នេះគឺជាសំនួរមួយដែលតែងតែត្រូវបានចោទសួរឡើងនៅក្នុងសង្គមរស់នៅរបស់យើងក្នុងពេលបច្ចុប្បន្ន ហើយវាក៏ជាសំនួរមួយដែលមានចម្លើយជាច្រើន។ ពេលខ្លះគេបានលើកឡើងថា មនុស្សម្នាក់ៗត្រូវការទឹកក្នុង១ថ្ងៃ៨កែវ ដែលនេះជាតម្រូវការចាំបាច់សម្រាប់មនុស្សភាគច្រើនក្នុងជីវិតប្រចាំថ្ងៃរបស់គេ។ ប៉ុន្តែ បរិមាណទឹកដែលអ្នកត្រូវទទួលទាន គឺវាមានការប្រែប្រួលទៅតាមកត្តាផ្សេងៗមួយចំនួនដូចជា ភេទ អាយុ កម្រិតសកម្មភាព និងបរិស្ថានជុំវិញខ្លួនអ្នក។
គណិតវិទ្យារីករាយ៖ គុណលេខគ្រប់ចំនួននឹង១១ ដោយប្រើរយៈពេលតិចជាង៦វិនាទី
របកគំហើញ ៥ យ៉ាងដែលមានអាយុកាលយូរជាង ១០០ ឆ្នាំ
១ គ្រឿងយន្ត: គ្រឿងយន្តដែលធ្វើដំនើរនៅលើផ្លូវដែកមុនគេបង្អស់ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៧៦៩ ដោយយន្តការីជនជាតិបារាំងលោក Nicolas Joseph Cugnot ។ ប៉ុន្តែវាគឺជាគ្រឿងយន្តដែលដើរដោយថាមពលចំហាយទឹកប៉ុណ្ណោះ ។ នៅក្នុងឆ្នាំ ១៨៨៥ លោក Carl Friedrich Benz បានរចនា និង បង្កើតគ្រឿងយន្តទីមួយដែលអាចយកជាការបានដែលដើរដោយថាមពលចំហេះពីក្នុងម៉ាស៊ីនដោយផ្ទាល់ ។ នៅឆ្នាំដដែលនេះដែរ លោក Gottlieb Daimler បានច្នៃបន្ថែមលើបច្ចេកវិទ្យាចាស់ដែលក្រោយមកលោកបានបង្កើតរថយន្តកង់បួនមុនគេបង្អស់ ។
គណិតវិទ្យារីករាយ: ទស្សន៍ទាយថ្ងៃខែឆ្នាំកំណើត
វិទ្យាសាស្ត្ររីករាយ១៖ ដកកាក់ចេញពីឈើគូស
ការពិត ១០ យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ២)
ការពិត ១០ យ៉ាងដែលអ្នកស្មានមិនដល់!!!
១ ជាទូទៅអណ្តាតរបស់ត្រីបាឡែនខៀវពេញវ័យមានទម្ងន់ធ្ងន់ជាងដំរីវ័យជំទង់។
២ ជារៀងរាល់ថ្ងៃផែនដីកើនទម្ងន់ ១០០ តោន ដោយសារតែលំហូរចូលនៃធូលីពីក្នុងលំហរមក កាន់ផែនដី ។
ម្សៅបូរ៉ាក់ជាអ្វី?
បូរ៉ាក់ជាសារធាតុដែលបង្កើតឡើងពីសារធាតុរ៉ែធម្មជាតិឈ្មោះសូដ្យូមបូរ៉ាត ។ ម្សៅបូរ៉ាក់មានតួនាទីច្រើនយ៉ាងដែលគេអាចប្រើប្រាស់ក្នុងគ្រឿងសំអាង ឬ ជាភ្នាក់ងារសំអាតផ្សេងៗ ។ ជាទូទៅសារធាតុបូរ៉ាក់មានប្រសិទ្ធិភាព ២ ទៅ ៣ ឆ្នាំ ហើយត្រូវតែរក្សាឲឆ្ងាយពីសំនើម ។
សារធាតុបូរ៉ាក់ត្រូវបានរកឃើញប្រើប្រាស់មុនដំបូងគេនៅសតវត្សទី ១០ នៅប្រទេសចិនដែលវាត្រូវបានប្រើប្រាស់សម្រាប់ធ្វើឲ្យក្អមឆ្នាំងរលោង ។ ចាប់តាំងពីពេលនោះមកសារធាតុបូរ៉ាក់ត្រូងបានគេប្រើប្រាស់ធ្វើជាសារធាតុសម្អាត គ្រឿងសំអាង និង ថ្នាំការពារសត្វល្អិតជាដើម ។
តើខ្ញុំគួរចាប់យកជំនាញជាវិស្វករដែរឬទេ?
មនុស្សម្នាក់ៗតែងតែមានចំណង់ចំណូលចិត្ត និងមានជំនាញខុសៗគ្នា។ ហេតុនេះហើយ គឺមានតែអ្នកទេដែលអាចកំណត់គោលដៅខ្លួនឯង ថាតើអ្នកគួរជ្រើសយកជំនាញមួយណាសម្រាប់ថ្នាក់បរិញ្ញាប័ត្ររបស់អ្នក។ តែប្រសិនបើអ្នកចាប់អារម្មណ៍មុខជំនាញវិស្វកម្ម សម្រាប់ថ្នាក់បរិញ្ញាប័ត្ររបស់អ្នក ហើយចង់ដឹងថា
តើអ្វីទៅជាវិស្វកម្ម?
នៅប្រទេសកម្ពុជាយើង មុខវិជ្ជាវិស្វកម្មមិនសូវជាពេញនិយមប៉ុន្មាននោះទេ ហើយ នៅ ពេលដែលគេនិយាយពីមុខវិជ្ជាវិស្វកម្ម (Engineering) នោះ គឺគេច្រើនសំដៅលើវិស្វកម្មសំណង់ស៊ីវិល។ ហេតុដូចនេះហើយ ដើម្បីអោយមានការយល់ដឹងកាន់តែទូលំទូលាយអំពីមុខវិជ្ជានេះ ថ្ងៃនេះគេហទំព័រគំនិតសូមលើកយកអត្ថបទនេះ មកបកស្រាយ
៥សំណួរដែលពិបាកឆ្លើយនៅពេលសម្ភាសន៍ការងារ
ដើម្បីទទួលបានជោគជ័យក្នុងពេលសម្ភាសន៍ គឺយើងត្រូវដឹង និងយល់ចិត្តអ្នកសម្ភាសន៍ថាគេចង់បានអ្វី និងត្រូវការអ្វី? មានសំណួរជាច្រើនដែលនឹងត្រូវបានសួរនៅពេលសម្ភាសន៍ដែលអ្នកគួរតែត្រៀមខ្លួនឱ្យរួចរាល់ទុកជាមុន។ អ្នកត្រូវតែដឹង និងកំនត់ឱ្យបានច្បាស់ថា តើគេកំពុងតែចង់បាននូវចម្លើយអ្វីពីអ្នក។ ក្នុងអត្ថបទនេះ យើងសូមលើយកនូវសំណួរចំនួន៥ ដែលតែងតែត្រូវបានសួរ ហើយវាក៏ជាសំណួរដែលពិបាកនឹងឆ្លើយផងដែរ៖
១- ចូរអ្នករៀបរាប់អំពីខ្លួនអ្នកផ្ទាល់?
សំណួរនេះគឺជាសំណួរសំខាន់មួយដែលគេតែងនិយមសួរក្នុងពេលសម្ភាសន៍ការងារ។ អ្វីដែលអ្នកសួរចង់ដឹងនោះគឺ តើអ្នកអាចជួយបានការងារអ្វីខ្លះដល់ក្រុមហ៊ុនរបស់គេ? តើអ្នកអាចនឹងផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ក្រុមហ៊ុនរបស់គេនោះ?
អ្នកសួរគេចង់ដឹងអំពី ជំនាញ សមត្ថភាព បទពិសោធន៍ និងភាពខ្លាំងរបស់អ្នក ជាពិសេសនោះគឺអ្វីដែលទាក់ទងទៅនឹងការងារដែលអ្នកកំពុងតែធ្វើការសម្ភាសន៍។ អ្នកអាចជាអ្នកលងតន្ត្រីដ៏ចំណានម្នាក់ ប៉ុន្តែអ្នកដែលសម្ភាសន៍អ្នកនឹងមិនចាប់អារម្មណ៍នោះទេ ប្រសិនបើការងារដែលអ្នកដាក់ពាក្យសុំនោះមិនមែនទាក់ទងនឹងតន្ត្រី។ អ្នកគួរតែធ្វើការផ្តោតទៅលើចម្លើយណាដែលគេកំពុងតែសួរ ហើយចៀសវាងនូវចម្លើយដែលមិនមានការទាក់ទងនឹងការងាររបស់អ្នក។
២- ហេតុអ្វីបានជាអ្នកលាឈប់ ឬចាកចេញពីកន្លែងធ្វើការចាស់របស់អ្នក?
នេះជាសំណួរមួយដែលអ្នកអាចនឹងត្រូវបានសួរ។ អ្នកសម្ភាសន៍ចង់ដឹងថា តើមានបញ្ហាអ្វីដែលបណ្តាលឱ្យអ្នកធ្វើការផ្លាស់ប្តូរកន្លែងធ្វើការ? តើអ្នកជាអ្នកបង្កបញ្ហាដល់ក្រុមហ៊ុន? ហើយបញ្ហានេះនឹងអាចកើតឡើងម្តងទៀតដែរឬទេ?
ប្រសិនបើអ្នកកំពុងតែរកការងារថ្មីធ្វើដោយសារតែត្រូវគេបណ្តេញចេញ ឬត្រូវគេកាត់បន្ថយបុគ្គលិក អ្នកគួរតែត្រូវត្រៀមចម្លើយនៃសំណួរនេះ ឱ្យបានរួចរាល់ ដោយផ្តល់នូវចម្លើយដែលសង្កត់ទៅលើន័យវិជ្ជមាន ជាជាងអវិជ្ចមាន។
អ្នកប្រហែលជាអាចឆ្លើយថា៖ វាគឺជាបទពិសោធន៍ដែលខ្ញុំចង់បំភ្លេចវា ប៉ុន្តែខ្ញុំបានទទួលមេរៀនមួយដ៏ល្អពីបទពិសោធន៍នេះ។
នៅពេលដែលជួបបញ្ហាអ្វីដែលមិនល្អនៅក្នុងបទពិសោធន៍ការងាររបស់អ្នក អ្នកត្រូវតែផ្លាស់ប្តូររបៀបឆ្លើយដោយធ្វើយ៉ាងណាឱ្យវាទេរទៅរកភាពវិជ្ជមានវិញ។
៣- ហេតុអ្វីបានជាអ្នកចង់ធ្វើការនៅទីនេះ?
អ្នកសម្ភាសន៍ចង់ស្តាប់នូវចម្លើយរបស់អ្នកថា ហេតុអ្វីបានជាអ្នកជ្រើសរើសក្រុមហ៊ុននេះ ឬក៏មុខតំណែងណាមួយដែលអ្នកកំពុងដាក់ពាក្យសុំ។
ចម្លើយដែលអ្នកមិនគួរឆ្លើយនោះគឺ៖ ខ្ញុំបានឃើញវានៅលើទំព័រស្វែងរកការងារ ហើយខ្ញុំដឹងថាខ្ញុំអាចបំពេញមុខតំណែងនេះបាន។ ចម្លើយនេះ គឺវាប្រហាក់ប្រហែលនឹងការសុំនារីម្នាក់ដើម្បីធ្វើជាគួរគ្រង ហើយនៅពេលដែលនាងសួរទៅវិញថា “ហេតុអ្វីបានជាលោកចង់រៀបការជាមួយខ្ញុំ?” បុរសនោះឆ្លើយថា៖ ខ្ញុំតែងចង់រៀបការ ហើយនាងគឺជាមនុស្សស្រី។ ចម្លើយនេះគឺជាចម្លើយដែលទទួលយកបាននោះទេ។
អ្នកគួរតែធ្វើការសិក្សាស្រាវជ្រាវទៅលើក្រុមហ៊ុនដែលអ្នកកំពុងតែធ្វើការដាក់ពាក្យដូចជាគោលនយោបាយរបស់ក្រុមហ៊ុន និងបេសកម្មជាដើម។ អ្នកអាចឆ្លើយថា គោលនយោបាយ និងបេសកម្មរបស់ក្រុមហ៊ុននោះ ស្របទៅនឹងគោលគំនិតរបស់អ្នកហើយជាអ្វីដែលខ្ញុំកំពុងតែស្វែងរក។
ចម្លើយផ្សេងទៀតសម្រាប់សំណួរមួយនេះ គឺអ្នកទៅសម្ភាសដើម្បីចង់ដង់ឱ្យបានច្បាស់ថា តើកន្លែងនេះស័ក្តិសមអ្នកដែរឬទេ ឬមួយក៏អ្នកអាចធ្វើការងារនោះបានដែរឬទេ។ ចូរចាំថា អ្នកទៅសម្ភាសដើម្បីធ្វើសង្កេត និងស្វែងយល់ឱ្យបានច្រើនចំពោះក្រុមហ៊ុននោះថាតើអ្នកគួរតែធ្វើការឱ្យក្រុមហ៊ុននេះដែរឬទេ ដោយមិនមែនទៅទីនោះដើម្បីឱ្យតែគេសង្កេតនិងស្វែងយល់ពីអ្នកនោះទេ?
៤- តើអ្នកមានចំនុចខ្សោយអ្វីខ្លះ?
នេះជាសំណួរមួយដែលពិបាកឆ្លើយ។ ប្រសិនបើអ្នកឆ្លើយដោយទទួលស្គាល់ថាអ្នកមានបញ្ហាអ្វីមួយនោះ គឺបីដូចជាអ្នកលក់ខ្លួនឯងដូច្នោះដែរ។
និយោជកនឹងធ្វើការស្តាប់ពីរបៀបរៀបរាប់អំពីគុណវិបត្តិរបស់អ្នក។ ប្រសិនបើមានសំណួរនេះត្រូវបានសួរ អ្នកត្រូវតែសង្កត់ទៅលើន័យវិជ្ជមាន ពោlគឺនិយាយអំពីជំនាញ និងចំណេះដឹងដែលអ្នកកំពុងតែប្រឹងប្រែងដើម្បីធ្វើការអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរនៅក្នុងការងាររបស់អ្នក។ ជ្រើសរើសគុណវិបត្តិមួយដែលអ្នកមាន ហើយប្រាប់នូវវិធីដែលអ្នកដោះស្រាយសម្រាប់បញ្ហានោះ។ ខាងក្រោមនេះ គឺជាឧទាហរណ៍មួយដែលអ្នកអាចយកតម្រាប់តាម៖
ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តសម្លឹងអ្វីដែលធំ។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ពេលខ្លះមានចំណុចខ្លះខ្ញុំមិនបានធ្វើការពិនិត្យឱ្យបានល្អិតល្អន់។ ហេតុនេះហើយ ខ្ញុំតែងជ្រើសរើសនរណាម្នាក់ដែលជាមនុស្សល្អិតល្អន់មកចូលរួមក្នុងក្រុមរបស់ខ្ញុំជានិច្ច។
អ្នកត្រូវឆ្លើយនូវសំណួរឱ្យមានលក្ខណៈវិជ្ជមានជានិច្ច។ ប្រសិនបើអ្នកប្រាប់អ្នកសម្ភាសន៍ថាអ្នកមានគុណវិបត្តិណាមួយនោះ អ្នកត្រូវតែផ្តល់ចម្លើយមួយដែលប្រាប់នូវវិធីដែលអ្នកប្រើប្រាស់ក្នុងការដោះស្រាយនូវគុណវិបត្តិនោះ។
៥- តើអ្នកមានសំណួរ ឬចម្ងល់អ្វីដែរឬទេ?
ទេ ខ្ញុំគិតថាអ្នកបានប្រាប់ខ្ញុំលម្អិតរាល់អ្វីដែលខ្ញុំចង់ដឹងរួចទៅហើយ។ ខ្ញុំប្រាកដជាមានសំណួរជាច្រើនដែលត្រូវសួរប្រសិនបើខ្ញុំបានទទួលការងារនេះ។
នេះជាចម្លើយដែលមនុស្សភាគច្រើនឆ្លើយនូវសំណួរនេះ។ នេះមិនមែនជាចម្លើយដែលត្រឹមត្រូវទេ។ នៅពេលដែលអ្នកទទួលបានការងារហើយនោះ វាប្រហែលជាយឺតពេលហើយដើម្បីធ្វើការសួរនូវរាល់សំណួរ។
និយោជកនឹងរង់ចាំនូវសំណួររបស់អ្នកដើម្បីចង់ដង់ថាតើតើមានចំណាប់ អារម្មណ៍យ៉ាងណាក្នុងការធ្វើការនៅក្នុងក្រុមហ៊ុនរបស់គេ។ ខាងក្រោមនេះគឺជាសំណួរដែលល្អៗដែលអាចសួរក្នុងពេលសម្ភាសន៍។
“បាទ ខ្ញុំមានសំណួរខ្លះៗ។ បើតាមការសួររបស់លោកក្នុងពេលសម្ភាសន៍ វាដូចជាលោកកំពុងតែមានបញ្ហាជាមួយនឹងអតិថិជន។ តើលោកអាចប្រាប់បន្ថែមខ្លះៗអំពីស្ថានភាពបច្ចុប្បន្នដែរឬទេ? តើមានការលំបាកអ្វីខ្លះដែលនិយោកជិកថ្មីនឹងជួបប្រទះ?”
ប្រសិនបើអ្នកមិនសួរសំណួរបន្ថែមនោះទេ អ្នកនឹងបាត់បង់ឱកាសដើម្បីធ្វើការប្រមូលពត៌មាននានាដែលជាកត្តាក្នុងការសម្រេចចិត្តថាតើទីកន្លែងនេះស័ក្តសមនឹងអ្នកដែរឬទេ។
រាល់អ្នកសម្ភាសន៍នីមួយៗតែងតែមានរបៀបសួរ និងសំណួរខុសៗគ្នា។ សំណួរទាំង៥ខាងលើគឺជាសំណួរដែលតែងត្រូវបានសួរជាញយៗ ហេតុដូចនេះប្រសិនបើអ្នកបានត្រៀមខ្លួនរាល់សំណួរខាងលើហើយនោះ អ្នកនឹងមានប្រៀបទៅលើអ្នក ដ៏ទៃទៀតដែលមិនបានត្រៀមខ្លួនទុកជាមុន។
តើអ្នកដឹងទេ?
តើស្នេហាមានទំនាក់ទំនងនឹងគីមីដែរឬទេ?
តើអ្នកធ្លាប់មានអារម្មណ៍ថារីករាយ រំភើប ឬ បេះដូងលោតញាប់ខុសពីធម្មតានៅពេលអ្នកមានស្នេហា ឬ លួចស្រលាញ់នរណាម្នាក់ដែរឬទេ? តើអ្នកដឹងថានេះបណ្តាលមកពីអ្វីទេ ?
ខាងក្រោមនេះជាសារធាតុគីមីដែលបង្ករអោយអ្នកមានអារម្មណ៍ផ្សេងៗនៅពេលអ្នកមានជាប់ទាក់ទងនឹងស្នេហា៖
១. សារធាតុ ”ហ្វេនីលអេទីលអាមីន” (Phenylethylamine ឬ PEA): ជាប្រភេទសារធាតុអាមីនដែលកើតឡើងដោយឯងៗនៅក្នុងខួរក្បាល ឬ អាចមាននៅក្នុងប្រភេទអាហារខ្លះដូចជា ស្ករសូកូឡា ។ វាជាសារធាតុបង្កើនកំលាំង ឬ ទឹកចិត្តដែលបង្ករឲមានការបញ្ចេញ “Norepinephrine ឬ Dopamine”នៅក្នុងខួរក្បាល ។ សារធាតុនេះកើតមាននៅពេលអ្នកមានស្នេហាហើយវាធ្វើឲអ្នករំភើប និង រីករាយ ។
២. Norepinephrine: នៅពេលសារធាតុ “PEA” បញ្ចេញសារធាតុនេះអ្នកនឹងបែកញើសចុងដៃចុងជើង និង បេះដូងលោតញាប់ខុសពីធម្មតា ។
៣. Dopamine: ជាប្រភេទអ័រម៉ូនប្រសាទដែលជាប់ទាក់ទងនឹងការជ្រើសរើសដៃគូរស្នេហា ។ នៅពេលអ្នកលួចស្រលាញ់នរណាម្នាក់ហើយចង់បានគេធ្វើជាសង្សារនោះមានន័យថាខួរក្បាលរបស់អ្នកកំពុងបញ្ចេញអ័រម៉ូនDopamineហើយ។
៤. Oxytocin: Dopamineជាអ្នកជំរុញអោយមានសារធាតុនេះហើយវាកើតឡើងនៅពេលមានការប៉ះពាល់គ្នា ។
៥. Endorphins: នៅពេលខួរក្បាលអ្នកទទួលបាននូវភាពរំភើបពីស្នេហានោះវានឹងបញ្ចេញសារធាតុ Endorphins នេះ ។ វាជាសារធាតុដែលធ្វើឲយើងមានអារម្មណ៍ស្និតស្នាល និង សុខស្រួលជាមួយអ្នកដែលយើងស្រលាញ់ និង ជាអ័រម៉ូនដែលកាត់បន្ថយការឈឺចាប់ និង បំបាត់ភាពតានតឹង ៕
មិត្តភាពធ្វើអោយជីវិត និងសុខភាពរបស់អ្នកកាន់តែប្រសើរ
មិត្តភាពគឺជាផ្នែកមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងសុខុមាលភាពរបស់មនុស្សយើងគ្រប់រូប។ ប៉ុន្តែដើម្បីរក្សារ និងបង្កើតវានោះគឺមិនមែនជាការងាយស្រួលនោះទេ។ ការយល់ដឹងអំពីសារៈសំខាន់នៃមិត្តភាពនៅក្នុងជីវិតរបស់យើង នឹងធ្វើអោយយើងងាយស្រួលក្នុងបង្កើតមិត្តភាពថ្មី និងអភិវឌ្ឍចំណងមិត្តភាពនេះ។
តើអាវុធជីវសាស្រ្តមានតួនាទី និង ទម្រង់បែបណា ?
តើអ្នកដឹងថាអាវុធជីវសាស្រ្តមានពណ៍ និង ក្លិនបែបណា ? ហើយមានតួនាទីធ្វើអ្វីខ្លះ ?
មនុស្សភាគច្រើននឹងគិតថាអាវុធជីវសាស្រ្តមានក្លិនអាក្រក់ និង មានពណ៍ផ្សេងៗ ប៉ុន្តែផ្ទុយទៅវិញអាវុធជីវសាស្រ្តភាគច្រើនគឺគ្មានក្លិន និង ពណ៍នោះទេ ។
ខាងក្រោមនេះជាប្រភេទអាវុធជីវសាស្រ្តទាំង ១០ មានដូចជា ៖
១. ស្ពាន់ធ័រម៉ូតាត (Sulfur Mustard):
រួមបញ្ជូលទាំងឧស្ម័នម៉ូតាតគឺគ្មានពណ៍ គ្មានក្លិននៅក្នុងទម្រង់សុទ្ធ ប៉ុន្តែមានពណ៍លឿងត្នោត ហើយមានក្លិនដូច រុក្ខជាតិស្ពៃ ខ្ទឹម ឬ ស្រដៀងរំដេង ពេលប្រើក្នុងសង្រ្គាម ។
ហេតុអ្វីបានជាយើងត្រូវការទទួលទានដំណេក?
អ្នកវិទ្យាសាស្រ្តមិនទាន់បានបញ្ចាក់អោយបានច្បាស់នៅឡើយទេថា តើហេតុអ្វីបានជាមនុស្សយើងត្រូវការដេក។ ប៉ុន្តែពួកគេបានប្រាកដច្បាស់ថា មនុស្សរាល់គ្នាត្រូវការទទួលទានដំណេកជាដាច់ខាត។ មនុស្សអាចរស់រានមានជីវិតបានយូរជាងប្រសិនបើពួកគេមិនបានបរិភោគអាហារ បើប្រៀបធៀបនឹងអ្នកដែលមិនបានទទួលទានដំណេក
អ្វីទៅជាអាហារសរីរាង្គ?
បច្ចុប្បន្ននេះអាហារសរីរាង្គកំពុងតែមានការពេញនិយមយ៉ាងខ្លាំងជាពិសេសអ្នកដែលមានលទ្ធភាពថវិកា ។ បើយើងនិយាយតាមលក្ខណវិទ្យាសាស្រ្តគីមី វត្ថុធាតុសរីរាង្គគឺជាវត្ថុធាតុដែលមានផ្ទុកធាតុកាបូន ។ ប៉ុន្តែបើយើងនិយាយអំពីអាហារសរីរាង្គវិញគឺវាជាប្រភេទអាហារដែលបានមកពីការដាំដុះដោយមិនមានការប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត រឺ សារធាតុគីមីផ្សេងៗ ឬនិយាយជាខ្លីថាការដាំដុះតាមលក្ខណៈធម្មជាតិ ។
ស្វែងយល់ពីប្រភពថាមពលនានា
យើងរាល់គ្នាបានដឹងហើយថា ថាមពលគឺជាបេះដូងសេដ្ឋកិច្ចរបស់បណ្តាប្រទេសទាំងអស់នៅលើពិភពលោកយើងនេះ។ វាគឺជាអ្នកដើរតួរយ៉ាងសំខាន់ក្នុងការធ្វើអោយសេដ្ឋកិច្ចជាតិមានសកម្មភាព និងរីកលូតលាស់ទៅមុខ។ ការកើនឡើងនៃតម្រូវការថាមពលនៅលើពិភពលោក បានធ្វើអោយសកម្មភាពអភិវឌ្ឍន៍ និងការស្វះស្វែងរកប្រភពថាមពលថ្មីៗមានការមមារញឹកយ៉ាងខ្លាំង។ ទន្ទឹមនឹងនេះ ក៏មានការពិភាក្សាគ្នាជាច្រើនអំពីគុណសម្បត្តិ និងគុណវិបត្តិនៃប្រភពថាមពលនីមួយៗ។ ខាងក្រោមនេះគឺជាប្រភពថាមពលដែលត្រូវបានគេប្រើប្រាស់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន៖
ស៊ូណាមីជាអ្វី ?
ស៊ូណាមី ជារលកសមុទ្រយក្ស កើតឡើងដោយសារចលនាកញ្ឆក់ភ្លាមៗនាផ្ទៃបាតសមុទ្រ ដែលបង្កដោយរញ្ជួយដី ការបាក់ស្រុតដី និង បន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ រឺ ការធ្លាក់អាចម៍ផ្កាយ ។
ទីតាំងស៊ូណាមី
ភាគច្រើននៃស៊ូណាមី បង្កឡើងដោយការរញ្ជួយដី ជាពិសេសការរញ្ជួយដីនៅឯព្រំនៃផ្លាកសំបកផែនដីពីរ នាបាតសមុទ្រ ។ ការប៉ះទង្គិចបែបនេះបញ្ចេញថាមពលដ៏មហិមា បង្កើតបានជារលក ដែលនឹងក្លាយទៅជាស៊ូណាមី ។
តើហ្វូស៊ីលកើតឡើងយ៉ាងដូចម្តេច ?
មានវិធីជាច្រើនដែលបង្កើតអោយមានហ្វូស៊ីលនៅពេលដែលរុក្ខជាតិ និង សត្វងាប់ ។ ជាទូទៅភាវៈរស់តែងតែពុកផុយ និង បំបែកទៅជាធាតុផ្សេងៗក្រោយពេលងាប់ ប៉ុន្តែក្នុងកាលៈទេសៈមួយដ៏ល្អវាអាចក្លាយទៅជាហ្វូស៊ីល ។
ប៉ុន្តែមិនថាវិធីណាដែលបង្កើតអោយមានហ្វូស៊ីលគឺវាទាមទារសំណាង និង លក្ខខណ្ឌដ៏ល្អឥតខ្ចោះ ។ តែទោះបីជាយ៉ាងនេះក្តី ហ្វូស៊ីលរាប់លានត្រូវបានរកឃើញដោយ សារៈមន្ទី អ្នកជំនួញហ្វូស៊ីល មន្ទីរពិសោធ អ្នកស្វែងរកហ្វូស៊ីលឯកជន។ ហ្វូស៊ីលរាបលានដែលបានរកឃើញវាពិតជាមានចំនួនច្រើនតែបើយើងប្រៀបធៀបទៅនឹងភាវៈរស់ដែលធ្លាប់បានរស់នៅលើផែនដីក្នុងរយៈពេល ៥៥០លានឆ្នាំ វាពិតជាមានចំនួន