spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារឌីជីថលម៉ាឃិធីងគន្លឹះទីផ្សារប្រចាំសប្តាហ៍

គន្លឹះទីផ្សារប្រចាំសប្តាហ៍

-

យុទ្ធសាស្រ្តទីផ្សារវិវឌ្ឍន៍ទៅតាមជំនាន់នីមួយៗ ដោយឆ្លុះបញ្ចាំងពីតម្លៃ ចំណូលចិត្ត និងអាកប្បកិរិយាពីមួយជំនាន់ទៅមួយជំនាន់។ នេះគឺជាការប្រៀបធៀប Gen Z និង Millennial ដែលធ្វើទីផ្សារសម្រាប់វ៉ែនតាការពារកម្ដៅថ្ងៃ៖

1. Communication Channels

+ Gen Z​ 

 • Social Media Platforms: មានកម្មវិធីដូចជា​ TikTok, Snapchat, Instagram គឺពេញនិយមសម្រាប់ Gen Z។ សម្រាប់ម៉ាកជាញឹកញាប់សហការជាមួយបុគ្គលល្បីៗ ឬបង្កើតអ្វីដែលថ្មីៗ ពេញនិយមដើម្បីទាក់ទាញពួកគេជាអតិថិន។
 • Augmented Reality (AR): AR ខំព្យាយាមបង្កើតមាតិកា និងការរចនាផ្សេងៗ ដើម្បីអំពាវនាវឲ្យ Gen Z ចាប់អារម្មណ៍ និងសាកប្រើប្រាស់វ៉ែនតាការពារកម្ដៅថ្ងៃ។

+ Millennials

 • Blogs and Reviews: ជារឿយៗចូលចិត្តការពិពណ៌នាយ៉ាងលំអិតហើយធ្វើជា blogs ដើម្បីផ្សព្វផ្សាយ ។
 • Facebook and Instagram: បណ្ដាញសង្គមទាំងពីរនេះក៏មានការពេញនិយមជាមួយ​ Gen Z ដែរហើយបណ្ដាញសង្គម​ពីរនេះក៏មានការចូលរួមច្រើនជាមួយ ​Millennials ។ ជាពិសេសផេកម៉ាកយីហោអាចផ្សព្វផ្សាយត្រូវគោលដៅ។

2. Brand Values

+ Gen Z

 • Authenticity: Gen Z វាយតម្លៃ និងភាពពិតប្រាកដ។ ពួកគេចូលចិត្តទំនិញពិតដូចរូបដែលបានឃើញ។
 • Social Responsibility: Gen Z​ ចូលចិត្តម៉ាកយីហោដែលគិតគូរពីបរិស្ថាន។

+ Millennials

 • Experience over Product: Millennials ឲ្យតម្លៃទៅលើផលិតផលដែលធ្លាប់មានបទពិសោធន៍ជាមួយការពិពណ៌នាពីម៉ាក ឬផលិតផលឲ្យបានក្បោះក្បាយគឺអាចទាក់ទាញពួកគេបាន។
 • Loyalty Programs: ​​បង្កើតកម្មវិធី និងប្រព័ន្ធរង្វាន់ផ្សេងៗក្នុងការរក្សាអតិថិជន Millennial ។

3. Design and Customization

+ Gen Z

 • Individualism: Gen Z ចង់បានអ្វីដែលជាគំនិតខ្លួនឯង។​ ការផ្តល់ជូននូវការរចនាដែលអាចប្ដូរតាមបំណងអតិថិជនបាន និង ការបោះពុម្ភមានកំណត់( limited-edition styles)។
 • Trend-driven:​ ពួកគេឆាប់ចាប់បាននូវអ្វីដែលល្បីថ្មីៗ។ ចឹងម៉ាកត្រូវតែរហ័សរហួន តាមទាន់នូវអ្វីដែលថ្មីៗ​ ល្បីចុងក្រោយគេបង្អស់។

+ Millennials

 • Classic with a Twist:​​ ពួកគេពេញចិត្តចំពោះការរចនាបែបបុរាណ ភាពប្លែក ឬលក្ខណៈពិសេសអាចមានភាពទាក់ទាញសម្រាប់ពួលគេ។
 • Quality over Quantity: Millennials មានឆន្ទៈក្នុងការវិនិយោគលើផលិតផលដែលមានគុណភាពដែលប្រើប្រាស់បានយូរ។

4. Engagement Strategies

+ Gen Z

 • Interactive Content: ការស្ទង់មតិ សំណួរ និងវីដេអូសម្រាប់ Gen Z អាចមានប្រសិទ្ធភាព។
 • User-Generated Content: ការលើកទឹកចិត្តពួកគេឱ្យចែករំលែកមាតិកាផ្ទាល់ខ្លួនរបស់ពួកគេដោយពាក់វ៉ែនតាអាចជាយុទ្ធសាស្ត្រដ៏មានឥទ្ធិពល។

+ Millennials

 • Content Marketing:​ មាតិកាលម្អិតអំពីផលិតផល អត្ថប្រយោជន៍របស់វា និងរឿងរ៉ាវរបស់វាអាចមានឥទ្ធិពល។
 • Email Marketing: ការផ្ញើជា​ email ផ្ទាល់ខ្លួនជាមួយនឹងការផ្តល់ជូន និងព័ត៌មានមានប្រសិទ្ធភាពសម្រាប់ក្រុមនេះ។

5. Pricing and Offers

+ Gen Z

 • Affordability: Gen Z, ភាគច្រើនជានិស្សិត ឬទើបតែចាប់ផ្តើមអាជីពរបស់ពួកគេ ជារឿយៗស្វែងរកជម្រើសដែលមានតម្លៃសមរម្យ។
 • Flash Sales:​​ កំណត់ពេលផ្ដល់ជូន ឬធ្វើការប្រម៉ូសិនអាចជំរុញការលក់បាន។

+ Millennials

 • Value for Money: សុខចិត្តចំណាយឲ្យតែផលិតផលមានគុណភាពសមនឹងតម្លៃ។
 • Bundling:​ ការផ្តល់វ៉ែនតាជាមួយផលិតផល ឬសេវាកម្មផ្សេងទៀតដែលជាចាំបាច់អាចទាក់ទាញបាន។

6.​​ Feedback and Reviews

+ Gen Z 

 • Instant Feedback: ពួកគេពេញចិត្តក្នុងការផ្តល់មតិត្រលប់យ៉ាងឆាប់រហ័ស មិនថាសម្រាប់សំណួរសេវាកម្មអតិថិជន ឬអំពីផលិតផលឡើយ។

+ Millennials

 • Detailed Reviews:​​ ពួកគេភាគច្រើនតែងពឹងផ្អែកលើការពិនិត្យលម្អិតរបស់អ្នកប្រើប្រាស់ មុនពេលធ្វើការសម្រេចចិត្តទិញ។
Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ