spot_img
spot_img
Homeបច្ចេកវិទ្យាហេតុអ្វីបានជាក្រុមហ៊ុនMetaកំពុងតែធ្លាក់ចុះយ៉ាងគំហុក?

ហេតុអ្វីបានជាក្រុមហ៊ុនMetaកំពុងតែធ្លាក់ចុះយ៉ាងគំហុក?

-

មួយរយៈនេះ ក្រុមហ៊ុនរបស់មហាសេដ្ឋីវ័យក្មេងលោក Mark Zuckerberg ដូចជាមិនសមប្រកបសោះ ដោយសារតែជួបបញ្ហាផ្ទួនៗ រហូតដល់ការធ្លាក់ចុះភាគហ៊ុនយ៉ាងសម្បើមមិនធ្លាប់មាននាពេលកន្លងមកនេះ។ តើហេតុអ្វីបានជាក្រុមហ៊ុនMeta ដែលជាក្រុមហ៊ុនមេរបស់ Facebook Instagramជាដើមមានបញ្ហាធ្លាក់ចុះយ៉ាងនេះ?

១. ការធ្លាក់ចុះនៃចំណូលពីការផ្សាយពាណិជ្ជកម្ម

រយៈពេលកន្លងមកនេះ ចំណូលរបស់ Metaធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែប្រភពចំណូលធំដែលបានមកពីការផ្សាយពាណិជ្ជកម្មបានធ្លាក់ចុះយ៉ាងច្រើនមិនធ្លាប់មានបន្ទាប់ពីក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាមានការផ្លាស់ប្តូរ (ដឹកនាំទំនោរដោយApple)តាមរយៈការសួរ និងសុំការអនុញ្ញាតិរបស់អ្នកប្រើប្រាស់ក្នុងការតាមដានសកម្មភាពនានាមុននឹងអាចធ្វើទៅបាន។ កត្តានេះ បានធ្វើឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Metaដែលធ្លាប់តែសុក្រិត និងមានប្រសិទ្ធភាពចាប់ផ្តើមមានបញ្ហា និងមិនមានប្រសិទ្ធភាពខ្ពស់ដូចមុន ធ្វើឲ្យចំណូល​បានពីសេវាកម្មផ្សាយពាណិជ្ជកម្មធ្លាក់ចុះយ៉ាងខ្លាំង។

២. បញ្ហាដ៏ចម្បងមួយទៀតរបស់ Meta គឺការបាត់ទំនុកចិត្តពីសំណាក់អ្នកវិនិយោគទៅលើការបង្កើតពិភពនិម្មិត Metaverse នាឆ្នាំ២០២១កន្លងមកនេះ។ ក្រុមហ៊ុន Metaបានចំណាយលុយប្រមាណ២០ពាន់លានដុល្លារក្នុងគម្រោងមួយនេះ តែទោះជាយ៉ាងណា គេជឿជាក់ថា គម្រោងនេះគឺមិនអាចទទួលបានជោគជ័យនោះទេ។

៣. បញ្ហាដែលកើតចេញពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចនៅលើសកលលោកដោយសារតែការធ្លាក់ចុះនៃសេដកិច្ច ការកើនឡើងខ្ពស់អាត្រានៃអតិផរណាដែលកើតឡើងដោយសារតែសង្គ្រាមនៅអ៊ុយក្រែនក៏បានជះឥទ្ធិពលអវិជ្ជមានទៅលើទីផ្សារភាគហ៊ុន ក៏ដូចជាភាគហ៊ុនរបស់ក្រុមហ៊ុន Metaផងដែរ។

ហាក់ គីមថុង
ហាក់ គីមថុងhttp://www.kumnit.com
លោក ហាក់គីមថុង គឺជាស្ថាបនិកគេហទំព័រគំនិត និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Viniyuk Brokerage Solution Co.,Ltd។ គាត់មានបទពិសោធន៍ទាំងក្នុង និងក្រៅប្រទេសក្នុងវិស័យទីផ្សារឌីជីថល អចលនវត្ថុ និងការអភិវឌ្ឍអាជីវកម្មជិត១០ឆ្នាំមកហើយ។ គាត់ក៏ជាទីប្រឹក្សាយុទ្ធសាស្ត្រអាជីវកម្មផងដែរក្នុងវិស័យអចលនវត្ថុ លក់រាយ និងសេវាកម្ម​សម្រាប់ម្ចាស់អាជីវកម្ម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ