រឿងរ៉ាវពីក្រោយខ្នងនៃភាពជោគជ័យរបស់ស្ថាបនិក TikTok

95
The story behind the success of the founder of TikTok

ស្ថាបនិក TikTok

Zhang Yiming គឺជាពាណិជ្ជករជនជាតិចិនដ៏ល្បីល្បាញនិងជាមហាសេដ្ឋី។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Nankai បន្ទាប់មកធ្វើការជាអ្នកសរសេរកម្មវិធីធម្មតា ដោយចំណាយពេលតែ 6 ឆ្នាំប៉ុណ្ណោះ ដើម្បីក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមួយ។ គាត់គឺជាស្ថាបនិកនៃ Bytedance ដែលជាក្រុមហ៊ុនដែលកាន់កាប់កម្មវីធីល្បីៗ 2 គឺកម្មវិធីអានកាសែត Toutiao និងបណ្តាញសង្គម TikTok/Douyin ដ៏ពេញនិយម។ គាត់មានទ្រព្យសម្បត្តិ 35.8 ពាន់លានដុល្លារ ដោយជាប់ចំណាត់ថ្នាក់ទី39 ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោក។

បន្ទាប់ពីបញ្ចប់ការសិក្សាត្រឹមតែ 6 ឆ្នាំស្ថាបនិក TikTok លោក Zhang Yiming បានទទួលជោគជ័យយ៉ាងធំធេងទាំងអស់ដោយសារពាក្យថា “delay gratification”។ ពាក្យនេះ មានន័យថា ការពន្យាពេលដើម្បីសម្រេចបាននូវលទ្ធផលនាពេលខាងមុខ​ ដោយបោះបង់ចោលនូវការធ្វើឱ្យសម្រេចបានភ្លាមៗ ដើម្បីទទួលបានលទ្ធផលរយៈពេលវែងដែលមានតម្លៃជាងនោះ។

វិធី 6 យ៉ាង ដើម្បីសម្រេចជោគជ័យ តាមរយៈការប្រើពាក្យ “Delay gratification= ពន្យាពេលនៃការពេញចិត្ត”

1. របៀបគិត របៀបធ្វើសកម្មភាព បន្ទាប់ពីបញ្ចប់ការសិក្សា

នៅក្នុងចំណុចនេះ លោក Zhang Yiming ស្ថាបនិក TikTok ចង់បង្ហាញថា បន្ទាប់ពីបញ្ចប់ការសិក្សាភ្លាម ត្រូវតែដឹងពីរបៀបជ្រើសរើសជំនាញ ក្រុមហ៊ុន និងអាជីពរបស់ខ្លួនឯង ដោយកុំព្យាយាមកំណត់ជម្រើសដែលមានរយៈពេលខ្លី។ ឧទាហរណ៍៖ បន្ទាប់ពីបញ្ចប់ការសិក្សា មនុស្សជាច្រើនមានឆន្ទៈធ្វើការនៅក្រុមហ៊ុនបរទេស ក្រុមហ៊ុនធំៗ ប៉ុន្តែមិនមែននៅក្រុមហ៊ុនទើបតែ Start Up ឡើយ ពីព្រោះពួកគេគិតថា ក្រុមហ៊ុនទាំងនោះមានភាពល្បីល្បាញស្រាប់ និងអាចផ្ដល់ប្រាក់ចំណូលខ្ពស់ ថែមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ពួកគេ។

ការពិត ទាំងនោះគ្រាន់តែជា ចក្ខុវិស័យរយៈពេលខ្លី។ ក្រោយពីបញ្ចប់ការសិក្សា ហើយប្រៀបធៀបរវាងប្រាក់ខែប៉ុន្មានពាន់​លាន គឺវាមិនសំខាន់។ ប៉ុន្តែផ្ទុយមកវិញ សូមគិតពិចារណាថា តើអ្នកបានបង្កើតជម្រើសដ៏ត្រឹមត្រូវដែរឬទេ ដោយស្របជាមួយនឹងអត្ថប្រយោជន៍រយៈពេលវែង? បន្ទាប់មក ត្រូវកំណត់នូវការពន្យាពេលនៃការពេញចិត្តលើការសម្រេចលទ្ធផលក្នុងរយៈពេលខ្លី និងរយៈពេលវែង។

2. កុំបែងចែករវាងការងារខ្ញុំ និងការងាររបស់អ្នកដទៃ

នៅឆ្នាំ 2005 លោក Zhang Yiming ជាអ្នកជំនាញផ្នែកបច្ចេកទេស ហើយគាត់តែងតែធ្វើកិច្ចការងារលើសពីតួនាទីរបស់គាត់ ដោយគាត់គិតថា “គាត់ត្រូវតែព្យាយាមចូលរួមក្នុងការងារជាច្រើនតាមដែលអាចធ្វើទៅបាន ទោះបីជាគាត់គ្រាន់តែជាអ្នកទទួលខុសត្រូវផ្នែកបច្ចេកទេសក៏ដោយ ប្រសិនបើផលិតផលមានបញ្ហា គាត់មិនខ្លាចក្នុងការចូលរួមក្នុងការពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ សូម្បីតែនៅពេលដែលអ្នកផ្សេងទៀតនិយាយថា គាត់មិនត្រូវការក៏ដោយ ក៏គាត់នៅតែរិះរកវិធីដើម្បីជួយ និងនិយាយប្រាប់ទៅកាន់គេថា ការធ្វើបែបនេះនឹងជួយដល់ការអនុវត្តរបស់គាត់ឱ្យកាន់តែមានភាពប្រសើរ។

3. ការអត់ធ្មត់មិនមែនតែងតែល្អទេ

សំដៅលើ ការចាប់ផ្ដើមធ្វើអ្វីមួយដែលមិនអាចទៅមុខបាន ចូលរំសាយចេញផុតពេលកំណត់ ដើម្បីចាប់យកពេលវេលា និងការខិតខំ សម្រាប់ចាប់ផ្តើមសារជាថ្មីដោយបង្កើតគុណតម្លៃថ្មី។ ឧទាហរណ៍នៅពេលដែល Zhang Yiming ចាកចេញពី Jiujiufang មានអតីតវិនិយោគិនជាច្រើនរបស់ក្រុមហ៊ុនក៏បានដើរតាមគាត់ ហើយចាយលុយចូលទៅក្នុង Toutiao ក្រោយមកទទួលបានប្រាក់ចំណេញល្អ។

ឆ្លុះបញ្ចាំងមកវិញ ស្ថាបនិក TikTok បានចែករំលែកថា ប្រសិនបើគាត់មានអារម្មណ៍ថាការចាប់ផ្តើមអាជីវកម្មគ្មានអនាគត គាត់នឹងចាកចេញដោយមិនស្ទាក់ស្ទើរ និងហ៊ានទទួលរាល់លទ្ធផលក្រោយពីបានសម្រេចចិត្ត បន្ទាប់មកចាប់យកឱកាសកាន់តែប្រសើរក្នុងការស្វែងរកអ្នកដែលល្អជាងនេះ។

4. ចូលចិត្តចាប់ផ្តើមអាជីវកម្ម ជាជាងគ្រប់គ្រងរបស់ដែលមានស្រាប់

លោក Zhang Yiming ធ្លាប់ត្រូវបានគេអញ្ជើញឱ្យធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន Tencent ប៉ុន្តែគាត់មិនចាប់អារម្មណ៍ទេ។ គាត់គិតថាជំនួសឱ្យការគ្រប់គ្រងរបស់ដែលមានស្រាប់ ការចាប់ផ្តើមអាជីវកម្មគឺជាអ្វីដែលគាត់ចូលចិត្ត។ បន្ទាប់ពីបង្កើត Toutiao គាត់បានបន្តទទួលការអញ្ជើញវិនិយោគដ៏ទាក់ទាញពីក្រុមហ៊ុនយក្ស ប៉ុន្តែគាត់នៅតែបដិសេធ បន្ទាប់ពីគិតមួយសប្តាហ៍។

Zhang Yiming ចាត់ទុកថា ការអញ្ជើញដ៏ទាក់ទាញទាំងនោះគឺជាការលើកទឹកចិត្តខាងស្មារតី ដើម្បីផ្តល់ឱ្យគាត់នូវទំនុកចិត្តក្នុងការយកឈ្នះលើគោលដៅធំៗ។ គាត់ក៏ដឹងដែរថា បើអ្នកចង់ជោគជ័យ អ្នកត្រូវរង់ចាំដោយអត់ធ្មត់ កសាងមូលដ្ឋានគ្រឹះល្អ ទើបអាចឈានទៅមុខបាន។

5. កំណត់គោលដៅខ្ពស់នៅពេលអ្នកនៅក្មេង

មិត្តភក្តិ និងសហការីជាច្រើន របស់ Zhang Yiming មានចំណុចចាប់ផ្តើមល្អប្រសើរនិងមានទេពកោសល្យជាងគាត់ ប៉ុន្តែក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះគ្មាននរណាម្នាក់លើសអ្នកជំនួញនេះឡើយ។ ប្រហែលជាដោយសារតែពួកគេមិនមានបំណងខ្ពស់ដូចគាត់។

មនុស្សជាច្រើនទិញផ្ទះគ្រាន់តែដើម្បីសម្រេចបានគោលដៅនៃការទិញផ្ទះនៅក្នុងទីក្រុងឬទិញរថយន្តទំនើប។ ពួកគេនឹងលះបង់រាល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេចំពោះកិច្ចការនេះ ដូច្នេះអាជីពរបស់ពួកគេនឹងត្រូវរងផលប៉ះពាល់តិច ឬច្រើន ហើយស្មារតីរបស់ពួកគេកាន់តែហត់នឿយ។ បើយើងមិនចង់ក្លាយជាមនុស្សមធ្យម យើងត្រូវដឹងពីរបៀបកំណត់គោលដៅឱ្យខ្ពស់។

ការពន្យាពេលនៃការពេញចិត្ត (Delay gratification) ជួយយើងក្នុងការកំណត់គោលដៅខ្ពស់ជាបន្តបន្ទាប់ ព្រមទាំងកំណត់ស្តង់ដារខ្ពស់សម្រាប់ខ្លួនយើងផងដែរ។ យើងអាចរីកចម្រើនបន្តិចម្តងៗ នៅពេលដំបូង ប៉ុន្តែបន្ទាប់ពី 10ឆ្នាំ ទៅ 20ឆ្នាំ លទ្ធផលនឹងមានភាពខុសគ្នា។ នៅពេលដែល Zhang Yiming បានបញ្ចប់ការសិក្សា គាត់បានកំណត់គោលដៅមួយថា “រកប្រាក់បានមួយលានដំបូង អ្នកត្រូវតែរកប្រាក់ឱ្យបានច្រើនពីការចាប់ផ្តើមអាជីវកម្ម” ។ សម្រាប់គាត់ វាគឺជាអារម្មណ៍នៃការយកឈ្នះលើឧបសគ្គប្រឈមនឹងទេពកោសល្យផ្សេងទៀត។