Home Tags ក្ហាលីលេ

Tag: ក្ហាលីលេ

ក្ហាលីលេ – នវានុវត្តជន​ដ៏​អស្ចារ្យ​មួយ​រូប

ដកស្រង់ចេញពី ទស្សនាវដ្ដីសាស្ត្រាចារ្យ, ឆ្នាំទី៥, លេខ១៤ មេសា-ឧសភា-មិថុនា, ឆ្នាំ១៩៦៦ ប្រែសម្រួលអត្ថបទរបស់លោក ប៊្រូណូ ហ្វ្រីដម៉ាន វិទ្យាសាស្ត្រខាងអវកាសមានដើមកំណើតនៅក្នុងស្នាដៃរបស់លោក ក្ហាលីលេ ដែលបដិសន្ធិឡើងតាំងតែពីបួនសតវត្សកន្លងទៅហើយ។ លោកជាស្ថាបនិកទី១ ក្នុងចំណោមអ្នកផ្ដើមបង្កើតវិទ្យាសាស្ត្រសម័យ។ មនុស្សលោកនៃឆ្នាំ១៩៦៤ បានបង្ហោះផ្កាយរណបទាំងឡាយ ជាអ្នកនាំសាររបស់ខ្លួនទៅកាន់ផ្កាយព្រះគ្រោះ។ ប៉ុន្តែផ្លូវទៅកាន់សេចក្ដីសម្រេចជោគជ័យបែបនេះ គេបានបើករួចមកហើយតាំងពី ៣៥៤ ឆ្នាំមកម៉្លេះ គឺថានៅក្នុងគ.ស.១៦១០។ ក្នុងកាលនោះ នៅចំពោះមុខមហាជនសាកលលោក សាស្ត្រាចារ្យដ៏ម្នោម្នះមួយរូបនៃមហាវិទ្យាល័យប៉ាឌូ (Université de...