Tag: Mark Zuckerberg
ហេតុអ្វីបានជាក្រុមហ៊ុន Meta ទិញភាគហ៊ុនធំៗមកវិញ?
ទោះបីជាលោក Mark Zuckerberg បានបញ្ឈប់បុគ្គលិកចំនួន 11,000 នាក់ ឬប្រហែល 13% នៃបុគ្គលិកសរុបទាំងអស់ក៏ដោយ តែកាលពីម្សិលមិញនេះ ក្រុមហ៊ុនបានធ្វើការប្រមូលទិញភាគហ៊ុនធំៗត្រឡប់មកវិញ។
ការដែលទិញភាគហ៊ុនធំៗរបស់ក្រុមហ៊ុន Meta មកវិញនេះ គឺវាហាក់បីដូចជាការជួយកាត់បន្ថយរាល់កង្វល់របស់វិនិយោគិន ចំពោះការចំណាយរបស់ក្រុមហ៊ុនទៅលើ "metaverse" ដែលជាបច្ចេកវិទ្យាឌីជីថលថ្មីដ៏អស្ចារ្យមួយផងដែរនោះ។
ហើយកត្ដាចម្បងដែលធ្វើឱ្យលោក Mark Zuckerberg សម្រេចចិត្តទិញភាគហ៊ុនត្រឡប់មកវិញ គឺដោយសារតែលោកមើលឃើញថាសម្រាប់ឆ្នាំ 2023 នេះវាគឺជា “ឆ្នាំដ៏ល្អ...
ហេតុអ្វីបានជាក្រុមហ៊ុនMetaកំពុងតែធ្លាក់ចុះយ៉ាងគំហុក?
មួយរយៈនេះ ក្រុមហ៊ុនរបស់មហាសេដ្ឋីវ័យក្មេងលោក Mark Zuckerberg ដូចជាមិនសមប្រកបសោះ ដោយសារតែជួបបញ្ហាផ្ទួនៗ រហូតដល់ការធ្លាក់ចុះភាគហ៊ុនយ៉ាងសម្បើមមិនធ្លាប់មាននាពេលកន្លងមកនេះ។ តើហេតុអ្វីបានជាក្រុមហ៊ុនMeta ដែលជាក្រុមហ៊ុនមេរបស់ Facebook Instagramជាដើមមានបញ្ហាធ្លាក់ចុះយ៉ាងនេះ?
១. ការធ្លាក់ចុះនៃចំណូលពីការផ្សាយពាណិជ្ជកម្ម
រយៈពេលកន្លងមកនេះ ចំណូលរបស់ Metaធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែប្រភពចំណូលធំដែលបានមកពីការផ្សាយពាណិជ្ជកម្មបានធ្លាក់ចុះយ៉ាងច្រើនមិនធ្លាប់មានបន្ទាប់ពីក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាមានការផ្លាស់ប្តូរ (ដឹកនាំទំនោរដោយApple)តាមរយៈការសួរ និងសុំការអនុញ្ញាតិរបស់អ្នកប្រើប្រាស់ក្នុងការតាមដានសកម្មភាពនានាមុននឹងអាចធ្វើទៅបាន។ កត្តានេះ បានធ្វើឲ្យការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Metaដែលធ្លាប់តែសុក្រិត និងមានប្រសិទ្ធភាពចាប់ផ្តើមមានបញ្ហា និងមិនមានប្រសិទ្ធភាពខ្ពស់ដូចមុន ធ្វើឲ្យចំណូលបានពីសេវាកម្មផ្សាយពាណិជ្ជកម្មធ្លាក់ចុះយ៉ាងខ្លាំង។
២. បញ្ហាដ៏ចម្បងមួយទៀតរបស់ Meta...
ហេតុអ្វីក្រុមហ៊ុន Meta បញ្ឈប់បុគ្គលិករហូត 11,000 នាក់?
កាលពីថ្មីៗនេះ លោក Mark Zuckerberg បាននិយាយទៅកាន់បុគ្គលិករបស់ខ្លួនឯងថា Meta នឹងមានការបញ្ឈប់បុគ្គលិកចំនួន 11,000នាក់ ស្មើនឹង13%នៃចំនួនបុគ្គលិកសរុបទាំងអស់។ ការបញ្ឈប់នេះ ជាប្រវត្តិសាស្រ្តមួយដែលមានក្រុមហ៊ុនបញ្ឈប់បុគ្គលិកច្រើនបែបនេះ។
សំណួរសួរថា ហេតុអ្វីក្រុមហ៊ុន Meta បញ្ឈប់បុគ្គលិកច្រើនបែបនេះ?
ការបញ្ឈប់បុគ្គលិកយ៉ាងច្រើន និងការដែលធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធសរុបរបស់លោក Zuckerberg ធ្លាក់ចុះត្រឹមតែរយៈពេលមួយឆ្នាំ (2021-2022) ដោយពី 140ពាន់លានដុល្លារ មកសល់ត្រឹម 37 ពាន់លានដុល្លារ...
មូលហេតុនៃការខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងមួយថ្ងៃរបស់ Meta
ស្ថាបនិក Facebook និងជានាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានធ្លាក់ពីមហាសេដ្ឋីទាំង 10 ដែលមានបំផុតនៅលើពិភពលោក មកលេខ 12 វិញ បន្ទាប់ពីក្រុមហ៊ុន Meta បានទទួលរងនូវការបាត់បង់តម្លៃ 230 ពាន់លានដុល្លារនៃតម្លៃរបស់ក្រុមហ៊ុន និងបង្កើតកំណត់ត្រាសម្រាប់ការខាតបង់ដ៏ធំបំផុតក្នុងរយៈពេលតែមួយថ្ងៃ។ ហើយនេះ ជាការខាតបង់ដ៏ធំមួយដែលមានធ្លាប់មានក្នុងទីផ្សារនៃក្រុមហ៊ុនសហរដ្ឋអាមេរិក។
បុព្វហេតុនៃការខាតបង់
Zuckerberg បាននិយាយកាលពីឆ្នាំ 2020 ដែលគាត់រំពឹងថានឹងវិនិយោគនៅក្នុង...
សង្ខេបចំណុចសំខាន់ៗ នៃក្រុមហ៊ុន Facebook
Facebook បង្កើតឡើងនៅថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ2004
ស្ថាបនិក Facebook គឺ Mark Zuckerberg ដោយមានទ្រព្យសម្បត្តិ 117.4 ពាន់លានដុល្លារ បើគិតពីថ្ងៃទី2 ខែវិច្ឆិកា ឆ្នាំ2021 ហើយនេះបើយោងតាមទស្សនាវដ្តី Forbes។
អ្នកប្រើប្រាស់សកម្មប្រចាំខែ ចំនួន 2.91 ពាន់លាននាក់ បើគិតត្រឹមត្រីមាសទី 3 នៃឆ្នាំ 2021...
ចក្ខុវិស័យ ដែល Mark Zuckerberg ប្ដូរ Facebook ទៅជា Meta
លោក Mark Zuckerberg បានដាក់ចេញនូវចក្ខុវិស័យអំពី meta ដែលដកចេញពីពាក្យ metaverse មកជាក្រុមហ៊ុនមេរបស់ Facebook និងជាសំណុំនៃបច្ចេកវិទ្យាឌីជីថលដើម្បីទាក់ទងគ្នាទៅវិញទៅមកដែលអនុញ្ញាតឱ្យអ្នកធ្វើអ្វីបានគ្រប់យ៉ាងតាមសេចក្ដីប៉ងប្រាថ្នាតាមបែបច្នៃបង្កើតនៅលើ Meta។ អ្វីដែលសំខាន់ វានឹងត្រូវបានកំណត់លក្ខណៈដោយវត្តមានសង្គម ដោយអាចឱ្យអ្នកមានអារម្មណ៍ថាអ្នកនៅទីនោះជាមួយមនុស្សម្នាក់ទៀត មិនថាអ្នកនៅទីណាក្នុងពិភពលោកនោះទេ។
ហេតុនេះ ដោយធ្វើតាមចក្ខុវិស័យនោះ គាត់ក៏បានប្រកាសម៉ាកយីហោថ្មីសម្រាប់ក្រុមហ៊ុនរបស់គាត់គឺ Meta ហើយនេះគឺជាជំពូកថ្មីដ៏គួរឱ្យរំភើបមួយសម្រាប់ក្រុមហ៊ុន Facebook ក្នុងការជួយនាំយក metaverse ចូលមកកាន់ជីវិតរស់នៅរបស់មនុស្ស។ ហើយនេះ...
របៀបដែល Mark Zuckerberg ស្ថាបនិក Facebook ក្លាយជាមហាសេដ្ឋី
Mark Zuckerberg គឺជាសហស្ថាបនិកនិងជានាយកប្រតិបត្តិនៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកព្រមទាំងជាមហាសេដ្ឋីក្មេងជាងគេបំផុតទូទាំងពិភពលោក។
បើយោងតាមគេហទំព័រ Forbes បានឱ្យដឹងថា ថ្ងៃទី21 ខែកញ្ញា ឆ្នាំ2021 នេះ Mark Zuckerberg មានចំនួនទឹកលុយសរុប 127.8 ប៊ីលានដុល្លារសហរដ្ឋអាមេរិក។
តើ Mark Zuckerberg ក្លាយជាមហាសេដ្ឋីដោយរបៀបណា?
បុព្វហេតុនៃការចាប់ផ្ដើមដំបូង
Mark Zuckerberg កើតនៅថ្ងៃទី 14 ខែឧសភា ឆ្នាំ1984 នៅ White...
កំពូលមហាសេដ្ឋីនៅសហរដ្ឋអាមេរិចកើនប្រាក់៤៨៥ពាន់លានដុល្លារក្នុងពេលមានវិបត្តិកូវីដ១៩
ក្នុងកំឡុងពេលមានវិបត្តិជម្ងឺឆ្លងរាលដាលកូវីដ១៩ កំពូលមហាសេដ្ឋីនៅសហរដ្ឋអាមេរិចបានកើនប្រាក់សរុបទាំងអស់៤៨៤ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍ទើបចុះផ្សាយថ្មីៗនេះ។
ទិន្នន័យដែលគិតចាប់ពីពាក់កណ្តាលខែ មីនា ដល់ពាក់កណ្តាលខែឧសភានេះបានបង្ហាញថា មហាសេដ្ឋីដែលមានទ្រព្យស្តុកស្តម្ភគឺទទួលបានផលចំណេញពីវិបត្តិនេះ។
កំពូលមហាសេដ្ឋីទាំង៥ដូចជាលោក Jeff Bezos, Bill Gates, Mark Zuckerberg, Warren Buffett និង Larry Ellison កើនទ្រព្យសរុបចំនួន៧៥.៥ពាន់លានដុល្លារ ដែលស្មើរនឹង១៩%នៃកំណើនសរុបរបស់មហាសេដ្ឋីទាំង នេះបើយោងតាមរបាយការណ៍របស់ American for Tax Fairness...