល ​នៃ​ការស្រាវជ្រាវ និង​ទិន្ន​ន័យ​ពាក់​ព័ន្ធ របស់​អតិថិជនទៅ​កាន់​ក្រុម​របស់​ខ្លួន​ ក្រុម​បុគ្គលិក​​លក់​ និង​ថ្នាក់​គ្រប់​គ្រង នៅ​ក្នុង​ស្ថាប័ន​ ដែល​គេ​បំរើ​ការ​ផង​ដែរ។ ​​​​​ មិន​តែ​ប៉ុណ្ណោះ ពួក​គេ​មាន​តួ​នាទី​ ដូច​ទៅ​នឹង​ក្រុម​បុគ្គលិក​លក់​ដែរ ​គឺ​ជំរុញអតិថិជន​អោយ​ទិញ​។

ក្នុង​ពេល​បច្ចុប្បន្ន ​ការងារ​នេះ​មាន​ភាព​លំបាក ​កាន់​តែ​ខ្លាំង​ទៅៗ ពី​មួយ​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ​ ដោយ​សារ​តែ​ ច្រក​ផ្សព្វ​ផ្សាយ ​នៅ​តាម​ប្រព័ន្ធឌីជីថល មិន​មែន​មាន​តែ​មួយ​ ហើយ​ក្រុមហ៊ុន ​ដែល​គ្រប់​គ្រង​ប្រព័ន្ធទាំង​នោះ តែង​តែ​បន្ត​​អភិវឌ្ឍន៍ប្រព័ន្ធ​ដំណើរបស់​ពួក​គេ ឥត​ឈប់​ឈរ ​​ដើម្បី​ឲ្យ​វា​ដើរ​ទាន់​សម័យ​កា​ល ​​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចុចក្រោយ ​និង​ដើម្បី​​រក្សា​បាន​នូវ​ភាព​ជឿនលឿន និង​ចំណាប់​អារម្មណ៍​​សម្រាប់អ្នក​ប្រើ​ប្រាស់​​។​ ដូច្នេះ​អ្នក​ទី​ផ្សារ​ឌីជីថល ​ត្រូវ​តែង​បង្វឹក​​សមត្ថភាព ​របស់​ខ្លួន​ជានិច្ច បើ​មិន​ដូច្នេះ​ទេ ​គេ​មិន​អាច​ឈរ​ជើង​ នៅ​ក្នុង​វិស័យ ​ដែលតែង​តែ​​លូត​លាស់ ​និង​មាន​បម្លាស់​ប្តូរ​នេះ​ទេ​! ក្រៅ​ពី​នេះ​អ្នក​ទីផ្សារ ​ត្រូវ​មាន​ជំនាញ​ចម្រុះ ​ដូច​ខាង​ក្រោម៖

១.អ្នកទីផ្សារឌីជីថលត្រូវ​ចេះ​ជំនាញ​សរសេរ​ និង​សរសេរ​ដោយ​ប្រើ​ភាព​ច្នៃ​ប្រឌិត​

សមត្ថ​ភាព​ក្នុង​ការ​សរសេរ គឺ​ជា​ចំណុច​យ៉ាង​សំខាន់​ណាស់ ​នៅ​ក្នុង​ការ​ងារ​ជាអ្នក​ទី​ផ្សារ ព្រោះ​ការងារ​របស់​អ្នក​ សឹង​តែង​គ្រប់​ជ្រុង ​សុទ្ធ​តែ​ពាក់​ពន្ធ​ទៅនឹងការ​សរសេរ​នេះ​ឯង​។​ ឧទាហរណ៍ ​អ្នក​ត្រូវ​បង្កើត​មាតិកា​ម៉ាឃីតធីង​ (content marketing) ដើម្បី​ផ្តល់​ពត៌មាន ​ដែល​មាន​ប្រយោជន៍ សម្រាប់​អតិថិជន​គោល​ដៅ ដើម្បី​កសាង​ទំនុក​ចិត្ត របស់​ពួក​គេ​មក​លើ​ក្រុម​ហ៊ុន​អ្នក​​​។​ ចំណែក​នៅ​លើ​ប្រព័ន្ធផ្សព្វផ្សាយសង្គម ​​(social media messaging) អ្នក​ត្រូវ​បង្កើត​សារ​ ដែល​ខ្លី​​និង​ងាយ​យល់​ ដើម្បី​ទាញ​ការ​ចាប់​អារម្មណ៍​ របស់​អតិថិជន​គោល​ដៅ។ នៅក្នុងកិច្ច​ការ ទាំង​ពីរ​ខាង​លើ​នេះ ​ជោគជ័យ​គឺ​អាស្រ័យ​នៅ​លើ ​កម្រិត​នៃ​ការ​សរសេរ​របស់​អ្នក​។​ ​ប្រសិន​បើ​អ្នក​​ អាច​សរសេរ​បាន​ល្អ និង​មាន​គុណ​ភាព​ អ្នក​អាន​ប្រាកដ​ជា​ ចាប់​ផ្តើម​កត់​សម្គាល់ ​ពី​វត្ត​មាន​របស់​អ្នក ​នៅ​ក្នុង​ទីផ្សារ ​ឬវិស័យ​ដែល​អ្ន​ក​បំរើ​សេវាកម្ម ​ឬផ្គត់​ផ្គង់ផលិតផល​។

២.ចេះ​ប្រើប្រាស់ Facebook & Instagram

ការងារ​របស់​​អ្នកទីផ្សារឌីជីថល គឺ​មិន​នៅ​ឆ្ងាយ​ពី​បណ្តាញ​សង្គម​ ទាំងពីរនេះ​ឡើយ​ ព្រោះ​វា​ជា​​បណ្តាញ​សង្គម ដែល​ពេញ​និយម​បំផុត ​នៅក្នុង​​ប្រទេស​ខ្មែរ​យើង! នៅ​ឆ្នាំ​២០១៧​នេះ ​ចំនួន​អ្ន្​កប្រើ​ប្រាស់ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​​ចំនួន​ប្រមាណ៖

Facebook មាន​ប្រមាណ ​​៦លាន​នាក់ (ប្រភព​ក្រុមហ៊ុន ​Facebook)

Instagram​ មាន​ប្រមាណ​​ ៣លាន​នាក់​ (ប្រភព​ក្រុមហ៊ុន​ Facebook)

​៣.ត្រូវ​ចេះ​ឌីហ្សាញ​ ថតរូប ថត​វីដេអូ និង​កាត់​ត​រូបភាព​

ធម្មតា​ការងារ​ជាមួយ​បណ្តាញ​សង្គ​ម អ្នក​​តែងតែ​ត្រូវ​ដាក់​ រូបថត​ស្អាត​ៗ​ចូល​ទៅ​ បង្ហោះនៅ​ក្នុង​ផេក​។ អ្នក​អាច​យក ​រូបភាពទូទៅ​​ បាន​យ៉ាង​ងាយ​ពី​ក្នុង​ហ្គូហ្គល​។ ប៉ុន្តែ​អ្ន​ក​ក៏ត្រូវ​តែ ​បង្កើត​រូប​ភាព​ ដែល​ជា​របស់​ខ្លួន​ឯង​ដែរ ​ដូច​ជា​រូប​ភាព​នៃ​ផលិតផល ​និងសេវាកម្ម​របស់​អ្នក។​ ហើយ​នៅ​ពេល​មាន​រូប​ភាពស្អាត ហើយ​​អ្នកត្រូវ​តែ​ចេះ​ឌីហ្សាញ​ បន្តិច​បន្តួច​បន្ថែម​ទៀត​ ទៅ​លើរូប​ភាព​ទាំង​នោះ ដើម្បី​ឲ្យ​វា​មាន​លក្ខណៈ ស្រប​ជាមួយ​ម៉ាក​សញ្ញា របស់​អ្នក​ ដែល​គេ​តែស្គាល់​ថាជាការធ្វើ​​ Branding នោះ​ឯង។​ រួម​ផ្សំជាមួយ​រូបភាព​ អ្នក​ក៏​ត្រូវ​តែ​បង្កើត​វីដេអូ​ខ្លី​ៗ ដែល​បង្ហាញ​ពី​គុណតម្លៃ និង​​បង្កើន​អារម្មណ៍​ជាមួយ​អតិថិជន​គោលដៅផង​ដែរ​​។​

៤.អ្នក​ត្រូវ​ចេះ​​វិភាគ​ទិន្នន័យ!​

ចំណុច​ចុង​ក្រោយ ​ដែល​ខ្ញុំ​ចង់លើក​យក​មក​និយាយ ​គឺ​ជាការងារ​ដែល​ឈឺក្បាល​ជាង​គេ ​ដែល​មនុស្ស​ទូទៅ​ប្រាថ្នា​គេច​ចេញ។ ​​អ្នក​ឌីជីថល​ម៉ាឃីតធីង​ជារឿយៗ​ត្រូវ​ធ្វើ​ការ​សិក្សា​ទៅ​លើ​សិ្ថិតិ​ ដើម្បី​មើល​ពី​ដំណើរ​ការ​នៃ​គម្រោងផ្សព្វ​ផ្សាយ​។ វា​ជាកិច្ចការ​មួយ​ដែល​មិន​​អាច​គេច​ចេញ​បាន​ទេ ​ព្រោះវា​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់់ ​នៅ​ក្នុង​ការ​ស្វែង​យល់​ពី​លទ្ធផល ​​(ប្រសិទ្ធភាព​និង​កង្វះ​ខាត​)​ នៃ​ផែន​ការ​ដែល​មាន​ដាក់​ចុះ​អនុវត្ត​!

ពាណិជ្ជកម្ម

វិធីបង្កើតជំនឿចិត្តចំពោះព័ត៌មានផលិតផល(Product information)

0

Product information ជា​ព័ត៌មាន​ដែល​ដាក់​លើ​ផលិតផល​របស់យើង​ដើម្បី​ណែនាំ​អតិថិជន​អំពី​ផលិតផល​របស់យើង​។​ ប្រសិន​បើ​អ្នក​បង្កើត​វា​បានល្អ ​វា​ក៏​អាច​ជួយ​ទាក់ទាញ​ចិត្ត​អតិថិជន​បាន​ផងដែ​រ។ គំនិត​នឹង​ណែនាំ​អំពី​វិធី​សាស្រ្ត​បង្កើត​ជំនឿ​ចិត្ត​បន្ថែម​លើ​ Product information ដែល​យើង​បាន​បង្កើត​វា​៖

១. ផ្ទៀងផ្ទាត់​​ Production information​ដែល​អ្នក​បង្កើត​ជាមួយ​នឹង​Production information​របស់​ផលិតផល​ដទៃ​ដែល​ដូចគ្នា​​ទៅនឹង​ផលិតផល​របស់យើង​។ ប្រសិនបើ​ Production informationរបស់​យើង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មានន័យថា​យើង​មាន​ឱកាស​អាច​ផ្តួល​គូប្រកួត​ប្រជែង​បាន​​ហើយ។​

២. ចូលរួម​ក្នុ​ងក​ម្មវិធី​ដែល​គេ​ដាក់តាំង​​លក់​ផលិតផលដើម្បី​មើល​ពី​ការសរសេរ​ព័ត៌មាន​នៃ​ផលិតផល​របស់គេ​។​

៣. ស្ទង់​មតិ​របស់​អតិថិជន​គោលដៅ​ថាតើ​ពួកគេ​អាន​​ Production information ហើយ​ពួកគេ​មាន​ចំណាប់​អារម្មណ៍​ទៅនឹង​ផលិតផល​យើង​ដែរឬ​ទេ​? ឬ​ក៏​ពួកគេ​ចង់បាន​អ្វី​បន្ថែម​ទៀត?

បើសិនជា​​អ្នក​នៅតែ​មិនមាន​ទំនុកចិត្ត អ្នក​អាច​​ជួប​ពីភាក្សា​ជាមួយ​​អ្នក​ឯកទេស​ខាង​វិស័យ​ឧស្សាហកម្ម​ឬ​ពឹង​អ្នកដេល​ពូកែ​តែងនិពន្ធ​ឲ្យ​ជួយបន្ថែម។

ពាណិជ្ជកម្ម

គន្លឹះទាំង៥ដែលអាច​ជួយអាជីវកម្មឲ្យ​រួចផុត​ពីវិបត្តិ

​អាជីវកម្ម​កាលណា​តែ​វា​ជួប​វិបត្តិ​គឺពិត​ជា​ពិបាក​ដោះស្រាយ​ណាស់​។ ​តើ​អ្នក​ប្រឈម​មុខ​ជាមូយ​នឹង​វិបត្តិ​បាន​យ៉ាង​ដូចម្តេច​? ​​កុំ​បារម្ភ​អី ទាំងអស់​នេះ​ជា​យុ​ទ្ធសាស្រ្ត​៥យ៉ាង​ដែល​អាច​ជួយ​អ្នក​​និង​អាជីវកម្មរបស់​អ្នក​ឆ្លង​ផុត​ការលំបាក​បាន។

១.​ អ្នក​មិនអាច​ដោះស្រាយ​វិបត្តិ​បានទេ​ដរាប​ណា​អ្នកមិន​ទទួលស្គាល់​ថា​អាជីវកម្ម​អ្នក​ពិតជា​មាន​បញ្ហា​កើតឡើង​។ ផ្តោតទៅលើ​បញ្ហា​នា​ពេល​បច្ចុប្បន្ន​ដោយ​មិនយក​ការជោគជ័យ​នាពេល​អតីតកាល​មក​ប្រៀបធៀប​ឬ​ដោះស្រាយ​ឡើយ។​ ចូរ​ចងចាំ​ថា​ការ​បដិសេធ​ចំពោះ​វិបត្តិ​មិនមែន​ជា​ដំណោះស្រាយ​នោះទេ។ មួយវិញ​ទៀត​គំនិត​ដែល​​គិតថា​​គ្មាន​ដំណោះស្រាយគឺ​មិនបាន​ធ្វើឲ្យ​បញ្ហា​រលាយអស់នៅឡើយ​ លុះត្រាតែ​អ្នក​មាន​សកម្មភាព​ដើម្បី​ដោះស្រាយ​វា​។

២. បញ្ឈប់​បុគ្គលិក​ណា​ដែល​មិនបាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុនបើមិន​ដូច្នោះទេ​ពួកគេ​នឹង​ក្លាយ​ទៅជា​បំណុល​របស់​​ក្រុមហ៊ុន​ជាពិសេស​ទៅលើ​ប្រាក់ខែ​បុគ្គលិក។ ដូចនេះ​បើ​អ្នក​កំពុង​ស្ថិត​ក្នុង​វិបត្តិ អ្នក​គួរតែ​កាត់​បន្ថយ​ចំនួន​បុគ្គលិក​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​។ ម្យ៉ាងវិញទៀត ការកាត់បន្ថយ​បុគ្គលិក​មិនមែន​សម្ដៅ​ទៅលើ​បញ្ហា​ប្រាក់កាស​តែមួយ​មុខ​នោះទេ​ ប៉ុន្តែ​វា​ក៏​សម្ដៅ​ដល់​ប្រសិទ្ធភាព​នៃការ​បំពេញ​​ការងារ​ផងដែរ។

៣. នៅពេល​ក្រុមហ៊ុន​អ្នក​ជួបវិបត្តិ អ្នក​គួរ​បោះបង់​គម្រោង​ណា​ដែល​មិន​ផ្តល់​ប្រាក់​ចំណេញ​ ​មិនទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​​និង​គម្រោង​ដែល​ត្រូវការ​ទុនច្រើន​។ សូម្បី​តែ​ក្រុមហ៊ុន​ធំៗ​ក៏​ប្រើ​វិធី​នេះ​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​ដែរ​។ ចូរ​ចងចាំ​ថា​ការ​បន្ត​ការ​​រង់ចាំ​តែងតែ​​ត្រូវការ​​ចំណាយ។

៤. បន្ទាប់​ពី​​កាត់​បន្ថយ​ចំនួន​បុគ្គលិក​និង​គម្រោង​មិនបានការ​ចោល​ វា​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ប្រើ​​អ្វី​ដែល​នៅសល់​ឲ្យ​មាន​ប្រយោជន៍​ដោយ​វិនិយោគ​ធនធាន​ទាំងអស់​ទៅលើ​គម្រោង​ណា​ដែល​អាច​ផ្តល់​ជា​ប្រាក់ចំណេញ​​ត្រឡប់​មកវិញ​។ ចូរ​យកចិត្ត​ទុកដាក់​ទៅលើ​ធនធាន​ដែល​នៅសល់​​ហើយ​ប្រើ​មនុស្ស​ដែល​មាន​សមត្ថភាព​​និង​ជំនាញ​ឲ្យ​ជួយ​ដោះស្រាយ។

៥. វិបត្តិ​ឬ​បញ្ហា​ផ្សេងៗ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ពង្រឹង​ជំនាញ​និង​បង្កើត​ដំណោះ​ស្រាយ​ថ្មីៗ​។ ​អ្នក​អាច​រៀន​ពី​បញ្ហា​ព្រោះ​ថា​​បើ​អ្នក​ក្លាយជា​សហគ្រិន​ដ៏​ល្អ អាជីវកម្ម​អ្នក​អាច​មាន​ឱកាស​ខ្ពស់​ក្នុង​ការទទួល​បាន​ភាពជោគជ័យ​។ ដំបូង​អ្នក​ត្រូវ​រៀន​ពី​របៀប​គ្រប់គ្រង​ខ្លួនឯង មាន​ភាពសកម្ម​ក្នុង​ការងារ ចេះបត់បែន និង​សម្រប​ខ្លួន។

ការប្រឈម​មុខ​នឹង​វិបត្តិ​មិនមែន​ជា​ភាពងាយស្រួល​នោះទេ ប៉ុន្តែ​បើ​អ្នក​ដឹង​ពី​ដំណោះស្រាយ វិបត្តិ​ទាំងនោះ​អាច​​ក្លា​យជា​​ឱកាស​ក្នុង​ការពង្រឹង​អាជីវកម្ម​អ្នក​ឲ្យ​​ឈាន​​ទៅមួយ​កម្រិត​ទៀត។

ពាណិជ្ជកម្ម

គន្លឹះទាំង១០យ៉ាងធ្វើឲ្យអាជីវកម្មកាន់តែរីកចម្រើន​​សម្រាប់ឆ្នាំ២០១៨

​ឆ្នាំ២០១៧​គឺបានរសាត់​អស់ពេល៣/៤ទៅហើយ ហើយ​ឆ្នាំ​២០១៨​ក៏កំពុងតែខិតជិត​មកដល់។ សម្រាប់​អាជីវកម្មដើម្បីឱ្យ​មាន​ភាព​រីកលូតលាស់ល្អ អ្នកត្រូវ​តែ​គិតទុកពីយុទ្ធសាស្ត្រឱ្យបាន​មុន​ឆ្នាំថ្មី ដើម្បី​ឱ្យអ្វីៗដំណើរ​ការបានរលូននៅឆ្នាំ​ថ្មីខាងមុខ។ ឆ្នាំ២០១៨​គឺនឹង​មាន​​​កម្រិត​ការ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំងក្លា​ តើ​វា​មាន​ន័យ​យ៉ាង​ណា​សម្រាប់​អ្នក​? អ្នក​មាន​បំណង​បង្កើន​ចំណូល​និង​ធ្វើឲ្យ​អាជីវកម្ម​កាន់តែ​ជោគជ័យ​។ ដូចនេះ ​ចូរ​ធ្វើ​គោលដៅ​ទាំងនោះ​ឲ្យ​ក្លាយជា​ការពិត។ ទាំងនេះ​ជា​ជំហាន​សាមញ្ញៗ​ទាំង១០​ដែល​អ្នក​គួរ​ធ្វើតាម​​មដើម្បី​ឲ្យ​អាជីវកម្ម​របស់អ្នក​កាន់តែ​រីក​ដុះដាល​ទៅមុខ៖

  1. មាន​ផែនការ​ជាក់លាក់​ទៅលើ​គោលដៅ​​ដែល​អ្នក​ចង់​​បាន​និង​វិធី​ក្នុង​ការសម្រេច​វា​។ បើ​អ្នក​មិន​មាន​គ្រោងការ​ជាក់លាក់​ អ្នក​នឹង​អាច​ដើរ​ផ្លូវខុស​។ ហេតុនេះ​​​ហើយ អ្នក​ត្រូវ​បង្កើត​គម្រោង​ដែល​សាមញ្ញៗ​នឹង​អាច​សម្រេច​វា​បាន។ វា​ជា​ការប្រសើរ​ណាស់​បើ​អ្នក​មាន​ដែគូ​សហការ។
  2. ផ្តោត​ទៅលើ​លំហូរ​សាច់ប្រាក់​ដោយ​មាន​ការរៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ប្រាក់​​ព្រោះ​វា​អាច​ឲ្យ​អ្នក​ប្រាកដ​ថា​អតិថិជន​ទូទាត់​ប្រាក់​ទៀងទាត់​។
  3. អាជីវកម្ម​តូចៗ​ខ្លះ​មិនមាន​ទិន្នន័យ​គ្រប់គ្រង​ប្រចាំខែ​ឡើយ​ដោយ​ពួកគេ​មិនបាន​ដឹង​ពី​ចំនួន​ប្រាក់​ចំណេ​និងចំណាយ​ដែល​​ត្រូវ​បង់ពន្ធ​ឡើយ។ ដូច្នេះ​អ្នក​គួរ​ប្រើ​ទិន្នន័យ​គ្រប់គ្រង​ប្រាក់​ប្រចាំ​ខែ​ដោយ​ឲ្យ​គណនេយ្យករ​ឬ​អ្នកប្រឹក្សា​អាជីវកម្ម​ធ្វើ​តួនាទី​នេះ។
  4. អាជីវកម្ម​ខ្លះ​ចង់​បង្កើន​អតិថិជន ប៉ុន្តែ​ពួកគេ​មិនមាន​យុទ្ធសាស្រ្ត​ទាក់ទាញ​អតិថិជន​ថ្មី​ឡើយ។ ដូចនេះ​អ្នក​ត្រូវ​ស្គាល់​ពី​អ្វី​ដែល​អតិថិជន​ត្រូវ​ការ​និង​ចង់បាន​ឲ្យ​បាន​ច្បាស់​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ទាក់ទាញ​ពួកគាត់​ឬ​ការប្រើ​វិធី​ចាស់ៗ​ដែល​ធ្លាប់​ទាក់ទាញ​អតិថិជន​ចាស់​ពីមុន​។
  5. អ្នក​គប្បី​មាន​យុទ្ធសាស្រ្ត​ក្នុង​ការបែងចែក​ឲ្យ​ដាច់​នូវ​ផលិតផល​និង​សេវាកម្ម​។
  6. ស្វែងយល់​ឲ្យបាន​​ស៊ី​ជម្រៅ​ពីចំណូល​ដែលបាន​មក​ពី​ការ​លក់​ផលិតផល​និង​សេវាកម្ម​ទាំងអស់​​​ ថាតើផលិតផល​ឬសេវាកម្ម​មួយណា​ដែល​ផ្តល់​ប្រាក់​ចំណេញ​ច្រើន​ជាងគេ​ហើយ​អ្នក​អាច​ផ្តោត​ទៅលើ​ការលក់​នោះ​ឲ្យ​បាន​ច្រើន​។
  7. អ្នក​គួរ​ដឹង​ពី​អតិថិជន​​ណា​ដែល​ផ្តល់​ផល​ចំណេញ​ច្រើនជាងគេ​​ហើយ​យកចិត្ត​ទុកដាក់​ទៅលើ​ពួក​គេ​ឲ្យ​បាន​ខ្លាំង​ជាទី​បំផុត​ព្រោះថា​វា​ជា​ចំណុច​ដែល​ធ្វើឲ្យ​អាជីវកម្ម​អ្នក​កើន​ប្រាក់​ចំណូល។​ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា​អ្នក​​មិន​យកចិត្ត​ទុកដាក់​ចំពោះ​អតិថិជន​ផ្សេង​នោះ​ទេ។​
  8. អ្នក​គួរ​ពិចារណា​ឲ្យច្បាស់​ជាមុនសិន​សឹម​សម្រេច​ចិត្ត​តម្លើង​តម្លៃ​ផលិតផល​ដោយ​ផ្តល់​ជូន​នូវ​តម្លៃ​មួយ​ដ៏​សមរម្យ​។
  9. មិនថា​អ្នក​ធ្វើ​អាជីវកម្ម​តែម្នាក់ឯង​ឬ​មាន​បុគ្គលិក​ អ្នក​គួរ​រៀបចំ​អាជីវកម្ម​ជា​ប្រព័ន្ធ​។
  10. បណ្តុះ​បណ្តាល​មនុស្ស​នៅក្នុង​ក្រុម​ឲ្យ​យល់ដឹង​ព្រោះ​ការងារ​ក្រុម​រលូន​នាំ​អាជីវកម្ម​ទៅរក​ភាព​ជោគជ័យ​។​​
ពាណិជ្ជកម្ម

៤​យ៉ាង​ដែល​អ្នកគួរ​ដឹង​ពី​វីដេអូ​ម៉ាឃីតធីង​សម័យថ្មី

តើ​អ្នក​កំពុងតែ​ប្រើប្រាស់​វីដេអូ​ក្នុង​​ការធ្វើ​យុទ្ធសាស្រ្ត​ទីផ្សារ​របស់​​អ្នក​មែនទេ​​? តើ​អ្នក​កំពុង​ស្វែងរក​គន្លឹះ​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អតិថិជន​របស់អ្នក​មែនទេ​? ការផ្សព្វផ្សាយ​បច្ចុប្បន្ន​មាន​ការវិវត្ត​យ៉ាង​ឆាប់រហ័ស​ពី​ទម្រង់​អក្សរ​ទៅជា​វីដេអូ។ ដូចនេះ​អ្នក​​គួរ​ធ្វើយ៉ាងណា​ដើម្បី​ធ្វើឲ្យ​វីដេអូ​មាន​គុណភាព​ហើយ​ត្រូវ​បាន​​ស្គាល់​ដោយ​អតិជន​របស់អ្នក ​។ អ្នក​អាច​បង្កើត​វីដេអូ​បែប​និទាន​រឿង​​និង​អ្វី​ផ្សេង​ទៀត​ដែល​អ្នក​គិតថា​អតិថិជន​របស់​អ្នក​ងាយយល់​។ វីដេអូ​ម៉ាឃីត​ធីង​សម័យ​ថ្មី​ត្រូវបាន​គេ​ប្រើប្រាស់​ស្ទើរតែ​ទូទាំង​ពិភពលោក។​ ខាងក្រោម​នេះ​គឺ​កិច្ចការ​​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​បង្កើត​​ការផ្សព្វផ្សាយ​វីដេអូ​ម៉ាឃីតធីង​សម័យ​ថ្មី៖

គន្លឹះ​ក្នុង​ការ​ច្នៃប្រតិដ្ឋ (Creativity)

សព្វថ្ងៃ​ការផ្សព្វផ្សាយ​មាន​ការកើនឡើង​ជាងមុន​ ដូចនេះ​អ្នក​ទីផ្សារ​ត្រូវ​យល់​ពី​សារ​របស់គាត់​ដែល​បម្រុង​នឹង​ផ្ញើ​ទៅកាន់​អតិធិជន។ ​ ភាព​ច្នៃ​ប្រតិដ្ឋ​សម្រាប់​​ការផ្សព្វផ្សាយ​គឺពិតជាចាំ​បាច់​ណាស់​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពខុសប្លែក​ពី​អ្នកដទៃ។ ការផ្សព្វផ្សាយ​បែប​បុរាណ​ធ្វើឲ្យ​អតិថិជ​ន​មានការ​ធុញទ្រាន់នៅ​ពេល​ដែល​ឃើញ​ការផ្សព្វផ្សាយ​ដដែលៗ​។ ដូចនេះ​ អ្នក​គួរតែ​រក​វិធី​សាស្ត្រ​ណាដើម្បី​ផ្លាស់ប្តូរ​សារ​របស់​​អ្នក​ដោយ​មាន​ទាំង​ការ​ច្នៃ​ប្រតិដ្ឋ​និង​ទាក់ទាញ​អតិថិជន​​។ ការ​ប្រើប្រាស់​វីដេអូ​ម៉ាឃីតធីង​សម័យថ្មី​ដែល​មាន​ភាព​ច្នៃប្រតិដ្ឋ​អាច​ធ្វើឲ្យ​​មាន​គេ​ស្គាល់​កាន់តែ​ច្រើន។

វីដេអូ​ដែល​ងាយស្រួល​យល់​

ពីសម័យមុន​មាន​ការលំបាក​នៅពេល​ដែល​យើង​មើល​​​វីដេអូ​តាម​ទូរសព្ទ័​ព្រោះ​វា​គ្មាន​រូបភាព​ច្បាស់​ដូច​នឹង​ទូរទស្សន៍​។​ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ភាពខុសគ្នា​ព្រោះ​មនុស្ស​ភាគច្រើន​មាន​ទូរស័ព្ទ​ទំនើប​ដូច​​នេះ​គាត់​​អាច​​មើល​​វីដេអូ​​តាម​​​Smart phone ​របស់​ពួកគាត់​។ ដូចនេះ​អ្នក​គួរ​តែ​បង្កើត​វីដេអូ​ណា​ដែល​មាន​រូបភាព​ច្បាស់​ហើយ​អ្នក​ក៏​ត្រូវ​គិត​ពី​រយៈពេល​នៃ​វីដេអូ​ផងដែរ​។ វីដេអូ​គួរតែ​មាន​រយៈពេល​ត្រឹមតែ​២​ទៅ​៣​នាទី​ព្រោះថា​ចំណាប់​អារម្មណ៍​របស់​អតិថិជន​មាន​ដែនកំណត់។ យើង​ត្រូវ​ស្វែង​រក​គន្លឹះ​ណា​រក្សា​​សារ​របស់អ្នក​ឲ្យ​ខ្លី​​ មាន​អត្ថន័យ និង​​ចំ​គោលដៅ​នៃ​ការផ្សព្វផ្សាយ​របស់​អាជីវកម្ម​​អ្នក​។ ដូចនេះ អ្នក​ត្រូវ​ធ្វើ​វីដេអូ​ដែល​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការនាំសារ​ទៅកាន់​អតិថិជន​របស់អ្នក​ផ្តោត​​​​ឲ្យ​ចំ​ចំណុច​សំខាន់​ ងាយយល់ ងាយមើល ​និង​ទទួលយក​បាន អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ធ្វើ​សារ​ភ្ជាប់​ជាមួយ​អតិថិជន​របស់អ្នក​។ ឧទាហរណ៍​​វីដេអូ​ដែល​មាន​រូបភាព​ជា​តុក្កតា​វា​ពិតជា​មាន​ភាពទាក់ទាញ​​អតិថិជន​ណាស់​​ ព្រោះ​វា​ធ្វើឲ្យ​អតិថិជន​ងាយស្រួល​​យល់​​អត្ថន័យ មាន​ពណ៌​ស្រស់ស្អាត​ មានដំណើរ​រឿង​គួរ​ឲ្យ​ចង់មើល និង​គុណភាព​ច្បាស់​ល្អ​។

ទទួល​បាន​ភាគរយ​ខ្ពស់ពីការ​បញ្ជា​ទិញ​របស់​​អតិថិជន​​

​សម្រាប់​អ្នក​ដែល​បានឃើញ​​វីដេអូ​របស់អ្នកនោះ​ហើយ​ប្រសិន​បើ​​វីដេអូ​របស់អ្នកអាចទាក់ទាញចិត្ត​​​អ្នក​មើល​បាន​នោះ​គាត់​នឹង​រកមើល​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ផលិតផល​ឬ​សេវាកម្ម​របស់​អាជីវកម្ម​​​អ្នក។ ​បន្ទាប់មក​គាត់​នឹង​សាកល្បង​​សេវាកម្ម​ឬ​ផលិតផល​របស់អ្នក។ ​ក្នុង​វីដេអូ​នោះ​អ្នក​អាច​បង្ហាញ​ពី​មូលហេតុដែល​​អតិថិជន​គួរ​ជ្រើស​រើស​​​យក​អាជីវកម្ម​របស់​អ្នក​និង​មិន​រើស​យកអ្នក​ឯទៀត។

ការទទួលបាន​​ share ​ច្រើន

ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ក្នុងការ​ស្វែងរក​អតិថិជន​របស់អ្នក​គឺជា​ប្រការ​ដែល​អ្នក​ចាំបាច់ដឹង។ ស្រមៃ​ថា​បើ​អ្នក​មាន​វីដេអូ​ដ៏ល្អមួយ​ដែល​ពោរពេញ​ទៅដោយ​អត្ថន័យ​ប៉ុន្តែ​បែរ​​ជា​គ្មាន​អ្នក​​share​វីដេអូ​របស់​អ្នក​សោះ​វា​ប្រៀប​ដូច​នឹង​វីដេអូ​របស់អ្នក​គ្មាន​តម្លៃ​អ្វីសោះ​។ អ្នក​​គួរ​តែ​Boost វីដែអូអ្នក​ដើម្បី​ឲ្យ​វា​អាច​reach ទៅកាន់​មនុស្ស​ជា​ច្រើននិង​ទទួលបាន​​ shareច្រើន។

ពាណិជ្ជកម្ម

គម្រោង៨យ៉ាងដែលជួយឲ្យអាជីវកម្មខ្នាតតូចអាចរកចំណូលបានក្នុងថ្ងៃឈប់សម្រាក

យើង​ដឹង​ហើយ​ថា​រដូវកាល​នៃ​ការឈប់​សម្រាក​ជា​ពេលវេលា​ដ៏​មមាញឹក​សម្រាប់​អាជីវកម្ម​ធុនតូច​ជាច្រើន​ដែល​អាច​បង្ក​ជា​សម្ពាធ​សម្រាប់​ម្ចាស់​អាជីវកម្ម។ ប៉ុន្តែ​យើង​អាច​ប្រែក្លាយ​វាឲ្យទៅជាឱកាសរកចំនូលតាមវិធីទាំង៨យ៉ាងនេះ។

១. បង្កើត​គម្រោងទុក​ជាមុន​ដើម្បី​បង្កា​រ​កត្តា​ដែលកើតឡើង​ហួស​ពី​ការរំពឹង​ទុក​ដូចជា​កត្តា​អាកាសធាតុ​ជាដើម​។ មួយវិញទៀត​ អ្នក​​គួរ​​ធ្វើ​​បញ្ជី​ទុក​មុន​​ពី​​ចំនួន​​ផលិតផល​​ដែល​អតិថិជន​​ត្រូវការ​ រយៈពេល​ផុតកំណត់​នៃ​ការដឹកជញ្ជូន សេវាកម្ម​ដឹក​ជញ្ជូន និង​ការមក​ជាវ​​ដល់​កន្លែង​ដែល​អាច​ជួយ​សន្សំ​ប្រាក់​និង​ពេលវេលា​របស់​អ្នក​។

២. បង្កើតការ​ថតចម្លង​​ខិតបណ្ណ័ កាត​សម្គាល់​អាជីវកម្ម និង​ការផ្សាយ​ពាណិជ្ជកម្ម​ទុក​ជាមុនសម្រាប់​ផ្សព្វផ្សាយ​មុនពេល​ថ្ងៃ​ឈប់​សម្រាក​មក​ដល់​។ ​អ្នកគួររៀបចំ​គម្រោង​​ផ្សព្វផ្សាយ​​​តាម​​បណ្តាញ​​សង្គមឬព័ត៌មាន​ដាក់​នៅលើ​គេហទំព័រ​​​ទុក​ឲ្យ​ហើយផងដែរ។

៣. មាន​គម្រោង​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​អាច​ជួប​អតិថិជន​គោលដៅ​របស់អ្នក​ដើម្បីឲ្យ​អ្នក​មាន​ឱកាស​អាច​ផ្សព្វផ្សាយ​ទៅកាន់​ពួកគេ​មុន​ថ្ងស​សម្រាក​ចូល​មកដល់។

៤. តែងតែ​Update​ប្រតិទិន​ក្នុង​ការិយាល័យ​សម្រាប់​បុគ្គលិក​អ្នកចំពោះ​កាលវិភាគ​សំខាន់ៗ​មួយចំនួន​ដូចជារដូវកាល​ដែល​មមាញឹក​ខ្លាំង ពិធី​ជប់លៀង វិស្សមកាល ថ្ងៃត្រូវ​បញ្ចូន​ទំនិញ និង​ថ្ងៃផុតកំណត់​នៃការ​ដឹកជញ្ជូន​ទំនិញ។

៥. បង្កើត​ទីផ្សារ​ផ្ទាល់ខ្លួន​ដែល​ខុស​ពី​ដៃគូ​ប្រកួត​ប្រជែង​សម្រាប់​គេហទំព័រ​​ឬ​ប្រព័ន្ធ​អ៊ីនធឺណិត​ដទៃទៀត​​របស់​​អ្នក​ដូចជាទំព័រ​នៃ​​បណ្តាញ​សង្គម​ហ្វេសប៊ុកជាដើម។

៦. បង្កើត​ផ្ទាំង​ពី​មុខ​ហាង​ដែល​ទាក់ទាញ​ភ្នែក មាន​ពណ៌​ចម្រុះ​ មាន​លក្ខណៈ​សាមញ្ញ​ដែល​ជា​វិធី​ក្នុងការ​ទាក់ទាញ​អតិថិជន​បាន​យ៉ាង​ប្រសើរ​​ព្រោះថាមាន​​៦៨%​នៃអតិថិជន​​ដែល​ជាវ​ផលិតផល​បណ្តាល​មកពី​រូបភាព​ដែល​ទាក់ទាញ​ភ្នែក​របស់​ពួកគេ។

៧. ផ្តល់​រង្វាន់​សម្រាប់​អតិថិជន​ដោយ​មិន​ត្រឹមតែ​ជា​ពាក្យអរគុណ ប៉ុន្តែ​​អាច​ជា​ប័ណ្ណ​បញ្ចុះ​តម្លៃ​ជាដើម​ដើម្បី​ទាក់ទាញ​ពួកគាត់​ឲ្យ​មក​ម្តងទៀត។

៨. ធ្វើការ​ទំនាក់​ទំនង​ជាមួយ​អតិថិជន​ដើម្បី​ដឹង​ពី​តម្រូវការ​ដែល​ពួកគាត់​ត្រូវការ​ជាមុន​នោះ​អ្នក​នឹង​អាច​ធ្វើ​រៀបចំ​គោលដៅ​បាន​ច្បាស់លាស់​មួយ​។

ពាណិជ្ជកម្ម

វិធីអស្ចារ្យ១០យ៉ាងក្នុងការបង្ហាញសេចក្តីថ្លែងអំណរគុណចំពោះនិយោជិក

មិនមែន​បុគ្គលិក​គ្រប់គ្នា​សុទ្ធតែ​​ធ្វើការ​ដើម្បី​តែ​​ប្រាក់ខែ​ទេ​តែ​ជួនកាល​មក​ពី​គេ​ស្រឡាញ់​ការងារ​នោះទើប​ធ្វើ​ឲ្យ​គេ​ខិតខំ​ធ្វើការ​យ៉ាង​លំបាក។ ​​ហេតុនេះការសរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​របស់ពួកគេ​ក៏​ជា​អ្វី​ដែល​ពួកគេ​ចង់​ឮ​ពី​និយោជក​ដែរ​។ ជាការពិត​ណាស់ វា​​មិន​មែន​ជារឿងពិបាក​ឡើយ​ដោយគ្រាន់​តែ​​និយាយ​ពាក្យ​អរគុណ ប៉ុន្តែនៅ​មាន​វិធី​ជាច្រើន​ទៀត​ក្នុង​ការបង្ហាញ​ពី​ក្តី​គោរព​និង​គាំទ្រ​ទៅកាន់​និយោជិក​​របស់​អ្នកជាជាង​ការនិយាយ​តែ​ពាក្យ​ថា​អរគុណ​៖

១. អនុញ្ញាត​ឲ្យ​បុគ្គលិក​អ្នកទទួល​​រង្វាន់​​​ឬ​​កាដូ​​​នៅពេល​បញ្ចប់​ការងារ​ដោយ​ជោគជ័យ។ អ្នក​អាច​ឲ្យ​ពួកគេ​រើស​រង្វាន់​ដោយខ្លួនឯង​​ព្រោះ​អ្នក​ខ្លះ​ត្រូវការ​​ប្រាក់បន្ថែមដើម្បី​ប្រើប្រាស់​ចាំបាច់​ជា​ជាង​​​កាដូ​ក៏ថាបាន​។

២. ឲ្យ​​តម្លៃ​​បុគ្គលិក​របស់អ្នក​ដោយ​ស្ដាប់​ពី​អ្វីដែល​​​ពួកគេ​​ព្យាយាម​ចែក​រំលែក​។ ​ពួកគេ​​បន្ត​ចែក​រំលែក​ពី​រឿង​របស់គេ​ក៏ដូចជា​គន្លឹះ​ឬ​វិធីផ្សេង​ដែល​ពួកគេ​ធ្លាប់​ឆ្លងកាត់​ជាមួយ​អ្នក​និង​មិត្ត​រួមការងារ​ដទៃ​ទៀត​​។ នៅពេល​អ្នក​ធ្វើបែបនេះ​​គឺ​ធ្វើឲ្យ​​ពួកគេ​មាន​អារម្មណ៍​ថា​អ្វី​ដែល​គេ​ផ្តល់​ឲ្យ​​មានតម្លៃ​និង​ធ្វើឲ្យ​គេ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង។

៣. អនុញ្ញាត​ឲ្យ​និយោជិក​អ្នក​​សម្រេច​ចិត្ត​ទៅលើ​បញ្ហា​នានា។ មិនត្រឹមតែ​ពាក្យ​ពេចន៍​អរគុណ​និង​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ទេ​ដែល​សំខាន់​ ការបង្ហាញ​ថា​អ្នក​មាន​ជំនឿចិត្ត​ទៅលើ​គំនិត​និង​ជំនាញ​របស់ពូកគេ​គឺ​ពិតជា​មាន​តម្លៃ​ជាង​និង​អាច​បណ្តាល​ឲ្យ​គេ​មាន​ទំនុកចិត្ត​ចំពោះ​ខ្លួន​ឯងថែមទាំង​មិនងាយ​បង្កើតកំហុស​ទៅទៀត​ព្រោះគេ​ដឹងច្បាស់​ថា​គេ​មិនអាច​បំផ្លាញ​ទំនុកចិត្ត​របស់អ្នក​។

៤. ផ្តល់​ការភ្ញាក់ផ្អើល​បន្តិច​បន្តួច​​​​ឲ្យ​ពួកគេ​​​រួមមាន​ការប៉ាវ​បាយ កាត់បន្ថយ​ម៉ោង​​ធ្វើការ​ជាដើម។

៥. ផ្តល់​ការសរសើរ​ច្បាស់លាស់​ទៅឲ្យ​បុគ្គលិក​អ្នក​ដោយ​និយាយ​ដូចជា អ្នកពេញចិត្ត​ទៅនឹង​ការពិភាក្សា​នេះ​ឬ​ពួកគេ​ជាដៃគូ​សហការ​ដ៏ល្អ​ជាដើម​។ ទង្វើ​បែបនេះ​អាច​បន្ថែម​អត្ថន័យ​ទៅលើ​ការសរសើរ​និង​ជម្រុញ​និយោជិក​អ្នក​ឲ្យ​រឹតតែ​មាន​ការអភិវឌ្ឍន៍។

៦. ផ្តល់ម៉ោង​សម្រាក​បន្ថែម​ឲ្យ​ពួកគេ​​សម្រាប់​ធ្វើអ្វី​ផ្សេង​ក្រៅពី​ការងារ​ដូចជា​ពេលវេលា​សម្រាប់​គ្រួសារ​និង​ខ្លួនឯង ​កម្មវិធី​​សប្បុរសធម៌ និង​វិស្សមកាល​រយៈពេល​ខ្លី​ជាដើម​។

៧. ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ការពាក់ព័ន្ធ​ទៅនឹង​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​យ៉ាង​ពិតប្រាកដ​ក្រុមហ៊ុន​ ដោយប្រាប់​ពី​រឿងរ៉ាវ​ដែល​កើតមានឡើងនៅក្នុង​ការងារ ទោះជា​ពេល​ខ្លះ​ពួកគេ​មិនអាច​ជួយ​អ្វី​បាន​ក៏ដោយ។ ការធ្វើ​បែបនេះ​បង្ហាញថា​ពួកគេ​ជា​ក្រុម​តែមួយ​ជានិច្ច។

៨. ការដាក់​​បង្អែម​រួមមាន​ស្ករគ្រាប់ ស្ករសូកូឡា​នៅក្នុង​បន្ទប់​សម្រាក​ក៏​អាចជា​សញ្ញា​បង្ហាញ​ពី​ពាក្យថា​អរគុណ​ទៅ​ពួកគេ​ដែរ​។

៩. ជម្រុញ​មតិ​យោបល់​របស់​ពួកគេ​ដោយ​ការស្ទង់​មតិ​ជារឿយៗ​ព្រោះ​វា​ធ្វើឲ្យ​ពួកគេ​យល់ថា​យោបល់​ពួកគេ​មាន​​អ្នក​អើពើ​ និង​ដឹង​ឮ។

១០. បង្កើត​បរិយាកាស​សប្បាយ​រីករាយ​នៅក្នុង​កន្លែង​ធ្វើការ​ដូចជា​ពិធី​ជប់លៀង​ឬ​ល្បែង​កម្សាន្ត​នានា។​

ពាណិជ្ជកម្ម

គន្លឹះខ្លីៗ៣យ៉ាងដើម្បីកាត់បន្ថយអារម្មណ៍តានតឹងសម្រាប់អ្នកធុរកិច្ច

0

ដោយសារ​តែ​ធុរកិច្ច​ត្រូវ​ធ្វើការ​ ២៤ម៉ោង​ក្នុង​មួយថ្ងៃ ៧ថ្ងៃ​​ក្នុង​មួយ​សប្តាហ៍ និង​៣៦៥​ថ្ងៃក្នុង​មួយ​ឆ្នាំ វាមិន​ចម្លែក​ទេ​ដែល​ពួកគេ​មាន​អារម្មណ៍​ស្រ្តេស​ ស្មុគស្មាញ ឬ​តាន​តឹង​នោះ។ ​ចំពោះ​វិធី​សាស្រ្ត​សម្រាប់​លុប​បំបាត់​អារម្មណ៍​ធុញទ្រាន់​ដែល​អ្នក​ធុរកិច្ច​ភាគច្រើន​ជួបប្រទះ​​មាន​ដូចជា

#ទី១៖ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ធុញទ្រាន់​ដោយសារតែ​ធ្វើ​ការងារ​ដដែលៗ នៅ​កន្លែង​ដដែលៗ​ ​ដែល​មានទិដ្ឋភាព​ដដែលៗ​ជារៀងរាល់​ថ្ងៃ អ្នក​ត្រូវ​ផ្លាស់ប្តូរ​ទស្សនីយភាព​នៃ​កន្លែង​ធ្វើការ​​ដោយ​ផ្លាស់ប្តូរ​ទីតាំង​ធ្វើការ​ដែល​នៅក្នុង​ការិយាល័យ​របស់​អ្នកផ្ទាល់​ឬ​អ្នក​អាច​ផ្លាស់ប្តូរ​ហាងកាហ្វេ​ដែល​អ្នក​ឧស្សាហ៍​ទៅ ​ព្រោះ​ធ្វើ​បែបនេះ​មិនត្រឹមតែ​ជួយ​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​​ទេ​ថែមទាំង​​ទទួល​បាន​គំនិត​ថ្មីៗ​ទៀតផង​។​ម្យ៉ាង​ទៀត​អ្នក​ត្រូវ​ឆ្លៀតពេល​ទៅកន្លែង​កម្សាន្ត​ណាមួយ​ដែល​មាន​ទេសភាព​ធម្មជាតិ​ឬ​ទីណា​ក៏​បានដែល​មាន​ខ្យល់ឱកាស​ល្អ​អាច​​ធ្វើ​ឲ្យ​ខួរក្បាល​របស់​​​អ្នក​ស្រឡះ​និង​សម្រាកគិត​ពី​ការងារ​បាន​មួយ​រយៈ។​

#ទី២៖ រកវិធី​បង្ហាញ​​អារម្មណ៍​ឬ​បញ្ហា​ដែល​បណ្តាល​ឲ្យ​អ្នក​តានតឹង​ចេញ​មក​ខាង​ក្រៅ​​ដោយ​អ្នក​អាច​សរសេរ​​បញ្ហា​​ឬ​រឿងរ៉ាវ​ផ្សេងៗ​ដែល​កើត​មានឡើង។​​ មួយវិញ​ទៀត​អ្នក​អាច​ពិគ្រោះ​ឬពិភាក្សា​ជាមួយ​មនុស្ស​ដែល​អ្នក​អាច​ទុកចិត្ត​បាន​ឬតែង​តែ​ផ្តល់​ដំបូន្មាន​ល្អៗ​មកកាន់​អ្នកដែលគេ​នោះ​អាច​ជា​ឪពុកម្តាយ បងប្អូន ដៃគូ មិត្ត​ជិតស្និទ្ធ ឬ​ជា​អ្នក​ផ្តល់​ប្រឹក្សា​ជាដើម។ យ៉ាងណា​មិញ​អ្នក​គួរ​ចៀសវាង​ការ​ផុស​បញ្ហា​ឬ​អារម្មណ៍​តានតឹង​របស់​អ្នក​នៅលើ​បណ្តាញ​សង្គម។

#ទី៣​៖ អ្នក​គួរ​​​បញ្ឈប់​​​ការគិត​គូ​ពី​​អនាគតឬកំហុស​ពី​អតីតកាល​​ហួសហេតុ​ពេក​ឬសួរ​សំណួរ​ខ្លួនឯង​ដដែលៗ​ថា ​“ចុះបើសិនជា?”​ ជាច្រើនដង​​។ ​អ្នក​មិន​គួរ​គិតពី​​​បញ្ហា​អ្វីមួយ​ឲ្យ​ស៊ី​ជម្រៅ​ឬ​ជ្រុល​​ពេកនោះ​ទេ​​ព្រោះ​ថាជួនកាល​បញ្ហា​នោះ​ស្រាល​សោះ​ក៏​អាច​នាំឲ្យ​អ្នក​គិតដល់​ថ្នាក់​វា​ធ្ងន់ធ្ងរ​រក​ផ្លូវ​ដោះស្រាយ​មិនចេញ​ដែរ។ ​ជាពិសេស​កុំប្រើ​អារម្ម​ណ៍​មក​ដោះស្រាយ​ជាមួយនឹង​​​បញ្ហា​ឲ្យ​សោះ។ អ្នក​ត្រូវ​ជឿជាក់លើ​ខ្លួនឯង​និង​ប្រើប្រាស់​ខួរ​ក្បាល​ឲ្យ​មក​រស់នៅក្នុង​បច្ចុប្បន្ន​សិន​សឹម​គិត​សា​ឡើងវិញ​ពី​ដំណោះស្រាយ។

ពាណិជ្ជកម្ម

៤​និន្នាការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​អ្នក​ត្រូវ​ដឹង​សម្រាប់​ឆ្នាំ​២០១៨

ចុង​​បញ្ចប់​​នៃ​​ឆ្នាំ​​កំពុង​​តែ​​ខិត​​ជិត​​មក​​ដល់​​យ៉ាង​​ឆាប់​​រហ័ស​។​ នៅ​​សល់​តែ​​ប៉ុន្មាន​​ខែ​​​ទៀត​​ប៉ុណ្ណោះ​​គឺ​​ឆ្នាំ​​​២០១៨​​ហើយ​​។​ ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​សង្គម​​ផ្តល់​​ឱកាស​ក្នុង​​ការ​​ទាក់​​ទាញ​​​នូវ​​ចំណាប់​​អារម្មណ៍​​ដ៏​​មិន​គួរ​​ឲ្យ​​ជឿ​​ចំពោះ​​ម៉ាក​សញ្ញា​​នៃ​​ផលិត​​ផល​​របស់​​អ្នក​​។​ ​តើ​អ្នក​​នឹង​ទទួល​យក​អត្ថ​ប្រយោជន៍​នេះ​ ឬ​ក៏​ឲ្យ​ដៃ​គូ​អាជីវកម្ម​របស់​អ្នក​ជា​អ្នក​ទទួល​យក​​នូវ​អត្ថ​ប្រយោជន៍​នេះ?

ស្ថាន​ភាព​មាន​ការ​ផ្លាស់​ប្តូរ​ជានិច្ច​ហើយ​វា​ដល់​ពេល​ហើយ​ដើម្បី​ចាប់​ផ្តើម​យុទ្ធ​សាស្រ្ត​ទី​ផ្សារ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​សម្រាប់​ឆ្នាំ​ខាង​មុខ​នេះ​។ ​ដើម្បី​ឈាន​ទៅ​កាន់​ភាព​ជោគ​ជ័យ អ្នក​ត្រូវ​តែ​ដឹង​អំពី​និន្នា​ការ​ចុង​ក្រោយ​បំផុត​។ ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នឹង​ធ្វើ​ឱ្យ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​ក្នុង​ការ​បង្កើន​ដើម​ទុន​នៅ​ពេល​ឈាន​ដល់​ឆ្នាំ​ ២០១៨​។ ទាំង​នេះ​គឺ​ជា​និន្នាការ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​៤​ដែល​អ្នក​គួរ​តែ​ចាប់​ផ្តើម​ធ្វើ​ការ​ផ្តោត​ទៅ​លើ​ឲ្យ​បាន​ឆាប់​រហ័ស​៖

#១ ការ​មក​ដល់​រ​បស់​ Chatbots ដែល​អ្នក​ត្រូវ​តែ​មាន​ជំនាញ​ក្នុង​ការ​ប្រើ​ប្រាស់

Chatbots​គឺ​ជា​កម្មវិធី​របស់​កុំព្យូទ័រ​ដែល​គេ​បង្កើត​ឡើង​សម្រាប់​ធ្វើ​ការ​សន្ទនា​​ជា​មួយ​នឹង​អ្នក​ប្រើ​បា្រស់​ជា​ពិសេស​តាមរយៈ​ប្រព័ន្ធ​អ៊ីន​ធើ​ណេត​។ បើ​សិន​ជា​អ្នក​មិន​ស្គាល់​ Chatbots​នោះ​ទេ​ ​អ្នក​ត្រូវ​តែ​រៀន​ពី​របៀប​ដែល​បច្ចេក​វិទ្យា​នេះ​អាច​ផ្តល់​អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​ទីផ្សារ​នៃប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​។ សេវា​បម្រើ​អតិថិជន​បាន​ផ្លាស់​ប្តូរ​ពី​ការ​ខល​ទូរស័ព្ទ​និង​អ៊ីម៉ែល​ទៅ​ជា​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជំនួស​វិញ​។ Chatbots​អាច​ជួយ​ឲ្យ​​អ្នក​អាច​ឆ្លើយ​តប​ទៅ​កាន់​អតិថិជន​បាន​ឆាប់​រហ័ស​ហើយ​អ្នកនឹង​ទទួល​បាន​ការពេញ​ចិត្ត។ ​នេះ​ជា​មូលហេតុ​ដែល​ Facebook Messenger bots ទទួល​បាន​ការ​ពេញ​និយម​ជា​ពិសេស​។ ការ​ដំឡើង​វា​គឺ​មាន​ភាព​សាមញ្ញ​ណាស់​ហើយ​អ្នកអាច​ធ្វើ​វា​ដោយ​មិន​គិត​ថ្លៃ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺជា​កន្លែង​សម្រាប់​ទំនាក់​ទំនង​ដ៏​មាន​​ប្រជាប្រិយភាព​​សម្រាប់​អតិថិជន​។ វា​ចាំបាច់​ណាស់​ចំពោះ​គ្រប់​អាជីវកម្ម​ទាំងអស់​ក្នុង​ការ​ប្រើប្រាស់​​សេវាកម្ម​នេះ​។ ​ចំណុច​ទាក់ទាញ​បំផុត​នៃ​ការប្រើប្រាស់​ Chatbots ​គឺ​សមត្ថភាព​ក្នុង​ការផ្តល់​ការ​ភ្ជាប់​បន្ទាន់​ភ្លាមៗ​ទៅ​កាន់​អតិថិជន​។ “Chatbots ​គឺ​តែង​តែ​នៅ​ជាមួយអតិថិជន​​គ្រប់​ពេល​វេលា” សម្តី​របស់លោក James Memije ស្ថាបនិកនៃ AccuServ Heating & Air Conditioning។

#២ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​តែ​ផ្តោត​ទៅ​លើ​ទូរស័ព្ទ​ចល័ត​ភាគ​ច្រើន

Snapchat និង Instagram គឺ​សុទ្ធ​តែ​ជាប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​មាន​ទម្រង់​ផ្តោត​ទៅ​លើ​ទូរស័ព្ទ​ចល័ត​និង​នៅខណ:​ដែល​ Instagram អាច​ភ្ជាប់​ដំណើរ​ការ​តាមរយៈ​​​កុំព្យូទ័រ​គឺ​មាន​អ្នក​ប្រើប្រាស់​តិច​ជាង​អ្នក​ដែល​ភ្ជាប់​តាមរយ:​ទូរស័ព្ទ។ Facebook ទទួល​បាន​ប្រាក់​ចំណូល៨៤​ភាគរយ​ពី​ការ​ផ្សព្វផ្សាយ​តាមរយៈ​ទូរស័ព្ទ​ដែល​នេះ​​បង្ហាញឲ្យ​​ឃើញ​ថា​ភាគ​ច្រើន​នៃ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​គឺ​នៅ​លើ​ទូរស័ព្ទ​របស់​ខ្លួន។

“មាតិកា(Content)ដែល​អ្នក​ផុស​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ត្រូវ​រំលេច​calls-to-actionហើយ​​អ្នក​​ត្រូវ​ចាំ​​ទុ​ក​​ក្នុង​​ចិត្ត​​ថា​​មនុស្ស​​ដែល​​អ្នក​​ផុស​​ទៅ​ដល់​គឺ​​ជា​​អ្នក​​​ប្រើប្រាស់​​ទូរស័ព្ទ​​ចល័ត​។ ពួក​គេ​មាន​ទូរស័ព្ទ​នៅ​ក្នុង​ដៃ​ស្រាប់ ដូច្នេះ​អ្នក​គួរ​ទាញ​យក​ឱកាស​និង​បង្កើត​មាតិកា​ដែល​ជម្រុញ​​ឲ្យ​គេ​ធ្វើ​​សកម្មភាព​” Catherine Jacobs, COO នៃ McQuarries Hunter LLP។

Facebook ពី​ដំបូង​ឡើយ​គឺ​បង្កើត​ឡើង​សម្រាប់​ការ​ប្រើប្រាស់​នៅ​លើ​កុំព្យូទ័រ​ ​បន្ទាប់​មក​វា​បាន​វិវត្ត​ក្លាយ​ជា​ការ​ពេញ​និយម​ប្រើប្រាស់​នៅ​លើ​ទូរស័ព្ទ​។ និន្នាការ​នៃ​ទូរស័ព្ទ​ចល័ត​ដែល​គ្រប​ដណ្តប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នឹងកាន់​តែកើនឡើង ​ដូច្នេះចូរ​ត្រៀមខ្លួន​អ្នក​ឥឡូវ​នេះ។

#៣ កុំ​លុប​បំបាត់ ​platforms ​ដោយ​សារ​តែ​វា​មាន​លក្ខណៈ​ពិសេស​​ស្រដៀង​គ្នា

វា​មិនមែន​ជា​រឿង​អាថ៌កំបាំង​នោះ​ទេ​ដែល​ Facebook និង Instagram ចម្លង​តាម Snapchat។ ឥឡូវ​នេះ​ពួក​វា​មាន​នូ​វ​លក្ខណៈពិសេស​​ស្រដៀង​គ្នា ប៉ុន្តែ​គេ​មិន​ចាំបាច់​ធ្វើឱ្យពួក​វា​ដូច​គ្នា​នោះ​ទេ។ បើ​យើង​មើល​ពី​ខាងក្រៅ ពួក​វា​ហាក់​ដូច​ជា​មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង​រហូត​​ដល់​យើង​​អាច​លុប​ចោល​​មួយ​​ណា​​ក៏​បាន​​ ប៉ុន្តែ platform នីមួយៗ​ក៏​មានសមត្ថភាពនិង​អ្នក​ប្រើ​ប្រាស់​ផ្សេងៗ​គ្នា។

“Snapchat គឺ​នៅ​តែ​ជា​ជម្រើស​ដ៏​ពេញ​និយម​ជាង​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​វ័យ​ក្មេង នៅ​ខណ:​ដែល Instagram គឺជា​​ជម្រើស​ថ្មី​នៃប​ណ្តាញ​សង្គម​។ Facebook គឺ​ជា​ជម្រើស​ដែល​ប្រជាជន​ស្ទើរ​តែ​គ្រប់វ័យ​​មាន​ភាព​ងាយ​ស្រួល​នៅក្នុង​ការ​ប្រើប្រាស់។ ​ដូច​នេះ ​ខណ:​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ទាំង​បី​នេះ​មានលក្ខណៈពិសេស​ដូច​គ្នា​ វា​​នៅ​​តែ​មាន​ការ​ចូល​ចិត្ត​ទៅ​តាម​អ្នកប្រភេទ​​ប្រើប្រាស់​ផ្សេងៗ​គ្នា” បកស្រាយ​ដោយ​ Yosef Adelman, CEO នៃ Falcon Marketing។

នៅ​ខណ:ដែលfeatures​អាច​កាន់​តែ​នឹង​មាន​លក្ខណ:​ស្រដៀង​គ្នា​ច្រើន​​ទៅ​នឹង​platforms​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផ្សេងៗ​គ្នា។ អ្នក​មិន​អាច​លុប​ចោល​​នូវ​ច្រក​នៃ​​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ណា​មួយ​​ដោយ​ផ្អែក​លើ​លក្ខណៈពិសេស​តែ​ម្យ៉ាង​​នោះទេ។ ការធ្វើបែប​នេះអាច​នាំ​ឲ្យ​អ្នក​បាត់បង់​​សមត្ថភាព​របស់​អ្នក​ដើម្បី​ឈាន​ទៅដ​ល់អ្នក​ប្រើ​ប្រាស់។

#៤ វីដេអូ​ត្រូវ​តែ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​មាតិកា​របស់​អ្នក

អ្នក​រាល់​គ្នា​ពិត​ជា​ដឹង​ស្រាប់​ហើយ​​ថា​វីដេអូ​គឺកំពុង​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ការ​ដាក់​​ ​Facebook ads នៅ​ក្នុង​វី​ដេអូ​គឺ​​កំពុង​តែ​មាន​​ការ​​ទាក់ទាញ​និង​​មាន​​ការ​ចូល​រួម​កាន់​តែ​ច្រើន​។ នៅ​ពេល​ដែល​អ្នក​ធ្វើ​វា​បាន​​ល្អ​​ហើយ​​ អ្នក​មិន​ចាំ​បាច់​ចំណាយ​​ប្រាក់​ច្រើន​នោះទេ។

“Snapchat ផ្អែក​ទៅ​លើ​មាតិកា​វីដេអូ​យ៉ាង​ខ្លាំង​ដូចជា​ Stories របស់​ Instagramដែរ វាជា​ការ​បង្ហាញ​ថា​មាតិកា​ជា​វីដេអូ​កំពុង​តែ​គ្រប​ដណ្តប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បច្ចុប្បន្ន​។ ​អាជីវកម្ម​ដែល​រៀន​យ៉ាង​ឆាប់​រហ័ស​អំពី​របៀប​ផ្សព្វផ្សាយ​​​តាមរយៈ​មាតិកា​វីដេអូ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ច្រើន​ជាង​អ្នក​ដែល​មិន​អើពើ​ពី​វា​​សោះ​” សម្តី​របស់​លោក Brain Gwinn, CEO នៃ Greenview Investment Partners។

ប្រភព៖​ www.entrepreneur.com

 

ពាណិជ្ជកម្ម

កត្តា​បឋមបីយ៉ាង​សម្រាប់អ្នកលក់ជោគជ័យ

អាជីពជាអ្នកលក់គឺជាការងារមួយដែលពោពេញទៅដោយសក្តានុពល និងអាច​រកប្រាក់ចំណូលបានខ្ពស់​ប្រសិនបើយើង​ខិត​ខំប្រឹងប្រែង តស៊ូ និង​ចេះតិចនិច​ក្នុងការចរចារ ឬលក់។ នៅប្រទេសជឿន​លឿន​ អាជីពអ្នកលក់​គឺជាអាជីពមួយដែលគេលើកតម្កើង ហើយ​មានអ្នកល្បីៗលំដាប់ពីភពលោកមិនតិចអ្នកទេដែល​ល្បីដោយសារតែ​អាជីព​លក់នេះដូចជា​លោក Joe Girard លោក Zig Ziglar លោក Dale Carnegie ជាដើម។ តើកត្តា​អ្វីខ្លះ​ដែលដែលអាចជួយ​ឱ្យ​អ្នកលក់ជោគជ័យបាន?

លោកអ៊ុង​ សុឆិកា ដែលជាប្រធានផ្នែកលក់ និង​ជានាយក​ផ្នែកបណ្តុះបណ្តាល​របស់ក្រុមហ៊នធានារ៉ាប់រងអាយុជីវិតសុវណ្ណាភូមិឡាយហ្វ៍បានលើកឡើង​យ៉ាង​សាមញ្ញថា អ្នកលក់ជោគជ័យតំបូង​ត្រូវ​មានមានកត្តាបឋមបី គឺ៖

[ad id=”5311″]

១) ពេញចិត្តនឹងក្រុមហ៊ុន ផលិតផល និងជឿជាក់ថាវិស័យ និងក្រុមហ៊ុនដែលគាត់កំពុងធ្វើនឹងរីកចម្រើនទៅមុខ មិនមែនដោយសារលុយ ឬចំណូលតែមួយមុខនោះទេ។

២) មានគោលដៅហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុច្បាស់លាស់ដែលចង់ជោគជ័យនៅក្នុងវិស័យលក់នេះពិតប្រាកដ។ ឧទាហរណ៍៖ គោលដៅរបស់អ្នកលក់អចលនទ្រព្យ គឺផ្តល់ដី និងគេហដ្ឋានដ៏ល្អនៅ​ក្នុង​ក្តី​សុបិន​របស់​អតិថិជន​ដើម្បី​ឲ្យគាត់មានសុភមង្គលបំផុតជាមួយក្រុមគ្រួសារជាមួយនឹងតម្លៃសមរម្យដែលគាត់អាចទទួលយកបាន។

៣) មានវិន័យ និងស្រលាញ់ការរៀនសូត្រ ហើយចូលចិត្តចែករំលែកមិនលាក់អ្វីដែលខ្លួនធ្វើបាន និងអ្វីដែលជាការលំបាករបស់ខ្លួននៅនឹងខ្លួនឯងឡើយ។ ការលក់​មិនមែន​ស្រួលនោះទេ វាជាការលំបាក ដូច្នេះបើទុកក្នុងខ្លួន គឺអាចនឹងស្ទះស្លាប់ ដូច្នេះយើងចាំបាច់ត្រូវធ្វើការងារជាក្រុម ចែករំលែក ភាពជោគជ័យ និង​ការលំបាក​ផ្សេងៗ​រវាងគ្នា​ និងគ្នា និងអ្នកដឹកនាំផ្នែកលក់ជានិច្ច។

ពាណិជ្ជកម្ម

ជំហាន​ទាំង៥ដើម្បី​​បង្កើន​ការមាន​ទំនួល​ខុសត្រូវ​​របស់​បុគ្គលិកអ្នក

ការបកស្រាយ​​ពាក្យថា​ “ទំនួលខុសត្រូវ”គឺ​ងាយ​ ប៉ុន្តែ​​ការលំបាក​នោះ​គឺ​ការប្រាប់​បុគ្គលិក​របស់​អ្នកថា​​​តើ​ពួកគាត់​គួរ​មានទំនួល​ខុសត្រូវ​បែបណា​​ហើយវា​ក៏​កាន់តែ​លំបាក​ចំពោះ​ការធ្វើឲ្យ​ពួកគាត់​​មាន​ទំនួល​ខុសត្រូវ ។ ជាពិសេសគឺ​នៅ​ពេល​ដែល​អ្នកដឹកនាំ​ក្រុម​ភ្លេចថា​គាត់​គឺជា​គម្រូ​ក្នុង​ការបង្ហាញ​ពី​ភាពមាន​ទំនួល​ខុសត្រូវ។​ គាត់​ក៏​មិនបាន​​ត្រិះរិះ​ពិចារណា​​អំពី​អាកប្ប​កិរិយា​របស់គាត់​។ ហេតុ​នេះ​គាត់​នឹង​​មិនអាច​ទទួលបាន​មកវិញ​នូវ​ការមាន​ទំនួល​ខុសត្រូវ​របស់​បុគ្គលិក​​គាត់​ដូចគ្នា​។ ​អ្នក​ត្រូវ​ចំា​ថា​ទំនួល​ខុសត្រូវ​​​​ជា​ផ្នែក​​មួយ​​នៃ​​​បរិយាកាស​​ក្រុមហ៊ុន​ដែល​ទាមទារ​ឲ្យ​​មាន​ការយកចិត្ត​ទុកដាក់​។​ ខាងក្រោមនេះ ​គឺ​​សហគ្រិន​បាន​បកស្រាយ​ពី​ទំនួលខុស​ត្រូវ​ដែល​បុគ្គលិក​គួរតែ​មាន​​និង​ជំហាន​​ដែល​បុគ្គលិក​គួរ​ប្រព្រឹត្ត៖

ទី១ ហ៊ាន​ស្ម័គ្រចិត្ត​​បង្ហាញ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ៖ យើង​ទាំងអស់​គ្នា​តែងតែ​ឃើញ​ក្រុមហ៊ុន​មួយ​ចំនួន​មាន​បញ្ហា​ដដែលៗ​កើត​​ឡើងហើយ​គ្មាន​បុគ្គលិក​​ឬ​អ្នក​គ្រប់គ្រង​ណាលើក​​ពី​ដំណោះស្រាយ​នៃ​បញ្ហា​នោះ​ឡើង​ឡើយ​។ ទង្វើ​បែប​នេះ​អាច​ធ្វើឲ្យ​អាជីវកម្ម​របស់អ្នក​​មាន​បញ្ហា​​នៅ​ថ្ងៃ​មុខ។ ​បើសិនជា​​អ្នក​​ចង់​ឲ្យ​​គាត់ចេះ​មាន​ទំនួល​ខុសត្រូវ​នៅពេល​មាន​បញ្ហា​កើតឡើង ​អ្នក​អាច​លើកជា​អង្គប្រជុំ​ពិភាក្សា​និង​សាកសួរ​បុគ្គលិក​ទាក់ទង​នឹង​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ​។

ទី២ ទទួល​ស្គាល់​​កំហុស​ដែលខ្លួន​បានធ្វើ​៖ បុគ្គលិក​មួយ​ចំនួន​នៅពេល​ដែល​គាត់​ធ្វើ​ខុស​គាត់​តែងតែ​ចង្អុល​ដាក់​អ្នក​ដទៃ​ជាជាង​ទទួល​​ស្គាល់​​កំហុស​របស់​​​​​​ខ្លួន​ឬ​ក៏​គាត់​បែរជា​ដោះសារ​ថា​នេះ​មិនមែន​ជា​ភារកិច្ច​របស់គាត់​ជាដើម​។ ហេតុនេះ​ក្នុងនាម​យើង​ជា​អ្នកដឹកនាំ​យើងត្រូវ​ធ្វើជា​គម្រូ​ល្អ​ដោយ​បង្ហាញ​គាត់ថា​ការដោះស្រាយ​បញ្ហា​ជូន​អតិថិជនឬបញ្ហា​ដែល​កើតមាន​នៅក្នុង​ស្ថាប័ន​​ជា​ការ​ស្វះស្វែង​រក​ដំណោះស្រាយ​រួម​​មិនមែន​ជា​បញ្ហា​របស់​បុគ្គល​ណាម្នាក់​។

ទី៣ ​សម្រេចចិត្ត​ឲ្យ​មាន​ភាពវិជ្ជមាន៖ បុគ្គលិក​ភាគច្រើន​តែងតែ​មិន​ហ៊ាន​បង្ហាញ​​ពី​ការសម្រេចចិត្ត​ឬ​បញ្ចេញមតិព្រោះ​​គាត់​គិតថា​ខ្លួនគាត់​មិនបាន​ទទួលការ​បណ្តុះបណ្តាល​​គ្រប់គ្រាន់​ ចំណេះដឹង​នៅទាប ឬ​មិន​សូវ​មាន​បទពិសោធន៍​ជាដើម​។ វា​គឺជា​ផ្នែក​មួយ​នៃ​​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ដូចគ្នា។ អ្នក​ត្រូវ​ធ្វើឲ្យ​យ៉ាងណា​ដើម្បី​ឲ្យ​បុគ្គលិក​របស់អ្នក​មាន​ភាពក្លាហាន​ ជាជាង​ធ្វើឲ្យ​គាត់​កាន់តែ​មាន​អារម្មណ៍​ថា​​គាត់​អន់ជាង​អ្នកដទៃ​។

ទី៤ គិតឲ្យ​បាន​ស៊ី​ជម្រៅ​ពី​ផលវិបាក​ទាំងឡាយ​មុននឹង​ធ្វើការ​សម្រេចចិត្ត៖ តើ​អ្នក​​ដោះស្រាយ​បញ្ហា​ឲ្យ​អស់​ពី​ចិត្ត​របស់អ្នក​ដើម្បី​​​ក្រុមហ៊ុន​ឬ​អ្នក​គ្រាន់តែ​ធ្វើការ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​? តើ​អ្នក​រក​ដំណោះស្រាយ​យូរ​អង្វែង​សម្រាប់​អតិថិជននិង​ស្ថាប័ន​​​​ឬ​​គ្រាន់តែរក​ដំណោះ​ស្រាយ​​ឲ្យ​រួច​មួយគ្រាៗហើយ​ថ្ងៃក្រោយ​អា​ច​នឹង​មាន​រឿង​ដដែលកើតឡើងវិញ? ដូចនេះ​គិត​ឲ្យ​​​ច្បាស់​​​មុននឹង​សម្រេចចិត្ត​ធ្វើអ្វី​​មួយ។

ទី៥ មានការ​​រំពឹង​ខ្ពស់​ពី​ខ្លួនអ្នក​និង​ក្រុម​របស់អ្នក​៖ នៅពេល​ដែល​អ្នក​មាន​ការប្តេជ្ញា​ខ្ពស់ ទោះបីជា​អ្នក​មិនអាច​ជួយ​បុគ្គលិក​របស់អ្នក​ក៏ដោយ​ប៉ុន្តែ​វាបាន​ជួយ​ជម្រុញ​កម្លាំង​ចិត្ត​ដល់​ពួកគាត់​ឲ្យ​ខិតខំ​ប្រឹងប្រែងអស់​ពី​សមត្ថភាព​ដើម្បី​​​សម្រេច​​គោលដៅ​​របស់​​ក្រុមហ៊ុន​​។​ ម្យ៉ាងវិញទៀត នៅពេល​ដែល​អ្នកព្យាយាម​រក្សា​ឆន្ទៈដ៏​រឹងមាំ​របស់​ខ្លួន​និង​ប្រាប់​ទៅកាន់​​បុគ្គលិក​​ថា​អ្នក​​បាន​ផ្ញើ​ក្តី​សង្ឃឹម​ទុក​នៅនឹង​ពួកគេ​នោះ​គេ​ប្រាកដ​ជា​ខំប្រឹង​មិន​ឲ្យ​អ្នក​អស់​សង្ឃឹមទេ។

ពាណិជ្ជកម្ម

អាថ៌កំបាំងទាំង៥ដែលធ្វើឲ្យអ្នកដឹកនាំមានជំនាញជួបដោយផ្ទាល់ជាមួយបុគ្គលិក

បច្ចុប្បន្ន​អ្នក​តែងតែ​ឮពាក្យ​ការជួប​ផ្ទាល់​រវាង​បុគ្គលិក​និង​អ្នកដឹកនាំ​អាច​មួយ​សប្តាហ៍​ម្តង​ឬ​ក៏​ជួប​ពិភាក្សា​នៅពេល​បុគ្គលិក​មាន​បញ្ហា​ជាដើម​ក្នុង​រូបភាព​ជា​ការប្រជុំ​បូកសរុប​លទ្ធផល​ឬការ​រិះរក​គំនិត​ថ្មី​ទាក់ទិន​នឹង​បញ្ហា​ណាមួយ។ ការជួបផ្ទាល់​រវា​ង​បុគ្គលិក​​និង​អ្នកដឹកនាំ​បែបនេះគឺ​ពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​ណាស់ចំពោះអាជីវកម្មរបស់អ្នក។

ទី១ អ្នកដឹកនាំ​គួរ​មានចម្ងល់​ចំពោះ​​កិច្ចការ​ផ្សេងៗនិង​​​មិន​​ចោទ​ប្រកាន់​ផ្តេសផ្តាស

អ្នក​ដឹកនាំ​ល្អ​មិន​ចេះ​តែចោទប្រកាន់​ផ្តេសផ្តាស​ពី​មូលហេតុ​ដែល​ធ្វើឲ្យការ​បំពេញ​ការងារ​នៃ​បុគ្គលិក​​របស់ខ្លួន​​​អន់ថយ​នោះទេ តែ​គាត់បែរ​ជា​មាន​ចម្ងល់​ទៅលើ​រឿងរ៉ាវ​​ផ្សេងៗ​ដែល​ទាក់ទង​នឹងបញ្ហា​​ដែល​​បុគ្គលិក​​របស់​គាត់​ប្រឈម​។ កត្តា​មួយ​ចំនួនអាច​​ធ្វើឲ្យ​បុគ្គលិក​សម្រេច​ចិត្ត​ធ្វើអ្វី​មួយ​មិនបាន​ត្រឹមត្រូវ ​បញ្ហា​​ដែល​ធ្វើឲ្យ​ពួកគាត់​ខកខាន​​បំពេញ​ការងារ ឬ​ក៏​គាត់​មិនមាន​អារម្មណ៍​ក្នុង​ការធ្វើការ​ជាដើម​។ នៅពេល​ដែល​អ្នក​ដឹកនាំ​មាន​ចម្ងល់​ដូចនេះ​​គាត់​តែង​​តែ​ប្រើ​ឱកាស​នៃ​ការ​ជួប​ផ្ទាល់​​ដើម្បីសាកសួរ​ពី​បញ្ហា​ទាំងនោះដែល​នេះ​អាច​ធ្វើឲ្យ​ទំនាក់​ទំនង​របស់​អ្នក​គ្រប់គ្រង​និង​បុគ្គលិក​កាន់​តែ​ប្រសើរ​ឡើង។

ទី២ អ្នកដឹកនាំ​ត្រូវស្តាប់​ដោយ​យកចិត្ត​ទុកដាក់

នៅពេល​អ្នក​ដឹកនាំ​ជួបផ្ទាល់​ជាមួយ​បុគ្គលិក​​ គាត់​យល់​កាន់តែ​ច្បាស់​ពី​បុគ្គលិក​របស់គាត់​​ព្រោះ​គាត់​បាន​ស្តាប់​ពី​បញ្ហា​របស់​បុគ្គលិក​ឬ​ចំណុច​ផ្សេងៗ​ដែល​បុគ្គលិក​ទាមទារ​ពី​ក្រុមហ៊ុន​។ នៅពេល​ដែល​ជួបផ្ទាល់​បែបនេះ អ្នកដឹកនាំ​មាន​ឱកាស​​ស្តាប់​ច្រើន​ពី​​បុគ្គលិក​ជាជាង​ការ​និយាយ​ទៅកាន់​ពួកគេ​តែ​ម្យ៉ាង​។ មួយវិញទៀត ប្រសិនបើបុគ្គលិក​ស្តាប់​ដោយ​យកចិត្ត​​ទុកដាក់​​ពី​សម្តី​ឬពាក្យ​ណែនាំ​របស់​យើង​ដូចគ្នា​នោះ​យើង​អាច​វាយ​តម្លៃ​បានច្បាស់​ពី​អត្តចរិក​របស់​ពួកគេ។ កាលៈទេសៈ​នៃ​ការ​ជួប​ផ្ទាល់​ជា​ពេល​វេលាអាច​ឲ្យ​ម្នាក់ៗ​អាច​បង្ហាញ​ពី​ទឹកចិត្ត​រៀង​ៗខ្លួន​ចំពោះ​ស្ថាប័ន​និង​ការ​បំពេញ​ការងារ​កន្លងមក។

ទី៣ អ្នកដឹកនាំគួរតែ​ប្រើប្រាស់​ភាពស្ងៀមស្ងាត់

ពេល​ដែល​អ្នក​សួរ​សំណួរ​ទៅកាន់​បុគ្គលិក​ហើយ​ពួកគាត់​ឆ្លើយ​មិនបាន​​អ្នក​គួរ​ប្រើភាព​ស្ងប់ស្ងាត់​មួយ​សន្ទុះ​សិនដើម្បី​​ទុកពេល​ឲ្យ​ពួកគាត់​បាន​​​គិតមុន​នឹង​ឆ្លើយជាជាង​សួរសំណួរ​បន្តទៅ​ទៀត​​ឬ​ក៏យើង​អាច​និយាយ​​ថា “មិនអីទេ អ្នក​អាច​គិត​តាម​សម្រួល​បាន​”។ ទង្វើ​ដូចនេះ​​យើង​កំពុងតែ​បង្ហាញ​ពី​យកចិត្ត​ទុកដាក់​និង​ឲ្យ​តម្លៃ​ចំពោះ​ការគិត អារម្មណ៍ និង​គំនិត​របស់គាត់​។ ការទុក​ពេល​​សម្រាប់​បុគ្គលិ​ក​​ឲ្យ​គាត់​គិត​ពិចារណា​ដូច​ជា​ការ​ផ្តល់​​ពេលវេលា​ឲ្យ​​​គាត់​ក្នុង​ការ​រៀន​ស្វែងយល់​ពី​ខ្លួនឯង​។

ទី៤ ការ​ជួបផ្ទាល់​ជាមួយ​បុគ្គលិក​ប្រៀប​ដូចការ​ហ្វឹកហាត់​ដើម្បី​ភាព​រីក​ចម្រើន

ឧទាហរណ៍​​ដូចជា​អ្នក​រត់​កីឡា ​បើសិនជា​គាត់​ចង់ឲ្យ​សមត្ថភាព​របស់​គាត់​កាន់តែ​រឹងមាំ គាត់​ត្រូវ​ហ្វឹកហាត់​ឲ្យ​កាន់តែ​ប្រសើរ​។ បើ​ធៀប​នឹង​អ្នកដឹកនាំ​វិញ​​​ គាត់ក៏​ត្រូវ​ប្តេជ្ញា​​ធ្វើ​យ៉ាងណា​​ឲ្យ​ការ​ជួបដោយ​ផ្ទាល់​​ជាមួយ​បុគ្គលិក​​កាន់តែច្រើន​គឺមាន​គោល​បំណង​ធ្វើ​ឲ្យ​ការបំពេញ​ការងារ​របស់​បុគ្គលិក​កាន់តែ​​ប្រសើរ​​ឡើង​ដូចគ្នា​​​។ ការប្តេជ្ញា​ចិត្ត​ត្រូវ​មាន​៣​ដំណាក់កាល​៖ ទី១ អ្នក​ដឹកនាំ​ត្រូវ​ត្រៀម​សំណួរ​ឲ្យ​បាន​ត្រឹមត្រូវ​មុន​នឹង​សួរ​ទៅកាន់​បុគ្គលិក​ធ្វើយ៉ាង​ណា​ឲ្យ​ចាក់ចំ​ចំណុច​ខ្វះ​ខាត​នៃ​លទ្ធផល​ការងារ​ឬបញ្ហា​ដែល​ពាក់ព័ន្ធ​។ ទី២​ គាត់ត្រូវ​​ត្រិះរិះ​ពី​វិធី​សន្ទនា​​​។ ទី៣ គាត់​ត្រូវ​រក​មធ្យោបាយ​ផ្សេងៗ​ដែលនាំ​​​ឲ្យ​ការ​ជួបផ្ទាល់​ជាមួយ​បុគ្គលិក​កាន់តែ​ផ្តល់​ផលប្រយោជន៍​ច្រើន។

ទី៥ អ្នកដឹកនាំ​ត្រូវ​ពង្រឹង​អាកប្បកិរិយា​ល្អ​​ជាង​អាក្រក់

ក្នុងនាម​ជា​អ្នកដឹកនាំ​ល្អ​អ្នក​ត្រូវតែ​មាន​អាកប្បកិរិយា​ល្អ​​​វិជ្ជមាន​ដូចជា​លើកទឹកចិត្ត​បុគ្គលិក​​ រិះគន់​ដើម្បី​ស្ថាបនា​ការ​បំពេញការងារ​របស់​បុគ្គលិក វាយ​តម្លៃ​ដោយ​យោង​តាម​ទិដ្ឋភាព​ជាក់ស្ដែង និងផ្តល់​ដំបូន្មាន​ល្អៗ​ទៅកាន់​ពួកគេ​ជាដើម។ ក្នុង​ពេល​​ដែល​បុគ្គលិក​ជួប​ទល់មុខ​គ្នា​ជាមួយ​អ្នក​គ្រប់គ្រង​របស់​ខ្លួន​គឺងាយ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ណាស់ ហេតុនេះ​អ្នក​ដឹកនាំគួរតែ​​ចៀសវាង​ការ​បញ្ចេញ​ឥរិយាបថ​មិនល្អ​ដូចជា​ស្តីបន្ទោស ខឹងសម្បារ មិនពេញចិត្ត​ មាន​ទឹកមុខ​មិនល្អ ជេរប្រទេចផ្តាសា ឬ​ប្រើប្រាស់​អំពើហិង្សា​​តាម​រូបភាព​ផ្សេងៗ។ ផ្ទុយមក​វិញ​ អ្នក​ដឹកនាំ​គួរ​បង្កើតវប្បធម៌នៃ​​សិទ្ធិ​បញ្ចេញ​មតិ​ស្មើៗគ្នា​និង​បើក​ទូលាយ​ចំពោះ​ការ​​រិះ​គន់​គ្រប់បែបយ៉ាង។ ជាពិសេស​អ្នក​ដឹកនាំ​គួរ​ធ្វើ​ឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ស្និទ្ធស្នាល​និងមិន​ខ្លាច​រអារ​ដូចជា​ការ​ជជែកលេង​មុនពេល​ប្រជុំ​ជាដើម។

ពាណិជ្ជកម្ម