Caption សោះ ខ្វល់ច្រើនធ្វើអី សរសេរខ្លីៗដាក់ Emoji Cute Cute តិចមករួចហើយ…កុំអញ្ចឹងមើល៍!!
ការបង្កើត Content ជាផ្នែកមួយក្នុងការធ្វើទីផ្សារ មិនថា Content បែបណានោះទេ គោលបំណង គឺលក់ឲ្យដាច់តាមរយៈការទំលាក់លេខ ទម្លាក់ទីតាំង ឬ React, Comment, Mention ជាដើម។
“ការដែលអាចពាំនាំព័ត៌មានទៅដល់គ្រែគេងអ្នកអាន (Target Customer) គឺជាចំណុចសំខាន់បំផុត ដែលគួរតែមាននៅក្នុង Caption”
តិចនិកទាំង3 ដើម្បីប្រាកដថា Caption នៃមាតិការបស់អ្នកពិតជាផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និងជាក់លាក់ទៅកាន់អតិថិជនរបស់ខ្លួន
1. ប្រយោគទាក់ចិត្ត (Hook Statement)
ជាប្រយោគដំបូងដែលធ្វើឲ្យអ្នកអានស្តាប់ហើយជាប់ចិត្តចង់អានបន្ត។
2. ហេតុផលដែលអតិថិជនគួរជ្រើសរើស/ទិញ (Product/ Service Information)
ជាខ្លឹមសារដែលផ្តោតសំខាន់លើចំណុចដែលអ្នកលក់ ចង់លក់ទៅឲ្យអតិថិជន តាមរយៈអត្ថប្រយោជន៍នៃផលិតផលក្រោយពេល និងមុនពេលប្រើ ឬក៏ការបញ្ចុះតម្លៃដែលមិនធ្លាប់មានពីមុន…ជាដើម។
3. មធ្យោបាយនៃតម្រូវការ (Important Information)
អតិថិជនចាប់អារម្មណ៍ចង់ទិញ ប៉ុន្តែលេខ Call មិនចូល កម្ម៉ង់ហើយពិបាកបង់លុយ…ជាដើម។ ត្រូវប្រាកដថា អ្នកបានបង្កើតនូវជម្រើសឲ្យអតិថិជន ជាមួយមុខងារដែលស្រួល និងរហ័ស ស្របតាមតម្រូវការនាពេលបច្ចុប្បន្ន៕
កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!