spot_img
spot_img
Homeអចលនវត្ថុតើការទិញ ឬ លក់ផ្ទះនៅអំឡុងពេលកូវីដប្រព្រឹត្តទៅដោយរបៀបណា ?

តើការទិញ ឬ លក់ផ្ទះនៅអំឡុងពេលកូវីដប្រព្រឹត្តទៅដោយរបៀបណា ?

-

ដូចដែលលោកអ្នកបានដឹងស្រាប់ហើយថាដោយសារតែវិបត្តិកូវីដ ១៩ នេះបានធ្វើឲ្យទម្លាប់របស់យើងមានការផ្លាស់ប្តូរជាច្រើន ។ កាលពីមុននៅពេលដែលយើងចង់ទិញអចលនវត្ថុ យើងអាចចេញទៅក្រៅហើយជិះដើររកបាន ហើយយើងក៏អាចជួបផ្ទាល់ៗជាមួយម្ចាស់អចលនវត្ថុដើម្បីចរចាបានដោយងាយស្រួលផងដែរ ។

ប៉ុន្តែឥឡូវយើងប្រហែលជាពិបាកនឹងធ្វើដូចមុនណាស់ ដោយសារតែ បញ្ហាកូវីដ ១៩ នេះបានធ្វើឲ្យការចេញក្រៅលែងងាយស្រួលហើយក៏និយាយបានថា មាននូវហានិភ័យខ្ពស់ផងដែរ ។

មិនថាតែអ្នកទិញ ឬ ក៏អ្នកលក់អចលនវត្ថុទេ គឺសុទ្ធសឹងតែមានចម្ងល់ជុំវិញបញ្ហាថា ” តើការទិញឬលក់អចលនវត្ថុនៅអំឡុងពេលកូវីដ ១៩ នេះប្រព្រឹត្តទៅដោយរបៀបណា ? “

ក្នុងករណីនេះ យើងខ្ញុំនឹងធ្វើការបែងចែកជា ២ ផ្នែក គឺរវាងអ្នកលក់ និងអ្នកទិញ ។

១ . អ្នកលក់ ( ម្ចាស់អចលនវត្ថុ )

ជាក់ស្តែងកាលពីមុនពេលមានបញ្ហាកូវីដ ម្ចាស់អលចនវត្ថុគឺគាត់អាចដាក់ស្លាកផ្សព្វផ្សាយនៅទីតាំងអលនវត្ថុផ្ទាល់ ។ ពេលអ្នកទិញគាត់ជិះកាត់ ឃើញស្លាករបស់អ្នកលក់ហើយចាប់អារម្មណ៍ គឺគាត់អាចធ្វើការទាក់ទងទៅម្ចាស់អចលវត្ថុដើម្បីចរចាផ្ទាល់តែម្តង ។

ប៉ុន្តែនៅក្នុងសម័យកាលកូវីដនេះ របៀបនៅក្នុងការទិញអលចនវត្ថុមានរបត់ផ្លាស់ប្តូរខ្លះៗខុសពីពេលមុន ។ ដោយសារមនុស្សភាគច្រើនអត់សូវចេញពីផ្ទះដូចមុននោះទេ ហើយបើសិនជាម្ចាស់អចលនវត្ថុពឹងទៅលើស្លាកដែលគាត់ដាក់នៅទីតាំងអចលនវត្ថុរបស់គាត់ ហើយគាត់រំពឹងថាឲ្យគេជិះកាត់ ហើយឃើញចរចារតម្លៃនោះគឺមិនងាយនោះទេ ។

ដូច្នេះដំណោះស្រាយដែលល្អបំផុត គឺគាត់បានប្តូរវិធី នៅក្នុងការផ្សព្វផ្សាយអចលវត្ថុរបស់គាត់ដោយទំនាក់ទំនងទៅកាន់ក្រុមហ៊ុនអចលនវត្ថុឲ្យជួយផ្សព្វផ្សាយអចលទ្រព្យរបស់គាត់ នៅលើ Facebook Page របស់ក្រុមហ៊ុនផ្ទាល់ ក៏ដូចជាតាមរយៈ Channel Telegram និងតាមបណ្តាញទំនាក់ទំនងរបស់ក្រុមហ៊ុនអលចនវត្ថុផ្ទាល់តែម្តង ។ ជាក់ស្តែងក្រុមហ៊ុនអចលនវត្ថុគឺគាត់មានបណ្តាញ ផ្សព្វផ្សាយទូលំទូលាយដែលធ្វើឲ្យអចលនវត្ថុរបស់លោកអ្នកបានទៅដល់អតិថិជនគោលដៅដោយមិនចាំបាច់រងចាំ អតិថិជនគោលដៅរបស់លោកអ្នកមកដល់ទីតាំងអចលនវត្ថុផ្ទាល់ បានឃើញហើយចរចារនោះទេ ។ គឺក្រុមហ៊ុនអចលនវត្ថុ នឹងនាំយកពត៌មាននោះផ្ញើរទៅដល់ដៃអតិថិជនគោលដៅភ្លាមៗ ដោយគ្រាន់តែគាត់នៅផ្ទះក៏គាត់អាចទទួលបាននូវពត៌មានអចលនវត្ថុដែលល្អៗផងដែរ ។

២. អ្នកទិញ

 

កាលពីមិនទាន់មានជំងឺកូវីដ រីករាលដាលនោះគឺលោកអ្នកអាចចេញទៅក្រៅដើម្បីស្វែងរកនូវអចលនវត្ថុដែលត្រូវការបាន អាចថាលោកអ្នកហ៊ានចេញក្រៅច្រើន ហ៊ានទៅជួបមនុស្សច្រើនបាន។ ប៉ុន្តែដល់ពេលមានជំងឺ អ្នកណាៗក៏ខ្លាចលែងសូវហ៊ានចេញក្រៅដូចមុនហើយគឺយើងព្យាយាមរក្សាគម្លាត បើមិនចាំបាច់គឺយើងមិនចេញពីផ្ទះនោះទេ ។ ដូច្នេះសួរថា “ តើលោកអ្នកអាចស្វែងរកអចលនវត្ថុដែលចង់បានដោយរបៀបណា ? “

ជាក់ស្តែងវិធីដែលលោកអ្នកអាចរកអចលនវត្ថុដែលចង់បាន គឺមានតែព្យាយាមតាមដានរាល់ Facebook Page ឬ Channel Telegram របស់ក្រុមហ៊ុនអចលនវត្ថុនានា ដែលបានប្រមូលនូវទិន្នន័យអចលនវត្ថុពីម្ចាស់អចលនទ្រព្យ មកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមជាដើម ។ គឺវាមានភាពងាយស្រួលមែនទែន ដែលខុសពីមុន គឺលោកអ្នកត្រូវជិះដើររកខ្លួនឯង ជិះដើរថត មើលទីតាំងផ្សេងៗ ហើយជួបម្ចាស់ផ្ទះដើម្បីចរចាតម្លៃ រួចប្រៀបធៀបតម្លៃពីអចលនវត្ថុមួយទៅមួយ ទៀត ដែលធ្វើឲ្យអ្នកខាតពេលវេលា ថវិកានិងចំណាយពេលយូរផងដែរ ។

ប៉ុន្តែនៅពេលដែលលោកអ្នកអាចប្តូរពីការចុះផ្ទាល់មកស្វែងរកនៅតាម Social Media វិញគឺមានភាពងាយស្រួល ចំណេញពេលវេលាហើយថែមទាំងអាចទទួលបាននូវពត៌មានច្បាស់ទៀតផង ។ ពីព្រោះភាគច្រើនក្រុមហ៊ុនអចលនវត្ថុដែលគាត់បានយកអចលនទ្រព្យមកផ្សព្វផ្សាយនោះគឺសុទ្ធតែមានតម្លៃល្អហើយភាគច្រើនជាអចលនវត្ថុដែលគេលក់បន្ទាន់ថែមទៀតផង ។

ឈានមកដល់ដំណាក់កាលទិញលក់វិញ គឺថានៅមុនពេលកូវីដនិងក្រោយពេលកូវីដមានរបត់ខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ។ កាលពីមុនគឺលោកអ្នកអាចចុះផ្ទាល់ដើម្បីស្វែងរកអលចនវត្ថុប៉ុន្តែឥឡូវគឺមើលទៅលើបណ្តាញសង្គមច្រើនជាង ។

ស្របពេលគ្នានេះដែរចំពោះការធ្វើឯកសារទិញលក់ គឺគាត់ប្រាកដជាត្រូវជួបគ្នាផ្ទាល់ហើយ អាចថាមានតែករណីមួយចំនួនតូចតែប៉ុណ្ណោះជួបតាមប្រព័ន្ធអនឡាញ ភាគច្រើនគឺជួបផ្ទាល់ ។ ប៉ុន្តែការជួបផ្ទាល់នេះទៀតសោត គឺយើងនៅតែប្រើប្រាស់នូវវិធានការ ៣ កុំ ៣ ការពាររបស់ក្រសួងសុខភិបាលដើម្បីឲ្យយើងមានសុវត្ថិភាពទាំងអស់គ្នា ។

ចំពោះការទិញ លក់អចលវត្ថុក្នុងអំឡុងពេលកូវីដនេះផងដែរគឺក្រុមហ៊ុនអចលនវត្ថុបានជួយសម្រួលការងារជាច្រើនជូនដល់ម្ចាស់អចលវត្ថុនិងអ្នកទិញ ពីព្រោះក្រុមហ៊ុនអចលវត្ថុមានបទពិសោធន៍និងជំនាញច្បាស់លាស់ដែលធ្វើឲ្យទាំងម្ចាស់អចលវត្ថុនិងអ្នកទិញមានភាពងាយស្រួល សុវត្ថិភាពនិងចំនេញ ។

គួរបញ្ជាក់ផងដែរ ការទិញលក់អចលវត្ថុនៅអំឡុងពេលកូវីដនេះគឺនៅតែមានដំណើរការទៅបានដដែល គឺមិនសូវជាខុសប្លែកពីមុនឡើយ ។

Sreylin Earng
Sreylin Earnghttp://www.kumnit.com
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារឌីជីថល ។ កញ្ញាគឺជានិស្សិតនៃជំនាញពាណិជ្ជកម្មអេទ្បិចត្រូនិច( E-Commerce) នៅវិទ្យាស្ថានជាតិ NIPTICT ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង តាមរយៈការចូលរួមនៅ ការប្រកួតប្រជែងនានាក៏ដូចជាកម្មវិធីសង្គមផ្សេងៗដូចជាការបង្រៀនភាសាអង់គ្លេសដល់ ក្មេងៗនៅតាមសហគមន៍ជនបទជាដើម។លើសពីនេះទៅទៀតកញ្ញាតែងតែអភិវឌ្ឍន៍ខ្លួនតាមរយៈការអានសៀវភៅផ្សេងៗទាក់ទងទៅនឹងអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និង សៀវភៅលើកទឹកចិត្ត។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ