spot_img
spot_img
Home Blog Page 75

តើ​សេដ្ឋកិច្ច​គឺ​ជា​អ្វី?

អត្ថបទនេះជាការឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកនិពន្ធទៅលើវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្អែកលើតថភាពសង្គម តាមការយល់ឃើញរបស់គាត់ ដោយរំលេចចេញនូវទ្រឹស្ដីសេដ្ឋកិច្ចមួយចំនួន ជាការចែករំលែកដើម្បីបញ្ឆេះការគិតតាមបែបសេដ្ឋកិច្ចសម្រាប់ប្រិយមិត្តទាំងឡាយ តែមិនត្រូវយកធ្វើជាអំនះអំនាងក្នុងការសិក្សាស្រាវជ្រាវឡើយ។

ការស្វែងយល់ពីសេដ្ឋកិច្ច ចាប់ផ្តើមពីសំណួរខ្លីមួយគឺ៖ «អ្វីជាសេដ្ឋកិច្ច?»

ខ្ញុំសង្កេតឃើញថា មានការកំណត់និយមន័យផ្សេងៗ ចំពោះពាក្យថាសេដ្ឋកិច្ចនេះ។ គេច្រើនឲ្យនិយមន័យសេដ្ឋកិច្ច ថាជាមុខវិជ្ជាដែលផ្តោតចម្បងលើការរុករកនូវវិធីដើម្បីធ្វើការវិភាជ (ការបែងចែក) ធនធានដែលមានកម្រិត ឲ្យប្រកបដោយប្រសិទ្ធផល។ ឬកាន់តែខ្លីជាងនេះ គេថាសេដ្ឋកិច្ចជាការសិក្សាទៅលើការផ្គត់ផ្គង់ និងតម្រូវការ។ សម្រាប់អ្នកដែលមិនធ្លាប់បានសិក្សាអំពីវា សេដ្ឋកិច្ចមើលទៅហាក់ដូចជាគ្មានអ្វីក្រៅពីនិយមន័យទាំងពីរដែលបានផ្ដល់ពីខាងលើឡើយ។ ជាការពិត និយមន័យទាំងពីរខាងលើសុទ្ធតែត្រឹមត្រូវ ប៉ុន្តែភាពត្រឹមត្រូវ មិនមានន័យថាគ្រប់ជ្រុងជ្រោយនោះទេ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា សេដ្ឋកិច្ចមានបង្កប់នៅក្នុងគ្រប់ព្រឹត្តិការណ៍ដែលយើងជួបប្រទះរាល់ថ្ងៃ។ នៅក្នុងគ្រប់រឿងទាំងអស់ រាប់តាំងពីរឿងតូចតាច រហូតដល់រឿងដែលមានសារៈសំខាន់បំផុត។ ឧទាហរណ៍ថា អ្នកចង់ទិញសម្លៀកបំពាក់ថ្មី។ ពេលនោះ ទោះអ្នកមិនបានដឹងខ្លួនក៏ដោយ អ្នកប្រហែលជាបានថ្លឹងថ្លែងជាមុន ទៅលើ «អត្ថប្រយោជន៍» (Utility) នៃការចំណាយទិញសម្លៀកបំពាក់ថ្មីនេះ ដែលអាចជាភាពស្រស់ស្រាយក្នុងអារម្មណ៍ ឬការសរសើរពីមិត្តភក្តិ ពេលឃើញសម្លៀកបំពាក់ថ្មីរបស់អ្នក។ ទន្ទឹមនឹងនេះ អ្នកក៏ប្រហែលជាត្រូវថ្លឹងថ្លែងផលវិជ្ជមានទាំងនោះ ទៅនឹង «ថ្លៃឱកាស» (Opportunity Cost) ដែលនឹងកើតមានមិនអាចជៀសវាងបាន ព្រោះដើម្បីទិញ អ្នកត្រូវចំណាយធនធាន (ទឹកប្រាក់) ដែលអ្នកអាចនឹងយកទៅប្រើប្រាស់លើជម្រើសដទៃទៀត ដូចជា មើលកុន ចូលបរិភោគអាហារឆ្ងាញ់ៗនៅហាងដែលអ្នកចូលចិត្តជាដើម បើអ្នកសម្រេចចិត្តមិនទិញសម្លៀកបំពាក់នោះ។ នេះហើយជាសេដ្ឋកិច្ច។

សេដ្ឋកិច្ចប្រហែលជាមិនអាចបកស្រាយពីកំណកំណើតសកលបានទេ តែវាអាចពន្យល់អ្នកពីវិធីប្រើប្រាស់សកលលោកដើម្បីរស់នៅបាន។ សំណួរដូចជា «តើមនុស្សលោកត្រូវធ្វើយ៉ាងណាដើម្បីអាចរស់នៅបានក្នុងអនាគតដ៏វែងឆ្ងាយ រហូតរាប់លានឆ្នាំខាងមុខ?» ជាសំណួរមួយបែបសេដ្ឋកិច្ចយ៉ាងប្រាកដ។ តើគេគួរស្វែងរកធនធានផ្សេងៗទៀតដែលមិនធ្លាប់ប្រើនៅលើផែនដីនេះ? ឬទៅរុករកធនធាននាភពដទៃ? (វាប្រហែលមិនងាយស្រួលដូចដែលថា តែក៏មិនប្រាកដថាធ្វើមិនកើតនោះដែរ!)។ និយាយឲ្យងាយ គឺខ្ញុំចង់ឲ្យអ្នកយល់ថាសេដ្ឋកិច្ចគឺមានភាពធំទូលាយលើសពីនិយមន័យបែបអភិរក្សនិយមដែលគេបានកំណត់ឲ្យ។ ពិតណាស់ ឲ្យតែនិយាយពីសេដ្ឋកិច្ច គេអាចនិយាយពីលុយ អត្រាការប្រាក់ អតិផរណា ឬនិកម្មភាព (ភាពគ្មានការងារធ្វើ)។ តែខ្ញុំចង់ឲ្យអ្នកយល់ថា សេដ្ឋកិច្ចមិនមែនមានតែប៉ុណ្ណេះទេ។

ដើម្បីឲ្យយល់ច្បាស់ពីសេដ្ឋកិច្ច យើងត្រូវដឹងពីទ្រឹស្តីនៃសេដ្ឋកិច្ច ពីទំនាក់ទំនងអថេរសេដ្ឋកិច្ច (economic variables)។ ប៉ុន្តែ យើងក៏ត្រូវចាំទុកក្នុងចិត្តថា ទ្រឹស្តីសេដ្ឋកិច្ចដែលមានតាំងពីដើម រហូតមកដល់សព្វថ្ងៃ នៅមានកម្រិត និងមានចន្លោះប្រហោង។ តើនេះជាការធ្វេសប្រហែសរបស់សេដ្ឋវិទូមែនទេ? ទេ វាមិនមែនជាការធ្វេសប្រហែសទេ។ ផ្ទុយទៅវិញ ចន្លោះប្រហោងតែងតែមាន ព្រោះវាជាអនុផលនៃការទាញយកចំណុចសំខាន់ក្នុងតថភាព មកសម្រួល មុននឹងយកមកប្រើប្រាស់បង្កើតជាទ្រឹស្តី ដើម្បីកុំឲ្យវាមានភាពស្មុ្គគស្មាញដូចតថភាពខាងក្រៅ។ ទ្រឹស្តីដែលស្មុគស្មាញ អាចមានចន្លោះប្រហោងតិចមែន តែពិបាកក្នុងការយកមកគិត វិភាគ ភ្ជាប់ទំនាកទំនង និងប្រើប្រាស់ជាក់ស្តែងជាមួយតថភាពពិត ព្រមទាំងជាមួយទ្រឹស្តីឯទៀត។ ឧទាហរណ៍៖ នៅក្នុងការសិក្សាសេដ្ឋកិច្ច គេសន្មតជាគោលថាមាន Absolute Human Rationality ឬ ទង្វើសមហេតុផលនៃមនុស្ស។ នេះបានន័យថា ទង្វើរបស់មនុស្សធ្វើឡើងដោយមានការគិតគូរថ្លឹងថ្លែងច្បាស់លាស់ ហើយមនុស្សនឹងជ្រើសរើសយកជម្រើសដែលផ្តល់ប្រយោជន៍ដល់ខ្លួនឯងច្រើនបំផុត។ តែការសន្មតបែបនេះមិនអាចទៅរួចទេនៅក្នុងជីវិតជាក់ស្ដែង ទោះបីជាអ្នកចង់បកស្រាយយ៉ាងណាក៏ដោយ ព្រោះមានកត្តាក្នុង និងក្រៅខ្លួនយ៉ាងច្រើន ដែលជំរុញឲ្យសកម្មភាពមនុស្សមួយចំនួន ប្រព្រឹត្តដោយគ្មានហេតុផលសមស្របទាល់តែសោះ។

អ្វីដែលយើងសង្កេតឃើញម្យ៉ាងទៀតនោះ គឺថា ក្នុងសេដ្ឋកិច្ច ឲ្យតែនិយាយពីលុយ ឬធនធាន ច្រើនតែទាក់ទងតែនឹងការសន្សំ កម្ចី វិនិយោគ ការចាយវាយ និងការខ្ជះខ្ជាយ ប៉ុន្តែសេដ្ឋកិច្ចមិនបានលើកយក «ភាពសប្បុរសនៃមនុស្ស» ឬ «ការចែករំលែក» មកបកស្រាយនោះទេ។ សេដ្ឋកិច្ចដែលយើងឮរាល់ថ្ងៃនេះ ក៏មិនបានបកស្រាយច្បាស់ពីឥទ្វិពលដែលវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ មានមកលើម៉ាក្រូសេដ្ឋកិច្ចនោះដែរ។ ទាក់ទិននឹងរឿងវប្បធម៌ ទំនៀមទម្លាប់នេះផងដែរ ខ្ញុំសូមលើកឧទាហរណ៍អំពីគោលនយោបាយរដ្ឋាភិបាលមួយមកបង្ហាញ គឺគោលនយោបាយពង្រីកការចំណាយក្នុងស្រុក (stimulus package)។  អ្នកគួរតែដឹងដែរថា គោលនយោបាយសេដ្ឋកិច្ចមួយនេះមានការពេញនិយមច្រើន។ ប៉ុន្តែ វាមានប្រសិទ្ធិភាពល្អចំពោះក្រុមប្រទេសដែលមានវប្បធម៌សម្ភារនិយមតែប៉ុណ្ណោះ ឯក្រុមប្រទេសដែលមានទម្លាប់សន្សំសំចៃដូចជាជប៉ុនជាដើម វាប្រហែលជាមិនមានប្រសិទ្ធិភាពប៉ុន្មាននោះទេ។ ដូចនេះ ខ្ញុំយល់ថាគ្មានគោលនយោបាយសេដ្ឋកិច្ចណាដែលល្អសម្រាប់គ្រប់កាលៈទេសៈ ឬគ្រប់ស្ថានភាពសង្គមនោះទេ ហើយក្នុងនាមជាអ្នកសេដ្ឋកិច្ច ក្រៅពីចេះទ្រឹស្ដី ត្រូវចេះស្វែងយល់ និងវិភាគពីភាពដោយឡែកនៃស្ថានភាពនីមួយៗ មុននឹងកែប្រែ បន្ថែមបន្ថយ ឬយកទ្រឹស្ដីណាមួយមកអនុវត្តទាំងស្រុង។

ចុងក្រោយ ខ្ញុំចង់ឲ្យអ្នកចេះបត់បែនពេលគិតដល់សេដ្ឋកិច្ច។ សូមកុំហក់ចូលក្នុងទឹក បើមិនទាន់ដឹងពីជម្រៅរបស់វានោះ។ មហាសមុទ្រសេដ្ឋកិច្ចមានវិសាលភាពធំធេង ហើយផ្ទុកនូវធាតុជាច្រើនលើសពីអ្វីដែលយើងគិត។ មិនត្រឹមប៉ុណ្ណោះ សេដ្ឋកិច្ចមានភាពទូលំទូលាយ ហើយខុសៗគ្នាតាមកាលៈទេសៈ។ ខ្ញុំមានជំនឿជឿជាក់ថាគេហទំព័រប្លក់នេះនឹងជួយឲ្យអ្នកបានដឹង និងយល់កាន់តែច្បាស់ពីសេដ្ឋកិច្ច។ ចំណេះដឹងនេះនឹងក្លាយជាប្រយោជន៍ក្នុងជីវិតអ្នកជាក់ជាពុំខាន។

ខ្ញុំស្វាគមន៍អ្នកមកកាន់ពិភពរបស់ខ្ញុំ៖ Economind (អេកូណូម៉ាញ)។

[box type=”note”]បកប្រែ និងកែសម្រួលដោយរក្សាខ្លឹមសារដើមទាំងស្រុង។ រក្សាសិទ្ធិដោយអេកូណូម៉ាញ។

លោកអ្នកអាចទៅកាន់អត្ថបទដើមតាមរយៈតំណនេះ។[/box]

ពាណិជ្ជកម្ម

Plagiarism ឬការលួចស្នាដៃនិពន្ធ​គឺជាអ្វី?

ប្រិយមិត្តប្រាកដជាធ្លាប់ឮញយដងមកហើយពីប្រធានបទស្តីពីការលួចចម្លងស្នាដៃរបស់អ្នកដ៏ទៃ។ “Plagirism” ឬការលួចស្នាដៃនិពន្ធនេះគឺជាប្រធានបទក្តៅគគុកមួយដែលតែងតែលើកឡើងមកនិយាយ ជាពិសេសក្នុងថ្នាក់កម្រិតឧត្តមសិក្សាដើម្បីក្រើនរំឭកដល់បណ្តានិស្សិត

ពាណិជ្ជកម្ម

ជឿទេ? មាន​អ្នកនិពន្ធ​ម្នាក់​និពន្ធសៀវភៅ​បាន​ជាង​២០ម៉ឺនក្បាល!

ការនិពន្ធ ឬសរសេរសៀវភៅមិនមែនជាការងាយស្រួលនោះទេ។ ជំហានដំបូងអ្នកត្រូវជ្រើសរើស ចំណងជើង ឬប្រធានបទ បន្ទាប់មកគឹមានមាតិការ។ ប្រសិនបើអ្នកចង់ឲ្យសៀវភៅនោះចាត់ថ្នាក់ជាក្រុមដោយអ្នកលក់ ឬបណ្ណាល័យ សៀវភៅនោះត្រូវតែមានលេខកូដដែលខុសគេពីមួយ

ពាណិជ្ជកម្ម

មាន់ និងស៊ុតមាន់ តើមួយណាកើតមុន?

chicken-and-eggsសំណួរនេះមើលទៅគឺពិតជាសំណួរមួយដ៏សែនសាមញ្ញ ប៉ុន្តែ ពិបាកនឹងផ្តល់ចម្លើយមួយឲ្យត្រឹមត្រូវឥតខ្ចោះណាស់។ ប្រសិនបើយើងយកសំណួរនេះទៅសួរ ប្រាកដជាមានមនុស្សមួយចំនួនគិតថា យើងមិនគ្រប់ទឹកផងក៏មិនដឹង។ ប៉ុន្តែ សំណួរ “មាន់ និងស៊ុតមាន់មួយណាកើតមុន” គឺជាសំណួរមួយដែលអ្នកវិទ្យាសាស្ត្របានព្យាយាមធ្វើការឆ្លើយជាយូរណាស់មកហើយ។ ដូចនេះ គេហទំព័រ«គំនិត»សូមលើកយកប្រធានបទនេះមកចែករំលែកមិត្តអ្នកអាន អំពីការរកឃើញចុងក្រោយបំផុតពីបញ្ហានេះរបស់អ្នកវិទ្យាសាស្ត្រ។

សំណួរទាក់ទងនឹងមាន់ និងស៊ុតមាន់ គឺមានលើកឡើងតាំងពីជំនាន់មុនគ្រឹស្គសករាជមកម្ល៉េះដោយអ្នកទស្សនវិទូដ៏ល្បីល្បាញម្នាក់ឈ្មោះអារីស្តូតដែលគាត់បានលើកឡើងថា “វាគួរតែមានបក្សីមួយដែលផ្តល់កំណើតដល់ស៊ុតសម្រាប់បក្សីណាដែលមានកំណើតចេញពីស៊ុត”។ មិនត្រឹមតែទស្សនវិទូអារីស្តូតនោះទេ មានមនុស្សជាច្រើនដែលបានធ្វើការឆ្លើយសំណួរនេះ តួរយ៉ាងអ្នករូបវិទូដ៏ល្បីល្បាញក្នុងសម័យបច្ចុប្បន្នបណ្ឌិត ’Stephen William Hawking ក៏បានចូលរួមចំណែកក្នុងការឆ្លើយនូវសំណួរខាងលើផងដែរ។ លោកបានលើកឡើងថាស៊ុតមាន់គឺមានកំណើតមុន។ ចំណែកឯទ្រឹស្តីនៃការវិវដ្ដន៍វិញក៏បានលើកឡើងផងដែរថា ស៊ុតត្រូវតែមានកំណើតមុន តែទ្រឹស្តីក៏បានបញ្ចាក់ថា ស៊ុតនោះគឺជាស៊ុតទូទៅមិនមែនជាស៊ុតដែលភ្ញាស់ចេញជាមាន់នោះទេ។ សម្រាប់ទ្រឹស្តីដែលចេញពីសាសនាវិញដូចជាសាសនាព្រះពុទ្ធ និងសាសនាហិណ្ឌូដែលជឿលើការចាប់ជាតិជាថ្មីនោះ បានកំណត់ថា មាន់ និងស៊ុតមាន់គ្មានមួយណាដែលកើតមុននោះទេ។

ទ្រឹស្តីនៃការវិវដ្តន៍បានបញ្ចាក់ថា ភាវរស់គឺមានបម្លាស់ប្តូរតាមរយៈពេលវេលាដោយដំណើរលាស់ថ្មី និងការបន្តពូជ។ ដោយសារតែDNAអាចធ្វើការផ្លាស់ប្តូរបានតែនៅមុននឹងការចាប់កំណើត ដំណើរលាស់ថ្មីនៃភាវរស់ត្រូវបានបង្កើតឡើងដោយភាវរស់មួយប្រភេទដែលស្រដៀងនឹងសត្វមាន់ ប៉ុន្តែមិនមែនសត្វមាន់នោះទេ ដែលជាអ្នកបង្កើតស៊ុតមាន់។ ស៊ុតមាន់ទាំងនេះហើយដែលជាអ្នកបង្កើតសត្វមាន់ដែលមានវត្តមានមកទល់នឹងសព្វថ្ងៃនេះដោយឆ្លងតាមការវិវដ្ដន៍ជាច្រើនដំណាក់កាល។ សរុបសេចក្តីមក ឆ្លងតាមការបន្តពូជ និងការវិវដ្តន៍ជាបន្តបន្ទាប់ធ្វើឲ្យយើងទទួលបានស៊ុតដែលក្នុងនោះមានផ្ទុកអំប្រ៊ីយ៉ូ (ទារក)នៃសត្វមាន់ដំបូងបង្អស់។ ដូច្នេះ ស៊ុតមាន់ត្រូវតែមានកំណើតមុនសត្វមាន់។

ផ្ទុយទៅវិញ នៅឆ្នាំ២០១០អ្នកវិទ្យាសាស្ត្ររបស់ចក្រភពអង់គ្លេសដែលបានអះអាងពីភាពជោគជ័យនៃការបំបែកប្រស្នាស្តីពី មាន់និងស៊ុតមាន់នោះបានបញ្ចាក់ថា សត្វមាន់មានកំណើតមុន។ នេះជាការលើកឡើងរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Sheffield និងWarwick។

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យទាំងពីរខាងលើបានរកឃើញថា ប្រូតេអ៊ីនដែលរកឃើញនៅក្នុងអូវ៉ែររបស់សត្វមាន់គឺមានសារៈសំខាន់ណាស់សម្រាប់ការកកើតឡើងនៃស៊ុតមាន់ ហេតុនេះហើយអ្នកវិទ្យាសាស្ត្រខាងលើបានអះអាងថា ស៊ុតមាន់មានវត្តមានលុះត្រាណាតែមានវត្តមានសត្វមាន់ជាមុនសិន។

ប្រូតេអ៊ីននោះគឺជាភ្នាក់ងារបង្កើនល្បឿនការវិវដ្តន៍របស់សំបកស៊ុត ដែលជាភ្នាក់ងារដ៏មានសារៈសំខាន់សម្រាប់ការពារពងក្រហម និងអង្គធាតុរាវដែលនៅខាងក្នុងស៊ុតខណៈពេលដែលកូនមាន់កំពុងតែមានការវិវដ្តន៍នៅក្នុងសំបក។

ឆ្លងតាមការលើកឡើងរបស់អ្នកវិទ្យាសាស្ត្រនានា យើងពិបាកនឹងធ្វើការសន្មតឲ្យបានត្រឹមត្រូវ១០០%ណាស់ថាតើសត្វមាន់ ឬក៏ស៊ុតមាន់មានកំណើតមុន។ ប៉ុន្តែ ការលើកឡើងរបស់ទ្រឹស្តីនៃការវិវដ្តន៍ហាក់ដូចជាមានភាពសមហេតុផលច្រើនជាង។ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណា?

ឯកសារយោង៖

http://www.nbcnews.com/

http://articles.cnn.com/_s=PM:WORLD

http://www.icr.org/

http://en.wikipedia.org/

http://science.howstuffworks.com/

ពាណិជ្ជកម្ម

វិធី៥យ៉ាងដើម្បីបង្កើនប្រឌិតញាណ

ប្រឌិតញាណ (Creativity) គឺជាសមត្ថភាពក្នុងការច្នៃច្បាប់ទម្លាប់ចាស់ គំនិត ឬអ្វីៗផ្សេងៗ ហើយបង្កើតអ្វីដែលថ្មីតាមរយៈការមិនយកលំនាំតាមនរណា តាមមនោគតិ(នឹកគិត) ។ល។ ខណៈដែលប្រឌិតញាញគឺជាគុណសម្បត្តិពីធម្មជាតិចំពោះបុគ្គលខ្លះ ប្រឌិតញាណបានកប់បាត់ ហើយមិនអាចប្រើប្រាស់បានដោយសារតែភាពស្មុគស្មាញ និងភាពតប់ប្រមល់ក្នុងជីវិតប្រចាំថ្ងៃ។ មានវិធីជាច្រើនដែលអាចបង្កើន និងធ្វើឲ្យប្រសើរឡើងប្រឌិតញាណរបស់អ្នកដែលបានកប់បាត់នោះ។ប៉ុន្តែថ្ងៃនេះ«គំនិត»សូមលើកយកវិធី៥យ៉ាងមកលាតត្រដាង។ តើវិធីប្រាំយ៉ាងណាខ្លះដែលធ្វើឲ្យប្រសើរឡើងប្រឌិតញាណ ឬភាពច្នៃប្រឌិតរបស់អ្នក? កុំបង្អង់យូរ ខាងក្រោមនេះគឺជាវិធីដែលអ្នកអាចយកទៅប្រើប្រាស់បាន!

ហ្វឹកហ្វឺនគំនិតប្រាជ្ញា

ការហ្វឹកហ្វឺនគំនិតប្រាជ្ញាគឺជាវិធីដ៏ល្អមួយសម្រាប់បង្កើនប្រឌិតញាណរបស់អ្នក។ ប្រៀបដូចជាខ្លួនប្រាណរបស់យើងអញ្ចឹង គំនិតប្រាជ្ញាត្រូវការហ្វឹកហ្វឺនដើម្បីធ្វើឲ្យសាច់ដុំនៃភាពច្នៃប្រឌិតមានភាពសកម្មឡើងហើយធ្វើឲ្យមានភាពប្រសើរឡើង។ ហ្វឹកហ្វឺនខួរក្បាលរបស់អ្នកតាមរយៈការរៀនមុខវិជ្ជា ឬមុខជំនាញថ្មីៗ ធ្វើការពិភាក្សាលើប្រធានបទផ្សេងៗ ដូចជានយោបាយ បច្ចេកវិទ្យា វិទ្យាសាស្ត្រ ។ល។ និងធ្វើការប្រាស័យទាក់ទង និងសំណេះសំណាលជាមួយមនុស្សដែលអ្នកគិតថាមានប្រឌិតញាណ និងឆ្លាតវៀងវៃ។ សកម្មភាពទាំងអស់ខាងលើនេះ និងធ្វើឲ្យប្រឌិតណាណរបស់អ្នកមានភាពរីកចម្រើន។

ក្តីស្រឡាញ់ និងការចូលចិត្ត

ជ្រុងមួយនៃភាពច្នៃប្រឌិត ឬប្រឌិតញាណគឹក្តីស្រឡាញ់និងការចូលចិត្ត។ ជាធម្មតាមនុស្សណាម្នាក់ដែលស្រឡាញ់និងចូលចិត្តលើជំនាញ ឬមុខវិជ្ជាអ្វីមួយ គេមានការវិវឌ្ឍន៍សមត្ថភាព និងចាប់បានផ្នែកនោះបានយ៉ាងលឿន។ ការស្រឡាញ់ និងចូលចិត្តអ្វីមួយដែលផុសចេញពីចិត្តនឹងធ្វើឲ្យអ្នកឈ្នះរាល់ឧបសគ្គទាំងអស់។ ស្វែងយល់ពីខ្លួនឯង ហើយរកឲ្យឃើញនូវអ្វីដែលអ្នកស្រឡាញ់ ឬចង់ធ្វើ ដែលផុសចេញពីក្រអៅបេះដូងរបស់អ្នក។ ការធ្វើនូវអ្វីដែលយើងស្រឡាញ់ និងចង់ធ្វើ គឺជាកត្តាដែលជួយឲ្យប្រឌិតរបស់អ្នកមានភាពវិវឌ្ឍន៍ទៅមុខជាលំដាប់។

ផ្លាស់ប្តូរទម្លាប់របស់អ្នក

ពេលខ្លះ ប្រឌិតញាណត្រូវបានកប់បាត់ដោយសារតែអារម្មណ៍ធុញទ្រាន់ ហើយនិងភាពមានទម្លាប់ដដែលៗរបស់អ្នក។ ជីវិតប្រចាំថ្ងៃមួយភាគធំគឺពឹងផ្អែកទៅលើកាលវិភាគដដែលៗ ដូចជាពេលដែលត្រូវក្រោកពីដំណេក ផ្លូវដែលអ្នកធ្វើដំណើរទៅសាលាឬ កន្លែងធ្វើការ ទន្សាវដ្តី កាសែតអ្នកអានរាល់ថ្ងៃ អាហារដែលយើងបរិភោគ និងកម្មវិធីទូរទស្សន៍ដែលអ្នកទស្សនា។ ដើម្បីបង្កើនប្រឌិតញាណរបស់អ្នក អ្នកគួរធ្វើការផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃខ្លះៗ។ អ្នកគួរតែព្យាយាមផ្លាស់ប្តូររសជាតិនៃជីវិតប្រចាំថ្ងៃ ដោយសាកល្បងធ្វើអ្វីដែលអ្នកមិនធ្លាប់ធ្វើ មើលកម្មវិធីណាដែលប្លែកៗ ដែលសកម្មភាពនេះ នឹងធ្វើឲ្យប្រឌិតញាណរបស់អ្នកមានភាពប្រសើរឡើង។

អាន

ខណៈដែលការអានបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់គំនិតប្រាជ្ញា ការអានក៏អំណោយផលដល់ការបង្កើនប្រឌិតញាណផងដែរ។ ការអានគឺជាសកម្មភាពហ្វឹកហ្វឺនខួរក្បាលរបស់អ្នក ហើយវាក៏បានផ្តល់ឲ្យអ្នកនូវការជំរុញទឹកចិត្តឲ្យមានភាពច្នៃប្រឌិតផងដែរ។ ចូរ អានឲ្យបានច្រើនដែលអាចធ្វើទៅបានអំពីប្រធានបទ និងមុខជំនាញផ្សេងៗគ្នា។ អ្នកគួរតែគិតពិចារណាអានទៅលើប្រធានបទណាដែលអ្នកមិនចាប់អារម្មណ៍ពីមុន។ ការធ្វើដូចនេះ នឹងអាចធ្វើឲ្យពន្លកប្រឌិតញាណរបស់អ្នកផុសឡើង។

ចែកពេលវេលាខ្លះសម្រាប់ភាពស្ងប់ស្ងាត់

កាលវិភាគប្រចាំថ្ងៃដ៏សែនមមាញឹក និងការមិនបានសម្រាករបស់ខួរក្បាលគឺជាហេតុដែលមិនអំណោយផលដល់ប្រឌិតញាណ។ ទុកពេលខ្លះប្រចាំថ្ងៃរបស់អ្នកសម្រាប់ភាពស្ងប់ស្ងាត់ដើម្បីធ្វើឲ្យអារម្មណ៍ស្រស់ថ្លា និងការសម្រាក់នៃរាងកាយ។ ក្នុងរយៈពេលស្ងប់ស្ងាត់នេះ អ្នកអាចធ្វើសមាធិ ក៏សម្រាកនៅបន្ទប់ស្ងាត់ណាមួយដែលគ្មានការរំខាន នៅក្នុងសួនច្បារ ឬនៅតាមឆ្នេរសមុទ្រ ។ល។

ពាណិជ្ជកម្ម

សំលៀងខួរក្បាល៖ គិតបែបកូនក្មេងទើបអាចដោះស្រាយសំណួរនេះបាន!

តើមានអារម្មណ៍អត់ផ្សុក មិនដឹងធ្វើអ្វីដែរឬទេ? ចង់​សាកសំលៀង​ខួរក្បាលរបស់អ្នក​ឲ្យ​កាន់​តែមុតស្រួចដែរឬទេ?​ ចង់​ប្រើប្រាស់​ពេលវេលាដែលទំនេរ​ធ្វើ​អ្វីដែលប្លែកដែរទេ? ចង់​ធ្វើ​លំហាត់ប្រាណខួរក្បាលរបស់អ្នកដែរទេ? សាកល្បង​ដោះស្រាយ​នូវលំហាត់នេះទៅមើល!

number-question1

លំហាត់នេះត្រូវបាន​បង្ហោះ​នៅលើ​ទំព័រ​Google+ ​របស់វិស្វករ​ Eric Martindale ភ្ជាប់​ជាមួយ​នូវការ​បកស្រាយ​ដូចខាងក្រោម៖

“ថេរវេលាដែលត្រូវចំណាយ​សម្រាប់​ការ​ដោះស្រាយ​លំហាត់នេះគឺមានរយៈ​​ ពេល​៥-១០នាទីសម្រាប់កុមារ​ដែលរៀននៅមត្តេយ្យសិក្សា ១ម៉ោងសម្រាប់​អ្នកសរសេរ​កម្មវិធីកុំព្យូទ័រហើយ…ម៉ោងសម្រាប់អ្នកទទួលការអប់រំថ្នាក់ឧត្តម​សិក្សា។ បើមិនជឿសាកដោះស្រាយដោយខ្លួនអ្នកមើល៎!”

ចម្លើយ​ នឹងមាន​នៅពេល​ខាងមុខ​ដ៏ខ្លី!

ពាណិជ្ជកម្ម

ហ្វូស៊ីលកញ្ចក់ទិព្វឆ្លុះទៅកាន់អតីតកាល

0

ហ្វូស៊ីល​ជាសំណល់ (ឧ. គ្រោង​ឆ្អឹង) ដែល​បន្សល់ទុក​ពីសម័យ​មុនដោយមនុស្ស​សត្វរុក្ខជាតិ​នានា​ហើយត្រូវបានកប់ទុក​ក្នុងស្រទាប់ដី ផ្ទាំងទឹកកក ឬ ថ្ម ឬ ជ័រឈើជាដើម។ ហ្វូស៊ីលទាំងនេះ​ហើយជា​ភស្ថុតាងបញ្ជាក់​នូវការរស់រាន​មានជីវិតនៃ​សត្វដាយណូស័រដែល​ត្រូវបានផុតពូជ​ពីលើលោក​យើងនេះ​កាលពីពាន់ឆ្នាំ ឬ​រហូត​ដល់​រាប់លាន​ឆ្នាំមុន។ គ្រោងឆ្អឹង​ទាំងអស់នេះ​មាន​សារៈសំខាន់​សម្រាប់បុរាណវិទូ​យ៉ាងខ្លាំង​ព្រោះវាជា​កញ្ចក់ឆ្លុះទៅកាន់សម័យកាលដែល​វត្ថុឬ​សត្វទាំងនោះ​រស់នៅ​សម្រាប់យក​ទៅ​បញ្ជាក់នូវ​ទ្រឹស្តីដែល​ពួកគេសរសេរ​ឡើងសម្រាប់រៀបរាប់​នូវអ្វីមួយ។

រូបភាព ហ្វូស៊ីល

រូបភាព ហ្វូស៊ីលនៃសត្វដាយណូស៍រ២

ហ្វូសស៊ីល ឆ្អឹងត្រចៀករបស់ ហូមីនីន មួយត្រូវបាន​គេ​ចាត់ចូល​ជាហ្វូសស៊ីលចំណាស់​ជាងគេបំផុត​មួយ​ហើយរបក​គំហើញ​នេះអាច ផ្តល់នូវ​តម្រុយ​ដ៏សំខាន់ដែល​អាចពិព័រណ៍នា​នូវដើមកំណើត​នៃមនុស្សជាតិ។

រូបភាព ហ្វូស៊ីលត្រចៀក

រូបភាព ហ្វូស៊ីលឆ្អឹងត្រចៀកតូច(ossicles)

កាលពី​ថ្ងៃពីទី ១៣ ខែឩសភាឆ្នាំ២០១៣​កន្លងទៅនេះ​អ្នកបុរាណវិទូ​មួយក្រុមដែលកំពុង​សិក្សាស្រាវជ្រាវ​នៅសាកវិទ្យាល័យ Binghamton បាន​ចុះផ្សាយ​នូវអត្ថបទ​មួយមាត្រាលើ​ប្រធានបទ​ហ្វូសស៊ីល​​ក្នុងទស្សនាវ​ដី​វិទ្យាសាស្រ្ត​ដែ​លមានឈ្មោះថា Proceedings of the National Academy of Sciences។ ដូចបាន​រៀបរាប់ខាងលើ​របកគំហើញ​នេះអាច​ត្រួសត្រាយ​ផ្លូវសម្រាប់​អ្នកបុរាណវិទូ​ផ្សេងទៀត​ឆ្ពោះទៅកាន់​គន្លឹះដែល​ពន្យល់ពីដើម​កំណើតដំបូង​នៃមនុស្ស។ អត្ថបទ​ដែលបានចុះផ្សាយនោះ​អធិប្បាយយ៉ាង​ស៊ីជម្រៅ​ទៅលើការ​សិក្សាវិភាគ​នៃឆ្អឹងត្រចៀក​តូចៗដែលមាន​ដូចជា malleus​ incus និង stapes នៃអំបូរ​មនុស្សបុរាណ​ដែលជាដូនតា​នៃមនុស្សដែល​រស់នៅទ្វីប អាហ្វ្រិចខាងត្បូង។ (សូមមើលរូបខាងក្រោម)៖

រូបភាព ឆ្អឹងត្រចៀក

រូបភាព ឆ្អឹងត្រចៀកតូចៗ(ossicles)

គួរកត់សំគាល់​ផងដែរថា​ហ៊ូស៊ីល​នៃឆ្អឹងតូចៗ​ក្នុងត្រចៀក​ឬគេហៅថា ossicles នេះជា​ប្រភេទឆ្អឹង​តូចជាងគេបង្អស់​ក្នុងសារពាង្គកាយ​មនុស្សហើយ​ហ្វូសស៊ីលក្រុមនេះ​ជាហ្វូស៊ីល​កម្របំផុតក្នុងកំណត់ត្រា។

ដូច្នេះថ្ងៃនេះ​អ្នកបានដឹង​នូវរបកគំហើញ​ថ្មីមួយដែល​ទើបនឹង​រកឃើញពីផ្សិលមិញ​សូមកុំភ្លេច​ផ្តល់ជាមតិយោបល់ខាងក្រោមតាមរយៈ Comment៕

ដកស្រង់ចេញពី៖

http://www.sciencedaily.com/releases/2013/05/130513174331.htm

ឯកសារជំនួយ(រូបភាព)ដកស្រង់ចេញពី៖

http://www.buzzle.com/images/ear/ear1.jpg

http://images.sciencedaily.com/2013/05/130513174331-large.jpg

http://news.nationalgeographic.com/news/bigphotos/images/fossil-park_big.jpg

http://www.newscientist.com/blogs/shortsharpscience/Primate-Fossil_rotated.jpg

ពាណិជ្ជកម្ម

អាយុគឺគ្រាន់តែជាលេខ! ត្រូវរស់នៅជាមួយនឹងក្តីស្រមៃជានិច្ច!

អាយុរបស់​មនុស្ស​ម្នាក់ៗ ថ្វីត្បិត​តែ​វា​គ្រាន់​តែ​ជា​លេខ​ ប៉ុន្តែ​ហាក់​បីដូចជា​ជះ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ទៅលើ​អាកប្បកិរិយា និង​ទង្វើ​របស់​យើង​។ សង្គម​ដែលយើង​កំពុង​តែ​រស់​នៅនាបច្ចុប្បន្ន​ហាក់​បីដូចជា​កំពុង​តែ​បែង​ចែកក្រុម​អាយុ ដែល​នៅ​ពេល​ដែល​យើង​ចង់​ធ្វើ​អ្វី​មួយយើង​តែង​តែ​គិត​​គូរ ថាតើគួរ​ធ្វើ​វា​ដែរ​ឬទេ​ក្នុង​វ័យ​នេះ? ការ​រស់​នៅជាច្រើន​ឆ្នាំ​មក​នេះ អ្នក​ប្រហែល​ជា​បានឮ​ប្រយោគ​ជាច្រើន​ដូចជា “ចំណាស់​ហ្នឹង​ហើយ​នៅលេង​ដូចកូនក្មេងទៀត” “ចាស់​ហើយ​នៅ​ផ្អែម​ល្ហែម​ល្អោកល្អឺន ធ្វើ​មើល​តែ​នៅក្មេងអញ្ចឹង!” “ចាស់​ហើយ មិនដឹងជាខំរៀន​អីទៀត​ទេ”          “ចំណាស់​ហ្នឹង​ហើយ ទោះ​ខំយ៉ាង​ម៉េច​ក៏​មិនមាន​ដែរ” ។ល។ តើ​ទាំង​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន​ឬ? តើ​នៅពេល​ដែល​យើង​មាន​អាយុ​ជាក់​លាក់​ណា​មួយ យើង​ពិត​ជា​មិនអាចធ្វើ​នូវអ្វី​ដែល​យើង​ចង់​ធ្វើ​មែន​ឬ? នៅពេល​ដែលយើង​មាន​អាយុ​កាន់​តែ​ច្រើន គឺ​ជា​ពេល​ដែលយើង​ត្រូវ​បោះបង់​ក្តី​ស្រមៃ និង​អ្វីៗ​ដែលយើង​ចង់​ធ្វើ​ឬ?

មនុស្ស​ជាច្រើន​ប្រាកដ​ជា​ស្គាល់​ហាង​អាហាររហ័ស (Fast food)KFC ជាមិនខាន។ ហើយ​មាន​មនុស្ស​មិនតិច​ទេដែលធ្លាប់​បានញ៉ាំ​មាន់​បំពង​នៅទី​នោះ។ តើ​អ្នក​ធ្លាប់​ដែលបាន​ស្តាប់​នូវ​ប្រវត្តិ​របស់​ហាង​នេះដែរទេ? តើអ្នកណាជាអ្នកបង្កើត​ហាងនេះ? ប្រហែលជាមាន​មនុស្ស​តិចណាស់​ដែលបានដឹងនឹងស្គាល់​អ្នកបង្កើត​រូបមន្ត​មាន់​បំពង​នៅហាងKFC។

អ្នក​ប្រាកដ​ជា​ឃើញ​រូប​តុក្កតាលោក Harland David Sanders ដែលជា​រូបសញ្ញា​នៃ​ហាង​KFCនៅពេលដែលអ្នកចូលទៅ​ពិសារ​អាហារ​នៅទីនោះ។ KFC_OreoE_Cookies_and_Crume_Pie_Sliceគាត់នេះ​ជាម្ចាស់​រូបមន្ត​មាន់បំពងដ៏ល្បីល្បាញ​ទូទាំង​ពិភពលោក។ ភាព​ជោគជ័យ​របស់គាត់​ មិនត្រឹម​តែធ្វើ​ឲ្យ​គេ​ស្ញើចសរសើរ​នោះទេ តែ​ភាព​ជោគជ័យ​នេះបាន​ផ្តល់​មេរៀន​ដ៏ល្អមួយ​ដល់​មនុស្ស​ជុំវិញ​ទូទាំង​ពិភពលោក។ ជីវិត​កាល​ពីពេល​ក្មេងរបស់​ លោក​Sandersគឺ​មិនមាន​ភាព​ផ្អែម​ល្ហែម​នោះទេ។ គាត់​ធ្លាប់​ជា​មនុស្ស​បរាជ័យ ហើយ​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការ​ងារ​រាប់សិប​ដង។ ក្រោយពីរៀប​ការហើយ មិនយូរ​ប៉ុន្មាន​ត្រូវ​បាន​ប្រពន្ធ​រត់​ចោល​ដោយសារ​តែ​នាង​គិត​ថា​គាត់​គឺជា​មនុស្ស​ប្រុស​ដែល​គ្មាន​បាន​ការ​មិនអាច​ចញ្ចឹម​ប្រពន្ធ​កូន​បាន​។ក្នុងមជ្ឍឹមវ័យ គាត់​បាន​បើក​ហាងមាន់បំពង​មួយ ការ​រកស៊ីកាក់កប​មិនបាន​យូរ​ប៉ុន្មាន​ផង​ត្រូវ​បាន​គេរឹបអូស​យក​ហាង ដែលធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មនុស្ស​ដ៏​បរាជ័យ​ម្នាក់ និង​អស់​លុយ​ពីខ្លួន​នៅ​អាយុ​យ៦៥ឆ្នាំទៅហើយ។ សម្រាប់​មនុស្ស​ភាគច្រើន ជំនួប​បរាជ័យ​ផ្ទួនៗ​នៅពេលដែលខ្លួន​មាន​អាយុ​៦៥​ឆ្នាំប្រាដក​ជាធ្វើឲ្យ​ពួកគេ​បោះបង់​ការ​តស៊ូ​ជា​មិនខាន។ ប៉ុន្តែ​សម្រាប់​ Harland David Sandersវិញ ភាព​បរាជ័យ​នេះ​មិនបាន​ធ្វើឲ្យ​គាត់​បោះបង់​នោះទេ។ ក្រោយ​ពី​បាត់​បង់​ហាង គាត់​បាន​ព្យាយាម​ទៅ ចរចារ​ជាមួយ​ហាងអាហារ​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​គេ​យក​រូប​មន្ត​មាន់​បំពង​របស់គាត់​ទៅ​ធ្វើ​អាជីវកម្ម​​ដោយ​យក​ភាគរយ​លើ​ចំនួន​ការលក់​នៃ​មាន់​បំពងនោះ។ គាត់​បាន​យក​ឡាន​របស់គាត់ធ្វើ​ជាផ្ទះ​សម្បែង​ដោយ​ធ្វើ​ដំណើរ​ពីហាង​មួយទៅហាង​មួយទៀត​ប្រកប​ដោយ​ក្តី​សង្ឃឹម។ ប៉ុន្តែ​គាត់​ត្រូវ​បាន​ម្ចាស់​ហាង​ផ្សេងៗ​បដិសេធ និង​ពេលខ្លះ​ត្រូវបាន​គេសើច​ចំអក​ឲ្យ​ទៀត​ផង។ គាត់​ទទួល​ភាព​បរាជ័យ​ក្នុង​ការ​ចរចារ​ចំនួន​១០០៩​ដងឯណោះ តែ​ ​សំណាង​ល្អចុង​ក្រោយ​គាត់​បាន​បញ្ចុះបញ្ចូល​ម្ចាស់​ហាង​មួយ​​ឲ្យ​ទទួល​យក​រូបមន្ត​មាន់​បំពង​របស់​គាត់​ទៅធ្វើ​អាជីវកម្ម។ ទម្រាំ​តែគាត់​ទទួលបាន​ជោគជ័យ និង​ក្លាយជាសេដ្ឋី គាត់​គឺមាន​អាយុ​ប្រហែល៧០ឆ្នាំទៅហើយ។ ប៉ុន្តែ​សកម្មភាព​របស់គាត់​បាន​បង្រៀន​យើងថា ទោះបីជា​មាន​អាយុច្រើន​យ៉ាងណា​ក៏ដោយ ឲ្យ​តែមាន​ក្តី​ស្រមៃ និង​ភាព​ជឿជាក់​លើ​ខ្លួន​ឯង អ្នកនឹងទទួល​បានជោគជ័យ។

លោកយាយ​ រ៉ូស(Rose) ដែល​មាន​អាយុ​៨៧​ឆ្នាំ​ទៅហើយ ដោយសារ​តែ​គាត់​មាន​ក្តី​ស្រមៃ​មួយ​ថា​នឹង​សិក្សា​ឲ្យ​បាន​ចប់​ថ្នាក់​បរិញ្ញាប័ត្រ គាត់​បាន​ត្រឡប់​មក​សិក្សា​នៅ​មហាវិទ្យា​ល័យ​វិញ​ដើម្បី​បំពេញ​បំណង​របស់គាត់។ មាន​មនុស្ស​មិនតិច​ទេ​ដែលបោះបង់​ក្តី​ស្រមៃ​របស់​ខ្លួន​ដោយសារ​តែ​បញ្ហា​អាយុ​ច្រើននេះ ប៉ុន្តែចំពោះ​រ៉ូស​វិញ គាត់​មិន​បោះបង់​គោល​ដៅ​របស់គាត់ជាដាច់ខាត។ ថ្វីត្បិត​តែ​គាត់​មាន​អាយុ​៨៧​ហើយក៏ដោយ គាត់​នៅតែ​អាច​ចុះ​ចំណោម​ជាមួយ​មិត្ត​រួមថ្នាក់​ដែល​សុទ្ធសឹងតែ​ជា​ក្មេង​ៗ​ បើ​គិត​ពីឋានៈវិញ​គឺ​ជា​ចៅ​ទៅហើយ។ ប៉ុន្តែ​លោកយាយ​រ៉ូស​មាន​មិត្ត​ភក្តិ​ជាច្រើន និង​ថែមទាំង​មាន​ប្រជាប្រិយភាពទៀត​ផង។​ នៅឱកាសមួយ គាត់​ត្រូវ​បាន​អញ្ចើញ​ឲ្យ​ឡើង​ថ្លែង​សន្ទរកថា​ពីសំណាក់​មិត្ត​រួមថ្នាក់។ សំដី​របស់គាត់​ដែលបាន​លើកឡើង​គឺមាន​តម្លៃ​ខ្លាំងណាស់ និង​ពោរពេញ​ទៅដោយ​ពាក្យ​ទូន្មាន។ គាត់បាននិយាយថា “យើង ​មិនឈប់​លេង​ដោយ​សារ​តែ​យើង​ចាស់​នោះទេ តែយើង​នឹងកាន់​តែចាស់​ពីព្រោះ​តែ​យើង​ឈប់លេង។ អាថ៌​កំបាំងតែមួយគត់​ដើម្បី​ភាពក្មេង​វ័យ​នោះគឺ ភាព​សប្បាយ​រីករាយ និង​ភាពទទួល​ជោគជ័យ។ អ្នកទាំងអស់​គ្នា​ត្រូវ​តែ​សើច និង​ស្វែងរក​ស្នាម​ញញឹម​ជារៀង​រាល់ថ្ងៃ។ អ្នកទាំងអស់គ្នា​ត្រូវតែមាន​ក្តី​ស្រមៃ។ នៅពេលដែលអ្នកបាត់បង់ក្តីស្រមៃ អ្នកនឹងស្លាប់។ កំណើន​អាយុ និង​ភាពដឹងក្តី គឺមាន​ភាព​ខុសគ្នា​ឆ្ងាយណាស់។ ប្រសិនបើអ្នកមាន​អាយុ​១៩ឆ្នាំ ហើយ​អ្នក​ទម្រេត​នៅលើ​គ្រែ​ពេញមួយឆ្នាំដោយ​មិនធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍ អ្នកនឹងកើនអាយុ​១ឆ្នាំគឺ​២០ឆ្នាំ។ ប្រសិនបើខ្ញុំមានអាយុ​៨៧ ហើយ​ទម្រេត​តែ​នៅលើគ្រែពេញមួយឆ្នាំដោយ​មិនធ្វើ​អ្វី​សោះ ខ្ញុំនឹង​មាន​អាយុ​៨៨ឆ្នាំ​ជាមិនខាន។​ មនុស្ស​គ្រប់​គ្នា​ចៀស​មិនផុត​ពីភាពកាន់តែចាស់​ និង​អាយុកាន់​តែច្រើន ហើយ​វាមិនត្រូវ​ការ​ភាព​ឆ្លាត​វ័យ ឬក៏​សមត្ថភាព​ពិសេស​ក្នុង​ការសម្រេច​វា​នោះទេ។ ប៉ុន្តែអ្វីដែលសំខាន់​នោះ​គឺ​ភាព​ដឹងក្តី ចេះ​គិត​គូរ ដោយការ​ស្វះស្វែងរក​ឱកាស​សម្រាប់​ធ្វើការផ្លាស់​ប្តូរ​ដើម្បី​ឲ្យ​អ្វីៗមាន​ភាព​កាន់តែ​ប្រសើរ។ មិនត្រូវ​មាន​ភាព​ស្តាយក្រោយ​នោះទេ។ មនុស្ស​ចាស់​មិនសូវស្តាយ​ក្រោយ​ចំពោះអ្វី​ដែលពួកយើងធ្វើ​នោះទេ ប៉ុន្តែពួក​យើង​ស្តាយ​ក្រោយ​ចំពោះ​អ្វី​ដែល​យើង​មិនបាន​ធ្វើ។ មនុស្ស​ទាំងឡាយណា​ដែលមាន​ភាពភ័យ​ខ្លាចនៃ​សេចក្តី​ស្លាប់គឺជាមនុស្ស​ដែលពោរពេញទៅដោយ​ភាព​ស្តាយ​ក្រោយ។” ។

សង្ឃឹមថាអត្ថបទមួយនេះពីគេហទំព័រគំនិតមាន​ប្រយោជន៍សម្រាប់​ប្រិយមិត្ត។ J

 

ពាណិជ្ជកម្ម

ហេតុអ្វីបានជាយើងស្រវឹង?

នៅក្នុងពិភព​គីមីមាន​អាល់កុលជាច្រើនប្រភេទ ប៉ុន្តែអាល់កុលដែលយើងតែងតែ​និយមជាងគេនោះ​គឺ​អេតាណុល។  រូបរាង​ម៉ូលេគុល​របស់​អេតាណុល​គឺ​ជា​ភ្នាក់​ងារ​ដែល​ធ្វើឲ្យស្រា ឬក៏ស្រាបៀរដែលយើង​ពិសាជះឥទ្ធិពល​ដល់​ខួរក្បាល​របស់​យើង។ ម៉ូលេគុល​របស់​អេតាណុល​គឺ​មាន​ទំហំតូចណាស់ ដែល​កកើត​ឡើង​ដោយ​ការ​រួមបញ្ចូល​គ្នា​រវាង អាតូម​កាបូន​២ អាតូម​អ៊ីដ្រូសែន៦ និង​អាតូម​អ៊ុកស៊ីសែន១។ អេតាណុល​គឺសារធាតុ​ដែលអាច​រលាយ​ក្នុងទឹក ​ជាហេតុ​ធ្វើ​ឲ្យ​វា​អាច​ជ្រាប​ចូល​ក្នុង​ចរន្ត​ឈាម និង​ធ្វើ​ការ​សាយភាយ​ទៅ​គ្រប់​ទី​កន្លែង​នៃ​សារពាង្គកាយ (សំខាន់​បំផុតគឺថ្លើម និង​ខួរក្បាល)។ វា​ក៏ជា​សារធាតុ​រលាយ​ក្នុង​ខ្លាញ់ផងដែរ  ដែលជាហេតុធ្វើ​ឲ្យ​វា​ជ្រាប​ចូល​ភ្នាសកោសិកាផ្សេងៗ និង​ទីកន្លែងដ៏ទៃទៀត​ដែលជា​ធម្មតា​មិនអាចជ្រាបទៅដល់។

បរិមាណ​អេតាណុលជាក់លាក់ណាមួយ​ដែល​អ្នក​បានបរិភោគ​ នឹងធ្វើដំណើរ​ឆ្លង​ទៅពោះវៀនតូច​របស់អ្នក បន្ទាប់​មកត្រូវ​បាន​ស្រូប​ចូលទៅ​ក្នុង​ចរន្តឈាម  រួច​បញ្ចូន​ទៅ​ខួរក្បាល។ យោងតាមការសិក្សាស្រាវជ្រាវ ​មិនទាន់​មានការ​សន្និដ្ឋាន​ជាក់លាក់​ណាដែលឆ្លើយ​នឹង​សំណួរថាតើ​អេតាណុល​ជះឥទ្ធិពល​ដល់​ខួរក្បាល​ដោយ​របៀបណា​ឲ្យ​ប្រាកដនោះទេ។ ប៉ុន្តែ​មាន​ទ្រឹស្តី​មួយចំនួន​បាន​​ធ្វើការ​បកស្រាយ​ស្តី​ពី​បញ្ហានេះ។ កាយវិការ និងប្រតិកម្ម​យឺតៗ ការនិយាយ​ឡុលៗ និង​ការ​បាត់​បង់ការចងចាំ​នៅពេលដែលអ្នកស្រវឹងគឺអាច​បណ្តាល​មក​ពី​សារធាតុ​អេតាណុលធ្វើការភ្ចាប់​ទៅនឹង​សរសៃ​ប្រសាទ​Glutamateដែលនៅក្នុង​ប្រព័ន្ធ​ប្រសាទ​នៃ​ខួរក្បាល​របស់អ្នក។ សរសៃ​ប្រសាទ​ទាំងនេះ​ ដែលជាធម្មតា​ទទួល​សញ្ញា​គីមី(Chemical Signal)ពី​កន្លែង​ផ្សេងៗ​នៃ​ខួរ ​ក្បាល តែ​ផ្ទុយទៅវិញ​បែជា​​ទទួល​ម៉ូលេគុល​អេតាណុល ដែល​មូលហេតុនេះធ្វើឲ្យ​ដំណើរ​ការ​នៃការទទួលសញ្ញា​មាន​ការរំខាន ហើយជាលទ្ធផលនាំឲ្យ​ខួរក្បាល​ទាំងមូល​មាន​ដំណើរការ​យឺតយ៉ាវ។ អេតាណុលក៏ធ្វើការភ្ចាប់ខ្លួន​ជាមួយ​នឹង​សរសៃប្រសាទGABA( gamma-aminobutyric acid)ដែលជា​ធម្មតាវាមាន​មុខងារ​បន្ថយល្បឿន​សកម្មភាពខួរក្បាល។ ខុសគ្នា​នឹង​ Glutamate អេតាណុល​បានធ្វើ​ឲ្យ​សរសៃប្រសាទ​GABA ងាយ​រងឥទ្ធិពល ដែលជាហេតុនាំឲ្យ​សកម្មភាពខួរក្បាល​មាន​សកម្មភាព​កាន់តែ​យឺត ឬស្ពឹក។

ជាតិ​អាល់កុល​មិនមែនគ្រាន់​តែ​ជាភ្នាក់ងារ​ធ្វើឲ្យសកម្មភាព​ខួរក្បាលរបស់អ្នកមាន​សកម្មភាពយឺតប៉ុណ្ណោះទេ  តែវាក៏ជា​ភ្នាក់​ងារ​ជួយ​ឲ្យ​សារធាតុ​ dopamine និង endorphins ផលិតឡើង ដែលទាំងពីរនេះគឺជាសារធាតុ​គីមី​ធ្វើឲ្យ​មនុស្ស​មាន​អារម្មណ៍​សប្បាយរីករាយ។

ម៉ូលេគុល​អេតាណុល

ប្រភព៖ How it works, Book of amazing answers to curious questions 2012

ពាណិជ្ជកម្ម

ចង់​រៀន​តាម​Online​ដោយ​ឥត​គិត​ថ្លៃ​ពី​សា​កល​វិទ្យាល័យ​ល្បី​ៗ​លើ​ពិ​ភព​លោក​ទេ​?

រៀន​លើ​បណ្តាញឱកាស​ល្អ​ដ៏កម្រ​ រក​បាន​បាន​មកដល់​ហើយ​សម្រាប់​អ្នក​ដែល​ស្រេក​ឃ្លាន​ចង់​អភិវឌ្ឍ​ និង​បង្កើន​ចំណេះដឹង​របស់ខ្លួន។ បច្ចុប្បន្ននេះ​មាន​គេហទំព័រ​ពីរ​កំពុង​តែបន្ត​ផ្តល់​ការ​សិក្សា​លើបណ្តាញ​(Online Learning) នៅ​លើ​មុខវិជ្ជា និង​ជំនាញជាច្រើន​រាប់មិនអស់ដោយឥតគិត​ថ្លៃ​ពីសំណាក់​

ពាណិជ្ជកម្ម

តើ​​ខួរ​ក្បាល​អ្នក​មាន​ដំណើរ​ការ​យ៉ាង​​ណានៅ​ពេល​ដែល​អ្នក​ចាប់​អារម្មណ៍លើនរណាម្នាក់?

អាការៈ​ញ៉ាំ​មិន​បាន​ គេងមិនលក់ បក់​មិនល្ហើយ និងមិន​អាច​ប្រមូល​អារម្មណ៍ធ្វើកិច្ចការ​ផ្សេងៗ​បាន​នឹង​កើត​មាន​ឡើង​នៅពេល​ដែល​អ្នក​ចាប់​ចិត្ត​ប្រតិព័ទ្ធលើ​​នរណាម្នាក់។ ប្រសិន​បើ​ ​ស្ថានភាព​ដូច​បានរៀបរាប់​ខាងលើ​នេះ​កើត​មាន​មែន គឺមាន​ន័យ​ថាអ្នកកំពុង​តែ​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​ហើយ។ ដំណាក់​ដំបូង​បង្អស់​ក្នុង​ជីវិត​ស្នេហា​នោះគឺ នៅពេលដែលអ្នក​ចាប់​អារម្មណ៍ទៅលើ​នរណា​ម្នាក់ អ្នក​តែងតែគិត​អំពី​គេជា​និច្ច។ ប៉ុន្តែ​ ក្រៅពីភាសា​ស្នេហា​ដែល​អ្នក​អាច​យក​មក​បរិយាយ​បាន តើអ្នកមានបានដឹង​អំពី​វិទ្យាសាស្ត្រ​ស្តី​ពី​ការ​លង់ស្រឡាញ់ និងស្នេហាដែរឬទេ? ដូចនេះ គេហទំព័រ​«គំនិត»​សូម​ធ្វើ​ការ​បកស្រាយ​ចំណេះដឹង​មួយ​ចំនួន​ស្តី​ពីស្នេហា​រវាង​ស្រី និង​ប្រុស​ដែលមានទំនាក់​ទំនង​នឹង​វិទ្យាសាស្ត្រ។

– អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញថា ការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គឺប្រៀបបាន​ទៅ​នឹង​ការ​សេព​ថ្នាំ​កូកាអ៊ីន ដែល​យ៉ាងហោចណាស់​វា​កើត​ឡើង​នៅក្នុង​ខួរក្បាល​របស់​យើង។ មាន​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ពិបាក​ក្នុង​ការ​កាត់ចិត្ត​ពី​រឿង​ស្នេហា និង​ផ្តាច់​គ្រឿង​ញៀន។ ហេតុ​ផល​នោះគឺ វា​បាន​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​រីករាយ​នៅក្នុង​ខួរក្បាល​សកម្មឡើង ដែលកត្តា​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​យើង​មានចំណង់​កាន់តែខ្លាំងឡើងៗ។

– ការថើបគ្រាដំបូង​គឺមាន​សារៈសំខាន់​ណាស់សម្រាប់​គូស្នេហ៍​នីមួយៗ។ ដោយសារ​តែ​ទឹកមាត់​របស់​បុរស​មាន​ផ្ទុក​នូវ​ ​អ័រម៉ូនតិះ​ស្តូស្ត័រ​រ៉ូន (Testosterone) ដែលជាសារធាតុ​បង្កើន​នូវ​ចំណង់​ស៊ិច​សម្រាប់​បុរស​ និង​ស្ត្រី ការ​ថើប​ និង​បបោស​អង្អែល​ថ្នមៗ​នឹងអាច​ធ្វើ​ឲ្យ​គូភាគីទាំងពីរ​មាន​សេចក្តី​សុខកាន់តែប្រសើរឡើង។

– យោងតាម​នរវិទូ​ដ៏ល្បីល្បាញ​ អ្នកស្រី ហេឡិន ហ្វ៊ីស្សឺ(Helen Fisher) បាន​ឲ្យ​ដឹង​ថា បុរស​ធ្លាក់​ក្នុង​អន្លង់ស្នេហ៍​លឿន​ជាង​ស្ត្រី​ដោយសារ​តែ​ពួក​បុរស​គឺមានទំនោរ​ទៅលើ​រូបរាង​ខាងក្រៅ។

– ទោះ​បី​ជា​មនុស្ស​មិនទាន់​ចង់​បាន​អ្នក​ស្នង​ត្រកូល​ក៏ដោយ រាងកាយ​​បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​ការវិវត្តន៍​ដើម្បី​ស្វែង​រក​ដៃគូរជីវិត។ មូលហេតុ​នេះ​ហើយ​បាន​ជា​ការ​សិក្សាស្រាវជ្រាវជាច្រើន​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រតិកម្ម​របស់​ស្ត្រី​ចំពោះ​បុរសនៅពេលដែល​កំពុង​តែ​បញ្ចេញ​អូវុលមាន​សភាព​ខុស​ប្លែកពី​ធម្មតា។ ចំណែក​ឯមនុស្ស​ប្រុស​វិញ​ក៏ដូចគ្នា​ផងដែរ។

– ផលធៀប​រវាង​ចង្កេះ​ និង​ត្រកៀក​គឺជា​កត្តា​ដ៏​សំខាន់​មួយ​ដែលធ្វើ​ឲ្យ​បុរស​កំណត់​ថា​តើ​នារី​នោះ​មាន​ភាព​ទាក់ទាញ​ឬអត់។ យោង​តាមការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ផលធៀប​រវាង​ត្រកៀក និង​ចង្កេះ ០,៧ របស់ស្ត្រី​គឺមាន​ភាព​ទាក់​ទាញ​បំផុតចំពោះបុរស មានន័យថា ចង្កេះតូចជាង​ត្រកៀក។ ផលធៀប​រវាង​ចង្កេះ និង​ត្រកៀក ពី​០,៧ ដល់ ១,១៨ ក៏​ត្រូវបាន​ចាត់​ទុក​ថា​ទាក់​ទាញ​ផងដែរ ដែល​ផលធៀប​នេះ​អាច​បញ្ចាក់​ពី​សុខភាពរាងកាយ និង​សុខភាព​តំណពូជ​របស់​ស្ត្រីបាន។

– ការសិក្សា​ស្រាវជ្រាវបាន​បង្ហាញ​ឲ្យ​ឃើញ​ថា ស្ត្រី​អាច​ប្រើប្រាស់​ច្រមុះ​​ក្នុង​ការ​ស្វែង​រក​​បុរស​ដែល​មាន​ហ្សែន​ខុស​ពី​ពួកគេ ដើម្បី​ធានា​​បានអ្នកស្នងត្រកូល​ដែលមាន​ហ្សែន​រួម​បញ្ចូលគ្នាដ៏ល្អមួយនាពេល​អនាគត។ ផ្ទុយមកវិញ ស្ត្រី​ដែលកំពុងតែ​​ប្រើប្រាស់​ថ្នាំពន្យាកំណើត​អាច​នឹងមាន​អារម្មណ៍ថា​បុរស​ដែលមាន​រាងរៅតំណ​ពូជ(Genetic Code)ប្រហាក់ប្រហែលគ្នាមាន​ភាព​ទាក់​ទាញ​ជាង។

– យោងតាម​ការ​សិក្សា​ស្រាវជ្រាវបាន​ឲ្យ​ដឹងថា មុខ និង​ភាពស៊ីម៉េទ្រី​នៃផ្ទៃ​មុខរបស់​ស្ត្រី​គឺ​ជា​ចំណុច​ដែល​បុរស​សម្រេច​ចិត្ត​ថា​គួរ​សាង​ស្នេហ៍ និងរួម​រស់​​ជាមួយ​នឹង​នាង។

– ការស្រាវជ្រាវ​មួយនា​ឆ្នាំ​២០០៧​បាន​រកឃើញ​ថា មនុស្សយើង​ចូលចិត្តជ្រើសរើស​ដៃគូ​ដែលមាន​ភាគរយ​ ​ជាតិខ្លាញ់​ក្នុង​រាងកាយប្រហាក់ប្រហែលគ្នា​។ មូលហេតុ​នេះបណ្តាល​មកពី យើង​ម្នាក់​ៗ​​ចាប់​អារម្មណ៍​ចំពោះ​មនុស្ស​ណា​ដែល​មាន​រូបរាង គំនិត និង​អាកប្បកិរិយាស្រដៀង​នឹងយើង។

-អារម្មណ៍​ស្នេហាពុះ​កញ្ច្រោល​​​រវាង​មនុស្ស​ពីរនាក់​គឺមិន​ស្ថិតស្ថេររហូត​នោះទេ វាមាន​រយៈពេលតែ​​ពី​១៨ខែ ទៅ​៣ឆ្នាំ​ប៉ុណ្ណោះ។ ដូច្នេះ​ចូរ​ថែរក្សា​ពេលវេលា​ និង​ទទួល​ភាព​សប្បាយ​រីករាយ​នៅពេល​ដែលអ្នក​អាច​ក្នុង​កំឡុង​ពេល​នោះ។ មូលហេតុ​គឺ​ដោយសារ​តែ​ខួរក្បាល​របស់យើង​មិនអាចទ្រទ្រង់ស​​ភាព​រំភើប​ដដែលៗបាន​នោះទេ។ ប៉ុន្តែ​មិនមានន័យ​ថា​អ្នក​ទាំងពីរ​ត្រូវតែ​ចែកផ្លូវគ្នា​ដើរ​នោះទេ ហើយ​ផ្ទុយ​ទៅវិញ​វា​មាន​ន័យ​ថា អ្នក​ទាំងពីរ​ត្រូវ​ព្យាយាម​អត់ធ្មត់​បន្តិច​ដើម្បី​រក្សារ​ភ្លើង​ស្នេហ៍នេះ​ឲ្យ​ឆេះ​បាន​រហូត។

 

ដកស្រង់​ចេញពី៖ www.howstuffworks.com, What goes on in your brain when you’re attracted to someone?

ពាណិជ្ជកម្ម

កំពូលសៀវភៅអាថ៌កំបាំងដែលគ្មានអ្នកណាអាចអានបានក្នុងលោក

voynichgateចាប់​តាំង​ពីមាន​វត្តមាន​នៅលើ​ផែនដី​ មនុស្ស​មាន​ការ​ចង់​ចេះ​ចង់​ដឹង ចូលចិត្ត​ឆ្ងល់ច្រើន ដែល​មូលហេតុនេះ​បានធ្វើ​ឲ្យ​មនុស្ស​​កើន​ចំណេះដឹង​កាន់តែច្រើន​ឡើងៗ ហើយ​សៀវភៅ​រាប់​រយលាន​ក្បាល​ត្រូវបាន​សរសេរឡើង​ទុក​សម្រាប់​អ្នកជំនាន់​ក្រោយសិក្សា​ស្រាវជ្រាវ​បន្ត។ មាន​ឯកសារជាច្រើន​​នៅក្នុង​សម័យ​បុរាណ​ត្រូវ​បាន​សរសេរ​ឡើង​ដោយ​ប្រើប្រាស់​ភាសាសម្ងាត់ ហើយ​សៀវភៅ​ដ៏​អាថ៌កំបាំង​ទាំងនោះ​ស្ទើរតែទាំងអស់​ត្រូវ​បាន​បកស្រាយ និង​លាត​ត្រដាង​ដោយ​អ្នក​ជំនាញ​ផ្នែក​បំបែក​សារសម្ងាត់​នាសម័យ​បច្ចុប្បន្ន​។ ប៉ុន្តែថ្ងៃនេះ​គេហទំព័រ«គំនិត»​សូម​ណែនាំ​សៀវភៅ​បុរាណ​មួយក្បាល​ដែល​គ្មាន​អ្នកជំនាញ​ណា​អាច​បំបែក និង​បកស្រាយ​ពី​ខ្លឹម​សារ​នៅក្នុង​នោះបាន​ឡើយ សៀវភៅនោះ​មាន​ឈ្មោះ​ថា Voynich

សៀវភៅ​ Voynich​ ត្រូវបាន​គេជឿជាក់ថា​គឺជា​សៀវភៅ​ដ៏អាថ៌កំបាំង​បំផុត​នៅ​ក្នុងលោក​ ដែល​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​វា​ត្រូវបាន​គេសរសេរឡើង​នៅ​ដើម​សតវត្ស​ទី​១៥ និង​អាច​មាន​ប្រភព​ដើម​នៅភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី។ សៀវភៅនេះត្រូវបាន​គេដាក់ឈ្មោះតាម​ឈ្មួញ​សៀវភៅ​ម្នាក់​ដែលបាន​រកឃើញ​សៀវភៅនេះ លោក Wilfrid Voynich ដែល​គាត់​បាន​ទិញ​សៀវភៅនេះ​នៅឆ្នាំ​១៩១២។

មានទំព័រ​មួយ​ចំនួន​ត្រូវបាន​បាត់ ប៉ុន្តែ​សៀវភៅVoynichដែល​មាន​នៅសល់​បច្ចុប្បន្ន​គឺមានចំនួន​២៤០ទំព័រ ដែល​ភាគច្រើន​គឺជា​គំនូរ។ ទំព័រ​ជាច្រើន​នៅក្នុង​សៀវភៅនោះ​គឺដូច​​ទៅ​នឹង​តិណទេស(ថ្នាំ​ដែលផ្សំឡើងពីរុក្ខជាតិ)​ក្នុង​សម័យនោះ ដែល​គេគិត​ថា​ព័ត៌មាន​ដែលមាន​នៅលើ​ទំព័សៀវភៅ​នោះ​គឺ​ជា​ការ​បកស្រាយអំពី​រុក្ខជាតិ​ដែលអាច​យក​មក​ផ្សំថ្នាំ សម្រាប់​វេជ្ជសាស្ត្រ។ ផ្ទុយ​ទៅវិញ មាន​រុក្ខជាតិជាច្រើន​ដែលមាន​នៅក្នុងសៀវភៅ​នោះគឺសុទ្ធសឹង​តែ​ជា​រុក្ខជាតិ​ដែលមិន​ធ្លាប់​បានស្គាល់ ហើយ​ក្រៅពីនោះ អក្សរ និង​ភាសា​ដែល​បានសរសេរ​នៅលើ​សៀវភៅ​នោះ​គឺនៅតែគ្មាន​អ្នកណាដឹង និង​អាច​អាន​បាននោះទេ។ មានរូបភាពរុក្ខជាតិខ្លះ​នៅក្នុង​សៀវភៅ គឺជារូបភាព​ដែលស្រដៀង​ទៅនឹង​រូបភាព​ដែល​គេ​មើល​រុក្ខជាតិ​ដោយ​ប្រើ​អតិ​សុខុមទស្សន៍(មីក្រូស្កុប) ដែល​វាពិត​ជា​មិនអាចទៅរួច​ដោយសារតែជំនាន់នោះ​មិន​ទាន់​មាន​ឧបករណ៍នេះនៅឡើយ។ មាន​អ្នកជំនាញ​ជាច្រើនជឿជាក់ថា អក្សរ​ដែល​សរសេរ​នៅលើ​សៀវភៅមួយ​នេះ​គឺជា​សារសម្ងាត់ ដែល​ធ្វើ​ឲ្យ​សៀវភៅ​Voynichនេះ​ត្រូវបាន​ធ្វើការសិក្សាស្រាវជ្រាវ​ពីសំណាក់​អ្នក​ជំនាញ​ផ្នែក​បំបែកសារ​សម្ងាត់​ជាន់​ខ្ពស់​ជាច្រើន​ដែល​រាប់​បញ្ចូលទាំង​អ្នកបំបែកសារសម្ងាត់​របស់​អាមេរិច និង​ចក្រភពអង់គ្លេស​ទាំង​ជំនាន់​សង្គ្រាមលោកលើកទី១ និង​ទី២។ បន្ថែម​ពីលើនេះ សៀវភៅនេះត្រូវបាន​អ្នកជំនាញ​បញ្ចាក់​ថា ពណ៌ថ្នាំដែលបានប្រើប្រាស់ក្នុងការ​គូរ គឺសុទ្ធសឹង​តែជាប្រភេទ​រ៉ែ​ដ៏មានតម្លៃ ដែលធ្វើឲ្យគេជឿថាវាជាសៀវភៅ​ដែល​មាន​តម្លៃ​មួយ។ ម្យ៉ាងទៀត យោងតាម​ការពិនិត្យ​ពីអ្នកវិទ្យាសាស្ត្រ សៀវភៅ​នេះត្រូវបាន​សរសេរឡើង​ដោយ​គ្មាន​កំហុស​សូម្បីតែបន្តិច ដែលនាំឲ្យគេសន្មតថា​វាជាសៀវភៅ​ដែលត្រូវបានសរសេរ និង​ចងក្រងឡើង​ដោយ​អ្នកមាន​ថ្វីដៃឯក កម្រ​រកបាន។

ក្រោយ​ពី​ព្យាយាម​ប្រើប្រាស់​គ្រប់វិធីទាំងអស់​ដើម្បី​បំបែកសារសម្ងាត់​ ហើយមិនទទួលបានជោគជ័យ សៀវភៅ​នេះបានក្លាយជា​សៀវភៅ​កំពូល​អាថ៌កំបាំងមួយ និងជាប្រធាន​បទ​មួយ​ដែល​សម្បូរទៅដោយ​ទ្រឹស្តីរវើរវាយ និង​មាន​លក្ខណៈជាប្រលោមលោក។ បច្ចុប្បន្ននេះ សៀវVoynichត្រូវបានគេរក្សាទុក​នៅក្នុង​បណ្ណាល័យ​នៃសាកលវិទ្យាល័យយ៉េល​នៅសហរដ្ឋអាមេរិច (Yale University)។

អក្សរដែលសរសេរនៅក្នុងសៀវភៅ
អក្សរដែលសរសេរនៅក្នុងសៀវភៅ

ប្រភព៖ ភាពយន្តឯកសារ National Geography 2011: Naked Science, The book that Can’t Be Read

ពាណិជ្ជកម្ម

ការពិតផ្សេងៗដែលកើតមានលើលំនៅដ្ឋានរបស់យើង

earthភពផែនដី​ គឺជា​ទីកន្លែង​ស្នាក់​អាស្រ័យ​របស់​មនុស្ស​រាប់​ពាន់​លានអ្នក ​ជា​ជម្រក​សត្វ​ និង​រុក្ខជាតិ​ជាច្រើនប្រភេទ។ ភព​ផែនដី គឺជា​ទី​ស្ថានដ៏សែន​មនោរម្យ ដោយសារ​តែភព​នេះ មានទឹក និង​ខ្យល់​អុកស៊ីសែនដែលអំណោយ​ផល​ចំពោះជីវិត​គ្រប់​ប្រភេទ។ បើនិយាយទៅ ជីវិត​នៅលើ​ភព​

ពាណិជ្ជកម្ម

វិទ្យាសាស្ត្ររីករាយ៖ ពត់ឆ្អឹងដោយប្រើទឹកខ្មេះ

chicken-bonesអស់រយៈពេលជាយូរមក​ហើយ​ដែល​ទំព័រ​វិទ្យាសាស្ត្រ​រីករាយបានឃ្លាត​ឆ្ងាយ​ពីមិត្ត​អ្នកអាន។ ប៉ុន្តែថ្ងៃនេះ គេហទំព័រ​​គំនិត​បាន​ពាំនាំ​អត្ថបទ​វិទ្យាសាស្ត្រ​រីករាយ​មក​កំដរ​អារម្មណ៍​មិត្ត​អ្នកអាន​វិញ​ជាមួយ​នឹង​ការពិសោធន៍ដែលងាយៗហើយអាច​ធ្វើបាន​នៅក្នុង​គេហដ្ឋាននោះគឺ “ពត់ឆ្អឹងមាន់​

ពាណិជ្ជកម្ម

មីមួយចានពីអ្នកដ៏ទៃ!

តើឪពុកម្តាយ​របស់អ្នក​ ​មាន​ដែល​ស្តី​បន្ទោស​អ្នកដែរ​ឬទេ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេលគាត់​ស្តី​បន្ទោស​ដូច្នេះ? សារជាតិ​ធម្មជាតិ​របស់លោកទាំងពីរ​គឺតែងតែ​ស្រឡាញ់ បារម្ភ និង​ចង់​ឲ្យ​កូន​ៗ​របស់គាត់ល្អជានិច្ច។ ថ្ងៃ​នេះ​គេហទំព័រ​«គំនិត»​សូម​ចែករំលែក​រឿង​មួយ​ គឺ”មីមួយចានពីអ្នកដ៏ទៃ”។ តើ​

ពាណិជ្ជកម្ម

វត្ថុ​សំខាន់​ក្នុង​ជីវិត!

នៅពេលដែលក្នុង​មួយជីវិត​របស់អ្នក​មាន​រឿង​ជាច្រើន​​រង់​ចាំ​អ្នកដោះស្រាយ នៅពេលដែល​២៤ម៉ោង​ក្នុយ​មួយថ្ងៃ​មិន​គ្រប់​គ្រាន់​សម្រាប់អ្នក អ្នកគួរ​ចង​ចាំ​រឿងមួយ “ធុង​មួយ និង​ស្រាបៀរពីរ​ដប”!

សាស្ត្រាចារ្យ​ម្នាក់​បានមកដល់​ក្នុង​ថ្នាក់មុន​ពេលដែល​ម៉ោង​ទស្សនៈវិជ្ជា​របស់​គាត់​ចាប់​ផ្តើម ហើយ​នៅ​ចំពោះ​មុខគាត់​មាន​វត្ថុ​មួយចំនួន​ដែល​គាត់​ត្រៀម​នឹង​បង្ហាញ​ដល់​សិស្ស។

នៅពេលចូលរៀន៖

លោកសាស្ត្រាចារ្យ​បាន​លើក​យក​ធុង​ដ៏ធំមួយ​មក​ដាក់​នៅលើ​តុ ហើយ​ចាក់បំពេញដោយ​គ្រាប់បាល់ ​ហ្គុលហ្វ៍ (Golf balls)។ គាត់​ក៏បាន​សួរ​ទៅសិស្ស​របស់​គាត់​ថា តើ​ធុង​នេះ​ពេញ​ហើយ​ឬនៅ?

កូនសិស្ស​របស់គាត់​ទាំង​អស់​បាន​ឆ្លើយ​ថា​ពេញ​ហើយ!

បន្ទាប់​មក​លោកសាស្ត្រាចារ្យ​បានយក​គ្រាប់​ក្រួស​មួយ​ប្រអប់​ចាក់​ចូលទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។ គាត់​រលាក់​ធុង​​តិចៗ​ដើម្បី​ឲ្យ​គ្រាប់​ក្រួស​អាច​ធ្លាក់ចូល​ទៅ​ក្នុង​ប្រហោង​ដែកស្ថិត​នៅចន្លោះ​បាល់​ហ្គុលហ្វ៍។

គាត់​ក៏​សួរទៅកាន់​សិស្សរបស់​គាត់​ម្តងទៀត ថា​តើ​ធុង​នេះពេញហើយឬនៅ?

សិស្ស​ទាំង​អស់គ្នា​យល់ស្រប​ថា​ធុង​នោះពេញហើយ។

ក្រោយមកទៀត លោកសាស្ត្រាចារ្យ​បាន​លើក​យក​ប្រអប់​ខ្សាច់​មួយ​ប្រអប់​ហើយ​ចាក់​ចូល​ទៅក្នុង​ធុង​ម៉ាយ៉ូណេស​នោះ។ គ្រាប់​ខ្សាច់​ទាំង​នោះ​បាន​ចូល​ទៅបំពេញចន្លោះប្រហោង​ដែល​មាន​នៅសេសសល់​ក្នុង​ធុង​នោះ!

លោកសាស្ត្រាចារ្យ​ក៏បាន​លើក​សួរ​ម្តងទៀត​ថាតើ​ធុងនោះពេញឬនៅ?

សិស្ស​ទាំង​ឆ្លើយ​ទាំង​ស្ទាក់​ស្ទើរ​ថា ធុង​នោះពេញហើយ!

បន្ទាប់​មក​ទៀត​ លោកសាស្ត្រាចារ្យ​បាន​យក​ស្រាបៀរ​ពីដប​ពីក្រោម​តុ​របស់​គាត់​ហើយ​ចាក់​ស្រាបៀរទាំងពីរដបនោះ​ទៅ​ក្នុង​ធុង​ដើម្បី​ទៅបំពេញ​ចន្លោះ​ដែលមានសេសសល់។

សិស្សក្នុង​ថ្នាក់​ទាំង​អស់​បាន​នាំ​គ្នា​សើច!

ក្រោយ​ពី​សម្លេង​សើច​កង​រំពង​បាន​រំងាប់ទៅ លោកសាស្ត្រាចារ្យ​បាន​និយាយថា “​លោកគ្រូ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​ចាត់​តុ​ធុង​នេះ​ ប្រៀប​ដូច​ជា​ជីវិត​របស់​ប្អូនៗ​ទាំងអស់គ្នា!”

យើងប្រៀបគ្រាប់​បាល់​ហ្គុលហ្វ៍​ទៅនឹង​វត្ថុ​សំខាន់​ក្នុង​ជីវិត​របស់យើង ដូចជា​គ្រួសារ កូនចៅ សុខភាព មិត្ត​ភក្តិ និង​ចំណង់​ចំណូលចិត្ត​របស់យើង។ ប្រសិន​បើ​អ្វី​ៗ​ទាំងអស់​បាត់​បង់​ទៅ តែ​នៅ​សល់​តែវត្ថុ​សំខាន់​ៗ​ដូចដែលបានរៀបរាប់ខាងលើ ជីវិត​របស់យើង​គឺ​នៅ​តែ​អាច​មាន​ភាព​រីករាយ។

យើង​អាច​ចាត់​ទុកគ្រាប់ក្រួស​គឺជា​​របស់ចាំបាច់​ដូច​ជា​ការងារ ផ្ទះ ឡាន ។ល។ រីឯគ្រាប់ខ្សាច់​គឺជា​វត្ថុ​បន្ទាប់​បន្សំ ដែល​មិន​សំខាន់។

លោកសាស្ត្រាចារ្យ​បាន​បន្តទៀត​ថា “​ប្រសិន​បើប្អូនៗ​ចាក់ខ្សាច់​ចូលទៅក្នុង​ធុង​មុននោះ យើង​នឹង​មិន​មានកន្លែង​សម្រាប់ដាក់​គ្រាប់គ្រួស និង​គ្រាប់​ហ្គុលហ្វ៍នោះទេ!”

ក្នុងជីវិត​ពិត​របស់យើង​ក៏ដូចគ្នា​ផងដែរ! ប្រសិន​បើ​ប្អូន​ៗ​ចំណាយ​ពេលវេលា​ និងថាម​ពល​ទាំងអស់​ជាមួយ​កិច្ច​ការ​ណា​ដែល​មិន​សំខាន់ ប្អូន​នឹង​មិន​មាន​ពេលណាសេសសល់​សម្រាប់កិច្ចការសំខាន់ៗក្នុង​ជីវិត​នោះទេ។ ត្រូវយក​ចិត្ត​ដាក់​និង​ចំណាយ​ពេលឲ្យ​បានច្រើន​ជាមួយ​នឹងកិច្ច​ការ​ដែលសំខាន់​ដែល​អាច​ជះឥទ្ធិពលដល់​សុភមង្គល​របស់យើងទៅថ្ងៃអនាគត។

ចំណាយពេល​ជាមួយ​នឹង​កូន​របស់ប្អូន!

ចំណាយ​ពេល​ជាមួយ​នឹង​ឪពុកម្តាយ​របស់ប្អូន!

សួរសុខទុក្ខ​លោកយាយលោកតារបស់ប្អូន!

នាំក្រុមគ្រួសារទៅ​ញ៉ាំ​អាហារជាមួយ​គ្នា!

យើង​នឹង​មាន​ពេលបោសសម្អាត និង​រៀបចំផ្ទះជានិច្ច។

ធ្វើកិច្ចការ​ណា​ដែល​សំខាន់​មុនគេ និង​ប្រើប្រាស់​ពេលដែលសេសល់​សម្រាប់ធ្វើកិច្ចការ​ផ្សេងៗ។

មានសិស្សម្នាក់​បាន​លើក​ដៃ​ឡើង ហើយ​សួរ​ថា ចុះ​ស្រាបៀរ​តំណាងឲ្យ​អ្វីដែរ?

លោកសាស្ត្រាចារ្យ​ញញឹម​ហើយ​តបថា “លោកគ្រូ​ពិតជារីករាយ​ណាស់ ដែលប្អូន​បានសួរ!”

ស្រាប្រៀរ​គឺចង់បង្ហាញថា ទោះ​បីជា​ជីវិត​របស់យើង​រវល់​យ៉ាងណាក៏ដោយ យើង​នៅតែ​មាន​ពេល​ញ៉ាំ​ស្រាបៀរ​ជាមួយ​មិត្ត​ភក្តិ​ជានិច្ច។

ប្រភព៖ Facebook Fan Page of Idealist

ពាណិជ្ជកម្ម

៥វិធីដែលធ្វើឲ្យអ្នករៀនសរសេរកូដ(Programming)បានរហ័ស

រៀន​សរសេរកូដ ឬProgramming មិនមែន​ជាអ្វី​ដែល​អ្នកអាច​ចេះ​ក្នុង​រយៈពេល​​មួយថ្ងៃ​នោះទេ ហើយ​វា​ក៏មិនមែនជាអ្វី​ដែល​អ្នកត្រូវ​ចំណាយ​ពេល​មួយជីវិតផងដែរ។ មាន​វិធី​ជា​ច្រើន​ដែល​ជួយឲ្យ​អ្នក​អាច​រៀន​សរសេរកូដ​បាន​ដោយ​ងាយស្រួល និង​ឆាប់​រហ័ស។ ប៉ុន្តែ​ថ្ងៃនេះ «គំនិត»សូម​លើក​យក​វិធី​៥យ៉ាង​ដែល​

ពាណិជ្ជកម្ម

វប្បធម៌ផ្សេងគ្នា អត្ថន័យផ្សេងគ្នា៖ សត្វគោ

មាន​ប្រទេស​ជា​ច្រើន​នៅ​លើ​សកលលោក​យើងនេះ ហើយ​ប្រទេស​នីមួយៗ​គឺ​មាន​ភាសាជាតិ​ និង​វប្បធម៌រៀង​ៗខ្លួនសម្រាប់​បញ្ចាក់​ពី​អត្តសញ្ញាណ​ជាតិរបស់ខ្លួន។ ការ​ប្រើប្រាស់​វត្ថុ សត្វ និង​រុក្ខជាតិ​ដើម្បី​ធ្វើការធៀបន័យ​ទៅ​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​ក៏មាន​ភាព​ខុស​ប្លែកពី​គ្នា​ផងដែរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយទៀត។ ថ្ងៃនេះ​ គេហទំព័រ​«គំនិត»​សូមចែករំលែក​ចំណេះដឹង​ស្តីពីវប្បធម៌របស់ប្រទេស​មួយចំនួន​ទាក់​ទង​នឹង​ការ​ធៀប​ន័យសត្វ​គោ​ទៅ​នឹងជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ ការធៀប​ន័យ​ទៅ​នឹង​សត្វគោ​ តើ​វា​មាន​ន័យ​ល្អ​ឬ​អាក្រក់?

នៅប្រទេស​ទួរគី (Turkey) ការ​ធៀប​សកម្មភាព​មនុស្ស​ទៅ​នឹង​សត្វ​គោ គឺ​ហាក់ដូច​ជា​មិន​សូវមាន​ន័យ​វិជ្ជមាន​ប៉ុន្មាន​នោះទេ។ នៅពេល​ដែល​គេ​ឃើញ​នរណា​ម្នាក់​ញ៉ាំ​ច្រើន ឬ​និយាយ​ឲ្យ​អាក្រក់​ស្តាប់​ទៅ​គឺ​ស៊ី​ច្រើន​មិន​គិត​នោះ គេ​នឹង​និយាយថា “inek gibi yiyor!” ឬ​ភាសា​ខ្មែរ​យើង​មាន​ន័យ​ថា “ស៊ីច្រើនដូចគោ!”។ ហើយ​ប្រសិនបើ​នរណា​ម្នាក់​គិត​តែពី​រៀន មិន​ចេះ​សម្រាក​​ មិនមាន​ការ​លម្ហែរ ឬក៏​ចេញ​ទៅខាងក្រៅរាប់អាន​មិត្ត​ភក្តិ ប្រជាជន​ទូរគី​តែង​តែ​និយាយ​ថា “inek gibi!” ឬ​មានន័យ​ថា “ម្នាក់ហ្នឹងដូចសត្វគោអញ្ចឹង!”។ ដូចនេះ​យើង​ឃើញថា ការធៀបសត្វគោ​ទៅ​នឹង​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ទួរគី​ គឺមិន​សូវ​មាន​ន័យ​វិជ្ជមាន​នោះទេ។

ចំណែក​ឯប្រទេស​កម្ពុជា​យើង​វិញ ការធៀប​ន័យ​ជាមួយ​សត្វគោ ក៏​មិន​សូវ​មាន​អត្ថន័យ​វិជ្ជមាន​ប៉ុន្មាន​ដែរ។ ឧទាហរណ៍​នៅពេលដែល​យើង​ស្តាប់​អ្វី​ ឬ​ក៏​មើល​អ្វី​មិនយល់​ ជារឿយៗ​យើង​តែង​តែ​និយាយ​ថា “ដូចគោមើល​ទូរទស្សន៍អញ្ចឹង!”។ ហើយ​ពេលខ្លះ​នៅពេលដែល​យើង​ឃើញ​នរណា​ម្នាក់​ដែល​មិន​សូវ​យល់ការងារ​ ពេលខ្លះ​យើង​និយាយ​ថា “ម្នាក់នោះ​ល្ងង់ដូចគោអញ្ចឹង!”។

សម្រាប់​ប្រជាជន​នៅប្រទេស​ចិន​វិញ គឺ​ខុស​ស្រឡះ​ទៅ​នឹង​ប្រទេស​ទួរគី​ និង​ប្រទេស​កម្ពុជា​យើង ការ​ប្រើប្រាស់​សត្វ​គោ​មក​ធ្វើ​ជា​ន័យ​ធៀប​គឺ​មាន​ន័យ​វិជ្ជមាន។ ឧទាហរណ៍ ប្រសិន​បើ​ជនជាតិ​ចិន​ឃើញ​នរណាម្នាក់​ឆ្លាត មាន​សមត្ថភាព​ល្អ អាច​ធ្វើ​អ្វី​បាន​គួរ​ឲ្យ​សរសើរ​ គេ​នឹង​និយាយ​ទៅ​អ្នក​នោះ​ថា “你真牛!(ni zhen niu)” ដែល​ន័យ​ចំ​មាន​ន័យ​ថា “អ្នក​ពិត​ជា​គោ​មែន!” ឬ​ន័យ​ធៀប​ដែល​ជា​ន័យ​ពិត​ប្រាកដ​នោះ​មាន​ន័យ​ថា “អ្នកពិត​ជា​ខ្លាំង​ ឬអស្ចារ្យ​មែន!”។

មិត្ត​អ្នក​អាន​បានជ្រាប​ហើយ​មែនទេ ថា​ប្រទេស​នីមួយ​ៗ​ធ្វើ​ការ​ធៀប​ន័យ​ទៅ​នឹង​អ្វី​មួយ​មាន​លក្ខណៈផ្សេងៗ​គ្នា! តើ​អ្នក​មាន​បទ​ពិសោធអ្វី​ដែល​ស្រដៀង​ទៅ​នឹងបញ្ហា​វប្បធម៌ខុសគ្នា​នេះដែរ​ឬទេ? បើមាន​សូម​កុំ​លាក់​អី ចែក​រំលែកបទ​ពិសោធនេះ​ជាមួយ​«គំនិត»ទាំងអស់គ្នា!

ពាណិជ្ជកម្ម

តើអុកស៊ីសែននៅលើយន្តហោះបានមកពីណា?

យន្នហោះដែលហោះក្នុងរយៈកម្ពស់ដ៏ខ្ពស់មួយ

រូបទី 1៖ យន្តហោះនៅរយៈកម្ពស់ដ៏ខ្ពស់មួយ (កម្រិតអុកស៊ីសែនទាប)

——–

អ្នកទាំងអស់គ្នា​ប្រហែលជាធ្លាប់ឃើញតាម​​កញ្ចក់ទូរទស្សន៍​ដោយផ្ទាល់ហើយបើ​ធ្លាប់ធ្វើដំណើរតាម​ជើងអាកាសថា​ក្នុងពេលមាន​អាសន្ន​ដូចជាពេលដែល​យន្តហោះ​មា​ន​បញ្ហានៅពេល​វា​នៅរយៈកម្ពស់ខ្ពស់​មួយ​ដែលកម្រិត​​អុកស៊ីសែនមាន​កម្រិត​ទាបនោះ​អ្នកដំណើរ​

ពាណិជ្ជកម្ម

ប្រ​ហោង​ខ្មៅ និង​ឥទ្ធិ​ពល​នៃ​ទំ​នាញ​ម៉ាស​

កញ្ចុំ​ផ្កាយ​មីលគី​ហ្វេ និង​​ទី​តាំង​របស់​ព្រេះ​អា​ទិត្យ​(សញ្ញា​ព្រួញ​) រូបភាព​ពីNASA

ដោយ​មាន​ការ​ស្នើរ​ពី​អ្នក​អាន​មួយ​ចំ​នួន​​ ​គេហ​ទំព័រ​គំនិត​បាន​លើក​យក​​​អត្ថបទ​ស្តីពី ប្រ​ហោង​ខ្មៅ​មក​បក​ស្រាយ។ប៉ុន្តែ​ជា​ដំ​បូង​យើង​ត្រូវ​ការ​មូល​ដ្ធាន​គ្រឹស្ថមួយ​ចំនួន។

ចក្រវាឡ​យើង​ត្រូវ​បាន​អ្នក​វិ​ទ្យាសាស្រ្ត​ប៉ាន់​ស្មាន​ថា​មានអាយុជាង ១៣០០០ លាន​ឆ្នាំ។ ក្នុង​

ពាណិជ្ជកម្ម