តើលោកElon Musk អាចធ្វើការរហូតទៅដល់១២០ម៉ោងក្នុងមួយសប្ដាហ៍បានដោយរបៀបណាទៅ?

30
តើលោកElon Muskអាចធ្វើការបានប៉ុន្មានម៉ោង

ការពិតទៅនេះមិនមែនជារឿងអាថ៌កំបាំងអ្វីនោះទេដែលលោក Elon Musk អាចចំណាយពេលធ្វើការរហូតទៅដល់១២០ម៉ោងនៅក្នុងមួយសប្ដាហ៍នោះ ព្រោះថាមិនថាយើងមិនថាគេនោះទេ ប្រសិនបើយើងកំពុងតែធ្វើអ្វីដែលខ្លួនស្រលាញ់ពេញចិត្តហើយនោះ និងចង់ធ្វើឲ្យគម្រោងទាំងនោះចេញជារូបរាងឆាប់ៗ យើងប្រាកដជាអាចមានសមត្ថភាពធ្វើការបានច្រើនម៉ោងប្រហាក់ប្រហែលនឹងគាត់ដែរ។ ការធ្វើការងារច្រើនម៉ោងនេះ មិនមែនមានន័យថា ពីមួយនាទីទៅមួយនាទីយើងត្រូវតែកំណត់ខ្លួនឯងថាត្រូវធ្វើចំនួនប៉ុណ្ណេះឬប៉ុណ្ណោះច្រើនពេកនោះទេ ពោលគឺយើងគប្បីត្រូវធ្វើឲ្យខ្លួនឯងមានភាពរីករាយនៅពេលដែលបានធ្វើវា និងអាចធ្វើវាឲ្យបានល្អ មិនមែនមានអារម្មណ៍ស្មុគស្មាញ ឬធុញទ្រាន់ពេលដែលចាប់ផ្ដើមធ្វើវានោះទេ។

Elon Musk says Tesla will move HQ from California to Texas

សម្រាប់លោក Elon Musk ផ្ទាល់ ការធ្វើការងារច្រើនម៉ោងបែបនេះ វាបានក្លាយទៅជាទម្លាប់ និងក្លាយទៅជាការកម្សាន្តរបស់គាត់នៅពេលទំនេរៗទៅហើយ។ ការណ៍ដែលលោកElon Musk អាចមានសមត្ថភាពអាចធ្វើការបានយូរយ៉ាងនេះនៅក្នុងមួយសប្ដាហ៍បែបនេះ បានធ្វើឲ្យអ្នកនៅជុំវិញគាត់ជាច្រើនមានការងឿងឆ្ងល់ទៅលើលោកថា បើគាត់ធ្វើការច្រើនម៉ោងយ៉ាងហ្នឹងៗ តើគាត់មានពេលឯណាសម្រាក មានពេលឯណានៅជួបជុំគ្រួសារទៅ? បើក្នុងមួយសប្ដាហ៍គាត់បានចំណាយពេលប្រមាណ១២០ម៉ោងទៅលើការធ្វើការងារបែបនេះ។

សម្រាប់អ្នកដែលហ៊ានយកពេលវេលាសម្រាក ពេលវេលាដើរកម្សាន្តទៅធ្វើការងារច្រើនម៉ោងដូចជាលោក Elon Musk អញ្ចឹង គឺពិតជាកម្រខ្លាំងណាស់ ព្រោះមនុស្សភាគច្រើនបន់ឲ្យតែដល់ថ្ងៃឈប់ អាងបានសម្រាកនៅផ្ទះឬបានដើរលេងជាមួយនឹងមិត្តភក្តិអីចឹងទៅ។ ហើយចំពោះលោក Elon Musk  ផ្ទាល់ គាត់មិនមែនមានសមត្ថភាពអស្ចារ្យពីកំណើត ឬមានជំនាញក្នុងការគ្រប់គ្រងពេលវេលាពូកែជាងគេអ្វីនោះទេ ប៉ុន្តែអ្វីដែលគាត់មាន គឺសេចក្ដីស្រលាញ់ចំពោះការងារ និងភាពរីករាយពេលដែលបានធ្វើការងារទាំងនោះ។ ថ្ងៃណាមួយ អ្នកនឹងទទួលស្គាល់ថា ការងារដែលអ្នកកំពុងតែធ្វើនឹងប្រែក្លាយទៅជាការកម្សាន្ត ហើយការកម្សាន្តនឹងក្លាយទៅជាការធ្វើការងារ ដរាបណាអ្នកបានរកឃើញនូវអ្វីដែលអ្នកចង់ធ្វើ ហើយធ្វើនូវអ្វីដែលអ្នកស្រលាញ់។

ប្រែសម្រួលពីប្រភព៖ https://www.inc.com/kelly-main/science-reveals-how-elon-musk-can-work-120-per-week-it-has-nothing-to-do-with-time-management.html

Previous articleឈ្វេងយល់ពី មាតិកាបៃតង (Evergreen content)
Next articleជំនាញដែលអ្នកត្រូវដឹង ដើម្បីក្លាយជាអ្នកទីផ្សារឌីជីថល
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។