នៅក្នុងវិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ អ្នកមិនអាចទាយទុកមុនថាពេលណាតម្លៃអចលនទ្រព្យអាចឡើងថ្លៃ និងពេលណាអាចចុះថោក ដើម្បីឱ្យអ្នកអាចចាប់ឱកាសក្នុងការវិនិយោគលើវា។ ក្នុងដំណើរការនៃការឡើងថ្លៃ និងការធ្លាក់ចុះរបស់អចលនាទ្រព្យវាតែងមានដំណាក់កាលដែលទាមទារឱ្យអ្នកសង្កេតមើលពីដំណើរការនីមួយៗនៃវដ្តអចលនទ្រព្យ។
ដូច្នេះ ដើម្បីឱ្យអ្នកកាន់តែយល់ពីវដ្តអចលនទ្រព្យ និងដឹងពីដំណាក់កាលនៃតម្លៃអចលនទ្រព្យថាតើអាច កើន និងចុះយ៉ាងដូចម្តេចខ្លះ? ចូរអ្នកទាយយកសៀវភៅអំពីចំណេះដឹងទាក់ទងអចលនទ្រព្យ ដែលដកស្រង់ដោយផ្ទាល់ពី លោក ហាក់ គីមថុង ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន Viniyuk ”ដោយឥតគិតថ្លៃ”។
នៅក្នុងChannel Telegram ផ្ទាល់ខ្លួនរបស់លោក តាមរយៈ https://t.me/kimthonghak ដែលបានចែករំលែកកូនសៀវភៅអេឡិចត្រូនិច (eBook)មួយដែលនិយាយអំពី “វដ្តតម្លៃអចលនវត្ថុ” ថាតើវាមានដំណាក់កាលឡើងចុះយ៉ាងដូចម្តេច?
បន្ទាប់ពីអានហើយ អ្នកនឹង៖
– ទទួលបានចំណេះដឹងមួយសម្រាប់អ្នកគ្រប់គ្នាក្នុងការត្រិះរិះពិចារណា និងជាធាតុចូលសម្រាប់ការសម្រេចចិត្តវិនិយោគប្រកបដោយភាពឆ្លាតវៃ ចេះចាប់ឱកាស និងគ្រប់គ្រងហានិភ័យ!
– ប្រយ័ត្នប្រយែងជាងមុន
– មិនរេតាមការផ្សព្វផ្សាយ


