កាលពីពេលកន្លងទៅនេះ ទីក្រុងរីយ៉ាដនៃប្រទេសអារ៉ាប៊ីសាអូឌីតកំពុងចាប់ផ្តើមគម្រោងបៃតងដ៏ធំមួយ ដែលមានឈ្មោះថា Saudi Green Initiative ដោយដាំដើមឈើចំនួន 10 ពាន់លានដើម នៅលើផ្ទៃដីចំនួន 74 លានហិកតា ដែលកំពុងរងការខូចខាត។ គោលដៅគឺដើម្បីស្តារដីទាំងនោះឱ្យមានជីវជាតិម្តងទៀត ជួយបរិស្ថាន ការកែលម្អគុណភាពខ្យល់ និងការកាត់បន្ថយផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ។
រហូតដល់ឆ្នាំ 2030 អារ៉ាប៊ីសាអូឌីត គ្រោងនឹងដាំដើមឈើជាង 600 លានដើមបន្ថែមទៀត គម្រោងនេះក៏មានគោលបំណងដាំដើមឈើបន្ថែមទៀតនៅក្នុងទីក្រុងដើម្បីធ្វើឱ្យវាកាន់តែត្រជាក់ សម្អាតខ្យល់ និងជួយកាត់បន្ថយផលប៉ះពាល់នៅពេលកើតមានគ្រោះធម្មជាតិ។
កិច្ចខិតខំប្រឹងប្រែងដាំដើមឈើដ៏ច្រើននេះគឺចង់ផ្លាស់ប្តូរវាលខ្សាច់ទៅជាតំបន់បៃតង និងបង្រៀនពិភពលោកពីរបៀបថែរក្សាធម្មជាតិនៅកន្លែងរីងស្ងួត។