spot_img
spot_img
Homeបច្ចេកវិទ្យាបង្ហាញចិញ្ចៀន "Samsung Galaxy Ring" ដែលជាចិញ្ចៀនវៃឆ្លាត

បង្ហាញចិញ្ចៀន “Samsung Galaxy Ring” ដែលជាចិញ្ចៀនវៃឆ្លាត

-

Samsung បានបង្ហាញ ជាផ្លូវការនូវ Galaxy Ring នៅ MWC2024 (Mobile World Congress) ដែលពីមុនត្រូវបានបង្ហាញយ៉ាងខ្លីនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked ដែល Galaxy S24 Series ត្រូវបានដាក់បង្ហាញ។

ព័ត៌មានលម្អិត Samsung Galaxy Ring

  • មានទំហំ 5 – 13 អ៊ីញ ឬចាត់ទុកជាទំហំ S, M, XL 
  • មាន 3 ពណ៌សម្រាប់ជ្រើសរើសគឺ Ceramic Black, Platinum Silver និង Gold
  • មានប្រព័ន្ធសម្រាប់វាស់ចង្វាក់បេះដូង វាស់ការគេង និងផ្តល់ពិន្ទុសរុបអំពីសុខភាព
  • វាស់សីតុណ្ហភាពស្បែក វាស់កម្រិតអុកស៊ីហ្សែនក្នុងឈាម
  • ជាទូទៅមិនមានប៊ូតុង ឬអេក្រង់ទេ
  • ហើយភ្ជាប់ទៅ Galaxy Health

ទិដ្ឋភាពទូទៅនៃ Samsung Galaxy Ring អាចនឹងប្រើបានតែជាមួយទូរសព្ទ Samsung ដំបូងប៉ុណ្ណោះ ហើយនឹងត្រូវបានអាប់ដេតជាបណ្តើរៗ ដើម្បីប្រើជាមួយក្រុមផ្សេងទៀតនៃទូរសព្ទ Android នៅពេលក្រោយ ប៉ុន្តែតម្លៃមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។

 

Hoeun Sokchenda
Hoeun Sokchenda
កញ្ញាគឺជាអ្នកបង្កើតមាតិកាអាហារ និងទីកន្លែងទំនងៗ​។ កញ្ញាបានបញ្ចប់បរិញ្ញាបត្រផែ្នកគ្រប់គ្រងទេសចរណ៍នៅសកលវិទ្យល័យភូមិន្ទភ្នំពេញ។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ