តើ Business គឺជាអ្វី?

113
តើ Business គឺជាអ្វី?

អាជីវកម្ម គឺជាអង្គការ ឬអង្គភាពសហគ្រាស ដែលជាការធ្វើសកម្មភាពពាណិជ្ជកម្ម ឧស្សាកម្ម ឬវិជ្ជាជីវៈ។ ម្យ៉ាងទៀត ជាសកម្មភាពសេដ្ឋកិច្ចដែលទាក់ទងនឹងការផលិត និងការចែកចាយទំនិញនិងសេវាកម្ម ដើម្បីបំពេញតម្រូវការរបស់មនុស្ស ឬដល់សង្គមជាតិទាំងមូល។

អាជីវកម្ម អាចជាការធ្វើប្រតិបត្តិការរកប្រាក់ចំណូលពីការធ្វើពាណិជ្ជកម្ម ឬជាការបង្កើតជាអង្គការមិនរកប្រាក់ចំណូលឡើយដោយធ្វើឡើងដើម្បីបំពេញបេសកកម្មសប្បុរសធម៌ឬបុព្វហេតុសង្គមបន្ថែមទៀត។

ការធ្វើអាជីវកម្ម មាន 4 ប្រភេទ៖

ទី1. ក្រុមហ៊ុន​ឯកកម្មសិទ្ធិ (Sole Proprietorship)

ទី2. ក្រុមហ៊ុន​សហកម្មសិទ្ធិ (Partnership)

ទី3. ក្រុមហ៊ុន​សាជីវកម្ម (Corporation)

ទំហំអាជីវកម្ម

ទី1. ធ្វើអាជីវកម្មលក្ខណៈគ្រួសារ

ទី2. អាជីវកម្មលក្ខណៈតូច

ទី3. អាជីវកម្មលក្ខណៈស្ដង់ដារ

វិស័យអាជីវកម្ម

ការធ្វើអាជីវកម្ម គឺមានគ្រប់វិស័យ ដូចជា៖

  • វិស័យអប់រំ
  • វិស័យអចលនទ្រព្យ
  • វិស័យឧស្សាហកម្ម
  • វិស័យកសិកម្ម
  • វិស័យទេសចរណ៍
  • វិស័យសំណង់
  • វិស័យដឹកជញ្ជូន
  • វិស័យបច្ចេកវិទ្យា
  • និងវិស័យផ្សេងៗទៀត។