យុទ្ធសាស្រ្តទីផ្សារវិវឌ្ឍន៍ទៅតាមជំនាន់នីមួយៗ ដោយឆ្លុះបញ្ចាំងពីតម្លៃ ចំណូលចិត្ត និងអាកប្បកិរិយាពីមួយជំនាន់ទៅមួយជំនាន់។ នេះគឺជាការប្រៀបធៀប Gen Z និង Millennial ដែលធ្វើទីផ្សារសម្រាប់វ៉ែនតាការពារកម្ដៅថ្ងៃ៖
1. Communication Channels
+ Gen Z
- Social Media Platforms: មានកម្មវិធីដូចជា TikTok, Snapchat, Instagram គឺពេញនិយមសម្រាប់ Gen Z។ សម្រាប់ម៉ាកជាញឹកញាប់សហការជាមួយបុគ្គលល្បីៗ ឬបង្កើតអ្វីដែលថ្មីៗ ពេញនិយមដើម្បីទាក់ទាញពួកគេជាអតិថិន។
- Augmented Reality (AR): AR ខំព្យាយាមបង្កើតមាតិកា និងការរចនាផ្សេងៗ ដើម្បីអំពាវនាវឲ្យ Gen Z ចាប់អារម្មណ៍ និងសាកប្រើប្រាស់វ៉ែនតាការពារកម្ដៅថ្ងៃ។
+ Millennials
- Blogs and Reviews: ជារឿយៗចូលចិត្តការពិពណ៌នាយ៉ាងលំអិតហើយធ្វើជា blogs ដើម្បីផ្សព្វផ្សាយ ។
- Facebook and Instagram: បណ្ដាញសង្គមទាំងពីរនេះក៏មានការពេញនិយមជាមួយ Gen Z ដែរហើយបណ្ដាញសង្គមពីរនេះក៏មានការចូលរួមច្រើនជាមួយ Millennials ។ ជាពិសេសផេកម៉ាកយីហោអាចផ្សព្វផ្សាយត្រូវគោលដៅ។
2. Brand Values
+ Gen Z
- Authenticity: Gen Z វាយតម្លៃ និងភាពពិតប្រាកដ។ ពួកគេចូលចិត្តទំនិញពិតដូចរូបដែលបានឃើញ។
- Social Responsibility: Gen Z ចូលចិត្តម៉ាកយីហោដែលគិតគូរពីបរិស្ថាន។
+ Millennials
- Experience over Product: Millennials ឲ្យតម្លៃទៅលើផលិតផលដែលធ្លាប់មានបទពិសោធន៍ជាមួយការពិពណ៌នាពីម៉ាក ឬផលិតផលឲ្យបានក្បោះក្បាយគឺអាចទាក់ទាញពួកគេបាន។
- Loyalty Programs: បង្កើតកម្មវិធី និងប្រព័ន្ធរង្វាន់ផ្សេងៗក្នុងការរក្សាអតិថិជន Millennial ។
3. Design and Customization
+ Gen Z
- Individualism: Gen Z ចង់បានអ្វីដែលជាគំនិតខ្លួនឯង។ ការផ្តល់ជូននូវការរចនាដែលអាចប្ដូរតាមបំណងអតិថិជនបាន និង ការបោះពុម្ភមានកំណត់( limited-edition styles)។
- Trend-driven: ពួកគេឆាប់ចាប់បាននូវអ្វីដែលល្បីថ្មីៗ។ ចឹងម៉ាកត្រូវតែរហ័សរហួន តាមទាន់នូវអ្វីដែលថ្មីៗ ល្បីចុងក្រោយគេបង្អស់។
+ Millennials
- Classic with a Twist: ពួកគេពេញចិត្តចំពោះការរចនាបែបបុរាណ ភាពប្លែក ឬលក្ខណៈពិសេសអាចមានភាពទាក់ទាញសម្រាប់ពួលគេ។
- Quality over Quantity: Millennials មានឆន្ទៈក្នុងការវិនិយោគលើផលិតផលដែលមានគុណភាពដែលប្រើប្រាស់បានយូរ។
4. Engagement Strategies
+ Gen Z
- Interactive Content: ការស្ទង់មតិ សំណួរ និងវីដេអូសម្រាប់ Gen Z អាចមានប្រសិទ្ធភាព។
- User-Generated Content: ការលើកទឹកចិត្តពួកគេឱ្យចែករំលែកមាតិកាផ្ទាល់ខ្លួនរបស់ពួកគេដោយពាក់វ៉ែនតាអាចជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល។
+ Millennials
- Content Marketing: មាតិកាលម្អិតអំពីផលិតផល អត្ថប្រយោជន៍របស់វា និងរឿងរ៉ាវរបស់វាអាចមានឥទ្ធិពល។
- Email Marketing: ការផ្ញើជា email ផ្ទាល់ខ្លួនជាមួយនឹងការផ្តល់ជូន និងព័ត៌មានមានប្រសិទ្ធភាពសម្រាប់ក្រុមនេះ។
5. Pricing and Offers
+ Gen Z
- Affordability: Gen Z, ភាគច្រើនជានិស្សិត ឬទើបតែចាប់ផ្តើមអាជីពរបស់ពួកគេ ជារឿយៗស្វែងរកជម្រើសដែលមានតម្លៃសមរម្យ។
- Flash Sales: កំណត់ពេលផ្ដល់ជូន ឬធ្វើការប្រម៉ូសិនអាចជំរុញការលក់បាន។
+ Millennials
- Value for Money: សុខចិត្តចំណាយឲ្យតែផលិតផលមានគុណភាពសមនឹងតម្លៃ។
- Bundling: ការផ្តល់វ៉ែនតាជាមួយផលិតផល ឬសេវាកម្មផ្សេងទៀតដែលជាចាំបាច់អាចទាក់ទាញបាន។
6. Feedback and Reviews
+ Gen Z
- Instant Feedback: ពួកគេពេញចិត្តក្នុងការផ្តល់មតិត្រលប់យ៉ាងឆាប់រហ័ស មិនថាសម្រាប់សំណួរសេវាកម្មអតិថិជន ឬអំពីផលិតផលឡើយ។
+ Millennials
- Detailed Reviews: ពួកគេភាគច្រើនតែងពឹងផ្អែកលើការពិនិត្យលម្អិតរបស់អ្នកប្រើប្រាស់ មុនពេលធ្វើការសម្រេចចិត្តទិញ។