កាក​សំណល់​អេឡិចត្រនិក

764

បច្ចុប្បន្នគឺ​ជា​យុគ​សម័យ​ដែល​ជឿន​លឿន​ផ្នែកសំភារៈ​បច្ចេក​វិទ្យា​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។ ​ឧបករណ៍​អេឡិចត្រូនិក​ដូច​ជា ទូរស័ព្ទ​ដៃ កាម៉េរា ទូរទស្សន៍ កុំព្យូទ័រ អាយផត និង​ឧបករណ៍​ផ្សេងៗទៀត ដែលមានច្រើនម៉ូដ​ច្រើន​ម៉ាក ​កំពុង​ប្រជែង​គ្នា​ដណ្តើម​ទីផ្សារ​រៀង​ៗ​ខ្លួន។ ឧបករណ៍​ទាំង​នេះ​គឺ​ពោរពេញ​ទៅ​ការ​រចនា​ដែល​ល្អ​ឥត​ខ្ចោះ ព្រម​ទាំង​មាន​ប្រយោជន៍ជាច្រើនសម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​អ្វី​ៗនៅ​លើ​លោកយើងនេះគឺមិនមាន​ភាព​ជានិរន្ត​រ​នោះទេ ហើយឧបករណ៍ទាំង​នេះ​នឹង​ត្រូវ​បោះ​បង់​ចោល​នៅ​ពេល​ដែល​វា​ខូច​ ឬ​ហួស​សម័យ​កាល។ តើឧបករណ៍​ដែល​អេឡិចត្រូនិក​ដែល​គេ​បោះ​បង់ចោល​ហៅថា​អ្វី​ទៅ?​ ហើយ​វា​មាន​ផល​ប៉ះ​ពាល់​ដែរឬទេ?

នៅ​ពេល​ដែល​ឧបករណ៍​អេឡិចត្រូនិក ដូច​ជា​កុំព្យូទ័រ ទូរស័ព្ទដៃ កាម៉េរា និង​ឧបករណ៍ដ៏ទៃទៀត ខូច​ ឬ​ត្រូវ​បាន​បោះ​បង់​ចោល គេ​អោយ​ឈ្មោះ​វាថា កាកសំណល់​អេឡិចត្រូនិក(electronic waste e-waste)។ វា​គឺ​ជា​កាក​សំណល់​រឹង​ដែល​កើន​ឡើង​ច្រើន​ជាងគេបំផុត​នៅ​ក្នុង​សកលលោក។ ការកើន​ឡើង​នូវ​កាក​សំណល់​នេះ​គឺ​បណ្តាល​មក​ពី​ការ​រីកចម្រើន​នៃ​បច្ចេក​វិទ្យា ការធ្លាក់ចុះ​នូវ​តំលៃ និងការកាត់​បន្ថយ​​អាយុប្រើប្រាស់​របស់​ផលិតផល​នីមួយៗ។ ការធ្លាក់ចុះ និង​កំណាត់​បន្ថយ​អាយុ​របស់​ផលិតផល​នេះ​ហើយ​បាន​ដែលធ្វើអ្នក​ប្រើប្រាស់​ជា​ច្រើន​ជ្រើសរើស​នូវ​ការ​ជាវ​ផលិតផលថ្មី ជាជាង​ការជួសជុល​នូវ​ឧបករណ៍ចាស់ៗ ដែល​ធ្វើ​អោយ​កំនើន​កាកសំណល់​អេឡិចត្រូនិក​កើន​ឡើង​យ៉ាង​ឆាប់រហ័ស។ យោងតាម​កម្មវិធី​បរិស្ថាន​របស់​អង្គការ​សហប្រជាជាតិ​បាន​អោយ​ដឹង​ថា កាកសំណល់​អេឡិចត្រូនិក ប្រមាណ ២០-៥០ លានតោន ត្រូវ​បានបោះ​ចោល​ក្នុង​ពិភព​លោកក្នុង​មួយ​ឆ្នាំៗ។ សហរដ្ឋ​អាមេរិក និង​សហគមន៍​អ៊ឺរុប គឺ​ជា​បណ្តា​ប្រទេស​ដែល​បង្កើត​កាក​សំណល់​អេឡិចត្រូនិក​ច្រើន​ជាង​គេ​នៅ​ក្នុង​សកល​លោក។

ដោយ​សារ​តែ​កាក​សំណល់​នេះ​គឺជាកាក​សំណល់​ដែល​កើន​ឡើង​លឿន​ជាង​គេ ហេតុ​នេះ​ហើយ​វា​គឺជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ពិភពលោក​យើង​សព្វ​ថ្ងៃនេះ។ មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​ជាក់​ថា កាក​សំណល់​ទាំង​នេះ នឹង​ត្រូវ​បាន​គេយក​ទៅ​ផលិតឬ​កែ​ច្នៃ​ឡើង​វិញ។ ប៉ុន្តែ​ជាក់​ស្តែង គឺ​វា​ផ្ទុយ​ស្រឡះដោយ​ភាគ​ច្រើន​នៃ​កាក​សំណល់​ទាំង​នោះ​ត្រូវ​បាន​គេ​បញ្ចូន​ទៅ​បោះ​ចោល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ឧទាហរណ៍​ នៅក្នុង​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ផលិតកាក​សំនល់​នេះ​ច្រើន​ជាង​គេបំផុត​នោះ កាកសំនល់​ប្រហែល​១៨​% ប៉ុណ្ណោះ​ត្រូវ​បាន​គេ​យក​ទៅ​កែ​ច្នៃ​ឡើង​វិញ ហើយ​ជាង​៨០%​ដែល​នៅ​សេសសល់​ត្រូវ​បាន​គេ​យក​ទៅ​បោះ​ចោល(យោង​តាម​ភ្នាក់​ការពារ​បរិស្ថាន)​ ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូចជា​ប្រទេស​ចិន ឥណ្ឌា និង​នៅ​ប្រទេស​មួយ​ចំនួនទៀត​ដូច​ជា​នៅ​ទ្វីប​អាស៊ី និង​អាព្រិច។ ​ការដឹក​ជញ្ចូន​កាក​សំនល់ទៅកាន់​ប្រទេសទាំង​នេះ​គឺ​ស្ថិត​ក្រោម​ឈ្មោះ​​ឧបករណ៍អេឡិច​ត្រូនិកជជុស ដើម្បី​បំបាំង​ភ្នែក​មហាជន​ទូទៅ។ ទង្វើ​ ​នេះ​បាន​ធ្វើ​អោយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងនោះ រងនូវផល​ប៉ះពាល់​ដល់បរិស្ថាន​យ៉ាង​ធ្ងន់​ធ្ងរដោយ​សារ​តែ​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​កាក​សំនល់​ទាំង​នោះ។

នៅ​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នេះ​ មាន​ផ្ទុក​នូវ​ជាតិ​ពុល​ជា​ច្រើនដូច​ជា Lead, Cadmium, Mercury, Chromium, Plastics, Brominated flame retardants, Berylliumហើយ​សារធាតុ​ទាំង​នេះ​មិន​ត្រឹម​តែ​ធ្វើ​អោយ​មាន​ផល​ប៉ះ​ខ្លាំង​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុខ​ភាពរបស់​មនុស្ស​ទៀត​ផង​ដូច​ជា​ វា​បណ្តាលខូច​ខួរ​ក្បាល ជម្ងឺ​គ្រលាន មហារី​ក​ និង​ជម្ងឺ​ជា​ច្រើន​ទៀត។ នៅក្នុង​ខែត្រ​មួយឈ្មោះកួ​យូ​  ​ប្រទេស​ចិន បន្ទាប់​ពី​មាន​កាក​សំណល់​អេឡិចត្រូនិក​ជាច្រើន​បាន​បោះ​ចោល​នៅទី​នោះ ធ្វើ​អោយ​ទឹក​ទន្លេនៅក្នុង​ខែត្រ​នោះ​មិន​អាចប្រើ​ប្រាស់បានតទៅ​ទៀត​។ មិន​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ខែត្រ​នេះ​ អត្រា​ស្ត្រី​រលូត​កូន គឺ​មាន​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភព​លោក ហើយ​សារធាតុ​ពល​នៅ​ក្នុង​ឈាមកុមារ​នៅទី​នេះ​គឺមាន​ខ្ពស់​ហួស​កំរិត​ដែល​កុមារ​ទាំង​នោះ​ប្រឈម​មុខ​នូវ​ជម្ងឺ​ផ្សេងៗ​ជា​ច្រើន​ដូចជា មាន​ការ​ចងចាំ​ខ្សោយ ជម្ងឺ​មហារីក និង​ជម្ងឺ​ផ្សេងជាច្រើន​ទៀត។

Previous articleតើ​ទឹក​ពុះ​នៅ​សីតុណ្ហភាព​ប៉ុន្មាន​ ?
Next articleតើ​ហេតុ​អ្វី​បាន​ជា​សមុទ្រ​មាន​ពណ៌ខៀវ ?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។