ដំណាក់កាលធ្វើវីដេអូ សម្រាប់ប្រើនៅក្នុងអាជីវកម្ម

102
ដំណាក់កាលធ្វើវីដេអូ សម្រាប់ប្រើនៅក្នុងអាជីវកម្ម

1/. ផែនការធ្វើវីដេអូ

  • កំណត់គោលបំណងដើម្បីថតឱ្យបានរួចរាល់
  • នរណាជាអ្នកទស្សនាគោលដៅរបស់អ្នក?
  • តើអ្នកនឹងផ្សព្វផ្សាយវីដេអូនេះ នៅក្នុងបណ្ដាញសង្គមមួយណា?
  • កំណត់ពេលវេលាដើម្បីចាប់ផ្ដើមថត
  • តើការថតនោះ ត្រូវចំណាយថវិកាឬទេ? បើចំណាយ ត្រូវកំណត់កញ្ចប់ថវិកាត្រៀមឱ្យបានម៉ត់ចត់?
  • នៅក្នុងវីដេអូនោះ តើអ្នកនឹងដាក់បញ្ចូលអ្វីខ្លះ? ឧទាហរណ៍៖ ត្រូវការបន្ថែម Lower third, Animated video និងអ្វីផ្សេងទៀត តាមការកំណត់របស់អ្នកចង់បាន។
  • សិក្សាលម្អិតពីតម្រូវការ និងចំណុចសំខាន់ៗ ដើម្បីជាធាតុផ្សំក្នុងការធ្វើឱ្យវីដេអូនោះសម្រេចបានជោគជ័យតាមការកំណត់

2/. Script សម្រាប់វីដេអូ

មុននឹងអាចថតបាន លុះត្រាតែសរសេរនូវ Script ជាមុនសិន ដោយក្នុងនោះ ត្រូវបង្ហាញពីគោលបំណងនៃវីដេអូ ខ្លឹមសារដែលអាចទាក់ទាញអ្នកទស្សនា និងបញ្ចូលចំណេះដឹងអប់រំ ក៏ដូចជាពន្យល់លម្អិតដែលនឹងបង្ហាញនៅក្នុងវីដេអូមួយនោះ។

3/. យល់ពីការប្រើកាំម៉េរ៉ា

យល់ពីការប្រើប្រាស់កាំម៉េរ៉ានោះក្នុងការថតឱ្យមានគុណភាព និងតិចនិកសំខាន់ៗដើម្បីដំណើរការថតមានភាពរលូន ហើយធ្វើឱ្យវីដេអូមានគុណភាពខ្ពស់ ហើយច្បាស់ល្អ ដែលមានភាពទាក់ទាញ។

4/.  រៀបចំនិងកំណត់ Studio

មានន័យថា ម្ចាស់អាជីវកម្មអាចបង្កើតកន្លែងមួយនៅក្នុងការិយាល័យផ្ទាល់ខ្លួន ដោយមានបន្ទប់មួយសម្រាប់តែការថត ដោយក្នុងនោះមានការរៀបចំជាលក្ខណៈស្ដង់ដារ មានការកំណត់ប្លង់ថត រៀបចំពន្លឺច្បាស់ល្អ និងមានត្រៀមកាំម៉េរ៉ារួចរាល់។

5/. តួអង្គថតពោរពេញដោយទេពកោសល្យ

ត្រូវជ្រើសរើសអ្នកដែលអាចធ្វើសកម្មភាព និងនិយាយបង្ហាញពីអ្វីមួយដោយមានទំនុកចិត្ត មានភាពជឿជាក់ និងធ្វើឱ្យវីដេអូកាន់តែរស់រវើក ហើយមានភាពទាក់ទាញខ្លាំង។

6/. ថតវីដេអូដើម្បីកាត់ត

ថតតាមផែនការកំណត់ ដើម្បីងាយស្រួលជ្រើសរើសក្នុងការមកកាត់ត ដោយការថតមានភាពរលូន និងមានគុណភាពទាំងតួអង្គ ប្លង់ និងច្បាស់ល្អ។

7/. រៀបចំទុកដាក់វីដេអូឱ្យមានសណ្ដាប់ធ្នាប់

ក្រោយពីបានថតវីដេអូសម្រេចចុងក្រោយហើយ បន្ទាប់មកទាញយកវីដេអូនោះចេញពីកាំម៉េរ៉ា ហើយដាក់នៅក្នុង Folder នៅក្នុងកុំព្យូទ័រ។

8/. កាត់វីដេអូ

ត្រូវជ្រើសរើសប្លង់ណាដែលថតល្អ ដោយកាត់ប្លង់ណាថតខុស បន្ទាប់មកកាត់យកចំណុចនៃវីដេអូណាសំខាន់ៗ ហើយទាក់ទាញ ហើយដាក់បញ្ចូលគ្នា ដោយធ្វើយ៉ាងណាឱ្យវីដេអូនោះកាន់តែល្អ និងមានភាពទាក់ទាញខ្លាំង។ ការកាត់វីដេអូនេះ អាចប្រើនៅក្នុង Apple iMovie, Adobe Premiere Pro ។

9/. ជ្រើសរើសបទភ្លេង

ជ្រើសរើសបទភ្លេងណាដែលមិនជាប់ Copyright និងភ្លេងល្អបំផុត ហើយសាកសមបំផុតសម្រាប់វីដេអូមួយនោះ។

10/. ថតសម្លេង

ជាការថតសំលេងនិយាយបន្ថែមពីលើ ដោយការនិទានកថាវីដេអូដាច់ដោយឡែក ដែលមិនត្រូវបាននិយាយដោយអ្នកនិយាយនៅក្នុងកាម៉េរ៉ា។ ការបញ្ចេញសំឡេងនេះ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយធ្វើឱ្យខ្លឹមសាររបស់វីដេអូកាន់តែមានភាពរំជួលចិត្តនិងអារម្មណ៍។

 

ប្រែសម្រួល៖ សាន់ ថាវិន

ប្រភពដើម៖ https://blog.hubspot.com/marketing/video-marketing