spot_img
spot_img

ជំនាញ Digital Marketing សម្រាប់ 2023-2024

-

យោងតាមវីដេអូរបស់លោក មាស សកល​ ដែលជាអ្នកជំនាញផ្នែក Digital Marketing។​ លោកបានបង្ហាញថាសម្រាប់អ្នកដែលចង់រៀន ឬចង់ធ្វើការក្នុងវិស័យ​ Digital marketing គួរតែយល់ដឹងពីជំនាញទាំង​ 5​នេះ៖

@sakaldigital

Digital Marketing Skills 2023-2024

♬ original sound – Sakal Digital – Sakal Digital

1. ជំនាញខាងសរសេរមាតិកា (Content writing)

ជំនាញសរសេរមាតិកា ឬបង្កើតមាតិកាមានច្រើនប្រភេទដូចជា មាតិកាជួយឲ្យគេស្គាល់ម៉ាកយីហោ មាតិកាផ្ដល់ចំណេះដឹង មាតិកាដើម្បីជំរុញការលក់…។ ហើយមាតិកាដែលគេនៅតែត្រូវការខ្លាំងគឺ មាតិកាដើម្បីជំរុញការលក់។

2. រចនាក្រាហ្វិច​ (Graphic design) 

ជំនាញនេះនៅតែសំខាន់ និងគេត្រូវការច្រើនព្រោះសម័យឌីជីថលអាជីវកម្មប្រើប្រាស់បណ្ដាញសង្គមច្រើន។ ដូចច្នេះការរចនាក្រាហ្វិចសម្រាប់មាតិកានៅតែសំខាន់ដើម្បីឲ្យមាតិកាកាន់តែទាក់ទាញ។

3. ការបង្កើតវីដេអូខ្លី (Short video creation)

បណ្ដាញសង្គមបច្ចុប្បន្នចាប់តាំងពីមាន TikTok គឺគេនិយមបង្កើតវីដេអូខ្លីដើម្បីទាក់ទាញការចាប់អារម្មណ៍។ សម្រាប់ YouTube មាន​ shorts video រីឯ Instagram Facebook មាន​​ reel video។

4. ជំនាញផ្សព្វផ្សាយ (Digital advertising or Media buying)

ជាជំនាញដែលយើងអាចចាយលុយក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលដើម្បីជំរុញឲ្យកាន់តែទៅដល់អតិថិជនគោលដៅ​។

5. ការគ្រប់គ្រងការងារឲ្យទាន់ពេលវេលា និងត្រូវតាមថវិកាដែលមាន (Project management)

ការចេះគ្រប់គ្រង​​​ Project​ គឺជារឿងសំខាន់ដើម្បីឲ្យ​ Project​ ដែលទទួលបានជោគជ័យ និងលទ្ធផលល្អ។ ដូចជាការទំនាក់ទំនងជាមួយអតិថិជន រៀបចំផែនការ ការគិតចំណូលចំណាយចំណេញ​ និងធ្វើឲ្យទាន់ពេលដែលកំណត់។

ប្រភព: Sakal Digital

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ