Home Tags ធុរកិច្ចអន្តរជាតិ

Tag: ធុរកិច្ចអន្តរជាតិ

ធុរកិច្ចអន្តរជាតិ៖ តើមានក្រិតក្រមដែលឬទេនៅពេលជួបជុំញ៉ាំអាហារនៅភោជនីយដ្ឋាន?

ការធ្វើធុរកិច្ច​អន្តរជាតិ​តម្រូវឱ្យយើងដឹងពី​វប្បធម៌​របស់ប្រទេស​នីមួយៗដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និងបង្កើន​ចំណង​មិត្ត​ភាពកាន់តែជិតស្និតរវាងគ្នានឹងគ្នា និង​បញ្ចៀសការយល់ច្រឡំ​នឹងគ្នាផងដែរ។ សូម្បីតែការចូលអង្គុយនៅភោជនីយដ្ឋាន​ក៏មានពី​​ក្រិតក្រម​ និងអតិថិវិន័យ(etiquette) ផងដែរសម្រាប់ប្រទេស ឬតំបន់មួយចំនួនជាពិសេស​សម្រាប់ជនជាតិចិន។ ប្រជាជនលោកខាងលិច (ជនជាតិ​ស្បែកស) ភាគច្រើន​មិនសូវ​ខ្វល់ខ្វាយច្រើនពី​ទីតាំងកន្លែងអង្គុយប៉ុន្មាននោះទេ។ នៅពេលដែលមានការញ៉ាំអាហារជួបជុំមិត្តភក្តិ ឬ​ការពិសាអាហាសាមគ្គីលក្ខណៈធុរកិច្ច ភ្ញៀវទាំងអស់​អាចជ្រើស​រើសកន្លែងអង្គុយ​ទៅតាម​ការស្រឡាញ់របស់ខ្លួន។ ហើយប្រសិនបើ​ការជួបជុំញ៉ាំអាហារនៅផ្ទះក្នុងឱកាស​បុណ្យ​ណូអែល និងបុណ្យThanksgiving វិញម្ចាស់ផ្ទះតែងតែអង្គុយ​នៅក្បាលតុ ឬចុងតុមានរាងចតុកោណកែង ហើយភ្ញៀវ​អង្គុយសងខាងតុនោះ ដោយ​មិនមានអត្ថន័យ​អ្វីគួរកត់សម្គាល់ពីទីតាំងអង្គុយនោះទេ។ ប៉ុន្តែសម្រាប់ជនជាតិ​ចិន​វិញ ភាគច្រើនគេចូលចិត្ត​អង្គុយតុមូលនៅពេលជួបជុំញ៉ាំអាហារជាមួយគ្នាម្តងៗ ហើយ​ទីតាំងអង្គុយវិញ​គឺអាច​បញ្ជាក់ពីឋានៈរបស់ភ្ញៀវដែលអង្គុយលើកៅអីនោះ។ អ្នកដែលអង្គុយនៅឆ្ងាយជាងគេពីច្រកចូល (ភាគច្រើននៅក្នុងបន្ទប់VIP)គឺជាភ្ញៀវកិត្តិយសដែលមានឋានៈ និងតួនាទីខ្ពស់ជាងគេ ហើយ​អ្នកដែលអង្គុយនៅជិតច្រកទ្វាចូលដែលជាទូទៅនៅទល់មុខ​ភ្ញៀវដែលពិសេសជាងគេនោះគឺជាអ្នកចេញលុយ។ គាត់មិនប្រាកដជាអ្នកអញ្ចើញភ្ញៀវនោះទេ...