spot_img
spot_img
Home Blog Page 73

ទ្រឹស្តី​នៃ​ស្នេហា

អ្នកចិត្ត​វិទូ និង​អ្នក​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​នូវ​ទ្រឹស្តី​ផ្សេងៗ​គ្នា​ជាច្រើនអំពី​ស្នេហា។ ស្នេហា​គឺ​ជា​តម្រូវការ​ដ៏ចាំ​បាច់​មួយ​សម្រាប់​មនុស្ស​លោក​យើង​នេះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺវា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ​ក្នុង​ការ​ចង់ដឹង​ថា ហេតុអ្វី​បាន​ជា​ស្នេហា​មាន​នៅ​លើលោក​យើង​នេះ?

ពាណិជ្ជកម្ម

កំហុស​នៃ​ការ​សរសេរ​មួយ​ចំនួន​ដែល​កើត​មាន​ក្នុង​ភាសាខ្មែរ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ឃើញ​ថា គេហទំព័រ សៀវភៅ និង ឯកសារជា​ភាសា​ខ្មែរ​មាន​ការីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ប្រ​ជា​ជាតិ​យើង​ទាំង​មូល។ ប៉ុន្តែ​អ្វី​ដែល​យើង​មិន​គួរ​មើល​រំលង​នោះ​គឺបញ្ហា​កំហុស​អក្ខរា​វិរុទ្ធ និង​ការ​ប្រើប្រាស់​ពាក្យ ដែល​តែង​តែ​កើត​មានជា​ញយៗ ដែល​វា​អាច​បង្ក​ឲ្យ

ពាណិជ្ជកម្ម

តើខ្ញុំ​គួរ​ជ្រើស​រើសមុខ​ជំនាញ​វិស្វកម្ម​មួយណា? ភាគ២

អត្ថបទ​មុន​គំនិត​បាន​រៀប​រាប់​អំពី​​មុខ​វិជ្ជា​វិស្វកម្ម​មួយ​ចំនួន​ ដើម្បី​ជា​ប្រទីប​នាំ​ផ្លូវ​​ អោយ​និស្សិត​​ដែល​ចូលចិត្ត​ និង​ចង់​ចាប់​យក​ជំនាញ​នេះ​ធ្វើ​ការ​សម្រេច​ចិត្តអោយបាន​ត្រឹម​​ត្រូវ​ ថា​តើ​មុខ​ជំនាញ​មួយ​ណា​ដែល​គេ​ចង់​បន្ត​ការ​សិក្សា​សម្រាប់​ថ្នាក់​ឧត្តមសិក្សារបស់​ខ្លួន។ មុខ​ជំនាញ​វិស្វកម្ម​គឺជា​មុខ​វិជ្ជា​

ពាណិជ្ជកម្ម

តើខ្ញុំ​គួរ​ជ្រើស​រើសមុខ​ជំនាញ​វិស្វកម្ម​មួយណា? ភាគ១

មុខជំនាញវិស្វកម្មគឺជា​មុខជំនាញ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ដើម្បី​ចូលរួម​ចំនែក​អភិវឌ្ឍ​ប្រទេសជាតិ។ នៅ​ប្រទេស​កម្ពុជា​យើង មាន​សិស្ស​ និស្សិត​មិនច្រើនទេ​ ដែល​ចាប់អារម្មណ៍​និង​យល់ដឹង​អំពី​មុខជំនាញ​នេះ។ នេះ​ប្រហែល​មកពី​ការ​យល់​ដឹងពីមុខជំនាញ​នេះ​មាន​កម្រិត និង​បញ្ហាទីផ្សារការងារ។ មុខជំនាញ

ពាណិជ្ជកម្ម

តើធ្វើយ៉ាងម៉េចដើម្បី​ប្រើប្រាស់​ពណ៌​ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​អារម្មណ៍​?

ពណ៌​គឺអាចធ្វើ​អោយ​ចិត្តសាស្ត្រ​​របស់​មនុស្ស​ផ្លាស់ប្តូរ​បាន។ វា​អាច​ធ្វើ​អោយ​អារម្មណ៍​របស់​មនុស្សល្អ ឬ​អាក្រក់នៅ​ពេលដែលយើង​បាន​ឃើញ​វា។ ​តើ​អ្នក​ដែលមានអារម្មណ៍​មិន​ស្រណុក​នៅ​ពេល​ដែល​អ្នក​ពាក់​សម្លៀក​បំពាក់​ជាមួយ​នឹង​ពណ៌​ណា​មួយ​ ឬ​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​ដែល​មាន​

ពាណិជ្ជកម្ម

តើការមើលទូរទស្សន៍​ផ្តល់​ផល​ប៉ះពាល់ដល់សុខភាព​ដែរ​ឬទេ?

នៅពេល​ទំនេរ​ពីការ​ងារ​ និង​ការ​សិក្សា តើអ្នក​យក​ពេលវេលានេះទៅធ្វើអ្វីដែរ?​ មាន​មនុស្ស​ជាច្រើន​ដែល​ចំណាយ​ពេលទំនេរ​របស់​គេ​ ដោយ​អង្គុយ​សោយ​សុខ​នៅ​មុខ​កញ្ចក់ទូរទ្សន៍។ ពួកគាត់​បាន​ចំណាយ​ពេលជាច្រើន​ម៉ោង​ ដើម្បី​តាម​ដាន​រាល់​កម្មវិធី​ទូរទស្សន៍​ណា​ដែល​ពួក​គាត់​

ពាណិជ្ជកម្ម

វិទ្យាសាស្ត្ររីករាយ៖ ដុតប៉េងប៉ោង​យ៉ាងម៉េចកុំអោយ​ផ្ទុះ?

ថ្ងៃនេះ គេហទំព័រគំនិតសូមណែនាំ​ការពិសោធមួយទៀត​ដែលងាយស្រួល​អនុវត្ត និង​អាច​អោយ​អ្នក​យក​ទៅ​លែង​កំសាន្តជាមួយ​នឹង​មិត្ត​ភ័ក្តិ ឬក៏ក្រុមគ្រួសាររបស់អ្នក។ ការពិសោធន៍នេះមានចំណង​ជើង​ថា “តើដុតប៉េងប៉ោងយ៉ាងម៉េចកុំអោយផ្ទុះបែក?” ។

ពាណិជ្ជកម្ម

EQ នឹង IQ

EQ រឺ IQ

IQ (Intelligence Quotient) ដែល​ប្រែថា​ជា កំរិត​បញ្ញា គឺ​ជា​រង្វាស់​បញ្ញាម្យ៉ាង ។ IQ ជា​តេស្ត​ស្តង់ដា​ ដែល​មាន​ពិន្ទុ​មេដ្យាន 100 និង គំលាត​ស្តង់ដា 15 ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស្ទង់​មើល​ប្រាជ្ញា​មនុស្ស ។ វា​ជា​រង្វាស់​សមត្ថភាព​ក្នុង​ការ​យល់​ដឹង​ ការ​ប្រើប្រាស់​ចំណេះ​ អនុវត្ត​ដើម្បី​សម្របសម្រួល និង​គ្រប់គ្រង​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន រឺ​សមត្ថភាពក្នុង​ការ​​គិត​​ជា​អរូបី តក្កៈ និង​ការ​វិនិច្ឆ័យ​ជាដើម ។

ពាណិជ្ជកម្ម

តើយើងត្រូវការទឹកប៉ុន្មានក្នុងមួយថ្ងៃ?

នេះ​គឺជា​សំនួរ​មួយដែល​តែង​តែ​ត្រូវបាន​ចោទសួរ​ឡើង​នៅក្នុង​សង្គម​រស់​នៅ​របស់​យើង​ក្នុង​ពេល​បច្ចុប្បន្ន ហើយ​វា​ក៏​ជា​សំនួរ​មួយ​ដែល​មាន​ចម្លើយ​ជា​ច្រើន។ ពេល​ខ្លះ​គេបាន​លើក​ឡើង​ថា មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ទឹក​ក្នុង​១ថ្ងៃ​៨កែវ ដែលនេះ​ជា​តម្រូវ​ការ​ចាំបាច់​សម្រាប់​មនុស្ស​ភាគ​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គេ។ ប៉ុន្តែ បរិមាណ​ទឹក​ដែល​អ្នក​ត្រូវ​ទទួល​ទាន​ គឺ​វា​មាន​ការប្រែប្រួល​ទៅ​តាម​កត្តា​ផ្សេងៗ​មួយចំនួនដូច​ជា ភេទ អាយុ កម្រិត​សកម្មភាព និង​បរិស្ថាន​ជុំវិញ​ខ្លួន​អ្នក។

ពាណិជ្ជកម្ម

គណិតវិទ្យារីករាយ៖ គុណលេខគ្រប់ចំនួននឹង១១ ដោយប្រើរយៈពេលតិចជាង៦វិនាទី

អ្នក​ប្រហែល​ជាមិន​ជឿ​ទេ​ថា​ យើង​អាច​គុណ​លេខ​គ្រប់​ចំនួន​នឹង​១១ ដោយ​ប្រើ​រយៈ​ពេល​តិច​ជាង​៦វិនាទី​នោះ។ ប៉ុន្តែ បន្ទាប់​ពី​អ្នក​បាន​អាន​អត្ថបទ​នេះ​ហើយ អ្នក​នឹង​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​អ្នក​នឹង​មិន​ត្រូវ​ការ​ម៉ាស៊ីន​គិត​លេខ​ដើម្បី​គណនា​វា​ទៀត​នោះ​ទេ គឺ

ពាណិជ្ជកម្ម

របក​គំហើញ ៥ យ៉ាងដែល​មាន​អាយុ​កាល​យូរជាង ១០០ ឆ្នាំ

១​ ​គ្រឿងយន្ត: គ្រឿងយន្ត​ដែល​ធ្វើ​ដំនើរ​នៅ​លើ​ផ្លូវ​ដែក​មុន​គេ​បង្អស់​ត្រូវ​បាន​បង្កើត​ឡើងនៅ​ក្នុង​ឆ្នាំ ១៧៦៩ ដោយ​យន្តការី​ជនជាតិ​បារាំងលោក  Nicolas Joseph Cugnot ។ ប៉ុន្តែ​វាគឺ​​ជា​គ្រឿងយន្ត​ដែល​ដើរ​ដោយ​ថាមពល​ចំហាយ​ទឹក​ប៉ុណ្ណោះ ។ នៅ​ក្នុង​ឆ្នាំ ១៨៨៥ លោក Carl Friedrich Benz បាន​រចនា និង បង្កើត​គ្រឿងយន្ត​ទី​មួយ​ដែល​អាច​យក​ជា​ការ​បាន​ដែល​ដើរ​ដោយ​ថាមពល​ចំហេះ​ពី​ក្នុង​ម៉ាស៊ីន​ដោយ​ផ្ទាល់ ។ នៅឆ្នាំដដែលនេះ​ដែរ លោក Gottlieb Daimler បាន​ច្នៃ​បន្ថែម​លើ​បច្ចេកវិទ្យា​ចាស់​ដែល​ក្រោយ​មក​លោក​បាន​បង្កើត​រថយន្ត​កង់បួន​មុនគេបង្អស់ ។

ពាណិជ្ជកម្ម

គណិតវិទ្យា​រីករាយ: ទស្សន៍ទាយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត

តើ​អ្នក​ចង់​ក្លាយ​ជាអ្នក​ទាយ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ដោយ​ប្រើ​គណិត​វិទ្យា​ជា​មធ្យោបាយ​ដែរ​ឬទេ?​ តើអ្នកចង់​អោយ​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​របស់​អ្នក​ភ្ញាក់​ផ្អើល​ដែរ​ឬ​ទេ ថា​អ្នក​អាច​ទាយ​ដឹង​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់​ពួក​គេ​ដោយ​គ្រាន់​តែ​ប្រើ​

ពាណិជ្ជកម្ម

វិទ្យាសាស្ត្រ​រីករាយ១៖ ដកកាក់​ចេញ​ពី​ឈើ​គូស

ថ្ងៃ​នេះគំនិត​សូម​នាំ​មក​ជូន​នូវ​វិធី​ដក​កាក់​ចេញ​ពី​ឈើគូស​ដោយ​មិន​អោយ​ប៉ះ​នឹង​ឈើគូស​ឡើយ។ វិធី​នេះ​អ្នក​អាច​យក​ទៅ​ធ្វើការ​ល្បង​ប្រាជ្ញាជាមួយ​នឹង​មិត្ត​អ្នក​របស់​អ្នក​បាន។

ពាណិជ្ជកម្ម

ការពិត ១០ យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ២)

 

១ សត្វ​កន្លាតអាច​រស់​បាន​រយៈពេល​ ៩ ថ្ងៃដោយ​មិនបាច់​មានក្បាល​រហូត​​​វាឃ្លានដល់​ងាប់ ។

២ ត្រី​បាឡែន​ខៀវ​អាចបង្កើតសម្លេងរហូត​ដល់​ ១៨៨ ដេស៊ីប៊េលដែលជាសម្លេងបង្កើត​ដោយ​​

ពាណិជ្ជកម្ម

ការពិត ១០ យ៉ាងដែលអ្នកស្មានមិនដល់!!!

១ ជាទូទៅ​អណ្តាត​របស់​ត្រី​បាឡែនខៀវពេញវ័យមាន​ទម្ងន់​ធ្ងន់​ជាង​ដំរី​វ័យជំទង់។

២​ ជា​រៀងរាល់​ថ្ងៃ​ផែនដី​កើន​ទម្ងន់ ១០០ តោន ដោយសារ​តែ​លំហូរចូល​នៃ​ធូលី​ពី​ក្នុង​លំហរ​មក កាន់ផែនដី ។

ពាណិជ្ជកម្ម

ម្សៅបូរ៉ាក់ជាអ្វី?

​​          បូ​រ៉ាក់​ជា​សារ​ធាតុ​ដែល​បង្កើត​ឡើង​ពី​សារធាតុ​រ៉ែ​ធម្មជាតិ​ឈ្មោះ​សូដ្យូមបូរ៉ាត ។ ម្សៅ​បូរ៉ាក់​មាន​តួនាទី​ច្រើន​យ៉ាង​ដែល​គេ​អាច​ប្រើប្រាស់​ក្នុង​គ្រឿង​សំអាង ឬ​ ជា​ភ្នាក់ងារ​សំអាត​ផ្សេងៗ​ ។ ជា​ទូទៅ​សារធាតុ​បូរ៉ាក់​មាន​ប្រសិទ្ធិភាព ២​​​ ទៅ ៣​ ឆ្នាំ ហើយ​ត្រូវតែ​រក្សា​ឲឆ្ងាយពី​សំនើម ។

សារធាតុ​បូរ៉ាក់​ត្រូវ​បាន​រក​ឃើញ​ប្រើប្រាស់​មុន​ដំបូង​គេ​នៅ​សតវត្សទី ១០ នៅ​ប្រទេស​ចិន​ដែល​វា​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់ធ្វើឲ្យ​ក្អមឆ្នាំង​រលោង ។ ចាប់​តាំង​ពី​ពេល​នោះ​មកសារធាតុ​បូរ៉ាក់​ត្រូង​បាន​គេ​ប្រើប្រាស់​ធ្វើ​ជា​សារធាតុ​សម្អាត គ្រឿងសំអាង និង ថ្នាំ​ការពារ​សត្វល្អិត​ជាដើម ។

ពាណិជ្ជកម្ម

តើខ្ញុំគួរចាប់យកជំនាញជាវិស្វករដែរឬទេ?

មនុស្ស​ម្នាក់ៗ​តែង​តែ​មាន​ចំណង់​ចំណូល​ចិត្ត​ និង​មានជំនាញ​ខុស​ៗគ្នា។ ហេតុនេះ​ហើយ គឺ​មាន​តែ​អ្នក​ទេ​ដែល​អាច​កំណត់​គោល​ដៅ​ខ្លួន​ឯង ថា​តើ​អ្នក​គួរ​ជ្រើស​យក​ជំនាញ​មួយណា​សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ​របស់​អ្នក។ តែ​ប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍​មុខ​ជំនាញ​វិស្វកម្ម សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ​របស់​អ្នក ហើយ​ចង់​ដឹង​ថា​

ពាណិជ្ជកម្ម

តើអ្វីទៅជាវិស្វកម្ម?

នៅ​ប្រទេស​កម្ពុជា​យើង មុខ​វិជ្ជាវិស្វកម្ម​មិន​សូវជា​ពេញ​និយមប៉ុន្មាន​នោះ​ទេ ហើយ នៅ ពេល​ដែល​គេ​និយាយ​ពីមុខវិជ្ជា​វិស្វកម្ម (Engineering) នោះ គឺគេច្រើន​សំដៅលើ​វិស្វកម្ម​សំណង់​ស៊ី​វិល​។ ហេតុ​ដូចនេះ​ហើយ ដើម្បី​អោយ​មាន​ការ​យល់​ដឹង​កាន់​តែ​ទូលំទូលាយ​អំពី​មុខវិជ្ជា​នេះ ថ្ងៃ​នេះគេហទំព័រ​គំនិត​សូម​លើកយក​អត្ថ​បទ​នេះ មក​បកស្រាយ

ពាណិជ្ជកម្ម

៥សំណួរដែលពិបាកឆ្លើយនៅពេលសម្ភាសន៍ការងារ

ដើម្បី​ទទួលបាន​ជោគ​ជ័យ​ក្នុងពេល​សម្ភាសន៍ គឺយើង​ត្រូវ​ដឹង​ និង​យល់ចិត្ត​អ្នក​សម្ភាសន៍ថា​គេ​ចង់​បាន​អ្វី និង​ត្រូវការ​អ្វី? មានសំណួរជាច្រើន​ដែល​នឹង​ត្រូវ​បាន​សួរ​នៅ​ពេល​សម្ភាសន៍​ដែល​អ្នក​គួរ​តែ​ត្រៀម​ខ្លួន​ឱ្យ​រួចរាល់​ទុក​ជាមុន។ អ្នកត្រូវតែ​ដឹង និង​កំនត់​ឱ្យ​បាន​ច្បាស់​ថា​ តើ​គេកំពុង​តែចង់បាននូវ​ចម្លើយ​អ្វី​ពីអ្នក។ ក្នុង​អត្ថបទ​នេះ យើង​សូមលើ​យក​នូវ​សំណួរ​ចំនួន​៥ ដែល​តែង​តែ​ត្រូវ​បាន​សួរ ហើយ​វា​ក៏ជា​សំណួរ​ដែល​ពិបាក​នឹង​ឆ្លើយ​ផង​ដែរ៖

១- ចូរអ្នក​រៀបរាប់​អំពី​ខ្លួន​អ្នកផ្ទាល់?

សំណួរ​នេះ​គឺជា​សំណួរ​សំខាន់​មួយ​ដែល​គេតែង​និយម​សួរ​ក្នុង​ពេល​សម្ភាស​ន៍ការងារ។ អ្វី​ដែល​អ្នកសួរ​ចង់​ដឹងនោះគឺ ​ តើ​អ្នក​អាច​ជួយ​បាន​ការ​ងារ​អ្វី​ខ្លះ​ដល់​ក្រុម​ហ៊ុន​របស់គេ? តើ​អ្នក​អាច​នឹង​ផ្តល់​ផល​ប្រយោជន៍អ្វី​ខ្លះ​ដល់ក្រុម​ហ៊ុន​របស់​​គេ​នោះ?

អ្នក​សួរ​គេ​​ចង់​ដឹង​អំពី​ ជំនាញ សមត្ថភាព​ បទពិសោធន៍​ និងភាពខ្លាំង​របស់​អ្នក ជាពិសេស​នោះ​គឺអ្វី​ដែល​ទាក់​ទង​ទៅ​នឹង​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើការ​សម្ភាសន៍។ អ្នកអាច​ជា​អ្នក​លង​តន្ត្រី​ដ៏​ចំណាន​ម្នាក់ ប៉ុន្តែ​អ្នក​ដែល​សម្ភាសន៍​អ្នក​នឹងមិន​ចាប់​អារម្មណ៍​នោះទេ ប្រសិន​បើ​ការងារ​ដែល​អ្នក​ដាក់​ពាក្យ​សុំ​នោះ​មិន​មែន​ទាក់​ទង​នឹង​តន្ត្រី។ អ្នកគួរ​តែ​ធ្វើការ​ផ្តោត​ទៅ​លើ​ចម្លើយ​ណាដែល​គេ​កំពុងតែសួរ ហើយ​ចៀសវាង​នូវ​ចម្លើយ​ដែលមិនមានការទាក់ទង​នឹងការ​ងារ​របស់​អ្នក។

២- ហេតុអ្វី​បាន​ជា​អ្នក​លាឈប់ ឬចាក​ចេញ​ពី​កន្លែងធ្វើ​ការ​ចាស់​របស់​អ្នក?

នេះ​ជា​សំណួរ​មួយ​ដែល​អ្នក​អាច​នឹង​ត្រូវ​បាន​សួរ។ អ្នក​សម្ភាសន៍​ចង់​ដឹង​ថា តើ​មាន​បញ្ហា​អ្វី​ដែល​បណ្តាល​ឱ្យ​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ​កន្លែង​ធ្វើ​ការ? តើ​អ្នក​ជា​អ្នក​បង្ក​បញ្ហា​ដល់​ក្រុមហ៊ុន? ហើយ​បញ្ហា​នេះ​នឹង​អាច​កើត​ឡើង​ម្តង​ទៀត​ដែរ​ឬទេ?

ប្រសិន​បើ​​អ្នក​កំពុង​តែ​រក​ការ​ងារ​ថ្មី​ធ្វើ​ដោយ​សារ​តែ​ត្រូវ​គេ​បណ្តេញ​ចេញ ឬ​ត្រូវ​គេ​កាត់​បន្ថយ​បុគ្គ​លិក អ្នក​គួរ​តែ​ត្រូវ​ត្រៀម​ចម្លើយ​នៃ​សំណួរ​នេះ ឱ្យ​បាន​រួច​រាល់ ដោយ​ផ្តល់​នូវ​ចម្លើយ​ដែល​សង្កត់​ទៅ​លើ​ន័យ​វិជ្ជមាន ជា​ជាង​អវិជ្ចមាន។

អ្នក​ប្រហែល​ជា​អាច​ឆ្លើយ​ថា៖ វា​គឺជា​បទពិសោធន៍​ដែល​ខ្ញុំ​ចង់​បំភ្លេច​វា ប៉ុន្តែ​ខ្ញុំ​បានទទួល​មេរៀន​មួយ​ដ៏​ល្អ​ពី​បទ​ពិសោធន៍​នេះ។

នៅ​ពេល​ដែលជួប​បញ្ហា​អ្វី​ដែល​មិន​ល្អ​នៅ​ក្នុង​បទ​ពិសោធន៍​ការងារ​របស់​អ្នក អ្នក​ត្រូវ​តែ​ផ្លាស់​ប្តូរ​របៀប​ឆ្លើយដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​វា​ទេរ​ទៅ​រក​ភាព​វិជ្ជមាន​វិញ។

៣- ហេតុអ្វី​បានជា​អ្នក​ចង់​ធ្វើ​ការ​នៅ​ទី​នេះ?

អ្នក​សម្ភាសន៍​ចង់​ស្តាប់​នូវ​ចម្លើយ​របស់​អ្នក​ថា ហេតុ​អ្វី​បានជា​អ្នក​ជ្រើសរើស​ក្រុម​ហ៊ុននេះ ឬ​ក៏​មុខ​តំណែង​ណា​មួយ​ដែល​អ្នក​កំពុង​ដាក់​ពាក្យ​សុំ។

ចម្លើយ​ដែល​អ្នកមិន​គួរ​ឆ្លើយ​នោះ​គឺ៖ ខ្ញុំ​បាន​ឃើញ​វា​នៅ​លើ​ទំព័រ​ស្វែង​រកការងារ ហើយ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​បំពេញ​មុខ​តំណែង​នេះ​បាន។ ចម្លើយ​នេះ គឺវា​ប្រហាក់​ប្រហែល​នឹង​ការ​សុំ​នារី​ម្នាក់​ដើម្បី​ធ្វើ​ជា​គួរ​គ្រង ហើយ​នៅ​ពេល​ដែ​ល​នាង​សួរ​ទៅ​វិញថា “ហេតុអ្វី​បាន​ជា​លោកចង់​រៀបការ​ជាមួយ​ខ្ញុំ?”  បុរស​នោះ​ឆ្លើយ​ថា៖ ខ្ញុំតែង​ចង់​រៀប​ការ ហើយនាង​គឺជា​មនុស្ស​ស្រី។ ចម្លើយ​នេះ​គឺជា​ចម្លើយ​ដែល​ទទួលយក​បាន​នោះ​ទេ។

អ្នកគួរ​តែ​ធ្វើ​ការសិក្សា​ស្រាវ​ជ្រាវ​ទៅ​លើ​ក្រុម​ហ៊ុន​ដែល​អ្នក​កំពុងតែធ្វើ​ការ​ដាក់​ពាក្យដូចជា​គោល​នយោបាយ​របស់​ក្រុម​ហ៊ុន និង​បេសកម្ម​ជា​ដើម។ អ្នក​អាច​ឆ្លើយ​ថា គោល​នយោបាយ​ និង​បេសកម្ម​របស់​ក្រុម​ហ៊ុន​នោះ​ ស្រប​ទៅ​នឹង​គោល​គំនិត​របស់​អ្នកហើយ​ជាអ្វី​ដែល​ខ្ញុំ​កំពុង​តែ​ស្វែង​រក។

ចម្លើយ​ផ្សេងទៀត​សម្រាប់​សំណួរ​មួ​យ​នេះ គឺអ្នក​ទៅ​សម្ភាស​ដើម្បី​ចង់​ដង់​ឱ្យ​បាន​ច្បាស់​ថា តើ​កន្លែង​នេះ​ស័ក្តិ​សម​អ្នក​ដែរ​ឬទេ ឬមួយ​ក៏​អ្នក​អាច​ធ្វើ​ការងារនោះ​បាន​ដែរ​ឬទេ។ ចូរ​ចាំ​ថា​ អ្នក​ទៅ​សម្ភាស​ដើម្បី​ធ្វើ​សង្កេត និង​ស្វែង​យល់​ឱ្យ​បាន​ច្រើន​ចំពោះ​ក្រុម​ហ៊ុន​នោះថា​តើ​អ្នក​គួរ​តែ​ធ្វើការ​ឱ្យ​ក្រុមហ៊ុននេះ​ដែរ​ឬទេ ដោយ​មិន​មែន​ទៅ​ទី​នោះ​ដើម្បី​ឱ្យ​តែ​គេ​សង្កេត​និង​ស្វែង​យល់​ពី​អ្នក​នោះ​ទេ?

៤- តើ​អ្នក​មានចំនុចខ្សោយ​អ្វី​ខ្លះ?

នេះ​ជា​សំណួរ​មួយ​ដែល​ពិ​បាក​ឆ្លើយ។ ប្រសិន​បើ​អ្នក​ឆ្លើយ​ដោយ​ទទួល​ស្គាល់​ថា​អ្នក​មាន​បញ្ហា​អ្វី​មួយនោះ គឺបី​ដូច​ជា​អ្នកលក់​ខ្លួន​ឯ​ង​ដូច្នោះ​ដែរ។

និយោជកនឹង​ធ្វើ​ការ​ស្តាប់​ពី​របៀប​រៀប​រាប់​អំពី​គុណ​វិបត្តិ​របស់​អ្នក។ ប្រសិន​បើ​មាន​សំណួរ​នេះត្រូវ​បានសួរ អ្នក​ត្រូវ​តែ​សង្កត់​ទៅ​លើ​ន័​យ​វិជ្ជមាន ពោl​គឺ​និយាយ​អំពី​ជំនាញ​ និង​ចំណេះ​ដឹង​ដែល​អ្នក​កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​ឱ្យ​កាន់តែ​ប្រសើរ​នៅ​ក្នុង​ការ​ងារ​របស់​អ្នក។ ជ្រើស​រើស​គុណ​វិបត្តិ​មួយ​ដែល​អ្នក​មាន ហើយ​ប្រាប់​នូវ​វិធី​ដែល​អ្នក​ដោះ​ស្រាយ​សម្រាប់​បញ្ហា​នោះ។ ខាង​ក្រោម​នេះ គឺជា​ឧទាហរណ៍មួយ​ដែល​អ្នក​អាច​យក​តម្រាប់​តាម៖

ខ្ញុំជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​សម្លឹង​អ្វី​ដែល​ធំ។ ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថា ពេល​ខ្លះមាន​ចំណុច​ខ្លះ​ខ្ញុំ​មិនបាន​ធ្វើ​ការពិនិត្យ​ឱ្យ​បាន​ល្អិត​ល្អន់។ ហេតុនេះ​ហើយ ខ្ញុំ​តែង​ជ្រើស​រើស​នរណា​ម្នាក់​ដែល​ជាមនុស្ស​ល្អិត​ល្អន់​មកចូល​រួម​ក្នុង​ក្រុម​របស់​ខ្ញុំជា​និច្ច។

អ្នក​ត្រូវ​ឆ្លើយ​នូវ​សំណួរឱ្យ​មាន​លក្ខណៈ​វិជ្ជមាន​ជានិច្ច។ ប្រសិន​បើ​អ្នក​ប្រាប់​អ្នក​សម្ភាសន៍​ថា​អ្នក​មាន​គុណ​វិបត្តិ​ណា​មួយ​នោះ អ្នក​ត្រូវ​តែ​ផ្តល់​ចម្លើយ​មួយ​ដែល​ប្រាប់​នូវ​វិធី​ដែល​អ្នក​ប្រើប្រាស់​ក្នុង​ការ​ដោះស្រាយ​នូវ​គុណ​វិបត្តិ​នោះ។

៥- តើ​អ្នកមានសំណួរ ឬ​ចម្ងល់​អ្វី​ដែរ​ឬ​ទេ?

ទេ ខ្ញុំគិត​ថា​អ្នក​បាន​ប្រាប់​ខ្ញុំ​លម្អិត​រាល់​អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​រួច​ទៅ​ហើយ។ ខ្ញុំ​ប្រាកដ​ជាមាន​សំណួរ​ជាច្រើន​ដែល​ត្រូវសួរ​​ប្រសិន​បើ​ខ្ញុំ​បាន​ទទួល​ការងារនេះ។

នេះជាចម្លើយ​ដែល​មនុស្ស​ភាគ​ច្រើន​ឆ្លើយ​នូវ​សំណួរ​នេះ។ នេះ​មិន​មែន​ជា​ចម្លើយ​ដែល​ត្រឹមត្រូវ​ទេ។ នៅ​ពេល​ដែល​អ្នក​ទទួល​បាន​ការងារហើយ​នោះ វា​ប្រហែល​ជា​យឺត​ពេល​ហើយ​ដើម្បី​ធ្វើ​ការ​សួរ​នូវ​រាល់​សំណួរ។

និយោជក​នឹង​រង់​ចាំ​នូវសំណួរ​របស់​អ្នក​ដើម្បី​ចង់​ដង់​ថា​តើ​តើ​មាន​ចំណាប់ ​អារម្មណ៍​យ៉ាង​ណា​ក្នុង​ការ​ធ្វើការ​នៅក្នុង​ក្រុម​ហ៊ុន​របស់​គេ។ ខាង​ក្រោមនេះ​គឺជា​សំណួរ​ដែល​ល្អៗ​ដែល​អាច​សួរ​ក្នុង​ពេល​សម្ភាសន៍។

“បាទ ខ្ញុំ​មាន​សំណួរ​ខ្លះៗ។ បើ​តាម​ការសួរ​របស់​លោក​ក្នុង​ពេល​សម្ភាសន៍ វា​ដូចជា​លោក​កំពុង​តែ​មាន​បញ្ហាជាមួយ​នឹង​អតិថិជន។ តើ​លោក​អាច​ប្រាប់​បន្ថែម​ខ្លះ​ៗ​អំពី​ស្ថាន​ភាព​បច្ចុប្បន្ន​ដែរ​ឬ​ទេ? តើ​មានការ​លំបាក​អ្វី​ខ្លះ​ដែល​និយោកជិក​ថ្មី​នឹង​ជួប​ប្រទះ​?”

ប្រ​សិន​បើ​អ្នក​មិន​​សួរ​សំណួរ​បន្ថែម​នោះ​ទេ អ្នក​នឹង​បាត់​បង់​ឱកាស​ដើម្បី​ធ្វើ​ការ​ប្រមូល​ពត៌មាន​នានា​ដែល​ជា​កត្តា​ក្នុង​ការ​សម្រេច​ចិត្ត​ថា​តើ​ទី​កន្លែង​នេះ​ស័ក្តសម​នឹងអ្នក​ដែរ​ឬទេ។

រាល់​អ្នក​សម្ភាសន៍​នីមួយៗ​តែង​តែ​មាន​របៀប​សួរ និង​សំណួរ​ខុសៗគ្នា។ សំណួរ​ទាំង៥​ខាង​លើ​គឺជា​សំណួរ​ដែល​តែង​ត្រូវ​បាន​សួរ​ជា​ញយៗ ហេតុដូចនេះ​ប្រសិន​បើ​អ្នក​បាន​ត្រៀម​ខ្លួន​រាល់​សំណួរ​ខាង​លើ​ហើយ​នោះ អ្នក​នឹង​មាន​ប្រៀប​ទៅ​លើ​អ្នក ​ដ៏​ទៃ​ទៀត​ដែល​មិន​បាន​ត្រៀម​ខ្លួនទុក​ជាមុន។

 

 

ពាណិជ្ជកម្ម

តើអ្នកដឹង​ទេ?

នៅលើ​សកលលោក​មាន​រឿង​គួរ​អោយ​ចាប់​អារម្មណ៍​ជាច្រើន​ដែល​យើង​មិន​បាន​ដឹង​ និង​យក​ចិត្ត​ទុក​ដាក់។ ដូចនេះ គេហទំព័រ​គំនិត​សូម​លើ​កយក​នូវ​ ព្រឹត្តិការណ៍​ និង​ស្ថិតិគួរអោយ​ចាប់​អារម្មណ៍​ដែល​កើត​មាន​នៅលើ​សកលលោក នៅ​ក្នុង​អត្ថបទ​ តើអ្នក​ដឹង​ទេ​នេះ។

ពាណិជ្ជកម្ម