“បង្រៀនផឹកមិនគិតសេវា សុំត្រឹមសុរាបានហើយ”
នេះជាឃ្លាដែលខ្ញុំប្រើជាមួយអាជីវកម្ម “Pub កម្សាន្ត” ដូចនេះសម្រាប់អ្នកដែលវិនិយោគក្នុងវិស័យផឹក ប្រាកដជាគិតថាពាក្យនេះ It’s sound so FUN or on TREND ជាដើម។ ប៉ុន្តែបើគិតឲ្យស៊ីជម្រៅវាជាការប្រើពាក្យដើម្បីទាក់ចិត្តអ្នកអាន និងតម្រូវតាមប្រភេទនៃអាជីវកម្មតែប៉ុណ្ណោះ។
ខ្ញុំហៅឃ្លានេះថា Key Message (ខ្លីៗ តែយល់ន័យហើយទាន់សម័យ)។
2ចំណុចពីខ្ញុំ បើសិនជាចង់ពង្រឹងការប្រើពាក្យបន្ថែម
– ប្រភេទនៃមាតិកាដែលអ្នកចង់ធ្វើ (Concept of Content)
ធ្វើដើម្បីបង្កើនការលក់ (Sale) ឬដើម្បីកេរ្តិ៍ឈ្មោះ (Engagement)ព្រោះការប្រើពាក្យ គឺមិនដូចគ្នាទេ។
• នរណាជាអ្នកអានមាតិកានេះ? (Target Audience)
ដឹងពីប្រភេទនៃមាតិកាក៏ត្រូវដឹងពីអ្នកដែលចង់អានដូចគ្នា ងាយប្រើពាក្យឲ្យចំតម្រូវការ មិនមែនសើរៗ តែចំចំណុច លក់ឆាប់អស់។
ឧទាហរណ៍:
ខ្ញុំបើកហាងតូចមួយ “លក់សុរាពេលរាត្រីដើម្បីកំដរអូនៗពេលគេបោក” ខ្ញុំដឹងថាអ្នកដែលមកទិញ គឺប្រាកដជាអ្នកដែលមានអាយុចន្លោះចាប់ពី 18-30ឆ្នាំ (ដើម្បីកំណត់អតិថិជនគោលដៅមានកត្តាជាច្រើនទៀត)។ ដូចនេះខ្ញុំនឹងធ្វើមាតិកាអង្រួនចិត្តអ្នកផឹកទាំងឡាយ ដោយជ្រើសយក Engagement Content មកធ្វើជា Concept។
នៅពេលបង្កើតមាតិកា ខ្ញុំនឹងសរសេរ Key Message ថា “គ្មានអ្នកបោកមិនសំខាន់ សំខាន់អូនចង់ផឹក”
ខ្ញុំសុំណែនាំគេហទំព័រផ្លូវការមួយ ដែលជួយបង្កើនគំនិតឆ្នៃប្រឌិត លើវិស័យផឹកតាមរយៈ Content របស់ពួកគាត់
តំណរ: https://www.facebook.com/RetByK3Ney/
កុំចាំ Admin បបួលពេក ទំនេរៗហៅទៅខ្លះផង…Admin ក៏ចេះហត់ដែរ
កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!