spot_img
spot_img
Home Blog Page 74

តើ​ស្នេហា​មាន​ទំនាក់ទំនង​​នឹង​​គីមី​ដែរ​ឬទេ?

 

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​រីករាយ រំភើប ឬ បេះដូង​លោត​ញាប់​ខុស​ពី​ធម្មតា​នៅ​ពេល​អ្នក​មាន​ស្នេហា​ ឬ លួច​ស្រលាញ់​នរណា​ម្នាក់ដែរឬទេ? ​ តើ​អ្នក​ដឹង​ថា​នេះ​បណ្តាល​មក​ពី​អ្វី​ទេ ?

ខាងក្រោម​នេះ​ជា​សារធាតុ​គីមី​ដែល​បង្ករ​អោយ​អ្នក​មាន​អារម្មណ៍​ផ្សេងៗ​នៅ​ពេល​អ្នក​មាន​ជាប់​ទាក់ទង​នឹងស្នេហា​​៖

១. សារធាតុ ​”ហ្វេនីលអេទីលអាមីន” (Phenylethylamine ឬ PEA): ជា​ប្រភេទ​សារធាតុ​អាមីន​ដែល​កើត​ឡើង​ដោយ​ឯងៗ​នៅ​ក្នុង​ខួរក្បាល ឬ អាច​មាន​នៅក្នុង​ប្រភេទ​អាហារ​ខ្លះ​ដូចជា ស្ករសូកូឡា ។ វា​ជា​សារធាតុ​បង្កើន​កំលាំង ឬ ទឹកចិត្ត​ដែល​បង្ករ​ឲ​មាន​ការ​បញ្ចេញ “Norepinephrine ឬ Dopamine”​នៅក្នុងខួរក្បាល ។ ​សារធាតុ​នេះ​កើត​មាន​នៅ​ពេល​អ្នក​មាន​ស្នេហា​ហើយ​វា​ធ្វើ​ឲអ្នក​រំភើប និង រីករាយ ។

២​. Norepinephrine: នៅ​ពេល​សារធាតុ “PEA” បញ្ចេញ​សារធាតុ​នេះ​អ្នក​នឹង​បែក​ញើស​ចុងដៃ​ចុងជើង និង បេះដូង​លោត​ញាប់​ខុសពីធម្មតា ។

​៣. Dopamine: ជា​ប្រភេទ​អ័រម៉ូន​ប្រសាទ​ដែល​ជាប់​ទាក់ទង​នឹង​ការ​ជ្រើស​រើស​ដៃ​គូរ​ស្នេហា ។ នៅ​ពេល​អ្នក​លួច​ស្រលាញ់​នរណា​ម្នាក់​ហើយ​ចង់​បាន​គេ​ធ្វើ​ជា​សង្សារ​នោះ​មាន​ន័យ​ថា​ខួរក្បាល​របស់​អ្នក​កំពុង​បញ្ចេញ​អ័រម៉ូនDopamineហើយ​។

៤. Oxytocin: Dopamine​ជា​អ្នក​ជំរុញ​អោយ​មាន​សារធាតុ​នេះ​ហើយ​វា​កើតឡើង​នៅ​ពេល​មាន​ការ​ប៉ះពាល់គ្នា ។

៥. Endorphins: នៅ​ពេល​ខួរក្បាល​អ្នក​ទទួលបាន​នូវ​ភាព​រំភើប​ពី​ស្នេហា​​នោះ​វា​នឹង​បញ្ចេញ​សារធាតុ Endorphins នេះ ។​ វា​ជា​សារធាតុ​ដែល​ធ្វើ​ឲ​យើង​មាន​អារម្មណ៍​ស្និតស្នាល និង សុខស្រួល​ជាមួយ​អ្នក​ដែល​យើង​ស្រលាញ់ និង​ ជា​អ័រម៉ូន​ដែល​កាត់​បន្ថយ​ការឈឺចាប់​ និង បំបាត់​ភាពតានតឹង ៕

ពាណិជ្ជកម្ម

មិត្តភាពធ្វើអោយជីវិត និងសុខភាពរបស់អ្នកកាន់តែប្រសើរ

មិត្តភាពគឺជាផ្នែក​មួយ​ដែលមានឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព និង​សុខុមាលភាព​របស់​មនុស្សយើងគ្រប់​រូប។ ប៉ុន្តែដើម្បី​រក្សារ និងបង្កើតវានោះគឺ​មិនមែន​ជាការងាយស្រួល​នោះ​ទេ។ ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​មិត្ត​ភាព​នៅក្នុង​ជីវិត​របស់​យើង​ នឹងធ្វើអោយ​យើងងាយស្រួល​ក្នុង​បង្កើត​មិត្ត​ភាព​ថ្មី និង​អភិវឌ្ឍ​ចំណង​មិត្ត​ភាព​នេះ។

ពាណិជ្ជកម្ម

តើ​អាវុធជីវសាស្រ្ត​មាន​តួនាទី និង ទម្រង់​បែបណា ?

តើអ្នក​ដឹង​​ថា​​អាវុធជីវសាស្រ្ត​​មានពណ៍ និង ក្លិន​បែបណា ? ហើយ​​មាន​​តួនាទី​​ធ្វើ​អ្វីខ្លះ ?

មនុស្ស​​ភាគ​ច្រើន​​នឹង​​គិត​​ថា​​អាវុធ​​ជីវសាស្រ្ត​​មាន​​ក្លិន​អាក្រក់ និង មាន​ពណ៍ផ្សេងៗ ប៉ុន្តែ​​ផ្ទុយ​​ទៅ​វិញ​​អាវុធ​ជីវសាស្រ្តភាគច្រើន​​គឺ​គ្មាន​ក្លិន និង ពណ៍​នោះ​ទេ ។

ខាងក្រោម​នេះ​ជា​ប្រភេទ​អាវុធ​ជីវសាស្រ្តទាំង​ ១០​ ​មាន​ដូចជា ៖

១. ស្ពាន់ធ័រម៉ូតាត (Sulfur Mustard):

រួម​បញ្ជូល​ទាំង​ឧស្ម័ន​ម៉ូតាត​គឺ​គ្មានពណ៍ គ្មានក្លិន​នៅ​ក្នុង​ទម្រង់​សុទ្ធ ប៉ុន្តែ​មាន​ពណ៍​លឿងត្នោត ហើយ​មាន​ក្លិន​ដូច រុក្ខជាតិស្ពៃ ខ្ទឹម ឬ ស្រដៀងរំដេង ពេលប្រើក្នុងសង្រ្គាម ។

ពាណិជ្ជកម្ម

ហេតុអ្វីបានជាយើងត្រូវការទទួលទានដំណេក?

អ្នកវិទ្យាសាស្រ្ត​មិនទាន់បាន​បញ្ចាក់អោយ​បាន​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​ហេតុអ្វី​បានជា​មនុស្ស​យើង​ត្រូវការ​ដេក។ ប៉ុន្តែ​ពួក​គេ​បាន​ប្រាកដ​ច្បាស់​ថា មនុស្ស​រាល់គ្នា​ត្រូវ​ការ​ទទួល​ទាន​ដំណេកជា​ដាច់​ខាត។ មនុស្ស​អាច​រស់​រាន​មានជីវិត​បាន​យូរជាងប្រសិន​បើពួកគេមិនបាន​បរិភោគ​អាហារ បើ​ប្រៀប​ធៀប​នឹង​អ្នក​ដែល​មិនបាន​ទទួលទាន​ដំណេក

ពាណិជ្ជកម្ម

អ្វី​ទៅ​ជា​អាហារ​សរីរាង្គ?

organic food
បន្លែសរីរាង្គ

បច្ចុប្បន្ន​នេះ​អាហារ​សរីរាង្គ​កំពុង​តែ​មាន​ការ​ពេញនិយម​យ៉ាង​ខ្លាំង​ជា​ពិសេស​អ្នក​ដែល​មាន​លទ្ធភាព​ថវិកា ។​ បើ​យើង​និយាយ​តាម​លក្ខណ​វិទ្យាសាស្រ្ត​គីមី​ វត្ថុធាតុ​សរីរាង្គ​គឺ​ជា​វត្ថុធាតុ​ដែលមាន​ផ្ទុកធាតុ​កាបូន ។ ប៉ុន្តែ​បើ​យើង​និយាយ​អំពី​អាហារ​សរីរាង្គ​វិញ​គឺវា​​ជា​ប្រភេទ​អាហារ​ដែល​បាន​មក​ពី​ការ​ដាំដុះ​ដោយ​មិន​មាន​ការប្រើប្រាស់​ថ្នាំ​សំលាប់​សត្វល្អិត រឺ សារធាតុ​គីមីផ្សេងៗ ឬនិយាយ​ជា​ខ្លី​ថា​ការ​ដាំដុះ​តាម​លក្ខណៈធម្មជាតិ ​។

ពាណិជ្ជកម្ម

ស្វែង​យល់​ពី​ប្រភព​ថាមពល​នានា

យើងរាល់គ្នាបានដឹងហើយថា​ ថាមពលគឺជា​បេះដូង​សេដ្ឋកិច្ច​របស់​បណ្តាប្រទេសទាំង​អស់​នៅ​លើ​ពិភពលោក​យើង​នេះ។ វា​គឺ​ជា​អ្នក​ដើរតួរ​យ៉ាង​សំខាន់​ក្នុងការ​ធ្វើអោយ​សេដ្ឋកិច្ចជាតិមាន​សកម្មភាព និង​រីកលូតលាស់​ទៅមុខ។ ការកើនឡើងនៃតម្រូវការ​ថាម​ពលនៅ​លើពិភពលោក បាន​ធ្វើអោយ​សកម្មភាព​អភិវឌ្ឍន៍ និង​ការស្វះស្វែងរក​ប្រភព​ថាមពលថ្មីៗ​មាន​ការ​មមារញឹក​យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ក៏​មាន​ការ​ពិភាក្សា​គ្នា​ជាច្រើនអំពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ប្រភព​ថាម​ពល​នីមួយៗ។ ខាង​ក្រោមនេះ​គឺជា​ប្រភព​ថាម​ពល​ដែល​ត្រូវ​បាន​គេប្រើ​ប្រាស់​នៅ​ក្នុង​ពិភព​លោក​នា​ពេលបច្ចុប្បន្ន៖

ពាណិជ្ជកម្ម

ស៊ូណាមីជា​អ្វី ?

ស៊ូណាមី
រលកយក្សស៊ូណាមី

ស៊ូណាមី ​ជា​រលក​សមុទ្រ​យក្ស​ កើត​ឡើង​ដោយ​សារ​ចលនាកញ្ឆក់​​ភ្លាមៗ​នា​ផ្ទៃ​បាត​សមុទ្រ ដែល​បង្ក​ដោយរញ្ជួយដី​ ការ​បាក់ស្រុតដី និង បន្ទុះ​ភ្នំភ្លើងក្រោម​បាត​សមុទ្រ រឺ ការធ្លាក់​អាចម៍​ផ្កាយ ។

ទីតាំង​ស៊ូណាមី

ភាគ​ច្រើន​នៃ​ស៊ូណាមី​ បង្ក​ឡើង​ដោយ​ការរញ្ជួយដី​ ជា​ពិសេស​ការ​រញ្ជួយ​ដី​នៅ​ឯ​ព្រំនៃ​​ផ្លាក​សំបក​ផែនដី​ពីរ នា​បាត​សមុទ្រ​ ។ ការ​ប៉ះ​ទង្គិច​បែប​នេះបញ្ចេញ​ថាមពល​ដ៏​មហិមា​​ បង្កើត​បាន​ជា​រលក​ ដែល​នឹង​ក្លាយ​ទៅ​ជា​ស៊ូណាមី ។

ពាណិជ្ជកម្ម

តើ​ហ្វូស៊ីល​កើត​ឡើង​យ៉ាង​ដូចម្តេច ?

ហ្វូស៊ីលជ័រ​ដែលមានសត្វមូសនៅខាងក្នុង

មាន​វិធី​ជា​ច្រើន​ដែល​បង្កើត​អោយ​មាន​ហ្វូស៊ីល​នៅ​ពេល​ដែល​រុក្ខជាតិ​ និង​ សត្វ​​ងាប់ ។​ ជា​ទូទៅ​ភាវៈរស់​តែងតែ​ពុកផុយ និង បំបែក​ទៅ​ជា​ធាតុ​ផ្សេងៗ​ក្រោយ​ពេល​ងាប់ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​មួយ​ដ៏​ល្អ​វា​អាច​ក្លាយ​ទៅ​ជា​ហ្វូស៊ីល ។

ប៉ុន្តែ​មិន​ថា​វិធី​ណា​ដែល​បង្កើត​អោយ​មាន​ហ្វូស៊ីល​គឺ​វា​ទាមទារ​សំណាង និង លក្ខខណ្ឌ​ដ៏​ល្អ​ឥតខ្ចោះ ។ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្តី​ ហ្វូស៊ីល​រាប់លាន​ត្រូវ​បាន​រក​ឃើញ​ដោយ សារៈមន្ទី អ្នកជំនួញ​ហ្វូស៊ីល មន្ទីរពិសោធ អ្នកស្វែងរកហ្វូស៊ីលឯកជន​។​ ហ្វូស៊ីល​រាបលាន​ដែល​បាន​រក​ឃើញ​វា​ពិត​ជា​មាន​ចំនួន​ច្រើន​តែ​បើ​យើង​ប្រៀបធៀប​ទៅនឹង​ភាវៈរស់​ដែល​ធ្លាប់​បាន​រស់​នៅ​លើ​ផែនដី​ក្នុងរយៈពេល ៥៥០លានឆ្នាំ វា​ពិត​ជា​មាន​ចំនួន​

ពាណិជ្ជកម្ម

តើ​យើង​ត្រូវ​ការ​ប្រូតេអ៊ីន​ប៉ុន្មាន​សំរាប់​រាងកាយ ?

តើ​អ្នក​ធ្លាប់​គិត​ពី​តំរូវ​ការ​ប្រូតេអ៊ីន​សំរាប់​រាងកាយ​របស់​អ្នក​ដែរ​រឺ​ទេ ? ភាគ​ច្រើន​មនុស្ស​ធម្មតា​ពុំ​ខ្វាយខ្វល់​ពី​រឿង​នេះ​ទេ ប៉ុន្តែ​សំរាប់​អត្ដពលិក​ រឺ អ្នក​ហាត់ប្រាណ​តែង​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ​យ៉ាង​ខ្លាំង​ព្រោះ​ការ​បង្កើន​ការ​ទទូល​ទាន​ប្រូតេអ៊ីន​អាច​អោយ​គេ​សំរក​ទម្ងន់ ប៉ុន្តែ​ជួយ​បង្កើន​សាច់ដុំ ។ តើ​វា​ពិត​ដែ​ររឺទេ ? វា​សម​ហេតុ​ផល​ដែរ​ព្រោះ​សាច់ដុំ​កើត​ឡើង​ដោយ​ប្រូតេអ៊ីន ហើយ​ការ​ដែល​ទទួល​ទាន​អាហារ​ដែល​មាន​ប្រូតេអ៊ីន​ជា​ប្រចាំ​អាច​ជួយ​ក្នុង​ការ​បង្កើត​​ និង បង្កើនសាច់ដុំ ។ ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​វា​មិន​មែន​ជា​ករណី​ទាំងអស់​នោះ​ទេ ។

ពាណិជ្ជកម្ម

តើ​ហេតុ​អ្វី​បាន​ជា​សមុទ្រ​មាន​ពណ៌ខៀវ ?

នៅ​ពេល​អ្នក​ទៅ​កំសាន្ត​នៅ​សមុទ្រ​អ្នក​ប្រាកដ​ជា​ធ្លាប់​ឆ្ងល់​ថា ​ហេតុ​អ្វី​បាន​ជា​សមុទ្រ​ជួន​ពេល​ខ្លះ​មាន​ពណ៌ខៀវ ហើយ​ពេល​ខ្លះ​ពណ៌បៃតង​​ជា​មិន​ខាន ។

ជា​ទូទៅ​សមុទ្រ​តែង​មាន​ពណ៌ខៀវ តែ​ពេល​ខ្លះ​វា​ក៏​មាន​ពណ៌​បៃតង នោះ​ក៏​ដោយសារ​​តែ​ផ្កាថ្ម និង ផ្លុងតុង​ដែល​នៅ​ក្នុង​ទឹក ។ តើ​ហេតុ​អ្វី​បាន​ជា​សមុទ្រ​មាន​ពណ៌ខៀវ ?​ មូល​ហេតុ​មួយ​ចំនែក​គឺ​ដោយសារ​ពណ៌ខៀវ​ជា​ពណ៌​នៃ​បរិមាណ​ទឹកភាគ​ច្រើន ។ ទឹក​ស្រូប​ពន្លឺ​ពណ៌ក្រហម ហើយ​ជះ​ត្រឡប់​មក​វិញ​នូវ​ពន្លឺ​ពណ៌​ខៀវ ។​ ដោយសារ​តែ​ថាមពល​របស់វា ពណ៌ខៀវ​អាច​ជ្រៀត​ចូល​ទៅ​ក្នុង​ទឹក​បាន​ជ្រៅ​ជាង​ពណ៌ផ្សេងទៀត បន្ថែម​ពីនេះទៀត ភាគល្អិត​ជា​ច្រើន​នៅ​ក្នុង​ទឹក​ដើរ​តួ​ជា​កញ្ជក់​តូចៗ​ដែល​ជា​ហេតុ​ធ្វើ​អោយ​សមុទ្រ​ជះ​ត្រឡប់​មក​វិញ​នូវ​ពណ៌​របស់ផ្ទៃមេឃ ។

សមុទ្រ​អាច​មាន​ពណ៌ត្នោត​នៅ​ពេល​ទឹក​ទន្លេ​ជួប​ជាមួយ​ទឹកសមុទ្រ ឬ​ ក្រោយ​ខ្យល់ព្យុះ ។ ពណ៌​ក្រហម ឬ បៃតង​មាន​ដោយសារ​ផ្កាថ្ម និង រុក្ខជាតិ​មាន​ជីវិត​នៅ​ក្នុង​ទឹក ។ តំបន់​ដែល​ទឹក​សមុទ្រ​មាន​ផ្ទុក​សារធាតុ​សរីរាង្គ​មាន​ពណ៌ខៀវ​ជា​ពិសេស ៕

ពាណិជ្ជកម្ម

កាក​សំណល់​អេឡិចត្រនិក

បច្ចុប្បន្នគឺ​ជា​យុគ​សម័យ​ដែល​ជឿន​លឿន​ផ្នែកសំភារៈ​បច្ចេក​វិទ្យា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ​ឧបករណ៍​អេឡិចត្រូនិក​ដូច​ជា ទូរស័ព្ទ​ដៃ កាម៉េរា ទូរទស្សន៍ កុំព្យូទ័រ អាយផត និង​ឧបករណ៍​ផ្សេងៗទៀត ដែលមានច្រើនម៉ូដ​ច្រើន​ម៉ាក ​កំពុង​ប្រជែង​គ្នា​ដណ្តើម​ទីផ្សារ​រៀង​ៗ​ខ្លួន។ ឧបករណ៍​ទាំង​នេះ​គឺ​ពោរពេញ​ទៅ​ការ​រចនា​ដែល​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​មាន​ប្រយោជន៍ជាច្រើនសម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​អ្វី​ៗនៅ​លើ​លោកយើងនេះគឺមិនមាន​ភាព​ជានិរន្ត​រ​នោះទេ ហើយឧបករណ៍ទាំង​នេះ​នឹង​ត្រូវ​បោះ​បង់​ចោល​នៅ​ពេល​ដែល​វា​ខូច​ ឬ​ហួស​សម័យ​កាល។ តើឧបករណ៍​ដែល​អេឡិចត្រូនិក​ដែល​គេ​បោះ​បង់ចោល​ហៅថា​អ្វី​ទៅ?​ ហើយ​វា​មាន​ផល​ប៉ះ​ពាល់​ដែរឬទេ?

ពាណិជ្ជកម្ម

តើ​ទឹក​ពុះ​នៅ​សីតុណ្ហភាព​ប៉ុន្មាន​ ?

តើ​សីតុណ្ហភាព​ណា​ដែល​​ធ្វើ​អោយ​ទឹក​ពុះ ? តើ​អ្វី​ដែ​ល​កំនត់​ចំនុច​ពុះ​របស់​ទឹក ? ខាង​ក្រោម​ជា​ចំលើយ​មួយ​ដែល​អ្នក​គួរ​យល់​ដឹង​ :

១. ចំលើយ​ខ្លី : ចំនុច​ពុះ​របស់​ទឹក​គឺ​នៅ​សីតុណ្ហភាព​ ​១០០ អង្សាសែលស្យូស​ រឺ ២១២​ អង្សាហ្វារិនហាយ នៅ​ក្នុង​កំរិតសំពាធ​បរិយាកាស​ស្មើ ១ (1atm)។

២. ចំលើយល្អ : ចំនុច​ពុះ​របស់​ទឹក​ពឹង​ផ្អែក​លើ​សំពាធ​បរិយាកាស​ដែល​ផ្លាស់​ប្តូរ​ទៅ​តាមរយៈ​កំពស់​ ។ ចំនុច​ពុះ​របស់​ទឹក​គឺ ១០០ អង្សាសែលស្យូស​ រឺ ២១២​ អង្សាហ្វារិនហាយ នៅ​ក្នុងកំរិត​សំពាធ​បរិយាកាស​ស្មើ ១ (កំពស់ទឹកសមុទ្រ) ប៉ុន្តែ ទឹក​ពុះ​នៅ​សីតុណ្ហភាព​ទាប​នៅ​ពេល​ដែល​រយៈ​កំពស់​របស់​បរិយាកាស​កាន់​តែ​ខ្ពស់ (លើភ្នំ) ហើយ​ពុះ​នៅ​សីតុណ្ហភាព​ខ្ពស់​នៅ​ពេល​ដែល​សំពាធ​បរិយាកាស​កើន​ឡើង (ក្រោមកំពស់ទឹកសមុទ្រ) ។

ចំនុច​ពុះ​របស់​ទឹក​ក៏​ពឹង​ផ្អែក​លើ​ភាព​សុទ្ធ​របស់​ទឹក​ដែរ ។ ទឹក​ដែល​ផ្ទុក​ភាព​មិន​សុទ្ធ (ដូចជាទឹកអំបិល) ពុះ​នៅ​សីតុណ្ហភាព​ខ្ពស់​ជាង​ទឹកបរិសុទ្ធ ។ បាតុ​ភូត​នេះ​មាន​ឈ្មោះ​ថា“Boiling point elevation”៕

បកប្រែពី : http://chemistry.about.com/od/howthingswork/f/boiling-point-of-water.htm

ពាណិជ្ជកម្ម

ហេតុ​អ្វី​បាន​ជា​អ្នក​យំ​នៅ​ពេល​ហាន់​ខ្ទឹមបារាំង ?

បើ​អ្នក​ធ្លាប់​ធ្វើ​ម្ហូប​នោះ​អ្នក​ប្រាកដ​ជា​ធ្លាប់​ជួប​បញ្ហារ​ក្រហាយ​ភ្នែក រឺ ស្រក់​ទឹកភ្នែក​នៅពេល​បក​សំបក រឺ ហាន់​ខ្ទឹមបារាំង ។ ខ្ទឹមបារាំង​ផ្សំ​ពី​កោសិកា​ជា​ច្រើន​ដែល​កោសិកា​ទាំងនោះ​បែងចែក​ដោយ​ភ្នាស​ជាពីរ​ផ្នែក ។

ពាណិជ្ជកម្ម

យល់​ដឹង​អំពី​ធាតុ​ផ្សំ​នៃ​សារពាង្គកាយ​របស់​មនុស្ស

​          តើ​អ្នក​អាច​ទាយ​ថា​សារពាង្គកាយ​របស់​អ្នក​ផ្សំពី​ធាតុ​អី្វ​ខ្លះ​ទេ​ ? បើ​អ្នក​ចង់​ដឹង​អោយ​កាន់​តែ​ច្បាស់​អ្នក​គួរ​ចំណាយ​ពេល​ពីរ​នាទី​អាន​អត្ថបទ​នេះ។ភាគ​ច្រើន​នៃ​សារពាង្គកាយ​របស់​មនុស្ស​ផ្សំ​ពី​ ទឹក​(H2O) ចំនួន៦៥-៩៥%នៃ​ទំងន់​របស់​កោសិកា​គឺ​ទឹក​ ។ ដូចនេះ​វា​គ្មាន​អី្វ​ដែល​គួរ​អោយ​ភ្ញាក់​ផ្អើល​ដែល​ភាគ​ច្រើន​នៃ​ទំងន់​របស់​សារពាង្គកាយ​ជា​អុកស៊ីសែន ។កាបូន​ដែល​ជា​មូលដ្ឋាន​គ្រឹះរបស់​បណ្តុំម៉ូលេគុល​សរីរាង្គ​មាន​លេខ​រាងទី ២។​ ៩៩%​ នៃ​សារពាង្គកាយ​របស់​មនុស្ស​ផ្សំ​ពី​ធាតុ​តែ​ ៦ប៉ុណ្ណោះ​​មាន​ដូច​ជា: អុកស៊ីសែន​ កាបូន អ៊ីដ្រូសែន អាសូត កាល់ស្យូម និងផូស្វ័រ ។

ពាណិជ្ជកម្ម

វេទមន្ត​គណិត​៖ ទាយ​ចំនួន​បង​ប្អូន​តាម​គណិត​វិទ្យា

ថ្ងៃ​នេះ ខ្ញុំ​សូមណែនាំពី​វិធីងាយ​ស្រួល​មួយ​ដោយ​ប្រើប្រាស់​វេទមន្ត​គណិត​វិទ្យា​ដើម្បីទាយ​ចំនួន​បង​ប្អូនប្រុស​ស្រី។ វិធី​នេះខ្ញុំ​បាន​ប្រើប្រាស់​ កាល​ពី​​ខ្ញុំ​រៀន​ថ្នាក់​ទី​១២ ហើយ​ក៏​បាន​យក​មក​លេង​ពេល​សាលា​ខ្ញុំ​តាំង​ពិពណ៌​វិទ្យា​សាស្រ្ត​ផង​ដែរ គឺ​ថា​សប្បាយ​លេង​ណាស់ ម្នាក់​ៗ​គេ​ឆ្ងល់​គ្រប់ៗ​គ្នា​ ហើយ​ពេល​នោះ គឺមិន​មាន​នរណា​បំបែក​ក្បួន​គ្រូទាយ​បាន​ទេ។ ថ្ងៃ​នេះ​ខ្ញុំ​សូម​ប្រាប់​ពី​ជំហ៊ាន​ និង​ការបំបែក​ក្បួន​គ្រូទាយ​នេះ​ ជូ​ន​ទាំង​អស់​គ្នា​ជា​ការ​កម្សាន្ត:)។

ពាណិជ្ជកម្ម

តើអ្នកធ្លាប់ដឹងតេថាតើសីតុណ្ហភាពប៉ុន្មានដែលត្រជាក់ជាងគេ?

ជាទូទៅអាតូមរបស់​ធាតុ​មួយតែងមានចលនា តែ​បើសិនជា​ធាតុ​មួយ​នោះមាន​សីតុណ្ហភាពត្រជាក់​គ្រប់គ្រាន់​វា​នឹង​ធ្វើ​អោយ​អាតូមរបស់ធាតុនោះលែងមានចលនា​ទាំងស្រុង ដែលចំនុច​សម្មតិកម្ម​នេះ​គេ​អោយ​ឈ្មោះ​ថា​”សូន្យ​ដាច់ខាត”​ ដែល​ពាក្យ​នេះ​មក​ពីពាក្យថា “Absolute zero” ។

ពាណិជ្ជកម្ម