spot_img
spot_img
Homeយុទ្ធសាស្ត្រទីផ្សារភាពខុសគ្នារវាងទីផ្សារឌីជីថល និងទីផ្សារ

ភាពខុសគ្នារវាងទីផ្សារឌីជីថល និងទីផ្សារ

-

នាពេលបច្ចុប្បន្ននេះ ច្បាស់ជាមានមនុស្សមិនតិចទេដែលកំពុងមានការយល់ច្រលំគ្នារវាងទីផ្សារឌីជីថល និងទីផ្សារ។ ដូច្នេះនៅក្នុងខ្លឹមសារខាងក្រោមនេះនឹងពន្យល់បែបខ្លីៗដើម្បីកុំឱ្យមានការយល់ច្រលំ និងមានការបែងចែកមិនដាច់រវាងទីផ្សារឌីជីថល និងទីផ្សារបន្តទៀត។

1. ឈ្វេងយល់អំពី “ទីផ្សារឌីជីថល”

ទីផ្សារឌីជីថល សំដៅលើសកម្មភាពនៃការផ្សព្វផ្សាយផលិតផល និងសេវាកម្ម តាមរយៈបណ្តាញឌីជីថល ដូចជាប្រព័ន្ធផ្សព្វផ្សាយសង្គម SEO អ៊ីមែល និងកម្មវិធីទូរស័ព្ទ។ ចំពោះទម្រង់នៃការធ្វើទីផ្សារណាមួយដែលពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិក គឺត្រូវបានចាត់ទុកថា ជាទីផ្សារឌីជីថល។

ទីផ្សារឌីជីថល មានសារៈសំខាន់ ដូចជាជួយម្ចាស់អាជីវកម្មឱ្យឆាប់ឈានដល់អតិថិជនគោលដៅជាងការធ្វើទីផ្សារបែបប្រពៃណី និងអាចកំណត់អតិថជនគោលដៅអនាគតដែលនឹងអាចទិញផលិតផល ឬសេវាកម្ម ព្រមទាំងអាចវាស់វែងប្រសិទ្ធភាពនៃការធ្វើទីផ្សារប្រចាំថ្ងៃបានទៀតផង។

2. ឈ្វេងយល់អំពី “ទីផ្សារ”

ទីផ្សារ សំដៅលើសកម្មភាពទាំងឡាយណាដែលក្រុមហ៊ុនធ្វើ ដើម្បីទាក់ទាញចិត្តអតិថិជនមកលើផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុន តាមរយៈការផ្ញើសារដែលមានគុណភាពខ្ពស់ រួមទាំងមានការស្រាវជ្រាវទីផ្សារ ការវិភាគ ការយល់ដឹងពីចំណាប់អារម្មណ៍របស់អតិថិជន និងការផ្សាយពាណិជ្ជកម្ម។ ទីផ្សារ មានគោលបំណងផ្តល់នូវគុណតម្លៃដាច់ដោយឡែកពីគូប្រជែង ធ្វើឱ្យអតិថិជនបានស្គាល់ និងមានទំនុកចិត្តតាមរយៈខ្លឹមសារដែលបានផ្សព្វផ្សាយ ជាមួយនឹងគោលដៅរយៈពេលវែងនៃការបង្ហាញពីគុណតម្លៃផលិតផល ការពង្រឹងភាពស្មោះត្រង់នៃម៉ាកយីហោ និងចុងក្រោយ គឺការបង្កើនការលក់។

ប្រភេទទីផ្សារដែលពេញនិយមប្រើប្រាស់ គឺ 4Ps រួមមាន

  • Product (ផលិតផល)
  • Price (តម្លៃ)
  • Place (ទីកន្លែង)
  • Promotion (ប្រម៉ូសិន)

សិក្សាលម្អិតបន្ថែមពីប្រភេទទីផ្សារទាំងបួននេះ តាមតំណភ្ជាប់មួយនេះ៖ https://kumnit.com/ឈ្វេងយល់លម្អិតអំពី-យុទ្/

Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ