អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានឭស្នូរកាំភ្លើងដែលគេបាញ់ចេញពីពិធីបើកកាប្រកួតរត់ ឬ ក្នុងកម្មពិធីផ្សេងៗហើយ ។
ប្រការគួរយល់ដឹងក្នុងការបាញ់កាំភ្លើងឡើងទៅលើអាកាស!
ការពិត ១០ យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ៩)
សំលៀងខួរក្បាល៖ មួកក្រហម មួកខៀវ!
ហេតុអ្វីបានជាទឹកនៅជិតកន្លែងយករ៉ែខ្លះមានជាតិជូរ?
តើអ្នកមានធ្លាប់ឮ ឬក៏មានអ្នកដែលធ្លាប់ទៅយករ៉ែនៅតំបន់នានាប្រាប់ថាទឹកនៅតំបន់នោះមានរសជាតិជូរដែរឬទេ? តើអ្វីទៅដែលធ្វើឲ្យទឹកនៅតំបន់យករ៉ែខ្លះមានរសជាតិជូរ? ថ្ងៃនេះ «គំនិត»នឹងធ្វើការបកស្រាយជូនត្រួសៗស្តីពីបញ្ហានេះជូនដល់ប្រិយមិត្ត។
តើអ្នកត្រូវយល់ដឹងអ្វីខ្លះពីការប្រើប្រាស់ផលិតផលដែលធ្វើឲ្យស្បែកស?
ហេតុអ្វីបានជាយើងត្រូវការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់?
ការកាត់បន្ថយភាពរសាប់រសល់មុនពេល និង ក្នុងអំឡុងពេលប្រឡង
ច្បាប់ចម្លែកៗទាំង ១០ ជុំវិញពិភពលោក (ភាគ ១)
ស្វែងយល់ការពិត ១០ យ៉ាងអំពីធាតុអ៊ីដ្រូសែន
វិទ្យាសាស្ត្ររីករាយ៖ តើធ្វើយ៉ាងម៉េចទើបស៊ុតអណ្តែតក្នុងទឹក?
ស្វែងយល់ពីគុណសម្បត្តិ និង គុណវិបត្តិនៃថាមពលនុយក្លេអ៊ែរ
នៅសតវត្សទី ២១ អ្វីដែលមនុស្សមិនអាចខ្វះបានគឺថាមពល ។ បច្ចុប្បន្នមនុស្សពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើប្រេងឥន្ធនៈដើម្បីបង្កើតថាមពល ។
ប៉ុន្តែដោយសារតែប្រេងឥន្ធនៈជាធនធានធម្មជាតិដែលមិនអាចកកើតឡើងវិញបាននិងមានកំរិត ដូចនេះមនុស្សត្រូវស្វែងរកជម្រើសផ្សេងៗក្នុងការបង្កើតថាមពល ។
អុកស៊ីសែនលើសលុបពេកក៏មិនល្អដែរ !
តើមនុស្សអាចនឹងបង្កើតម៉ាស៊ីនពេលវេលាបានដែរឬទេ ?
មនុស្សមួយចំនួនធំនឹងគិតថាអ្នកឆ្កួត ឬ គិតអ្វីមិនបានការនៅពេលដែលអ្នកនិយាយអំពីម៉ាស៊ីនពេលវេលា ។ សូមបញ្ជាក់ថាម៉ាស៊ីនពេលវេលាមិនមែនជានាឡិកានោះទេ ប៉ុន្តែជាម៉ាស៊ីនដែលអាចឲ្យអ្នកធ្វើដំណើរទៅអតីតកាល និង អនាគតកាលបាន ។
ការពិត ១០យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ៨)
១ ស្បែករបស់អ្នកមានទម្ងន់ ២ដងធ្ងន់ជាងខួរក្បាលរបស់អ្នក ។
២ សត្វឆ្កែបែកញើតតែតាមរយៈអណ្តាតមួយប៉ុណ្ណោះ ។
៣ មនុស្សឆ្លាតវៃមានជាតិ ស័ង្កសី និង ទង់ដែង នៅក្នុងសក់ច្រើនជាងមនុស្សធម្មតា ។
៤ សត្វពីងពាងភាគច្រើនមានភ្នែក ៨ ប៉ុន្តែនៅតែធ្វើឲ្យវាមើលមិនសូវបានច្បាស់ដដែល ។
៥ កៅស៊ូកងអាចរក្សាគុណភាពបានយូរនៅពេលរក្សាទុកក្នុងទូទឹកកក ។
ស្វែងយល់ការពិត ១០ យ៉ាងអំពីអុកស៊ីសែន
១ សត្វ និង រុក្ខជាតិ ត្រូវការអុកស៊ីសែនសម្រាប់ការដកដង្ហើមចេញចូល ។
២ ឧស្ម័នអុកស៊ីសែលគ្មានពណ៌ ក្លិន និង រសជាតិឡើយ ។
៣ អុកស៊ីសែនក្នុងសភាពរាវ និង រឹង មានពណ៌ខៀវខ្ចី ។
៤ អុកស៊ីសែនគឺជាអលោហៈ ។
៥ ឧស្ម័នអុកស៊ីសែនជាទូទៅជាអង្គធាតុឌីវ៉ាឡង់ (O2) ហើយអូហ្សូន (O3) ជាទម្រង់មួយផ្សេងទៀតនៃអុកស៊ីសែនសុទ្ធ ។
កាត់បន្ថយភាពភ័យខ្លាចលើវេទិកាពេលធ្វើបទបង្ហាញ
ក្នុងការសិក្សា ឬ ការធ្វើការគឺចៀសមិនផុតឡើយពីការធ្វើបទបង្ហាញ។ ដើម្បីធ្វើបទបង្ហាញមួយឲ្យបានល្អ គឺវាទាមទារការរៀបចំ និង ការបង្ហាញយ៉ាងម៉ត់ចត់ហើយទាក់ទាញ។ ហើយកត្តាមួយដែលយើងជួបប្រទះជាញឹកញាប់នោះគឺភាពភ័យខ្លាចនៅលើវេទិកា។ ខាងក្រោមនេះជាគន្លឹះខ្លះៗដែលជួយឲ្យអ្នកកាត់បន្ថយភាពភ័យខ្លាចលើវេទិកា ៖
-កុំតក់ស្លត់ព្រោះថាអ្នកចូលរួមយល់ពីអារម្មរណ៍របស់អ្នកដូចនេះ ពួកគេនឹងលើកលែងរាល់កំហុសឆ្គងបន្តិចបន្តួច។
-បង្ហាញពីភាពពិតរបស់អ្នកដោយបន្ធូរអារម្មណ៍ ដូចជាដកដង្ហើមវែងៗ ឬ ក៏ដើរចុះឡើងមុនពេលធ្វើបទបង្ហាញ។
តើរៀនភាសាបរទេសយ៉ាងម៉េចឲ្យឆាប់ចេះ?
ការសិក្សាភាសាបរទេស ពិតជាពេញនិយមយ៉ាងខ្លាំងមិនថាតែនៅប្រទេសកម្ពុជា ឬក៏បណ្តាប្រទេសនៅជុំវិញពិភពលោក។ ទាំងក្មេងទាំងចាស់ នាំគ្នាសង្វាតទៅសិក្សាភាសាទីពីរ ឬទីបីណាដែលខ្លួនគិតថាចាំបាច់ ដើម្បីឲ្យទាន់សម័យកាល និងសម្របតាមតម្រូវការសង្គម។ ការរៀនភាសា ក៏ដូចជារៀនមុខវិជ្ជាផ្សេងៗទៀតផងដែរ គឺទាមទារឲ្យយើងខំប្រឹងយកចិត្តទុកដាក់ និងអនុវត្តឲ្យបានច្រើន។ ថ្ងៃនេះ «គំនិត»សូមលើកយកវិធីមួយចំនួនដើម្បីចែករំលែកជូនប្រិយមិត្តទាក់ទងនឹងវិធីសាស្ត្រនៃការសិក្សាភាសាបរទេសឲ្យឆាប់ចេះអាចប្រើប្រាស់បានដូចខាងក្រោម៖
គោលបំណង
ការរៀនភាសា គឺដូចជាការធ្វើកិច្ចការផ្សេងៗអញ្ចឹង អ្នកត្រូវតែមានគោលដៅមួយច្បាស់លាស់។ ប្រសិនបើអ្នកគ្មានគោលដៅទេ ហើយរៀនគ្រាន់ដើម្បីតែរៀន ឬមួយក៏រៀនតាមតែមិត្តភ័កិ្តនោះ លទ្ធផលចុងក្រោយពិតជាមិនបានសមប្រកបឡើយ។ អ្នកត្រូវសួរខ្លួនឯងថា តើអ្នករៀនភាសាមួយនេះដើម្បីអ្វី? ដើម្បីបន្តការសិក្សានៅប្រទេសនោះ? ដើម្បីមុខជំនួញ? ដើម្បីរាប់អានមិត្តភ័ក្តិដែលនិយាយភាសានោះ? ដើម្បី…? នៅពេលដែលអ្នកមានគោលដៅហើយ និងដឹងអំពីអត្ថប្រយោជន៍បន្ទាប់ពីចេះភាសានោះហើយ ការសិក្សារបស់អ្នកនឹងបោះជំហ៊ានទៅមុខយ៉ាងលឿន។
មិនត្រូវអៀនខ្មាស់
បញ្ហាដ៏ធំបំផុតដែលមនុស្សជាច្រើនបានជួបប្រទះនោះគឺភាពអៀនខ្មាស់ក្នុងការនិយាយភាសាដែលគេកំពុងតែរៀន។ ពួកគេតែងតែភ័យព្រួយថាពួកគេមិនអាចនិយាយ និងប្រកបពាក្យបានល្អ ហើយអាចធ្វើឲ្យមិត្តភ័ក្តិរបស់គេសើចចំអក។ នេះគឺជាកំហុសមួយដ៏ធំ ហើយអ្នកត្រូវតែចៀសឲ្យឆ្ងាយពីកំហុសមួយនេះ។ ដើម្បីរៀនភាសាមួយឲ្យបានល្អ និងឆាប់ចេះនោះ អ្នកត្រូវតែអនុវត្តឲ្យបានច្រើន។ ដូច្នេះអ្នកមិនត្រូវឲ្យភាពអៀនខ្មាស់មករារាំងអ្វីដែលអ្នកចង់បាននោះទេ។ ព្យាយាមហាត់និយាយឲ្យបានច្រើន ជាមួយនឹងមិត្តភ័ក្តិ ឬក៏ជនជាតិដើម ទោះបីជាអ្នកមានកំហុសច្រើនយ៉ាងណាក៏ដោយ។
ប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានដែលអ្នកមាន
មិនមែនមានតែក្នុងសាលា ឬក៏ក្នុងថ្នាក់ប៉ុណ្ណោះទេដែលអ្នកអាចរៀនភាសាបរទេសបាន។ ប្រើប្រាស់គ្រប់មធ្យោបាយ និងធនធានដែលអ្នកមានអាចធ្វើឲ្យអ្នករៀនភាសាបរទេសចេះបានឆាប់រហ័ស។ ឧទាហរណ៍ដូចជាអ្នកអាចបង្កើនសមត្ថភាពភាសារបស់អ្នកតាមប្រព័ន្ធអ៊ិនធឺណិត។ វាគឺជាកន្លែងដ៏ប្រសើរមួយ ដែលមានឯកសារជាច្រើនស្ទើរតែរាប់មិនអស់សម្រាប់ឲ្យអ្នកបង្កើនសមត្ថភាពភាសារបស់អ្នក។
អ្វីៗជុំវិញខ្លួនគឺសុទ្ធតែទាក់ទងនឹងភាសាដែលអ្នកកំពុងរៀន
ដើម្បីឲ្យកាន់តែឆាប់ចេះ និងអាចប្រើប្រាស់បាន មធ្យោបាយដ៏ល្អនោះគឺធ្វើឲ្យអ្វីៗជុំវិញខ្លួនអ្នកពោរពេញទៅដោយភាសាដែលអ្នកកំពុងតែរៀន។ ឧទាហរណ៍ដូចជា ព្យាយាមកត់ត្រាអ្វីៗជាភាសាដែលអ្នកកំពុងតែរៀន ដាក់សៀវភៅ ភាសានោះនៅជុំវិញបន្ទប់របស់អ្នក ស្តាប់ការផ្សាយវិទ្យុ ព័ត៌មាន និងមើលភាពយន្តជាដើម។ល។
ស្តាប់ចម្រៀង
ការស្តាប់ចម្រៀងជាភាសាដែលអ្នកកំពុងតែរៀនគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធិភាពបំផុតដើម្បីរៀនភាសានោះឲ្យបានល្អ។ ជាក់ស្តែងពេលខ្លះ ចម្រៀងត្រូវបានគេយកមកធ្វើជាមធ្យោបាយដើម្បីបង្កើនការយល់ដឹងភាសាទៀតផង។ ព្យាយាមអាននូវពាក្យបពេចន៍នៅក្នុងបទចម្រៀងដែលអ្នកបានជ្រើស ហើយធ្វើការអាន ឬច្រៀងតាម។ តាមវិធីនេះ អ្នកនឹងអាចបង្កើនសមត្ថភាពស្តាប់ និងអានក្នុងពេលជាមួយគ្នាដោយមិនមានការធុញទ្រាន់។ មនុស្សភាគច្រើនតែងតែចាំនូវពាក្យពេចន៍ចម្រៀងលឿនជាងអត្ថបទធម្មតា ហើយអ្នកក៏ប្រហែលជាដូច្នេះផងដែរ។
ដាក់កាលវិភាគសិក្សាឲ្យបានទៀងទាត់ និងធ្វើលំហាត់
អ្នកត្រូវតែកំណត់ពេលវេលាសិក្សាឲ្យបានទៀតទាត់ និងប្រសើបំផុតនោះគឺធ្វើការសិក្សា និងរំលឹកមេរៀនឲ្យបានជារៀងរាល់ថ្ងៃ។ សំខាន់បំផុតនោះ គឺអ្នកត្រូវតែរៀនអំពីវេយ្យាករណ៍ និងពាក្យ ព្រមទាំងអនុវត្តលំហាត់ឲ្យបានច្រើនទើបអ្នកអាចបង្កើនសមត្ថភាពភាសារបស់អ្នកបានយ៉ាងពិតប្រាកដ។ មានមនុស្សជាច្រើនតែងគិតថា ការធ្វើលំហាត់ និងធ្វើតេស្តពិតជាគួរឲ្យធុញទ្រាន់ណាស់។ ប៉ុន្តែអ្នកត្រូវចាំថា ប្រសិនបើអ្នកមិនធ្វើវាទេ អ្នកនឹងមិនដឹងថាសមត្ថភាពភាសារបស់អ្នកមានការរីកចម្រើនឬក៏អត់នោះទេ។ ការធ្វើតេស្ត និងលំហាត់គឺជាវិធីមួយសម្រាប់ឲ្យអ្នកធ្វើការប្រៀបធៀបសមត្ថភាពរបស់អ្នកពីមុន ពេលបច្ចុប្បន្ន និងអនាគត ថាតើអ្នកបានរីកចម្រើនកម្រិតណាហើយ។
អានឲ្យបានច្រើន
ការអានឲ្យបានច្រើនពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីរៀនភាសាមួយឲ្យបានឆាប់រហ័ស។ ការធ្វើដូចនេះ អ្នកនឹងឆាប់ចេះពាក្យច្រើនក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ អ្នកមិនត្រូវចាប់ផ្តើមអានអត្ថបទណាដែលសម្បូរទៅដោយពាក្យថ្មីៗ និងលំបាកៗនោះទេ។ អ្នកគួរតែជ្រើសរើសយកអត្ថបទ ឬសៀវភៅរឿងណាដែលសក្តិសមនឹងកម្រិតរបស់អ្នក។ ជំហ៊ានដំបូងអ្នកគួរជ្រើសរើសនូវអត្ថបទបែបកំប្លែង និងស្នេហាសម្រាប់អាន ព្រោះថា អត្ថបទទាំងនេះនឹងមិនធ្វើឲ្យអ្នកធុញទ្រាន់ឡើយ។ នៅពេលដែលអ្នកចេះពាក្យច្រើនគួរសមហើយ អ្នកអាចជ្រើសរើសប្រភេទអត្ថបទផ្សេងៗទៀតដើម្បីបង្កើនសមត្ថភាពភាសាឲ្យបានកាន់តែទូលំទូលាយ។
គន្លឹះក្នុងការស្រាវជ្រាវនៅលើអ៊ិនធឺណិត
អ្នកស្គាល់អ្វីខ្លះអំពីវប្បធម៌
វប្បធម៌មានន័យយ៉ាងដូចម្ដេច? ក្នុងនិយមន័យវប្បធម៌របស់ លោក ក្លាក់ហន (Kluckhohn, C., 1962) វប្បធម៌រួមមានលំនាំនៃរបៀបគិត អារម្មណ៍ និងប្រតិកម្ម ដែលរៀន និងប្តោះប្តូរចម្បងតាមរយៈសញ្ញាតំណាង ដែលរួមមានការសម្រេចនានារបស់ក្រុមមនុស្ស ដូចជាការឆ្លាក់ត្រាលើវត្ថុជាដើម ។ បណ្ដូលសំខាន់នៃវប្បធម៌មានគំនិតប្រពៃណី និងតម្លៃដែលភ្ជាប់មកជាមួយ ។
ការពិត ១០យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! ( ភាគ ៦ )
១ ក្រៅពីមនុស្ស សត្វដែលរស់នៅលើដីដែលចេះយំគឺសត្វដំរី ។
២ នៅក្នុងលំហរអវកាសយានិកមិនអាចយំបានឡើយដោយសារតែគ្មានទំនាញដែលធ្វើឲ្យទឹកភ្នែកមិនអាចហូរបាន ។
៣ ជាមធ្យមក្រពះរបស់អ្នកផលិតអាស៊ីតហាយដ្រូក្លរិក ២ លីត្រជារៀងរាល់ថ្ងៃ ។
៤ អ្នកអាចដឹកសត្វគោឡើងជណ្តើរបាន ប៉ុន្តែអ្នកមិនអាចដឹកវាចុះជណ្តើរបានឡើយ ។
៥ សត្វទីទុយជាបន្សីតែមួយគត់ដែលអាចមើលឃើញពណ៍ខៀវ ។