ចំពោះខ្ញុំផ្ទាល់ នៅពេលបង្កើតមាតិកាមិនថាក្រោមរូបភាពជា Poster ឬ Video នោះទេ បើគ្មានអ្នក Design (GraphicDesign) នោះជិវិត គឺមិនធូរធាឡើយ…
សរុបជារួមភាពជោគជ័យរបស់អ្នកបង្កើតមាតិកា (ដូចខ្ញុំផ្ទាល់) គឺជាការដែលឃើញស្នាដៃរបស់ខ្លួនមានអ្នក Engage ច្រើន ហើយការ Engage ទាំងនោះអាចជាការ Like, React, Comment, Share ជាដើម។ បន្ថែមពីនេះ រូបភាពទាំងនោះអាចកើតឡើងបានអាស្រ័យលើអ្នករចនា (Graphic Design) នេះហើយ។
អ្នករចនា (Graphic Design) ជាអ្នកដែលយកនូវការស្រមោលស្រមៃដែលគ្មានដែនកំណត់របស់ អ្នកបង្កើតមាតិកា (Content Creator/ Content Marketing) មកបំលែកជារូបភាព និងបន្ថែមនូវគំនិតច្នៃប្រឌិតរបស់ខ្លួនឲ្យកាន់តែរស់រវើកជាងមុន។
4 ចំណុច ដែលអ្នករចនា (Graphic Design) គួរមាន៖
• យល់ពីគោលបំណង់នៃការបង្កើតមាតិកា
• ចាប់ឲ្យជាប់ពី Concept of Content ដែលអ្នកបង្កើតមាតិកាចង់បាន
• ត្រូវដឹងពី អត្ថន័យនៃ Key Message (មិនមែនចេះតែ Copy, Past នោះទេ)
• កាន់តែសំខាន់គឺ Brand Identity (Color, Font, Logo)
មានជំនាញ Design បន្ថែមជាមួយចំណេះដឹងខាង Digital Marketing ជីវភាពប្រាកដជាធូរធាក្នុងវិស័យការងារ…
កុំភ្លេច Like ឬ Follow Facebook Page របស់គំនិត
សម្រាប់មាតិកាថ្មីៗ!