នៅក្នុងពិភពធុរកិច្ចដែលមានការប្រែប្រួល និងមានការវិវឌ្ឍមិនឈប់ឈរ ការអភិវឌ្ឍន៍យុទ្ធសាស្ត្រដ៏រឹងមាំគឺមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្ម។ អ្វីដែលមនុស្សភាគច្រើន និងម្ចាស់អាជីវកម្មមិនសូវបានគិតគូរនោះ ការទទួលយកគំនិតដែលមានភាពខ្វែងគ្នាអាចពង្រឹង ការគិតបែបយុទ្ធសាស្ត្ររបស់ខ្លួន ដែលអាចនាំទៅរកភាពច្នៃប្រឌិត ការគិតបែបសំយោគ និងធ្វើឱ្យការសម្រេចចិត្តកាន់តែមានភាពប្រសើរឡើង។
១.ជំរុញភាពច្នៃប្រឌិត
នៅពេលដែលគំនិតចម្រុះបានផុះឡើង ពួកគេជំរុញការគិតប្រកបដោយភាពច្នៃប្រឌិត។ តាមរយៈការលើកទឹកចិត្តឱ្យមានទស្សនៈផ្សេងគ្នា អ្នកនឹងចាប់ផ្តើមមានគំនិតទូលំទូលាយ ធ្វើឲ្យការដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិតផុសឡើង និងអាចបង្កើតយុទ្ធសាស្ត្រដ៏អស្ចារ្យ។ ការទទួលយកគំនិតដែលមានភាពផ្ទុយគ្នា បង្កើតបរិយាកាសមួយដែលយើងអាចរកដំណោះស្រាយប្លែកគេ ដែលផ្តល់ឱ្យអាជីវកម្មរបស់អ្នកនូវការប្រកួតប្រជែងកាន់តែល្អប្រសើរ។
២. ការលើកកម្ពស់ការគិតបែបសំយោគ
គំនិតដែលផ្ទុយគ្នានឹងធ្វើឲ្យអ្នកកែប្រែស្ថានភាពបច្ចុប្បន្ន ហើយជម្រុញអ្នកឱ្យវាយតម្លៃយុទ្ធសាស្ត្ររបស់អ្នកកាន់តែប្រសើរឡើង និងគិតគូរបានដិតដល់ជាងមុន។ តាមរយៈការចូលរួមក្នុងការជជែកពិភាក្សាក្នុងន័យស្ថាបនា អ្នកអាចកំណត់អត្តសញ្ញាណចំណុចខ្សោយ ភាពលំអៀង ឬចំណុចយើងមិនធ្លាប់បានចាប់អារម្មណ៍ដែលអាចរារាំងដល់ភាពជោគជ័យ។ ការវាយតម្លៃដ៏សំខាន់នេះជួយពង្រឹងដំណើរការធ្វើការសម្រេចចិត្តរបស់អ្នក ដោយធានាឱ្យមានការវាយតម្លៃយ៉ាងទូលំទូលាយអំពីហានិភ័យ និងឱកាស។
៣. ពង្រឹងការសម្រេចចិត្ត
តាមរយៈការពិចារណាលើគំនិតដែលផ្ទុយគ្នា អ្នកទទួលបានការយល់ដឹងកាន់តែទូលំទូលាយអំពីលទ្ធផលដែលអាចកើតមាន។ ការទទួលបានទស្សនៈចម្រុះអនុញ្ញាតឱ្យអ្នកថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិ កំណត់បញ្ហាដែលអាចកើតមាន និងធ្វើការសម្រេចចិត្តជាមួយនឹងព័ត៌មានកាន់តែច្រើន។ ការទទួលយកគំនិតដែលផ្ទុយគ្នានាំទៅរកយុទ្ធសាស្រ្តគ្រប់ជ្រុយជ្រោយមួយដែលអាចសម្របខ្លួនបាន និងមានភាពធន់នៅក្នុងទិដ្ឋភាពអាជីវកម្មដែលផ្លាស់ប្តូរជានិច្ច។